សម្រស់ & សុខភាព

មិនដែលដឹងសោះថា ទឹកដូងខ្ចីធម្មតាៗ ក៏អាចជួយដល់ផ្ទៃមុខ ព្រមទាំងសរសៃស្អាត និងបំបាត់បញ្ហាមុខផ្សេងៗបានដែរ ដោយវិធីសាមញ្ញៗ

ទឹកដូងខ្ចីនៅស្រុកខ្មែរយើងនេះងាយស្រួលរកទិញ និងទទួលទានមែនទែន ហើយថែមទាំងជាចំណូលចិត្តរបស់មនុស្សភាគច្រើនដែរ។ វាមានប្រយោជន៍ជាច្រើន សម្រាប់សុខភាព និងសម្រស់។ ក្រៅពីយកមកទទួលទានជាភេសជ្ជៈ ទឹកដូងខ្ចីក៏អាចយកមកថែទាំសម្រស់ផ្ទៃមុខ និងសរសៃសក់បានផងដែរ ដោយគ្រាន់តែអនុវត្តវិធីសាស្រ្តបែបងាយៗសាមញ្ញដូចខាងក្រោម។ តោះ! ចង់ដឹងថាប្រើប្រាស់ទឹកដូងដើម្បីជួយដល់ផ្នែកសម្រស់ផ្ទៃមុខ និងសរសៃសក់បានដោយរបៀបណាខ្លះមកតាមដានទាំងអស់គ្នា៖ ទឹកដូងខ្ចីស្រស់ៗ ១.ធ្វើឱ្យផ្ទៃមុខក្មេងខ្ចី និងស្រស់ថ្លា ការទទួលទានទឹកដូងខ្ចីអាចជួយធ្វើឱ្យស្បែករលោងស្រស់ថ្លា និងបណ្តេញជាតិពុលចេញពីរាងកាយ។ អ្នកគ្រាន់តែយកទឹកដូងខ្ចីមកជូត ឬលុបលាងមុខជាប្រចាំជាការស្រេច។ ២. ការពារស្បែកស្ងួត សម្រាប់ស្បែកមុខដែលមើលទៅមានសភាពស្ងួតពីធម្មជាតិ ឬស្ងួតដោយសារ អាកាសធាតុ ទឹកដូងខ្ចី គឺជាផលិតផលផ្តល់ដំណើមមួយប្រភេទដ៏មានប្រសិទ្ធភាព។ គ្រាន់តែយកដុំសម្លីជ្រលក់ទឹកដូងខ្ចីមកជូត ឬលាបលើផ្ទៃមុខជាប្រចាំ នឹងអស់បញ្ហាស្បែកស្ងួតជាមិនខាន។ ការធ្វើបែបនេះថែមទាំងអាចជួយធ្វើឱ្យផ្ទៃមុខទន់ ម៉ដ្ឋ រលោង និងមានសភាពស្រស់ស្អាត។ ៣.ទឹកជូតសម្អាតផ្ទៃមុខ ទឹកដូងខ្ចីអាចកម្ចាត់សារធាតុកខ្វក់ពីផ្ទៃមុខបានយ៉ាងប្រសើរ ធ្វើឱ្យមុខភ្លឺរលោង មានសំណើម មានសភាពស្រស់ស្អាត ថែមទាំងអាចយកមកប្រើប្រាស់ជំនួសផលិតផលជូតសម្អាតគ្រឿងសម្អាងពីផ្ទៃមុខផងដែរ។ ងាយៗគ្រាន់តែលាយទឹកក្រូចឆ្មារសម្បកលឿង (Lemon អាចរកបាននៅផ្សារទំនើប ឬប្រើក្រូចឆ្មារធម្មតាក៏បាន) ប៉ុន្មានដំណក់ចូលទៅក្នុងទឹកដូងក្នុងបរិមាណសមល្មមសម្រាប់ជូតសម្អាតផ្ទៃមុខ។ រួចយកដុំសម្លីជ្រលក់ទឹកដូងនេះមកជូតលើផ្ទៃមុខជាការស្រេច។ អ្នកអាចយកដុំសម្លីជ្រលក់ទឹកដូងខ្ចិជូតសម្អាតមុខ ៤.ប្រឆាំង និងព្យាបាលបញ្ហាសើស្បែក អាការស្បែកអាល្លែកហ្ស៊ី …

សម្រស់ & សុខភាព

រោគសញ្ញានៃជំងឺមហារីកសុដន់ ដែលមនុស្សស្រីភាគច្រើន តែងតែមើលរំលងរហូតដល់ហួសពេល!

ជំងឺមហារីកសុដន់ គឺជាឃាតករមួយដែលបានឆក់យកជីវិតស្ត្រីអស់ជាច្រើននៅជុំវិញពិភពលោក ។ មូលហេតុដោយសារការធ្វេសប្រហែសអំពីបញ្ហាសុខភាព និងមិនបានដឹងពីរោគសញ្ញានៃជំងឺមួយនេះឱ្យបានទាន់ពេលវេលា។ ជាពិសេសតែងតែគិតថា វាគ្រាន់តែជារោគសញ្ញាមួយធម្មតាៗប៉ុណ្ណោះ។ ជាការពិតណាស់ បើទោះបីវាជាជំងឺកាចសាហាវយ៉ាងណាក្តី ប្រសិនជាអ្នកបានយល់ដឹងមុន និងបានពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឱ្យបានទាន់ពេលវេលា អាចនឹងមានវិធីព្យាបាល និងធ្វើឱ្យមានភាពធូរស្រាលជាងមុនបានផងដែរ។ ដូច្នេះមកតាមដានរោគសញ្ញានៃជំងឺមហារីកសុដន់ទាំងអស់គ្នា៖ រោគសញ្ញានៃជំងឺមហារីកសុដន់ដែលត្រូវតែដឹង # ចុងសុដន់ប្រះស្រការ (ស្ងួត) នៅសុខៗស្រាប់តែចុងសុដន់របស់អ្នកប្រែជាស្ងួត របកៗ និងដូចជាចង់ប្រះទៀតនោះ វាអាចជាសញ្ញាដែលអាចបញ្ជាក់បានថាអ្នកកំពុងប្រឈមមុខនឹងជំងឺមហារីកសុដន់ហើយ។ ប៉ុន្តែករណីលើកលែង សម្រាប់អ្នកដែលគ្រាន់តែមានអាការស្ងួតស្បែកធម្មតាៗ វានឹងបាត់ទៅវិញក្នុងពេលដ៏ខ្លី តែសម្រាប់អ្នកដែលមានជំងឺមហារីកសុដន់ នឹងមិនជាសះស្បើយឡើយ ដែលនេះធ្វើឱ្យមនុស្សស្រីជាច្រើនមើលរំលងព្រោះគិតថាស្មានតែជារោគសញ្ញានៃអាការស្ងួតស្បែកធម្មតា។ # សុដន់ប្រែជាពណ៌ក្រហម អាការក្រហមនៅលើស្បែករាងកាយ និងនៅលើសុដន់ដោយគ្មានការឈឺចាប់ ឬគ្មានសភាពក្តៅឧណ្ហៗទេនោះ គ្រាន់តែជារោគសញ្ញានៃការឆ្លងមេរោគមួយធម្មតាតែប៉ុណ្ណោះ ។ តែប្រសិនជាវាកើតមានអាការក្រហម ហើម អាចនឹងឡើងកន្ទូល រមាស់ ឡើងខ្មៅ និងឈឺចាប់មិនបាត់វិញនោះ វាអាចជាបញ្ហាជំងឺមហារីកសុដន់ជាមិនខាន ដែលពេលខ្លះវាអាចកើតមានអាការជាក្រហម ឬពណ៌ផ្កាឈូក លេចឡើងផងដែរ។ # ដុំពក ឬហើមកូនកណ្តុរក្រោមក្លៀក អាការកើតមានដុំពក ឬហើមកូនកណ្តុរលើក្លៀក …

សម្រស់ & សុខភាព

យល់ដឹងពីភាពខុសគ្នា រវាងការហាត់ប្រាណពេលព្រឹក និងការហាត់ប្រាណពេលល្ងាច

តើអ្នកកំពុងរៀបចំចាប់ផ្តើម បង្កើតទម្លាប់ ហាត់ប្រាណមែនទេ? អ្នកប្រាកដជា ត្រូវគិតថាហាត់ប្រាណនៅពេលណា ទើបអាចផ្តល់អត្ថប្រយោជន៍ជាអតិបរមា មកឲ្យខ្លួនអ្នក។ ប៉ុន្តែអ្នកនៅតែមានមន្ទិលសង្ស័យ មិនដឹងថាគួរហាត់ប្រាណពេលព្រឹក ឬពេលល្ងាចនោះទេ។ មនុស្សជាច្រើន គិតថាមានតែការហាត់ប្រាណ នៅពេលព្រឹកទេ ដែលអាចផ្តល់អត្ថប្រយោជន៍សុខភាពបានល្អជាង ការហាត់ប្រាណនៅពេលល្ងាច តែក៏នៅមានអ្នកអ្នកជំនាញផ្សេងទៀត ជំទាស់គំនិតនេះដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួន ដែលអាចជួយអ្នកឲ្យសម្រេចចិត្តបានត្រឹមត្រូវបំផុត ថាអ្នកគួរហាត់ប្រាណនៅពេលព្រឹក ឬពេលល្ងាច ៖  # អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណនៅពេលព្រឹក *ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណនៅពេលព្រឹកគឺ ល្អបំផុតសម្រាប់ការ កាត់បន្ថយសម្ពាធឈាម និងជួយឲ្យគេងលក់ស្រួល។ *គេបានតាមដាន កម្រិតសម្ពាធឈាម និងលំនាំការគេង នៃមនុស្សមួយក្រុម ដែលមានអាយុចាប់ពី ៤០ ទៅ ៦០ ឆ្នាំ។ ពួកគេបានធ្វើលំហាត់ប្រាណ ជាមធ្យម ៣ ដង ក្នុងមួយសប្តាហ៍ និងមានរយៈពេល ៣០ នាទីរាល់ការហាត់ប្រាណម្តងៗ។ គេបានបែងចែកឲ្យពួកគេ ធ្វើលំហាត់ប្រាណ ៣ ពេលផ្សេងៗគ្នាគឺ …

សម្រស់ & សុខភាព

អស់កង្វល់ជាមួយនឹងបញ្ហាជើងមានក្លិនស្អុយ ដោយគ្រាន់តែអនុវត្តន៍តាមគន្លឹះងាយៗទាំងនេះ

ជើងមានក្លិនស្អុយ គឺជាបញ្ហាគួរឲ្យរំខាន និងអាក្រក់បំផុតមួយ។ ជាទូទៅក្លិនអាក្រក់ ឬក្លិនស្អុយកើតឡើងដោយសារតែការបែកញើស រួមផ្សំជាមួយនឹងដីដែលមាននៅជាប់នឹងជើង។ ខាងក្រោមជាគន្លឹះងាយៗមួយចំនួនដើម្បីដោះស្រាយបញ្ហានេះ ៖ ១០. ត្រាំជើងជាមួយទឹកអំបិល ៖ ពពួកបាក់តេរីដែលរស់នៅលើស្បែក និងក្រោមក្រចកម្រាមជើងរបស់អ្នក គឺជាមូលហេតុដ៏ចម្បងដែលបង្កឲ្យប្រអប់ជើងរបស់អ្នកប្រែជាមានក្លិនស្អុយ។ ដូច្នេះដើម្បីកម្ចាត់នូវរាល់បាក់តេរីទាំងនោះចូរត្រាំជើងរបស់អ្នកនៅក្នុងទឹកអំបិល។ អំបិលជំរុញឱ្យមានសំណើមចេញពីស្បែក និងសម្លាប់បាក់តេរី។ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ សូមសាកល្បងបន្ថែមទឹកខ្មេះ។ អ្វីដែលអ្នកត្រូវការ គឺ ទឹកខ្មេះ ១ ពែង ទឹកធម្មតា ២ ពែង និងអំបិល ១ ពែង។ ចូរត្រាំជើងក្នុងទឹកល្បាយនេះជារៀងរាល់យប់សម្រាប់រយៈពេល ២ សប្តាហ៍។ កុំភ្លេចសម្អាតដីក្រោមក្រចកជើងទាំងសងខាងចេញផង បន្ទាប់ពីត្រាំទឹកអំបិលហើយ។ ៩. ការជ្រើសរើសស្រោមជើង ៖ អ្នកគួរជ្រើសរើសស្រោមជើងដែលធ្វើឡើងពីក​​​ប្បាស ក៏ព្រោះស្រោមជើងប្រភេទនេះមិនធ្វើឲ្យហប់ជើង ជួយកាត់បន្ថយក្លិនមិនល្អ និងការបែកញើស។ ៨. ប្រើប្រាស់ផលិតផលបំបាត់ក្លិន ៖ ដើម្បីការពារស្បែកជើងពីក្លិនអាក្រក់ អ្នកអាចរកទិញថ្នាំបាញ់បំបាត់ក្លិន ឬមេរោគ ឬម្ស៉ៅបំបាត់ក្លិនស្អុយក្នុងស្បែកជើងយកមកប្រើ។ ប៉ុន្តែដើម្បីកុំឲ្យខ្ជះខ្ជាយប្រាក់ …

សម្រស់ & សុខភាព

ដល់ម្លឹងផង! មនុស្សភាគច្រើន អាចមិនដឹងពីអត្ថប្រយោជន៍យ៉ាងច្រើន បានមកពីការទទួលទានទឹកសណ្តែកទេ

ទឹកសណ្តែកគឺជាភេសជ្ជៈធម្មជាតិមួយដែលមានការពេញនិយមយ៉ាងខ្លាំងដោយសារវាមានរសជាតិឈ្ងុយឆ្ងាញ់។ អ្នកស្រាវជ្រាវក៏បានរកឃើញដែរថា ក្រៅពីរសជាតិឈ្ងុយឆ្ងាញ់ ទឹកសណ្តែកក៏មានអត្ថប្រយោជន៍យ៉ាងច្រើន ដល់សុខភាពរបស់មនុស្សទៀតផង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗនៃទឹកសណ្តែក៖  • បង្ការមហារីកក្រពេញប្រូស្តាត សារជាតិ Phytoestrogen ដែលមាននៅក្នុងទឹកសណ្តែកគឺជាសារជាតិមួយដែលអាចរារាំងខ្លួនប្រាណបុរសពីការផលិតអ័រម៉ូនតេស្តូស្តេរ៉ូន។ ការថយចុះនៃកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនអាចជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកក្រពេញប្រូស្តាត។ • ជួយដល់ការបញ្ចុះទម្ងន់ ទឹកសណ្តែកមានជាតិស្ករតិចតួចណាស់ ដោយទឹកសណ្តែកមួយកែវផ្ទុកជាតិស្ករប្រហែល ៧ក្រាមប៉ុណ្ណោះ។ លើសពីនេះទៅទៀត អាស៊ីត Monounsaturated ដែលមាននៅក្នុងទឹកសណ្តែកក៏អាចជួយទប់ស្កាត់ការស្រូបយកជាតិខ្លាញ់ទៅក្នុងពោះវៀនរបស់អ្នកទៀតផង។ ជួយដល់ការបញ្ចុះទម្ងន់ • បង្ការជំងឺពុកឆ្អឹង ទឹកសណ្តែកពោរពេញទៅដោយកំហាប់ isoflavones យ៉ាងច្រើន។ ការស្រាវជ្រាវបានរកឃើញថា កំហាប់ isoflavones អាចធ្វើឲ្យឆ្អឹងមានសុខភាពល្អប្រសើរបាន ព្រោះប្រូតេអ៊ីននៅក្នុងសណ្តែកសៀងមានកម្រិតអាស៊ីដអាមីណូដែលសារជាតិផ្ទុកស្ពាន់ធ័រតិចជាងប្រូតេអ៊ីនដែលនៅក្នុងសាច់សត្វ។ បង្ការជំងឺពុកឆ្អឹង • ជួយដល់សុខភាពបេះដូង ប្រូតេអ៊ីននៅក្នុងទឹកសណ្តែកមានអត្ថប្រយោជន៍សម្រាប់សុខភាពបេះដូងដោយសារវាអាចជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ (LDL) នៅក្នុងខ្លួនប្រាណរបស់មនុស្ស។ ការសិក្សាបានបង្ហាញថា ការទទួលទានសណ្តែកសៀង ២៥ក្រាមក្នុងមួយថ្ងៃអាចកាត់បន្ថយកូឡេស្តេរ៉ូនៅក្នុងឈាមពី ១៥ភាគរយទៅ ២០ភាគរយដែលនឹងជួយកាត់បន្ថយភាគរយនៃការកើតជំងឺបេះដូង។ ជួយដល់សុខភាពបេះដូង • ការពារអ្នកពីជំងឺភ្នែកឡើងបាយ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា សារជាតិ Isoflavone …

សម្រស់ & សុខភាព

ងាយណាស់! បំបាត់ស្នាមជ្រួញអស់គ្មានសល់ ដោយវិធី៤យ៉ាងពីប្រេងដូង

ស្នាមជ្រីវជ្រួញ គឺជាសញ្ញានៃភាពចាស់ ដែលសុភាពនារីៗទាំងអស់មានការភ័យខ្លាចជាខ្លាំង ហើយបើទោះបីជាយើងមិនអាចធ្វើការប្រឆាំងនឹងច្បាប់ធម្មជាតិនេះបានយ៉ាងណាក៏ដោយ តែការដែលកើតមានស្នាមជ្រួញមុនពេលកំណត់ទាំងនៅអាយុក្មេង រឹតតែនាំមកនូវក្តីកង្វល់ទ្វេដង ដោយភាគច្រើនវាអាចបណ្តាលមកពីប្រើផលិតផលខុស ប្រើផលិតផលគីមីច្រើនពេក កត្តាចំណីអាហារ និងការប៉ះពាល់នឹងកម្តៅព្រះអាទិត្យ UV ជាដើម។ យ៉ាងណាក៏ដោយ ទោះបីជាបច្ចុប្បន្នមានការជឿនលឿនមានផលិតផលល្អៗ និងមានតម្លៃថ្លៃអាចជួយការពារ និងព្យាបាលស្នាមជ្រីវជ្រួញក៏ដោយ តែយើងសុំណែនាំមិត្តអ្នកអានមកប្រើផលិតផលធម្មជាតិគ្មានជាតិគីមី និងគ្មានផលប៉ះពាល់នៅពេលអនាគតល្អជាង ដែលវាមានប្រសិទ្ធភាពមិនចាញ់ផលិតផលថ្លៃៗនោះទេ។ ដូច្នេះ មកតាមដានវិធីបំបាត់ស្នាមជ្រួញដោយការប្រើប្រេងដូងក្នុងវិធី ៤យ៉ាងដែលមានប្រសិទ្ធភាពខ្ពស់ទាំងអស់គ្នា៖ ប្រេងដូង ១. ប្រេងដូង និងទឹកខ្មេះប៉ោម ប្រេងដូង និងទឹកខ្មេះប៉ោម ទឹកខ្មេះប៉ោម អាចមានលទ្ធភាពជួយបន្តឹង ឬកម្ចាត់ស្បែកដែលយារធ្លាក់ដោយសារស្នាមជ្រីវជ្រួញបានយ៉ាងល្អ។ ដូច្នេះការប្រើទាំងទឹកខ្មេះប៉ោម ជាមួយនឹងប្រេងដូងល្អបំផុត សម្រាប់បំបាត់ស្នាមជ្រួញជាមួយវិធីងាយៗដូចខាងក្រោម៖ – ជាដំបូងលាយទឹកខ្មេះប៉ោម ១ស្លាបព្រាបាយ (ទឹកខ្មេះប៉ោម Apple Cider Vinegar អាចរកទិញបានដោយងាយនៅផ្សារទំនើប) ជាមួយនឹងទឹកធម្មតា ១ស្លាបព្រា កូរចូលគ្នាឱ្យសព្វ។ – បន្ទាប់មក យកដុំសំឡី ជ្រលក់ទឹកខ្មេះប៉ោម លាបឱ្យសព្វផ្ទៃមុខ …

សម្រស់ & សុខភាព

វិធីថែរក្សាសុខភាពសំរាប់ស្រ្តី កំឡុងពេលមករដូវដំបូង

ចំពោះស្រ្តីដែលចាប់ផ្តើមមានរដូវ បញ្ជាក់ថាជាមនុស្សដែលពេញវ័យ និងអាចជាម្តាយរបស់គេបានហើយ។ ការមករដូវ ធ្វើអោយស្រ្តីមានការផ្លាស់ប្តូរក្នុងខ្លួន ហើយវាជាការល្អ។ ដូចច្នេះយើងគប្បី យល់អំពីវិធីថែរក្សាសុខភាព ក្នុងកំឡុងពេលមករដូវដំបូង៖ ១. រក្សាជំហរ ប្រសិនបើអ្នកភ័យស្លន់ស្លោ នោះអ្នកទទួលអារម្មណ៍ថាធុញធប់ និងរវើរវាយ។ ២. ដាក់ក្រដាសទ្រាប់ ឬ សំឡីអនាម័យជាប់ជានិច្ច សំរាប់អ្នកដែលទើបតែ មានរដូវដំបូង គួរតែយកសំឡីអនាម័យ តាមខ្លួនជានិច្ច ហើយវាក៏មានការងាយស្រួល ក្នុងការដាក់តាមខ្លួនផងដែរ។ ៣.គួរតែធ្វើការផ្លាស់ប្តូរ ការផ្លាស់ប្តូរសំឡីអនាម័យ ចន្លោះពី៤ ទៅ៨ម៉ោង ឬនៅពេលដែលវាពេញ ទៅដោយឈាមរដូវ។ បើសិនជាអ្នកទុកវាយូរដោយមិនបានផ្លាស់ប្តូរនោះ វាអាចបង្កជាបាក់តេរី និងមេរោគជាច្រើន។ ៤.អនាម័យ កំឡុងពេលដែលស្រ្តីកំពុងមករដូវនេះ បញ្ហាអនាម័យជាការសំខាន់ណាស់។ អ្នកចាប់ផ្តើមបែកញើសច្រើន ហើយមានក្លិនអាក្រក់ខ្លាំង។ មុជទឹក និងរកអ្វីដើម្បីបំបាត់ក្លិន នៅពេលដែលអ្នកទៅសាលា ឬចេញទៅខាងក្រៅ និងការដើរផ្សារជាដើម។ ដុសធ្មេញអោយបានមួយថ្ងៃ២ដង ជាការសំខាន់ ព្រោះការដកដង្ហើមរបស់អ្នកនឹងមិនល្អ។ គួររកស្ករកៅស៊ូជីអង្កាមមកទំពារ។ ៥.កើតមុន កុំមានការបារម្ភចំពោះមុន ដែលកើតមានលើផ្ទៃមុខ …

សម្រស់ & សុខភាព

ងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់! រិធីក្នុងការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិ ដែលចំណាយអស់តិច ប៉ុន្តែនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត

ស្នាមសង្វារ កើតមានឡើងបណ្ដាលមកពីហេតុផលផ្សេងៗខុសៗពីគ្នា។ អ្នកខ្លះកើតមានស្នាមសង្វារក្នុងកំឡុងពេលមានផ្ទៃពោះ ឬសម្រាលកូនរួច រីឯមនុស្សមិនធ្លាប់មានផ្ទៃពោះមួយចំនួនទៀតក៏អាចកើតមានស្នាមសង្វារបានដែរ ដោយសារតែការឡើងទម្ងន់ ឬស្រកទម្ងន់លឿនពេករបស់ពួកគេ។ ជាការពិតណាស់ គ្មាននរណាម្នាក់ចង់ឲ្យស្នាមសង្វារនៅជាប់នឹងផ្នែកណាមួយនៃរាងកាយរហូតនោះទេ ជាពិសេសចំពោះស្ត្រីៗ។ ជាទូទៅ ការព្យាបាលស្នាមសង្វារតាមបែបទំនើប គឺត្រូវការនូវការចំណាយពេលវេលា និងប្រាក់អស់ច្រើន។ ទោះជាយ៉ាងណា ក៏នៅមានការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាពផងដែរ។ ខាងក្រោមជាវិធីងាយៗមួយចំនួន ដើម្បីព្យាបាលបំបាត់សង្វារដោយប្រើវត្ថុធាតុដើមពីធម្មជាតិចំណាយអស់តិច ប៉ុន្តនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត៖ ១. ទឹកដំឡូងបារាំង ៖ ខណៈដែលមានផលិតផលសម្រស់ផ្សេងៗពីគ្នាជាច្រើនគ្មានប្រសិទ្ធភាពក្នុងការព្យាបាល ឬបំបាត់នូវស្នាមសង្វារនោះ ទឹកដំឡូងបារាំងស្រស់បែរជាទទួលបានជោគជ័យលើបញ្ហាទាំងអស់នេះបាន។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែយកទឹកដំឡូងបារាំងដែលបានគាប ឬកិនចេញពីមើមដំឡូងបារាំងមកលាបពេញកន្លែងដែលទទួលរងផលប៉ះពាល់ជាញឹកញយតាមដែលអាចធ្វើបានជាការស្រេច ឬអ្នកកាត់ដំឡូងបារាំងជា ២កំណាត់ ហើយយកម្ខាងមកដុសលើស្បែកដែលរងផលប៉ះពាល់រយៈពេលមួយស្របក់ រួចទុកឲ្យទឹកដំឡូងដែលជាប់លើកន្លែងដែលបានដុសឲ្យស្ងួត សឹមលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ ២. ផ្នែកសនៃស៊ុត ៖ មនុស្សជាច្រើនបានអះអាងថា ផ្នែកពណ៌សនៃស៊ុតប្រសិទ្ធភាពក្នុងការជួយព្យាបាលឲ្យជាសះស្បើយ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺ ស៊ុត ១ ឬ ២ គ្រាប់ ឬច្រើ់នជាងនេះអាស្រ័យ លើទំហំនៃផ្នែកដែលអ្នកចង់លាប។ ស្រង់យកតែផ្នែកពណ៌សនៃសុទ្ធមកកូរ ឬវឹកឲ្យសព្វរហូតទាល់តែទន់លែងគគ្រើម រួចប្រើប្រាស់ម្រាមដៃ …

សម្រស់ & សុខភាព

ផ្លែឈើ ៩ប្រភេទ​ បរិភោគ​កាន់តែច្រើន​កាន់តែ​ជួយ​ឲ្យ​ស្បែក​ស​តឹង​រលោង

ការថែទាំ​ធ្វើ​ឲ្យ​ស្បែ​កស ជួនកាល​ពុំមែន​មានតែ​ពី​គ្រឿងសំអាង​ប៉ុណ្ណោះ​ទេ តែ​នៅ​ត្រូវបាន​កំណត់ដោយ​របប​ទទួលទាន​របស់​អ្នក ។​ ស្ត្រី​អាស៊ី​មាន​ទស្សនៈ​ថា ស្បែក​កាន់តែ​សរ​លោង​កាន់តែ​ស្រស់ស្អាត និង​ទាក់ទាញ ។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​ពុំ​ដឹងថា ពណ៌​សម្បុរស្បែក​ក៏ត្រូវ​បានកំណត់​មួយផ្នែកធំ ដោយ​អាហារ​ដែល​អ្នក​ទទួលទាន​ប្រចាំថ្ងៃ ។ ដោយ​ការ​ទទួលទាន​ផ្លែឈើ ៩ មុខ ខាងក្រោម​នេះ​ជាប្រចាំ អ្នកនឹង​ឃើញ​ស្បែក​របស់ខ្លួន​ប្រែប្រួល​យ៉ាងច្បាស់ ក្រោយ​រយៈពេល​តែ​២​ខែ ។​ ១.​គី​វី​  ឈរ​ដំបូង​ក្នុង​បញ្ជី​អាហារ​ជួយ​ឲ្យ​ស្បែក​ស្អាត, គី​វី​មាន​ផ្ទុក​យ៉ាងច្រើន​នូវ​បរិមាណ​វីតាមីន C និង​សារជាតិ​រារាំង​មិន​ឲ្យ​ស្បែក​ប្រែជា​ស្រអាប់​ពណ៌ ។ ស្ត្រី​ដែលមាន​បញ្ហា​ជាំ និង​អាចម៍រុយ ចូរ​បរិ​ភោគគី​វី​ជាប្រចាំ​នឹង​ទទួលបាន​ផល​ដ៏​មិនគួរ​ឲ្យ​ជឿ ។​ ២.​ល្ហុង​ ពុំ​ត្រឹម​តែមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ល្ហុង​នៅមាន​លទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ភ្លឺ​ឡើង​រាល់ថ្ងៃ ដោយ​វា​សម្បូរ​អង់​ហ្ស៊ី​ម និង​វីតាមីន​A ជួយ​បង្កើត​កោសិកា​ជាថ្មី​និង​ធ្វើ​ឲ្យ​ស្បែក​ប្រសិទ្ធភាព ។​ ៣.​ក្រូចថ្លុង​ ជា​ផ្លែឈើ​ដ៏​អស្ចារ្យ​សម្រាប់​ការបញ្ចុះ​ទម្ងន់ ក្រូចថ្លុង​នៅមាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​និង​ប្រឆាំង​ភាព​ចាស់ ដោយសារ​ផ្ទុក​វីតាមីន C ជាច្រើន ។​ ៤.​ស្ត្រ​ប៊ឺ​រី​ ស្ត្រ​ប៊ឺ​រី សម្បូរ​អាស៊ីត tartaric វីតាមីន និង​សារជាតិ​រ៉ែ មាន​ប្រយោជន៍​សម្រាប់​សុខភាព​និង​សម្ផស្ស …

សម្រស់ & សុខភាព

ក្រោមភ្នែកឡើងហើមប៉ោងដូចយាយចាស់ វិធីទាំង២យ៉ាងនេះអាចជួយបាន!

ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ ជាដើម -ល-។ ក្នុងករណីអ្នកប្រញាប់ប្រញាល់ទៅក្រៅ ឬទៅពិធីជប់លៀងប្រាកដជាមានការបារម្ភខ្លាចខ្មាសគេ  ផ្ទៃមុខមិនស្អាតដែលធ្វើឱ្យបាត់បង់ទំនុកចិត្តជាមិនខាន។ ក្នុងពេលបន្ទាន់មិនដឹងជារកវិធីអ្វីមកដោះស្រាយ មែនទេ? ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ជាដើម វិធីទី១៖ ប្រើជែលប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ដែលអាចបំបាត់អាការរលាក ធ្វើឱ្យចរន្តឈាមក្រោមភ្នែកដើរស្រួល បំបាត់ខ្លាញ់ក្រោមភ្នែក ហើមប៉ោង និងស្នាមជ្រីញជ្រួញក្រោមភ្នែកបានយ៉ាងមានប្រសិទ្ធភាព។ ដោយគ្រាន់តែកាត់យកជែលប្រទាលកន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើមប៉ោងនោះទុកឱ្យស្ងួត រួចសឹមលាងទឹកចេញជាការស្រេច។ ពេលនេះអ្នកអាចតុបតែងខ្លួនទៅកម្មវិធីពេញដោយភាពជឿជាក់បានហើយ។ ដោយគ្រាន់តែកាត់យកជែលប្រទាល់កន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើម ប៉ោងនោះទុកឱ្យស្ងួត រួមសឹមលាងទឹកចេញជាការស្រេច វិធីទី២៖ ប្រើស្លាបព្រាលោហៈ ស្តាប់មើលទៅវាដូចជាចម្លែក តែក៏មានប្រសិទ្ធភាពដែលមិនអាចមើលរំលង។ វាអាចជួយឱ្យធ្វើសសៃឈាមក្រោមភ្នែកដំណើរការល្អ បំបាត់ស្នាមខ្មៅ និងអាការហើមប៉ោងបានយ៉ាងមិនគួរឱ្យជឿ។ ដោយគ្រាន់តែយកស្លាបព្រាញ៉ាំបាយយើងធម្មតា ២ ទៅ ៣ទៅទុកនៅក្នុងទូទឹកកកកន្លែងកក ១០ ទៅ ១៥នាទី រួចយកមកដាក់នៅក្រោមភ្នែករហូតស្លាបព្រាលែងត្រជាក់ …