15 ចំនុចដែលយើងតែងយល់ខុសទៅលើការសម្រកទម្ងន់

ពត័មាន

ការដាក់កំហិតខ្លូនឯងក្នុងការញំាុអាហារដើម្បីសម្រកទម្ងន់ ដំបូងគឺច្បាស់ជាវេទនាហើយ តែបើធ្វើជាប្រចាំ វានឹងក្លាយវាទៅជារឿងស្រួល តែអ្នកខ្លះខំ Diet ប៉ុណ្ណាក៏នៅតែមិនព្រមចុះដែរ នេះអាចមកពី Diet របស់យើងធ្វើខុសវិធីក៏ថាបានដែរ។
ថ្ងៃនេះ យើងខ្ញុំ ក៏បាននាំយក 15 ចំនុចដែលយើងតែងយល់ច្រឡំទាក់ទងវិធី Diet ។ ទៅមើលៗថាមានអីខ្លះ។

1. អត់អាហារពេលព្រឹក

ការញាំុតែបន្តិចឬមិនញាំុអាហារពេលព្រឹកសោះនោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ហេវនិងញាំុអាហារលើសអ្វីដែលអ្នកត្រូវក្នុងមួយថ្ងៃតែម្តង ការញាំុអាហារពេលព្រឹកដែលសាក់សម គឺ នំប័ុង Whole weat 2 បន្ទះ លាបប័រស្តើងៗព្រមទាំងដាក់ចេកពីលើ វានឹងជួយឲ្យដំនើរការបំលែងអាហារទៅជាថាមពលក្នុងរាងកាយចាប់ផ្តើមធ្វើការ ហើយការពារមិនឲ្យអ្នកមានអាការហេវហត់នៅពេលថ្ងៃទៀតផង។

2. មិនកត់ចំណាំថាខ្លួនញាំុអ្វីខ្លះ

ទោះជាស្តាប់ទៅដូចជារញ៉េរញ៉ៃបន្តិច តែការមិនព្រមកត់ត្រាថាអ្នកញាំុអ្វីខ្លះក្នុងមួយថ្ងៃៗនោះ អ្នកនឹងមិនដឹងថាអ្នកត្រូវគិតគូពីចំនួន និង បរិមាណអាហារយ៉ាងណា ហើយវានឹងធ្វើឲ្យអ្នកឡើងគីឡូដោយមិនដឹងខ្លួនទៀតផង។

3. គិតតែពីញាំុអាហារមានបរិមាណខ្លាញ់ទាប

អាហារដែលមានកម្រិតជាតិខ្លាញ់ទាបទាំងនោះគឺសុទ្ធតែមានជាតិស្ករច្រើនព្រោះវានឹងប៉ះប៉ូវជាមួយជាតិខ្លាញ់ដែលទាបទាំងនោះ ដូចនេះមានន័យថា អ្នកនឹងបានទទួលបិរមាណ Calories ច្រើនជាងអាហារធម្មតា ឧទាហរណ៍ដូចជានំ Muffin ដែលមានកម្រិតជាតិខ្លាញ់ទាបអាមាន Calories ដល់ទៅ 700 ដូចនេះវិធីដែលល្អបំផុតគឺមើលឲ្យច្បាស់សិនថា Calories នៃអាហារដែលយើងចង់ញាំុនៅពេលរសៀលនោះគឺមិនឲ្យលើសពី 300 Calories នោះទេ Admin សូមណែនាំឲ្យញាំុជាប្រភេទ នំប័ុង Whole Weat ជាមួយនឹង Salad បន្លែលាយជាមួយ ល្ងខ្មៅនោះនឹងជាការប្រសើរ។

4. អត់ផឹកទឹក

ក្រៅពីប្រថុយក្នុងការខ្វះជាតិទឹកហើយនៅធ្វើឲ្យកើតអាការ Stress វិលមុខចង់ក្អូត ទៀតផង។ ការខ្វះជាតិទឹកនឹងធ្វើឲ្យរាងកាយហេវហត់ខ្លាំង ដើម្បីជៀសវាងអាការទាំងនេះយើងគួរញាុំទឹកយ៉ាងហោចណាស់ឲ្យបាន 8 កែវក្នុងមួយថ្ងៃ។

5. ជ្រើសរើសញាំុតែទឹកផ្លែឈើ

ក្នុងទឹកផ្លែឈើវានឹងមិនមាន calories និង Fiber ដែលចាំបាច់ចំពោះរាងកាយ បន្សល់ទុកនោះទេ

6. ញាុំ Sandwich ឬ burger សាច់ត្រី

កុំភ្លេចណាថា សាច់ត្រីដែលយកមកដាក់ក្នុង Sandwich ឬ Hamburger គឺសុទ្ធតែយកទៅចៀន ឬដាក់គ្រឿងលាយជាមួយ Mayonnaise ដែលមាន calories ឬ ជាងខ្លាញ់ច្រើនជាង Sandwich ធម្មតា។

7. អត់ញាុំចំនីសោះ

អ្នកដែលចង់សម្រកទម្ងន់ភាគច្រើនគឺមិនចង់ញាុំចំនីអ្វីនោះទេពេលហេវសុខចិត្តទុកពោះទទេ តែតាមពិតទៅវិធីនេះនឹងធ្វើឲ្យអ្នកហត់ហេវខ្លាំង ហើយដល់ពែលញាុំបាយអ្នកនឹងញាំុលើសធម្មតា ដូចនេះប្រសិនជាហេវ អ្នកអាចញាំុបន្លែផ្លែឈើលេងៗបាន។

8. អត់ញាុំរបស់ផ្អែមសោះ

គោលការណ៍សំខាន់ក្នុងការសម្រកទម្ងន់គឺការផ្លាស់ប្តូរការញាំុរបស់យើងឲ្យត្រឹមត្រូវ ដូចនេះការញាំុរបស់ផ្អែមក្នុងកម្រិតត្រឹមត្រូវគឺមិនធ្វើឲ្យយើងធាត់នោះទេ។

9. បន្ថែមនេះបន្ថែមនោះលើចំនី

ប្រសិនបើអ្នកទិញ Sandwich ដែលមាន Calories ត្រឹមតែ 300 – 400 តែប៉ុណ្ណោះ តែអ្នកបែរជាថែមរបស់របរទៅលើ Sandwich ឡើងច្រើន ពី Sandwich ដើម្បីសុខភាពវានឹងប្តូរទៅជាធ្វើឲ្យអ្នកធាត់លើសដើមក៏ថាបានដែរ។

10. មិនញាំុជាតិខ្លាញ់សោះ

តាមការពិតទៅ របស់ដែលសំខាន់បំផុតដែលអាចជួយបន្ថយភាពហេវហត់របស់មនុស្សគឺជាតិខ្លាញ់ ដូចនេះ អ្នកនឹងមិនអាចរស់ដោយមិនញាំុជាតិខ្លាញ់សោះនោះទេ។ ជាតិខ្លាញ់មួយប្រភេទៗគឺវាមិនដូចគ្នានោះទេ ដូចនេះអ្នកគួរជៀសវាងជាតិខ្លាញ់់ដែលគ្មានប្រយោជន៍ដល់សុខភាព តែគួរបែរមកញាុំខ្លាញ់ដែលមានប្រយោជន៍ដូចជា ខ្លាញ់ត្រី Omega – 3 ជាដើម។

11. អត់ញាំុ Carbohydrate សោះ

មួយថ្ងៃៗ រាងកាយយើងត្រូវការ Carbohydrate ដល់ទៅ 55 – 60 % ដូចនេះអ្នកមិនអាចរស់ដោយមិនញាំុ Carbohydrate សោះនោះទេ។

12. បង្អត់អាហារ

កាន់តែញាំុអាហារតិចមិនគ្រប់គ្រាន់ ដំនើរការបំលែងអាហារទៅជាថាមពលក្នុងរាងកាយ និឹងថយចុះហើយប្តូរជាតិអាហារនោះឲ្យទៅជាខ្លាញ់ដែលសន្សំទុកក្នុងរាងកាយ។

13. ដាក់កំហិតឲ្យរាងកាយខ្លាំងពេក

អ្នកខ្លះចង់ស្រកទម្ងន់លឿន ដូចនេះក៏ព្យាយាមដាក់កំហិតថា ក្នុងមួយអាទិត្យត្រូវ ស្រក 3 គីឡូ ធ្វើបែបនេះគឺហួសហេតុហើយ។ ការសម្រកទម្ងន់គឺត្រូវមានផែនការច្បាស់លាស់ ហើយការស្រកទម្ងន់ដែលត្រឹមត្រូវមិនមានគ្រោះថ្នាក់នោះគឺពី 0.5 – 1 គីឡូ ក្នុងអាទិត្យដំបូង។

14. ញាំុលឿន

ប្រសិនបើញាំុអាហារត្រឹម 20 នាទីហើយមានអារម្មណ៍ថាឆ្អែត នោះអាចមានន័យថា អ្នកញាំុច្រើនហួសកម្រិតហើយ។ ព្យាយាមញាំុអាហារឲ្យយឹតៗដើម្បីឲ្យប្រព័ន្ធរំលាយអាហារធ្វើការបានស្រួល។

15. ញាំុកាហ្វេច្រើន

ការញាំុកាហ្វេគឺជួយឲ្យដំនើរការបំលែងអាហារទៅជាថាមពលក្នុងរាងកាយធ្វើការបានល្អ តែវាមិនមែនជាវិធីល្អក្នុងការសម្រកទម្ងន់នោះទេ ការញាំុកាហ្វេច្រើនពេក នឹងធ្វើឲ្យខ្វះជាតិទឹក និង គេងអត់លក់ទៀតផង។ ការញាំុទឹកសុទ្ធគឺជាវិធីដែលល្អបំផុត។

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ពត័មាន
គន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធភាពដោះស្រាយស្ថានភាពអាសន្នដែលអ្នកមិនគួរមើលរំលង

ពួកយើងរស់នៅក្នុងពេលវេលាមួយដែលអ្វីៗគ្រប់យ៉ាងក៏អាចកើតឡើង និងទៅរួចបាន។ ថ្ងៃណាមួយយើងអាចនឹងជួបប្រទះ ឬស្ថិតនៅក្នុងស្ថានភាពមួយដូចក្នុងខ្សែភាពយន្តអុីចឹង។ ផ្នែកដ៏ល្អបំផុត និងអាក្រក់បំផុត គឺថាអ្នកមិនធ្លាប់ ឬអាចបានដឹងនៅពេលណាហេតុការណ៍ស្មានមិនដល់នឹងកើតឡើង។ ទោះជាយ៉ាងណា យកល្អអ្នកគួរចេះរៀបចំ ប្រុងបៀបខ្លួនទុកជាមុនគ្រប់ពេល។ខាងក្រោមជាវិធីដ៏មានប្រសិទ្ធភាពមួយចំនួនដែលអ្នកគួរតែដឹងជៀសវាងការមិនដឹងថាធ្វើយ៉ាងណាក្នុងពេលស្ថិតក្រោមស្ថានភាពអាសន្នណាមួយ ៖ ១. បញ្ឈប់រថយន្តនៅពេលហ្វ្រាំងខូច ៖ ស្ថិតក្នុងស្ថានភាពបែបនេះ អ្នកត្រូវចាប់ផ្ដើមជាន់ដកៗឈ្នាន់ហ្វ្រាំងរថយន្តឲ្យញាប់ហើយខ្លាំង ដើម្បីបង្ក់ើតសម្ពាធប្រេងហ្វ្រាំង។ ប្រសិនបើវិធីនេះមិនអាចជួយបាន អ្នកត្រូវប្រើប្រាស់ហ្រ្វាំងដៃម្ដង។ ប៉ុន្តែប្រសិនបើវិធីនេះនៅតែមិនអាចជួយបានទៀតនោះ ចូរអ្នកបញ្ជារថយន្តឲ្យបុកជាមួយនឹងរនាំង ដើម្បីបន្ថយល្បឿន។ គួរបញ្ជាក់ផងដែរថា​ វិធីចុងក្រោយនេះនឹងធ្វើឲ្យរថយន្តមានការខូចខាត ដូច្នេះអ្នកគួរយកវាមកប្រើជាមធ្យោបាយតែនៅក្នុងពេលណាដែលអ្នកគ្មានជម្រើសល្អអ្វីផ្សេង។ ២. បង្កាត់ភ្លើង ដោយមិនចាំបាច់ប្រើធនធានអ្វីច្រើន ៖ អ្វីដែលអ្នកត្រូវការនោះ គឺថ្មពិល និងក្រដាសអាលុយមីញ៉ូម ២ សន្លឹកតូចៗ (ប្រើក្រដាសអាលុយមីញ៉ូមដែលរុំពីក្រៅស្ករកៅស៊ូក៏បាន)។ អ្នកត្រូវដាក់ក្រដាសអាលុយមីញ៉ូមនៅចុងសងខាងនៃថ្មពិល បន្តិចក្រោយមកក្រដាសនឹងឡើងក្ដៅ ហើយឆេះ។ ៣. លេខទូរស័ព្ទសង្គ្រោះបន្ទាន់ ៖ ទូរស័ព្ទភាគច្រើន គឺអាចទូរស័ព្ទទៅកាន់លេខសង្គ្រោះបន្ទាន់ឬលេខអាសន្នក្នុងតំបន់បាន ទោះជាទូរស័ព្ទគ្មានស៊ីម។ ដូច្នេះ បើទោះជាអ្នកស្ថិតនៅក្នុងតំបន់ដែលមិនមានសេវាទូរស័ព្ទក៏ដោយ ចូរកុំបិទទូរស័ព្ទរបស់អ្នក។ ការប៉ុនប៉ងហៅទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់អាចបញ្ជូនខ្សែអេឡិចត្រូនិចដែលអនុញ្ញាតឱ្យអ្នកជួយសង្គ្រោះដឹងថាអ្នកនៅរស់រានមានជីវិតនៅឡើយ។ ៤. …

សុខភាព
អាហារដែលជួយដល់អ្នកច្រាលអាស៊ីតក្នុងក្រពះ

ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​អាច​កាន់តែ ធ្ងន់​ឡើង​ៗ នៅ​ពេល​អ្នក​ទទួលទាន​អាហារ​មួយ​ចំនួន ។ ខណៈ​ពេល​ដែល​អាហារ​មួយ​ចំនួន​ដូច​ជា​ជាតិ​កាហ្វេ​អ៉ីន អាហារ​ចៀន ឬ​បំពង និង​អាហារ​ដែល​មាន​រសជាតិ​ហឹរ គឺ​ត្រូវ​ចៀសវាង​ដាច់ខាត​ចំពោះ​អ្នកមាន​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​។ ទន្ទឹម​នឹង​នេះ​ក៏​មាន​អាហារ​មួយ​ចំនួន​ដែល​អ្នកមាន​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​អាច​បរិភោគ​បាន​ផង​ដែរ ។ ប្រសិនបើ​អ្នក​មិនដឹង​ថា ​ត្រូវ​បរិភោគ​អ្វី​នៅ​ពេល​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​រើ​ឡើង ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​គួរតែ​ទទួលទាន ៖ ១-​ផ្លែ​រុក្ខជាតិ​ដែល​មាន​រសជាតិ​ជូរ​តិចតួច ផ្លែ​រុក្ខជាតិ​ដូច​ជា​ផ្លែ​ចេក និង​ផ្លែ​ព័រ ព្រមទាំង​ផ្លែ​ឈើ​ផ្សេង​ទៀត​ដែល​មាន​រសជាតិ​ជូរ​តិចតួច​គឺ​ល្អ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ច្រាល​អាស៊ីត​។ ផ្លែ​ឈើ​ទាំងនេះ​មិន​ត្រឹមតែ​ផ្ទុក​វីតាមីន និង​សារធាតុ​រ៉ែ​ដែល​អាច​ជួយ​បង្កើត​ជញ្ជាំង​ក្រពះ​ដែល​រង​ការ​បំផ្លាញ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ការពារ​ស្រទាប់​ក្រពះ​របស់​អ្នក​ពី​ការ​បំផ្លាញ​ដោយ​ជាតិ​អាស៊ីត​ផង​ដែរ ។ ២-​បន្លែ​ស្រុស​ឆ្អិន បន្លែ​ដែល​ស្រុស​រួច​ងាយស្រួល​ក្នុង​ការ​រំលាយ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​មិន​ត្រូវការ​អាស៊ីត​ក្រពះ​ច្រើន​ដើម្បី​ស្រូប​យក​នោះ​ទេ ប៉ុន្តែ​វា​ក៏​មានដំណើរ​ការ​យ៉ាង​ឆាប់រហ័ស​ចេញពី​ក្រពះ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ពោះវៀន ។ ៣-​ទឹកដោះគោ ទឹកដោះគោ​ល្អ​បំផុត​សម្រាប់​ព្យាបាល​ការ​រលាក​ក្រពះ និង​បំពង់​អាហារ ។ នៅ​ពេល​ដែល​អ្នក​ទទួលទាន​ទឹកដោះគោ​ត្រជាក់ វា​ជួយ​បំបាត់​អាការ​ចុក​ឆ្អល់​បំពង់ក ហើយ​សារជាតិ​ធម្មជាតិ​របស់​វា​នឹង​ជួយ​បន្សាប​ជាតិ​អាស៊ីត​ដែល​មាន​លើសលុប​នៅ​ក្នុង​ក្រពះ ។ ៤-​សាច់​គ្មាន​ខ្លាញ់ សាច់​ដែល​មាន​ជាតិ​ខ្លាញ់​តិច និង​មាន​ប្រូតេអ៊ីន​ច្រើន​ដូច​ជា​សាច់​មាន់ និង​សាច់​ត្រី​អាច​ជួយ​កាត់​បន្ថយ​ការ​ច្រាល​អាស៊ីត ។ ប៉ុន្តែ​សូម​ចៀស​វា​ការ​ចម្អិន​វា​ដោយ​ចៀន ឬ​បំពង អ្នក​អាច​ដុត អាំង រឺ​ស្ងោរ​វា​មុន​ទទួលទាន ។ ៥-​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព …

សុខភាព
បើ​មិន​ចង់​ឆាប់​ស្លាប់ ដាច់ខាត​កុំ​​ញ៉ាំ​អាហារ ៦ ប្រភេទ​នេះ​ពេល​តានតឹងខ្លាំង

មនុស្ស​ភាគច្រើន​ឲ្យតែ​មាន​អាការៈ​តានតឹង គឺ​ដឹង​តែ​រក​អាហារ​ដើម្បី​បន្ធូរ​អារម្មណ៍។ តែ​ទោះ​ជា​តានតឹង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ កុំ​ទទួល​ទាន​អាហារ​ប៉ុន្មាន​មុខ​ខាងក្រោម​នេះ​ដាច់ខាត៖ ១.ស្រា និង​ស្រាបៀ នៅ​ពេល​ធុញ​ទ្រាន់​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​ដូចជា​ស្រាបៀ និង​ស្រា​ត្រូវ​បាន​​មនុស្ស​ជាច្រើនផឹក ក្នុង​គោលបំណង “ដោះស្រាយ​បញ្ហា” ។ ជាតិ​អាល់កុល​តិចតួច​អាច​ធ្វើឲ្យ​អារម្មណ៍​សប្បាយ​រីករាយ​វិញ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​តែង​ផឹក​ច្រើន​ជ្រុល។ ពេល​ទទួលទាន​ច្រើន​ជ្រុល ស្មារតី​នឹង​ថមថយ ហើយ​បើ​ជា​មនុស្ស​លេប​ថ្នាំ​ជំងឺ​បាក់​ទឹកចិត្ត នឹង​បន្ថយ​នូវ​ប្រសិទ្ធភាព​ថ្នាំ​ផង​ដែរ។ ការ​ផឹក​ស្រា​ច្រើន​អាច​បណ្ដាល​ឲ្យ​ខ្វះ​ជាតិ​ទឹក ពិបាក​ដកដង្ហើម និង​ការ​ផ្លាស់ប្ដូរ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ដែល​ទាំងអស់​នេះ​អាច​ធ្វើឲ្យ​ការ​ថប់បារម្ភ​កាន់​តែ​អាក្រក់។ ២.កាហ្វេ មនុស្ស​ដែល មាន​អារម្មណ៍​អស់​កម្លាំង​ជា​រឿយ​ៗ ជ្រើសរើស​កាហ្វេ​ខ្មៅ​ក្ដៅ​មួយ​ពែង ដើម្បី​ជួយ​ដាស់​ស្មារតី​របស់​ពួកគេ។ ប៉ុន្តែ​យោង​តាម​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា ជាតិ​កាហ្វេអ៊ីន​នឹង​បង្កើន​អារម្មណ៍​នៃ​ការ​ថប់បារម្ភ ការ​រអាក់រអួល ការ​ធ្វើឲ្យ​អារម្មណ៍​របស់​អ្នក​កាន់តែ​អាក្រក់។ ដូច្នេះ​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ធុញទ្រាន់ អ្នក​គួរតែ​កាត់​បន្ថយ​បរិមាណ​កាហ្វេ​ដែល​ត្រូវ​ញ៉ាំ ដោយ​គ្រាន់តែ​យក​មួយ​ពែង​តូច​នៅ​ពេល​ព្រឹក គឺ​គ្រប់គ្រាន់​ពេញ​មួយ​ថ្ងៃ។ ៣.ស្ករ ពេល​តានតឹង​មនុស្ស​ជាច្រើន​ត្រូវ​ការ​ជាតិ​ផ្អែម​ៗ ដើម្បី​បង្កើន​កម្លាំង​ឡើង​វិញ។ យោង​តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ជាតិ​ស្ករ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃប្រសាទ ដែល​ធ្វើឲ្យ​អារម្មណ៍​កាន់តែ​ក្រៀមក្រំ ព្រោះ​បាត់បង់ សារធាតុ​ serotonin ។ វា​ក៏​អាច​បណ្ដាល​អ្នក​ក្រៀមក្រំ ហើយ​ពេល​គ្មាន​ serotonin អ្នក​នឹង​ឆាប់​ឈឺក្បាល បញ្ហា​ការ​គេង បញ្ហា​អារម្មណ៍ និង​ការ​បាក់​ទឹកចិត្ត​កាន់តែ​អាក្រក់​ទៅ​ៗ។ …