លក្ខខណ្ឌ ៣យ៉ាង ដែលនាំឲ្យរំខានដល់ការទទួលទានដំណេក
- By : Kheang
- Category : សម្រស់ & សុខភាព

(សុខភាព)៖ ត្រឹមតែប៉ុន្មានភាគរយប៉ុណ្ណោះ នៃអ្នកដែលមានរោគចង់តែគេង តាំងពីព្រឹកដល់ល្ងាច មានមូលហេតុទាក់ទង និងវិបត្តិផ្លូវចិត្ត។ ក្រៅពីនោះស្ទើរតែ ៨៥ភាគរយទៅហើយ នៃអ្នកដែលមានវិបត្តិទទួលទានដំណេក មានទំនាក់ទំនង និងលក្ខខណ្ឌក្នុងចំណោមទាំង ៣គឺ៖
១. ស្ទះផ្លូវដង្ហើមនៅពេលគេងលក់ គឺជាវិបត្តិនៃការដកដង្ហើមមួយ ដែលជានិច្ចជាកាល បណ្តាលមកពីមានការស្ទះភាគខ្លះ នៅត្រង់ផ្នែកក្រោយនៃបំពង់ក ហើយជាទូទៅវាច្រើនកើត នៅលើបុរសវ័យកណ្តាលដែលធាត់ ហើយមានសម្ពាធឈាមខ្ពស់។ ការស្ទះផ្លូវដង្ហើម នៅពេលដេកលក់នេះ ត្រូវបានគេកត់សម្គាល់បាន ដោយសារស្នូរស្រមុកខ្លាំង ដែលជួនកាលអាចធ្វើឲ្យភ្ញាក់អ្នកជិតខាង។
២. ចង់តែគេងភ្លាមមិនអាចទប់បាន, ប្រមាណជា ៧៥ភាគរយ នៃករណីនេះកើតឡើង ដោយការបាត់បង់នូវកម្លាំងសាច់ដុំមួយរំពេច។ អ្នកដែលមានករណីនេះ ខ្លះមានការមរមើរមមាយ ចម្លែកមុននឹងគេងលក់ ហើយសាច់ដុំមានការបាត់បង់នូវកម្លាំងកន្ត្រាក់ រហូតដល់ពេលភ្ញាក់ឡើង។
៣. ការកន្រ្តាក់មិនប្រក្រតីនៃសាច់ដុំកំភួនជើង ក្នុងពេលដេកលក់, ករណីនេះបង្ហាញឡើងប្រហែលជា ១០ភាគរយ នៃករណីចង់តែគេងពីព្រឹកដល់ល្ងាច៕
No Comments