ពិតជាពិសេស! រូបមន្តធម្មជាតិដើម្បីរក្សាឲ្យសុដន់មិនធ្លាក់យា និងនៅតែរឹងណែនល្អជារៀងរហូត

សម្រស់ & សុខភាព

រាល់ស្ត្រីទាំងអស់ ពិតជាចង់រក្សាធ្វើឲ្យសុដន់របស់ខ្លួនតឹងណែនល្អ។ ជាអកុសល្យ បំណងនេះ មិនអាចទៅរួចឡើយក្នុងករណីភាគច្រើន ដោយសារតែការធ្លាក់យានៃសុដន់វិវឌ្ឍទៅតាមអាយុ។

បញ្ហានេះធ្វើឲ្យសុដន់បាត់បងភាពតឹងណែនល្អរបស់ខ្លួន។ ជាធម្មតា ការធ្លាក់យារបស់សុដន់កើតឡើង ក្រោយពីស្ត្រីម្នាក់ឈានដល់អាយុ៤០ឆ្នាំ ប៉ុន្តែ វាក៏អាចកើតឡើងមុនអាយុនេះផងដែរ។ កត្តាផ្សេងទៀតដែលធ្វើឲ្យសុដន់ធ្លាក់យាមាន ការបំបៅដោះកូន មានផ្ទៃពោះ ការអស់រដូវ ការស្រក់ទម្ងន់ខ្លាំង ឬកើនទម្ងន់ពេក ការខ្វះជីវជាតិ លំហាត់ប្រាណដែលធ្វើឲ្យអស់កម្លាំង និងពាក់អាវទ្រនាប់ដែលមិនស័ក្តិសម។ បញ្ហាផ្សេងទៀតដូចជាមហារីកសុដន៉ ឬជំងឺទាក់ទងនឹងផ្លូវដង្ហើម ការទទួលទាន់ជាតិនីកូទីនច្រើនពេក ជាតិអាល់កុល ក៏អាចធ្វើឲ្យសុដន់ធ្លាក់យាផងដែរ។ ប៉ុន្តែ បញ្ហាធ្លាក់យានេះ យើងអាចការពារបានតាមរយៈរូបមន្តងាយៗដូចខាងក្រោមនេះ៖

ត្រសក់ និងផ្នែកលឿងនៃស៊ុត

ម៉ាស់ដែលធ្វើមកពីការលាយបញ្ចូលគ្នាជាមួយនឹងត្រសក់ និងផ្នែកលឿងនៃស៊ុត គឺជាពិតជារូបមន្តដ៏អស្ចារ្យក្នុងការជួយពង្រឹងសុដន់។ កិនត្រសក់មួយផ្លែឲ្យម៉ត់ បន្ទាប់មកបន្ថែមផ្នែកលឿងនៃស៊ុតមួយ និងប៊ឺ ឬក្រេមមួយស្លាបព្រាដើម្បីលាយបញ្ចូលគ្នាឲ្យស្អិតបន្តិច។ បន្ទាប់មក លាបទៅលើសុដន់របស់អ្នក និងទុករក្សាពេលកន្លះម៉ោង មុននឹងលាងចេញជាមួយនឹងទឹកត្រជាក់។ សូមធ្វើបែបនេះរយៈពេលមួយសប្តាហ៍ម្តងដើម្បីធ្វើឲ្យសុដន់អ្នករឹង និងតឹងណែនល្អ។

ផ្នែកសនៃស៊ុត

ផ្នែកសនៃស៊ុតគឺជារូបមន្តមួយផ្សេងទៀតដើម្បីការពារកុំឲ្យសុដន់យា ដោយសារតែវាមានសារធាតុដ៏សំខាន់។ វាយផ្នែកសនៃស៊ុតរហូតទាល់តែចេញពពុះ។ យកស៊ុតដែលវាយច្របល់ហើយនេះលាបលើសុដន់អ្នក និងទុករយៈពេលកន្លះម៉ោង។ លាងវាចេញជាមួយនឹងត្រសក់ ឬទឹកខ្ទឹម បន្ទាប់មកទឹកត្រជាក់។ ត្រូវធ្វើបែបនេះមួយសប្តាហ៍ម្តងដើម្បីពង្រឹងសុដន់។

ការហាត់ប្រាណ

លោកអ្នកត្រូវតែធ្វើការហាត់ប្រាណជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកមានសុដន់ធ្លាក់យា។ ការហាត់ប្រាណនេះគួរតែសម្តៅទៅលើការដោះស្រាយបញ្ហាសុដន និងពង្រឹងសាច់ដុំជុំវិញទ្រូង។ ការសង្កត់ទ្រូង ការធ្វើចលនាដៃ លើកដៃឡើងលើ អាវ៉ង់ សុទ្ធសឹងលំហាត់ប្រាណដែលអ្នកធ្វើឲ្យសុដន់អ្នកតឹងណែនល្អ។ សូមពាក់ទ្រនាប់កីឡា ក្នុងពេលហាត់ប្រាណ។

ការម៉ាសាជាមួយប្រេងអូលីវ

សារធាតុចិញ្ចឹមមួយចំនួនក្នុងប្រេងអូលីវ។ គ្រឿងផ្សំនេះអាចជួយការពារកុំឲ្យសុដន់ធ្លាក់យាបាន ហើយវាក៏ធ្វើឲ្យស្បែករលោងស្អាតផងដែរ។ ចាក់ប្រេងអូលីវលើបាតដៃរបស់អ្នក និងត្រដុសនឹងបាតដៃទាំងពីរចុះឡើងដើម្បីឲ្យមានកម្តៅ។ បន្ទាប់មក ម៉ាសាជាមួយនឹងបាតដៃអ្នកលើសុដន់ចុះឡើង។ ធ្វើបែបនេះថ្មមៗរយៈពេល១៥នាទី។ សូមធ្វើបែបនេះរយៈពេល៤ ឬ៥ដងក្នុងមួយសប្តាហ៍។

ប្រទាលកន្ទុយក្រពើ

ប្រទាល់កន្ទុយក្រពើមានសារធាតុជាច្រើនដើម្បីជួយពង្រឹងសុដន់ និងជួយកុំឲ្យធ្លាក់យា។ យកទឹក ឬជាតិអន្ធិលនៃប្រទាលកន្ទុយក្រពើទៅលាបលើសុដន់ និងម៉ាសាថ្មមៗជារង្វង់មូលរយៈពេល១០នាទី និងទុករយៈពេល១០នាទីផ្សេងទៀត ហើយបន្ទាប់មកលាងចេញជាមួយនឹងទឹកក្តៅអ៊ុនៗ។ ធ្វើបែបនេះរយៈពេល៤ ទៅ៥ដងដើម្បីទទួលបានប្រសិទ្ធភាព។

ប្រភព: khvideo24

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សម្រស់ & សុខភាព
ងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់! រិធីក្នុងការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិ ដែលចំណាយអស់តិច ប៉ុន្តែនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត

ស្នាមសង្វារ កើតមានឡើងបណ្ដាលមកពីហេតុផលផ្សេងៗខុសៗពីគ្នា។ អ្នកខ្លះកើតមានស្នាមសង្វារក្នុងកំឡុងពេលមានផ្ទៃពោះ ឬសម្រាលកូនរួច រីឯមនុស្សមិនធ្លាប់មានផ្ទៃពោះមួយចំនួនទៀតក៏អាចកើតមានស្នាមសង្វារបានដែរ ដោយសារតែការឡើងទម្ងន់ ឬស្រកទម្ងន់លឿនពេករបស់ពួកគេ។ ជាការពិតណាស់ គ្មាននរណាម្នាក់ចង់ឲ្យស្នាមសង្វារនៅជាប់នឹងផ្នែកណាមួយនៃរាងកាយរហូតនោះទេ ជាពិសេសចំពោះស្ត្រីៗ។ ជាទូទៅ ការព្យាបាលស្នាមសង្វារតាមបែបទំនើប គឺត្រូវការនូវការចំណាយពេលវេលា និងប្រាក់អស់ច្រើន។ ទោះជាយ៉ាងណា ក៏នៅមានការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាពផងដែរ។ ខាងក្រោមជាវិធីងាយៗមួយចំនួន ដើម្បីព្យាបាលបំបាត់សង្វារដោយប្រើវត្ថុធាតុដើមពីធម្មជាតិចំណាយអស់តិច ប៉ុន្តនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត៖ ១. ទឹកដំឡូងបារាំង ៖ ខណៈដែលមានផលិតផលសម្រស់ផ្សេងៗពីគ្នាជាច្រើនគ្មានប្រសិទ្ធភាពក្នុងការព្យាបាល ឬបំបាត់នូវស្នាមសង្វារនោះ ទឹកដំឡូងបារាំងស្រស់បែរជាទទួលបានជោគជ័យលើបញ្ហាទាំងអស់នេះបាន។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែយកទឹកដំឡូងបារាំងដែលបានគាប ឬកិនចេញពីមើមដំឡូងបារាំងមកលាបពេញកន្លែងដែលទទួលរងផលប៉ះពាល់ជាញឹកញយតាមដែលអាចធ្វើបានជាការស្រេច ឬអ្នកកាត់ដំឡូងបារាំងជា ២កំណាត់ ហើយយកម្ខាងមកដុសលើស្បែកដែលរងផលប៉ះពាល់រយៈពេលមួយស្របក់ រួចទុកឲ្យទឹកដំឡូងដែលជាប់លើកន្លែងដែលបានដុសឲ្យស្ងួត សឹមលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ ២. ផ្នែកសនៃស៊ុត ៖ មនុស្សជាច្រើនបានអះអាងថា ផ្នែកពណ៌សនៃស៊ុតប្រសិទ្ធភាពក្នុងការជួយព្យាបាលឲ្យជាសះស្បើយ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺ ស៊ុត ១ ឬ ២ គ្រាប់ ឬច្រើ់នជាងនេះអាស្រ័យ លើទំហំនៃផ្នែកដែលអ្នកចង់លាប។ ស្រង់យកតែផ្នែកពណ៌សនៃសុទ្ធមកកូរ ឬវឹកឲ្យសព្វរហូតទាល់តែទន់លែងគគ្រើម រួចប្រើប្រាស់ម្រាមដៃ …

សម្រស់ & សុខភាព
ផ្លែឈើ ៩ប្រភេទ​ បរិភោគ​កាន់តែច្រើន​កាន់តែ​ជួយ​ឲ្យ​ស្បែក​ស​តឹង​រលោង

ការថែទាំ​ធ្វើ​ឲ្យ​ស្បែ​កស ជួនកាល​ពុំមែន​មានតែ​ពី​គ្រឿងសំអាង​ប៉ុណ្ណោះ​ទេ តែ​នៅ​ត្រូវបាន​កំណត់ដោយ​របប​ទទួលទាន​របស់​អ្នក ។​ ស្ត្រី​អាស៊ី​មាន​ទស្សនៈ​ថា ស្បែក​កាន់តែ​សរ​លោង​កាន់តែ​ស្រស់ស្អាត និង​ទាក់ទាញ ។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​ពុំ​ដឹងថា ពណ៌​សម្បុរស្បែក​ក៏ត្រូវ​បានកំណត់​មួយផ្នែកធំ ដោយ​អាហារ​ដែល​អ្នក​ទទួលទាន​ប្រចាំថ្ងៃ ។ ដោយ​ការ​ទទួលទាន​ផ្លែឈើ ៩ មុខ ខាងក្រោម​នេះ​ជាប្រចាំ អ្នកនឹង​ឃើញ​ស្បែក​របស់ខ្លួន​ប្រែប្រួល​យ៉ាងច្បាស់ ក្រោយ​រយៈពេល​តែ​២​ខែ ។​ ១.​គី​វី​  ឈរ​ដំបូង​ក្នុង​បញ្ជី​អាហារ​ជួយ​ឲ្យ​ស្បែក​ស្អាត, គី​វី​មាន​ផ្ទុក​យ៉ាងច្រើន​នូវ​បរិមាណ​វីតាមីន C និង​សារជាតិ​រារាំង​មិន​ឲ្យ​ស្បែក​ប្រែជា​ស្រអាប់​ពណ៌ ។ ស្ត្រី​ដែលមាន​បញ្ហា​ជាំ និង​អាចម៍រុយ ចូរ​បរិ​ភោគគី​វី​ជាប្រចាំ​នឹង​ទទួលបាន​ផល​ដ៏​មិនគួរ​ឲ្យ​ជឿ ។​ ២.​ល្ហុង​ ពុំ​ត្រឹម​តែមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ល្ហុង​នៅមាន​លទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ភ្លឺ​ឡើង​រាល់ថ្ងៃ ដោយ​វា​សម្បូរ​អង់​ហ្ស៊ី​ម និង​វីតាមីន​A ជួយ​បង្កើត​កោសិកា​ជាថ្មី​និង​ធ្វើ​ឲ្យ​ស្បែក​ប្រសិទ្ធភាព ។​ ៣.​ក្រូចថ្លុង​ ជា​ផ្លែឈើ​ដ៏​អស្ចារ្យ​សម្រាប់​ការបញ្ចុះ​ទម្ងន់ ក្រូចថ្លុង​នៅមាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​និង​ប្រឆាំង​ភាព​ចាស់ ដោយសារ​ផ្ទុក​វីតាមីន C ជាច្រើន ។​ ៤.​ស្ត្រ​ប៊ឺ​រី​ ស្ត្រ​ប៊ឺ​រី សម្បូរ​អាស៊ីត tartaric វីតាមីន និង​សារជាតិ​រ៉ែ មាន​ប្រយោជន៍​សម្រាប់​សុខភាព​និង​សម្ផស្ស …

សម្រស់ & សុខភាព
ក្រោមភ្នែកឡើងហើមប៉ោងដូចយាយចាស់ វិធីទាំង២យ៉ាងនេះអាចជួយបាន!

ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ ជាដើម -ល-។ ក្នុងករណីអ្នកប្រញាប់ប្រញាល់ទៅក្រៅ ឬទៅពិធីជប់លៀងប្រាកដជាមានការបារម្ភខ្លាចខ្មាសគេ  ផ្ទៃមុខមិនស្អាតដែលធ្វើឱ្យបាត់បង់ទំនុកចិត្តជាមិនខាន។ ក្នុងពេលបន្ទាន់មិនដឹងជារកវិធីអ្វីមកដោះស្រាយ មែនទេ? ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ជាដើម វិធីទី១៖ ប្រើជែលប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ដែលអាចបំបាត់អាការរលាក ធ្វើឱ្យចរន្តឈាមក្រោមភ្នែកដើរស្រួល បំបាត់ខ្លាញ់ក្រោមភ្នែក ហើមប៉ោង និងស្នាមជ្រីញជ្រួញក្រោមភ្នែកបានយ៉ាងមានប្រសិទ្ធភាព។ ដោយគ្រាន់តែកាត់យកជែលប្រទាលកន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើមប៉ោងនោះទុកឱ្យស្ងួត រួចសឹមលាងទឹកចេញជាការស្រេច។ ពេលនេះអ្នកអាចតុបតែងខ្លួនទៅកម្មវិធីពេញដោយភាពជឿជាក់បានហើយ។ ដោយគ្រាន់តែកាត់យកជែលប្រទាល់កន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើម ប៉ោងនោះទុកឱ្យស្ងួត រួមសឹមលាងទឹកចេញជាការស្រេច វិធីទី២៖ ប្រើស្លាបព្រាលោហៈ ស្តាប់មើលទៅវាដូចជាចម្លែក តែក៏មានប្រសិទ្ធភាពដែលមិនអាចមើលរំលង។ វាអាចជួយឱ្យធ្វើសសៃឈាមក្រោមភ្នែកដំណើរការល្អ បំបាត់ស្នាមខ្មៅ និងអាការហើមប៉ោងបានយ៉ាងមិនគួរឱ្យជឿ។ ដោយគ្រាន់តែយកស្លាបព្រាញ៉ាំបាយយើងធម្មតា ២ ទៅ ៣ទៅទុកនៅក្នុងទូទឹកកកកន្លែងកក ១០ ទៅ ១៥នាទី រួចយកមកដាក់នៅក្រោមភ្នែករហូតស្លាបព្រាលែងត្រជាក់ …