រឿង ៧ យ៉ាង​​​​កូនប្រសា​ស្រី​មិន​គួរ​ធ្វើ ពេល​រស់នៅក្នុងផ្ទះ​ជាមួយ​ឪពុក​ម្ដាយ​ក្មេក

ស្នេហា&គ្រួសារ

មនុស្ស​ស្រី​ពេល​រៀបការ​រួច ហើយ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ក្មេក​អាច​មាន​សម្ពាធ​បន្តិច ព្រោះ​ធ្វើ​អ្វី​ក៏​ត្រូវ​មើល​ទឹក​មុខ​សាច់​ថ្លៃ​រហូត​ដែរ។ ដូចនេះ​បើ​រស់នៅ​ក្នុង​ផ្ទះ​គេ យើង​ជា​កូនប្រសា​ស្រី​មិន​គួរ​ធ្វើ​រឿង ៧ យ៉ាង​នេះ ជៀសវាង​ធ្វើឲ្យ​ប្ដី​ពិបាក​ចិត្ត៖

១.មិន​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ

គ្រួសារ​មួយ​ចំនួន​តែង​ជួបប្រទះ​បញ្ហា​នេះ ហើយ​វា​ក៏​ធ្វើឲ្យ​ម្ដាយ​ក្មេក និង​កូនប្រសា​ស្រី​មិន​ចុះសម្រុង​គ្នា​ដែរ។ ស្រី​ៗ​ខ្លះ​យល់ឃើញ​ថា ខ្លួន​មាន​ការងារ​ធ្វើ​នៅ​ខាងក្រៅ​ផ្ទះ ដូចនេះ​គ្មាន​ពេល​មក​ចាត់ចែង​ចង្ក្រាន​ជើង​ឆ្នាំង​ឡើយ ​ទុក​ឲ្យ​អ្នក​នៅ​ផ្ទះ​ជា​អ្នក​បំពេញ​វា​ទៅ​ចុះ។ តែ​នោះ​ជា​ការ​គិត​ខុស​ទាំងស្រុង ព្រោះ​ម្ដាយ​ក្មេក ឬ​ចាស់ទុំ​ក្នុង​ផ្ទះ​គិត​ថា​យើង​មិន​ដែល​ខ្វាយខ្វល់​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ ទាំង​ដែល​ខ្លួន​កំពុង​រស់នៅ​ដែរ។

២.ដើរលេង​យប់​ព្រលប់

ត្រូវ​ចាំ​ថា​យើង​ជា​ស្ត្រី​ដែល​មាន​ប្ដី ហើយ​កំពុង​រស់​ក្រោម​ដំបូល​ផ្ទះ​ជាមួយ​ឪពុក​ម្ដាយ​ក្មេក មិន​គួរ​ចេញ​ដើរ​លេង​ពេល​យប់​ជាមួយ​មិត្តភ័ក្ដិ​ច្រើន​ពេក​នោះ​ទេ។ ព្រោះ​មនុស្ស​ចាស់​មិន​សប្បាយ​ចិត្ត​នឹង​ទង្វើ​បែបនេះ​ឡើយ។

៣.ពេល​មាន​រឿង​ជាមួយ​ម្ដាយក្មេក​យក​ទៅ​ប្រាប់​ប្ដី

នេះ​ជា​រឿង​ដែល​ម្ដាយ​ក្មេក​គ្រប់រូប​ស្អប់​បំផុត ព្រោះ​គាត់​គិត​ថា​ការដែល​និយាយ​ស្ដី​ជាមួយ​កូនប្រសា​ស្រី គឺ​ជា​ការ​ទូន្មានប្រដៅ។ ដូចនេះ​មិន​គួរយក​​រឿង​តិចតួច​ទៅ​ប្រាប់​កូន​គាត់​ឡើយ ដោយសារ​​ជា​រឿង​​ស្រី ហើយ​បើ​ស្វាមី​ទៅ​សួរនាំ​រឿង​នេះ​ជាមួយ​ម្ដាយ​គេ​ទៀត នោះ​គាត់​អាច​នឹង​ស្អប់​យើង​តែ​ម្ដង​ក៏​ថា​បាន។

៤.មិន​ជួយ​ចេញ​ថ្លៃ​ចំណាយ

រឿង​ការ​ចាយវាយ​ក្នុង​ផ្ទះ គឺជា​បញ្ហា​ធំ​គ្រប់​ក្រុម​គ្រួសារ​តែម្ដង ដូចនេះ​បើ​រស់នៅ​ជុំ​គ្នា តែ​យើង​បែរ​ជា​មិន​អើពើ​នឹង​រឿង​ចំណាយ​ផ្សេង​ៗ​បែប​នេះ ម្ដាយ​ក្មេក​គាត់​មិន​សប្បាយ​ចិត្ត​ឡើយ។ ជាពិសេស​បើ​កូន​ប្រុស​គាត់​ជា​អ្នក​គិតគូរ​វិញ ម្ដាយ​ក្មេក​នឹង​គិត​ថា​ យើង​ជា​ស្រី​តែ​បែរជា​មិន​ចេះ​ចាត់ចែង​រឿង​លុយ​កាក់។

៥.ឈ្លោះ​គ្នា​ជាមួយ​ប្ដី

ប្ដី​ប្រពន្ធ ប្រៀប​ដូច​ចាន​នៅ​ក្នុង​រាវ តែងតែ​ប៉ះ​សម្ដី​គ្នា​ជា​រឿង​ធម្មតា​ទៅ​ហើយ។ តែ​បើ​សិន​ជា​យើង​តែង​បង្កជម្លោះ​ជាមួយ​ស្វាមី​រហូត​ដល់​អ្នក​នៅ​ក្នុង​ផ្ទះ​ស្ដាប់​ឮ​ដែរ​នោះ ពិតជា​រឿង​ធំ​ហើយ ព្រោះ​ពួក​គាត់​មិន​សប្បាយចិត្ត​នឹង​សំឡេង​ខ្លាំង​ៗ​ទាំង​នោះ​ឡើយ។

៦.ចេញ​ទៅ​ញ៉ាំ​អ្វី​ខាងក្រៅ​តែ​ពីរ​នាក់​ប្ដី

ចាស់​ៗ​គាត់​តែងតែ​ចង់​ញ៉ាំ​បាយ​ជុំ​គ្រួសារ ដូចនេះ​បើ​យើង និង​ប្ដី​បែរជា​នាំគ្នា​ទៅ​ញ៉ាំ​អាហារ​ខាងក្រៅ​ផ្ទះ​តែ​ពីរ​នាក់​ច្បាស់ជា​​ ម្ដាយ​ក្មេក​រអ៊ូរទាំ​រឿង​នេះ​ប្រាប់​ដល់​អ្នក​ជិតខាង ឬ​ប្រាប់​សាច់ញាតិ​មិន​ខាន។ ពេល​ខ្លះ​ថែម​ទាំង​អាច​ឈ្លោះ​គ្នា​ជាមួយ​កូនប្រសា​ស្រី​ ព្រោះ​តែ​រឿង​នេះ​ទៀត​ផង។

៧.មិន​ត្រូវ​គ្នាជាមួយ​បងប្អូន​ថ្លៃ

ប្រសិនបើ​គ្រួសារ​ខាង​ប្ដី​មាន​បង ឬ​ប្អូន​​រស់នៅ​ជាមួយ​គ្នា​ ហើយ​យើង​បែរជា​មិន​ត្រូវ​គ្នា​ជាមួយ​បងប្អូន​គេ​ នោះ​យើង​ក៏​ដូចជា​មិន​ត្រូវ​ជាមួយ​ម្ដាយ​ក្មេក​ដែរ។ ព្រោះ​គាត់​តែងតែ​កាន់ជើង​កូន​បង្កើត​ ជាជាង​យើង​សាច់​ដទៃ៕

ប្រភព៖ familyshare

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ស្នេហា&គ្រួសារ
៥​ដំណាក់​កាល​​​នៃ​ស្នេហា​ តែ​ដំណាក់​កាល​​ទី៣គឺ​ពិបាក​​ឆ្លង​ផុត​ជាង​គេ

​ដើម្បី​បាន​ស្នេហា​ពិត​មួយ​​ក្នុង​ជីវិត​មិន​មែន​ជា​រឿង​ស្រួល​ទេ​ ​ ព្រោះ​ពេល​ខ្លះ​ត្រូវ​ជួប​បញ្ហា​ និង​​ ការ​ខក​ចិត្ត​ជា​ច្រើន​ដង​ ហើយ​បើ​តាម​​បទ​ពិសោធន៍​ជាក់​ស្ដែង​គូ​ស្នេហ៍​ភាគ​ច្រើន​គឺ​ពិបាក​ឆ្លង​​​ដំណាក់​កាល​ទីបី​​ ព្រោះ​ឲ្យ​តែ​ដល់​ដំណាក់កាល​នេះ​ ពួកគេ​ច្រើន​តែ​បែក​បាក់​គ្នា។ រូបតំណាង ១.​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ ៖​ វា​ជា​​ដំណាក់កាល​ដំបូង​ដែល​អ្នក​ចាប់​ផ្ដើម​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​នរណា​ម្នាក់​ដោយ​សារ​អារម្មណ៍​ពី​ធម្មជាតិ​។ អ្នក​ស្រឡាញ់​គេ​ដោយ​គ្មាន​ហេតុផល​ ហើយ​អ្វី​ៗ​នៅ​ពេល​នោះ​គឺ​ល្អ​ទាំង​អស់​។ រូបតំណាង ២. ក្លាយ​ទៅ​ជា​គូ​ស្នេហ៍​មួយ​គូ ៖ ដំណាក់​កាល​នេះ ស្នេហា​ចាប់​ផ្ដើម​រឹងមាំ​ជាង​មុន ​និង​ជោគជ័យ​បណ្ដើរៗ ព្រោះ​អ្នក​មាន​ឈ្មោះ​ជា​គូ​ស្នេហ៍​នឹង​គ្នា​​ហើយ​អ្នក​​អាច​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ ពិភាក្សា​គ្នា ចែក​រំលែក​គ្នា ហើយ​អាច​ឈាន​ដល់​គ្រួសារ និង ​មិត្តភ័ក្ដិ​របស់​អ្នក​ទទួល​ស្គាល់​នូវ​ទំនាក់​ទំនង​របស់​អ្នក និង​ជា​ពេល​វេលា​ ដែល​អ្នក​មាន​​ភាព​រីករាយ​បំផុត​។ ៣. ការ​ខក​ចិត្ត​ ៖​ នេះ​ជា​អំឡុង​ពេល​ដែល​ម្នាក់ៗ​ចាប់​ផ្ដើម​អន់​ចិត្ត​ និង​ធុញ​ទ្រាន់​នឹង​ទង្វើ​ឬ​ឥរិយាបថ​អ្វី​មួយ​ដែល​ពួក​គេ​ធ្លាប់​ការ​រំពឹង​ទុក។ ស្នេហា​ក៏​ចេះ​តែ​មាន​បញ្ហា​មិន​ចេះ​ចប់​ ហើយ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​​ចង់​សម្រាក​មិន​ចង់​បន្ត​ទោះ​បី​ជា​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ។ រូបតំណាង ៤. បង្កើត​ភាព​ច្បាស់លាស់​ សម្រាប់​ស្នេហា​ ៖ បើ​សិន​ជា​អ្នក​អាច​ឆ្លង​ផុត​ដំណាក់​កាល​ទី​៣នោះ​មាន​ន័យ​ថា​អ្នក​មាន​ភាព​ពិត​ប្រាកដ​មួយ​ហើយ​ចំពោះ​ស្នេហា​អ្នក ព្រោះ​អ្នក​អាច​ទទួល​យក​អ្វី​ដែល​គេ​មាន​ ទាំង​ល្អ​ និង​ អាក្រក់ ​មាន​ការ​យោគយល់​គ្នា​​​និង​ព្យាយាម​ដោះ​ស្រាយ​​បញ្ហា​ជាមួយ​គ្នា។ ៥. ផ្លាស់​ប្ដូរ​ពិភពលោក​​ ៖​ …

ស្នេហា&គ្រួសារ
ច​ង់ដឹង​ទេ​មនុស្ស​ស្រី​ដែល​ឆ្លាត​គេ​រើស​គូ​ស្រករ​របៀប​ម៉េច​?

ស្រី្ត​មួយ​ចំនួន​នៅ​ពេល​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​ ពួក​គេ​ហាក់​បី​ដូច​ជា​បញ្ចេញ​អត្តចរិត​រៀង​ក្រអើត​ក្រទម​បន្តិច​។ ​បើ​និយាយ​ពី​រឿង​គូ​ស្រករ​វិញ​ គេ​ជា​មនុស្ស​ដែល​រើស​ច្រើន​ ប៉ុន្តែ​ក៏​ព្រោះ​តែ​ពួក​គេ​មាន​តម្រូវ​ការ​ផ្ទាល់​ខ្លួន​ដែល​សម​ស្រប​ក្នុង​ការ​ជ្រើស​រើស​មនុស្ស​ផង​ដែរ​។ ​អ៊ីចឹង​តើ​មនុស្ស​ស្រី​ប្រភេទ​នេះ ​គេ​រើស​គូ​ស្រករ​ដោយ​ផ្អែក​លើ​លក្ខណៈ​អ្វី​ខ្លះ​? ១​. មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ប្រហែល​គ្នា​៖ ​ចំនុច​ទាក់​ទាញ​ដំបូង​ គឺ​នាង​សម្លឹង​ឃើញ​បុរស​ម្នាក់​នោះ​មាន​ចំណេះ​ដឹង​ប្រហាក់​ប្រហែល​នាង ​មិន​ឆ្លាត​ជាង​នាង​ហើយ​ក៏​មិន​ល្ងង់​ជាង​នាង​ដែរ​។ ២​. មនុស្ស​បើក​ជំហរ​៖ ​នាង​ជ្រើស​រើស​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ​និង​បើក​ជំហរ ​មិន​លាក់​លៀម​ ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​អាច​និយាយ​ស៊ី​សង្វាក់​គ្នា​ល្អ​។ ៣​. មនុស្ស​ម៉ត់​ចត់​៖ នាង​ត្រូវ​ការ​មនុស្ស​ដែល​មាន​ភាព​ម៉ត់​ចត់​ ហើយ​នាង​អាច​និយាយ​ពិភាក្សា​ពី​រឿង​ការ​ងារ​ជាមួយ​គ្នា​បាន​។ ៤​. មនុស្ស​ដែល​មើល​ឃើញ​ពី​ភាព​លេច​ធ្លោ​៖ នាង​ចង់​ឱ្យ​គេ​មើល​ឃើញ​ពី​គុណ​សម្បត្តិ​ល្អ​ប្រពៃ​របស់​នាង​។ ៥​. ប្រាកដ​ប្រជា​ក្នុង​រឿង​ស្នេហា​៖ ​នាង​ត្រូវ​ការ​មនុស្ស​ដែល​ស្រឡាញ់​នាង​ពិត​ប្រាកដ​ មិន​មែន​ស្រឡាញ់​នាង​តែ​មួយ​ថ្ងៃ​ ឬ​ចង់​បាន​ខ្លួន​នាង​តែ​មួយ​យប់​ទេ​៕ ប្រភព៖ thoughtcatalog

ស្នេហា&គ្រួសារ
កំហុស​ធំ​ៗ ៥ យ៉ាង​​ធ្វើ​ឲ្យ​គ្រួសារ​គ្មាន​សេចក្ដីសុខ

ពាក្យ​ថា​គ្រួសារ​គឺ​ជា​ពាក្យ​ដ៏​កក់​ក្ដៅ​បំផុត ទោះ​បី​គ្មាន​អ្នក​ណា​ស្រឡាញ់​អ្នក តែ​អ្នក​នៅ​មាន​គ្រួសារ​ដែល​ស្រឡាញ់​អ្នក​ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​អាច​បំផ្លាញ​គ្រួសារ​ដែល​ធ្លាប់​តែ​កក់​ក្ដៅ​មួយ​នេះ ឲ្យ​ទៅ​ជា​គ្រួសារ​មាន​តែ​ភាព​តប់ប្រមល់ គ្មាន​ភាព​រីករាយ​តាម​កំហុស ៥ យ៉ាង​នេះ ៖ ១. ប្រមាថ និងរិះគន់ ៖ ពាក្យ​ប្រមាថ ឬការ​រិះគន់​គឺ​ជា​ពាក្យ​ដែល​ធ្ងន់​បំផុត​សម្រាប់​មនុស្ស​ម្នាក់។ នៅ​ពេល​ដែល​អ្នក​ប្រើ​ពាក្យ​ទាំង​នេះ​ទៅ​លើ​ពួក​គេ គឺ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ឈឺចាប់ និង​រង​សម្ពាធ​ផ្លូវ​ចិត្ត​ជា​ខ្លាំង។ គ្រួសារ​គឺ​ជា​ប្រភព​នៃ​កម្លាំង​ចិត្ត ផ្ដល់​យោបល់ បង្ហាញ​ថា​អ្វី​ល្អ​ អ្វី​អាក្រក់ មិន​មែន​សម្រាប់​ប្រមាថ និង រិះគន់​ឲ្យ​គ្នា​ផ្កាប់​មុខ​នោះ​ទេ។ បើ​អ្នក​នៅ​តែ​បន្ត​ប្រើ​ពាក្យ​ទាំង​នោះ គ្រួសារ​ច្បាស់​ជា​គ្មាន​ក្ដី​សុខ​ឡើយ ព្រោះ​មាន​តែ​ភាព​ក្ដៅ​ក្រហាយ ស្មុគស្មាញ។ រូបតំណាង ២. និយាយ​ដើម ៖ ការ​និយាយ​ដើម​​គ្នា​នៅ​ក្នុង​គ្រួសារ​គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ព្រោះ​វា​អាច​បំផ្លាញ​គ្រួសារ​ទាំង​មូល​បាន។ បើ​មាន​សមាជិក​គ្រួសារ​ណា​មិន​ល្អ ឬ​ក៏​ដើរ​ផ្លូវ​ខុស​ពី​ចិត្ត​អ្នក មិន​គួរ​និយាយ​ដើម​គ្នា​ពី​ក្រោយ​ខ្នង​ទេ គួរ​តែ​និយាយ​ប្រាប់ បង្ហាញ​ពី​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​បើ​អ្នក​មិន​ចូល​ចិត្ត​គេ​ក៏​មិន​គួរ​មាន​ចរិត​អាក្រក់​និយាយ​បី​គេ​ពី​ក្រោយ​ខ្នង​បែប​ហ្នឹង​ដែរ។ ៣. ការ​ភូត​កុហក​បោក​បញ្ឆោត ៖ ការ​បោក​បញ្ឆោត​ក្នុង​គ្រួសារ​គឺ​ជា​ការ​បំផ្លិច​បំផ្លាញ​មួយ​ដ៏​អាក្រក់​បំផុត មិន​ថា​អ្នក​កុហក​ប្រពន្ធ កុហក​ប្ដី ឬ ឪពុកម្ដាយ​ទេ អ្នក​នេះ​ហើយ​គឺ​ជា​មនុស្ស​ដែល​នាំ​ភាព​អពមង្គល​ដល់​គ្រួសារ​ ព្រោះ​មាន​តែ​គ្រួសារ​ហើយ​ដែល​មាន​ភាព​ស្មោះ​ត្រង់ និង ចាំ​គាំទ្រ​អ្នក​ជានិច្ច​តែ​បើ​អ្នក​គ្មាន​ភាព​ស្មោះ​ត្រង់ …