ថ្ងៃនេះ នឹងលើកយករឿងទាំង១៨មកនិយាយ ដែលរឿងទាំងនេះមើលទៅហាក់ដូចជារឿងកុហក ប៉ុន្តែវាសុទ្ធតែជារឿងពិតទាំងអស់ ដែលក្នុងនោះរួមមាន៖ ១. ក្នុងទឹកមួយកែវដែលអ្នកទទួលទាន យ៉ាងហោចណាស់ក៏មានម៉ូលីគុលទឹកមួយដែរ ដែលធ្លាប់ឆ្លងកាត់ដងខ្លួនសត្វដាយណូស័រនៅពេលដែលពួកវាមិនទាន់បានផុតពូជ។ ២. សត្វចាប ប្រភេទ hummingbird គឺជាសត្វស្លាបតែមួយគត់ដែលហើយត្រលប់ទៅក្រោយ។ ៣. បាក់តេរីដែលរស់នៅក្នុងខ្លួនមនុស្សយើងមានបរិមាណច្រើនជាងកោសិកាដែលមាននៅក្នុងខ្លួនយើងដល់ទៅដប់ដង។ ៤. ក្រយៅដៃរបស់សត្វខ្លាឃ្មុំ koala មានលក្ខណះដូចក្រយៅដៃរបស់មនុស្ស ១០០% បើទោះបីជាអ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាតាមរយះមីក្រូទស្សន៍ហើយក៏ដោយ។ ៥. គម្លាតរវាងកំណើតរបស់ដាយណូស័រ Tyrannosaurus និងដាយណូស័រ Stegosaurus មានរយះពេលយូរជាងគម្លាតរវាងកំណើតរបស់ដាយណូស័រ Tyrannosaurus និងមនុស្សទៀត។ ៦. ជន្លេន មានបេះដូង៥។ ៧. បេះដូងរបស់សត្វត្រីបាឡែនពណ៌ខៀវ មានទំហំធំដល់ថ្នាក់កូនក្មេងហែលលេងនៅក្នុងនោះបានដោយមិនទើសអ្វី។ ៨. DNA របស់ចេក មាន៥០%ដូច DNA របស់មនុស្ស។ ៩. មានតែទឹកឃ្មុំតែមួយគត់ ដែលមិនចេះខូចគុណភាព។ មិនមែនមួយឆ្នាំរឺពីរឆ្នាំ ប៉ុន្តែគឺជារៀងរហូត។ ១០. តាំងពីការរកឃើញនៃភពភ្លុយតុងមក វានៅមិនទាន់វិលជុំវិញព្រះអាទិត្យអស់ទេ។ …
ឪឡឹកជាផ្លែឈើដ៏ពេញនិយមមួយប្រភេទរបស់ប្រជាជនខ្មែរ ដោយសារវាមានរសជាតិឆ្ងាញ់ និងអាចកាត់បន្ថយការស្រេកទឹក ប៉ុន្តែក្រៅពីរសជាតិឆ្ងាញ់ពិសា ឪឡឹកនៅមានអត្ថបទប្រយោជន៍ចំពោះសុខភាព និងសម្រស់ជាច្រើនទៀត ហួសពីការស្មាន។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ជាច្រើនរបស់ផ្លែឪឡឹក៖ ១. ល្អសម្រាប់បេះដូង ក្នុងផ្លែឪឡឹកមានសារធាតុអាស៊ីដអាមីណូ ហើយអាស៊ីដប្រភេទនេះ ត្រូវបានប្រើក្នុងការផលិតនីត្រូសែនអុកស៊ីតដែលជួយសម្រួលសរសៃឈាម។ ដូច្នេះឪឡឹកមានប្រយោជន៍ខ្លាំងណាស់នៅក្នុងការការពារជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង។ ២. ល្អចំពោះក្រលៀន ឪឡឹកមានសមត្ថភាពល្អដូចទឹកដូងអីចឹងដែរ។ ការបរិភោគឪឡឹកអាចសំអាតតម្រងនោម និងប្លោកនោម។ ដូចនេះប្រសិនបើអ្នកទទួលរងជំងឺគ្រួសក្នុងតម្រងនោម ឪឡឹកអាចជួយអ្នកបាន។ ៣. កែលម្អការមានកូនរបស់បុរស ការពិសោធន៍បានធ្វើឡើងនៅទីក្រុង New Delhi បានបង្ហាញថាឪឡឹកអាចបង្កើនចំនួនមេជីវិតឈ្មោល និងសមត្ថភាពផ្លូវភេទ ជាពិសេសបានកែលំអរចនាសម្ព័ន្ធរបស់មេជីវិតឈ្មោល។ ៤. បង្កើនល្បឿនដំណើរការព្យាបាល ក្រៅពីមានសារធាតុ lyopene ឪឡឹកក៏មានអាស៊ីដអាមីណូដែលប្រើក្នុងការបំបែកកោសិកានិងព្យាបាលមុខរបួស។ អាស៊ីដអាមីណូ ជាធម្មតាមានក្នុងផ្នែកពណ៌សនៃបំណែកឪឡឹកដែលមិនត្រូវបានបរិភោគ។ ៥. មានកាឡូរីទាប ឪឡឹកគឺជាផ្លែឈើដែលមានកាឡូរីកម្រិតទាបនៅក្នុងនោះ និងមានមានជាតិខ្លាញ់ធម្មជាតិ ដូច្នេះសូមកុំបារម្ភថានឹងឡើងទម្ងន់ពេលទទួលទានវា។ ៦. ជួយមិនឲ្យខ្សោះជាតិទឹក ឪឡឹកមានផ្ទុកវីតាមីន C ដែលអាចបំពេញជាតិទឹកសម្រាប់ជីវភាពរស់នៅក្នុងរដូវក្ដៅបាន ហើយជាតិទឹកទាំងនោះជាជម្រើសដ៏ល្អដើម្បីផ្គត់ផ្គង់ទឹកដែលរាងកាយត្រូវការ។ ៧. មានសារធាតុចិញ្ចឹមច្រើន …
រុក្ខជាតិ៥ប្រភេទនេះអោយមនុស្សស្រស់ស្អាតក្មេងជាងវ័យ នឹង ជាប្រភេទបន្លែប្រចាំថ្ងៃ ប្រភេទរុក្ខជាតិ ៥ មុខជួយថែសុខភាពនិងសម្រស់ក្មេងជាងវ័យ គឺប្រភេទទីមួយ ១ រមៀត ឬ ម្សៅរមៀត ជួយបំបាត់ក្លិនឆ្អាប ចំណីអាហារ ជួយទប់ស្កាត់បាក់តេរី មេរោគផ្សិត ថ្នាំសំរាប់ព្យាបាលកន្ទួល រមាស់ ប្រចាំថ្ងៃ ដោយយកល្មាតស្រស់បុកពូត យកទឹកលាយលាបលើខ្លួន នឹងពេលព្រឹក នឹងពេលល្ងាច ម្សៅរមៀត ក្លាយទៅឧសុទ្ធទឹព្វ អាចសម្អាតសាច់របស់យើង អោយក្លាយជាសាច់សរខ្ចីក្នុងរយះពេលខ្លី មិនតែប៉ុណ្ណោះ វាអាច លាបលើមុខ ដោយលាយនឹងទឹកឃ្មុំ បំបាត់ មុន អាចន៏ រុយ ជាដើម។ ២ រំដេង ជួយកាត់បន្ថយអាការះពិបាកៗ ដូចជា ការំលាយអាហារ ពិបាកក្នុងពោះ ហើមពោះ ក្អួត ឆ្អល់ពោះ រាគ ច្រាលខ្យល់ បណ្ដេញខ្យល់ បំប៉នសេរីរាង្គ ប្រឆាំង បាក់តេរី កំរិតស្រាល ព្យាបាល ស្រែង កំចាត់ ស្លេស។ ៣ ក្រូចសើច ស្លឹកក្រូចសើច ដាំទឹកឆ្ពុងយកចំហាយទឹក ដើម្បីអោយផ្លូវដកដង្ហើមស្រួលចេញចូល ហើយធ្វើអោយយើងបរិភោគបាយបានយ៉ាងឆ្ងាញ់ យកក្រូចសើច ចំនួន៦ទៅ១២ក្រាមស្ងោយកទៅរម្ងាស់ ដើម្បីយកទឹកមកទទួលទាន អោយបាន ពីដងក្នុងមួយថ្ងៃ បើម្បីបញ្ជេញជាតិពុល ។ ៤ ខ្ជាយ ជាថ្នាំពៅកំលាំង អាយុវែង ព្រមទាំងជួយបង្កើនសុខភាពផ្លូវភេទ ដែលបុរសខ្សោយផ្លូវភេទ បំបាត់ការឈឺចាប់រោយសាច់ដុំ នៃរាងកាយរបស់មនុស្សគ្រប់វ័យ។ ៥ ស្លឹកគ្រៃ សម្រួលដល់លាមក ដែលកាកសំណល់ចាស់ៗមិនទាន់បានចេញ ហើមពោះ ធ្វើអោយរដូវដើរស្រួល បញ្ជុះទឹកនោម ឬនោមទាស់ជាដើម ។ ស្លឹកគ្រៃមានអត្ថប្រយោជន៏ច្រើនយ៉ាងដែលអ្នកគួតែដឹងបានច្រើន ហើយអាចដាំនៅជុំវិញផ្ទះ បានគ្រប់ទីកន្លែង ។ សូមទស្សនានៅវីដេអូក្រោមទាំងអស់គ្នា សូមអគុណទុកជាមុន!!!!!!
បើមាននណារម្នាក់គេងស្រមុកនៅក្នុងផ្ទះរបស់អ្នក អ្នកប្រហែលជាមានអារម្មណ៏ធុញទ្រាំព្រមទាំងរំខានដល់អ្នកគេងជាមួយទៀតផង។តែវាមិនមែនមានត្រឹមតែប៉ុន្នោះទេព្រមទាំងមានគ្រោះថ្នាក់ចំពោះសុខភាពទៀតផង។ ខាងក្រោមនេះគឺជាបញ្ហាសុខភាពមួយចំនួនដែលការគេងស្រមុកអាចធ្វើឱ្យវាកាន់តែធ្ងន់ ឬធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យទាំងនេះ ។ ១-ជំងឺលើសឈាម នៅពេលដែលអ្នកស្រមុក ការដកដង្ហើមរបស់អ្នកឈប់ ភ្លាមៗហើយវាធ្វើឱ្យសម្ពាធឈាមរបស់អ្នកកើនឡើង នៅពេល កម្រិតអុកស៊ីសែនក្នុងខ្លួនថយចុះ ហើយខួរក្បាលបញ្ជាឲ្យសរសៃឈាមបន្តឹងខ្លួនវា អ្នកអាចប្រឈមនិងជំងឺលើសឈាម។ ២-ជំងឺទឹកនោមផ្អែម ភាគច្រើនស្ត្រីងាយរងគ្រោះ ជាពិសេសចំពោះបញ្ហានេះនៅពេលរាងកាយរបស់អ្នកខ្វះឧស្ម័នអុកស៊ីសែន វានឹងបង្កើនភាពតានតឹងក្នុងរាងកាយ ។ វានឹងបណ្ដាលឲ្យបង្កើនកម្រិតជាតិស្ករនៅក្នុងឈាម និងធ្វើឲ្យអោយងាយកើតនិងកើតមានជំងឺទឹកនោមផ្អែមប្រភេទទី២នាពេលអនាគត ។ ៣-ជំងឺធាត់ បើអ្នកគេងស្រមុកវាមិនធ្វើឲ្យអ្នកធាត់ទេ តែបើអ្នកធាត់ហើយគេងស្រមុកនោះទើបជាបញ្ហា គ្រោះថ្នាក់យ៉ាងខ្លាំង ។ នៅពេលជំងឺធាត់ខ្លួនវាគឺជាកត្តាគ្រោះថ្នាក់សម្រាប់ជំងឺទឹកនោមផ្អែមរួចទៅហើយ ។ ហានិភ័យភាគច្រើនកើតចំពោះអ្នកដែលមានអាយុពី៣០ឆ្នាំទៅ៦៩ឆ្នាំ ។ ៤-ជំងឺបាក់ទឹកចិត្ត ការគេងមិនគ្រប់គ្រាន់នៅពេលយប់ស្ទើតែរាល់ថ្ងៃពិតជាធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវកាយនិងចិត្ដ។ ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេនៅពេលដឹងថាការគេងស្រមុក ឬការគេងមិនដកដង្ហើមក៏អាចធ្វើឲ្យរោគសញ្ញានៃជំងឺបាក់ទឹកចិត្តកាន់តែធ្ងន់ផងដែរ។ សុខភាពផ្លូវចិត្ត លទ្ធផលបានបង្ហាញថាមនុស្សភាគច្រើនដែលគេងស្រមុក (ប្រហែលពី៣០%ទៅ៥០%) បានលេបថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ។ ៥-ចំណង់ផ្លូវភេទខ្សោយ ពិតមែនហើយការគេងស្រមុកមិនត្រឹមតែរំខានដល់ដៃគូរបស់អ្នកនៅពេលយប់នោះទេ វាថែមទាំងធ្វើឱ្យអ្នកដែលគេងក្បែលមានអារម្មណ៏ធុញទ្រាំ រឿងលើគ្រែទៀតផង ។
១.ប្រេងអូលីវ ប្រេងអូលីវត្រូវបានគេទទួលស្គាល់ថា ជាប្រេងធម្មជាតិដែលមានអត្ថប្រយោជន៍ច្រើនចំពោះសុខ ភាព។វាអាចព្យាបាលមុនហើយក៏អាចកាត់បន្ថយស្នាមអុជខ្មៅផងដែរ។ យកក្រណាត់ស្អាត រឺសំលី ជ្រលក់ចូលទៅក្នុងប្រេងអូលីវរួចហើយយកវាទៅដុសនៅលើខ្នងរបស់អ្នក។ បន្ទាប់ពីអ្នកដុសវាសព្វ កន្លែងដែលមានមុនហើយ ទុកវាចោល៥នាទីសឹមលាងចេញជាមួយទឹកធម្មតា ហើយជូតអោយ ស្ងួត។ ធ្វើតាមវិធីនេះជារៀងរាល់យប់មុនពេលងូតទឹករហួតទាល់តែស្នាមអុជខ្មៅ, ស្នាមមុន និង មុន លែងមានរូបរាង។ ២. ក្រូចឆ្មារ ក្រូចឆ្មារសំបូរទៅដោយ ផូស្វរ័, វីតាមីន B និង C ដែលអាចជួយកាត់បន្ថយស្នាមអុជខ្មៅ និង ស្នាម មុន។ វាមិនត្រឹមតែអាចបំបាត់មុននៅលើផ្ទៃមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបំបាត់មុនខ្នងផងដែរ។ ច្រ បាច់ក្រូចឆ្មារមួយចំហៀងយកទឹកលាយជាមួយទឹកធម្មតាបន្តិច។ បន្ទាប់មកលាបវាអោយសព្វទៅ លើមុនខ្នង ទុកចោល ១៥-២០ នាទីរហូតទាល់តែស្ងួត។ បន្ទាប់មកលាងខ្នងរបស់អ្នកជាមួយទឹកក្តៅ ឧណ្ហៗ។ ធ្វើតាមវិធីនេះយ៉ាងហោចណាស់៣ដងក្នុងមួយសប្តាហ៍រហូតទាល់តែអ្នកឃើញពីលទ្ធ ផល។ ៣. អង្ករ អង្ករមានប្រសិទ្ធភាពខ្ពស់ណាស់ក្នុងការព្យាបាលមុនខ្នង។ ដើម្បីធ្វើ Scrub អង្ករ អ្នកត្រូវយកអង្ករកិន ទាល់តែម៉ដ្ធទៅជាម្សៅ។បន្ទាប់មក, …
Wonder Womanគឺជានារីដ៏អស្ចារ្យម្នាក់ ហើយម្ដាយរបស់យើងគាត់ជាមនុស្សប្រភេទនេះឯង។ ព្រោះមានតែគាត់ប៉ុណ្ណោះដែលហ៊ានធ្វើរឿងទាំងនេះឲ្យយើង៖ ១.មិនមានរបស់អ្វីគាត់មិនអាចរកមកឲ្យយើងបានទេ បើទោះជាវត្ថុនោះកន្លែងឆ្ងាយប៉ុណ្ណាឡើយ គឺមានតែម្ដាយម្នាក់ប៉ុណ្ណោះដែលទៅស្វែងរកវាមក។ ២.ការឱប និងការថើបរបស់គាត់អាចធ្វើឲ្យអ្វីៗកាន់តែប្រសើរឡើង បើទោះជាបញ្ហានោះធំប៉ុណ្ណាក៏ដោយ។ ៣.គាត់មានកម្លាំងខ្លាំងហួសអ្វីដែលមនុស្សធម្មតាមាន។ ៤.នៅពេលដែលម៉ែរីករាយ ពិភពលោកនេះពិតជាស្រស់ស្អាតគ្មានផ្ទឹម។ ៥.តែនៅពេលដែលនរណាម្នាក់ធ្វើឲ្យកូនសម្លាញ់គាត់ ឈឺចាប់ពិភពលោកនេះប្រែជាខ្មៅមួយរំពេច ព្រោះគាត់នឹងធ្វើអ្វីម្យ៉ាងដើម្បីចាត់ការអ្នកធ្វើបាបកូនគាត់។ ៦.ម្ដាយជានារីដ៏អច្ឆរិយម្នាក់ ព្រោះគាត់សម្បូរទេពកោសល្យច្រើនលើសពីអ្នកដទៃ។ ៧.មានតែម្ដាយប៉ុណ្ណោះហ៊ានចែករំលែកអ្វីគ្រប់យ៉ាងដែលគាត់មាន ទុកឲ្យយើង។ ៨.ជាអ្នកបង្រៀនយើងសព្វបែបសព្វយ៉ាង ទោះនោះជារឿងខ្លះគាត់មិនចូលចិត្តក៏ដោយ។ ៩.ទោះជាទន់ខ្សោយ ក៏គាត់មិនដែលបង្ហាញឲ្យយើងដឹងដែរ។ ១០.បញ្ហាគ្រួសារ គឺជារឿងដំបូងសម្រាប់គាត់ជានិច្ច ទោះរឿងដទៃសំខាន់ខ្លាំងក៏ដោយ។ ១១.មនុស្សតែម្នាក់ដែលមិនធ្លាប់និយាយពាក្យថាហត់នឿយ នៅចំពោះមុខយើងមានតែម្ដាយម្នាក់ប៉ុណ្ណោះ។ ១២.ជឿមនុស្សតែម្នាក់នៅក្បែរយើងជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ១៣.មានតែអ្នកផ្ដល់កំណើតរូបនេះប៉ុណ្ណោះ ដែលមិនបោះបង់យើងចោល និងជឿជាក់យើងគ្រប់ពេល៕ ប្រភព៖ familyshare
ខាងក្រោមនេះជាបទពិសោធន៍របស់បុរសម្នាក់ ទាក់ទងនឹងការលូតកម្ពស់៖ គ្រាន់តែកើតមកកម្ពស់ទាប ខ្ញុំត្រូវរងភាពអាម៉ាស់ តាំងពីក្មេង រហូតដល់ធំ ។ ត្រូវឆ្លងកាត់ការមើលងាយពីមិត្តភក្តិ មនុស្សស្រីដែរស្រឡាញ់ និងកន្លែងធ្វើការ ។ ខ្ញុំចាំបានថា កាលរៀនថ្នាក់ទី១ ខ្ញុំនិងមិត្តភក្តិ កម្ពស់ស្មើគ្នា តែដល់ឡើងថ្នាក់ទី ៦ ខ្ញុំចាប់ផ្តើមបាក់ទឹកចិត្ត ខ្មាស់គេ ព្រោះកម្ពស់របស់ខ្ញុំទាប ខុសគ្នាពីពួកវាច្បាស់ក្រឡែត ទើបវាចាប់ផ្ដើមនាំគ្នា សើចចំអក មើលងាយ និងធ្វើបាបខ្ញុំ។ ហើយរឿងដែរធ្វើឲ្យខ្ញុំចាំច្បាស់បំផុតនោះគឺកាលថ្នាក់ទី ៨ ខ្ញុំជាសិស្សពូកែប្រចាំថ្នាក់ ហើយបានអ្នកគ្រូរើសឲ្យធ្វើជាប្រធាន ។ មិត្តភក្តិមួយចំនួនមិនពេញចិត្តខ្ញុំ ពួកវាបាន ចោមរោមសើចចម្អកដាក់ខ្ញុំ និង ធ្វើបាប យកកាតាបខ្ញុំបោះឡើងខ្ពស់ ទោះខ្ញុំខំលោតតោងយ៉ាងណាក៍មិនដល់។ ខ្ញុំខឹងខ្លាំងណាស់ហើយក៏បានវាយតបគ្នាជាមួយពួកវា តែចុងក្រោយ ខ្ញុំត្រូវរបួសច្រើនជាងគេ ។ ដល់ឡើងថ្នាក់ទី ១០ ពួកវាចេះដឹងច្រើនជាងមុន មិនរករឿងនឹងខ្ញុំទៀតទេ ។ តែបែជាមានរឿនផ្សេងកើតឡើងវិញ គឺរាល់ពេលខ្ញុំញ៉ែស្រី គ្មានអ្នកណាព្រមស្រឡាញ់ខ្ញុំសោះ។ ពួកគេស្អប់ណាស់អ្នកទាបដូចខ្ញុំ …
ការស្ទាបអង្អែលចំណុចមួយចំនួននៅលើខ្លួនប្រាណមនុស្សស្រី ងាយនឹងធ្វើឲ្យនាងមានអារម្មណ៍បំផុត ហើយលទ្ធផលនៃការជម្រុញត្រង់កន្លែងទាំងនេះ ធ្វើឲ្យមនុស្សមានចំណង់តណ្ហាផ្លូវភេទ, អារម្មណ៍ពុះកញ្ជ្រោល និងសម្រេចទឹកកាមដល់កំពូលបាន។ តំបន់សម្រើបស្ថិតនៅលើពេញទាំងខ្លួនប្រាណ ហើយតំបន់សម្រើបនីមួយៗអាស្រ័យលើសមត្ថភាពរបស់សរសៃប្រសាទ ដែលធ្វើឲ្យមនុស្សមានក្តីសុខ នៅពេលមានអ្វីមកប៉ះពាល់។ ១. សក់ ការយកដៃអ្នកស្ទាបសក់របស់នាងថ្នមៗជាវិធីដ៏អស្ចារ្យមួយអាចជួយជម្រុញអារម្មណ៍នាងបាន។ ការម៉ាស្សាចាប់ពីសៀតផ្ការហូតដល់កញ្ចឹងករបស់នាង នឹងជួយជម្រុញដល់ការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ដែលត្រូវបានគេទទួលស្គាល់ថា ជាអ័រម៉ូនធ្វើឲ្យបានការឱបថើបថ្នាក់ថ្នម។ វាធ្វើឲ្យនាងស្រួលខ្លួន និងបង្កើនចំណង់តណ្ហាផ្លូវភេទរបស់នាង។ ២. ឆ្អឹងត្រគាក អ្នកគួរតែយកចិត្តទុកដាក់ត្រង់កន្លែងឆ្អឹងត្រគាករបស់នាងឲ្យបានច្រើនបន្តិច ដោយមិនចាំបាច់រំកិលដល់ទ្វារមាស ពេលអ្នកនៅជាមួយនាង។ អ្នកអាចថើប និងលិតតំបន់ជុំវិញឆ្អឹងត្រគាកនាង ដែលនឹងធ្វើឲ្យនាងមានសម្រើបកាន់តែខ្លាំងឡើង។ ៣. ភ្លៅខាងក្នុង បង្កើនសម្រើបត្រង់ភ្លៅក្នុងរបស់នាងដោយមិនចាំបាច់ចូលទៅដល់តំបន់ទ្វារមាស។ ប្រើដៃរបស់អ្នកស្ទាបអង្អែលភ្លៅក្នុងរបស់នាង រួចឈានទៅរកចំណុចដែលមានក្តីសុខខ្លាំងបំផុត។ ៤. ជើង ការម៉ាស្សាជើងក៏អាចមានប្រសិទ្ធភាពធ្វើឲ្យនាងមានអារម្មណ៍ផងដែរ។ យកប្រេង ឬឡេបន្តិចម៉ាស្សាលើម្រាមជើង, កជើង និងជើងរបស់នាងទាំងសងខាង។ មានមនុស្សស្រីជាច្រើនពេញចិត្តនឹងការបឺតជញ្ជក់ម្រាមជើងនាង ស្របពេលដែលមនុស្សស្រីផ្សេងមិនចូលចិត្ត។ ៥. ទងត្រចៀក អ្នកអាចស្ទាបអង្អែល, ថើប និងខាំទងត្រចៀកនាងច្បិចៗ ព្រោះកន្លែងនេះជាតំបន់ធ្វើឲ្យមានសម្រើបខ្លាំង ហើយមនុស្សស្រីភាគច្រើនពេញចិត្តនឹងការធ្វើបែបនេះ។ ចៀសវាងការប្រើអណ្តាតរុកចូលក្នុងត្រចៀករបស់នាង។ ៦. …
រាល់ស្ត្រីទាំងអស់ ពិតជាចង់រក្សាធ្វើឲ្យសុដន់របស់ខ្លួនតឹងណែនល្អ។ ជាអកុសល្យ បំណងនេះ មិនអាចទៅរួចឡើយក្នុងករណីភាគច្រើន ដោយសារតែការធ្លាក់យានៃសុដន់វិវឌ្ឍទៅតាមអាយុ។ បញ្ហានេះធ្វើឲ្យសុដន់បាត់បងភាពតឹងណែនល្អរបស់ខ្លួន។ ជាធម្មតា ការធ្លាក់យារបស់សុដន់កើតឡើង ក្រោយពីស្ត្រីម្នាក់ឈានដល់អាយុ៤០ឆ្នាំ ប៉ុន្តែ វាក៏អាចកើតឡើងមុនអាយុនេះផងដែរ។ កត្តាផ្សេងទៀតដែលធ្វើឲ្យសុដន់ធ្លាក់យាមាន ការបំបៅដោះកូន មានផ្ទៃពោះ ការអស់រដូវ ការស្រក់ទម្ងន់ខ្លាំង ឬកើនទម្ងន់ពេក ការខ្វះជីវជាតិ លំហាត់ប្រាណដែលធ្វើឲ្យអស់កម្លាំង និងពាក់អាវទ្រនាប់ដែលមិនស័ក្តិសម។ បញ្ហាផ្សេងទៀតដូចជាមហារីកសុដន៉ ឬជំងឺទាក់ទងនឹងផ្លូវដង្ហើម ការទទួលទាន់ជាតិនីកូទីនច្រើនពេក ជាតិអាល់កុល ក៏អាចធ្វើឲ្យសុដន់ធ្លាក់យាផងដែរ។ ប៉ុន្តែ បញ្ហាធ្លាក់យានេះ យើងអាចការពារបានតាមរយៈរូបមន្តងាយៗដូចខាងក្រោមនេះ៖ ត្រសក់ និងផ្នែកលឿងនៃស៊ុត ម៉ាស់ដែលធ្វើមកពីការលាយបញ្ចូលគ្នាជាមួយនឹងត្រសក់ និងផ្នែកលឿងនៃស៊ុត គឺជាពិតជារូបមន្តដ៏អស្ចារ្យក្នុងការជួយពង្រឹងសុដន់។ កិនត្រសក់មួយផ្លែឲ្យម៉ត់ បន្ទាប់មកបន្ថែមផ្នែកលឿងនៃស៊ុតមួយ និងប៊ឺ ឬក្រេមមួយស្លាបព្រាដើម្បីលាយបញ្ចូលគ្នាឲ្យស្អិតបន្តិច។ បន្ទាប់មក លាបទៅលើសុដន់របស់អ្នក និងទុករក្សាពេលកន្លះម៉ោង មុននឹងលាងចេញជាមួយនឹងទឹកត្រជាក់។ សូមធ្វើបែបនេះរយៈពេលមួយសប្តាហ៍ម្តងដើម្បីធ្វើឲ្យសុដន់អ្នករឹង និងតឹងណែនល្អ។ ផ្នែកសនៃស៊ុត ផ្នែកសនៃស៊ុតគឺជារូបមន្តមួយផ្សេងទៀតដើម្បីការពារកុំឲ្យសុដន់យា ដោយសារតែវាមានសារធាតុដ៏សំខាន់។ វាយផ្នែកសនៃស៊ុតរហូតទាល់តែចេញពពុះ។ យកស៊ុតដែលវាយច្របល់ហើយនេះលាបលើសុដន់អ្នក និងទុករយៈពេលកន្លះម៉ោង។ …
បុរសមានចំណុចពិសេសជាច្រើនអាចអង្រួនចិត្តមនុស្សស្រីបាន តែកន្លែងមិនច្រើនទេ ដែលមានឥទ្ធិពលធ្វើឲ្យបេះដូងលោតញាប់ និងមានអារម្មណ៍រំភើបបាន។ មានតែ ៧ ចំណុចនេះប៉ុណ្ណោះ៖ ១.ភ្នែក៖ គ្រាន់តែក្រសែភ្នែករបស់បុរស អាចធ្វើឲ្យមនុស្សស្រីមានអារម្មណ៍ច្របូកច្របល់បាត់ទៅហើយពេលសម្លឹងចំម្ដងៗ។ ២.ចិញ្ចើម៖ បុរសដែលពូកែសម្លឹងទៅស្រីដោយញាក់ចិញ្ចើម គឺពិតជាមានឥទ្ធិពលខ្លាំង រហូតអាចឆក់យកបេះដូងនារីបានដោយមិនដឹងខ្លួន។ ៣.គូថ៖ មនុស្សស្រីពិតជាចាប់អារម្មណ៍ខ្លាំងទៅលើបុរសណាដែលមានគូថសិចស៊ី តែមិនមែនគូថធំ ហើយទយដូចនារីទេ។ ៤.ស្នាមញញឹម និងបបូរមាត់៖ ស្នាមញញឹមកក់ក្តៅ ក៏អាចសណ្ដំចិត្តមនុស្សស្រីបានយ៉ាងងាយដូចគ្នា។ ៥.ដៃ៖ ប្រសិនបើបុរសណាមានសាច់ដុំ ឬដើមដៃ ធំៗនោះ មិនបាច់ញញឹមដាក់ ក៏មនុស្សស្រីតាមងាកមើលមិនឈប់ដែរ ព្រោះបង្ហាញពីភាពរឹងមាំ។ ៦.ស្មា៖ ស្មាធំទូលាយក៏ជាសញ្ញានៃភាពខ្លាំងក្លា របស់មនុស្សប្រុសដែរ។ ស្ត្រីមានអារម្មណ៍ថាកក់ក្ដៅ និងមានសុវត្ថិភាពប្រសិនបើពួកគេបានកើយលើ។ ៧.ពោះ៖ មិនមែនជារឿងចម្លែកទេ ដែលនារីៗលង់ស្នេហ៍លើមនុស្សប្រុសមាន six pack ទាំងដែលមុខមិនសូវសង្ហា៕