សុខភាព&សិច

ចំនុចទាំង 6យ៉ាង ដែលគូស្នេហ៍តែងតែភ្លេច នៅពេលដែលរួមភេទ

នៅពេលដែលលោកអ្នករួមដំណេក ជាមួយនឹងដៃគូរបស់លោកអ្នក អ្វីដែលអ្នកតែងតែភ្លេចនោះ គឺ ភាពរ៉ូមែនទិច ឬការផ្ដល់អារម្មណ៍សុខស្រួលទៅដៃគូម្ខាងទៀត។ យោងតាមការប្រភពព័ត៌មានរបស់បរទេស បានឲ្យដឹងថា 6ចំនុចដែល គូស្នេហ៍ក៏ ដូចជាស្វាមីភរិយា តែងតែ ជួបប្រទះ ឬបំភ្លេចចោល នៅពេលដែលរួមដំណេកជាមួយ គ្នានោះគឺមានដូចជា៖ ១. ថើប៖ តើអ្នកជឿដែរឬទេ? ដែលមានមនុស្សជាច្រើន មិនថាតែ នារីឬបុរសនោះទេ មិនបានថើបដៃគូ នៅពេលដែលរួមដំណេកជាមួយគ្នា តើមូលហេតុបណ្ដាលមកពីអ្វី? យ៉ាងណាមិញ មូលហេតុដោយសារតែ កាលៈទេសៈមិនផ្ដល់ឳកាសឲ្យ ឬពួកគេចង់ឆាប់រហ័សក្នុងការឈាន ទៅដល់ចំនុចកំពូល និងគិតថា ការថើបអាចរំខានដល់ពួកគេ។ ទោះជាយ៉ាងណា ការថើបគឺជាកត្ដាមួយដ៏សំខាន់ សម្រាប់ដៃគូរបស់លោកអ្នក ក្នុងអំឡុងពេលរួមភេទ ដែលនេះអាចចាត់ទុកជាបទពិសោធន៏ដ៏អស្ចារ្យមួយផងដែរ។ ២. ខាំ៖ មានមនុស្សជាច្រើន ដែលចូលចិត្ដ ញក់ញី ឬ ខាំចំនុចពិសេសណាមួយនៅលើដងខ្លួន នៃដៃគូរបស់ខ្លួនដោយមិន បានស្វែងយល់ថា ដៃគូរបស់ខ្លួនចូលចិត្ដនោះទេ ដែលសកម្មភាពទាំងអស់នេះ អាចបណ្ដាលឲ្យដៃគូរបស់អ្នកឈឺចាប់ ឬមានអារម្មណ៍ …

សុខភាព&សិច

ពេល​ណា​ទើប​នាង​ចង់​ឡើង​ឋានសួគ៌​?

ពេល​ខ្លះ​អ្នក​អាច​គិតថា គ្រាន់​តែ​បបួល​នាង​ឡើង​ឋានសួគ៌​មាន​ទៅ​ពិបាក​អី​? ប៉ុន្តែ​អ្នក​ក៏​មិន​អាច​សួរ​នាង​ត្រង់​ៗ​ថា​«អូន​ចង់​ឡើង​គ្រែ​ជាមួយ​បង​ទេ​?​» ដូច្នោះ​ដែរ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​នាង​មាន​ការ​ខ្មាសអៀន ឬ​ថា​មិន​ត្រូវ​ខឹង​អ្នក​ថែម​ទៀត​ផង។ ដូច្នេះ​អ្នក​គួរ​តែ​ចេះ​កត់សម្គាល់​ការ​និយាយ​ស្ដី និង​កាយវិការ​របស់​នាង​ដូច​ខាង​ក្រោម មុន​នឹង​ចាប់​ផ្ដើម​ដឹកដៃ​នាង​បង្កាត់​ភ្លើង​ស្នេហ៍​ដ៏​រោលរាល​នោះ។ កត់សម្គាល់​ការ​និយាយ​ស្ដី​របស់​នាង នៅ​ពេល​ដែល​នាង​និយាយ​អ្វី​ទាក់ទង​នឹង​សិច​ឬ​រឿង​លើ​គ្រែ​ច្រើន នោះ​មាន​ន័យ​ថា នាង​ទំនង​ជា​ចង់​ធ្វើ​រឿង​ហ្នឹង​ជាមួយ​អ្នក។ នាង​អាច​លើក​ប្រធាន​បទ​នេះ​ក្រោម​រូបភាព​ផ្សេង​ៗ ដូចជា​ចាប់ផ្ដើម​និយាយ​ពី​មិត្តភក្តិ​និង​ស្ទីល​អនុវត្ត​លើ​គ្រែ​របស់​ពួកគេ។ ជួនកាល​នាង​អាច​សួរ​នាំ​អ្នក​ពី​បញ្ហា​ផ្លូវភេទ។ សំខាន់​ឲ្យ​តែ​នាង​ចាប់ផ្ដើម​លើក​បញ្ហា​ទាក់ទង​នឹង​សិច​យក​មក​និយាយ បាន​ន័យថា​នាង​គិត​ស្រមៃ​ដល់​រឿង​នោះ​ខ្លះ​ៗ​ហើយ។ នាង​សរសើរ​ពី​គ្រែ​គេង ស្ត្រី​មាន​ទម្លាប់​មិន​និយាយ​ហៅ​បុរស​ឡើង​គ្រែ​ត្រង់​ៗ​នោះ​ទេ​។ ប្រសិន​បើ​នាង​មាន​តណ្ហា​ពុះកញ្ជ្រោល​នាង​អាច​នឹង​ព្យាយាម​សម្ដែង​ឲ្យ​អ្នក​ឃើញ​តាមរយៈ​ការ​សរសើរ​ពី​គ្រែ​គេង ជា​ភាសា​ជំនួស​ឲ្យ​ការ​អញ្ជើញ​អ្នក​មក​រួម​គ្រែ និង​សាកល្បង​ភាព​ស្រណុកស្រួល​នៅ​លើ​នោះ។ នាង​និយាយ​ស្ដី​អាសអាភាស ស្ត្រី​មួយ​ចំនួន​អាច​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ស្ដី​ដោយ​ប្រើ​ភាសា​បែប​ស៊ីជម្រៅ​ទាក់ទិន​នឹង​រឿង​ផ្លូវភេទ។ ប៉ុន្តែ​មាន​ស្ត្រី​ខ្លះ​ក៏​អាច​ប្រើ​ភាសា​សរសេរ ដូចជា​ការ​ផ្ញើសារ​និយាយ​រឿង​កំប្លែង​បែប​អាសអាភាស​ឬ​ក៏​លើក​យក​ព័ត៌មាន​ទាក់ទិន​នឹង​ប្រធានបទ​ផ្លូវភេទ​យក​មក​និយាយ​ដោយ​បើក​ចំហ​ជាមួយ​អ្នក។ នាង​ព្រលយ​ប្រាប់​ដោយ​ត្រង់​ៗ ស្ត្រី​មួយ​ចំនួន​ក៏​មិន​ចូលចិត្ត​និយាយ​បញ្ឆិតបញ្ឆៀង​ដែរ។ ជួន​កាល​នៅ​ពេល​ដែល​នាង​ទស្សនា​ភាពយន្ត ឬ​អាន​សៀវភៅ​ដែល​មាន​លក្ខណៈ​សិចស៊ី នាង​ក៏​អាច​បន្លឺ​ប្រាប់​អ្នក​ភ្លាម​ៗ​ថា នាង​ចង់​ដើរ​តួសម្ដែង​បែប​ហ្នឹង​ជាមួយ​អ្នក។ ជួនកាល​នៅ​សុខ​ៗ នាង​ក៏​អាច​ធ្លោយ​មាត់​បង្ហើប​ប្រាប់​អ្នក​ដោយ​ត្រង់​និង​គ្មាន​តម្រុយ​អ្វី​សោះ​ថា​នាង​ចង់​ឡើង​ឋានសួគ៌​។ សម្គាល់​កាយវិការ​របស់​នាង មិន​ថា​ស្ត្រី ឬ​បុរស​ទេ នៅ​ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​ផ្លូវភេទ​ពុះកញ្ជ្រោល ពួកគេ​អាច​បាត់បង់​ម្ចាស់ការ​លើ​សរីរាង្គ​មួយ​ចំនួន​របស់​ខ្លួន ដូចជា​ដៃ​ចាប់​ផ្ដើម​ប្រែ​ក្លាយ​ជា​រស់រវើក​រាវ​រក​ទីតាំង​សម្រើប​របស់​ខ្លួន ឬ​របស់​ដៃគូ។ នាង​អាច​ចាប់​ដៃ​របស់​អ្នក​ឱប​អ្នក​ថើប​កញ្ចឹងក​របស់​អ្នក ឬ​ក៏​ប៉ះពាល់​បរិវេណ​ក្បែរ​អាប្អូន​តូច​។ ជួនកាល​នាង​អាច​មិន​អនុវត្ត​ត្រង់​ៗ ដោយ​នាង​ធ្វើ​ជា​ចេតនា​ផ្ដេក​ឬ​ដួល​លើ​អ្នក ដើម្បី​ឲ្យ​អ្នក​ឱបក្រសោប​នាង​មុន រួច​នាង​ក៏​មាន​លេស​តបត​មក​វិញ​ក៏​ថា​បាន​។ នាង​ទុក​ភ័ស្ដុតាង​ដោយ​ចេតនា នៅ​ពេល​ដែល​អ្នក​ត្រឡប់​មក​ផ្ទះ​វិញ …

សុខភាព&សិច

នារីដែលអស់ភាពបរិសុទ្ធមុនពេលរៀបការ ជួបប្រទះរឿងដែលមិនគួរអោយជឿចឹងផង?

វាពិតជាកម្មពាររបស់ខ្ញុំឬ ?បានជាឆាកជីវិតរបស់ខ្ញុំជួបប្រទះនូវរឿងបែបនេះ? តើពេលណា ទើបកម្មពារទាំងនេះ និងឃ្លាតចាកឆ្ងាយពីខ្សែរជីវិតរបស់ខ្លះ? (រូបដំណាង) នាងខ្ញុំមានរឿងមួយចង់ចែករំលែកដល់មិត្តភក្កិនៅក្នុងFacebook ទាំងអស់អោយបានយល់ដឹង ពីទុក្ខសោក របស់នារីដែលជាភរិយា ហើយក៌មានតំណក់ឈាមម្នាក់ដែលប្រសូត្រចេញពី ជិវិតអាពាហ៌ពិពាហ៌យើងទាំងពី …. !!! ជាការពិតណាស់ជិវិតនៃការភ្លើតភ្លើនរបស់នាងខ្ញុំការពីនៅរៀន តែមួយយៈពេលខ្លីធ្វើអោយខ្ញុំបាត់បង់នូវអ្វីៗទាំងអស់ រហូតដល់វប្បដិសេរីទាំងនេះ ស្ថិតនៅអន្ទង ជាប់ប្រាណរបស់នាងខ្ញុំជារៀងរាល់ថ្ងៃ !!! កាលនោះខ្ញុំរៀន នៅថ្នាក់ទី ១១ ហើយអាយុរបស់ខ្ញុំ ប្រហែលជា ១៧ឆ្នាំ នាងខ្ញុំ ត្រូវបានមិត្តភក្កិអួសទាញ អោយធ្លាក់ចូលទៅក្នុងស្រមោលអន្ទកាលមួយដ៌ជូរចត់បំផុតស្ទើហៅលែងលឺ ….. ខ្លួនប្រាណត្រូវបាត់បង់ភាពបរិសុទ្ធ ដោយសង្សារដែលជាក្មេងស្ទាវដូចគ្នា … ហើយរៀនក៌មិនពូកែ ដែលស្ថិតនៅលំដាប់បាតថ្នាក់ទៀត ….!!! (រូបដំណាង) ទីបំផុតនាងខ្ញុំត្រូវបានរៀនត្រួតថ្នាក់មួយឆ្នាំ។ ដោយក្រុមគ្រួសាររបស់នាងខ្ញុំមានភាពអាម៉ាស់ ពីការតិទាន របស់អ្នកជិតខាងក៌ដូនជាអ្នកនៅភូមិផងរបងក្បែរគ្នា ទៀបប៉ាម៉ាក់សំរេច ផ្លាស់ទីលំនៅក៌ដូចជា សាលាអោយខ្ញុំចូលរៀនសាលាឯកជនចំណេះទូរទៅមួយ ក្នុងរាជធានីភ្នំពេញ ….!!!! ចាប់ពីការផ្លាស់ប្តូរទីលំនៅក៌ដូចជាសាលា គួបផ្សំទៅនឹងវិន័យដ៌តឹងរឹង របស់សាលា ផងនោះ ទើបបណ្តាលអោយនាងខ្ញុំមានការកែប្រែ …

សុខភាព&សិច

ចង់​រួមភេទ​ឱ្យ​មាន​កូន ឬ​គ្មាន​កូន រឿង​ទាំងនេះ​អាច​ជួយ​អ្នក​បាន

គូស្វាមីភរិយា​ប្រាថ្នា​ចង់​ក្លាយ​ជា​ឪពុក​ម្តាយ​គេ​ត្រូវ​សម្គាល់​មើល​ថ្ងៃ​បង្ក​ពង​កំណើត។ ជា​ការពិត​ណាស់ គូស្វាមីភរិយា​មិន​ទាន់​ចង់​ក្លាយ​ជា​ឪពុក​ម្តាយ​គេ​ក៏​ត្រូវ​ដឹង​ពី​ថ្ងៃ​បង្ក​ពង​កំណើត​នេះ​ផង​ដែរ។ ចង់​មាន​កូន​ត្រូវការ​រៀបចំ​គម្រោង។ អនុវត្ត​តាម​វិធី​ពន្យា​កំណើត​ដែល​សុវត្ថិភាព​ប្រសើរ​ជាង​ទៅ​យក​កូន​ចេញ​ដោយសារ​មិន​ទាន់​ចង់​បាន។ ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​ការពិត​គួរ​ឱ្យ​ភ្ញាក់ផ្អើល​អំពី​ការបង្ក​ពង​កំណើត​របស់​ស្ត្រី៖ ការពិត ១ កោសិកា​មេ​ជីវិត​អាច​រស់​បាន​រយៈពេល ៣-៥ ថ្ងៃ​បន្ទាប់ពី​វា​បាន​ចូល​ទៅក្នុង​ខ្លួន​ស្ត្រី។ ប៉ុន្តែ​ពង​បង្ក​កំណើត​ស្ត្រី​អាច​រស់​បាន​ត្រឹមតែ ៦-១២ ម៉ោង​ប៉ុណ្ណោះ។ ប្រសិនបើ​ការបង្ក​កំណើត​កើតឡើង​មុន​ពេល​នេះ ស្ត្រី​នឹង​មាន​ផ្ទៃពោះ។ ការពិត ២ បើសិន​វដ្ត​រដូវ​ចុងក្រោយ​របស់​អ្នក​នៅ​ថ្ងៃ​ទី ៣០-៣១ នោះ​ថ្ងៃ​បង្ក​ពង​កំណើត​អ្នក​នឹង​នៅ​ថ្ងៃ​ទី ១១-១៤។ ចងចាំ​គំនិត​នេះ​ទុក ដូច្នេះ​អ្នក​អាច​រៀបចំ​គម្រោង​រួមភេទ​ជាមួយគ្នា​បាន។ ការពិត ៣ គន្លឹះ​មួយ​ផ្សេង​ទៀត​បង្ហាញ​ថា ពង​បង្ក​កំណើត ជា​ទឹករំអិល​ក្នុង​ក​ស្បូន។ ស្លេស្ម​ត្រូវ​បាន​បញ្ចេញ​ដោយ​ក​ស្បូន។ គោលដៅ​ពី​ក្រោយ​របស់​វា​គឺ កោសិកា​មេ​ជីវិត​ធ្វើ​ដំណើរ​រហូត​ដល់​ជួប​ពង​បង្ក​កំណើត​ស្ត្រី។ ការពិត ៤ ស្ត្រី​ខ្លះ​អាច​ដឹង​ពី​ថ្ងៃ​បង្ក​ពង​កំណើត ព្រោះ​ពួកនាង​តែងតែ​ជួប​នឹង​អាការៈ​ឈឺចាប់​តិចៗ​ក្នុង​អំឡុង​ពាក់កណ្តាល​វដ្ត​រដូវ​ប្រចាំ​ខែ។ ការពិត ៥ ក្នុង​អំឡុង​ថ្ងៃ​បង្ក​ពង​កំណើត សម្រស់​ស្ត្រី​កាន់តែ​មាន​ភាពទាក់ទាញ​ខ្លាំង​ឡើង។ រឿង​នេះ​កើតឡើង​ដោយ​មិន​ដឹង​ខ្លួន ដោយសារ​បរិស្ថាន​ក្នុង​ខ្លួន​ស្ត្រី។ សម្លេង​នាង​ក៏​ផ្លាស់ប្តូរ​ដែរ។ សូរ​សម្លេង​នាង​អាច​នឹង​ខ្ពស់​ជាង​ធម្មតា។ ការពិត ៦ សូម្បីតែ​ញ្ញាណ​ក្លិន​របស់​នាង​ក៏​ឡើង​ខ្ពស់​ដែរ ក្នុង​អំឡុង​ថ្ងៃ​បង្ក​ពង​កំណើត​នេះ។ បុរស​មាន​ក្លិន​ខ្លួន​ក្រអូប​នឹង​ទាក់ទាញ​ចំណង់​តណ្ហា​ផ្លូវភេទ​ស្ត្រី​ក្នុង​ថ្ងៃ​បង្ក​ពង​កំណើត៕

សុខភាព&សិច

ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការ​សេព​គ្រឿង​ស្រវឹង ដែល​អាច​សម្លាប់​យើង​បាន​គ្រប់​វិនាទី

ចូល​ឆ្នាំ​ខ្មែរ​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​របស់​ពលរដ្ឋ​កម្ពុជា ហើយ​ក៏​ជា​ពេល​វេលា​ជួបជុំ​គ្រួសារ​ដ៏​រីករាយ។ ឱកាស​នៃ​ការ​ជួប​ជុំ​នេះ​ក្រុម​គ្រួសារ​នីមួយៗ​ត្រៀម​រៀបចំ​ការ​ទទួល​ទាន​អាហារ ញុំា​ភេសជ្ជៈ និង​គ្រឿង​ស្រវឹង​ច្រើន​ផង​ដែរ។ ការ​ពិសារ​គ្រឿង​ស្រវឹង​មិន​មែន​ជា​រឿង​ខុស​នោះ​ទេ ប៉ុន្តែ​វា​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព និង​បញ្ហា​ផ្សេង​ទៀត​ជាច្រើនទៀត។ ​ញុំា​គ្រឿង​ស្រវឹង​អាច​ជា​ប្រភព​នៃ​បញ្ហា​ដល់​រាង​កាយ ផ្លូវ​ចិត្ត និង​សង្គម​ធ្ងន់ធ្ងរ។ គ្រឿង​ស្រវឹង​ប៉ះ​ពាល់​ដល់​មនុស្ស​គ្រប់​រូប​ផ្សេងៗ​គ្នា និង​មាន​ហានិភ័យ​សុខភាព​ជាក់​លាក់​ចំពោះ​ការ​ពិសារ​គ្រឿង​ស្រវឹង​ច្រើន​លើស​លប់។ សារធាតុ​គីមី​ម្យ៉ាង​ក្នុង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ពុល និង​រលាក​ដល់​សាច់ដុំ​បេះដូង។ ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​លើស​លប់​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​អាច​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង (atrial fibrillation) ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បេះដូង​ដើរ​ខុស​ចង្វាក់​  បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល គាំង​បេះដូង និង​ជំងឺ​ខ្សោយ​បេះដូង។ គ្រោះថ្នាក់​សុខភាព​មួយ​ទៀត​នៃ​ការ​ញុំា​គ្រឿង​ស្រវឹង​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​បាត់បង់​សមត្ថភាព​ក្នុង​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ម៉ត់​ចត់។ ពេល​ស្រវឹង អ្វី​គ្រប់​យ៉ាង​នឹង​ក្លាយ​ទៅ​ជា​ស្រពេច​ស្រពិល ហើយ​អ្នក​នឹង​មាន​បញ្ហា​ក្នុង​ការ​ប៉ាន់​ស្មាន​ពី​ចម្ងាយ និង​ពេល​វេលា​ដែល​វា​ជា​មូលហេតុ​​ចម្បង​​បង្ក​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​ចរាចរណ៍។ ផល​ប៉ះពាល់​នៃ​ការ​ញុំា​គ្រឿង​ស្រវឹង​ច្រើន៖ ១. ពុល​ស្រា ជាតិ​អាល់​កុល​ច្រើន​ពេក​នៅ​ក្នុង​រាង​កាយ​អាច​នឹង​នាំ​ឱ្យ​មាន​ការ​ពុល​សុរា។ ការ​ពុល​សុរា​នេះ​អាច​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​មុខងារ​នៃ​រាង​កាយ។ ផល​ប៉ះពាល់​ទាំងនេះ​រួម​មាន ប៉ះពាល់​ដល់​ផ្នែក​មួយ​នៃ​ខួរក្បាល​ដែល​មាន​មុខងារ​ពាក់​ព័ន្ធ​នឹង​បេះដូង ការ​ដឹង​ខ្លួន និង​សូម្បី​តែ​ការ​ដក​ដង្ហើម។ នៅ​ពេល​ដែល​អ្នក​ញុំាំ​ជាតិ​អាល់​កុល​កាន់​តែ​លឿន កំហាប់​ជាតិ​អាល់​កុល​ក្នុង​ឈាម​របស់​អ្នក​នឹង​​កាន់​តែ​កើន​ឡើង ដែល​វា​នឹង​ធ្វើ​ឲ្យ​ការ​បំពេញ​មុខងារ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​អ្នករ​ង​ផល​ប៉ះពាល់។ ការ​ពុល​គ្រឿង​ស្រវឹង​ជា​ញឹកញាប់​អាច​បណ្តាល​ឲ្យ​ប្រកាច់ ក្អួត ព្រម​ទាំង​បាត់​បង់​ការ​សម្រប​សម្រួល។ ២. ញៀនសា្រ ញៀន​ស្រា​កើត​ឡើង​នៅ​ពេល​ដែល​រាង​កាយ​របស់​អ្នក​មិន​អាច​បំពេញ​មុខងារ​បាន​ដោយ​គ្មាន​ការ​សេព​គ្រឿង​ស្រវឹង។ តើ​ពេល​ខ្លះ​អ្នក​មាន​អារម្មណ៍​ថា បើ​មិន​ញ៉ាំ​ស្រវឹង ដូច​ជា​មិន​ស្រួល​ខ្លួន​មែន​ទេ? តើ​ជា​រឿយៗ …

សុខភាព&សិច

របបអាហារប្រចាំថ្ងៃដ៏ល្អបំផុតទាំង១១ សម្រាប់បង្កើនថាមពលផ្លូវភេទ!

និយាយអំពីសុខភាពផ្លូវភេទគឺជារឿងមួយដែលគួរឲ្យខ្មាសអៀនមិនថាសង្គមបច្ចុប្បន្នជឿនលឿនបែបណានោះទេ ប៉ុន្តែអ្នកអាចបង្វែរការគិតមកវិញថាវាគឺជារឿងធម្មជាតិរបស់មនុស្សនៅពេលដល់វ័យដែលត្រូវបង្កើតគ្រួសារ។ ហេតុដូចនេះទាក់ទងទៅនឹងបញ្ហាផ្លូវភេទអាចចាត់ទុកវាជារឿងសំខាន់មួយផងដែរ។ ខាងក្រោមនេះគឺជាអាហារដែលអ្នកអាចទទួលទានបាន ដើម្បីបង្កើនថាមពលផ្លូវភេទ! ១/ ខ្ទឹមបារំាង ការទទួលទានខ្ទឹមបារាំងគឺអាចជួយបង្កើនថាមពលផ្លូវភេទបុរសឲ្យមានភាពខ្លាំងក្លា។ អ្នកអាចបន្ថែមវាទៅក្នុងរបបអាហារប្រចាំថ្ងៃ និងម្យ៉ាងទៀតអ្នកគួរចៀនខ្ទឹមបារាំងជាមួយនឹងបឺរសម្រាប់ទទួលទានក៏បាន ប៉ុន្តែអ្នកត្រូវទុកពោះទទេរយៈពេល២ម៉ោងមុនពេលទទួលទានខ្ទឹមបារាំងចៀន ឬឆាមួយនេះ។ ខ្ទឹមបារាំងគឺអាចជួយបង្កើនថាមពលផ្លូវភេទបុរសឲ្យមានភាពខ្លាំងក្លា ២/ គ្រាប់អាល់ម៉ុនមានលក់នៅតាមផ្សារទំនើប(Almond) គ្រាប់អាល់ម៉ុនអាចបង្កើនចំណង់ផ្លូវភេទ និងជាពិសេសជួយដល់ឱកាសនៃការមានកូនបានយ៉ាងមានប្រសិទ្ធភាពទៀតផង។ ទាំងនេះក៏ព្រោះតែគ្រាប់អាល់ម៉ុនសម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុរ៉ែជាច្រើន ដែលមានសារៈសំខាន់ក្នុងការកែលម្អសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ។ ៣/ អាហារសមុទ្រ ជាតិស័ង្កសីក៏ដូចជាសារធាតុមួយចំនួនទៀត ដែលមានផ្ទុកនៅក្នុងអាហារសមុទ្រគឺអាចជួយជម្រុញដល់ចំណង់ផ្លូវភេទ។ ដូច្នេះអ្នកអាចបន្ថែមអាហារសមុទ្រទៅក្នុងរបបអាហារប្រចាំថ្ងៃក្នុងការដោះស្រាយបញ្ហាសុខភាពផ្លូវភេទបុរស។ អាហារសមុទ្រ ៤/ ពពួកផ្លែក្រូច គ្រប់ប្រភេទផ្លែក្រូចទាំងអស់សម្បូរទៅដោយវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម និង អាស៊ីតហ្វូលិក ដែលពួកវាមានប្រសិទ្ធភាពបំផុតសម្រាប់ថាមពលផ្លូវភេទ ដែលអ្នកមិនគួរមើលរំលងនោះទេ។ ៥/ ស្ពៃខ្មៅ ដោយសារតែស្ពៃខ្មៅជាប្រភពសម្បូរដោយម៉ាញេស្យូម ដែលអាចជួយពង្រីកសរសៃឈាម ដូច្នេះវាត្រូវបានគេចាត់ទុកថាជាអាហារដ៏ល្អបំផុតមួយសម្រាប់ថាមពលផ្លូវភេទ។ ការទទួលទានស្ពៃខ្មៅនឹងធ្វើឱ្យមានការបង្កើនលំហូរឈាមទៅកាន់ប្រដាប់បន្តពូជ ដែលបង្កើតឱ្យមានការស្រើបស្រាលកាន់តែខ្លាំងទាំងបុរស និងស្រ្តី។ ស្រដៀងគ្នានេះដែរបន្លែពណ៌បៃតងផ្សេងទៀតដូចជាផ្កាខាត់ណាខៀវ និងស្ពៃក្តោបជាដើមក៏ជាប្រភពដ៏ល្អនៃជីវជាតិបំប៉នផ្លូវភេទផងដែរ។ ៦/ ផ្លែស្ត្របឺរី ការទទួលទានផ្លែស្ត្របឺរីអាចជួយឲ្យមានឱ្យអ្នកមានចរន្តឈាមល្អ ដែលមានសារៈសំខាន់សម្រាប់ការរួមភេទ។ …

សុខភាព&សិច

គន្លឹះ​សំខាន់3យ៉ាង​ជួយ​ឱ្យ​សិច​កាន់តែ​ប្រសើរ

សម្រាប់​តម្រូវការ​លើ​គ្រែ​គូស្នេហ៍​រមែង​មាន​ពេល​ស្រណុក​សុខ​ស្រួល​ស្កប់ស្កល់ និង​ភាពខ្វះ​ចន្លោះ​ដែល​បណ្ដាលមកពី​អារម្មណ៍​តានតឹង​ដូចជា សម្ពាធ​ការងារ កម្លាំង​ថាមពល​ថមថយ និង​បរិយាកាស​ជុំវិញ​ជាដើម។ ដូច្នេះ​ដើម្បី​ជំ​រុញឱ្យ​ការប្រព្រឹត្ត​សកម្មភាព​សិច​ប្រសើរឡើង សូម​ស្វែងយល់​ជាមួយ​ចំណុច​ខាន់​ចំនួន3 ដែលមាន​ប្រសិទ្ធភាព​បង្កើន​ភាពល្អប្រសើរ​ដល់​ជីវិត​សិច​របស់​អ្នក ៖ របបអាហារប្រចាំថ្ងៃ មនុស្ស​ជាច្រើន​តែងតែ​មើលរំលង ឬ​មិនបាន​ខ្វាយខ្វល់​ចំពោះ​បញ្ហា​នៃ​របប​អាហារ​ដែល​អាច​ជះឥទ្ធិពល​ដល់ជីវិត​សិចនោះ​ទេ។ ការ​កង្វះ​ជីវជាតិ ឬ​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ​អាច​នាំទៅរក​ភាព​កង្វះ​ថាមពល ដែល​ឈានទៅរក​ការបញ្ចេញ​សមត្ថភាព​នៅលើ​គ្រែ​ជាមួយ​ដៃគូ​មិនបាន​ពេញលេញ។ ដូច្នេះ​ដើម្បី​កែខៃ​នូវ​ចំណុច​អវិជ្ជមាន អ្នក​ត្រូវ​គិតដល់​ការទទួល​ទាន​អាហារ​ឱ្យបាន​សមស្រប​ជា​រៀងរាល់ថ្ងៃ។ ពាក្យ​ថា​សមស្រប​នេះ គឺ​សំដៅ​ដល់​បរិមាណ​អាហារ​ល្មម និង​មាន​តុល្យភាព ដែល​អ្នក​ត្រូវ​ទទួលទាន​ច្រើនដង​ក្នុង​មួយថ្ងៃ ដើម្បី​បង្ការ​ការនឿយហត់​អស់កម្លាំង។ អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន​កាបូន​អី​ុ​ត្រាត ផ្លែឈើស្រស់ៗ និង​បន្លែ​ពណ៌​បៃតង​គឺជា​ប្រភព​នៃ​ថាមពល។ បន្ថែម​ពីនេះ ធញ្ញជាតិ ខ្លាញ់ត្រី ប្រេង​អូ​លីវ ប្រេងដូង និង​ផ្លែ​ប៊័រ ក៏​ជា​ប្រភព​ដ៏​ល្អ​ក្នុង​ការផ្ដល់​កម្លាំង​ថាមពល​សិច​ដល់​ រាងកាយ​យ៉ាង​ប្រសើរ​ផងដែរ។ គ្រប់គ្រង​ស្ត្រេ​ស និង​ធ្វើឱ្យ​ចិត្តស្ងប់ ស្ដ្រេ​ស​ជា​របាំង​ធំ​បំផុត​ក្នុង​បញ្ហា​លើ​គ្រែ។ កាលណា​អ្នកមាន​អារម្មណ៍​តានតឹង​ខ្លាំង​ពី​ការងារ​នោះ អ្នក​ប្រាកដជា​មិន​នឹកនា​ដល់​សិច​ឡើយ។ដូច្នេះ​ការកាត់បន្ថយ​ស្ត្រេ​ស និង​ធ្វើឱ្យ​ចិត្តស្ងប់​ជាការ​ល្អ​ក្នុងការ​កែខៃ​ជីវិត​សិច​របស់​អ្នក។ តើ​គួរ​ធ្វើ​បែបណា? ដំណោះស្រាយ​ដ៏​ល្អ​គឺ បែងចែក​ពេលវេលា​ឱ្យបាន​ច្បាស់លាស់។ ចាត់ទុក​ការងារ​ជា​រឿង​មួយ និង​សុភមង្គល​គ្រួសារ​ជា​រឿង​ផ្សេងគ្នា។ ដូច្នេះ​មិន​ថា​អ្នកមាន​បញ្ហា​ពី​កន្លែង​ការងារ​ក៏ដោយ​នៅពេល​ប្រតិបត្តិការ​ជាមួយ​ដៃគូ​ត្រូវ​គិតពី​ភាព​សុខ​ស្រួល​របស់​ដៃគូ​ជាង​ ដោយ​បំភ្លេចចោល​រឿង​ការងារ​មួយ​ឡែក​សិន។ ហាត់ប្រាណ​ជាមួយ​ដៃគូ ការហាត់​ប្រាណ​តាមរយៈ​សកម្មភាពផ្សេងៗជាមួយ​ដៃគូ ដូចជា ការរត់ …

សុខភាព&សិច

មូលហេតុដែលធ្វើអោយបុរសខ្សោយផ្លូវភេទ

បច្ចុប្បន្ននេះបុរសភាគច្រើនតែងតែជួបប្រទះនូវបញ្ហាខ្សោយផ្លូវភេទវាធ្វើអោយប៉ះពាល់ដល់សេចក្តីសុខក្នុងគ្រួសារ។ បញ្ហាដែលបណ្តាលអោយបុរសខ្សោយផ្លូវភេទគឺ៖ ១-សេពគ្រឿងស្រវឹង ជាតិអាល់កុលក្នុងគ្រឿងស្រវឹង អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ធ្វើឱ្យលិង្គមិនងាយឡើងរឹង ព្រមទាំងប៉ះពាល់ដល់ការរួមភេទផងដែរ ដែលធ្វើឱ្យបុរសភាគច្រើនយល់ខុសថា ការសេពគ្រឿងស្រវឹង ជួយពន្យារការចេញទឹកកាមទៅវិញ ។ ២-ជក់បារី ការជក់បារីបានជះឥទ្ធិពលអាក្រក់ដល់របត់ឈាមរត់ និងសរសៃឈាម ។ លោកវេជ្ជបណ្ឌិត Jane Greer និយាយថា ជាទូទៅបុរសត្រូវការលំហូរឈាមរត់ឱ្យបានល្អ ទើបវាអាចជួយដល់ដំណើរការរបស់ប្រដាល់ភេទបាន ។ ៣-លើសទម្ងន់ ការឡើងទម្ងន់ខ្លាំងពេក អាចបង្កបញ្ហាជាច្រើនទៅលើរបត់ឈាម និងប៉ះពាល់សរសៃឈាមទៀតផង ដែលវាធ្វើឱ្យឈាមមានការលំបាកពេលរត់ទៅប្រព័ន្ធសរសៃប្រសាទលិង្គ ។ ៤-ការចុះខ្សោយអ័រម៉ូន Testosterone កម្រិតទាបនៃអ៊័រម៉ូន Testosterone ធ្វើឱ្យលិង្គមិនឡើងរឹងដូចធម្មតា ប៉ុន្តែបញ្ហានេះងាយស្រួលក្នុងការព្យាបាល ។ ៥-ស្ត្រេស សភាពហត់នឿយនឹងការងារ ឬធុញថប់នឹងអ្វីមួយបានជះឥទ្ធិពលច្រើនចំពោះចំណង់ផ្លូវភេទរបស់បុរស ជាហេតុធ្វើឱ្យគ្មានអារម្មណ៍រួមភេទ ។ Perfect Man  ជួយបង្កើនអនុភាពរាងកាយបុរស ឲ្យមានភាពក្លាហានក្នុងការរួមភេទ ។  Perfect Man ល្អសម្រាប់បុរសដែលមានបញ្ហាផ្លូវភេទ ឬ ងាប់លិង្គ ➔ …

សុខភាព&សិច

៥ចំណុចសំខាន់ៗ ដែលបុរសត្រូវដឹង មុនពេលរួមភេទជាមួយដៃគូក្រមុំព្រហ្មចារី

ពិតណាស់ការរូមភេទវាជាផ្នេកមួយនៃជីវិតរបស់យើង ដែលវាជាមិនអាចខ្វះបានរបស់មនុស្សគ្រប់រូបមិនថាប្រុសមិនស្រីទេ។ មនុស្សយើងម្នាក់ៗតែងតែស្វែងរកដៃគួរជីវិតដើម្បីចាប់ដៃគ្នានិងសាងអនាគត់ជាមួយគ្នា ពិតណាស់ពេលដែលអ្នកនាក់បានដៃរៀបការហើយ នៅថ្ងៃបន្ដាប់វាជាថ្ថៃផ្សំដំណេករបស់អ្នកជាមួយដៃគួររបស់យើងជាស្រីក្រមុំវាជាផលវីបាក់សំរាប់មនុស្សប្រុស ដើម្បីដំណើរការអោយបាននៅយប់ផ្សំដំណេក។ ទោះជាក្នុងយុគសម័យវិទ្យាសាស្ត្រទំនើប ដែលគូស្នេហ៍គូជីវិតមានការយល់ដឹងច្រើនពីរឿងផ្លូវភេទ ប៉ុន្តែសម្រាប់ការរួមភេទជាមួយនារីក្រមុំព្រហ្មចារីភាគីបុរសគួរតែដឹងពីចំណុចសំខាន់ៗមួយចំនួន ដើម្បីឲ្យដំណើរការរួមភេទលើកដំបូងរបស់ស្ត្រីប្រពឹត្តទៅយ៉ាងរលូន ផ្អែមល្អែមមិនអាចបំភ្លេចបាន។ ១ – បង្ហាត់បង្រៀននាងៈ អ្នកខ្លះអាចសប្បាយរីករាយក្នុងការបង្ហាត់បង្រៀនឲ្យនាងយល់។ ប៉ុន្តែចំពោះបុរសខ្លះ ការដែលត្រូវបង្ហាត់បង្ហាញនាងពីរឿងនេះ អាចជារឿងមួយធ្វើឲ្យពួកគេអស់អារម្មណ៍រួមភេទ។ តែបើមិនយល់ពីអារម្មណ៍របស់នាងទេ បែរជាគិតតែបំពេញចំណង់កាមគុណរបស់ខ្លួនឯង វាអាចធ្វើឲ្យនាងមានការមិនពេញចិត្ត។ ២ – អាការពេលរួមភេទៈ ដោយសារមិនធ្លាប់ឆ្លងកាត់ការរួមភេទ អាចធ្វើឲ្យនាងមានអារម្មណ៍ភិតភ័យចាប់តាំងពីពេលបើកឆាកដំបូង រហូតដល់ចប់។ ស្រីក្រមុំព្រហ្មចារីម្នាក់ៗ តែងស្តែងចេញនូវអាការប្លែកៗមិនដូចគ្នាទេ។ ជាពិសេស គឺខណៈពេលជិតដល់ចំណុចកំពូលនៃភាពស្រណុកស្រួលធ្វើឲ្យអារម្មណ៍ពុះកញ្ជ្រោលខ្លាំង។ បើនាងទុកក្រចកដៃ អ្នកត្រូវត្រៀមខ្នងសម្រាប់ស្វាគមន៍ស្នាមក្រចកឲ្យហើយទៅ ព្រោះខណៈពេលនាងត្រេកត្រអាលដោយភាពស្រណុកស្រួល ដៃទាំងទ្វេរបស់នាងអាចនឹងខ្វាចខ្ញាំខ្នងរបស់អ្នកឲ្យចេញឈាមបានដោយមិនដឹងខ្លួន។ ៣ – តោងស្អិតដូចឈ្លើងៈ ដោយសារនាងនៅក្រមុំព្រហ្មចារីដែលទើបតែប៉ះពាល់អ្នកជាបុរសលើកដំបូងរបស់នាង ដូច្នេះហើយទើបធ្វើឲ្យនាងមានអារម្មណ៍យ៉ាងពិសេសមកលើអ្នក។ បន្ទាប់ពីបានកន្លងខ្លួនប្រាណនាងហើយ វាច្បាស់ណាស់ថា អ្វីៗនាងបានប្រគល់ជូនអ្នកក្នុងនាមជាស្វាមី ហើយនាងនឹងតោងអ្នកស្អិតដូចឈ្លើងអីចឹង។ ៤ – ត្រូវបបោសអង្អែលយូរៈ ការដែលត្រូវបបោសអង្អែលឲ្យបានយូរជាងធម្មតា ក៏ដោយសារហេតុផលថា នាងជាស្រីក្រមុំព្រហ្មចារីនេះឯង។ …

សុខភាព&សិច

រឿង ៤ យ៉ាង​ដែល​ប្រុស​ៗតែងគិត​ពីមនុស្ស​ស្រី ពេល​បាន​គេង​ជាមួយ​គ្នាលើក​ដំបូង

ការ​គេង​ជាមួយ​គ្នា​លើក​ដំបូង​អារម្មណ៍​ទាំង​សង​ខាង​ពិត​ជា​នូវ​មិន​ស្ងប់​នោះ​ទេ ​ដោយ​ពេល​ខ្លះ​ពួកគេ​អាច​នឹង​គិត​ពី​រឿង​នេះ​ គិត​ពី​រឿងនោះ​។ ជាក់​ស្ដែង​មនុស្ស​ប្រុសតែង​មាន​គំនិត​ ៤​ យ៉ាង​ខាង​ក្រោម​នេះ ពេល​ណា​ដែល​បាន​គេ​បាន​គេង​ជាមួយ​មនុស្ស​ស្រី​ជា​លើក​ដំបូង៖ ១.​ខាង​ស្រី​មាន​រោគ​អី​អត់ ទោះ​ជា​ស្រលាញ់​គ្នា​យ៉ាង​ណា​ក៏​ដោយ ​ប៉ុន្តែ​ខាង​ប្រុស​នៅ​តែ​មាន​ភាព​ភ័យ​ខ្លាច​ដដែល ​ចំពោះ​ការ​រួម​ភេទ​នេះ។ ត្បិត​អី​រូបគេ​ជឿ​ជាក់​ខ្លាំង តែ​អារម្មណ៍​នៅ​តែ​គិត​ដដែល។ ២.​តើ​ខាង​ស្រី​ឈឺ​ចាប់​ ឬ​ស្រួល​អត់ រឿង​ទី​ពីរ​ដែល​ត្រូវ​គិត​ដល់​នោះ តើ​ខាងស្រី​ឈឺ​ចាប់​ ឬ​ក៏​ស្រួល​ដល់​ចំណុច​កំពូល​ឬអត់ ​នៅ​ពេល​គេង​ជាមួយ​គ្នា​លើក​ដំបូង​នេះ​ចឹង។ ៣.​ប្រដាប់​ភេទ​ល្មម​ ឬ​អត់ បន្ទាប់​ពី​រួម​ភេទ​ហើយ ​ខាង​ប្រុស​តែងតែ​លួច​គិត​ក្នុង​ចិត្ត​ហើយ​ថា តើ​ប្រដាប់​ភេទ​របស់​ខ្លួន​ឯង​នេះ ​ល្មម​ហើយ​ឬ​នៅ ព្រោះ​ថា​វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​សង្គ្រាម​លើ​គ្រែ ​ដើម្បី​ឱ្យ​ដល់​ចំណុច​កំពូល​រាង​ខ្លួន។ ៤.តើ​មាន​ឱកាស​លើក​ក្រោយ​ជាមួយ​នាង​ទៀត​អត់ ក្រោយ​ពី​បាន​ម្ដង​នេះ​ហើយ ​ខាង​ប្រុស​តែងតែ​គិត​ក្នុង​ចិត្ត​ថា​តើ​នាង​ពេញ​ចិត្ត​ខ្លួន​ឬ​អត់ ​ហើយ​អាច​នឹង​មាន​ឱកាស​អីចឹង​ៗ​ម្ដង​ទៀត​ឬ​អត់ ព្រោះ​ថា​ពេល​ខ្លះ​ក្រោយ​ពី​បាន​ម្ដង​នេះ​ហើយ ខាង​ស្រី​អាច​នឹង​លែង​ត្រូវ​ការ​ក៏​ថា​បាន៕ ប្រភព: Kanha