ស្នេហា&គ្រួសារ

៥​ដំណាក់​កាល​​​នៃ​ស្នេហា​ តែ​ដំណាក់​កាល​​ទី៣គឺ​ពិបាក​​ឆ្លង​ផុត​ជាង​គេ

​ដើម្បី​បាន​ស្នេហា​ពិត​មួយ​​ក្នុង​ជីវិត​មិន​មែន​ជា​រឿង​ស្រួល​ទេ​ ​ ព្រោះ​ពេល​ខ្លះ​ត្រូវ​ជួប​បញ្ហា​ និង​​ ការ​ខក​ចិត្ត​ជា​ច្រើន​ដង​ ហើយ​បើ​តាម​​បទ​ពិសោធន៍​ជាក់​ស្ដែង​គូ​ស្នេហ៍​ភាគ​ច្រើន​គឺ​ពិបាក​ឆ្លង​​​ដំណាក់​កាល​ទីបី​​ ព្រោះ​ឲ្យ​តែ​ដល់​ដំណាក់កាល​នេះ​ ពួកគេ​ច្រើន​តែ​បែក​បាក់​គ្នា។ រូបតំណាង ១.​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ ៖​ វា​ជា​​ដំណាក់កាល​ដំបូង​ដែល​អ្នក​ចាប់​ផ្ដើម​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​នរណា​ម្នាក់​ដោយ​សារ​អារម្មណ៍​ពី​ធម្មជាតិ​។ អ្នក​ស្រឡាញ់​គេ​ដោយ​គ្មាន​ហេតុផល​ ហើយ​អ្វី​ៗ​នៅ​ពេល​នោះ​គឺ​ល្អ​ទាំង​អស់​។ រូបតំណាង ២. ក្លាយ​ទៅ​ជា​គូ​ស្នេហ៍​មួយ​គូ ៖ ដំណាក់​កាល​នេះ ស្នេហា​ចាប់​ផ្ដើម​រឹងមាំ​ជាង​មុន ​និង​ជោគជ័យ​បណ្ដើរៗ ព្រោះ​អ្នក​មាន​ឈ្មោះ​ជា​គូ​ស្នេហ៍​នឹង​គ្នា​​ហើយ​អ្នក​​អាច​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ ពិភាក្សា​គ្នា ចែក​រំលែក​គ្នា ហើយ​អាច​ឈាន​ដល់​គ្រួសារ និង ​មិត្តភ័ក្ដិ​របស់​អ្នក​ទទួល​ស្គាល់​នូវ​ទំនាក់​ទំនង​របស់​អ្នក និង​ជា​ពេល​វេលា​ ដែល​អ្នក​មាន​​ភាព​រីករាយ​បំផុត​។ ៣. ការ​ខក​ចិត្ត​ ៖​ នេះ​ជា​អំឡុង​ពេល​ដែល​ម្នាក់ៗ​ចាប់​ផ្ដើម​អន់​ចិត្ត​ និង​ធុញ​ទ្រាន់​នឹង​ទង្វើ​ឬ​ឥរិយាបថ​អ្វី​មួយ​ដែល​ពួក​គេ​ធ្លាប់​ការ​រំពឹង​ទុក។ ស្នេហា​ក៏​ចេះ​តែ​មាន​បញ្ហា​មិន​ចេះ​ចប់​ ហើយ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​​ចង់​សម្រាក​មិន​ចង់​បន្ត​ទោះ​បី​ជា​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ។ រូបតំណាង ៤. បង្កើត​ភាព​ច្បាស់លាស់​ សម្រាប់​ស្នេហា​ ៖ បើ​សិន​ជា​អ្នក​អាច​ឆ្លង​ផុត​ដំណាក់​កាល​ទី​៣នោះ​មាន​ន័យ​ថា​អ្នក​មាន​ភាព​ពិត​ប្រាកដ​មួយ​ហើយ​ចំពោះ​ស្នេហា​អ្នក ព្រោះ​អ្នក​អាច​ទទួល​យក​អ្វី​ដែល​គេ​មាន​ ទាំង​ល្អ​ និង​ អាក្រក់ ​មាន​ការ​យោគយល់​គ្នា​​​និង​ព្យាយាម​ដោះ​ស្រាយ​​បញ្ហា​ជាមួយ​គ្នា។ ៥. ផ្លាស់​ប្ដូរ​ពិភពលោក​​ ៖​ …

ស្នេហា&គ្រួសារ

ច​ង់ដឹង​ទេ​មនុស្ស​ស្រី​ដែល​ឆ្លាត​គេ​រើស​គូ​ស្រករ​របៀប​ម៉េច​?

ស្រី្ត​មួយ​ចំនួន​នៅ​ពេល​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​ ពួក​គេ​ហាក់​បី​ដូច​ជា​បញ្ចេញ​អត្តចរិត​រៀង​ក្រអើត​ក្រទម​បន្តិច​។ ​បើ​និយាយ​ពី​រឿង​គូ​ស្រករ​វិញ​ គេ​ជា​មនុស្ស​ដែល​រើស​ច្រើន​ ប៉ុន្តែ​ក៏​ព្រោះ​តែ​ពួក​គេ​មាន​តម្រូវ​ការ​ផ្ទាល់​ខ្លួន​ដែល​សម​ស្រប​ក្នុង​ការ​ជ្រើស​រើស​មនុស្ស​ផង​ដែរ​។ ​អ៊ីចឹង​តើ​មនុស្ស​ស្រី​ប្រភេទ​នេះ ​គេ​រើស​គូ​ស្រករ​ដោយ​ផ្អែក​លើ​លក្ខណៈ​អ្វី​ខ្លះ​? ១​. មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ប្រហែល​គ្នា​៖ ​ចំនុច​ទាក់​ទាញ​ដំបូង​ គឺ​នាង​សម្លឹង​ឃើញ​បុរស​ម្នាក់​នោះ​មាន​ចំណេះ​ដឹង​ប្រហាក់​ប្រហែល​នាង ​មិន​ឆ្លាត​ជាង​នាង​ហើយ​ក៏​មិន​ល្ងង់​ជាង​នាង​ដែរ​។ ២​. មនុស្ស​បើក​ជំហរ​៖ ​នាង​ជ្រើស​រើស​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ​និង​បើក​ជំហរ ​មិន​លាក់​លៀម​ ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​អាច​និយាយ​ស៊ី​សង្វាក់​គ្នា​ល្អ​។ ៣​. មនុស្ស​ម៉ត់​ចត់​៖ នាង​ត្រូវ​ការ​មនុស្ស​ដែល​មាន​ភាព​ម៉ត់​ចត់​ ហើយ​នាង​អាច​និយាយ​ពិភាក្សា​ពី​រឿង​ការ​ងារ​ជាមួយ​គ្នា​បាន​។ ៤​. មនុស្ស​ដែល​មើល​ឃើញ​ពី​ភាព​លេច​ធ្លោ​៖ នាង​ចង់​ឱ្យ​គេ​មើល​ឃើញ​ពី​គុណ​សម្បត្តិ​ល្អ​ប្រពៃ​របស់​នាង​។ ៥​. ប្រាកដ​ប្រជា​ក្នុង​រឿង​ស្នេហា​៖ ​នាង​ត្រូវ​ការ​មនុស្ស​ដែល​ស្រឡាញ់​នាង​ពិត​ប្រាកដ​ មិន​មែន​ស្រឡាញ់​នាង​តែ​មួយ​ថ្ងៃ​ ឬ​ចង់​បាន​ខ្លួន​នាង​តែ​មួយ​យប់​ទេ​៕ ប្រភព៖ thoughtcatalog

ស្នេហា&គ្រួសារ

កំហុស​ធំ​ៗ ៥ យ៉ាង​​ធ្វើ​ឲ្យ​គ្រួសារ​គ្មាន​សេចក្ដីសុខ

ពាក្យ​ថា​គ្រួសារ​គឺ​ជា​ពាក្យ​ដ៏​កក់​ក្ដៅ​បំផុត ទោះ​បី​គ្មាន​អ្នក​ណា​ស្រឡាញ់​អ្នក តែ​អ្នក​នៅ​មាន​គ្រួសារ​ដែល​ស្រឡាញ់​អ្នក​ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​អាច​បំផ្លាញ​គ្រួសារ​ដែល​ធ្លាប់​តែ​កក់​ក្ដៅ​មួយ​នេះ ឲ្យ​ទៅ​ជា​គ្រួសារ​មាន​តែ​ភាព​តប់ប្រមល់ គ្មាន​ភាព​រីករាយ​តាម​កំហុស ៥ យ៉ាង​នេះ ៖ ១. ប្រមាថ និងរិះគន់ ៖ ពាក្យ​ប្រមាថ ឬការ​រិះគន់​គឺ​ជា​ពាក្យ​ដែល​ធ្ងន់​បំផុត​សម្រាប់​មនុស្ស​ម្នាក់។ នៅ​ពេល​ដែល​អ្នក​ប្រើ​ពាក្យ​ទាំង​នេះ​ទៅ​លើ​ពួក​គេ គឺ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ឈឺចាប់ និង​រង​សម្ពាធ​ផ្លូវ​ចិត្ត​ជា​ខ្លាំង។ គ្រួសារ​គឺ​ជា​ប្រភព​នៃ​កម្លាំង​ចិត្ត ផ្ដល់​យោបល់ បង្ហាញ​ថា​អ្វី​ល្អ​ អ្វី​អាក្រក់ មិន​មែន​សម្រាប់​ប្រមាថ និង រិះគន់​ឲ្យ​គ្នា​ផ្កាប់​មុខ​នោះ​ទេ។ បើ​អ្នក​នៅ​តែ​បន្ត​ប្រើ​ពាក្យ​ទាំង​នោះ គ្រួសារ​ច្បាស់​ជា​គ្មាន​ក្ដី​សុខ​ឡើយ ព្រោះ​មាន​តែ​ភាព​ក្ដៅ​ក្រហាយ ស្មុគស្មាញ។ រូបតំណាង ២. និយាយ​ដើម ៖ ការ​និយាយ​ដើម​​គ្នា​នៅ​ក្នុង​គ្រួសារ​គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ព្រោះ​វា​អាច​បំផ្លាញ​គ្រួសារ​ទាំង​មូល​បាន។ បើ​មាន​សមាជិក​គ្រួសារ​ណា​មិន​ល្អ ឬ​ក៏​ដើរ​ផ្លូវ​ខុស​ពី​ចិត្ត​អ្នក មិន​គួរ​និយាយ​ដើម​គ្នា​ពី​ក្រោយ​ខ្នង​ទេ គួរ​តែ​និយាយ​ប្រាប់ បង្ហាញ​ពី​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​បើ​អ្នក​មិន​ចូល​ចិត្ត​គេ​ក៏​មិន​គួរ​មាន​ចរិត​អាក្រក់​និយាយ​បី​គេ​ពី​ក្រោយ​ខ្នង​បែប​ហ្នឹង​ដែរ។ ៣. ការ​ភូត​កុហក​បោក​បញ្ឆោត ៖ ការ​បោក​បញ្ឆោត​ក្នុង​គ្រួសារ​គឺ​ជា​ការ​បំផ្លិច​បំផ្លាញ​មួយ​ដ៏​អាក្រក់​បំផុត មិន​ថា​អ្នក​កុហក​ប្រពន្ធ កុហក​ប្ដី ឬ ឪពុកម្ដាយ​ទេ អ្នក​នេះ​ហើយ​គឺ​ជា​មនុស្ស​ដែល​នាំ​ភាព​អពមង្គល​ដល់​គ្រួសារ​ ព្រោះ​មាន​តែ​គ្រួសារ​ហើយ​ដែល​មាន​ភាព​ស្មោះ​ត្រង់ និង ចាំ​គាំទ្រ​អ្នក​ជានិច្ច​តែ​បើ​អ្នក​គ្មាន​ភាព​ស្មោះ​ត្រង់ …

ស្នេហា&គ្រួសារ

៥​ហេតុ​​ផល​ ដែលគូស្នេហ៍​​ស្រឡាញ់​​គ្នា​​ពិត​ មិន​​ចូល​​ចិត្ត​​បង្ហាញ​អ្វី​​ច្រើន​​ក្នុង​​បណ្តាញ​​សង្គម

ការសិក្សាជាច្រើនរបស់មហាវិទ្យាល័យនិងវិទ្យាស្ថានស្រាវជ្រាវនានា នៅលើពិភពលោកបានបង្ហាញពីលទ្ធផលស្រដៀងគ្នាថា សកម្មភាពក្នុងប្រព័ន្ធអ៊ីនធើណែតអាចកំណត់បានពីកម្រិតក្តីស្រលាញ់របស់គូស្នេហ៍១គូ។ លទ្ធផលដែលគួរអោយភ្ញាក់ផ្អើលគឺថាគូស្នេហ៍ដែលមានក្តីស្រឡាញ់បំផុត និងមានសុភមង្គលក្នុងទំនាក់ទំនង ភាគច្រើនបង្ហោះរូបភាព ឬសារស្នេហាតិចចំផុតក្នុងបណ្តាញសង្គមរបស់គេ។ ពួកគេចំនាយពេលវេលាផ្ទាល់ខ្លួនច្រើនអោយគ្នាទៅវិញទៅមក និងមិនខ្វល់ពីអ្វីដែលអ្នកដទៃចាប់អារម្មណ៍។ តើអ្នកដឹងទេមកហេតុអ្វី ទៅ? ១. ពួកគេមិនចង់បង្ហាញ ឫចង់អោយអ្នកដទៃដឹងថាគេជាអ្នកណា មានគូស្នេហ៍មួយចំនួនមិនចង់បង្ហាញអោយគេដឹងថា ខ្លួនកំពុងមានស្នេហាជាមួយអ្នកណាទេ ព្រោះពួកគេមិនចង់ទទួលការរំខានពីអ្នកដទៃ និយាយផ្លែផ្កាលេងសើចជ្រុលពេក។ ២. ពួកគេទាំងពីរមិនមែនជាមនុស្សចង់បានចំណាប់អារម្មណ៍ខ្លាំងពីអ្នកដទៃ ស្រឡាញ់គ្នាគឺជារឿងរបស់មនុស្សពីរនាក់ បើមានអ្នកដទៃចាប់អារម្មណ៍ច្រើនពេក គូស្នេហ៍មួយនោះអាចនឹងប្រឈមនឹងរឿងអន់ចិត្តមួយចំនួនបាន។ គ្មានអ្នកណាអាចទាយចិត្តមនុស្សបានទេ។ ៣. ពួកគេមិនសូវផ្តោតសំខាន់ទៅលើបណ្តាញសង្គម តែគេផ្តោតលើការពិតដែលមានចំពោះមុខ គូស្នេហ៍ដែលមានគំនិតចាស់ទុំ ភាគច្រើនគិតពីរឿងបច្ចុប្បន្ននិងអនាគតដែលមានប្រយោជន៍ ជាជាងបង្ហោះរូបភាពអួតគ្នាថាពួកគេបានទៅញ៉ាំអាហារពេលល្ងាចនៅសណ្ឋាគារផ្កាយ៥ជាដើម។ ៤. ពួកគេឈ្លោះគ្នា និងដោះស្រាយបញ្ហារវាងគ្នាតែពីរនាក់ មិនចាំបាច់ប្រកាសអោយគេដឹង ឈ្លោះគ្នា ជារឿងមួយដែលគូស្នេហ៍មិនអាចគេចផុតបានទេ ប៉ុន្តែពួកគេអាចធ្វើចិត្តអោយទូលាយ អត់អោនអោយគ្នា និងដោះស្រាយបញ្ហាតែពីរនាក់ ដោយមិនចាំបាច់ផុសស្តេតធើសអោយអ្នកដទៃដឹងលឺដែរ។ ៥. ពួកគេមិនត្រូវការការអនុញ្ញាត ឫការសរសើរពីអ្នកណា ក្នុងរឿងស្នេហារបស់គេ បើសិនជាមនុស្សពីរនាក់ស្រឡាញ់គ្នា យល់ចិត្តគ្នាច្បាស់ហើយ ហេតុអីត្រូវចាំបាច់សុំការដឹងលឺពីអ្នកណាទៀត ពួកគេទាំងពីរនាក់សុទ្ធតែអាចកំនត់ផែនការជីវិតខ្លួនឯងបានហើយ។ ប្រភព : …

ស្នេហា&គ្រួសារ

ប្រសិនបើមិត្តស្រីរបស់អ្នក​មាន​ ៧ចំនុចនេះ នោះហើយជាពេជ្រទឹកដប់ត្រូវសុំនាងរៀបការភ្លាម

ធម្មជាតិនៃមនុស្សបង្កើតឡើងអោយការទាក់ទាញគ្នាជាមួយនឹងភេទផ្ទុយ ហើយបង្កើតជាចិត្តតែមួយ។ ជាងនេះទៀតនោះប្រសិនជាបុរសណាម្នាក់បានជួបនារី ដូចខាងក្រោម​ សូមកុំអោយនាងរបូតពីដៃអ្នកទៅអ្នកផ្សេងអោយសោះព្រោះថានារីបែបនេះជាមនុស្សដែលអ្នកគម្បីយកធ្វើគូអនាគត៖ ១. គោរពភាពឯកជនរបស់អ្នក៖ អ្នកដឹងហើយថាមនុស្សស្រីប្រហែលជាត្រូវការមនុស្សដែលគេស្រលាញ់ធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់គេ ប៉ុន្តែប្រសិនជាអ្នបានជួបនរណាម្នាក់ដែលយល់ពីភាពផ្ទាល់ខ្លួនអ្នក ហើយផ្តល់ពេលវេលាអោយអ្នកនៅជាមួយមិត្តភក្តិអ្នកនោះ អ្នកជាមនុស្សដែលមានសំណាង។ ២. ជឿជាក់លើអ្នក៖ បំណងនៃការឆែកទូរស័ព្ទដៃរបស់មនុស្សស្រីចំពោះមនុស្សប្រុស គឺមានប្រជាប្រិយភាពណាស់នាពេលបច្ចុប្បន្ន តែវាក៏អាចផ្តលនូវផលអាក្រក់ដល់ទំនាក់ទំនងស្នេហាមួយចំនួនផងដែរ។ ដូច្នេះហើយវាជារឿងវិសេសវិសាលមួយប្រសិនជានាងជឿជាក់លើអ្នក។​ ៣. លើកលែងអោយអ្នក៖ ប្រសិនជានាងតែងតែយោគយល់អោយអ្នកនោះ សូមកុំអោយនាងចាកចេញពីអ្នកអោយសោះ។ ការធ្វើបែបនេះមិនមែនមានន័យថាអ្នកជាមនុស្សគ្រាន់បើម្នាក់នោះទេ តែគ្រាន់តែនាងចង់រក្សាចំណងស្នេហ៍អោយបានយូរតាមដែលអាចធ្វើបានតែប៉ុណ្ណោះ។ ៤. ឆ្លាតជាងអ្នក៖ បុរសភាគច្រើនតែងតែចង់បានមនុស្សស្រីដែលពូកែ ដើម្បីជួយគ្នាក្នុងការដោះស្រាយបញ្ហានៅក្នុងជីវិតមានន័យថាបុរស ដែលជោគជ័យតែងមាននារីដ៏រឹងមាំម្នាក់នៅពីក្រោយជានិច្ច។ ៥. នាងមានចិត្តល្អ៖ អ្នកមិនគួរជ្រើសរើសយកមនុស្សស្រី ដែលមិនសូវមានចិត្តនោះទេ ព្រោះថាការមានចិត្តល្អជាគ្រឿងដ៏សំខាន់សម្រាប់មនុស្សស្រី ដូច្នេះហើយមុននឹងសម្រេចចិត្តរៀបការ រឺយកកូនសូមអ្នកប្រាកដថាអ្នកជ្រើសរើសនារីដែលត្រឹមត្រូវម្នាក់។ ៦. នាងរឹងមាំ និងសកម្ម៖ ជីវិតនឹងជួបរឿងពិបាកនៅពេលខ្លះ ហើយនារីគ្រប់រូបមិនមែនកើតមកដើម្បីទាក់ទាញបុរសនោះទេ តែដើម្បីរួមសុខទុក្ខ និងដើរទៅមុខរួមគ្នាបន្ទាប់ពីចាប់ដៃគ្នាជាគូជីវិត។ ៧. នាងជាអ្វីគ្រប់យ៉ាងសម្រាប់អ្នក៖ គ្មានអ្វីគួរអោយឆ្ងល់ច្រើនទេ ព្រោះថាប្រសិនជាអ្នកមិនអាចរស់នៅដោយគ្មាននាងបាន នោះមានន័យថានាងជាមនុស្សពិសេស ដែលអាចរស់នៅជាមួយអ្នក និងសំខាន់សម្រាប់ជីវិតគូរបស់អ្នកផងដែរ​ ដូច្នេះអ្នក និងដៃគូអ្នកច្បាស់ជាមានសុភមង្គល៕

ស្នេហា&គ្រួសារ

១៣ ហេតុផលបញ្ជាក់​ថា ​ម្ដាយ​របស់យើងគឺជា Wonder Woman

Wonder Womanគឺជា​នារី​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​ម្ដាយ​របស់​យើង​គាត់​ជា​មនុស្ស​ប្រភេទ​នេះ​ឯង។ ព្រោះ​មាន​តែគាត់​ប៉ុណ្ណោះ​ដែល​ហ៊ាន​ធ្វើ​រឿង​ទាំង​នេះ​ឲ្យ​យើង៖ ១.មិន​មាន​របស់​អ្វី​គាត់​មិន​អាច​រក​មក​ឲ្យ​យើង​បាន​ទេ បើ​ទោះ​ជា​វត្ថុ​នោះ​កន្លែង​ឆ្ងាយ​ប៉ុណ្ណា​ឡើយ គឺ​មាន​តែ​ម្ដាយ​ម្នាក់​ប៉ុណ្ណោះ​ដែល​ទៅ​ស្វែង​រក​វា​មក។ ២.ការ​ឱប និង​ការ​ថើប​របស់​គាត់​អាច​ធ្វើ​ឲ្យ​អ្វី​ៗ​កាន់​តែ​ប្រសើរ​ឡើង បើ​ទោះ​ជា​បញ្ហា​នោះ​ធំ​ប៉ុណ្ណា​ក៏​ដោយ។ ៣.គាត់​មាន​កម្លាំង​ខ្លាំង​ហួស​អ្វី​ដែល​មនុស្ស​ធម្មតា​មាន។ ៤.នៅ​ពេល​ដែល​ម៉ែ​រីករាយ ពិភពលោក​នេះ​ពិតជា​ស្រស់​ស្អាត​គ្មាន​ផ្ទឹម។ ៥.តែ​នៅ​ពេល​ដែល​នរណា​ម្នាក់​ធ្វើឲ្យ​កូន​សម្លាញ់​គាត់ ឈឺចាប់​ពិភពលោក​នេះ​ប្រែ​ជា​ខ្មៅ​មួយ​រំពេច ព្រោះ​គាត់​នឹង​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ចាត់ការ​អ្នក​ធ្វើ​បាប​កូន​គាត់។ ៦.ម្ដាយ​ជា​នារី​ដ៏​អច្ឆរិយ​ម្នាក់ ព្រោះ​គាត់​សម្បូរ​ទេពកោសល្យ​ច្រើន​លើស​ពី​អ្នក​ដទៃ។ ៧.មាន​តែ​ម្ដាយ​ប៉ុណ្ណោះ​ហ៊ាន​ចែករំលែក​អ្វី​គ្រប់យ៉ាង​ដែល​គាត់​មាន ទុក​ឲ្យ​យើង។ ៨.ជា​អ្នក​បង្រៀន​យើង​សព្វបែបសព្វយ៉ាង ទោះ​នោះ​ជា​រឿង​ខ្លះ​គាត់​មិន​ចូលចិត្ត​ក៏​ដោយ។ ៩.ទោះ​ជា​ទន់ខ្សោយ ក៏​គាត់​មិន​ដែល​បង្ហាញ​ឲ្យ​យើង​ដឹង​ដែរ។ ១០.បញ្ហា​គ្រួសារ គឺជា​រឿង​ដំបូង​សម្រាប់​គាត់​ជានិច្ច ទោះ​រឿង​ដទៃ​សំខាន់​ខ្លាំង​ក៏​ដោយ។ ១១.មនុស្ស​តែ​ម្នាក់​ដែល​មិន​ធ្លាប់​និយាយ​ពាក្យ​ថា​ហត់នឿយ នៅ​ចំពោះ​មុខ​យើង​មាន​តែ​ម្ដាយ​ម្នាក់​ប៉ុណ្ណោះ។ ១២.ជឿ​មនុស្ស​តែ​ម្នាក់​នៅ​ក្បែរ​យើង​ជានិច្ច ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ ១៣.មាន​តែ​អ្នក​ផ្ដល់​កំណើត​រូប​នេះ​ប៉ុណ្ណោះ ដែល​មិន​បោះបង់​យើង​ចោល និង​ជឿជាក់​យើង​គ្រប់​ពេល​៕ ប្រភព៖ familyshare

ស្នេហា&គ្រួសារ

៧ ចំណុច​លើ​ខ្លួន​បុរស ​ធ្វើឲ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​រំភើប

បុរស​មាន​ចំណុច​ពិសេស​ជាច្រើន​អាច​អង្រួន​ចិត្ត​មនុស្ស​ស្រី​បាន តែ​​កន្លែង​មិន​ច្រើន​ទេ ដែល​មាន​ឥទ្ធិពល​ធ្វើឲ្យ​បេះដូង​លោត​ញាប់ និង​មាន​​អារម្មណ៍​រំភើប​​បាន។ មាន​តែ ៧ ចំណុច​នេះ​ប៉ុណ្ណោះ៖ ១.ភ្នែក៖ គ្រាន់តែ​ក្រសែភ្នែក​របស់​បុរស អាច​ធ្វើឲ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​ច្របូកច្របល់​បាត់​ទៅ​ហើយ​ពេល​សម្លឹង​ចំ​ម្ដង​ៗ។ ២.ចិញ្ចើម៖ បុរស​ដែល​ពូកែ​សម្លឹង​ទៅ​ស្រី​ដោយ​ញាក់​ចិញ្ចើម គឺ​ពិតជា​មាន​ឥទ្ធិពល​ខ្លាំង រហូត​អាច​ឆក់​យក​បេះដូង​នារី​បាន​ដោយ​មិន​ដឹង​ខ្លួន។ ៣.គូថ៖ មនុស្ស​ស្រី​ពិតជា​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​បុរស​ណា​ដែល​មាន​គូថ​សិចស៊ី តែ​មិន​មែន​គូថ​ធំ​ ហើយ​ទយ​ដូច​នារី​ទេ។ ៤.ស្នាម​ញញឹម និង​បបូរមាត់៖ ស្នាម​ញញឹម​កក់​ក្តៅ ក៏​អាច​សណ្ដំ​ចិត្ត​មនុស្ស​ស្រី​បាន​យ៉ាង​ងាយ​ដូច​គ្នា។ ៥.ដៃ៖ ប្រសិនបើ​បុរស​ណា​មាន​សាច់ដុំ ឬ​ដើម​ដៃ ធំ​ៗ​នោះ មិន​បាច់​ញញឹម​ដាក់ ក៏​មនុស្ស​ស្រី​តាម​ងាក​មើល​មិន​ឈប់​ដែរ ព្រោះ​បង្ហាញ​ពី​ភាព​រឹងមាំ។ ៦.ស្មា៖ ស្មា​ធំ​ទូ​លាយ​ក៏​​ជា​សញ្ញា​នៃ​ភាព​ខ្លាំងក្លា របស់​មនុស្ស​ប្រុស​ដែរ។ ស្ត្រី​មាន​អារម្មណ៍​ថា​កក់ក្ដៅ និង​មាន​សុវត្ថិភាព​ប្រសិនបើ​ពួកគេ​បាន​កើយ​លើ។ ៧.ពោះ៖ មិនមែន​ជា​រឿង​ចម្លែក​ទេ ដែល​នារី​ៗ​លង់​ស្នេហ៍​លើ​មនុស្ស​ប្រុស​មាន six pack ទាំង​ដែល​មុខ​មិន​សូវ​សង្ហា៕

ស្នេហា&គ្រួសារ

៤ សំណួរ ដែល​មនុស្ស​ប្រុស​មិន​ចង់​ឮ ពេល​ទាក់ទង​គ្នា​ដំបូង

រឿង​ខ្លះ​ស្រី​ៗ​មិន​គួរ​សួរនាំ​ទៅ​មនុស្ស​ប្រុស​ទេ ពេល​ចាប់ផ្ដើម​ស្គាល់​គ្នា ព្រោះ​អាច​ធ្វើឲ្យ​ជីវិត​ស្នេហា​មិន​លូតលាស់។ ក្នុង​ដំណាក់​កាល​ដំបូង​បែបនេះ មនុស្ស​ស្រី​មិន​គួរ​សួរ​ទាំង ៤ នេះ​ទៅ​កាន់​ដៃគូ ហើយ​បើ​ទោះជា​សួរ គេ​ក៏​ឆ្លើយ​ដែរ តែ​សុខចិត្ត​បញ្ចប់​ទំនាក់ទំនង​ក៏​ថា​បាន៖ ១.តើ​​កូន​អ្នក​មាន ឬអត់៖ ទោះ​ជា​គេ​ជា​កូន​អ្នក​មាន​ក៏​ដោយ បើ​ឮ​សំណួរ​នេះ គេ​ប្រាកដជា​សម្រេចចិត្ត​បញ្ឈប់​ទំនាក់ទំនង​ជាមួយ​យើង​មិន​ខាន។ ព្រោះ​ដូច​បង្ហាញ​ថា​យើង​ ចង់​បាន​សង្សារ​ជា​កូន​អ្នក​ធូរធារ ហើយ​សម្លឹង​មើល​ប្រាក់​ក្នុង​ហោប៉ៅ​គេ​ជា​ធំ​ប៉ុណ្ណោះ។ រូបតំណាង ២.មាន​អ្វី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ៖ នេះ​ក៏​ជា​សំណួរ​មិន​គួរ​សួរ​ដែរ ព្រោះ​មនុស្ស​ប្រុស​នឹង​វាយតម្លៃ​ថា​ យើង​ជា​ស្រី​លោភលន់ ហើយ​បើ​គ្មាន​​របស់​ទំនើប​ គឺ​មិន​រាប់​អាន។ សំណួរ​នេះដែរ​​ស្រី​ៗ​ចង់​មាន​ន័យ​ថា រាល់ថ្ងៃ​ជិះ​ឡាន ម៉ូតូ ឬ​កង់ ហើយ​បើ​ទោះ​ជា​គេ​ជិះ​អ្វី​ក៏​គេ​មិន​ចង់​ប្រាប់​យើង​វិញ​ដែរ ថែម​ទាំង​អន់​ចិត្ត​ទៀត​ផង។ ៣.ហេតុអ្វី​បែក​គ្នា​ជាមួយ​សង្សារ​ចាស់៖ ប្រសិនបើ​ស្រលាញ់​គ្នា​ពិត​មែន​នោះ មុន​ក្រោយ​គេ​នឹង​ប្រាប់​យើង​ពី​រឿង​អ្នក​ចាស់​គេ​ទេ។ ​បើ​ទើប​ស្គាល់​គ្នា យើង​បែរជា​ហ៊ាន​សួរ​សំណួរ​នេះ មនុស្ស​ប្រុស​ងាយ​នឹង​អន់​ចិត្ត​ណាស់ ព្រោះ​ពេល​ខ្លះ​អ្នក​ចាស់​អាច​ធ្វើឲ្យ​គេ​ឈឺចាប់ ទើប​មិន​ចង់​រំលឹក តែ​យើង​បែរជា​រំលឹក​រឿង​នេះ​ទៅ​វិញ។ ៤.រៀន​សូត្រ​ដល់​ណា៖ សំណួរ​នេះ​គឺ​ប្រៀប​ដូច​ជា​ការ​វាស់​ស្ទង់​សមត្ថភាព និង​កម្រិត​យល់ដឹង​របស់​អ្នក​ទាំងពីរ។ ទើប​ធ្វើឲ្យ​មនុស្ស​ប្រុស​មិន​ចង់​ឲ្យ​គេ​សួរ​បែប​នេះ ហើយ​បើ​គេ​មិន​បាន​រៀន​ស្មើ ឬ​ខ្ពស់​ជាង នោះ​បុរស​មាន​នឹង​មាន​អារម្មណ៍​រអៀស​ខ្លួន៕ រូបតំណាង

ស្នេហា&គ្រួសារ

​បាន​ឱប​មនុស្ស​ដែល​យើង​ស្រឡាញ់​ គឺ​ជា​រឿង​ដ៏​ល្អ​បំផុត​សម្រាប់​ស្នេហា

ពេល​ដែល​យើង​ស្រឡាញ់​មនុស្ស​ម្នាក់​ អារម្មណ៍​ជា​ច្រើន​នឹង​កើត​ឡើង​ដូចជា​អារម្មណ៍​ចង់​ក្បែរ ការ​ការពារ មើល​ថែរក្សា ហើយ​អារម្មណ៍​ទាំង​នោះ​នឹង​បង្ហាញ​តាម​កាយវិការ​ចេញ​មក។ ម្យ៉ាង​ទៀត​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​គឺ​មិន​អាច​ខ្វះ​ការ​ឱប​បាន​នោះ​ទេ ព្រោះ​វា​មិន​មែន​ជា​រឿង​អាក្រក់​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ​វា​បាន​ផ្ដល់​នូវ​រឿង​ល្អ​ជា​ច្រើន​ក្នុង​ស្នេហា ៖ ១. ការ​ឱប​បាន​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ​ នៅពេល​ដែល​រងា និង​ទន់​ខ្សោយ​បំផុត រូបតំំណាង ២. ការ​ឱប​បាន​ផ្ដល់​នូវ​ភាព​ជឿជាក់ ទំនុក​ចិត្ត​ ហើយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​បំផុត ៣. ការ​ឱប​អាច​បំបាត់​ភាព​ភ័យ​ខ្លាច ភាព​ឯកា ពិបាក​ចិត្ត និង​អារម្មណ៍​ដែល​ស្មុគស្មាញ រូបតំំណាង ៤. ការដែល​បាន​​ឱប​ គឺ​អាច​​បង្កើន​សេចក្ដី​សុខ បន្ថយ​ភ្លើង​កំហឹង និងធ្វើ​ឲ្យ​​ស្នេហា​មាន​សុភមង្គល ៥. ឱបអាច​បង្កើន​ភាព​ក្លាហាន និង​បង្ហាញ​ភាព​អង់អាច​ដែល​យើង​មាន​ក្នុង​ការ​ការពារ មើល​ថែ​មនុស្ស​ដែល​យើង​ស្រឡាញ់ ៦. គ្រាន់តែ​​ឱប​អាច​បង្កើន​សាច់ដុំ​ឲ្យ​រឹង​មាំ និងកាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ចិត្ត ៧. ការ​ឱប​បាន​ផ្លាស់​ប្ដូរ​ពី​ការ​គិត​អវិជ្ជមាន​ ទៅ​ការ​គិត​វិជ្ជមាន​សម្រាប់​មនុស្ស​ពីរ​នាក់​ដែល​ស្រឡាញ់​គ្នា រូបតំំណាង ៨. ការ​ឱប​ជួយ​រឹត​ចំណង​ស្នេហា​យើង​ឲ្យ​កាន់​តែ​រឹង​មាំ និងមិន​ងាយ​បែកបាក់​ ពេល​ខ្លះ​មាន​រឿង​មិន​ចុះ​សម្រុង​គ្នា តែ​ពេល​ដែល​បាន​ឱប​គ្នា​រឿង​មិន​ល្អ​ក៏​បាន​រសាត់​បាត់​ក៏​ថា​បាន៕ ប្រភព៖ relrules

ស្នេហា&គ្រួសារ

រឿង ៧ យ៉ាង​​​​កូនប្រសា​ស្រី​មិន​គួរ​ធ្វើ ពេល​រស់នៅក្នុងផ្ទះ​ជាមួយ​ឪពុក​ម្ដាយ​ក្មេក

មនុស្ស​ស្រី​ពេល​រៀបការ​រួច ហើយ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ក្មេក​អាច​មាន​សម្ពាធ​បន្តិច ព្រោះ​ធ្វើ​អ្វី​ក៏​ត្រូវ​មើល​ទឹក​មុខ​សាច់​ថ្លៃ​រហូត​ដែរ។ ដូចនេះ​បើ​រស់នៅ​ក្នុង​ផ្ទះ​គេ យើង​ជា​កូនប្រសា​ស្រី​មិន​គួរ​ធ្វើ​រឿង ៧ យ៉ាង​នេះ ជៀសវាង​ធ្វើឲ្យ​ប្ដី​ពិបាក​ចិត្ត៖ ១.មិន​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ គ្រួសារ​មួយ​ចំនួន​តែង​ជួបប្រទះ​បញ្ហា​នេះ ហើយ​វា​ក៏​ធ្វើឲ្យ​ម្ដាយ​ក្មេក និង​កូនប្រសា​ស្រី​មិន​ចុះសម្រុង​គ្នា​ដែរ។ ស្រី​ៗ​ខ្លះ​យល់ឃើញ​ថា ខ្លួន​មាន​ការងារ​ធ្វើ​នៅ​ខាងក្រៅ​ផ្ទះ ដូចនេះ​គ្មាន​ពេល​មក​ចាត់ចែង​ចង្ក្រាន​ជើង​ឆ្នាំង​ឡើយ ​ទុក​ឲ្យ​អ្នក​នៅ​ផ្ទះ​ជា​អ្នក​បំពេញ​វា​ទៅ​ចុះ។ តែ​នោះ​ជា​ការ​គិត​ខុស​ទាំងស្រុង ព្រោះ​ម្ដាយ​ក្មេក ឬ​ចាស់ទុំ​ក្នុង​ផ្ទះ​គិត​ថា​យើង​មិន​ដែល​ខ្វាយខ្វល់​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ ទាំង​ដែល​ខ្លួន​កំពុង​រស់នៅ​ដែរ។ ២.ដើរលេង​យប់​ព្រលប់ ត្រូវ​ចាំ​ថា​យើង​ជា​ស្ត្រី​ដែល​មាន​ប្ដី ហើយ​កំពុង​រស់​ក្រោម​ដំបូល​ផ្ទះ​ជាមួយ​ឪពុក​ម្ដាយ​ក្មេក មិន​គួរ​ចេញ​ដើរ​លេង​ពេល​យប់​ជាមួយ​មិត្តភ័ក្ដិ​ច្រើន​ពេក​នោះ​ទេ។ ព្រោះ​មនុស្ស​ចាស់​មិន​សប្បាយ​ចិត្ត​នឹង​ទង្វើ​បែបនេះ​ឡើយ។ ៣.ពេល​មាន​រឿង​ជាមួយ​ម្ដាយក្មេក​យក​ទៅ​ប្រាប់​ប្ដី នេះ​ជា​រឿង​ដែល​ម្ដាយ​ក្មេក​គ្រប់រូប​ស្អប់​បំផុត ព្រោះ​គាត់​គិត​ថា​ការដែល​និយាយ​ស្ដី​ជាមួយ​កូនប្រសា​ស្រី គឺ​ជា​ការ​ទូន្មានប្រដៅ។ ដូចនេះ​មិន​គួរយក​​រឿង​តិចតួច​ទៅ​ប្រាប់​កូន​គាត់​ឡើយ ដោយសារ​​ជា​រឿង​​ស្រី ហើយ​បើ​ស្វាមី​ទៅ​សួរនាំ​រឿង​នេះ​ជាមួយ​ម្ដាយ​គេ​ទៀត នោះ​គាត់​អាច​នឹង​ស្អប់​យើង​តែ​ម្ដង​ក៏​ថា​បាន។ ៤.មិន​ជួយ​ចេញ​ថ្លៃ​ចំណាយ រឿង​ការ​ចាយវាយ​ក្នុង​ផ្ទះ គឺជា​បញ្ហា​ធំ​គ្រប់​ក្រុម​គ្រួសារ​តែម្ដង ដូចនេះ​បើ​រស់នៅ​ជុំ​គ្នា តែ​យើង​បែរ​ជា​មិន​អើពើ​នឹង​រឿង​ចំណាយ​ផ្សេង​ៗ​បែប​នេះ ម្ដាយ​ក្មេក​គាត់​មិន​សប្បាយ​ចិត្ត​ឡើយ។ ជាពិសេស​បើ​កូន​ប្រុស​គាត់​ជា​អ្នក​គិតគូរ​វិញ ម្ដាយ​ក្មេក​នឹង​គិត​ថា​ យើង​ជា​ស្រី​តែ​បែរជា​មិន​ចេះ​ចាត់ចែង​រឿង​លុយ​កាក់។ ៥.ឈ្លោះ​គ្នា​ជាមួយ​ប្ដី ប្ដី​ប្រពន្ធ ប្រៀប​ដូច​ចាន​នៅ​ក្នុង​រាវ តែងតែ​ប៉ះ​សម្ដី​គ្នា​ជា​រឿង​ធម្មតា​ទៅ​ហើយ។ តែ​បើ​សិន​ជា​យើង​តែង​បង្កជម្លោះ​ជាមួយ​ស្វាមី​រហូត​ដល់​អ្នក​នៅ​ក្នុង​ផ្ទះ​ស្ដាប់​ឮ​ដែរ​នោះ ពិតជា​រឿង​ធំ​ហើយ ព្រោះ​ពួក​គាត់​មិន​សប្បាយចិត្ត​នឹង​សំឡេង​ខ្លាំង​ៗ​ទាំង​នោះ​ឡើយ។ ៦.ចេញ​ទៅ​ញ៉ាំ​អ្វី​ខាងក្រៅ​តែ​ពីរ​នាក់​ប្ដី …