អស់បញ្ហាលែងព្រួយ នឹងការជ្រីវជ្រួញ ទៀតហើយ ! ស៊ែរចែកស្អាតផង…!

សម្រស់ & សុខភាព

ស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែក លែងជាបញ្ហាទៀតហើយ !

ស្នាមជ្រីវជ្រួញត្រង់ កន្ទុយភ្នែក និង ជុំវិញភ្នែកភាគច្រើន​កើតឡើង ចំពោះសុភាពនារី និង​ សុភាពបុរសឈានចូលវ័យពាក់កណ្តាល

ឬតិចជាងនេះ ព្រោះបងប្អូនយើងភាគច្រើន មិនសូវបាន យកចិត្ត ទុកដាក់ថែទាំស្បែក ក្នុងចំណុចពីរនោះឡើយ ។

ស្បែកនៅជុំវិញភ្នែក ជាអវះយវះ នៅខ្ចីជាងកន្លែងណាៗ ទាំងអស់ ហើយវាងាយស្រួល នឹងកើតស្នាមជ្រីវជ្រួញណាស់ ។

ចំពោះមិត្តនារីចូលចិត្តតុបតែងមុខ ជាប្រចាំ គួរប្រុងប្រយ័ត្ន សារធាតុគ្រឿងសម្អាង ជាប់នឹងស្បែក ដែលមិត្តនារីមិនបានជម្រះ ឲ្យបានហ្មត់ចត់ ព្រោះវាជាមូលហេតុមួយ ក្នុងចំណោមមូលហេតុ ជាច្រើនដែលកើត ស្នាមជ្រីវជ្រួញនេះបានដែរ ។

រូបមន្ត ថែរក្សាភ្នែក

រូបមន្តទី១ :- ស្លឹកត្រចៀកក្រាញ់

យកស្លឹកត្រចៀកក្រាញ់មួយក្តាប់ដៃ លាងទឹកឲ្យស្អាត ចិញ្រ្ចាំ ឲ្យល្អិតៗ លាយជាមួយទឹកឆ្អិន ក្រឡុក ជាមួយគ្នា ជាល្បាយខាប់ៗ បំពោកលើផ្ទៃមុខ ប្រហែល១៥ ទៅ៣០នាទី រួចហើយ លាងចេញ ដោយទឹកស្អាត ។

រូបមន្តទី២ :- អម្ពិលទុំ

យកអម្ពិលទុំមួយក្តាប់ យកគ្រាប់ចេញ ទឹកឃ្មុំមួយស្លាបព្រាបាយ ទឹកដោះគោ២ស្លាបព្រាបាយ យកគ្រឿងផ្សំ ខាងលើក្រឡុក ឲ្យ ចូលគ្នា ជាល្បាយតែមួយខាប់ៗ យកមកលាបលើផ្ទៃមុខ ទុក ប្រហែល ១៥ទៅ៣០នាទី ហើយលាងមុខចេញដោយទឹកស្អាត ។

រូបមន្តទី៣ :- ត្រសក់

យកត្រសក់មួយផ្លែ មកលាងទឹកឲ្យស្អាត រួចចិត សម្បកចេញ ចិតជាចំណិតស្តើងៗ បិទលើត្របកភ្នែកទាំង២ ទុកប្រហែក១៥ ទៅ៣០នាទី រួចលាងទឹកចេញជាការស្រេច ។

រូបមន្តទី៤ :- ថង់់តែ

យកថង់តែដែលឆុងរួចថ្មីៗ យកមកបិទលើត្របកភ្នែក ទាំង២ ទុករយះពេលប្រហែល១៥នាទី ទៅ៣០នាទី រួចយកចេញហើយ លាងសម្អាតជាការស្រេច ។

រូបមន្តទី៥ :- ប្រទាលកន្ទុយក្រពើ

យកប្រទាលកន្ទុយក្រពើ មកលាងទឹកឲ្យស្អាត ចិតសម្បកចេញ  យកតែសាច់ អន្ធិលៗថ្លាៗ លាបពេញផ្ទៃមុខ ឲ្យសព្វ ឬច្របាច់ យកតែទឹក ២ឬ៣តំណក់ផ្សំ ជាមួយឡេថែរក្សាស្បែក ប្រើបាន រាល់ថ្ងៃ ដើម្បីជួយឲ្យស្បែកតឹង និងថែរក្សាស្បែក ។

រូបមន្តទី៦ :- ទឹកឃ្មុំ និង ត្រសក់ ក្រូចឆ្មារ

យកត្រសក់មួយផ្លែលាងទឹកឲ្យស្អាត បកសម្បកចេញ ហាន់ជា បន្ទះស្តើងៗ ទឹកឃ្មុំ២ស្លាបព្រាបាយ លាយជាមួយ នឹង ទឹក ក្រូចឆ្មារ ១០តំណក់ យកចំណិតត្រសក់ជ្រលក់ គ្រឿងផ្សំទាំង២ យកមកបិទសព្វផ្ទៃមុខ ទុកប្រហែល១៥ទៅ៣០នាទី ហើយលាងមុខចេញ ដោយទឹកស្អាត ជួយធ្វើឲ្យស្បែក មានសំណើម កាន់តែប្រសើរ ។

វិធីដែលយើងខ្ញុំបានរៀបរាប់ខាងលើនេះ ជាការព្យាបាល ដោយធម្មជាតិ ងាយស្រួលហើយមិនប៉ះពាល់ ដល់ ស្បែកមុខនោះទេ សូមមេត្តាសាកល្បង ដើម្បីសម្រស់ របស់លោកអ្នក ៕

អត្ថបទសត្វរំពេឆ្លងដែន

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សម្រស់ & សុខភាព
ងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់! រិធីក្នុងការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិ ដែលចំណាយអស់តិច ប៉ុន្តែនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត

ស្នាមសង្វារ កើតមានឡើងបណ្ដាលមកពីហេតុផលផ្សេងៗខុសៗពីគ្នា។ អ្នកខ្លះកើតមានស្នាមសង្វារក្នុងកំឡុងពេលមានផ្ទៃពោះ ឬសម្រាលកូនរួច រីឯមនុស្សមិនធ្លាប់មានផ្ទៃពោះមួយចំនួនទៀតក៏អាចកើតមានស្នាមសង្វារបានដែរ ដោយសារតែការឡើងទម្ងន់ ឬស្រកទម្ងន់លឿនពេករបស់ពួកគេ។ ជាការពិតណាស់ គ្មាននរណាម្នាក់ចង់ឲ្យស្នាមសង្វារនៅជាប់នឹងផ្នែកណាមួយនៃរាងកាយរហូតនោះទេ ជាពិសេសចំពោះស្ត្រីៗ។ ជាទូទៅ ការព្យាបាលស្នាមសង្វារតាមបែបទំនើប គឺត្រូវការនូវការចំណាយពេលវេលា និងប្រាក់អស់ច្រើន។ ទោះជាយ៉ាងណា ក៏នៅមានការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាពផងដែរ។ ខាងក្រោមជាវិធីងាយៗមួយចំនួន ដើម្បីព្យាបាលបំបាត់សង្វារដោយប្រើវត្ថុធាតុដើមពីធម្មជាតិចំណាយអស់តិច ប៉ុន្តនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត៖ ១. ទឹកដំឡូងបារាំង ៖ ខណៈដែលមានផលិតផលសម្រស់ផ្សេងៗពីគ្នាជាច្រើនគ្មានប្រសិទ្ធភាពក្នុងការព្យាបាល ឬបំបាត់នូវស្នាមសង្វារនោះ ទឹកដំឡូងបារាំងស្រស់បែរជាទទួលបានជោគជ័យលើបញ្ហាទាំងអស់នេះបាន។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែយកទឹកដំឡូងបារាំងដែលបានគាប ឬកិនចេញពីមើមដំឡូងបារាំងមកលាបពេញកន្លែងដែលទទួលរងផលប៉ះពាល់ជាញឹកញយតាមដែលអាចធ្វើបានជាការស្រេច ឬអ្នកកាត់ដំឡូងបារាំងជា ២កំណាត់ ហើយយកម្ខាងមកដុសលើស្បែកដែលរងផលប៉ះពាល់រយៈពេលមួយស្របក់ រួចទុកឲ្យទឹកដំឡូងដែលជាប់លើកន្លែងដែលបានដុសឲ្យស្ងួត សឹមលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ ២. ផ្នែកសនៃស៊ុត ៖ មនុស្សជាច្រើនបានអះអាងថា ផ្នែកពណ៌សនៃស៊ុតប្រសិទ្ធភាពក្នុងការជួយព្យាបាលឲ្យជាសះស្បើយ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺ ស៊ុត ១ ឬ ២ គ្រាប់ ឬច្រើ់នជាងនេះអាស្រ័យ លើទំហំនៃផ្នែកដែលអ្នកចង់លាប។ ស្រង់យកតែផ្នែកពណ៌សនៃសុទ្ធមកកូរ ឬវឹកឲ្យសព្វរហូតទាល់តែទន់លែងគគ្រើម រួចប្រើប្រាស់ម្រាមដៃ …

សម្រស់ & សុខភាព
ផ្លែឈើ ៩ប្រភេទ​ បរិភោគ​កាន់តែច្រើន​កាន់តែ​ជួយ​ឲ្យ​ស្បែក​ស​តឹង​រលោង

ការថែទាំ​ធ្វើ​ឲ្យ​ស្បែ​កស ជួនកាល​ពុំមែន​មានតែ​ពី​គ្រឿងសំអាង​ប៉ុណ្ណោះ​ទេ តែ​នៅ​ត្រូវបាន​កំណត់ដោយ​របប​ទទួលទាន​របស់​អ្នក ។​ ស្ត្រី​អាស៊ី​មាន​ទស្សនៈ​ថា ស្បែក​កាន់តែ​សរ​លោង​កាន់តែ​ស្រស់ស្អាត និង​ទាក់ទាញ ។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​ពុំ​ដឹងថា ពណ៌​សម្បុរស្បែក​ក៏ត្រូវ​បានកំណត់​មួយផ្នែកធំ ដោយ​អាហារ​ដែល​អ្នក​ទទួលទាន​ប្រចាំថ្ងៃ ។ ដោយ​ការ​ទទួលទាន​ផ្លែឈើ ៩ មុខ ខាងក្រោម​នេះ​ជាប្រចាំ អ្នកនឹង​ឃើញ​ស្បែក​របស់ខ្លួន​ប្រែប្រួល​យ៉ាងច្បាស់ ក្រោយ​រយៈពេល​តែ​២​ខែ ។​ ១.​គី​វី​  ឈរ​ដំបូង​ក្នុង​បញ្ជី​អាហារ​ជួយ​ឲ្យ​ស្បែក​ស្អាត, គី​វី​មាន​ផ្ទុក​យ៉ាងច្រើន​នូវ​បរិមាណ​វីតាមីន C និង​សារជាតិ​រារាំង​មិន​ឲ្យ​ស្បែក​ប្រែជា​ស្រអាប់​ពណ៌ ។ ស្ត្រី​ដែលមាន​បញ្ហា​ជាំ និង​អាចម៍រុយ ចូរ​បរិ​ភោគគី​វី​ជាប្រចាំ​នឹង​ទទួលបាន​ផល​ដ៏​មិនគួរ​ឲ្យ​ជឿ ។​ ២.​ល្ហុង​ ពុំ​ត្រឹម​តែមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ល្ហុង​នៅមាន​លទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ភ្លឺ​ឡើង​រាល់ថ្ងៃ ដោយ​វា​សម្បូរ​អង់​ហ្ស៊ី​ម និង​វីតាមីន​A ជួយ​បង្កើត​កោសិកា​ជាថ្មី​និង​ធ្វើ​ឲ្យ​ស្បែក​ប្រសិទ្ធភាព ។​ ៣.​ក្រូចថ្លុង​ ជា​ផ្លែឈើ​ដ៏​អស្ចារ្យ​សម្រាប់​ការបញ្ចុះ​ទម្ងន់ ក្រូចថ្លុង​នៅមាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​និង​ប្រឆាំង​ភាព​ចាស់ ដោយសារ​ផ្ទុក​វីតាមីន C ជាច្រើន ។​ ៤.​ស្ត្រ​ប៊ឺ​រី​ ស្ត្រ​ប៊ឺ​រី សម្បូរ​អាស៊ីត tartaric វីតាមីន និង​សារជាតិ​រ៉ែ មាន​ប្រយោជន៍​សម្រាប់​សុខភាព​និង​សម្ផស្ស …

សម្រស់ & សុខភាព
ក្រោមភ្នែកឡើងហើមប៉ោងដូចយាយចាស់ វិធីទាំង២យ៉ាងនេះអាចជួយបាន!

ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ ជាដើម -ល-។ ក្នុងករណីអ្នកប្រញាប់ប្រញាល់ទៅក្រៅ ឬទៅពិធីជប់លៀងប្រាកដជាមានការបារម្ភខ្លាចខ្មាសគេ  ផ្ទៃមុខមិនស្អាតដែលធ្វើឱ្យបាត់បង់ទំនុកចិត្តជាមិនខាន។ ក្នុងពេលបន្ទាន់មិនដឹងជារកវិធីអ្វីមកដោះស្រាយ មែនទេ? ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ជាដើម វិធីទី១៖ ប្រើជែលប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ដែលអាចបំបាត់អាការរលាក ធ្វើឱ្យចរន្តឈាមក្រោមភ្នែកដើរស្រួល បំបាត់ខ្លាញ់ក្រោមភ្នែក ហើមប៉ោង និងស្នាមជ្រីញជ្រួញក្រោមភ្នែកបានយ៉ាងមានប្រសិទ្ធភាព។ ដោយគ្រាន់តែកាត់យកជែលប្រទាលកន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើមប៉ោងនោះទុកឱ្យស្ងួត រួចសឹមលាងទឹកចេញជាការស្រេច។ ពេលនេះអ្នកអាចតុបតែងខ្លួនទៅកម្មវិធីពេញដោយភាពជឿជាក់បានហើយ។ ដោយគ្រាន់តែកាត់យកជែលប្រទាល់កន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើម ប៉ោងនោះទុកឱ្យស្ងួត រួមសឹមលាងទឹកចេញជាការស្រេច វិធីទី២៖ ប្រើស្លាបព្រាលោហៈ ស្តាប់មើលទៅវាដូចជាចម្លែក តែក៏មានប្រសិទ្ធភាពដែលមិនអាចមើលរំលង។ វាអាចជួយឱ្យធ្វើសសៃឈាមក្រោមភ្នែកដំណើរការល្អ បំបាត់ស្នាមខ្មៅ និងអាការហើមប៉ោងបានយ៉ាងមិនគួរឱ្យជឿ។ ដោយគ្រាន់តែយកស្លាបព្រាញ៉ាំបាយយើងធម្មតា ២ ទៅ ៣ទៅទុកនៅក្នុងទូទឹកកកកន្លែងកក ១០ ទៅ ១៥នាទី រួចយកមកដាក់នៅក្រោមភ្នែករហូតស្លាបព្រាលែងត្រជាក់ …