ដឹងទេតំបន់សម្រើបខ្លាំងទាំង៩កន្លែង​ ដែលមនុស្សស្រីចង់អោយស្ទាបអង្អែលពេលរួមភេទនៅកន្លែងណា?

សុខភាព&សិច

ការស្ទាបអង្អែល​ចំណុច​មួយចំនួន​នៅលើ​ខ្លួនប្រាណ​មនុស្សស្រី ងាយនឹង​ធ្វើឲ្យ​នាងមាន​អារម្មណ៍​បំផុត ហើយ​លទ្ធផល​នៃការ​ជម្រុញ​ត្រង់​កន្លែង​ទាំងនេះ ធ្វើឲ្យ​មនុស្ស​មាន​ចំណង់​តណ្ហា​ផ្លូវភេទ, អារម្មណ៍​ពុះកញ្ជ្រោល និងសម្រេច​ទឹកកាម​ដល់​កំពូលបាន។

តំបន់សម្រើបស្ថិតនៅលើ​ពេញ​ទាំង​ខ្លួនប្រាណ ហើយ​តំបន់​សម្រើប​នីមួយៗ​អាស្រ័យ​លើសមត្ថភាព​របស់សរសៃ​ប្រសាទ ដែលធ្វើ​ឲ្យមនុស្ស​មានក្តីសុខ នៅពេល​មានអ្វីមក​ប៉ះពាល់។
១. សក់

ការយកដៃអ្នកស្ទាបសក់របស់​នាងថ្នមៗ​ជាវិធី​ដ៏អស្ចារ្យ​មួយអាច​ជួយ​ជម្រុញ​អារម្មណ៍​នាងបាន។ ការម៉ាស្សា​ចាប់ពី​សៀត​ផ្ការហូត​ដល់​កញ្ចឹងក​របស់​នាង នឹងជួយ​ជម្រុញ​ដល់ការ​បញ្ចេញ​អ័រម៉ូន​អុកស៊ីតូស៊ីន ដែល​ត្រូវបាន​គេទទួល​ស្គាល់ថា ជាអ័រម៉ូន​ធ្វើឲ្យបាន​ការឱបថើប​ថ្នាក់ថ្នម។ វាធ្វើឲ្យ​នាងស្រួល​ខ្លួន និងបង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ​របស់នាង។

២. ឆ្អឹងត្រគាក


អ្នកគួរតែយកចិត្តទុកដាក់ត្រង់​កន្លែង​ឆ្អឹងត្រគាក​របស់នាង​ឲ្យបាន​ច្រើនបន្តិច ដោយ​មិន​ចាំបាច់​រំកិលដល់​ទ្វារមាស ពេលអ្នក​នៅជា​មួយនាង។ អ្នក​អាចថើប និងលិត​តំបន់​ជុំវិញឆ្អឹង​ត្រគាក​នាង ដែលនឹង​ធ្វើឲ្យ​នាងមាន​សម្រើប​កាន់តែ​ខ្លាំងឡើង។

៣. ភ្លៅខាងក្នុង

បង្កើនសម្រើបត្រង់ភ្លៅក្នុងរបស់នាង​ដោយ​មិនចាំបាច់​ចូលទៅ​ដល់​តំបន់​ទ្វារមាស។ ប្រើដៃ​របស់អ្នក​ស្ទាបអង្អែល​ភ្លៅក្នុង​របស់នាង រួចឈាន​ទៅរក​ចំណុច​ដែលមាន​ក្តីសុខ​ខ្លាំងបំផុត។

៤. ជើង

ការម៉ាស្សាជើងក៏អាចមានប្រសិទ្ធភាព​ធ្វើឲ្យនាង​មានអារម្មណ៍​ផងដែរ។ យកប្រេង ឬឡេបន្តិច​ម៉ាស្សា​លើ​ម្រាមជើង, កជើង និងជើង​របស់​នាងទាំង​សងខាង។ មាន​មនុស្សស្រី​ជាច្រើន​ពេញចិត្ត​នឹងការ​បឺតជញ្ជក់​ម្រាម​ជើងនាង ស្របពេល​ដែល​មនុស្ស​ស្រីផ្សេង​មិនចូលចិត្ត។

៥. ទងត្រចៀក

អ្នកអាចស្ទាបអង្អែល, ថើប និងខាំទងត្រចៀក​នាងច្បិចៗ ព្រោះ​កន្លែងនេះ​ជាតំបន់​ធ្វើឲ្យមាន​សម្រើប​ខ្លាំង ហើយ​មនុស្ស​ស្រីភាគ​ច្រើនពេញ​ចិត្តនឹង​ការធ្វើ​បែបនេះ។ ចៀសវាង​ការប្រើ​អណ្តាត​រុកចូល​ក្នុងត្រចៀក​របស់នាង។

៦. បាតដៃរបស់នាង

មនុស្សតែងតែប្រើដៃដើម្បីផ្តល់ក្តីសុខឲ្យ​គូស្នេហ៍​របស់ខ្លួន។ ទោះបីជា​យ៉ាងណា កម្រមាន​គូស្នេហ៍​ណាគិត​ដល់ ឥទ្ធិពល​នៃការកាន់​ដៃគ្នាណាស់។ ការយកម្រាមដៃអ្នកគូរលើបាតដៃរបស់នាង នឹងធ្វើឲ្យ​នាងមាន​សម្រើប ហើយ​ធ្វើឲ្យអ្នក​មាន​អារម្មណ៍ និងយកចិត្ត​ទុកដាក់​ចំពោះនាង។

៧. ក្រោយក្បាលជង្គង់របស់នាង

តំបន់នេះជាកន្លែងធ្វើឲ្យមានសម្រើបបំផុត។ ស្ទាប​អង្អែល និង​ថើបថ្នមៗត្រង់ផ្នែក​ខាងក្រោយ​ក្បាល​ជង្គង់ ក្រោម​សំពត់​របស់នាង ក្នុងពេល​អ្នកនៅកន្លែង​សាធារណៈ នោះប្រាកដ​ជាធ្វើឲ្យ​នាងមាន​អារម្មណ៍​ពុះកញ្ជ្រោល។ ហើយ​ក៏គួរយក​ចិត្តទុក​ដាក់ត្រង់​ចំណុចនេះ​ដូចគ្នា នៅពេល​អ្នកនៅ​តែម្នាក់ឯង។

៨. ឆ្អឹងខ្នងរបស់នាង


កាយវិការដាក់ដៃរបស់អ្នកត្រង់​ឆ្អឹងខ្នង​របស់នាង នឹងធ្វើ​ឲ្យនាង​មាន​អារម្មណ៍​កក់ក្តៅ។ អ្នកអាច​ថើប ឬ​លិតត្រង់​ឆ្អឹងខ្នង​របស់នាង។ នេះនឹង​ធ្វើឲ្យ​ចង្វាក់​បេះដូង​របស់​នាង​លោតញាប់។

៩. ឆ្អឹងដងកាំបិត

ត្រូវយកចិត្តទុកដាក់ជាពិសេស​ត្រង់​កន្លែងនេះ នៅពេល​នៅលើ​ខ្លួននាង​មាន​ខោអាវ​ពេញលេញ, ដោះ​ឡេវអាវ​របស់​នាង ដើម្បី​បង្ហាញ​ឆ្អឹងដង​កាំបិត​នាង។ អ្នកគួរ​ត្រលប់​មកត្រង់​តំបន់នេះ នៅពេល​អ្នក​សម្រាត​ខោអាវ​អស់ ​ដើម្បី​រំលឹក​នាងពី​អារម្មណ៍​សម្រើប ពេលអ្នក​ចាប់ផ្តើម​ត្រង់​កន្លែងនេះ៕

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សុខភាព&សិច
គន្លឹះ​សំខាន់3យ៉ាង​ជួយ​ឱ្យ​សិច​កាន់តែ​ប្រសើរ

សម្រាប់​តម្រូវការ​លើ​គ្រែ​គូស្នេហ៍​រមែង​មាន​ពេល​ស្រណុក​សុខ​ស្រួល​ស្កប់ស្កល់ និង​ភាពខ្វះ​ចន្លោះ​ដែល​បណ្ដាលមកពី​អារម្មណ៍​តានតឹង​ដូចជា សម្ពាធ​ការងារ កម្លាំង​ថាមពល​ថមថយ និង​បរិយាកាស​ជុំវិញ​ជាដើម។ ដូច្នេះ​ដើម្បី​ជំ​រុញឱ្យ​ការប្រព្រឹត្ត​សកម្មភាព​សិច​ប្រសើរឡើង សូម​ស្វែងយល់​ជាមួយ​ចំណុច​ខាន់​ចំនួន3 ដែលមាន​ប្រសិទ្ធភាព​បង្កើន​ភាពល្អប្រសើរ​ដល់​ជីវិត​សិច​របស់​អ្នក ៖ របបអាហារប្រចាំថ្ងៃ មនុស្ស​ជាច្រើន​តែងតែ​មើលរំលង ឬ​មិនបាន​ខ្វាយខ្វល់​ចំពោះ​បញ្ហា​នៃ​របប​អាហារ​ដែល​អាច​ជះឥទ្ធិពល​ដល់ជីវិត​សិចនោះ​ទេ។ ការ​កង្វះ​ជីវជាតិ ឬ​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ​អាច​នាំទៅរក​ភាព​កង្វះ​ថាមពល ដែល​ឈានទៅរក​ការបញ្ចេញ​សមត្ថភាព​នៅលើ​គ្រែ​ជាមួយ​ដៃគូ​មិនបាន​ពេញលេញ។ ដូច្នេះ​ដើម្បី​កែខៃ​នូវ​ចំណុច​អវិជ្ជមាន អ្នក​ត្រូវ​គិតដល់​ការទទួល​ទាន​អាហារ​ឱ្យបាន​សមស្រប​ជា​រៀងរាល់ថ្ងៃ។ ពាក្យ​ថា​សមស្រប​នេះ គឺ​សំដៅ​ដល់​បរិមាណ​អាហារ​ល្មម និង​មាន​តុល្យភាព ដែល​អ្នក​ត្រូវ​ទទួលទាន​ច្រើនដង​ក្នុង​មួយថ្ងៃ ដើម្បី​បង្ការ​ការនឿយហត់​អស់កម្លាំង។ អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន​កាបូន​អី​ុ​ត្រាត ផ្លែឈើស្រស់ៗ និង​បន្លែ​ពណ៌​បៃតង​គឺជា​ប្រភព​នៃ​ថាមពល។ បន្ថែម​ពីនេះ ធញ្ញជាតិ ខ្លាញ់ត្រី ប្រេង​អូ​លីវ ប្រេងដូង និង​ផ្លែ​ប៊័រ ក៏​ជា​ប្រភព​ដ៏​ល្អ​ក្នុង​ការផ្ដល់​កម្លាំង​ថាមពល​សិច​ដល់​ រាងកាយ​យ៉ាង​ប្រសើរ​ផងដែរ។ គ្រប់គ្រង​ស្ត្រេ​ស និង​ធ្វើឱ្យ​ចិត្តស្ងប់ ស្ដ្រេ​ស​ជា​របាំង​ធំ​បំផុត​ក្នុង​បញ្ហា​លើ​គ្រែ។ កាលណា​អ្នកមាន​អារម្មណ៍​តានតឹង​ខ្លាំង​ពី​ការងារ​នោះ អ្នក​ប្រាកដជា​មិន​នឹកនា​ដល់​សិច​ឡើយ។ដូច្នេះ​ការកាត់បន្ថយ​ស្ត្រេ​ស និង​ធ្វើឱ្យ​ចិត្តស្ងប់​ជាការ​ល្អ​ក្នុងការ​កែខៃ​ជីវិត​សិច​របស់​អ្នក។ តើ​គួរ​ធ្វើ​បែបណា? ដំណោះស្រាយ​ដ៏​ល្អ​គឺ បែងចែក​ពេលវេលា​ឱ្យបាន​ច្បាស់លាស់។ ចាត់ទុក​ការងារ​ជា​រឿង​មួយ និង​សុភមង្គល​គ្រួសារ​ជា​រឿង​ផ្សេងគ្នា។ ដូច្នេះ​មិន​ថា​អ្នកមាន​បញ្ហា​ពី​កន្លែង​ការងារ​ក៏ដោយ​នៅពេល​ប្រតិបត្តិការ​ជាមួយ​ដៃគូ​ត្រូវ​គិតពី​ភាព​សុខ​ស្រួល​របស់​ដៃគូ​ជាង​ ដោយ​បំភ្លេចចោល​រឿង​ការងារ​មួយ​ឡែក​សិន។ ហាត់ប្រាណ​ជាមួយ​ដៃគូ ការហាត់​ប្រាណ​តាមរយៈ​សកម្មភាពផ្សេងៗជាមួយ​ដៃគូ ដូចជា ការរត់ …

សុខភាព&សិច
មូលហេតុដែលធ្វើអោយបុរសខ្សោយផ្លូវភេទ

បច្ចុប្បន្ននេះបុរសភាគច្រើនតែងតែជួបប្រទះនូវបញ្ហាខ្សោយផ្លូវភេទវាធ្វើអោយប៉ះពាល់ដល់សេចក្តីសុខក្នុងគ្រួសារ។ បញ្ហាដែលបណ្តាលអោយបុរសខ្សោយផ្លូវភេទគឺ៖ ១-សេពគ្រឿងស្រវឹង ជាតិអាល់កុលក្នុងគ្រឿងស្រវឹង អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ធ្វើឱ្យលិង្គមិនងាយឡើងរឹង ព្រមទាំងប៉ះពាល់ដល់ការរួមភេទផងដែរ ដែលធ្វើឱ្យបុរសភាគច្រើនយល់ខុសថា ការសេពគ្រឿងស្រវឹង ជួយពន្យារការចេញទឹកកាមទៅវិញ ។ ២-ជក់បារី ការជក់បារីបានជះឥទ្ធិពលអាក្រក់ដល់របត់ឈាមរត់ និងសរសៃឈាម ។ លោកវេជ្ជបណ្ឌិត Jane Greer និយាយថា ជាទូទៅបុរសត្រូវការលំហូរឈាមរត់ឱ្យបានល្អ ទើបវាអាចជួយដល់ដំណើរការរបស់ប្រដាល់ភេទបាន ។ ៣-លើសទម្ងន់ ការឡើងទម្ងន់ខ្លាំងពេក អាចបង្កបញ្ហាជាច្រើនទៅលើរបត់ឈាម និងប៉ះពាល់សរសៃឈាមទៀតផង ដែលវាធ្វើឱ្យឈាមមានការលំបាកពេលរត់ទៅប្រព័ន្ធសរសៃប្រសាទលិង្គ ។ ៤-ការចុះខ្សោយអ័រម៉ូន Testosterone កម្រិតទាបនៃអ៊័រម៉ូន Testosterone ធ្វើឱ្យលិង្គមិនឡើងរឹងដូចធម្មតា ប៉ុន្តែបញ្ហានេះងាយស្រួលក្នុងការព្យាបាល ។ ៥-ស្ត្រេស សភាពហត់នឿយនឹងការងារ ឬធុញថប់នឹងអ្វីមួយបានជះឥទ្ធិពលច្រើនចំពោះចំណង់ផ្លូវភេទរបស់បុរស ជាហេតុធ្វើឱ្យគ្មានអារម្មណ៍រួមភេទ ។ Perfect Man  ជួយបង្កើនអនុភាពរាងកាយបុរស ឲ្យមានភាពក្លាហានក្នុងការរួមភេទ ។  Perfect Man ល្អសម្រាប់បុរសដែលមានបញ្ហាផ្លូវភេទ ឬ ងាប់លិង្គ ➔ …

សុខភាព&សិច
៥ចំណុចសំខាន់ៗ ដែលបុរសត្រូវដឹង មុនពេលរួមភេទជាមួយដៃគូក្រមុំព្រហ្មចារី

ពិតណាស់ការរូមភេទវាជាផ្នេកមួយនៃជីវិតរបស់យើង ដែលវាជាមិនអាចខ្វះបានរបស់មនុស្សគ្រប់រូបមិនថាប្រុសមិនស្រីទេ។ មនុស្សយើងម្នាក់ៗតែងតែស្វែងរកដៃគួរជីវិតដើម្បីចាប់ដៃគ្នានិងសាងអនាគត់ជាមួយគ្នា ពិតណាស់ពេលដែលអ្នកនាក់បានដៃរៀបការហើយ នៅថ្ងៃបន្ដាប់វាជាថ្ថៃផ្សំដំណេករបស់អ្នកជាមួយដៃគួររបស់យើងជាស្រីក្រមុំវាជាផលវីបាក់សំរាប់មនុស្សប្រុស ដើម្បីដំណើរការអោយបាននៅយប់ផ្សំដំណេក។ ទោះជាក្នុងយុគសម័យវិទ្យាសាស្ត្រទំនើប ដែលគូស្នេហ៍គូជីវិតមានការយល់ដឹងច្រើនពីរឿងផ្លូវភេទ ប៉ុន្តែសម្រាប់ការរួមភេទជាមួយនារីក្រមុំព្រហ្មចារីភាគីបុរសគួរតែដឹងពីចំណុចសំខាន់ៗមួយចំនួន ដើម្បីឲ្យដំណើរការរួមភេទលើកដំបូងរបស់ស្ត្រីប្រពឹត្តទៅយ៉ាងរលូន ផ្អែមល្អែមមិនអាចបំភ្លេចបាន។ ១ – បង្ហាត់បង្រៀននាងៈ អ្នកខ្លះអាចសប្បាយរីករាយក្នុងការបង្ហាត់បង្រៀនឲ្យនាងយល់។ ប៉ុន្តែចំពោះបុរសខ្លះ ការដែលត្រូវបង្ហាត់បង្ហាញនាងពីរឿងនេះ អាចជារឿងមួយធ្វើឲ្យពួកគេអស់អារម្មណ៍រួមភេទ។ តែបើមិនយល់ពីអារម្មណ៍របស់នាងទេ បែរជាគិតតែបំពេញចំណង់កាមគុណរបស់ខ្លួនឯង វាអាចធ្វើឲ្យនាងមានការមិនពេញចិត្ត។ ២ – អាការពេលរួមភេទៈ ដោយសារមិនធ្លាប់ឆ្លងកាត់ការរួមភេទ អាចធ្វើឲ្យនាងមានអារម្មណ៍ភិតភ័យចាប់តាំងពីពេលបើកឆាកដំបូង រហូតដល់ចប់។ ស្រីក្រមុំព្រហ្មចារីម្នាក់ៗ តែងស្តែងចេញនូវអាការប្លែកៗមិនដូចគ្នាទេ។ ជាពិសេស គឺខណៈពេលជិតដល់ចំណុចកំពូលនៃភាពស្រណុកស្រួលធ្វើឲ្យអារម្មណ៍ពុះកញ្ជ្រោលខ្លាំង។ បើនាងទុកក្រចកដៃ អ្នកត្រូវត្រៀមខ្នងសម្រាប់ស្វាគមន៍ស្នាមក្រចកឲ្យហើយទៅ ព្រោះខណៈពេលនាងត្រេកត្រអាលដោយភាពស្រណុកស្រួល ដៃទាំងទ្វេរបស់នាងអាចនឹងខ្វាចខ្ញាំខ្នងរបស់អ្នកឲ្យចេញឈាមបានដោយមិនដឹងខ្លួន។ ៣ – តោងស្អិតដូចឈ្លើងៈ ដោយសារនាងនៅក្រមុំព្រហ្មចារីដែលទើបតែប៉ះពាល់អ្នកជាបុរសលើកដំបូងរបស់នាង ដូច្នេះហើយទើបធ្វើឲ្យនាងមានអារម្មណ៍យ៉ាងពិសេសមកលើអ្នក។ បន្ទាប់ពីបានកន្លងខ្លួនប្រាណនាងហើយ វាច្បាស់ណាស់ថា អ្វីៗនាងបានប្រគល់ជូនអ្នកក្នុងនាមជាស្វាមី ហើយនាងនឹងតោងអ្នកស្អិតដូចឈ្លើងអីចឹង។ ៤ – ត្រូវបបោសអង្អែលយូរៈ ការដែលត្រូវបបោសអង្អែលឲ្យបានយូរជាងធម្មតា ក៏ដោយសារហេតុផលថា នាងជាស្រីក្រមុំព្រហ្មចារីនេះឯង។ …