សុខភាព

អាហារដែលជួយដល់អ្នកច្រាលអាស៊ីតក្នុងក្រពះ

ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​អាច​កាន់តែ ធ្ងន់​ឡើង​ៗ នៅ​ពេល​អ្នក​ទទួលទាន​អាហារ​មួយ​ចំនួន ។ ខណៈ​ពេល​ដែល​អាហារ​មួយ​ចំនួន​ដូច​ជា​ជាតិ​កាហ្វេ​អ៉ីន អាហារ​ចៀន ឬ​បំពង និង​អាហារ​ដែល​មាន​រសជាតិ​ហឹរ គឺ​ត្រូវ​ចៀសវាង​ដាច់ខាត​ចំពោះ​អ្នកមាន​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​។ ទន្ទឹម​នឹង​នេះ​ក៏​មាន​អាហារ​មួយ​ចំនួន​ដែល​អ្នកមាន​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​អាច​បរិភោគ​បាន​ផង​ដែរ ។ ប្រសិនបើ​អ្នក​មិនដឹង​ថា ​ត្រូវ​បរិភោគ​អ្វី​នៅ​ពេល​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​រើ​ឡើង ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​គួរតែ​ទទួលទាន ៖ ១-​ផ្លែ​រុក្ខជាតិ​ដែល​មាន​រសជាតិ​ជូរ​តិចតួច ផ្លែ​រុក្ខជាតិ​ដូច​ជា​ផ្លែ​ចេក និង​ផ្លែ​ព័រ ព្រមទាំង​ផ្លែ​ឈើ​ផ្សេង​ទៀត​ដែល​មាន​រសជាតិ​ជូរ​តិចតួច​គឺ​ល្អ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ច្រាល​អាស៊ីត​។ ផ្លែ​ឈើ​ទាំងនេះ​មិន​ត្រឹមតែ​ផ្ទុក​វីតាមីន និង​សារធាតុ​រ៉ែ​ដែល​អាច​ជួយ​បង្កើត​ជញ្ជាំង​ក្រពះ​ដែល​រង​ការ​បំផ្លាញ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ការពារ​ស្រទាប់​ក្រពះ​របស់​អ្នក​ពី​ការ​បំផ្លាញ​ដោយ​ជាតិ​អាស៊ីត​ផង​ដែរ ។ ២-​បន្លែ​ស្រុស​ឆ្អិន បន្លែ​ដែល​ស្រុស​រួច​ងាយស្រួល​ក្នុង​ការ​រំលាយ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​មិន​ត្រូវការ​អាស៊ីត​ក្រពះ​ច្រើន​ដើម្បី​ស្រូប​យក​នោះ​ទេ ប៉ុន្តែ​វា​ក៏​មានដំណើរ​ការ​យ៉ាង​ឆាប់រហ័ស​ចេញពី​ក្រពះ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ពោះវៀន ។ ៣-​ទឹកដោះគោ ទឹកដោះគោ​ល្អ​បំផុត​សម្រាប់​ព្យាបាល​ការ​រលាក​ក្រពះ និង​បំពង់​អាហារ ។ នៅ​ពេល​ដែល​អ្នក​ទទួលទាន​ទឹកដោះគោ​ត្រជាក់ វា​ជួយ​បំបាត់​អាការ​ចុក​ឆ្អល់​បំពង់ក ហើយ​សារជាតិ​ធម្មជាតិ​របស់​វា​នឹង​ជួយ​បន្សាប​ជាតិ​អាស៊ីត​ដែល​មាន​លើសលុប​នៅ​ក្នុង​ក្រពះ ។ ៤-​សាច់​គ្មាន​ខ្លាញ់ សាច់​ដែល​មាន​ជាតិ​ខ្លាញ់​តិច និង​មាន​ប្រូតេអ៊ីន​ច្រើន​ដូច​ជា​សាច់​មាន់ និង​សាច់​ត្រី​អាច​ជួយ​កាត់​បន្ថយ​ការ​ច្រាល​អាស៊ីត ។ ប៉ុន្តែ​សូម​ចៀស​វា​ការ​ចម្អិន​វា​ដោយ​ចៀន ឬ​បំពង អ្នក​អាច​ដុត អាំង រឺ​ស្ងោរ​វា​មុន​ទទួលទាន ។ ៥-​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព …

សុខភាព

បើ​មិន​ចង់​ឆាប់​ស្លាប់ ដាច់ខាត​កុំ​​ញ៉ាំ​អាហារ ៦ ប្រភេទ​នេះ​ពេល​តានតឹងខ្លាំង

មនុស្ស​ភាគច្រើន​ឲ្យតែ​មាន​អាការៈ​តានតឹង គឺ​ដឹង​តែ​រក​អាហារ​ដើម្បី​បន្ធូរ​អារម្មណ៍។ តែ​ទោះ​ជា​តានតឹង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ កុំ​ទទួល​ទាន​អាហារ​ប៉ុន្មាន​មុខ​ខាងក្រោម​នេះ​ដាច់ខាត៖ ១.ស្រា និង​ស្រាបៀ នៅ​ពេល​ធុញ​ទ្រាន់​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​ដូចជា​ស្រាបៀ និង​ស្រា​ត្រូវ​បាន​​មនុស្ស​ជាច្រើនផឹក ក្នុង​គោលបំណង “ដោះស្រាយ​បញ្ហា” ។ ជាតិ​អាល់កុល​តិចតួច​អាច​ធ្វើឲ្យ​អារម្មណ៍​សប្បាយ​រីករាយ​វិញ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​តែង​ផឹក​ច្រើន​ជ្រុល។ ពេល​ទទួលទាន​ច្រើន​ជ្រុល ស្មារតី​នឹង​ថមថយ ហើយ​បើ​ជា​មនុស្ស​លេប​ថ្នាំ​ជំងឺ​បាក់​ទឹកចិត្ត នឹង​បន្ថយ​នូវ​ប្រសិទ្ធភាព​ថ្នាំ​ផង​ដែរ។ ការ​ផឹក​ស្រា​ច្រើន​អាច​បណ្ដាល​ឲ្យ​ខ្វះ​ជាតិ​ទឹក ពិបាក​ដកដង្ហើម និង​ការ​ផ្លាស់ប្ដូរ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ដែល​ទាំងអស់​នេះ​អាច​ធ្វើឲ្យ​ការ​ថប់បារម្ភ​កាន់​តែ​អាក្រក់។ ២.កាហ្វេ មនុស្ស​ដែល មាន​អារម្មណ៍​អស់​កម្លាំង​ជា​រឿយ​ៗ ជ្រើសរើស​កាហ្វេ​ខ្មៅ​ក្ដៅ​មួយ​ពែង ដើម្បី​ជួយ​ដាស់​ស្មារតី​របស់​ពួកគេ។ ប៉ុន្តែ​យោង​តាម​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា ជាតិ​កាហ្វេអ៊ីន​នឹង​បង្កើន​អារម្មណ៍​នៃ​ការ​ថប់បារម្ភ ការ​រអាក់រអួល ការ​ធ្វើឲ្យ​អារម្មណ៍​របស់​អ្នក​កាន់តែ​អាក្រក់។ ដូច្នេះ​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ធុញទ្រាន់ អ្នក​គួរតែ​កាត់​បន្ថយ​បរិមាណ​កាហ្វេ​ដែល​ត្រូវ​ញ៉ាំ ដោយ​គ្រាន់តែ​យក​មួយ​ពែង​តូច​នៅ​ពេល​ព្រឹក គឺ​គ្រប់គ្រាន់​ពេញ​មួយ​ថ្ងៃ។ ៣.ស្ករ ពេល​តានតឹង​មនុស្ស​ជាច្រើន​ត្រូវ​ការ​ជាតិ​ផ្អែម​ៗ ដើម្បី​បង្កើន​កម្លាំង​ឡើង​វិញ។ យោង​តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ជាតិ​ស្ករ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃប្រសាទ ដែល​ធ្វើឲ្យ​អារម្មណ៍​កាន់តែ​ក្រៀមក្រំ ព្រោះ​បាត់បង់ សារធាតុ​ serotonin ។ វា​ក៏​អាច​បណ្ដាល​អ្នក​ក្រៀមក្រំ ហើយ​ពេល​គ្មាន​ serotonin អ្នក​នឹង​ឆាប់​ឈឺក្បាល បញ្ហា​ការ​គេង បញ្ហា​អារម្មណ៍ និង​ការ​បាក់​ទឹកចិត្ត​កាន់តែ​អាក្រក់​ទៅ​ៗ។ …

សុខភាព

លំហាត់ប្រាណទាំង ៨ ប្រភេទ ដែលអ្នកអាចអនុវត្តន៍បាន ដោយមិនចាំបាច់ក្រោកចេញពីគ្រែឡើយ

លំហាត់ប្រាណ មិនត្រឹមតែជួយបញ្ចុះទម្ងន់ និងបង្កើនសាច់ដុំប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យរាងកាយទាំងមូល មានសុខភាពល្អទៀតផង។ ដោយហេតុនេះហើយ ថ្ងៃនេះ យើងនឹងលើកយកនូវលំហាត់ប្រាណមួយចំនួនដែលអ្នកអាចអនុវត្តន៍បានរៀងរាល់ពេលក្រោកពីគេង ដោយមិនចាំបាច់ក្រោកចេញពីគ្រែគេងឡើយ។ លំហាត់ប្រាណទាំងនេះ នឹងជួយឲ្យរាងកាយដំណើរការបានល្អប្រសើរ និងជួយឲ្យអារម្មណ៍ស្រស់ថ្លា ព្រមទាំងតម្រង់ឆ្អឹងខ្នងអ្នក បានយ៉ាងមានប្រសិទ្ធភាព។ បញ្ជាក់៖ យកកន្សែងពោះគោមូរ ទុកមកប្រើប្រាស់ជំនួសខ្នោយកើយរបស់អ្នក ចង់ដឹងថាយ៉ាងណានោះ សូមតាមដាន អត្ថបទខាងក្រោមនេះ ៖ លំហាត់ប្រាណទី ១៖ ដាក់កន្សែងពោះគោ នៅពីក្រោមក្បាលរបស់អ្នក ត្រង់ស្មា បន្ទាប់មកបោះដៃឡើងទៅលើឲ្យអស់ រួចរំកិលខ្លួន ដើម្បីឲ្យកន្សែងនោះរំកិលចុះឡើង ដូចជាការ៉េមកំពុងរលាយយ៉ាងអ៊ីចឹង។ លំហាត់ប្រាណទី ២៖ ដាក់កន្សែងពោះគោមូរនោះ នៅពីក្រោម ក រួចយកបាតដៃត្រដុសគ្នាឲ្យក្តៅ បន្ទាប់មកយកមកត្រដុស ផ្ទៃមុខ ថ្ងាស ត្រចៀក និងក្បាលវិញម្តង។ បន្ទាប់មក អនុវត្តម្តងទៀតលើ បរិវេណ ក ដើមទ្រូង និងក្បាលពោះ។ លំហាត់ប្រាណទី ៣៖ ដាក់កន្សែងពីក្រោម …

សុខភាព

ទឹកតែខ្ញីលាយស្លឹកគ្រៃ អាចការពារ ព្យាបាល ​និងកម្ចាត់មេរោគផ្សេងៗ បានយ៉ាងច្រើនមុខ និងមានប្រសិទ្ធភាព! តោះរៀនធ្វើទាំងអស់គ្នា…

ខ្ញី និងស្លឹកគ្រៃជាឱសថធម្មជាតិមួយដែលមានគុណប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព។ ម្យ៉ាងវិញទៀតបើសិនជាយើងផ្សំរុក្ខជាតិទាំង២មុខនេះបញ្ចូលគ្នា ដោយយកខ្ញីនិងស្លឹកគ្រៃធ្វើជាទឹកតែទៀតនោះ វារឹតតែមានប្រសិទ្ធភាព និងគុណប្រយោជន៍ជាច្រើនដែលអាចជួយរំញោចភាពស៉ាំនៅក្នុងរាងកាយ ថែមទាំងអាចការពារ និងព្យាបាលជំងឺផ្សេងៗជាច្រើនមុខទៀតផង។ ខាងក្រោមនេះជាអត្ថប្រយោជន៍ និងវិធីធ្វើទឹកតែខ្ញីជាមួយស្លឹកគ្រៃ៖  ខ្ញីនិងស្លឹកគ្រៃបង្កើតជាទឹកតែទៀតនោះ វារឹតតែមានប្រសិទ្ធភាព និងគុណប្រយោជន៍មហាសាល ជាច្រើនដែលអាចជួយរំញោចភាពស៉ាំនៅក្នុងខ្លួន ថែមទាំងអាចការពារ និងព្យាបាលជំងឺផ្សេងៗជាច្រើនទៀតអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយ – ជួយកាត់បន្ថយជាតិអាស៊ីតខ្ពស់នៅក្នុងឈាម – ជួយសម្រកទំងន់ – ជួយឱ្យប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនដំណើរការល្អ – ជួយកម្ចាត់ និងសំអាតជាតិពុលនៅក្នុងខ្លួន តម្រងនោម ថ្លើម និងលំពែង – ការពារ និងកម្ចាត់មេរោគផ្សិតផ្សេងៗដូចជាផ្សិតក្នុងប្លោកនោម  ឬរលាកប្លោកនោម – មានប្រសិទ្ធភាពរាល់បញ្ហាទាក់ទងនឹងសុខភាពពោះវៀន – ជំនួយដល់ការរំលាយអាហារ – មានសារធាតុប្រឆាំងអុកស៊ីតកម្ម ( Antioxidants) ដែលអាចជួយកាត់បន្ថយហានិភ័យនៃមេរោគ និងជំងឺរ៉ាំរ៉ៃមួយចំនួន….-ល- ។ អត្ថប្រយោជន៍ចំពោះសុខភាពរាងកាយ វិធីធ្វើ និងគ្រឿងផ្សំធ្វើតែខ្ញីលាយស្លឹកគ្រៃ គ្រឿងផ្សំ – ទឹកស្អាត ៦០០ …

សុខភាព

15 ចំនុចដែលយើងតែងយល់ខុសទៅលើការសម្រកទម្ងន់

ការដាក់កំហិតខ្លូនឯងក្នុងការញំាុអាហារដើម្បីសម្រកទម្ងន់ ដំបូងគឺច្បាស់ជាវេទនាហើយ តែបើធ្វើជាប្រចាំ វានឹងក្លាយវាទៅជារឿងស្រួល តែអ្នកខ្លះខំ Diet ប៉ុណ្ណាក៏នៅតែមិនព្រមចុះដែរ នេះអាចមកពី Diet របស់យើងធ្វើខុសវិធីក៏ថាបានដែរ។ ថ្ងៃនេះ យើងខ្ញុំ ក៏បាននាំយក 15 ចំនុចដែលយើងតែងយល់ច្រឡំទាក់ទងវិធី Diet ។ ទៅមើលៗថាមានអីខ្លះ។ 1. អត់អាហារពេលព្រឹក ការញាំុតែបន្តិចឬមិនញាំុអាហារពេលព្រឹកសោះនោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ហេវនិងញាំុអាហារលើសអ្វីដែលអ្នកត្រូវក្នុងមួយថ្ងៃតែម្តង ការញាំុអាហារពេលព្រឹកដែលសាក់សម គឺ នំប័ុង Whole weat 2 បន្ទះ លាបប័រស្តើងៗព្រមទាំងដាក់ចេកពីលើ វានឹងជួយឲ្យដំនើរការបំលែងអាហារទៅជាថាមពលក្នុងរាងកាយចាប់ផ្តើមធ្វើការ ហើយការពារមិនឲ្យអ្នកមានអាការហេវហត់នៅពេលថ្ងៃទៀតផង។ 2. មិនកត់ចំណាំថាខ្លួនញាំុអ្វីខ្លះ ទោះជាស្តាប់ទៅដូចជារញ៉េរញ៉ៃបន្តិច តែការមិនព្រមកត់ត្រាថាអ្នកញាំុអ្វីខ្លះក្នុងមួយថ្ងៃៗនោះ អ្នកនឹងមិនដឹងថាអ្នកត្រូវគិតគូពីចំនួន និង បរិមាណអាហារយ៉ាងណា ហើយវានឹងធ្វើឲ្យអ្នកឡើងគីឡូដោយមិនដឹងខ្លួនទៀតផង។ 3. គិតតែពីញាំុអាហារមានបរិមាណខ្លាញ់ទាប អាហារដែលមានកម្រិតជាតិខ្លាញ់ទាបទាំងនោះគឺសុទ្ធតែមានជាតិស្ករច្រើនព្រោះវានឹងប៉ះប៉ូវជាមួយជាតិខ្លាញ់ដែលទាបទាំងនោះ ដូចនេះមានន័យថា អ្នកនឹងបានទទួលបិរមាណ Calories ច្រើនជាងអាហារធម្មតា ឧទាហរណ៍ដូចជានំ Muffin ដែលមានកម្រិតជាតិខ្លាញ់ទាបអាមាន …

សុខភាព

អត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យរបស់ «ស្នៀតពោត»

ស្នៀតពោត ឬក្តិបពោត/កូនពោតនេះ មិនមែនជាបន្លែមកពីណាឆ្ងាយនោះទេ វាគឺជាពោតតូចៗដែលមិនទាន់ធំរូបរាងជាផ្លែពោតនៅឡើយ ដែលគេពេញនិយមបេះវាជាបន្លែទទួលទាន។ ស្នៀតពោត បានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន មិនថាយកមក ឆា ស្ងោរ (ប្រហើរ ឬសម្លក់) អាំង និងជាបន្លែផ្ទាប់អន្លក់ទឹកគ្រឿង/ប្រហុក នោះទេ ជាពិសេសគឺជាបន្លែនៅក្នុងឆ្នាំងស៊ុបតែម្តង។ ជាការពិតណាស់ ស្នៀតពោតមិនត្រឹមតែមានរសជាតិឆ្ងាញ់សម្រាប់តែការទទួលទានប៉ុណ្ណោះទេ តែវាក៏ជាជាបន្លែ ដែលមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់អ្នកផងដែរ។ ដូច្នេះ មកតាមដានទាំងអស់គ្នាមើល៍ ថាតើស្នៀតពោត ឬកូនពោតនេះមានអត្ថប្រយោជន៍ចំពោះសុខភាពអ្វីខ្លះ៖ ស្នៀតពោត បានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន # ជួយបន្ថយសម្ពាធឈាម ស្នៀតពោតសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាធាតុដ៏សំខាន់មួយនៅក្នុងចំណោមសារធាតុសំខាន់ជាច្រើនផ្សេងទៀតដែលមាននៅក្នុងស្នៀតពោត។ ជាតិប៉ូតាស្យូមនេះ មានសារសំខាន់ណាស់សម្រាប់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះប្រសិនជាអ្នកមានជំងឺលើសឈាម និងចង់គ្រប់គ្រងសម្ពាធឈាមឱ្យស្ថិតនៅក្នុងកម្រិតប្រក្រតីចៀសវាងហានិភ័យគ្រោះថ្នាក់ផ្សេងៗ អ្នកគ្រាន់តែទទួលទានស្នៀតពោតជារបបអាហារប្រចាំថ្ងៃឱ្យបានច្រើនតាមដែលអាចធ្វើបានតែប៉ុណ្ណោះ។ # ជំនួយសុខភាពភ្នែក វីតាមីន A ដែលមាននៅក្នុងស្នៀតពោត អាចជួយពង្រឹងដល់សុខភាពកែវភ្នែក ធ្វើឱ្យកែវភ្នែកភ្លឺថ្លាស្រឡះល្អ …

សុខភាព

គុណប្រយោជន៏សំខាន់ៗទាំង៨យ៉ាង របស់ទឹកក្រូចឆ្មារ ដែលអ្នកអាចនឹង មិនធ្លាប់បានដឹង…

១) សម្បួរជាតិប៉ូតាស៉្យូម៖ ក្រូចឆ្មារគឺសម្បូរជាតិ ប៉ូតាស៉្យូមណាស់ ដែលអាចជួយដល់បេះដូង និងខួរក្បាល មានសុខភាពល្អបាន។ ដូច្នេះអ្នក អាចពិសារទឹកក្រូចឆ្មារ មួយកែវជារៀងរាល់ថ្ងៃបាន។ ២) រំលាយជាតិអាស៊ីតបានល្អ៖ ដូចអ្នកបានដឹងហើយ ថាទឹកក្រូចឆ្មារ អាចរំលាយជាតិពុល និងជាតិអាស៊ីតក្នុងសរីរាង្គខាងក្នុងបាន។ ជាពិសេស វាជួយព្យាបាល បញ្ហាឆ្អល់ចុងដង្ហើម និង ភើបាន។ ៣) កាត់បន្ថយក្លិនមាត់៖ ក្រូចឆ្មារ អាចកាត់ជាតិអាស៊ីតពីក្នុងមាត់បាន ដូច្នេះអ្នកគួរតែពិសារទឹកក្រូចឆ្មារ បន្ទាប់ពីដុះធ្មេញរួច ពីព្រោះអាច កាត់ក្លិនមាត់ បានយ៉ាងល្អ។ ៤) ស្បែក៖ ទឹកក្រូចឆ្មារមិនត្រឹម តែជួយលើសុខភាពមួយមុខទេ គឺអាចជួយដល់ស្បែក ដែលមានសភាពជាំ ពីការប៉ះទង្គិចអ្វីមួយ រឺក៏មាន ស្នាមជ្រួញ ទឹកក្រូចឆ្មារអាច កាត់បន្ថយបញ្ហានេះ បានដែរ។ ៥) ជួយសម្រកទម្ងន់៖ ក្រូចឆ្មារមានផ្ទុក ជាតិសរសៃច្រើន ដែលជួយអោយអ្នក អាចសម្រកទម្ងន់បានយ៉ាង ឆាប់រហ័ស។ ៦) …

សុខភាព

ចង់ដឹងទេក្លិនមាត់មិនល្អធ្វើដូចម្តេច?

ជា​ការ​ពិត​ណាស់​ការ​ដែល​មាន​ក្លិន​មាត់​មិន​ល្អ​ជា​រឿង​ដ៏​គួរ​ឱ្យ​រំខាន​ខ្លាំង​បំផុត។ ជាពិសេស​មនុស្ស​ស្រី​តែ​ម្ដង​ កុំ​ស្អាត​តែ​រូបរាង ប៉ុន្តែ​បែរ​ជា​មាន​ក្លិន​មាត់​មិន​ល្អ​ទៅ​វិញ។ ហេតុផល​តែ​មួយ​គត់​ដែល​បណ្ដាល​ឱ្យ​កើត​មាន​ក្លិន​មាត់​មិន​ល្អ​គឺ​កង្វះខាត​អនាម័យ​មាត់​ធ្មេញ​តែ​ម្ដង។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ​វិធី​ការពារ​នៅតែ​មាន ជានិច្ច​សម្រាប់​មិត្តនារី​ជា​ទី​រាប់អាន​ទាំង​ឡាយ។ 1. ទទួលទាន​អាហារ​សំបូរ​ជាតិ​សរសៃ​ហ្វៃប៊ើ៖ វា​ជួយ​កម្ចាត់​ក្លិន​មាត់​មិន​ល្អ ហើយ​គួរ​ចៀសវាង​នំឃូឃី នំខេក បង្អែម និង​ការ៉េម​ជាដើម។ 2. ប្រើទឹកខ្ពុរមាត់៖​ ទឹក​ខ្ពុរ​មាត់​ជួយ​បំបាត់​ក្លិន​មាត់​មិន​ល្អ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។ អ្នក​គួរ​ចៀសវាង​ទឹក​ខ្ពុរ​មាត់​មាន​ជាតិ​អាល់កុល​ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាត់​ស្ងួត និង​មាន​ក្លិន​មិន​ល្អ។ 3. ទទួលទាន​តែ​បៃតង ឬ​តែ​ខ្មៅ៖ តែ​មាន​ផ្ទុក​សារធាតុ​ប៉ូលីហ្វេណុល​ដែល​អាច​កម្ចាត់​ធាតុ​ស្ពាន់ធ័រ​ និង​កាត់​បន្ថយ​បាក់តេរី​ក្នុង​មាត់​ផងដែរ។ 4. សម្អាត​មាត់​ក្រោយ​ទទួលទាន​សាច់ ឬត្រី៖ ការ​សម្អាត​មាត់​ជា​ប្រចាំ​ពិតជា​ជួយ​ការពារ​កុំ​ឱ្យ​កើត​មាន​ក្លិន​មាត់​មិនល្អ​បាន​យ៉ាង​ពិត​ប្រាកដ។ 5. ដក​ដង្ហើម​តាម​ច្រមុះ កុំ​ដក​តាម​មាត់៖ ការ​ដក​ដង្ហើម​តាម​មាត់​នឹង​ធ្វើ​ឱ្យ​មាត់​របស់​អ្នក​ស្ងួត​ ដែល​ជា​ហេតុ​នាំ​ឱ្យ​កើត​មាន​បញ្ហា​ក្លិន​មាត់​មិន​ល្អ។ 6. ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន៖ ទឹក​ជួយ​ធ្វើ​ឱ្យ​មាត់​របស់​អ្នក​មាន​សំណើម​ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

សុខភាព

តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ ប្រសិនជាអ្នកទទួលទានទឹកឃ្មុំ មួយស្លាបព្រាជារៀងរាល់ថ្ងៃ?

សព្វថ្ងៃនេះមានមនុស្សជាច្រើនចង់ឲ្យរាងកាយមានសុខភាពល្អ និងចៀសឆ្ងាយពីជំងឺ ដោយពួកគេព្យាយាមទទួលទានអាហារដែលជួយដល់សុខភាព ព្យាយាមធ្វើលំហាត់ប្រាណ និងស្វែងរកថ្នាំផ្សេងៗដើម្បីជួយដល់សុខភាពទៀតផង។ ផ្ទុយទៅវិញពួកគេបែរជាមិនដឹងថាគ្រាន់តែផឹកទឹកឃ្មុំ១ស្លាបព្រាជារាងរាល់ថ្ងៃក៏អាចជួយសុខភាពរាងកាយរបស់ពួកគេបានយ៉ាងច្រើនស្ទើរតែមិនគួរឲ្យជឿ។ រូបភាពតំណាង ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនដែលអ្នកមិនធ្លាប់បានដឹង៖ ១.ជួយលាងសម្អាតស្បែក ទឹកឃ្មុំវាមានលក្ខណៈសម្បតិ្តក្នុងការប្រឆាំងបាក់តេរីនៅលើស្បែកបានយ៉ាងល្អ ហើយថែមទាំងជួយលាងសម្អាតជាតិពុលបានទៀតផង។ រូបភាពតំណាង ២.ជួយសម្រកទម្ងន់ ទឹកឃ្មុំអាចជួយរក្សាទម្ងន់ និងសម្រកទម្ងន់បានដោយគ្រាន់តែទទួលទានវាជារៀងរាល់ថ្ងៃ។ រូបភាពតំណាង ៣.កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ទឹកឃ្មុំមិនត្រឹមតែមិនមានផ្ទុកជាតិកូឡេស្តេរ៉ុលនោះទេ វាថែមទាំងមានសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែដែលអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនៅក្នុងខ្លួនយើងទៀតផង។ ៤.ធ្វើឲ្យបេះដូងរឹងមាំ និងមានសុខភាពល្អ ដោយសារតែនៅក្នុងទឹកឃ្មុំត្រូបានគេរកឃើញថាមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយធ្វើឲ្យសរសៃអាក់ទែគ្មានការរាំងស្ទះបាន ប្រសិនបើអ្នកផឹកទឹក១កែវ ជាមួយទឹកឃ្មុំ ៣ ទៅ៤ស្លាបព្រាបាយ។ រូបភាពតំណាង ៥.ជួយឲ្យមានការចងចាំបានល្អ ដោយយោងទៅតាមការស្រាវជ្រាវបានបង្ហាញថា ទឹកឃ្មុំមានផ្ទុកជាតិកាល់ស្យូមដែលបឺតស្រូបដោយខួរក្បាលដើម្បីឲ្យមានភាពងាយស្រួលនៅក្នុងការធ្វើដំណើរការ និងអាចកម្ចាត់ភាពតានតឹង ជំនួយដល់ការចងចាំ និងថែមទាំងជួយស្តារប្រព័ន្ធការពារកោសិកាប្រឆំាងអុកស៊ីតកម្មផងដែរ។ រូបភាពតំណាង ៦.ធ្វើឲ្យក្រពះមានសុខភាពល្អ ក្រុមអ្នកជំនាញបានណែនាំឲ្យប្រើប្រាស់ទឹកឃ្មុំ១ស្លាបព្រាបាយនៅពេលពោះទទេ ដើម្បីជួយប្រឆាំងទៅនឹងជំងឺមួយចំនួននៅក្នុងបំពងរលាយអាហារ។ មិនត្រឹមតែប៉ុណ្ណោះទឹកឃ្មុំក៏ជួយបំផ្លាញមេរោគ ឬបាក់តេរីណាមួយនៅក្នុងក្រពះ និងជួយធ្វើឲ្យរបួសតូចៗដែលអាចមាននៅខាងក្នុងភ្នាស (មានលក្ខណៈរអិលឬអន្ធិល) ជាសះស្បើយបានទៀតផង។ រូបភាពតំណាង ៧.ជួយសម្រួលដល់ភាពតានតឹងនៃសរសៃវិញ្ញាណប្រសាទ ជាការពិតណាស់ទឹកឃ្មុំអាចជួយសម្រួលភាពលំបាក និងធ្វើឲ្យមានភាពស្ងប់ស្ងាត់ដល់សរសៃវិញាប្រសាទ។ ម្យ៉ាងទៀតវាក៏មានផ្ទុកគ្លុយកូសយ៉ាងសំខាន់ដែលរាងកាយយើងត្រូវការសម្រាប់ដំណើរការសរសៃប្រសាទបានល្អ ដោយវាត្រូវបានស្រូបចូលនូវក្នុងឈាមរបស់យើងយ៉ាងឆាប់រហ័ស …

សុខភាព

ចេះតែស្លេកស្លាំង វិលមុខ អស់កម្លាំង ខ្វះឈាមក្រហមមែនទេ? ញ៉ាំអាហារទាំងអស់នេះ!

អ្នកដែលមានជំងឺស្លេកស្លាំង តែងមានសភាពដូចជា ឆាប់វិលមុខ ឈឺក្បាល ងងឹតមុខ ហើយមិនអាចបរិច្ចាគឈាមបាននោះទេ។ ដូច្នេះអ្នកគួរមើលថែសុខភាពរាងកាយឱ្យបានល្អ ដើម្បីជៀសឆ្ងាយពីជំងឺទាំងនេះដោយការងាកទទួលទានអាហារល្អៗជួយចិញ្ចឹមគ្រាប់ឈាមនៅក្នុងខ្លួន និងការពារជំងឺខ្វះគ្រាប់ឈាមផងដែរ។ អាហារទាំងនោះរួមមានដូចជា៖ ១) ឈាមសត្វ សត្វថ្លើម និងសាច់សត្វផ្សេងៗ៖ អាហារទាំងនេះសុទ្ធតែមានជាតិដែកជាច្រើនដែលជួយក្នុងការចិញ្ចឹមគ្រាប់ឈាម។ ហើយជាតិដែកដែលមាននៅក្នុងសត្វ អាចធ្វើឱ្យពោះវៀន អាចស្រូបយកបានច្រើនជាងជាតិដែកនៅក្នុងគ្រាប់ធញ្ញជាតិផ្សេងៗ។ ដូច្នេះគួរទទួលទានវាឱ្យបានញឹកញាប់ សម្រាប់អ្នកដែលឧស្សាហ៍ទៅបរិច្ចាគឈាមនានា។ សាច់សត្វ ថ្លើមសត្វ ២) បន្លែពណ៌បៃតង៖ ទោះបីជាជាតិដែកពីរុក្ខជាតិមិនមានច្រើនដូចនៅក្នុងសត្វក៏ដោយ តែអ្នកគួរបរិភោគវាដើម្បីការពារការខ្វះជាតិដែក។ បន្លែទាំងនោះមានដូចជា ខាត់ណា ត្រកួន ផ្ទី ជាដើម។ ចំណាំ៖ នៅពេលដែលរាងកាយស្រូបយកជាតិដែកពីរុក្ខជាតិបានតិច យើងគួរតែបរិភោគអាហារដែលមានវីតាមីន C ខ្ពស់ ដើម្បីជួយស្រូបយកជាតិដែក។ អាហារដែលមានវីតាមីន C មានដូចជា ក្រូច ល្ហុង ត្របែក ក្រូចឆ្មារ -ល-។ បន្លែពណ៌បៃតង ៣) ស៊ុត៖ ជាអាហារមួយទៀតដែលសម្បូរសារធាតុចិញ្ចឹម មានប្រយោជន៍ណាស់ដល់រាងកាយព្រោះវាមានប្រូតេអ៊ីនច្រើន។ ពិសេសមានបរិមាណរបស់ធាតុដែកដែលនឹងជួយឱ្យឈាមរបស់យើងមានសុខភាពល្អផងដែរ។ គួរចងចាំថា ស៊ុតពណ៌ក្រហម មានជាតិដែកខ្ពស់ជាងស៊ុតពណ៌ស។ …