ការអប់រំ

គន្លឹះ​សំខាន់​ៗ​ ដែលស្រី​ៗគួរ​ធ្វើ​ដើម្បី​ក្លាយ​ជា​មិត្ត​ភ័ក្តិ​ដ៏​ល្អ​

រាប់​អាន​មិត្ត​ភក្ដិ​គឺ​ជា​រឿង​សំខាន់​មួយ​ហើយ​ តែ​ការ​ធ្វើ​ជា​មិត្ត​ដ៏​ល្អ​ម្នាក់​រឹតតែ​សំខាន់​ទៅ​ទៀត​ក្នុង​ការ​រក្សា​មិត្តភាព​ឲ្យ​គង់​វង្ស។​ គន្លឹះ​សំខាន់​ៗ​ទាំង​នេះ​គឺ​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ​ដើម្បី​ក្លាយ​ជា​មិត្ត​ដ៏​ប្រសើរ​ម្នាក់៖ ​ ១. ចំណាយ​ពេល​ជាមួយ​គ្នា​៖ ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ​ ​​មាន​រឿង​ច្រើន​ឡើង​ៗ​ដែល​ត្រូវ​ដោះ​ស្រាយ​ តែ​ក៏​មិន​គួរ​បណ្ដោយ​ឲ្យ​មិត្តភាព​ក្លាយ​ជា​សោះ​កក្រោះ​ដែរ​។​ ​ចំណាយ​ពេល​ជាមួយ​គ្នា​ខ្លះ​ដើម្បី​ជជែក​សួរ​សុខ​ទុក្ខ​គ្នា​ និង​ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​។​ បើ​មិន​​បាន​ជួប​​ទេ​ យ៉ាងហោចណាស់​ ក៏​ Call សួរ​សុខ​ទុក្ខ​គ្នា​ឲ្យ​បាន​ញឹក​ញាប់​ដែរ។ ២. រីករាយ​នឹង​ជួយ​ជានិច្ច៖ មិត្តភាព​គឺ​ជា​ការ​ជួយ​ និង​បារម្ភ​ពី​គ្នា។​ បើ​យើង​ឃើញ​អ្វី​ដែល​ជា​បញ្ហា​ យើង​គួរ​ប្រាប់ និង​ជួយ​ឲ្យ​អស់​ពី​លទ្ធភាព។ ពេល​ខ្លះ​ ទោះ​​គ្មាន​អ្វី​ជា​ដុំ​កំភួន​ ត្រឹម​ការ​ផ្ញើ​សារ​ ឬ ការ​ Call​ ទូរស័ព្ទ​ក៏​បញ្ជាក់​ពី​ទឹក​ចិត្ត​យើង​ដែរ។​ ពួក​គេ​នឹង​យល់​ពី​ទំហំ​ទឹក​ចិត្ត​នេះ​​ ហើយ​ពេញ​ចិត្ត​នឹង​រាប់​អាន​យើង​ជា​មិត្ត​អមត​។​ ​ ៣. កុំ​ជាន់​បន្ថែម៖ ពេល​ខ្លះ​ ទោះ​ដឹង​ថា​មិត្ត​បាន​ប្រព្រឹត្ត​​​កំហុស​ហើយ​​ក៏​ដោយ​ក៏​កុំ​ព្យាយាម​បន្ទោស​បន្ថែម។​ គេ​មិន​មែន​ត្រូវ​ការ​អ្នក​បន្ថែម​នោះ​ទេ​ តែ​គេ​ត្រូវ​ការ​អ្នក​លើក​ទឹក​ចិត្ត​ និង​ត្រូវ​ការ​ស្មា​យើង​ដើម្បី​យំ។​ នៅ​​ក្បែរ​គេ​​ដើម្បី​បញ្ជាក់​ថា​យើង​តែង​​​ចាំ​ជួយ និង​គាំទ្រ​​ជានិច្ច​។​ ៤. ដឹង​ច្បាស់​ថា​ពេល​ណា​គួរ​លេង​សើច​ ពេល​ណា​គួរ​ប្រាកដប្រជា៖ ជួន​កាល​យើង​ភ្លេច​ខ្លួន​ ហើយ​ទៅ​លេង​សើច​ពេល​មិត្ត​កំពុង​ជួប​បញ្ហា​​ ដូច​ជា​បែក​បាក់​ស្នេហា​ជា​ដើម។​ ពេល​វេលា​បែប​នេះ​ …