រឿង​អាក្រក់ ១០​យ៉ាង​ អាច​កើត​ឡើង​ចំពោះ​ស្រី​ៗ​ដែល​ចូលចិត្ត​ផឹក​កាហ្វេ​រាល់​ថ្ងៃ

សុខភាព

ការ​ផឹក​កាហ្វេ​ វា​អាច​ធ្វើ​ឲ្យ​មាន​ទាំង​ផល​ល្អ និង​ផល​អាក្រក់​។ ប៉ុន្តែ​អ្នក​ដែល​និយម​ទទួល​ទាន​កាហ្វេ​រាល់​ថ្ងៃ ប្រហែល​ជា​មិន​សូវ​ខ្វល់​ពី​ផល​ប៉ះពាល់​នោះ​ទេ ព្រោះ​វា​ហាក់​ដូច​ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​ពួកគេ។ យ៉ាង​ណា​ក៏ដោយ នៅ​ថ្ងៃ​នេះ Kanha សូម​បង្ហាញ​ជូន​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​មួយ​ចំនួន ដែល​អាច​កើត​ឡើង​ចំពោះ​ស្រី​ៗ​ ដែល​ចូល​ចិត្ត​ផឹក​កាហ្វេ​ច្រើន​រាល់​ថ្ងៃ​។​ ផឹក​កាហ្វេ​លើស​ចំនុះ ធ្វើ​ឲ្យ​រាង​កាយ​របស់​សុភាព​នារី ប្រឈម​នឹង​បញ្ហា​ ១០​យ៉ាង​នេះ៖

១. ញៀន

«អ្នក​ណា​ថា​ផឹក​កាហ្វេ​ញៀន ខ្ញុំ​ផឹក​រាល់​ថ្ងៃ​អត់​ឃើញ​ញៀន​អី​ផង​?​» នេះជា​សម្តី​របស់​អ្នក​ចូល​ចិត្ត​ផឹក​កាហ្វេ​។ ទម្លាប់​ផឹក​កាហ្វេ យូរៗ​ទៅ នឹង​ក្លាយ​ជា​ញៀន អត់​មិន​បាន​។

២. អត់ងងុយ

តែ​ពេល​ញៀន​ហើយ គឺ​ថា​ដឹង​តែ​ចង់ ​គ្មាន​ពេល​គ្មាន​ពេល​វេលា​ទេ​។ ដូច្នេះ បើ​ផឹក​កាហ្វេ ពេល​ថ្ងៃ​រាង​ជ្រេរ​បន្តិច នោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​នៅ​ពេល​យប់។ បញ្ឈរ​ភ្នែក​អត់​បាន​គេង​ពេញ​មួយ​យប់ វា​នឹង​ធ្វើ​ឲ្យ​សម្រស់​ពិបាក​មើល​ណាស់​។

៣. សម្ពាធ​ឈាម​ឡើង​ខ្ពស់​

សារធាតុ​កាហ្វេអ៊ីន អាច​ធ្វើ​ឲ្យ​សម្ពាធឈាម​របស់​អ្នក​ឡើង​ខ្ពស់​បាន ប្រសិន​បើ​អ្នក​ផឹក​កាហ្វេ​រាល់​ថ្ងៃ តែ​មិន​គិត​ធ្វើ​លំហាត់​ប្រាណ​អ្វី​នោះ​។

៤. ឡើង​ជាតិ​កូឡេស្តេរ៉ូល (Cholesterol)

ការផឹក​កាហ្វេ​ញឹកញាប់ ក៏​អាច​ប្រឈម​នឹង​ជំងឺ​បេះដូង​ផងដែរ ដោយ​សារ​តែ​ការ​ឡើង​ខ្ពស់​នៃ​ជាតិ​កូឡេស្តេរ៉ូល​។

៥. ខ្វះ​ជាតិ​ទឹក

ការ​ផឹក​កាហ្វេ អាច​ធ្វើ​ឲ្យ​អ្នក​ មិន​សូវ​ជា​ស្រេក​ទឹក​នោះ​ទេ​។ ដូច្នេះ វា​នឹង​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន ព្រោះ​ថា​ទឹក​កាហ្វេ និង​ទឹក​សុទ្ធ គឺ​មិន​ដូចគ្នា​នោះ​ឡើយ​។

៦. ធ្វើ​ឲ្យ​កំភ្លៅ​ធំ

ដោយ​សារ​តែ​ខ្វះ​ជាតិ​ទឹក ទើប​ធ្វើ​ឲ្យ​មាន​ជាតិ​ខ្លាញ់​ឡើង​ខ្ពស់​វិញ ដែល​ជា​ហេតុធ្វើ​ឲ្យ​ផ្នែក​ទាក់​ទាញ​នៃ​រាងកាយ ជា​ពិសេស​គឺ​ភ្លៅ​តែ​ម្តង មាន​ជាតិ​ខ្លាញ់​ច្រើន​។ ស្រី​ៗ​ខ្លះ មាន​រូប​រាង​មិន​សូវ​ធាត់​ទេ ប៉ុន្តែ​បែរ​ជា​មាន​ភ្លៅ​ធំ​ទៅ​វិញ។ បញ្ហា​នេះ គឺ​អាច​បណ្តាល​មក​ពី​កាហ្វេ​ហ្នឹង​ហើយ​។

៧. ប៉ះពាល់​ឆ្អឹង

ប្រសិន​បើ​អ្នក​ផឹក​កាហ្វេ ៣​កែវ ជា​រៀងរាល់​ថ្ងៃ រយៈពេល ១​ឆ្នាំ​នោះ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​វិវត្ត​នៃ​ឆ្អឹង​។ ដូច្នេះ​ហើយ​ទើប​ចាស់​ៗ​ភាគ​ច្រើន ហាម​មិន​ឲ្យ​ក្មេង​ៗ​ផឹក​កាហ្វេ​ទេ ព្រោះ​ខ្លាច​ពួក​គេ​មិន​លូត​កម្ពស់​។

៨. ប៉ះពាល់​ដល់​ការ​មក​រដូវ

តាម​ការ​ស្រាវជ្រាវ បាន​បង្ហាញ​ថា ស្ត្រី​នឹង​មាន​ឈាម​រដូវ មិន​សូវ​ជា​ល្អ​នោះ​ទេ ប្រសិន​បើ​ផឹក​កាហ្វេ​នៅ​អំឡុង​ពេល​នោះ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​ធ្វើ​ឲ្យ​ស្ត្រី មាន​អារម្មណ៍​មិន​សូវ​ស្រួល​ខ្លួន ក្រោយ​ពេល​មក​រដូវ​ផង​ដែរ​។

៩. មាន​ភាព​មិន​នឹង​នរ​ក្នុង​ខ្លួន

​ ផឹក​កាហ្វេច្រើន​រាល់​ថ្ងៃ វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ចលាចល ដូចជា​ញ័រ​ដៃ​ញ័រ​ជើង បែក​ញើស ហើយ​ចេះ​តែ​មា​ន​ប្រថ្នូល​ថា មាន​រឿង​អាក្រក់​ៗ​កើត​ឡើង​មក​លើ​ខ្លួន​។

១០. ធ្វើ​ឲ្យ​មាន​អារម្មណ៍​នឿយ​ហត់

ពិត​ណាស់​ថា កាហ្វេ ជួយ​ដាស់​ស្មារតី​របស់​អ្នក​ ប៉ុន្តែ​ដោយសារ​តែ​កត្តា​នេះ ទើប​អ្នក​ត្រូវ​បញ្ចេញ​ថាមពល​យ៉ាង​ច្រើន ដែល​ធ្វើ​ឲ្យ​មាន​ការ​នឿយហត់​ខុស​ពី​ធម្មតា​៕

ប្រភព៖ Youqueen

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សុខភាព
15 ចំនុចដែលយើងតែងយល់ខុសទៅលើការសម្រកទម្ងន់

ការដាក់កំហិតខ្លូនឯងក្នុងការញំាុអាហារដើម្បីសម្រកទម្ងន់ ដំបូងគឺច្បាស់ជាវេទនាហើយ តែបើធ្វើជាប្រចាំ វានឹងក្លាយវាទៅជារឿងស្រួល តែអ្នកខ្លះខំ Diet ប៉ុណ្ណាក៏នៅតែមិនព្រមចុះដែរ នេះអាចមកពី Diet របស់យើងធ្វើខុសវិធីក៏ថាបានដែរ។ ថ្ងៃនេះ យើងខ្ញុំ ក៏បាននាំយក 15 ចំនុចដែលយើងតែងយល់ច្រឡំទាក់ទងវិធី Diet ។ ទៅមើលៗថាមានអីខ្លះ។ 1. អត់អាហារពេលព្រឹក ការញាំុតែបន្តិចឬមិនញាំុអាហារពេលព្រឹកសោះនោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ហេវនិងញាំុអាហារលើសអ្វីដែលអ្នកត្រូវក្នុងមួយថ្ងៃតែម្តង ការញាំុអាហារពេលព្រឹកដែលសាក់សម គឺ នំប័ុង Whole weat 2 បន្ទះ លាបប័រស្តើងៗព្រមទាំងដាក់ចេកពីលើ វានឹងជួយឲ្យដំនើរការបំលែងអាហារទៅជាថាមពលក្នុងរាងកាយចាប់ផ្តើមធ្វើការ ហើយការពារមិនឲ្យអ្នកមានអាការហេវហត់នៅពេលថ្ងៃទៀតផង។ 2. មិនកត់ចំណាំថាខ្លួនញាំុអ្វីខ្លះ ទោះជាស្តាប់ទៅដូចជារញ៉េរញ៉ៃបន្តិច តែការមិនព្រមកត់ត្រាថាអ្នកញាំុអ្វីខ្លះក្នុងមួយថ្ងៃៗនោះ អ្នកនឹងមិនដឹងថាអ្នកត្រូវគិតគូពីចំនួន និង បរិមាណអាហារយ៉ាងណា ហើយវានឹងធ្វើឲ្យអ្នកឡើងគីឡូដោយមិនដឹងខ្លួនទៀតផង។ 3. គិតតែពីញាំុអាហារមានបរិមាណខ្លាញ់ទាប អាហារដែលមានកម្រិតជាតិខ្លាញ់ទាបទាំងនោះគឺសុទ្ធតែមានជាតិស្ករច្រើនព្រោះវានឹងប៉ះប៉ូវជាមួយជាតិខ្លាញ់ដែលទាបទាំងនោះ ដូចនេះមានន័យថា អ្នកនឹងបានទទួលបិរមាណ Calories ច្រើនជាងអាហារធម្មតា ឧទាហរណ៍ដូចជានំ Muffin ដែលមានកម្រិតជាតិខ្លាញ់ទាបអាមាន …

សុខភាព
អត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យរបស់ «ស្នៀតពោត»

ស្នៀតពោត ឬក្តិបពោត/កូនពោតនេះ មិនមែនជាបន្លែមកពីណាឆ្ងាយនោះទេ វាគឺជាពោតតូចៗដែលមិនទាន់ធំរូបរាងជាផ្លែពោតនៅឡើយ ដែលគេពេញនិយមបេះវាជាបន្លែទទួលទាន។ ស្នៀតពោត បានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន មិនថាយកមក ឆា ស្ងោរ (ប្រហើរ ឬសម្លក់) អាំង និងជាបន្លែផ្ទាប់អន្លក់ទឹកគ្រឿង/ប្រហុក នោះទេ ជាពិសេសគឺជាបន្លែនៅក្នុងឆ្នាំងស៊ុបតែម្តង។ ជាការពិតណាស់ ស្នៀតពោតមិនត្រឹមតែមានរសជាតិឆ្ងាញ់សម្រាប់តែការទទួលទានប៉ុណ្ណោះទេ តែវាក៏ជាជាបន្លែ ដែលមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់អ្នកផងដែរ។ ដូច្នេះ មកតាមដានទាំងអស់គ្នាមើល៍ ថាតើស្នៀតពោត ឬកូនពោតនេះមានអត្ថប្រយោជន៍ចំពោះសុខភាពអ្វីខ្លះ៖ ស្នៀតពោត បានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន # ជួយបន្ថយសម្ពាធឈាម ស្នៀតពោតសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាធាតុដ៏សំខាន់មួយនៅក្នុងចំណោមសារធាតុសំខាន់ជាច្រើនផ្សេងទៀតដែលមាននៅក្នុងស្នៀតពោត។ ជាតិប៉ូតាស្យូមនេះ មានសារសំខាន់ណាស់សម្រាប់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះប្រសិនជាអ្នកមានជំងឺលើសឈាម និងចង់គ្រប់គ្រងសម្ពាធឈាមឱ្យស្ថិតនៅក្នុងកម្រិតប្រក្រតីចៀសវាងហានិភ័យគ្រោះថ្នាក់ផ្សេងៗ អ្នកគ្រាន់តែទទួលទានស្នៀតពោតជារបបអាហារប្រចាំថ្ងៃឱ្យបានច្រើនតាមដែលអាចធ្វើបានតែប៉ុណ្ណោះ។ # ជំនួយសុខភាពភ្នែក វីតាមីន A ដែលមាននៅក្នុងស្នៀតពោត អាចជួយពង្រឹងដល់សុខភាពកែវភ្នែក ធ្វើឱ្យកែវភ្នែកភ្លឺថ្លាស្រឡះល្អ …

សុខភាព
គុណប្រយោជន៏សំខាន់ៗទាំង៨យ៉ាង របស់ទឹកក្រូចឆ្មារ ដែលអ្នកអាចនឹង មិនធ្លាប់បានដឹង…

១) សម្បួរជាតិប៉ូតាស៉្យូម៖ ក្រូចឆ្មារគឺសម្បូរជាតិ ប៉ូតាស៉្យូមណាស់ ដែលអាចជួយដល់បេះដូង និងខួរក្បាល មានសុខភាពល្អបាន។ ដូច្នេះអ្នក អាចពិសារទឹកក្រូចឆ្មារ មួយកែវជារៀងរាល់ថ្ងៃបាន។ ២) រំលាយជាតិអាស៊ីតបានល្អ៖ ដូចអ្នកបានដឹងហើយ ថាទឹកក្រូចឆ្មារ អាចរំលាយជាតិពុល និងជាតិអាស៊ីតក្នុងសរីរាង្គខាងក្នុងបាន។ ជាពិសេស វាជួយព្យាបាល បញ្ហាឆ្អល់ចុងដង្ហើម និង ភើបាន។ ៣) កាត់បន្ថយក្លិនមាត់៖ ក្រូចឆ្មារ អាចកាត់ជាតិអាស៊ីតពីក្នុងមាត់បាន ដូច្នេះអ្នកគួរតែពិសារទឹកក្រូចឆ្មារ បន្ទាប់ពីដុះធ្មេញរួច ពីព្រោះអាច កាត់ក្លិនមាត់ បានយ៉ាងល្អ។ ៤) ស្បែក៖ ទឹកក្រូចឆ្មារមិនត្រឹម តែជួយលើសុខភាពមួយមុខទេ គឺអាចជួយដល់ស្បែក ដែលមានសភាពជាំ ពីការប៉ះទង្គិចអ្វីមួយ រឺក៏មាន ស្នាមជ្រួញ ទឹកក្រូចឆ្មារអាច កាត់បន្ថយបញ្ហានេះ បានដែរ។ ៥) ជួយសម្រកទម្ងន់៖ ក្រូចឆ្មារមានផ្ទុក ជាតិសរសៃច្រើន ដែលជួយអោយអ្នក អាចសម្រកទម្ងន់បានយ៉ាង ឆាប់រហ័ស។ ៦) …