គន្លឹះ​ងាយៗ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ មិន​ចាស់​មុន​អាយុ

សម្រស់ & សុខភាព

ដោយសារ​តែ​ជាប់​រវល់​នឹង​ការងារប្រ​ចាំថ្ងៃ​ច្រើន​ពេក ដូចជា ការងារ​រក​ប្រាក់​ចំណូល ការងារ​ផ្ទះ​សម្បែង កូន​ចៅ ប្តីសី មិត្តៗ​ស្រ្តី​មួយ​ចំនួន មិន​សូវ​បាន​គិត​គូរ ឬ​ក៏​ភ្លេច​គិត​ពី​ការ​ថែទាំ​សុខភាព​ខ្លួន​ឯង។ សុខភាព​ពិត​ជា​សំខាន់​ណាស់ ដូច្នេះ​កុំ​បណ្តែត​បណ្តោយ​អី គួរ​ងាក​មក​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខភាព​តាម​វិធី​ងាយៗ​ខាង​ក្រោម​នេះ៖

1). ជៀស​វាង​ការ​មិន​ញុំា​អាហារ​ពេល​ព្រឹក៖

ការ​​មិន​ញុំា​អាហារ​ពេល​ព្រឹក ពិត​ជា​ប៉ះ​ពាល់​ចំពោះ​សុខភាព​ដែល​យើង​មិន​អាច​ប្រកែក​បាន ដូច​ជា ការ​លើស​សម្ពាធ​ឈាម ការ​ឡើង​ទម្ងន់ ជំងឺ​មហារីក​ជា​ដើម។ ច្រើន​ជាង​នេះ​ទៅ​ទៀត វា​ផ្តល់​ផល​ប៉ះពាល់​ខ្លាំង​ដល់​ទម្លាប់​រស់នៅ​ជា​ប្រចាំ​​របស់​អ្នក ដោយ​វា​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍ និង​ថាមពល​របស់​អ្នក។

ដំណោះ​ស្រាយ៖

  • ញុំា​អាហារ​ពេល​ព្រឹក​ដែល​មាន​តុល្យភាព​ជា​រៀងរាល់​ថ្ងៃ
  • អាហារ​ពេល​ព្រឹក​ទាំង​នោះ​ត្រូវ​តែ​មាន​ចម្រុះ ដូចជា​ផ្លែ​ឈើ​ស្រស់ ឬ​ទឹក​ផ្លែឈើ អាហារ​មាន​សារជាតិ កាបូអ៊ីដ្រាត ដូច​ជា នំប៉័ង ភេសជ្ជៈ​សម្បូរ​ជាតិ​កាល់ស្យូម ដូចជា ទឹក​ដោះ​គោ និង​អាហារ​សម្បូរ​ប្រូតេអ៊ីន (សាច់ ឬស៊ុត )។

2). ថែរក្សា​ឆ្អឹង៖

គ្រោង​ឆ្អឹង​មិន​ត្រឹមតែ​ដើរ​តួនាទី​ទ្រទ្រង់​រាង​កាយ​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឆ្អឹង​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​រាងកាយ​របស់​យើង​ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​បង្កើត​កោសិកា​ឈាម និង​ផ្ទុក​សារធាតុ​រ៉ែ។ ការ​មាន​កំហាប់​ដង់ស៊ីតេ​ឆ្អឹង​ទាប​ធ្វើឲ្យ​អ្នក​ប្រឈម​មុខ​​នឹង​ជំងឺ​ឆ្អឹង​ស្ពត និង​ពុក​ឆ្អឹង ជា​លក្ខខណ្ឌ​ដែល​ធ្វើ​ឲ្យ​ឆ្អឹង​កាន់​តែ​ពុក​ផុយ។ វា​ជា​រឿង​ធម្មតា​ដែល​កំហាប់​ដង់ស៊ីតេ​ឆ្អឹង​កាន់​តែ​ថយ​ចុះ​ទៅ​តាម​វ័យ​របស់​យើង ប៉ុន្តែ​វា​ជា​ពេលវេលា​ដែល​យើង​ត្រូវ​តែ​ប្រាកដ​ថា​ឆ្អឹង​មាន​សុខភាព​ល្អ និង​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ក្នុង​ពេល​វ័យ​កាន់​តែ​ចាស់។

ដំណោះ​ស្រាយ៖

  • ប្រើប្រាស់​សារធាតុ​ខ្លាញ់​ដែល​មាន​គុណភាព​ខ្ពស់
  • ធ្វើ​លំហាត់​ប្រាណ ដើម្បី​ជួយ​បង្កើន​ភាព​រឹងមំា និង​តុល្យភាព​នៃ​ឆ្អឹង
  • កាត់​បន្ថយ​ការ​ប្រើប្រាស់​ជាតិ​ស្ករ ជាតិ​អាល់កុល និង​កាហ្វេអ៊ីន

3). កាត់​បន្ថយ​ស្រេ្តស៖   តើ​ញឹក​ញាប់​ទេ​ដែល​អ្នក​ឈឺក្បាល រញីរញ័រ ឈឺក ឈឺ​សាច់​ដុំ វិល​មុខ មាន​ការ​ភ្លេច​ភ្លាំង​ច្រើន កម្លាំង​ធ្វើការ​ថយ​ចុះ ឯ​លទ្ធផល​ក៏​មិន​សូវ​ចេញ​ជា​ដុំ​កំភួន​ដែរ​ទេ? អាការ​ទាំង​នេះ​បញ្ជាក់​ថា​អ្នក​តាន​តឹង​ច្រើន។ ការ​ស្ថិត​នៅ​ក្រោម​សម្អាធ​ទាំង​នេះ​ជា​ញឹកញាប់​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ភ័យ​ខ្លាច គាំង​បេះដូង ដាច់​សរសៃ​ឈាម​ខួរក្បាល លើស​សម្ពាធ​ឈាម ប្រព័ន្ធ​ស៊ាំរាង​កាយ​មាន​ការ​រំខាន និង​ធ្វើ​ឲ្យ​ជាតិស្ករ​នៅក្នុង​ឈាម​ធ្លាក់​ចុះ។

ដំណោះ​ស្រាយ៖

  • ញុំា​អាហារ​សុខភាព​តិចតួច ឬ​ញុំា​តែ
  • ដើរ​ចេញ​ពី​បញ្ហា​មួយ​ភ្លែត​ដើម្បី​បន្ធូរអារម្មណ៍ (ដក​ដង្ហើម​វែងៗ រាប់​យឺតៗ ពី១​ដល់​១០ )
  • គេង​ឲ្យ​បាន​គ្រប់​គ្រាន់ និង​រក្សា​អត្តចរិត​វិជ្ជមាន។

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សម្រស់ & សុខភាព
ងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់! រិធីក្នុងការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិ ដែលចំណាយអស់តិច ប៉ុន្តែនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត

ស្នាមសង្វារ កើតមានឡើងបណ្ដាលមកពីហេតុផលផ្សេងៗខុសៗពីគ្នា។ អ្នកខ្លះកើតមានស្នាមសង្វារក្នុងកំឡុងពេលមានផ្ទៃពោះ ឬសម្រាលកូនរួច រីឯមនុស្សមិនធ្លាប់មានផ្ទៃពោះមួយចំនួនទៀតក៏អាចកើតមានស្នាមសង្វារបានដែរ ដោយសារតែការឡើងទម្ងន់ ឬស្រកទម្ងន់លឿនពេករបស់ពួកគេ។ ជាការពិតណាស់ គ្មាននរណាម្នាក់ចង់ឲ្យស្នាមសង្វារនៅជាប់នឹងផ្នែកណាមួយនៃរាងកាយរហូតនោះទេ ជាពិសេសចំពោះស្ត្រីៗ។ ជាទូទៅ ការព្យាបាលស្នាមសង្វារតាមបែបទំនើប គឺត្រូវការនូវការចំណាយពេលវេលា និងប្រាក់អស់ច្រើន។ ទោះជាយ៉ាងណា ក៏នៅមានការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាពផងដែរ។ ខាងក្រោមជាវិធីងាយៗមួយចំនួន ដើម្បីព្យាបាលបំបាត់សង្វារដោយប្រើវត្ថុធាតុដើមពីធម្មជាតិចំណាយអស់តិច ប៉ុន្តនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត៖ ១. ទឹកដំឡូងបារាំង ៖ ខណៈដែលមានផលិតផលសម្រស់ផ្សេងៗពីគ្នាជាច្រើនគ្មានប្រសិទ្ធភាពក្នុងការព្យាបាល ឬបំបាត់នូវស្នាមសង្វារនោះ ទឹកដំឡូងបារាំងស្រស់បែរជាទទួលបានជោគជ័យលើបញ្ហាទាំងអស់នេះបាន។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែយកទឹកដំឡូងបារាំងដែលបានគាប ឬកិនចេញពីមើមដំឡូងបារាំងមកលាបពេញកន្លែងដែលទទួលរងផលប៉ះពាល់ជាញឹកញយតាមដែលអាចធ្វើបានជាការស្រេច ឬអ្នកកាត់ដំឡូងបារាំងជា ២កំណាត់ ហើយយកម្ខាងមកដុសលើស្បែកដែលរងផលប៉ះពាល់រយៈពេលមួយស្របក់ រួចទុកឲ្យទឹកដំឡូងដែលជាប់លើកន្លែងដែលបានដុសឲ្យស្ងួត សឹមលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ ២. ផ្នែកសនៃស៊ុត ៖ មនុស្សជាច្រើនបានអះអាងថា ផ្នែកពណ៌សនៃស៊ុតប្រសិទ្ធភាពក្នុងការជួយព្យាបាលឲ្យជាសះស្បើយ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺ ស៊ុត ១ ឬ ២ គ្រាប់ ឬច្រើ់នជាងនេះអាស្រ័យ លើទំហំនៃផ្នែកដែលអ្នកចង់លាប។ ស្រង់យកតែផ្នែកពណ៌សនៃសុទ្ធមកកូរ ឬវឹកឲ្យសព្វរហូតទាល់តែទន់លែងគគ្រើម រួចប្រើប្រាស់ម្រាមដៃ …

សម្រស់ & សុខភាព
ផ្លែឈើ ៩ប្រភេទ​ បរិភោគ​កាន់តែច្រើន​កាន់តែ​ជួយ​ឲ្យ​ស្បែក​ស​តឹង​រលោង

ការថែទាំ​ធ្វើ​ឲ្យ​ស្បែ​កស ជួនកាល​ពុំមែន​មានតែ​ពី​គ្រឿងសំអាង​ប៉ុណ្ណោះ​ទេ តែ​នៅ​ត្រូវបាន​កំណត់ដោយ​របប​ទទួលទាន​របស់​អ្នក ។​ ស្ត្រី​អាស៊ី​មាន​ទស្សនៈ​ថា ស្បែក​កាន់តែ​សរ​លោង​កាន់តែ​ស្រស់ស្អាត និង​ទាក់ទាញ ។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​ពុំ​ដឹងថា ពណ៌​សម្បុរស្បែក​ក៏ត្រូវ​បានកំណត់​មួយផ្នែកធំ ដោយ​អាហារ​ដែល​អ្នក​ទទួលទាន​ប្រចាំថ្ងៃ ។ ដោយ​ការ​ទទួលទាន​ផ្លែឈើ ៩ មុខ ខាងក្រោម​នេះ​ជាប្រចាំ អ្នកនឹង​ឃើញ​ស្បែក​របស់ខ្លួន​ប្រែប្រួល​យ៉ាងច្បាស់ ក្រោយ​រយៈពេល​តែ​២​ខែ ។​ ១.​គី​វី​  ឈរ​ដំបូង​ក្នុង​បញ្ជី​អាហារ​ជួយ​ឲ្យ​ស្បែក​ស្អាត, គី​វី​មាន​ផ្ទុក​យ៉ាងច្រើន​នូវ​បរិមាណ​វីតាមីន C និង​សារជាតិ​រារាំង​មិន​ឲ្យ​ស្បែក​ប្រែជា​ស្រអាប់​ពណ៌ ។ ស្ត្រី​ដែលមាន​បញ្ហា​ជាំ និង​អាចម៍រុយ ចូរ​បរិ​ភោគគី​វី​ជាប្រចាំ​នឹង​ទទួលបាន​ផល​ដ៏​មិនគួរ​ឲ្យ​ជឿ ។​ ២.​ល្ហុង​ ពុំ​ត្រឹម​តែមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ល្ហុង​នៅមាន​លទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ភ្លឺ​ឡើង​រាល់ថ្ងៃ ដោយ​វា​សម្បូរ​អង់​ហ្ស៊ី​ម និង​វីតាមីន​A ជួយ​បង្កើត​កោសិកា​ជាថ្មី​និង​ធ្វើ​ឲ្យ​ស្បែក​ប្រសិទ្ធភាព ។​ ៣.​ក្រូចថ្លុង​ ជា​ផ្លែឈើ​ដ៏​អស្ចារ្យ​សម្រាប់​ការបញ្ចុះ​ទម្ងន់ ក្រូចថ្លុង​នៅមាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​និង​ប្រឆាំង​ភាព​ចាស់ ដោយសារ​ផ្ទុក​វីតាមីន C ជាច្រើន ។​ ៤.​ស្ត្រ​ប៊ឺ​រី​ ស្ត្រ​ប៊ឺ​រី សម្បូរ​អាស៊ីត tartaric វីតាមីន និង​សារជាតិ​រ៉ែ មាន​ប្រយោជន៍​សម្រាប់​សុខភាព​និង​សម្ផស្ស …

សម្រស់ & សុខភាព
ក្រោមភ្នែកឡើងហើមប៉ោងដូចយាយចាស់ វិធីទាំង២យ៉ាងនេះអាចជួយបាន!

ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ ជាដើម -ល-។ ក្នុងករណីអ្នកប្រញាប់ប្រញាល់ទៅក្រៅ ឬទៅពិធីជប់លៀងប្រាកដជាមានការបារម្ភខ្លាចខ្មាសគេ  ផ្ទៃមុខមិនស្អាតដែលធ្វើឱ្យបាត់បង់ទំនុកចិត្តជាមិនខាន។ ក្នុងពេលបន្ទាន់មិនដឹងជារកវិធីអ្វីមកដោះស្រាយ មែនទេ? ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ជាដើម វិធីទី១៖ ប្រើជែលប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ដែលអាចបំបាត់អាការរលាក ធ្វើឱ្យចរន្តឈាមក្រោមភ្នែកដើរស្រួល បំបាត់ខ្លាញ់ក្រោមភ្នែក ហើមប៉ោង និងស្នាមជ្រីញជ្រួញក្រោមភ្នែកបានយ៉ាងមានប្រសិទ្ធភាព។ ដោយគ្រាន់តែកាត់យកជែលប្រទាលកន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើមប៉ោងនោះទុកឱ្យស្ងួត រួចសឹមលាងទឹកចេញជាការស្រេច។ ពេលនេះអ្នកអាចតុបតែងខ្លួនទៅកម្មវិធីពេញដោយភាពជឿជាក់បានហើយ។ ដោយគ្រាន់តែកាត់យកជែលប្រទាល់កន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើម ប៉ោងនោះទុកឱ្យស្ងួត រួមសឹមលាងទឹកចេញជាការស្រេច វិធីទី២៖ ប្រើស្លាបព្រាលោហៈ ស្តាប់មើលទៅវាដូចជាចម្លែក តែក៏មានប្រសិទ្ធភាពដែលមិនអាចមើលរំលង។ វាអាចជួយឱ្យធ្វើសសៃឈាមក្រោមភ្នែកដំណើរការល្អ បំបាត់ស្នាមខ្មៅ និងអាការហើមប៉ោងបានយ៉ាងមិនគួរឱ្យជឿ។ ដោយគ្រាន់តែយកស្លាបព្រាញ៉ាំបាយយើងធម្មតា ២ ទៅ ៣ទៅទុកនៅក្នុងទូទឹកកកកន្លែងកក ១០ ទៅ ១៥នាទី រួចយកមកដាក់នៅក្រោមភ្នែករហូតស្លាបព្រាលែងត្រជាក់ …