ទំនាក់ទំនង​ស្នេហា​ ៦ប្រភេទដែល​​មាន​មាន​ឥទ្ធិពល​​ក្នុង​ជីវិត​របស់​យើង​

ស្នេហា&គ្រួសារ

ស្នេហា​នៃ​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ​ តែង​តែ​ទៅ​តាម​ប្រភេទ​រៀង​ៗ​ខ្លួន​ ហើយ​ប្រភេទ​ស្នេហា​ទាំង​ ៦​ នេះ​អាច​មើល​ដឹង​ពី​រឿង​ទៅ​ថ្ងៃ​អនាគត​ក្នុង​ជីវិត​ស្នេហា​អ្នក ៖

១. ស្នេហា​ដែល​​មាន​ការ​ដុះដាល​ជាមួយ​គ្នា ៖​ ជា​ស្នេហា​ដែល​មនុស្ស​ពីរ​នាក់​ចូលរួម​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ព្យាយាម​បង្កើត​ភាព​ផ្អែមល្ហែម​ ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់​ ហើយ​ស្នេហា​នេះ​បាន​ជួយ​ដល់​ស្មារតី និង​ទឹក​ចិត្ត​របស់​ពួក​គេ​ ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន​។ ប្រភេទ​ស្នេហា​នេះ​អាច​បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​នឹង​សម្រេច​គោលដៅ​រួម​គ្នា​។

រូបតំណាង

២. ស្នេហា​ដែល​មាន​ភាព​ស្ងៀមស្ងាត់ ៖ ជា​ស្នេហា​មួយ​ដែល​មនុស្ស​ពីរ​នាក់​បាន​ភ្ជាប់​ចិត្ត​គ្នា​ក្នុង​ពិភព​មួយ​ដែល​មាន​ភាព​ស្ងប់​ស្ងាត់​​មួយ​​​ ពួក​គេ​មិន​ចូលចិត្ត​និយាយ​ និង​មិន​ខ្វល់​ថា​នឹង​មាន​​រឿង​អ្វី​កើត​ឡើង​លើ​ស្នេហា​ឡើយ​។ ប្រភេទ​ស្នេហា​នេះ​គឺ​បាន​បង្ហាញ​ថា​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ បើ​មិន​ប្រឹង​មិន​ប្រឹង​ប្រែង​ទេ​នោះ​វា​នឹង​ក្លាយ​ទៅ​ជា​អាសាបង់។

៣. ស្នេហា​ដែល​មាន​ភាព​ងាយ​ស្រួល ៖​ ជា​ស្នេហា​ដែល​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​ដោយ​មាន​ភាព​រីករាយ​ ថា​ធ្វើ​អី​ក៏​ធ្វើ​ មាន​សេរី​ភាព​ ហើយ​មិន​ចូល​ចិត្ត​តឹង​រឹង​ក្នុង​ស្នេហា​ ឬ​ក៏​ប្រកាន់​ជ្រុល​រវាង​គ្នា​នឹង​គ្នា។ ប្រភេទ​ស្នេហា​នេះ​ ជា​មិន​អាក្រក់​នោះ​ទេ​ ហើយ​អាច​សម្រេច​គោលដៅ​គ្រួសារ​ជាមួយ​គ្នា​ទៀត​ ប៉ុន្តែ​ត្រូវ​តម្រូវ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ចិត្ត​ធ្ងន់​បន្តិច​​ពេល​ដែល​មាន​បញ្ហា។

៤. ស្នេហា​ដក​ពិសោធន៍ ៖ ជា​ស្នេហា​មួយ​ដែល​អាត្មានិយម​ ព្រោះ​ពួក​គេ​បង្កើត​ស្នេហា​នេះ​ឡើង​មក​ក៏​ដោយ​សារ​ចង់​ដឹង ចង់​ស្គាល់​ ឬ​ក៏​ប្រៀបធៀប​គ្នា ដើម្បី​ស្វែងរក​ភាព​ពិតប្រាកដ​នៃ​ពួក​គេ។ ប្រភេទ​ស្នេហា​នេះ​ គឺ​មិន​ជោគជ័យ​នោះ​ទេ​ ទោះ​បី​ជា​ទទួល​បាន​អារម្មណ៍​ស្រឡាញ់​ពិត​ក៏​ដោយ។

៥. ស្នេហា​ដែល​ប្រឹង​បន្ត​ទាំង​អស់​អារម្មណ៍ ៖​ ជា​ស្នេហា​មួយ​ដែល​ចាប់​ផ្ដើម​អស់​អារម្មណ៍ អស់​ការ​ស្រឡាញ់ ប៉ុន្តែ​អាច​នៅ​មាន​ការ​អាណិត ឬ​ក៍​មិន​ដាច់​ចិត្ត ហើយ​ព្យាយាម​នៅ​បន្ត​​។ ប្រភេទ​ស្នេហា​នេះ​ គឺ​មិន​ល្អ​នោះ​ទេ​ បើ​អាច​គួរ​ទេ​បញ្ចប់​វា​តាំង​ពី​ពេល​ដែល​អស់​ចិត្ត​ កុំ​ព្យាយាម​នៅ​បន្ត​អី​ ព្រោះ​វា​គ្មាន​លទ្ធផល​នោះ​ទេ ។

៦. ស្នេហា​ដែល​មាន​ការ​ប្រកួត​ប្រជែង​ ៖​ ជា​ស្នេហា​មួយ​ដែល​ពួក​គេ​ព្យាយាម​ចង់​យក​ឈ្នះ​គ្នា​ យក​ត្រូវ​រៀង​ខ្លួន​ ដើម្បី​កុំ​ឲ្យ​ខ្លួន​ឯង​អន់​ ឬ​ក៏​ពេល​ដែល​ធ្វើ​អ្វី​មួយ​មិន​ត្រូវ​ការ​ជំនួយ​ពី​ម្នាក់​ទៀត​ សុខ​ចិត្ត​រឹង​ទទឹង​ធ្វើ​វា​តែ​ឯង។​ ប្រភេទ​ស្នេហា​នេះ​ គឺ​គ្មាន​អ្វី​ដែល​ត្រូវ​បន្ត​ទៀត​នោះ​ទេ​ វា​គួរ​តែ​មិន​មាន​តែ​ម្ដង។

ពេល​ខ្លះ​បើ​ដឹង​ថា​ស្នេហា​យើង​ពិបាក​នឹង​បន្ត​ហើយ​ គួរ​តែ​លះ​បង់​ដើម្បី​កុំ​ឲ្យ​រឹត​តែ​ឈឺចាប់​ខ្លាំង។​​​

ប្រភព៖ Brightside

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ស្នេហា&គ្រួសារ
ភាព​ខុស​គ្នា​រវាង​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​ក្នុង​ទំនាក់ទំនង​ស្នេហា

ធម្មជាតិ​នៃ​បុរស ​និង​នារី​គឺ​ខុស​គ្នា ដូច្នេះ​ទើប​ពេល​ដែល​មាន​ស្នេហា​មាន​ការ​មិន​យល់​ពី​គ្នា​ច្រើន។ ពេល​ខ្លះ​មនុស្ស​ប្រុស​គិត​បែប​នេះ មនុស្ស​ស្រី​គិត​បែប​នោះ​ហើយ​ធ្វើ​ការ​សន្និដ្ឋាន​ទាំង​មិន​បាន​ដឹង​ពី​ការ​ពិត។​ខាង​ក្រោម​នេះ​កញ្ញា នឹង​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា ៖ ១. ការ​និយាយ មនុស្ស​ប្រុស​មិន​សូវ​និយាយ​ច្រើន​ដូច​មនុស្ស​ស្រី​ទេ។ ភាគ​ច្រើន​​គេ​ស្ងៀមស្ងាត់ ហើយ​មិន​សូវ​រអ៊ូ​ច្រើន​ទោះ​មាន​រឿង​អី​មិន​ពេញ​ចិត្ត​ក៏​ដោយ។ រឿង​ខ្លះ​ទៀត​គឺ​​គេ​ឲ្យ​វា​កន្លង​ហួស​ ដោយ​មិន​ប្រកាន់។ ដោយឡែក​មនុស្ស​ស្រី​វិញ​គឺ​ចូលចិត្ត​និយាយ​ច្រើន ទោះ​រឿង​តូចតាច​យ៉ាង​ក៏​នាង​និយាយ​ឲ្យ​ខាង​ប្រុស​ស្ដាប់​ដែរ ហើយ​អាច​ថា​មនុស្ស​ស្រី​គឺ​រអ៊ូ​ច្រើន​ពេល​មាន​រឿង​អី​កើតឡើង។ រូបតំណាង ២. អារម្មណ៍ បុរស​គឺ​មាន​អារម្មណ៍​នឹងធឹង​ជាង​មនុស្ស​ស្រី។ គេមិន​សូវ​រំភើប​ខ្លាំង ហើយ​ក៏​មិន​សូវ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ប៉ុន្មាន​ដែរ​បើ​រឿង​នោះ​តិច​តួច។ ភាគ​ច្រើន​គឺ​គេមិន​សូវ​អន់​ចិត្ត​ ឬ​គិត​អី​ច្រើន​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​មើល​ទៅ​មិន​សូវ​ផ្អែមល្ហែម ឬ​រឹងៗ​ដូច​គល់ឈើ​ជា​ដើម។ ប៉ុន្តែ​មនុស្ស​ស្រី​គឺ​ឆាប់​រំភើប ឆាប់​ខឹង ឆាប់​អន់ចិត្ត ឆាប់​ងរង៉ក់​ណាស់ នាង​ត្រូវ​ការ​ការ​លួងលោម​ច្រើន ការ​ផ្អែមល្ហែម​ច្រើន។​ម្យ៉ាង​ទៀត​នាង​គិត​ច្រើន​ជាង​បុរស​ទោះបី​រឿង​នោះ​តិចតួច​ក៏​ដោយ។ ៣. ការ​មើល​ឃើញ ភាគ​ច្រើន​មនុស្ស​ស្រី​តែង​គិត​ថា​មនុស្ស​ប្រុស​មើល​ឃើញ​ស្រី​ដែល​សិចស៊ី តែងខ្លួន​ឆើតឆាយ​ស្អាត ប៉ុន្តែ​ការ​ពិត​មនុស្ស​ប្រុស​មិន​បាន​មើល​ឃើញ​នារី​បែប​នោះ​ស្អាត​ឡើយ។ គាត់​ការពិត​មើល​ឃើញ​នារី​ដែល​សាមញ្ញៗ​ស្អាត​ច្រើន​ជាង ហើយ​គាត់​ចូលចិត្ត​ និងចាប់អារម្មណ៍​ភាព​ធម្មតា​ទាំង​នោះ។ ចំណែក​មនុស្ស​ស្រី​មើល​ឃើញ​ថា​ខ្លួន​ឯង​តែង​ខ្លួន​សាមញ្ញ​មិន​ស្អាត ហើយ​តែង​ព្យាយាម​តែងខ្លួន​ច្រើនដើម្បី​ឲ្យ​មនុស្ស​ប្រុស​ចាប់​អារម្មណ៍​ទៅ​វិញ។ រូបតំណាង ៤. ពេល​ខឹង បុរស​ពេល​ខឹង​ភាគ​ច្រើន​គឺ​មិន​សូវ​និយាយ​តែ​ម្ដង គឺ​គាត់​ដើរ​ចេញ​ទៅ​រក​កន្លែង​ដែល​ស្ងាត់​ដើម្បី​រំងាប់​កំហឹង​សិន សឹម​មក​និយាយ​ដោះស្រាយ​គ្នា​តាម​ក្រោយ។ …

ពត័មាន
សញ្ញា ១០​យ៉ាង ដែល​បង្ហាញ​​ថា​អ្នក​នឹង​ជោគជ័យ​នៅ​ថ្ងៃ​អនាគត

មិន​មាន​នរណា​ម្នាក់ អាច​មើល​ដឹង​ពី​រឿង​អនាគត​នោះ​ទេ ប៉ុន្តែ​គេ​អាច​ដឹង​ថា តើ​អនាគត​របស់​គេ​អាច​នឹង​ក្លាយ​ជា​អ្វី ប្រសិន​បើ​គេ​បាន​ខិត​ខំ​ប្រឹង​ប្រែង​តាំង​ពី​ពេល​បច្ចុប្បន្ន។ ដូច្នេះ មាន​សញ្ញា​ចំនួន ១០ ដែល​បង្ហាញ​ថា អ្នក​អាច​ក្លាយ​ជា​បុគ្គល​ជោគជ័យ នៅ​ថ្ងៃ​អនាគត​ ប្រសិន​បើ​អ្នក​មាន​ទម្លាប់​ធ្វើ​រឿង​ទាំង​នេះ៖ ១. គោរព​ម៉ោង​ពេល ប្រសិន​បើ​អ្នក​តែង​តែ​ទៅ​ធ្វើការ​​​ទាន់​ពេល​វេលា នោះ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ពី​ការងារ​ទាំង​សម្រាប់​ខ្លួន​ឯង​ផ្ទាល់ និង​ទាំង​សម្រាប់​ក្រុម​ការងារ​ទាំងមូល​។ មនុស្ស​ដែល​គោរព​ពេល​វេលា​ប្រជុំ ឬ ការ​ណាត់​ជួប​ណា​មួយ គឺ​ជា​មនុស្ស​ដែល​នឹង​ក្លាយ​ជា​មេដឹកនាំ​ទៅ​ថ្ងៃ​អនាគត​។ ២. មិន​អង្គុយ​រអ៊ូរ មិន​បន្ទោស​អ្នក​ដទៃ បើ​សិន​អ្នក​មិន​អាច​សម្រេច​ការងារ​អ្វី​មួយ​បាន អ្នក​មិន​នៅ​អង្គុយ​រអ៊ូរ ហើយ​ទម្លាក់​កំហុស​ដាក់​អ្នក​ដទៃ​នោះ​ទេ​។ អ្នក​នឹង​ចាត់​ទុក​វា​ជា​បទពិសោធន៍ ហើយ​ព្យាយាម​រក​ដំណោះស្រាយ​។ ៣. អបអរ​ជោគជ័យ​របស់​អ្នក​ដទៃ (បើក​ចិត្ត​ឲ្យ​ទូលាយ) អ្នក​តែងតែ​សប្បាយ​ចិត្ត ប្រសិន​បើ​ឃើញ​មិត្តភក្តិ ឬ មិត្ត​រួម​ការងារ​របស់​អ្នក​ទទួល​បាន​ជោគជ័យ​។ អ្នក​នឹង​មិន​មាន​ចិត្ត​ច្រណែន​ឈ្នានីស​​ ចំពោះ​ភាព​ជោគជ័យ​របស់​ពួកគេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ក៏​រក្សា​ចិត្ត​ធ្វើ​ឲ្យ​បាន​ដូច ឬ លើស​ពួក​គេ​នៅ​ថ្ងៃ​ណា​មួយ​។ ៤. បញ្ចេញ​យោបល់ អ្នក​ចូល​រួម​បញ្ចេញ​យោបល់ ដើម្បី​ការ​វិវត្ត​ផ្សេង​ៗ​។ អ្នក​មិន​មែន​ជា​មនុស្សដែល​អង្គុយ​នៅ​ស្ងៀម ហើយ​ចាំតែ​ហៃអើ គ្រប់​សំណើរ …

ស្នេហា&គ្រួសារ
ស្នេហា​ដំបូង​​​​​នៅ​តែ​ពិសេស​ ហើយ​ពិបាក​​នឹង​បំភ្លេច​ ក៏​ដោយ​សារ​​តែ​ហេតុ​ផល​នេះ​ដែរ​

អ្នក​ណា​ក៏​មាន​ស្នេហា​គ្រា​ដំបូង​ដែរ​ គ្រាន់​តែ​មិន​ប្រាកដ​ថា​វា​ជោគជ័យ​ឬក៏​អត់​ ព្រោះ​អ្វី​ៗ​ក៏​យើង​មិន​អាច​មើល​ឃើញ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ពាក្យ​ថា​ «ស្នេហា​ដំបូង» ​វា​ស្ដាប់​ទៅ​នៅ​តែ​ពិសេស​ ហើយ​មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​ចង​ចាំ​វា​ ក៏​ព្រោះ​តែ​៖ ​ @ស្នេហា​ដំបូង​គឺ​មាន​ឥទ្ធិពល​ខ្លាំង​៖​ អារម្មណ៍​ដែល​អ្នក​ស្រឡាញ់​មនុស្ស​ម្នាក់​ដំបូង​ គឺ​ជា​អារម្មណ៍​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​ ព្រោះ​វា​ជា​ពេល​ដែល​អ្នក​ស្គាល់​ពាក្យ​ថា​ស្រឡាញ់​លើក​ទី​១​ ​ ដូច្នេះ​ហើយ​ពេល​នោះ​គឺ​ជា​ពេល​ដែល​ពិសេស​បំផុត​សម្រាប់​អ្នក​។ @ការ​បែក​បាក់​ស្នេហា​ដំបូង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​អ្នក​៖​ ស្នេហា​ទី​មួយ​គឺ​គ្រប​ដណ្ដប់​លើ​អារម្មណ៍​ និង​ ទឹកចិត្ត​អ្នក​ខ្លាំង ដូច្នេះ​ពេល​ដែល​បែកគ្នា​ប្រាកដ​ជា​អាច​​មាន​ការ​ប៉ះ​ពាល់​ខ្លាំង​លើ​ទឹក​ចិត្ត​​អ្នក​ ហើយ​ក៏​ពិបាក​នឹង​បំភ្លេច​ដែរ​។ @ស្នេហា​ដំបូង​គឺ​មាន​ការ​ចង​ចាំ​ច្រើន​៖​ មិន​ប្រាកដ​ថា​វា​ជា​ការ​ចងចាំ​ល្អ​ឬ​អាក្រក់​នោះ​ទេ​ តែ​វា​ប្រាកដ​ជា​ដក​ជាប់​ក្នុង​ខួរក្បាល​របស់​អ្នក​ ភាព​ផ្អែម​ល្ហែម​ អារម្មណ៍​រំភើប​ ការ​ខក​ចិត្ត​ ការ​ឈឺ​ចាប់​ដែល​មាន​នៅ​ពេល​នោះ​សុទ្ធ​តែ​ជា​អារម្មណ៍​ដំបូង​ដែល​អ្នក​ទទួល​បាន​ ដូច្នេះ​​វា​ពិត​ជា​ពិបាក​នឹង​បំភ្លេច​ណាស់​។ @ស្នេហា​ដំបូង​គឺ​ជា​ស្នេហា​ដ៏​ស្លូត​ត្រង់​មួយ​៖​ ភាគ​ច្រើន​ស្នេហា​ដំបូង​គឺ​ជា​ការ​ស្រឡាញ់​ដោយ​ស្មោះត្រង់​ និង​ជា​អារម្មណ៍​ពិត កើត​ចេញ​ពី​ចិត្ត​​ មិនមែន​កើត​ឡើង​ដោយ​ការ​ការ​ស្អប់​ ការ​ខឹង​ ឬ​ក៏​មាន​ចិត្ត​ចង់​ធ្វើ​បាប​នោះ​ទេ​។ @ស្នេហា​ដំបូង​បាន​ផ្លាស់​ប្ដូរ​អ្នក​៖​ ស្នេហា​ដំបូង​បាន​ផ្លាស់​ប្ដូរ​អ្នក​ ពេល​ខ្លះ​វា​អាច​ផ្លាស់​ប្ដូរ​អ្នក​ពី​អាក្រក់​ទៅ​ល្អ​ ហើយ​ខ្លះ​ទៀត​ពី​ល្អ​ទៅ​អាក្រក់​ ទៅ​តាម​ទំហំ​ដែល​វា​មាន​មក​លើ​អ្នក​។ វា​បាន​បង្រៀន​អ្នក​ឲ្យ​ស្គាល់​រឿង​ជា​ច្រើន​ ហើយ​កែប្រែ​អ្នក​ឲ្យ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត។ @ស្នេហា​ដំបូង​គឺ​តំណាង​ឲ្យ​ភាព​យុវវ័យ​របស់​អ្នក​៖ សួរ​ខ្លួន​ឯង​មើល​ថា​ពេល​ដែល​មាន​ស្នេហ៍​គ្រា​ដំបូង​នៅ​ពេល​ណា​?​ ភាគ​ច្រើន​ទៅ​ហើយ​ដែល​មាន​ស្នេហា​ទី១​នៅ​ពេល​ដែល​ខ្លួន​ជា​យុវវ័យ​​ មិន​ទាន់​មាន​គំនិត​ចាស់​ទុំ។ @ស្នេហា​ដំបូង​គឺ​ជា​ជា​ស្នេហា​ដែល​មាន​តែ​ម្ដង​ប៉ុណ្ណោះ៖ អ្នក​មិន​អាច​និយាយ​ថា​ស្នេហា​ដំបូង​អ្នក​មាន​លើក​ទី​២​នោះ​ទេ​ ដូច្នេះ​ហើយ​ទើប​ពាក្យ​ថា​ស្នេហ៍​ដំបូង​នៅ​តែ​ពិសេស​ …