មិននឹកស្មានថា «ប្រេងដូង» អាចកម្ចាត់បញ្ហាសក់ស្កូវ បានយ៉ាងមានប្រសិទ្ធភាព ទាល់តែសោះ…!
- By : Kheang
- Category : សម្រស់ & សុខភាព

បញ្ហាសក់ស្កូវ កើតមានសឹងតែគ្រប់ៗគ្នា អ្នកខ្លះទោះបីជាមានវ័យនៅក្មេងនៅឡើយក៏ដោយ។ សក់ស្កូវមិនត្រឹមធ្វើឲ្យបាត់បង់សម្រស់មួយកម្រិតប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកគ្មានទំនុកចិត្ត និងគួរខ្មាសគេទៀតផង។ បញ្ហាសក់ស្កូវមុនអាយុ អាចបណ្តាលមកពីកត្តាជាច្រើនដូចជា កត្តាហ្សែន ជំងឺស្រ្តេសពីការងារ ទម្លាប់គេង និងរបបអាហារមិនត្រឹមត្រូវជាដើម។
ហេតុនេះយើងនឹងលើកឡើងនូវអាថ៌កំបាំងកម្ចាត់សក់ស្កូវតាមបែបធម្មជាតិ ដែលល្អជាងប្រើប្រាស់ផលិតផលមានជាតិគីមី ធ្វើឲ្យខូចសុខភាពសក់នៅពេលក្រោយ។ ចង់ដឹងជាអ្វីខ្លះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោម!
សក់ស្កូវ មិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់សម្រស់មួយកម្រិតប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកគ្មានទំនុកចិត្ត និងគួរឲ្យខ្មាសគេថែមទៀត
រូបមន្តកម្ចាត់សក់ស្កូវបែបធម្មជាតិគឺ “ប្រេងដូង”។ ប្រសិនបើអ្នកអនុវត្តតាមការណែនាំដូចក្នុងអត្ថបទនេះជាញឹកញាប់ អ្នកនឹងអាចកម្ចាត់សក់ស្កូវបានយ៉ាងឆាប់រហ័ស ព្រមទាំងទទួលបានសក់វែងស្អាតទៀតផង។ នេះដោយសារប្រេងដូង សំបូរទៅដោយជាតិខ្លាញ់ វីតាមីន និងជាតិរ៉ែ ដែលទាំងនេះសុទ្ធតែជាសារធាតុសំខាន់ ក្នុងការថែទាំសុខភាពសក់។
ប្រេងដូង សំបូរទៅដោយជាតិខ្លាញ់ វីតាមីន និងជាតិរ៉ែ ដែលទាំងនេះសុទ្ធតែជាសារធាតុសំខាន់ ក្នុងការថែទាំសុខភាពសក់
# របៀបអនុវត្ត
ងាយៗគ្រាន់តែយកប្រេងដូង ២ ទៅ ៣ ស្លាបព្រាបាយ មកកម្តៅប្រមាណ ២០ វិនាទី រួចយកទៅម៉ាស្សាតាមគល់សក់ និងស្បែកក្បាលឲ្យសព្វ។ បន្ទាប់មកទុកចោល ១០ នាទី សឹមលាងសម្អាតជាមួយទឹកក្តៅឧណ្ណៗ ព្រមទាំងអាចកក់សក់តាមក្រោយបានផងដែរ។ ប្រសិនបើអនុវត្តរាល់ថ្ងៃ ទទួលបានលទ្ធផលរហ័សជាទីគាប់ចិត្ត។ មិនយូរទេ អ្នកនឹងសង្កេតឃើញសក់ស្កូវនឹងបាត់អស់ ហើយសក់របស់អ្នកក៏ប្រែជាដុះក្រាស់ និងស្រស់ស្អាតជាងមុនជាមិនខាន៕
មិនយូរទេ អ្នកនឹងសង្កេតឃើញថា សក់ស្កូវនឹងបាត់អស់ ហើយសក់របស់អ្នកក៏ប្រែជាដុះក្រាស់ និងស្រស់ស្អាតជាងមុន ជាមិនខាន
ប្រភព : Natural Medicine House
No Comments