សម្រស់ & សុខភាព

រឿង​​ជា​ច្រើន​ដែល​យើង​គួរ​​ដឹង​នៅ​ពេល​ឈាន​ជើង​​ចូល​ភាព​យុវវ័យ​

ភាព​យុវវ័យ​គឺ​ជា​វ័យ​មួយ​ដែល​មនុស្ស​យើង​មិន​អាច​គេច​រួច ទោះ​ចង់​ឬ​មិន​ចង់​ក៏​យើង​ត្រូវ​តែ​បោះ​ជំហាន​ចូល​ដែរ តែ​អ្វី​ដែល​យើង​គួរ​តែ​ដឹង​គឺ​មាន​ច្រើន​ណាស់ ​ ដូច្នេះ​​យើង​គួរ​តែ​ទទួល និង​រៀន​ពី​វា ​ ៖​ ១. មិត្តភ័ក្ដិ​ច្រើន​មិន​ប្រាកដ​ថា​ល្អ៖​ មាន​មិត្ត​ច្រើន​​តើ​វា​យ៉ាង​ តើ​ពួក​គេ​ប៉ុន្មាន​នាក់ដែល​ចាត់​ទុក​យើងជា​គ្រួសារ​តែ​មួយ​ មិន​ទុក​អ្នក​ចោល​ពេក​ដែល​យើងជួប​បញ្ហា​? ដូច្នេះ​អ្នក​ត្រូវ​ស្វែង​រក​មិត្តភាព​ដែល​ល្អ​មួយ​ជាជាង​រាប់​អាន​មិត្ត​ច្រើន​តែ​មិន​បាន​ការ​នោះ។ រូបតំំណាង ២. ស្នេហា​មិន​មែន​ជា​រឿង​ដែល​យើង​ត្រូវ​ងប់ងុល​ខ្លាំង​នោះ​ទេ៖​ ពេល​ដែល​យើងមាន​ស្នេហា​គឺ​ត្រូវ​ដឹង​ថា​វា​អាច​នឹង​បន្ត​​ ឬ​ក៏ ​បញ្ចប់​ ដូច្នេះ​យើងត្រូវ​ចេះ​ទទួល​យក​វា​ ហើយ​គិត​ពី​ខ្លួន​ឯង​វិញ​ ថា​យើងមាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ មិន​មែន​អ្វី​ៗ​ត្រូវ​បញ្ចប់​ទៅ​តាម​ស្នេហា​ឡើយ។ ៣. អាយុ​កាន់​តែ​ច្រើន​ ទំនុក​ចិត្ត​ចិត្ត​កាន់​តែ​មាន៖​ នៅ​ពេល​ដែល​យើងកាន់​តែ​ធំ​យើងកាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង យើងកាន់​តែ​ស្គាល់​ពី​សង្គម​បាន​ច្រើន​ កាន់​តែ​ស្គាល់​ពី​មនុស្ស​ ហើយ​យល់​ពី​ជីវិត​កាន់​តែ​ច្បាស់ មិន​មែន​នៅ​រុញរា​ដូច​ពេល​ដែល​យើងនៅ​ក្មេង​នោះ​ទេ។ ៤. ជីវិត​នៅ​ខាង​ក្រៅ​គឺ​ល្អ​ជាង​ជីវិត​នៅ​ក្នុង​បណ្ដាញ​សង្គម​ ៖​ ពីមុន​ប្រហែល​ជា​យើងអាច​វក់​នឹង​ការ​លេង​បណ្ដាញ​សង្គម​ដូច​ជា​ Facebook ​រហូត​ដល់​អ្នក​ភ្លេច​ពី​ជីវិត​ពិត​ ប៉ុន្តែ​នៅ​ពេល​ដែល​យើងកាន់​តែ​ធំ​ អ្នក​នឹង​យល់​ថា​ជីវិត​ខាង​ក្រៅ​គឺ​រីករាយ​ជាង​អ្វី​ដែល​យើង​លេង​ក្នុង​ Facebook ។ រូបតំំណាង ៥. ធ្វើ​ការ​បណ្ដើរ​រៀន​បណ្ដើរ​មិន​មែន​សុទ្ធ​តែ​អន់​ជាង​អ្នក​ដែល​រៀន​តែ​មួយ​មុខ​នោះ​ទេ​ ៖ ពេល​ដែល​វ័យ​របស់​យើងកាន់​តែ​វិវត្ត​ យើងនឹង​កាន់​តែ​យល់​ពី​តម្លៃ​ដែល​យើង​អាច​រៀន​ផង​ និង​ ធ្វើ​ការ​ផង​ …

សុខភាព

ការផឹកស្រាអាចបង្កើនភាពចងចាំរបស់អ្នក

ក្នុងចំណោមរឿងដ៏អស្ចារ្យទាំងអស់គ្រឿងស្រវឹងមានសម្រាប់យើងរឿងមួយដែលយើងមិនដែលបានផ្តល់ឱ្យវាពិតប្រាកដគឺការជួយដល់ការចងចាំរបស់យើង។ ធ្លាប់មានរាត្រីដែលអ្នកធ្លាប់មានមនុស្សច្រើនពេក? យ៉ាង​ពិតប្រាកដ។ ប៉ុន្តែយោងតាមការសិក្សាថ្មីមួយការផឹកស្រាអាចបង្កើនការចងចាំរបស់អ្នក។ ក្នុងការស្រាវជ្រាវតូចមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្រ្តវិទ្យាសាស្ត្រមនុស្ស 88 នាក់ដែលមានអាយុចាប់ពី 18 ឆ្នាំដល់ 53 ឆ្នាំបានរកឃើញថាអ្នកដែលពិសាស្រាបន្ទាប់ពីទទួលយកការធ្វើតេស្តតាមពាក្យស្លោកគឺប្រសើរជាងក្នុងការរំលឹកពីអ្វីដែលពួកគេបានសិក្សាជាងអ្នកដែលមិនបានធ្វើ។ បន្ទាប់ពីត្រូវបានគេធ្វើតេស្តពួកគេត្រូវបានគេប្រាប់ឱ្យផឹកច្រើនតាមដែលពួកគេចូលចិត្ត (ដែលជាមធ្យម 4 គ្រឿង) ឬមិនផឹកស្រាទាល់តែសោះ។ នៅថ្ងៃបន្ទាប់ពួកគេបានធ្វើម្តងទៀតកិច្ចការនេះហើយអ្នកដែលស្រវឹងថ្ងៃមុនបាននឹកចាំពីអ្វីដែលពួកគេបានរៀនកាលពីថ្ងៃមុន។ ក្រុមអ្នកស្រាវជ្រាវបានសង្កត់ធ្ងន់ថាទោះបីជាមានឥទ្ធិពលវិជ្ជមាននេះក៏ដោយក៏មនុស្សគួរតែចងចាំផលប៉ះពាល់អវិជ្ជមានរបស់ស្រាផងដែរ។ សាស្ត្រាចារ្យ Celia Morgan សាស្ត្រាចារ្យខាងចិត្តសាស្ត្រនៅសាកលវិទ្យាល័យ Exeter បានប្រាប់ Telegraph ថា “ការស្រាវជ្រាវរបស់យើងមិនត្រឹមតែបង្ហាញថាអ្នកដែលផឹកស្រាមានភាពល្អប្រសើរនៅពេលធ្វើការងារពាក្យសម្ដីនោះទេប៉ុន្តែផលប៉ះពាល់នេះកាន់តែខ្លាំងក្នុងចំណោមអ្នកដែលផឹកច្រើន” ។ មូលហេតុនៃឥទ្ធិពលនេះមិនត្រូវបានយល់ច្បាស់នោះទេប៉ុន្តែការពន្យល់ដែលនាំមុខគេនោះគឺអាល់កុលរារាំងការរៀនសូត្រព័ត៌មានថ្មីហើយដូច្នេះខួរក្បាលមានធនធានច្រើនដើម្បីដាក់បញ្ចូលព័ត៌មានថ្មីៗផ្សេងទៀតទៅក្នុងការចងចាំរយៈពេលវែង។ ទ្រឹស្តីនេះគឺថាតំបន់ហ៊ីកូក្លូមសឺ – តំបន់ខួរក្បាលពិតជាមានសារៈសំខាន់ក្នុងការចងចាំ – ប្តូរទៅជាការចងចាំ ‘ការបង្រួបបង្រួម’, ការផ្លាស់ប្តូរពីរយៈពេលខ្លីទៅក្នុងការចងចាំរយៈពេលវែង។ តើអ្នកនឹងចាំអ្វីទាំងអស់នោះទេ?

សម្រស់&ម៉ូដ

តើអ្នកចង់បាន​ជើងស្រឡូន ដូចតួ​កូរ៉េដែរ​ ឬទេ?

ប្រសិនបើអ្នកមិនសប្បាយចិត្ត ជាមួយនឹងរូបរាងជើងរបស់អ្នក ចូរអ្នកកុំអស់សង្ឃឹមឲ្យសោះ។ អត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីវិធី ដ៏ប្រសើរបំផុត ដើម្បីជួយឲ្យអ្នកមានជើងស្រឡូន ដូចតារាកូរ៉េ។ ក៏ប៉ុន្តែអ្នកគួរគិតថា ដើម្បីទទួលបានលទ្ធផលជោគជ័យ អ្នកគួរតែអត់ធ្មត់ក្នុងការអនុវត្តន៍ វាជាប្រចាំ។ មួយវិញទៀត ប្រសិនបើអ្នកមានឆ្អឹងធំ និងមានដៃជើងធំៗ វាប្រហែលជាមានការលំបាក ក្នុងការធ្វើឲ្យមានជើងស្រឡូន។ តែទោះបីជាយ៉ាងណាក្តី វិធីខាងក្រោមនេះពិតជាអាចជួយអ្នកបាន។ វិធីទី១៖ ការធ្វើលំហាត់ប្រាណជើង មិនមានវិធីណា ដើម្បីជៀសឆ្ងាយពីរបបអាហារ និងការធ្វើលំហាត់ប្រាណនោះទេ។ ដើម្បីធ្វើឲ្យជើងរបស់អ្នកតូចជាងមុន អ្នកគួតែទទួលទានអាហារណា ដែលមានកាឡូរីទាប និងធ្វើលំហាត់ប្រាណ ឲ្យបានទៀងទាត់ជាប្រចាំ។ ដើម្បីធ្វើឲ្យមានជើងស្រឡូន អ្នកត្រូវផ្តោតទៅលើកីឡាសម្ព័ន្ធរាងកាយ ពីព្រោះវាមិនត្រឹមតែ ធ្វើឲ្យជើងរបស់អ្នកស្រក់ចុះ ហើយវាក៏អាចធ្វើឲ្យអ្នកអាច សម្រកទម្ងន់បានដែរ។ អ្នកគួរតែ ចំណាយពេលពី៣០ ទៅ៤៥នាទី ក្នុងមួយថ្ងៃ និងយ៉ាងហោចណាស់ឲ្យបាន ៣ទៅ៤ដង ក្នុងមួយសប្តាហ៍ ដើម្បីធ្វើលំហាត់ប្រាណ។ វិធីទី២: រុំជើងរបស់អ្នក ជារៀងរាល់សប្តាហ៏ វិធីដ៏លឿន បំផុតក្នុងការសម្រកជើងរបស់អ្នក គឺការរុំជើងរបស់អ្នក។ អ្នកអាចអនុវត្តន៍វិធីនេះ …

សុខភាព

ទម្លាប់​គេងមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក!

ទម្លាប់នៃការគេងពិតជាសំខាន់ណាស់ ព្រោះបើអ្នកគេងខុសរបៀប វាអាចធ្វើឲ្យអ្នកឈឺចុកចាប់គ្រប់កន្លែង។ ដូចនេះតើមានរបៀបគេងបែបណា ដែលអ្នកមិនគួរគេងនោះ? -គេងផ្កាប់មុខចុះក្រោម៖ នៅពេលដែលអ្នកគេងផ្កាប់មុខចុះក្រោម វានឹងអាចធ្វើឲ្យអ្នកឈឺកញ្ចឹងក និងខ្នងបាន ដោយសារតែពេលដែលអ្នកគេងបែបនេះ កអ្នកតែងតែបែរមកឆ្វេង ឬស្តាំ ហើយឆ្អឹងខ្នងអ្នកក៏គ្មានអ្វីទប់ដែរ ដូចនេះអាការៈឈឺកញ្ចឹងក និងខ្នងនឹងកើតឡើងយ៉ាងងាយ។ -គេងដាក់ដៃឡើងលើ៖ នៅពេលដែលអ្នកគេងលើកដៃឡើងលើ វានឹងងាយធ្វើឲ្យអ្នកឈឺស្មាខ្លាំងណាស់ ដោយសារតែអ្នកគេងមិនដឹងខ្លួន ហើយដាក់ក្នុងរយៈពេលយូរ។ -ដាក់ដៃមកមួយចំហៀង៖ នៅពេលដែលអ្នកគេងមួយចំហៀងខ្លួន ដោយបែរទៅខាងឆ្វេង ហើយដៃទាំងសងខាងដាក់ទៅខាងឆ្វេង ទាំងអស់ទៀត នោះវានឹងអាចធ្វើឲ្យដៃរបស់អ្នកឈឺ និងស្ពឹក។ ម្យ៉ាងទៀត វាក៏អាចប៉ះពាល់ដល់សួត និងក្រពះរបស់អ្នកដែរ។ ជាងនេះទៅទៀត វានឹងបង្អាក់មិនឲ្យឈាមដើរបានស្រួលឡើយ។ -គេងដូចទារក៖ នៅពេលដែលអ្នកគេងបែបនេះ ក និងឆ្អឹងខ្នងអ្នក គឺគ្មានអ្វីសម្រាប់ទប់ឡើយ ដូចនេះវាអាចធ្វើឲ្យអ្នកមានអាការៈ ឈឺយ៉ាងងាយ ម្យ៉ាងទៀត វាក៏អាចបង្អាក់ដល់ការដកដង្ហើម របស់អ្នកដូចគ្នាដែរ៕  

សម្រស់&ម៉ូដ

ស្រីៗឃើញ​ឈុត​ហែល​ទឹក​ទាំង​នេះ ទោះ​មិន​ចេះ​ហែល​ទឹក ​ក៏​ដឹង​តែ​ទិញ​ដែរ!

ខោអាវ​ហែល​ទឹក ជាគ្រឿង​ជំរុញ​ចិត្ត​មនុស្ស​ស្រី​ឲ្យ​ទៅ​លេង​កីឡា​ប្រភេទ​នេះ​បាន បើ​ទោះ​ជា​មិន​ចេះ​ហែល​ក៏​ដោយ។ ព្រោះ​​ពេល​ខ្លះ​ឈុត​ទាំង​នោះ មាន​ភាព​ស្រស់​ស្អាត និង​គួរ​ឲ្យ​ស្រលាញ់ ទើប​​តម្រូវ​ឲ្យ​ចិត្ត​ចង់​ទិញ ដើម្បី​ទៅ​រៀន​ហែល​ឲ្យ​ចេះ​នឹង​គេ ហើយ​ក៏​ជា​ពេល​បង្ហាញ​រូបរាង​ដ៏​សិចស៊ី​ផង​ដែរ។ ដូចនេះ​បើ ស្រីៗឃើញ​ឈុត​ហែល​ទឹក​ទាំង​ ១១ ម៉ូដ​ខាងក្រោម ទោះ​មិន​ចេះ​ហែល​ទឹក ​ក៏​ដឹង​តែ​ទិញ​​ទុក​ស្លៀ​ក​ទៅ​រៀន​ដែរ៖   ស្អាត​អត់? បើ​ចង់​ស្លៀក​កុំ​ភ្លេច​រៀន​ហែល​ទឺក​ឲ្យ​ចេះ​សិន​ណា៕

សម្រស់ & សុខភាព

លក្ខខណ្ឌ​ ៣យ៉ាង ដែល​​នាំ​ឲ្យ​រំខានដល់​ការ​ទទួលទាន​​ដំណេក

(សុខភាព)៖ ត្រឹមតែប៉ុន្មានភាគរយប៉ុណ្ណោះ នៃអ្នកដែលមានរោគចង់តែគេង តាំងពីព្រឹកដល់ល្ងាច មានមូលហេតុទាក់ទង និងវិបត្តិផ្លូវចិត្ត។ ក្រៅពីនោះស្ទើរតែ ៨៥ភាគរយទៅហើយ នៃអ្នកដែលមានវិបត្តិទទួលទានដំណេក មានទំនាក់ទំនង និងលក្ខខណ្ឌក្នុងចំណោមទាំង ៣គឺ៖ ១. ស្ទះផ្លូវដង្ហើមនៅពេលគេងលក់ គឺជាវិបត្តិនៃការដកដង្ហើមមួយ ដែលជានិច្ចជាកាល បណ្តាលមកពីមានការស្ទះភាគខ្លះ នៅត្រង់ផ្នែកក្រោយនៃបំពង់ក ហើយជាទូទៅវាច្រើនកើត នៅលើបុរសវ័យកណ្តាលដែលធាត់ ហើយមានសម្ពាធឈាមខ្ពស់។ ការស្ទះផ្លូវដង្ហើម នៅពេលដេកលក់នេះ ត្រូវបានគេកត់សម្គាល់បាន ដោយសារស្នូរស្រមុកខ្លាំង ដែលជួនកាលអាចធ្វើឲ្យភ្ញាក់អ្នកជិតខាង។ ២. ចង់តែគេងភ្លាមមិនអាចទប់បាន, ប្រមាណជា ៧៥ភាគរយ នៃករណីនេះកើតឡើង ដោយការបាត់បង់នូវកម្លាំងសាច់ដុំមួយរំពេច។ អ្នកដែលមានករណីនេះ ខ្លះមានការមរមើរមមាយ ចម្លែកមុននឹងគេងលក់ ហើយសាច់ដុំមានការបាត់បង់នូវកម្លាំងកន្ត្រាក់ រហូតដល់ពេលភ្ញាក់ឡើង។ ៣. ការកន្រ្តាក់មិនប្រក្រតីនៃសាច់ដុំកំភួនជើង ក្នុងពេលដេកលក់, ករណីនេះបង្ហាញឡើងប្រហែលជា ១០ភាគរយ នៃករណីចង់តែគេងពីព្រឹកដល់ល្ងាច៕

ស្នេហា&គ្រួសារ

៤ សំណួរ ដែល​មនុស្ស​ប្រុស​មិន​ចង់​ឮ ពេល​ទាក់ទង​គ្នា​ដំបូង

រឿង​ខ្លះ​ស្រី​ៗ​មិន​គួរ​សួរនាំ​ទៅ​មនុស្ស​ប្រុស​ទេ ពេល​ចាប់ផ្ដើម​ស្គាល់​គ្នា ព្រោះ​អាច​ធ្វើឲ្យ​ជីវិត​ស្នេហា​មិន​លូតលាស់។ ក្នុង​ដំណាក់​កាល​ដំបូង​បែបនេះ មនុស្ស​ស្រី​មិន​គួរ​សួរ​ទាំង ៤ នេះ​ទៅ​កាន់​ដៃគូ ហើយ​បើ​ទោះជា​សួរ គេ​ក៏​ឆ្លើយ​ដែរ តែ​សុខចិត្ត​បញ្ចប់​ទំនាក់ទំនង​ក៏​ថា​បាន៖ ១.តើ​​កូន​អ្នក​មាន ឬអត់៖ ទោះ​ជា​គេ​ជា​កូន​អ្នក​មាន​ក៏​ដោយ បើ​ឮ​សំណួរ​នេះ គេ​ប្រាកដជា​សម្រេចចិត្ត​បញ្ឈប់​ទំនាក់ទំនង​ជាមួយ​យើង​មិន​ខាន។ ព្រោះ​ដូច​បង្ហាញ​ថា​យើង​ ចង់​បាន​សង្សារ​ជា​កូន​អ្នក​ធូរធារ ហើយ​សម្លឹង​មើល​ប្រាក់​ក្នុង​ហោប៉ៅ​គេ​ជា​ធំ​ប៉ុណ្ណោះ។ រូបតំណាង ២.មាន​អ្វី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ៖ នេះ​ក៏​ជា​សំណួរ​មិន​គួរ​សួរ​ដែរ ព្រោះ​មនុស្ស​ប្រុស​នឹង​វាយតម្លៃ​ថា​ យើង​ជា​ស្រី​លោភលន់ ហើយ​បើ​គ្មាន​​របស់​ទំនើប​ គឺ​មិន​រាប់​អាន។ សំណួរ​នេះដែរ​​ស្រី​ៗ​ចង់​មាន​ន័យ​ថា រាល់ថ្ងៃ​ជិះ​ឡាន ម៉ូតូ ឬ​កង់ ហើយ​បើ​ទោះ​ជា​គេ​ជិះ​អ្វី​ក៏​គេ​មិន​ចង់​ប្រាប់​យើង​វិញ​ដែរ ថែម​ទាំង​អន់​ចិត្ត​ទៀត​ផង។ ៣.ហេតុអ្វី​បែក​គ្នា​ជាមួយ​សង្សារ​ចាស់៖ ប្រសិនបើ​ស្រលាញ់​គ្នា​ពិត​មែន​នោះ មុន​ក្រោយ​គេ​នឹង​ប្រាប់​យើង​ពី​រឿង​អ្នក​ចាស់​គេ​ទេ។ ​បើ​ទើប​ស្គាល់​គ្នា យើង​បែរជា​ហ៊ាន​សួរ​សំណួរ​នេះ មនុស្ស​ប្រុស​ងាយ​នឹង​អន់​ចិត្ត​ណាស់ ព្រោះ​ពេល​ខ្លះ​អ្នក​ចាស់​អាច​ធ្វើឲ្យ​គេ​ឈឺចាប់ ទើប​មិន​ចង់​រំលឹក តែ​យើង​បែរជា​រំលឹក​រឿង​នេះ​ទៅ​វិញ។ ៤.រៀន​សូត្រ​ដល់​ណា៖ សំណួរ​នេះ​គឺ​ប្រៀប​ដូច​ជា​ការ​វាស់​ស្ទង់​សមត្ថភាព និង​កម្រិត​យល់ដឹង​របស់​អ្នក​ទាំងពីរ។ ទើប​ធ្វើឲ្យ​មនុស្ស​ប្រុស​មិន​ចង់​ឲ្យ​គេ​សួរ​បែប​នេះ ហើយ​បើ​គេ​មិន​បាន​រៀន​ស្មើ ឬ​ខ្ពស់​ជាង នោះ​បុរស​មាន​នឹង​មាន​អារម្មណ៍​រអៀស​ខ្លួន៕ រូបតំណាង

សុខភាព&សិច

រូបថតរបស់​តារា​ម៉ូដែល​ស្រី​អាស៊ី ២ដួង ធ្វើ​ឲ្យ​ហ្វេន​ស្ទើរ​ភ្លឹក​ស្មារតី

មាន​រូបថត​តារា​ម៉ូល​ស្រី​សិច​ស៊ី​ពីរ​នាក់ ជា​ច្រើន​សន្លឹក​កំពុង​តែ​ល្បី​ខ្លាំង​លើ​បណ្តាញ​សង្គម​វៀត​ណាម​។ តារា​ម៉ូដែល​ស្រី​វ័យ​ក្មេង​ នាង Nga Tay និង Quynh Rube មានរូប​ស្រស់ បាន​​បង្ហាញ​រូបថត​ក្តៅ​សាក់​ជា​ច្រើន​សន្លឹង​ ធ្វើ​ឲ្យ​អ្នក​លេង​បណ្តាញ​សង្គម​វៀតណាម​នាំគ្នា​ចែករំលែក​ព្រោងព្រាត។ បើ​បាន​មើល​រូបថត​តារា​ស្រីទាំង​ពីរ​ដួង​នេះ ប្រាកដ​ធ្វើ​ឲ្យ​អ្នក​ស្ទើរ​ភ្លឹក​ស្មារតី​ជាមួយ​សម្រស់​ដ៏​ផូរផង់​ទាំង​ពីរ​នាក់​ក្នុង​ឈុត​ក្តៅ​សាច់​នៅ​មាត់​បឹង ជាមួយនិង​ប្រុស​សង្ហា​ម្នាក់​។ កុំរងចាំយូរទស្សនាទាំងអស់គ្នា៖    

ស្នេហា&គ្រួសារ

​បាន​ឱប​មនុស្ស​ដែល​យើង​ស្រឡាញ់​ គឺ​ជា​រឿង​ដ៏​ល្អ​បំផុត​សម្រាប់​ស្នេហា

ពេល​ដែល​យើង​ស្រឡាញ់​មនុស្ស​ម្នាក់​ អារម្មណ៍​ជា​ច្រើន​នឹង​កើត​ឡើង​ដូចជា​អារម្មណ៍​ចង់​ក្បែរ ការ​ការពារ មើល​ថែរក្សា ហើយ​អារម្មណ៍​ទាំង​នោះ​នឹង​បង្ហាញ​តាម​កាយវិការ​ចេញ​មក។ ម្យ៉ាង​ទៀត​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​គឺ​មិន​អាច​ខ្វះ​ការ​ឱប​បាន​នោះ​ទេ ព្រោះ​វា​មិន​មែន​ជា​រឿង​អាក្រក់​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ​វា​បាន​ផ្ដល់​នូវ​រឿង​ល្អ​ជា​ច្រើន​ក្នុង​ស្នេហា ៖ ១. ការ​ឱប​បាន​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ​ នៅពេល​ដែល​រងា និង​ទន់​ខ្សោយ​បំផុត រូបតំំណាង ២. ការ​ឱប​បាន​ផ្ដល់​នូវ​ភាព​ជឿជាក់ ទំនុក​ចិត្ត​ ហើយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​បំផុត ៣. ការ​ឱប​អាច​បំបាត់​ភាព​ភ័យ​ខ្លាច ភាព​ឯកា ពិបាក​ចិត្ត និង​អារម្មណ៍​ដែល​ស្មុគស្មាញ រូបតំំណាង ៤. ការដែល​បាន​​ឱប​ គឺ​អាច​​បង្កើន​សេចក្ដី​សុខ បន្ថយ​ភ្លើង​កំហឹង និងធ្វើ​ឲ្យ​​ស្នេហា​មាន​សុភមង្គល ៥. ឱបអាច​បង្កើន​ភាព​ក្លាហាន និង​បង្ហាញ​ភាព​អង់អាច​ដែល​យើង​មាន​ក្នុង​ការ​ការពារ មើល​ថែ​មនុស្ស​ដែល​យើង​ស្រឡាញ់ ៦. គ្រាន់តែ​​ឱប​អាច​បង្កើន​សាច់ដុំ​ឲ្យ​រឹង​មាំ និងកាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ចិត្ត ៧. ការ​ឱប​បាន​ផ្លាស់​ប្ដូរ​ពី​ការ​គិត​អវិជ្ជមាន​ ទៅ​ការ​គិត​វិជ្ជមាន​សម្រាប់​មនុស្ស​ពីរ​នាក់​ដែល​ស្រឡាញ់​គ្នា រូបតំំណាង ៨. ការ​ឱប​ជួយ​រឹត​ចំណង​ស្នេហា​យើង​ឲ្យ​កាន់​តែ​រឹង​មាំ និងមិន​ងាយ​បែកបាក់​ ពេល​ខ្លះ​មាន​រឿង​មិន​ចុះ​សម្រុង​គ្នា តែ​ពេល​ដែល​បាន​ឱប​គ្នា​រឿង​មិន​ល្អ​ក៏​បាន​រសាត់​បាត់​ក៏​ថា​បាន៕ ប្រភព៖ relrules

សុខភាព&សិច

បញ្ហា​សុខភាព​ទាំង ៦ ដែលនារី​​ភាគច្រើន​មិន​អើពើ តែ​បែរជា​មាន​គ្រោះថ្នាក់​ខ្លាំង​ទៅវិញ

មនុស្ស​ស្រី​​មួយ​ចំនួន គិត​ថា​បញ្ហា​សុខភាព​​ខ្លះ​​វា​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ ដូចនេះ​ចេះតែ​បណ្ដោយ​ឲ្យ​កើត​ឡើង​ជា​បន្តបន្ទាប់ តែ​នោះ​ជា​កំហុស​ឆ្គង​ដ៏​ខ្លាំង​បំផុត​ទៅ​វិញ​ទ។ ព្រោះ​ជំងឺ​ទាំង ៦ ខាងក្រោម​នេះ​ អាច​បណ្ដាល​ឲ្យ​កើត​មហារីក​ក៏​មាន​ដែរ៖ ១.ហើមពោះ៖ ប្រសិនបើ​អ្នក​ជំងឺ​ប៉ោង​ពោះ​ជានិច្ច នោះ​វា​មិនមែន​ជា​ឧស្ម័ន​ទេ ប៉ុន្តែ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា អាឡែរហ្សី ក្រពះ និង​មហារីក​ពោះវៀន​ធំ​ជាដើម។ រូបតំណាង ២. ភើ៖ ទោះ​ជា​មិន​បាន​ញ៉ាំ ឬ​ក៏​ញ៉ាំ​អ្វី​បាន​បន្តិច​បន្តួច តែ​ចេះតែ​មាន​អាការៈ​ភើ​ចង្អោរ​មិន​ឈប់​នោះ មាន​ន័យ​អ្នក​មាន​ជំងឺ​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ។ ៣.អស់​កម្លាំង៖ ស្រី​ៗ​បើ​សង្កេត​ឃើញ​ថា​ខ្លួន​ឯង​ឧស្សាហ៍​អស់​កម្លាំង​ដោយ​គ្មាន​ហេតុផល​នោះ មិន​ត្រូវ​ព្រងើយកន្តើយ​ឡើយ ព្រោះ​វា​អាច​បង្ហាញ​ពី​ជំងឺ​មួយ​ចំនួន​ដែល​បណ្ដាល​មកពី​ជំងឺ​ខ្វះ​ឈាម​ក្រហម​រហូត​ដល់​ក្លាយ​ជា​ជំងឺ​មហារីក​គ្រាប់​ឈាម​ក៏​មាន។ ៤.ខ្យល់​ដង្ហើម​មិន​ល្អ៖ បើ​បញ្ហា​ខ្យល់​ដង្ហើម​អាក្រក់ សូម្បី​អ្នក​មាន​អនាម័យ​មាត់​ធ្មេញ​បាន​ល្អ​ហើយ​ក៏​ដោយ វា​អាច​បង្ហាញ​ប្រាប់​ពី​ជំងឺ​ក្លិន​មាត់ ឬ​អាច​ជា​ការ​រលាក​ភ្នាស​ប្រអប់​រន្ធ​ច្រមុះ។ ៥.ការ​ឈឺ​ក្បាល​ធ្ងន់ធ្ងរ៖អ្នក​ធ្លាប់​មាន​បញ្ហា​ឈឺក្បាល​ជា​ទៀងទាត់ កុំ​គិត​ថា​វា​ជា​រឿង​ធម្មតា​ឲ្យ​សោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ដុំ​សាច់​ខួរក្បាល។ រូបតំណាង ៦.រមួល​សាច់​ដុំ៖ ឬ​ការ​រមួល​ក្រពើ​ជា​ញឹកញាប់​អាច​ជា​សញ្ញា​មួយ​នៃ​កង្វះ​អាហារូបត្ថម្ភ និង​ជំងឺ​ពុក​ឆ្អឹង៕ ប្រភព៖ Boldsky