សម្រស់ & សុខភាព

អត្ថប្រយោជន៍នៃផ្លែទទឹមចំពោះសុខភាពសន្លាក់ឆ្អឹង

យោងតាម​ការសិក្សា​ស្រាវជ្រាវ មួយ​ដែល​បាន​ធ្វើឡើង ដោយ​សាកល​វិទ្យាល័យ Case Western Reserve បានបង្ហាញថា ​ផ្លែ​ទ​ទឹមពិតជា​មាន​អត្ថប្រយោជន៍​ជាពិសេស ក្នុង​ការព្យាបាល​ជំងឺ​រលាក​សន្លាក់​។ អ្នកជំងឺ​បែប​នេះ​បាន​ដឹង ច្បាស់​ហើយ​ថា ការឈឺចាប់​របស់​ពួកគេ គឺ​មាន​ទំនាក់ទំនង​ទៅនឹងការចុះ​អន់​ខ្សោយ​នៃឆ្អឹង​ខ្ចី​។ សារធាតុ​ដែល​បាន ចម្រាញ់ពី​ផ្លែ​ទទឹម​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​​អ៊ុកស៊ីតកម្ម ដែល​ជាសារធាតុ​មិន​ត្រឹមតែធ្វើអោយ​ការ​រលាក​សន្លាក់ មាន​ភាព​ធូរស្រាល​នោះទេ ​ថែមទាំង​ជួយ​ការពារ​ឆ្អឹងខ្ចីត្រូវខួចខាតបាន​។ លើសពីនោះទៅទៀត​ផ្លែ​ទ​ទឹម ក៏អាចជួយការពារ​ការកើតមាន​អង់ស៊ីម ដែល​ជម្រុញ​អោយ​មាន​ការបំផ្លាញ​ដល់ជាលិកា​សន្ធាន​។​ អត្ថប្រយោជន៍​ផ្សេងទៀត នៃ​ទឹក​ផ្លែ​ទទឹម គឺកាត់បន្ថយ​នូវ​សារជាតិ Low Density Lipoprotein ( LDL) ។ ទឹកផ្លែទទឹមធ្វើឲ្យចលនាសរសៃឈាមមានដំណើរការល្អ ហើយក៏អាចថែរក្សាសុខភាពធ្មេញមាត់បានល្អផងដែរ។ ប្រភព: Khmerpost

ពត័មាន

ភ្ញាក់ផ្អើល​ពេល​ដាក់​ iPhone 8 និង Galaxy S8 ចូល​ម៉ាស៊ីន​ក្រឡុក​

គណនី​ YouTube ឈ្មោះ​ Tech Rax ដែល​ល្បី​ខាង​ការ​ធ្វើ​ទុក្ខ​ទោម្នេញ​ទូរសព្ទ​ស៊េរី​ថ្មី​ បាន​បញ្ចេញ​វីដេអូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​​​ទាក់​ទង​នឹង​ iPhone 8 និង Galaxy S8។ នៅ​ក្នុង​វីដេអូ​គេ​បាន​យក​ iPhone 8 និង Galaxy S8 ដាក់​ចូល​ក្នុង​ម៉ាស៊ីន​ក្រឡុក​ម្ដង​មួយៗ​ ដោយ​​ iPhone 8ដាក់​ចូល​ដំបូង​គេ។ ក្រោយ​ចុច​ប៊ូតុង​ក្រឡុក​បាន​ពីរ​​ទៅ​បី​ដង​ iPhone 8 ប្រែ​ជា​ខ្ទេច​បែក​ខ្លួន​ទៅ​ជា​បំណែក​តូចៗ​ ដូច​គេ​ក្រឡុក​ផ្លែ​ឈើ​អ៊ីចឹង។ បន្ទាប់​មក​ដល់​វេន​ Galaxy S8 ពេល​ក្រឡុក​ច្រើន​លើក​ច្រើន​សារ​ហើយ​ ទូរសព្ទ​នេះ​មិន​ទៅ​ណា​ឡើយ​ ពោល​នៅ​អាច​រក្សា​ទ្រង់ទ្រាយ​ដើម​បាន​ គ្រាន់​តែ​ប្រើ​ការ​លែង​កើត។ ចង់​ដឹង​លម្អិត​ទស្សនា​វីដេអូ​ខាង​ក្រោម ៖ ប្រភព: Sabayenter

សុខភាព

វិធី5យ៉ាង​ជួយ​បន្ថយ​អាការ​ឈឺធ្មេញ​

ពេលខ្លះ​អាការ​ឈឺធ្មេញ​ធ្វើឱ្យ​យើង​ខឹង​មួម៉ៅ ឬ​ជួនកាល​ឈឺ​រហូតដល់​ចង់​វិលមុខ ឈឺក្បាល​គិត​អ្វី​មិន​ចេញ​ទៀតផង នៅក្នុង​ស្ថានការណ៍​ដែល​យើង​មិនអាច​ទៅ​ពេទ្យធ្មេញ​បាន​ទាន់ពេលវេលា​នោះ អាច​នឹងត្រូវ​ទ្រាំ​ឈឺ​មួយរយៈ តែ ឡា​រ៉ែ​ន មាន​វិធី​បន្ថយ​អាការ​ឈឺធ្មេញ​នេះ​បាន​ដោយ​វិធី5យ៉ាងដូច​ខាងក្រោម។ 1.កុំ​ទទួលទាន​អាហារ​ដែលនាំឱ្យ​ឈឺធ្មេញ កាត់បន្ថយ​នូវ​អ្វីដែល​មាន​ផល​ធ្វើឱ្យ​ធ្មេញ​ឈឺ​កាន់តែខ្លាំង​ឡើង ដូចជា ទទួលទាន​របស់​ត្រជាក់​ខ្លាំង (ទឹកកក ការ៉េម), របស់​ក្តៅ​ខ្លាំង (ទឹក​ក្តៅ កាហ្វេ​ក្តៅ និង​អាហារក្តៅៗជាដើម) និង​អាហារ​ដែលមាន​រសជាតិ​ផ្អែម​ខ្លាំង ឬ​ជូរ​ខ្លាំង។ 2.កុំ​ធ្វើឱ្យ​ប៉ះទង្គិច​ដល់​ធ្មេញ​ដែល​កំពុង​ឈឺ កាត់បន្ថយ​ការធ្វើឱ្យ​ប៉ះទង្គិច​ដល់​ធ្មេញ​ដែល​កំពុង​ឈឺ ពីព្រោះ​អាការ​ឈឺធ្មេញ​នឹង​កាន់តែ​កម្រើក​ខ្លាំង​ឡើង បើ​ធ្មេញ​ដែល​ឈឺ​នោះ​ត្រូវបាន​ធ្វើឱ្យ​ប៉ះទង្គិច​ញឹកញាប់  វិធីងាយៗគឺ ទទួលទាន​អាហារ​ណា​ដែល​មិនចាំបាច់​ទំពាខ្លាំងៗ និង​វិធី​មួយទៀត​គឺ ទំពា​នៅ​ធ្មេញ​ម្ខាង​ទៀត។ 3.យក​កម្ទេច​អាហារ​ចេញពី​ធ្មេញ  បើ​អា​ការឈឺ​នោះ​បណ្តាលមកពី​មាន​កម្ទេច​អាហារ  វិធី​ល្អ​បំផុត​គឺ​ប្រញាប់​យក​កម្ទេច​អាហារ​ទាំងនោះ​ចេញ​ឱ្យបាន​លឿន​បំផុត ដោយ​ការប្រើ​ខ្សែ​សម្អាត​ធ្មេញ (Dental Floss) កុំ​ប្រើ​ឈើចាក់ធ្មេញ។ 4.ប្រើ​ទឹក​ក្តៅឧណ្ហៗជា​ជំនួយ បើ​ធ្មេញ​ពុក​មាន​ប្រហោង សរសៃប្រសាទ​ធ្មេញ​ហើម និង​មាន​ខ្ទុះ​នៅ​ជើងធ្មេញ ហើយ​មើលឃើញ​អាការ​ហើម​ស្ទុ​ល​នៅលើ​ថ្គាម​នោះ  ការប្រើ​ទឹក​ក្តៅឧណ្ហៗជួយ​ស្អំ​ពី​ខាងក្រៅ នឹង​ជួយ​ជម្រុញ​ឱ្យ​ការហូរ​ខ្ទុះ​ចេញមក​ខាងក្រៅ​ឆាប់​អស់ ជួយ​ឱ្យ​អាការ​ឈឺធ្មេញ​ឆាប់​បាត់​កាន់តែ​លឿន​ឡើង​ថែម​ទៀតផង។ 5.ប្រេង​ធាង​ម្លូ ប្រេង​ធាង​ម្លូ ជា​ឱសថ​ដែល​ជួយ​កាត់បន្ថយ​អាការ​ឈឺធ្មេញ​បាន ដោយ​យក​សំលី​ជ្រលក់​ប្រេង​ធាង​ម្លូ ហើយ​យក​ញ៉ុ​ក​ចូលក្នុង​ប្រហោង​ធ្មេញ​ដែល​ឈឺ នោះ​ប្រេង​ធាង​ម្លូ​នឹង​បញ្ចេញ​ឫទ្ធិ​ជា​ថ្នាំ​បំបាត់​ការឈឺ​ចាប់បាន​ភ្លាម​តែម្តង។ វិធី​ការដែល​ណែនាំ​ខាងលើនេះ …

បច្ចេកវិទ្យា

នៅអាមេរិកថា ១០០០ដុល្លារទៅ អ្នកប្រើរអ៊ូថា iPhone X ថ្លៃខ្លាំង ដល់ពេលដឹងតម្លៃលក់ជុំវិញពិភពលោកវិញ បានដឹងថា…

បរទេស៖ ដូចយើងដឹងរួចហើយថាក្រុមហ៊ុន Apple បានបង្ហាញតម្លៃទូរស័ព្ទ iPhone X ដែលជាស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ខ្លួន ក្នុងតម្លៃចាប់ពី ៩៩៩ដុល្លារនៅលើវេបសាយផ្លូវការរបស់ខ្លួន។ ជាការពិតណាស់ ឧបករណ៍អេឡិចត្រូនិកដែលមានតម្លៃខ្ទង់ពាន់ គឺពិតជាថ្លៃខ្លាំងមែនទែន ដូច្នេះហើយបានជាមនុស្សមួយចំនួនធំគិតថាទូរស័ព្ទ iPhone X នេះមានតម្លៃខ្ពស់កប់ពពក។ ប៉ុន្តែតម្លៃជិត ១០០០ដុល្លារនេះគ្រាន់តែជាតម្លៃនៅលើទីផ្សារសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយបើយើងក្រឡេកមើលតម្លៃ iPhone X នៅតាមតំបន់ផ្សេងៗវិញបានដឹងថាខ្ពស់ជាងនេះទៅទៀត។ រូបរាង iPhone X កាមេរ៉ា iPhone X ការសាកថ្មឥតប្រើខ្សែរបស់ iPhone X ខាងក្រោមនេះគឺជាតារាងតម្លៃទូរស័ព្ទ iPhone X នៅតំបន់សំខាន់ៗលើពិភពលោក៖  • ប្រទេសរុស្ស៊ីៈ ១៣៩០ដុល្លារ • សហភាពអឺរ៉ុបៈ ១៣៧៦ដុល្លារ • ចក្រភពអង់គ្លេសៈ ១៣៣៨ដុល្លារ • ម៉ិចស៊ីកូៈ ១៣២៥ដុល្លារ • ប្រទេសចិនៈ ១២៧៩ដុល្លារ • …

សម្រស់ & សុខភាព

អស់បញ្ហាលែងព្រួយ នឹងការជ្រីវជ្រួញ ទៀតហើយ ! ស៊ែរចែកស្អាតផង…!

ស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែក លែងជាបញ្ហាទៀតហើយ ! ស្នាមជ្រីវជ្រួញត្រង់ កន្ទុយភ្នែក និង ជុំវិញភ្នែកភាគច្រើន​កើតឡើង ចំពោះសុភាពនារី និង​ សុភាពបុរសឈានចូលវ័យពាក់កណ្តាល ឬតិចជាងនេះ ព្រោះបងប្អូនយើងភាគច្រើន មិនសូវបាន យកចិត្ត ទុកដាក់ថែទាំស្បែក ក្នុងចំណុចពីរនោះឡើយ ។ ស្បែកនៅជុំវិញភ្នែក ជាអវះយវះ នៅខ្ចីជាងកន្លែងណាៗ ទាំងអស់ ហើយវាងាយស្រួល នឹងកើតស្នាមជ្រីវជ្រួញណាស់ ។ ចំពោះមិត្តនារីចូលចិត្តតុបតែងមុខ ជាប្រចាំ គួរប្រុងប្រយ័ត្ន សារធាតុគ្រឿងសម្អាង ជាប់នឹងស្បែក ដែលមិត្តនារីមិនបានជម្រះ ឲ្យបានហ្មត់ចត់ ព្រោះវាជាមូលហេតុមួយ ក្នុងចំណោមមូលហេតុ ជាច្រើនដែលកើត ស្នាមជ្រីវជ្រួញនេះបានដែរ ។ រូបមន្ត ថែរក្សាភ្នែក រូបមន្តទី១ :- ស្លឹកត្រចៀកក្រាញ់ យកស្លឹកត្រចៀកក្រាញ់មួយក្តាប់ដៃ លាងទឹកឲ្យស្អាត ចិញ្រ្ចាំ ឲ្យល្អិតៗ លាយជាមួយទឹកឆ្អិន ក្រឡុក ជាមួយគ្នា ជាល្បាយខាប់ៗ បំពោកលើផ្ទៃមុខ …

ពត័មាន

Lexus LX 570 ឆ្នាំ​ ២០១៨ មក​ដល់​ខ្មែរ​បាត់​ មាន​តែ​ពីរ​គ្រឿង​គត់

​កាល​ពី​ខែ​កន្លង​ទៅ​​ក្រុមហ៊ុន​ Lexus បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ Lexus ម៉ូដែល​ LX 570 ឆ្នាំ​ ២០១៨ ដែល​ផលិត​ឡើង​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​រុស្សី​មុន​គេ។ មិន​ទាន់​បាន​ប៉ុន្មាន​ផង​ពេល​នេះ​ រថយន្ត​ពោរពេញ​ដោយ​អំណាច​មួយ​នេះ​ ត្រូវ​បាន​ហាង​​លក់​រថយន្ត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នាំ​យក​មក​ដាក់​លក់​បាត់​ទៅ​ហើយ។ តាម​រយៈ​រូបភាព​ដែល​បង្ហាញ​ ឃើញ​ថា​រថយន្ត​នេះ​មាន​តែ​ពីរ​គ្រឿង​គត់​ ដោយ​មាន​ជា​ពណ៌​ខ្មៅ​ និង​ពណ៌​ស។ តាម​រយៈ​រូបភាព​ក៏​បាន​បង្ហាញ​ឲ្យ​បាន​ឃើញ​កាន់​តែ​ច្បាស់​ថា​ Lexus LX 570 ឆ្នាំ​ ២០១៨ ពិត​ជា​​ទាក់​ភ្នែក​ និង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ស៊េរី​មុន​បន្តិច​បន្តួច។ មាន​រូបរាង​ខុស​ពី​មុន​មែន​ ប៉ុន្តែ​ LX 570 នេះ​នៅ​តែ​ប្រើ​​ម៉ាស៊ីន​ស៊ីឡាំង​ ៨ (V8) ចំណុះ​ ៥,៧ លីត្រ​ អាច​បង្កើត​កម្លាំង​បាន​ ៣៧២ សេះ និង​មាន​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ​ ៨ វគ្គ។ ចំពោះ​ចំណុច​ដែល​ធ្វើ​ឲ្យ​ LX 570 ស៊េរី​នេះ​ ខុស​ប្លែក​ជាង​ស៊េរី​មុន​គឺ​នៅ​ត្រង់​ឈ្នាន់​ដែល​​ធ្វើ​ឡើង​ពី​សារធាតុ​អាលុយមីញ៉ូម។ គួរ​បញ្ជាក់​ថា​ក្នុង​ទីផ្សារ​ប្រទេស​រុស្សី​ រថយន្ត​នេះ​មាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ ១១៨ …