ជីវិត&ការងារ

គិត​តាម​ក្បួន​ហុងស៊ុយ មនុស្ស​ស្រី​ថ្ពាល់​ខួច​មាន ៥ ចំណុច​សំខាន់​នេះ

មនុស្ស​ស្រី​មួយ​ចំនួន​តូច​មាន​ភ័ព្វ​សំណាង​ដែល​កើត​មក​មាន​ស្នាម​ខួច​លើ​ថ្ពាល់​របស់​ពួកគេ ហើយ​នៅ​ពេល​ញញឹម​ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់។ នៅ​ក្នុង​ក្បួន​ហុងស៊ុយ​មនុស្ស​ស្រី​ថ្ពាល់​ខួច​មាន ៥ ចំណុច​សំខាន់​ដូច​ខាងក្រោម​នេះ៖ ១.ជា​មនុស្ស​ស្រី​គួរឲ្យ​ស្រលាញ់ និង​ទុក​ចិត្ត​បាន ជា​ទូទៅ​អ្នក​មាន​ថ្ពាល់​ខួច គឺ​ស្រស់​ស្អាត​ជាមួយ​នឹង​ស្នាមញញឹម​ភ្លឺ​ចិញ្ចាច។ និយាយ​ពី​បែបផែន​ជីវិត​ គឺ​ចូលចិត្ត​ភាព​សាមញ្ញ និង​ភាព​ងាយស្រួល ហើយ​ជា​មនុស្ស​គួរឲ្យ​ទុកចិត្ត​ថែម​ទៀត​ផង។ មិន​តែ​ ប៉ុណ្ណោះ​ជីវិត​របស់​ពួកគេ​ពោរពេញ​ទៅ​ដោយ​សុភមង្គល និង​ត្រូវ​បាន​មនុស្ស​គ្រប់​គ្នា​ស្រលាញ់។ រូបតំណាង ២.មាន​សំណាង​ច្រើន​ក្នុង​រឿង​ស្នេហា ប៉ុន្តែ​ក៏​មាន​ការ​ខកចិត្ត​ដែរ មនុស្ស​ស្រី​មាន​ចំណុច​ពិសេស​នេះ គឺ​តែង​មាន​សំណាង​ល្អ​ជាមួយ​មនុស្ស​ភេទ​ផ្ទុយ​គ្នា។ ដោយសារ​តែ​ពួកគេ​មើល​ទៅ​ស្រស់​ស្អាត និង​គួរឲ្យ​ស្រលាញ់​ដូច្នេះ​បុរស​ជាច្រើន​តាម​ចោមរោម​សុំ​ស្នេហ៍​មិន​ឈប់។ ទោះជាយ៉ាងណាក៏ដោយ​នារី​បែបនេះ​ក៏​មិន​សូវ​សម​ប្រកប​ក្នុង​រឿង​ស្នេហា​ប៉ុន្មាន​ដែរ ដោយ​សារ​ទំនាក់ទំនង​តែង​មាន​ភាព​ស្មុគស្មាញ​ជានិច្ច។ រូបតំណាង ៣.សុខភាព​ក្រពះ និង​លំពែង​ជាទូទៅ​មិន​ល្អ ទោះ​ជា​ស្នាម​ខួច​មាន​ភាព​ស្រស់​ស្អាត​ក៏​ដោយ តែ​ភាគច្រើន​អ្នក​មាន​ចំណុច​ពិសេស​នេះ តែង​ជួប​បញ្ហា​ក្រពះ និង​លំពែង​មិន​សូវ​ដំណើរការ​ល្អ។ រូបតំណាង ៤.សំណាង​ល្អ​ពេល​ចាស់​ទៅ ដោយសារ​តែ​មនុស្ស​ថ្ពាល់​ខួច​គួរឲ្យ​ស្រលាញ់ ដូចនេះ​ហើយ​រាល់​ការ​ធ្វើ​អំពើ​ល្អ​ពី​ក្មេង ពេល​ចាស់​ទៅ​ជីវិត​នឹង​ជួប​តែ​មនុស្ស​ចិត្ត​បាន ចេះ​ជួយ​យក​អាសា​ពេល​មាន​បញ្ហា។ រូបតំណាង ៥.មិន​សក្ដិសម​សម្រាប់​ការ​ធ្វើ​អាជីវកម្ម មនុស្ស​ស្រី​មាន​ថ្ពាល់​ខួច​មិន​សម​នឹង​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​ទេ ព្រោះ​ពួកគេ​នឹង​ជួប​មនុស្ស​លាក់​ពុត។ លើស​ពី​នេះ​ទៀត​ពួកគេ​មាន​ទំនោរ​ជួប​នឹង​បញ្ហា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ភេទ​ផ្ទុយគ្នា​នៅ​ពេល​ចាប់ផ្ដើម​អាជីវកម្ម​ ជា​នាំ​ឲ្យ​មាន​ការ​រអាក់រអួល​៕ រូបតំណាង ចុចអាន៖មើល​តែមុខក៏​ដឹង​ថា​ អ្នកមនុស្ស​ស្រី​សំណាង​ខ្លាំង​ប៉ុណ្ណា​ដែរ បើ​មាន ៧ ចំណុចនេះ! …