ពត័មាន

អត្ថប្រយោជន៍ពិសេសៗមួយចំនួននៃអំបិលដែលមនុស្សជាច្រើនមិនធ្លាប់ដឹង

ក្រៅពីប្រើប្រាស់ដើម្បីបង្កើនរសជាតិអាហារហើយនោះ អំបិលក៏ត្រូវបានប្រើជាផលិតផលសំអាតផ្ទះអស់រយៈពេលជាច្រើនសតវត្សផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ តាមពិតទៅអំបិលត្រូវបានគេចាត់ទុកផងដែរថាជាថ្នាំកម្ចាត់មេរោគដែលមានតំលៃថោក និងមិនមានផ្ទុកជាតិពុល ហើយនេះជាមូលហេតុដែលអំបិលអាចផ្ដល់សុវត្ថិភាពខ្ពស់សម្រាប់យើងក្នុងការប្រើប្រាស់ ហើយថែមទាំងផ្តល់នូវលទ្ធផលដ៏ប្រសើរអស្ចារ្យ។ អ្នកនឹងចាប់អារម្មណ៍ងាកមកប្រើប្រាស់អំបិលច្រើនជាងមុនតាមរយៈមូលហេតុមួយចំនួនផ្សេងទៀតខាងក្រោមនេះ ៖ ១. ការពារផ្ទះពីហ្វូងសត្វស្រមោច ៖ ប្រសិនជាអ្នកចង់កម្ចាត់ហ្វូងសត្វស្រមោចដែលតែងវារជាជួរនៅសឹងគ្រប់កន្លែងក្នុងផ្ទះដូចជា នៅតាមទ្វារ បង្អួច ឬទូផ្ទះបាយនោះអ្នកគ្រាន់តែធ្វើការរោយអំបិលមួយចំនួនត្រង់កន្លែងដែលអ្នកបានឃើញពួកវាជាការស្រេច។ អំបិលក៏មានប្រសិទ្ធភាពជួយកាត់បន្ថយកម្រិតនៃភាពមានសំណើមក្នុងផ្ទះរបស់អ្នកបានផងដែរ។ ២. ភ្នាក់ងារដ៏ពិសេសសម្រាប់សម្អាតកញ្ចក់បង្អួចនៃផ្ទះ និងរថយន្ត ៖ អ្នកគ្រាន់តែធ្វើការលាយទឹកក្ដៅឧណ្ហៗ ១ហ្គាល្លុង ជាមួយនឹងអំបិល ២ស្លាបព្រាបាយ រួចកូរល្បាយនេះឲ្យសព្វ។ ប្រើប្រាស់ល្បាយនេះដើម្បីសម្អាតស្នាមប្រឡាក់ដែលជាប់ដិតខ្លាំងនៅលើកញ្ចក់បង្អួច ដោយព្យាយាមដុសរហូតទាល់តែបង្អួចប្រែជាមានសភាពភ្លឺថ្លា។ អ្នកអាចប្រើប្រាស់វិធី ឬរបៀបដូចគ្នានេះ ដើម្បីសម្អាតកញ្ចក់រថយន្តរបស់អ្នក ហើយអ្វីដែលកាន់តែពិសេសនោះ គឺវាមានប្រសិទ្ធភាពបានយូរ។ ៣. ស្តារពណ៌នៃវាំងនននិងកំរាលព្រំ ៖ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែយកក្រណាត់មួយមកត្រាំក្នុងទឹកអំបិលឲ្យបានមួយស្របក់ បន្ទាប់មកយកក្រណាត់នេះមកជូតឬដុសលើកម្រាលព្រំ និងវាំងននដែលអ្នកចង់សម្អាតជាការស្រេច។ ដំណោះស្រាយនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ស្នាមប្រឡាក់ ក៏ដូចជាភាពកខ្វក់ផ្សេងៗដែលជាប់នៅលើកម្រាលព្រំនិងវាំងនន។ ៤. ជាសមាសធាតុសម្រាប់សម្អាតរបស់ធ្វើពីស្ពាន់ ប្រាក់ និងទង់ដែង ៖ ដើម្បីរក្សាពណ៌វត្ថុដែលធ្វើពី ស្ពាន់ ប្រាក់ …

ពត័មាន

Lexus 570 !!! ជិះ​ព្រោងព្រាត​នៅ​ខ្មែរ ខណៈ​ថៃ​រក​សឹង​តែ​មួយ​គ្មាន ព្រោះតែ…

Lexus 570 ជា​ម៉ាក​រថយន្ត​តម្លៃ​ថ្លៃ ពេញ​និយម​បំផុត​នៅ​ខ្មែរ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លំបាក​នៅ​ឡើយ តែ​សម្រាប់​ប្រទេស​ថៃ​ដែល​មាន​សេដ្ឋកិច្ច​ខ្លាំង បែរ​ជា​មិន​សូវ​ឃើញ​មាន​ជិះ​ទៅ​វិញ​ទូទាំង​ប្រទេស។ នៅ​ស្រុក​ខ្មែរ សេដ្ឋី​អ្នក​មាន​ប្រាក់​ច្រើន ពិសេស​មន្រ្តី​ធំៗ​ចូល​ចិត្ត​ទិញ Lexus 570 ជិះ​ដោយ​សារ ឡាន​មួយ​នេះ បង្ហាញ​ពី​អំណាច​និង​ភាព​ស៊ីវិល័យ​សម្រាប់​អ្នក​ដែល​ជិះ​វា ដូច្នេះ​ទើប​ពេញ​និយម​ខ្លាំង ពិសេស​សម្រាប់​អ្នក​រាជការ​មាន​មុខ​តំណែង​ធំៗ។ រាល់ Lexus 570 ចេញ​ថ្មី​ភ្លាមៗ តែង​តែ​ឃើញ​មាន​វត្តមាន​លើ​ដង​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ ទោះ​តម្លៃ​ដាក់​លក់​ថ្លៃ​ដល់​ទៅ​ប្រមាណ ២២ម៉ឺន​ដុល្លារ​ក៏​ដោយ។ សម្រាប់​នៅ​ថៃ​វិញ​គ្រប់​ម៉ូដែល​ម៉ាក Lexus ពិសេស LX 570 ហាក់​មាន​តិច​បំផុត ឬ​សឹង​តែ​គ្មាន។ មូលហេតុ​រថយន្ត​ម៉ាក​នេះ​នៅ​ប្រទេស​ថៃ​គឺ​មាន​តម្លៃ​ថ្លៃ ដែល​ថ្លៃ​ជាង​តម្លៃ​លក់​នៅ​តាម​ហាង​នៅ​ខ្មែរ​ប្រហែល ១ម៉ឺន​ដុល្លារ​ឯណោះ។ តម្លៃ Lexus លក់​ថ្លៃ​ជាង​នៅ​កម្ពុជា​ដល់​ទៅ​ជាង ១ម៉ឺន​ដុល្លារ​ដូច្នេះ ក៏​ព្រោះ​តែ​ម៉ូដែល Lexus នៅ​ថៃ​ជា​រថយន្ត​​នាំ​ចូល​ទាំង​ស្រុង ដូច្នេះ​ពន្ធ​ក៏​ថ្លៃ​ដូច​គ្នា​សម្រាប់​រថយន្ត​នាំ​ចូល តែ​បើ​រថយន្ត​ដែល​ដំឡើង​នៅ​ថៃ​ដូចជា BMW, Honda, Hyundai និង​ម៉ាក​ផ្សេងៗ​ជា​ច្រើន​ទៀត គឺ​តម្លៃ​ធូរថ្លៃ​បំផុត។ ជាក់​ស្តែង ម៉ូដែល …

ពត័មាន

លម្អិត​ជុំ​វិញ​មូល​ហេតុ​អតីត​ស្វាមី​ សាន ស្រីឡៃ សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ស្លាប់​ទាំង​ ២​នាក់​​

ក្នុង​ពិធី​តម្កល់​សព​របស់​អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស សាន ស្រីឡៃ ម្ដាយ​របស់​នាង​បាន​បញ្ជាក់​ពី​រឿង​រ៉ាវ​នៅ​ពី​ក្រោយ​ដែល​នាំ​ឲ្យ​បុរស​ជា​អតីត​ស្វាមី​ សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ស្លាប់​ទាំង២​នាក់​ដើម្បី​បញ្ចប់​រឿង​រ៉ាវ​ស្នេហា​ដ៏​រកាំរកូស​នេះ។ ក្នុង​នោះ​ អ្នក​ស្រី​ ឡុង​​ ចាន់ធី ដែល​ត្រូវ​ជា​ម្ដាយ​របស់​សព​បាន​ប្រាប់ Sabay នា​ព្រឹក​នេះ​ថា មុន​ពេល​ដែល​ហេតុ​ការណ៍​បាញ់​សម្លាប់​​បាន​កើត​ឡើង​អតីត​ស្វាមី​បាន​ទៅ​សុំ​ជា​នា​គ្នា​វិញ​ក្រោយ​ពី​បែក​គ្នា​ជិត​១​ឆ្នាំ​មក​ហើយ តែ​ ស្រីឡៃ មិន​ព្រម​ ត្បិត​ខាង​ប្រុស​មាន​ប្រពន្ធ និង​កូន​ហើយ។ ម្យ៉ាង​នាង​មិន​ចង់​ជាប់​ឈ្មោះ​ជា​ស្រី​ដណ្ដើម​ប្ដី​គេ​តទៅ​ទៀត​ទេ។ អ្នក​ស្រី​បញ្ជាក់​ថា មួយ​រយៈ​​ដែល​បែក​គ្នា​នេះ អ្នក​ទាំង​២​មិន​ទាន់​លែង​លះ​គ្នា​ដាច់​ស្រេច​នៅ​ឡើយ​ទេ គ្រាន់​តែ​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​រស់​នៅ​រៀងៗ​ខ្លួន។ ផ្ទុយ​ទៅ​វិញ​ អតីត​ស្វា​មី​បែរ​ជា​​​គំរាម​ថា​ “​បើ​មិន​ជានា​គ្នា​វិញ​ទេ គឺ​ស្លាប់​ទាំង​២​នាក់”។​ បុរស​រូប​នេះ​​បាន​បន្ថឺម​ថា លោក​មិន​អាច​ទៅ​រក​ប្រពន្ធ​កូន​ដើម​វិញ​ទេ បើ​ឲ្យ​ទៅ​វិញ​លោក​សុខ​ចិត្ត​ស្លាប់​ ហើយ​បើ​លោក​ស្លាប់​ ស្រីឡៃ ក៏​ត្រូវ​ស្លាប់​តាម​នោះ​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ម្ដាយ​ជន​រង​គ្រោះ។ មក​ដល់​ពេល​នេះ សព​របស់​ សាន​ ស្រីឡៃ កំពុង​តម្កល់​នៅ​វត្ត​សែនសុខ រង់​ចាំ​ការ​បូជា​នៅ​ម៉ោង​៩​ព្រឹក​ស្អែក​។ ឯ​សព​ជន​ល្មើស​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​ខេត្ត​ព្រៃវែង​ ដើម្បី​ធ្វើ​បុណ្យ​បាន​សាសនា។ ក្នុង​នោះ​ប្រភព​ព័ត​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ល្មើស​គឺ​ជា​មន្ត្រី​គយ មាន​ឈ្មោះ​ថា ជ័យ រិន និង​មាន​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង៕​​​​​​ ប្រភព៖ News.Sabay

ពត័មាន

លទ្ធផលបោះឆ្នោតស្ទង់មតិចេញមកហើយ! តើនរណានឹងត្រូវលើកពាន The Voice Kids យប់នេះ!?

ភ្នំពេញ៖ អ្វីដែលជាការទន្ទឹងរង់ចាំរបស់ប្រិយមិត្តអ្នកចូលចិត្តតាមដានទស្សនាកម្មវិធី ប្រលងចម្រៀងកុមារ The Voice Kids Cambodia នឹងឈានមកដល់នៅយប់ថ្ងៃសៅរ៍ទី១៤ តុលា ២០១៧នេះហើយ ដែលជាវគ្គផ្តាច់ព្រ័ត្រ នៃការប្រលងប្រជែងយកជ័យលាភីក្នុងចំណោមបេក្ខជនដ៏មានសមត្ថភាពបំផុតទាំង៦រូបចុងក្រោយ។ ឈានមកដល់សប្តាហ៍ចុងក្រោយនេះខាង Coach កញ្ញា មានកូនក្រុមដូចជា កុមារី សុខ សុជាតា និងកុមារី រ៉ន ចាន់ឌីន។ Coach សុវត្ថិ មានកូនក្រុមដូចជា កុមារា ពេជ្រ ថៃ និងកុមារា ឡុង លីគ័ង្គ។ Coach និសា មានកូនក្រុមដូចជា កុមារី ណូ ឈួស៊ីវហេង និងកុមារី ឃុយ ម៉ីហៀង។ ក្នុងចំណោមបេក្ខជនដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ គឺត្រូវបានចំរាញ់ចេញមកពីការបញ្ចេញសមត្ថភាព និងទេពកោសល្យអស់ពីលទ្ធភាពរៀងៗខ្លួន ដើម្បីទទួលបានការគាំទ្រខ្ពស់ពីប្រិយមិត្តអ្នកតាមដានទស្សនាទាំងនៅលើកញ្ចក់ទូរទស្សន៍ ក៏ដូចជានៅលើបណ្តាញសង្គមជាដើម។ គួរឲ្យដឹងផងដែរថា នៅមុនពេលដែលឈានមកដល់វគ្គផ្តាច់ព្រ័ត្រ គេសង្កេតឃើញមានមហាជនយ៉ាងច្រើន ដែលជាប្រិយមិត្តនិយមស្នេហាវិស័យចម្រៀងបានចូលរួមបញ្ចេញមតិយ៉ាងក្លៀវក្លា មិនថាទាំងការគាំទ្រ និងការរិះគន់មួយចំនួនផងនោះទេទៅលើទាំងបេក្ខជន …

ពត័មាន

ឡុង លីគង្គ័ ពេលស្រែកបទ «សាច់កម្មណាស់ខ្ញុំ» បានខ្លាំងដល់ថ្នាក់នេះ Coach ព្រាប សុវត្ថិ ស្រាប់តែ… (មានវីដេអូ)

ភ្នំពេញ៖ ជាកាពិតណាស់ កម្មវិធីប្រលងចម្រៀងក្មេងលំដាប់ថ្នាក់ពិភពលោក (The Voice Kids Cambodia) កំពុងឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ដែលអ្នកគាំទ្រជាច្រើនកំពុងតែទន្ទឹមរង់ចាំមើលថា តើអ្នកណាជាម្ចាស់ពានសម្លេងដ៏ពិតប្រាកដ។ មួយសប្ដាហ៍ទៅមួយសប្ដាហ៍ កាន់តែប្លែកទៅប្លែកទៅ ជាមួយនឹងការបញ្ចេញសមត្ថភាពដ៏អស្ចារ្យ ព្រោះកូនក្រុមនីមួយៗសុទ្ធតែមានសមត្ថភាពខ្លាំងរៀងៗខ្លួន។ ជាក់ស្តែងគេសង្កេតឃើញកូនក្រុមរបស់លោកព្រាប សុវត្ថិ គឺកុមារា ឡុង លីគង្គ័ បានបកស្រាយបទចម្រៀងមួយបទចំណងជើងថា «សាច់កម្មណាស់ខ្ញុំ» ដែលជាបទតម្រូវឲ្យស្រែកខ្លាំង។ មួយបទនេះ លីគង្គ័ បានឆក់យកបេះដូងអ្នកគាំទ្រជាច្រើន បូករួមនឹងមេក្រុមរបស់ខ្លួនលោកព្រាប សុវត្ថិ ផងដែរ ធ្វើឲ្យលោកញញឹម ជាមួយការពេញចិត្តយ៉ាងខ្លាំង។ ទីបំផុត កុមារា ឡុង លីគង្គ័ បានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយសារសម្លេងដ៏ពិរោះ បានទាក់ចិត្តអ្នកទស្សនាក៏ដូចជា Coach របស់ខ្លួនផ្ទាល់៕ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖  ប្អូនប្រុសឡុង លីគង្គ័ ប្អូនប្រុសឡុង លីគង្គ័ Coach ព្រាប​ សុវត្ថិ Coach ព្រាប​ សុវត្ថិ #The voice kids Cambodia …

ពត័មាន

អបអរសាទរ! ជប៉ុន​សង់ស្ពាន​បន្ទាន់​ចំនួន7ទៀត​នៅ​កម្ពុជា

ភ្នំពេញ៖ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ​កសិផលផ្សេងៗនោះ រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ផ្តល់​ជំនួយឥតសំណង​ចំនួន 3,942 លាន​យ៉េន ស្មើនឹង 35 លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​ស្ពាន​បន្ទាន់​ចំនួន 7ទៀត ឆ្លងកាត់​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា។ យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា​បានឱ្យដឹងថា នៅ​ថ្ងៃទី3 ខែតុលា ឆ្នាំ2017 វេលា​ម៉ោង 10.00នាទី​ព្រឹក​នេះ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ( HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែលមាន​ទឹកប្រាក់​សរុប​ចំនួន 35លាន​ដុល្លារ​អាមេរិក​សម្រាប់​អនុវត្ត​គម្រោង« សាងសង់​ស្ពាន​បន្ទាន់ នៅ​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់»។ ក្រោម​គម្រោង​ខាងលើនេះ ស្ពាន​ចំនួន5នឹងត្រូវ​សាងសង់​នៅលើ​ផ្លូវជាតិ​លេខ73 នៅក្នុង​ខេត្តក្រចេះ និង​ស្ពាន​ចំនួន2ទៀត នៅលើ​ផ្លូវជាតិ​លេខ11ក្នុង​ខេត្តព្រៃវែង​នឹងត្រូវ​សាងសង់​សម្រាប់​ជំនួស​ស្ពាន​ដែល​កំពុង​ប្រើប្រាស់​ក្នុងពេល​បច្ចុប្បន្ន​ដើម្បី​ពង្រឹងសមត្ថភាព​ដឹកជញ្ជូន​នៅតាម​បណ្តោយ​ផ្លូវជាតិ​ទាំងពីរ​នេះ។ SONY DSC គួរ​កត់សម្គាល់ថា ចាប់តាំងពី​ខែមេសា ឆ្នាំ2017មក កម្ពុជា​បានទទួល​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ប្រទេស​ជប៉ុន​ប្រមាណ​ជា249លាន​ដុល្លារ​អាមេរិក​ហើយ ក្នុងនោះ​រួមមាន​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជា40លាន​ដុល្លារ​អាមេរិក សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការពារ​ទឺ​ក​ជំនន់ ព្រមទាំង​ការកែលម្អ​ប្រព័ន្ធ​លូបង្ហូរទឹក​នៅ​រាជធានី​ភ្នំពេញ និង​កម្ចីសម្បទាន​ដែលមាន​ទឹកប្រាក់​ប្រមាណ209លាន​ដុល្លារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​ចំណត​ផែ​កុងតឺន័រ​ថ្មី​នៅក្នុង​ខេត្ត​ព្រះសីហនុ៕ …

ពត័មាន

ទស្សនាការច្រៀងរបស់ក្មេងស្រីតូចសម្លេងខ្លាំងទាំង២ ពីកម្មវិធី AGT ទាំងមូល!!

ក្រៅ​ពី​ម្ចាស់​ជ័យលាភី​ប្រចាំ​រដូវ​កាល​ថ្មី​ Darci Lynne ឃើញ​ថា​កុមារី​ ២​រូប​ទៀត​ដែល​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ America’s Got Talent ឆ្នាំ​ ២០១៧​ គឺ​នាងតូច​ Angelica Hale និង​ Celine Tam ក៏​ត្រូវ​មហាជន​ទូទាំង​ពិភពលោក​ចាប់អារម្មណ៍​ គាំទ្រ​ និង​ពេញ​ចិត្ត​សមត្ថភាព​សម្ដែង​ របស់​ពួកនាង​មិន​តិច​ដែរ។ ម្ចាស់ជយលាភី Darci Lynne Angelica Hale Celine Tam ត្បិត​អាយុ​នៅ​ក្មេង​ខ្ចី​ក៏​ពិត​មែន​ ប៉ុន្តែ​នាង​តូច​ទាំង​ ២​​នេះ​ បាន​អង្រួន​ចិត្ត​មនុស្ស​ជា​ច្រើន​ តាម​រយៈ​ទឹក​ដម​សម្លេង​ក៏​ក្រអួនក្រអៅ។ ទោះ​បី​មិន​ទទួល​បាន​ជយលាភី​ក៏​ពិត​មែន​ តែ​យ៉ាង​ណា​ក៏​មាន​​មហាជន​ជា​ច្រើន​គាំទ្រ​ច្រើន។ ប្រិយមិត្ត​ច្បាស់​ជា​​ចង់​ទស្សនា​ម្ដង​ទៀត​ នូវ​ទិដ្ឋភាព​ច្រៀង​​ក្នុង​ពេល​ប្រឡង​របស់ Angelica និង​ Celine ហើយ​ ដូចនេះ​ Sabay សូម​លើក​យក​សកម្មភាព​ទាំង​នោះ​តាំង​ពី​វគ្គ​ Auditon រហូត​ដល់​វគ្គ​បញ្ចប់​ជូន​ទស្សនា​ដូច​តទៅ៖ *វគ្គ Auditions ប្រភព: Sabayenter

ពត័មាន

មកដល់មិញៗ iPhone 8 64gb នៅខ្មែរ តម្លៃមិនដល់មួយពាន់ដុល្លារ

យោងតាមហាង The V Store បាននាំយក iPhone ស៊េរីចុងក្រោយគឺ iPhone 8 និង 8Plus មកដល់មិញៗចំណែកតម្លៃ iPhone 8 ទំហំ 64GB មានតម្លៃមិនដល់ ១ ពាន់ដុល្លារទេ។ សម្រាប់តម្លៃហាងឆេងក្នុងថ្ងៃទី ២២ កញ្ញានេះគឺ៖ iPhone 8 ទំហំ 64GB តម្លៃ ៩៤៩ ដុល្លារ iPhone 8 ទំហំ 256GB តម្លៃ ១០៩៩ ដុល្លារ iPhone 8 Plus ទំហំ 64GB តម្លៃ ១០៩៩ ដុល្លារ iPhone 8 Plus ទំហំ 256GB តម្លៃ …

ពត័មាន

ភ្ញាក់ផ្អើល​ពេល​ដាក់​ iPhone 8 និង Galaxy S8 ចូល​ម៉ាស៊ីន​ក្រឡុក​

គណនី​ YouTube ឈ្មោះ​ Tech Rax ដែល​ល្បី​ខាង​ការ​ធ្វើ​ទុក្ខ​ទោម្នេញ​ទូរសព្ទ​ស៊េរី​ថ្មី​ បាន​បញ្ចេញ​វីដេអូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​​​ទាក់​ទង​នឹង​ iPhone 8 និង Galaxy S8។ នៅ​ក្នុង​វីដេអូ​គេ​បាន​យក​ iPhone 8 និង Galaxy S8 ដាក់​ចូល​ក្នុង​ម៉ាស៊ីន​ក្រឡុក​ម្ដង​មួយៗ​ ដោយ​​ iPhone 8ដាក់​ចូល​ដំបូង​គេ។ ក្រោយ​ចុច​ប៊ូតុង​ក្រឡុក​បាន​ពីរ​​ទៅ​បី​ដង​ iPhone 8 ប្រែ​ជា​ខ្ទេច​បែក​ខ្លួន​ទៅ​ជា​បំណែក​តូចៗ​ ដូច​គេ​ក្រឡុក​ផ្លែ​ឈើ​អ៊ីចឹង។ បន្ទាប់​មក​ដល់​វេន​ Galaxy S8 ពេល​ក្រឡុក​ច្រើន​លើក​ច្រើន​សារ​ហើយ​ ទូរសព្ទ​នេះ​មិន​ទៅ​ណា​ឡើយ​ ពោល​នៅ​អាច​រក្សា​ទ្រង់ទ្រាយ​ដើម​បាន​ គ្រាន់​តែ​ប្រើ​ការ​លែង​កើត។ ចង់​ដឹង​លម្អិត​ទស្សនា​វីដេអូ​ខាង​ក្រោម ៖ ប្រភព: Sabayenter

ពត័មាន

Lexus LX 570 ឆ្នាំ​ ២០១៨ មក​ដល់​ខ្មែរ​បាត់​ មាន​តែ​ពីរ​គ្រឿង​គត់

​កាល​ពី​ខែ​កន្លង​ទៅ​​ក្រុមហ៊ុន​ Lexus បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ Lexus ម៉ូដែល​ LX 570 ឆ្នាំ​ ២០១៨ ដែល​ផលិត​ឡើង​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​រុស្សី​មុន​គេ។ មិន​ទាន់​បាន​ប៉ុន្មាន​ផង​ពេល​នេះ​ រថយន្ត​ពោរពេញ​ដោយ​អំណាច​មួយ​នេះ​ ត្រូវ​បាន​ហាង​​លក់​រថយន្ត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នាំ​យក​មក​ដាក់​លក់​បាត់​ទៅ​ហើយ។ តាម​រយៈ​រូបភាព​ដែល​បង្ហាញ​ ឃើញ​ថា​រថយន្ត​នេះ​មាន​តែ​ពីរ​គ្រឿង​គត់​ ដោយ​មាន​ជា​ពណ៌​ខ្មៅ​ និង​ពណ៌​ស។ តាម​រយៈ​រូបភាព​ក៏​បាន​បង្ហាញ​ឲ្យ​បាន​ឃើញ​កាន់​តែ​ច្បាស់​ថា​ Lexus LX 570 ឆ្នាំ​ ២០១៨ ពិត​ជា​​ទាក់​ភ្នែក​ និង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ស៊េរី​មុន​បន្តិច​បន្តួច។ មាន​រូបរាង​ខុស​ពី​មុន​មែន​ ប៉ុន្តែ​ LX 570 នេះ​នៅ​តែ​ប្រើ​​ម៉ាស៊ីន​ស៊ីឡាំង​ ៨ (V8) ចំណុះ​ ៥,៧ លីត្រ​ អាច​បង្កើត​កម្លាំង​បាន​ ៣៧២ សេះ និង​មាន​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ​ ៨ វគ្គ។ ចំពោះ​ចំណុច​ដែល​ធ្វើ​ឲ្យ​ LX 570 ស៊េរី​នេះ​ ខុស​ប្លែក​ជាង​ស៊េរី​មុន​គឺ​នៅ​ត្រង់​ឈ្នាន់​ដែល​​ធ្វើ​ឡើង​ពី​សារធាតុ​អាលុយមីញ៉ូម។ គួរ​បញ្ជាក់​ថា​ក្នុង​ទីផ្សារ​ប្រទេស​រុស្សី​ រថយន្ត​នេះ​មាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ ១១៨ …