ពិបាកឱ្យកូនញ៉ាំបន្លែមែនទេ? សាកងាកមកប្រើ ទិចនិកងាយៗ ទាំង៥នេះម្តងវិញទៅមើល!

សម្រស់ & សុខភាព

បន្លែគឺជាអាហារសុខភាពដែលមានប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នា ព្រោះវាបានផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ទាំងវីតាមីន និងសារធាតុរ៉ែយ៉ាងពេញលេញ ដែលជាផ្នែកសំខាន់នៅក្នុងការជួសជុល និងជួយពង្រឹងសុខភាពរាងកាយ។

តែបច្ចុប្បន្ននេះមានមនុស្សជាច្រើនមិនសូវចូលចិត្តទទួលទានអាហារនោះទេ ជាងនេះទៅទៀតអ្នកម្តាយភាគច្រើនក៏កំពុងជួបប្រទះនឹងបញ្ហាជាមួយកូនៗរបស់ខ្លួន ដែលមិនចូលចិត្តទទួលទានបន្លែបង្កឱ្យមានបញ្ហាដល់សុខភាពរបស់រាងកាយ និងការបន្ទោរបង់របស់ពួកគេផងដែរ។ ទាំងនេះគឺជាកង្វល់មួយដ៏ធំសម្រាប់ឪពុកម្តាយគ្រប់រូប។

ដូចនេះសូមណែនាំទិចនិកដូចតទៅនេះ ដើម្បីជួយកូនអ្នកឱ្យចូលចិត្តទទួលទានបន្លែ៖

១) បង្រៀនកូនឱ្យញ៉ាំស៊ុបបន្លែ៖ ទារកដែលមានអាយុ៦ខែឡើងទៅ ជាវ័យមួយដែលត្រូវទទួលទានអាហារបន្ថែមពីលើទឹកដោះម្តាយ។ វាជាពេលវេលាដ៏ល្អសម្រាប់ម្ដាយទាំងឡាយនៅក្នុងការបង្រៀនកូនតូចរបស់អ្នកឱ្យញ៉ាំស៊ុបបន្លែ ឬបបរបន្លែជាដើម។ ដំបូងៗកូនអាចនឹងមានអារម្មណ៍ថាប្លែកចំពោះរសជាតិ និងក្លិនរបស់វា ដែលខុសពីទឹកដោះ។ ប៉ុន្តែក្រោយមកគេនឹងរីករាយនឹងការញ៉ាំបន្លែដោយសារតែទម្លាប់។ ដូច្នេះគួរជ្រើសបន្លែណាដែលសមរម្យសម្រាប់គេ ដែលមានរសជាតិផ្អែម និងស្រស់ៗដែលមានដូចជាពណ៌ក្រហម ទឹកក្រូច ពណ៌ផ្កាឈូកលឿង និងបៃតង-ល-។ ហើយគ្មានក្លិនស្អុយ ដូចជាផ្កាខាត់ណា ត្រសក់ ល្ពៅ ការ៉ុត ស្លឹកបាសជាដើម។


បង្រៀនកូនឱ្យញ៉ាំស៊ុបបន្លែ ដែលមានប្រយោជន៍ដល់សុខភាព
២) ចម្អិនអាហារដែលកូនចូលចិត្ត៖ ផ្នែកសំខាន់មួយនៃការជួយកូនតូចរបស់ឱ្យចូលចិត្តបន្លែ គឺត្រូវបង្កើតអាហារដែលគេចូលចិត្ត រួមបញ្ចូលគ្នាមានដូចជាសាច់ និងបន្លែនៅក្នុងចានតែមួយជាដើម។ ធ្វើដូច្នេះវានឹងជួយឱ្យកុមារបរិភោគបន្លែបានយ៉ាងងាយស្រួលមិនថាទាំងបន្លែស្រស់ ឬឆ្អិននោះទេ។ ទម្លាប់នេះនឹងជួយឱ្យពួកគេទទួលបានសារធាតុចិញ្ចឹមពីក្នុងបន្លែជាច្រើនមុខ។

៣) តុបតែងចានបន្លែឱ្យមើលគួរឱ្យចង់ទទួលទាន៖ ក្រៅពីរសជាតិរឿងមួយទៀតដែលទាក់ទាញទឹកឱ្យកុមារឱ្យបរិភោគបន្លែបានច្រើននោះ គឺការតុបតែងមុខម្ហូបឱ្យមានសម្រស់ មើលទៅមានពណ៌ចម្រុះស្រស់ស្អាត គួរឱ្យចង់ទទួលទាន។ យកល្អអាចកាត់បន្លែទៅជាបំណែកតូចៗតុបតែងឱ្យម្ហូបមានរូបកំប្លែងៗ ឬរូបសត្វដែលគួរឱ្យស្រឡាញ់ ដើម្បីធ្វើឱ្យគេមានអារម្មណ៍រីករាយ និងចាប់អារម្មណ៍នៅក្នុងការបរិភោគ។


តុបតែងចានបន្លែឱ្យមើលគួរឱ្យចង់ទទួលទាន
៤) ផ្លាស់ប្តូរពីការបង្គាប់ទៅជាការបបួល៖ ការបង្គាប់ ឬបង្ខំឱ្យកូនអ្នកញ៉ាំអាហារអាចធ្វើឱ្យគេមានអារម្មណ៍ ភ័យខ្លាច ខឹងងក់ងរ ហើយចុងក្រោយគឺមិនចង់ញ៉ាំបន្លែតែម្តង។ ដូច្នេះឪពុកម្តាយគួរផ្លាស់ប្តូរពីការបង្ខិតបង្ខំ មកជាការបញ្ចុះបញ្ចូល ឬលេងសើចដូចជាបបួលមកញ៉ាំបន្លែវិញ។ លើសពីនេះទៀតគួរតែញ៉ាំបន្លែសម្រាប់ជាឧទាហរណ៍ឱ្យពួកគេឃើញពីអត្ថប្រយោជន៍របស់វា ហើយបបួលពួកគេឱ្យញ៉ាំជាមួយគ្នា។ បន្តៗមកគេនឹងត្រៀមខ្លួនដើម្បីញ៉ាំបន្លែទាំងនោះដោយមិនពិបាកទៀតនោះទេ។

៥) បង្រៀនកូនឱ្យធ្វើម្ហូប៖ បើអ្នកកំពុងចូលផ្ទះបាយធ្វើអាហារឱ្យកូនញ៉ាំគួរសាកល្បងបបួលកូនអ្នកឱ្យចូលផ្ទះបាយជាមួយគ្នា ដូចជាឱ្យគេជួយលាងបន្លែ ហាន់បន្លែជាដើម។ ដូច្នេះគេនឹងមានមោទនភាពក្នុងការធ្វើជាចុងភៅ ហើយចង់ភ្លក្សរសជាតិអាហារនោះដោយខ្លួនឯង។ ឪពុកម្តាយគួរលើកទឹកចិត្ត និងសរសើរថាគេពូកែ ធ្វើអាហារឆ្ងាញ់ផងដែរ។


បង្រៀនកូនឱ្យធ្វើម្ហូប
សរុបមកការអប់រំកូនរបស់អ្នកឱ្យញ៉ាំបន្លែ នឹងមិនក្លាយជាការលំបាកដូចជាអ្នកគិតទៀតឡើយ។ ចាប់ផ្តើមហ្វឹកហាត់ពួកគេពីថ្ងៃនេះតទៅ ដើម្បីទទួលបាននូវសុខភាពល្អនៅថ្ងៃអនាគត៕ 

ប្រភព: Khmerload

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សម្រស់ & សុខភាព
ងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់! រិធីក្នុងការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិ ដែលចំណាយអស់តិច ប៉ុន្តែនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត

ស្នាមសង្វារ កើតមានឡើងបណ្ដាលមកពីហេតុផលផ្សេងៗខុសៗពីគ្នា។ អ្នកខ្លះកើតមានស្នាមសង្វារក្នុងកំឡុងពេលមានផ្ទៃពោះ ឬសម្រាលកូនរួច រីឯមនុស្សមិនធ្លាប់មានផ្ទៃពោះមួយចំនួនទៀតក៏អាចកើតមានស្នាមសង្វារបានដែរ ដោយសារតែការឡើងទម្ងន់ ឬស្រកទម្ងន់លឿនពេករបស់ពួកគេ។ ជាការពិតណាស់ គ្មាននរណាម្នាក់ចង់ឲ្យស្នាមសង្វារនៅជាប់នឹងផ្នែកណាមួយនៃរាងកាយរហូតនោះទេ ជាពិសេសចំពោះស្ត្រីៗ។ ជាទូទៅ ការព្យាបាលស្នាមសង្វារតាមបែបទំនើប គឺត្រូវការនូវការចំណាយពេលវេលា និងប្រាក់អស់ច្រើន។ ទោះជាយ៉ាងណា ក៏នៅមានការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាពផងដែរ។ ខាងក្រោមជាវិធីងាយៗមួយចំនួន ដើម្បីព្យាបាលបំបាត់សង្វារដោយប្រើវត្ថុធាតុដើមពីធម្មជាតិចំណាយអស់តិច ប៉ុន្តនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត៖ ១. ទឹកដំឡូងបារាំង ៖ ខណៈដែលមានផលិតផលសម្រស់ផ្សេងៗពីគ្នាជាច្រើនគ្មានប្រសិទ្ធភាពក្នុងការព្យាបាល ឬបំបាត់នូវស្នាមសង្វារនោះ ទឹកដំឡូងបារាំងស្រស់បែរជាទទួលបានជោគជ័យលើបញ្ហាទាំងអស់នេះបាន។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែយកទឹកដំឡូងបារាំងដែលបានគាប ឬកិនចេញពីមើមដំឡូងបារាំងមកលាបពេញកន្លែងដែលទទួលរងផលប៉ះពាល់ជាញឹកញយតាមដែលអាចធ្វើបានជាការស្រេច ឬអ្នកកាត់ដំឡូងបារាំងជា ២កំណាត់ ហើយយកម្ខាងមកដុសលើស្បែកដែលរងផលប៉ះពាល់រយៈពេលមួយស្របក់ រួចទុកឲ្យទឹកដំឡូងដែលជាប់លើកន្លែងដែលបានដុសឲ្យស្ងួត សឹមលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ ២. ផ្នែកសនៃស៊ុត ៖ មនុស្សជាច្រើនបានអះអាងថា ផ្នែកពណ៌សនៃស៊ុតប្រសិទ្ធភាពក្នុងការជួយព្យាបាលឲ្យជាសះស្បើយ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺ ស៊ុត ១ ឬ ២ គ្រាប់ ឬច្រើ់នជាងនេះអាស្រ័យ លើទំហំនៃផ្នែកដែលអ្នកចង់លាប។ ស្រង់យកតែផ្នែកពណ៌សនៃសុទ្ធមកកូរ ឬវឹកឲ្យសព្វរហូតទាល់តែទន់លែងគគ្រើម រួចប្រើប្រាស់ម្រាមដៃ …

សម្រស់ & សុខភាព
ផ្លែឈើ ៩ប្រភេទ​ បរិភោគ​កាន់តែច្រើន​កាន់តែ​ជួយ​ឲ្យ​ស្បែក​ស​តឹង​រលោង

ការថែទាំ​ធ្វើ​ឲ្យ​ស្បែ​កស ជួនកាល​ពុំមែន​មានតែ​ពី​គ្រឿងសំអាង​ប៉ុណ្ណោះ​ទេ តែ​នៅ​ត្រូវបាន​កំណត់ដោយ​របប​ទទួលទាន​របស់​អ្នក ។​ ស្ត្រី​អាស៊ី​មាន​ទស្សនៈ​ថា ស្បែក​កាន់តែ​សរ​លោង​កាន់តែ​ស្រស់ស្អាត និង​ទាក់ទាញ ។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​ពុំ​ដឹងថា ពណ៌​សម្បុរស្បែក​ក៏ត្រូវ​បានកំណត់​មួយផ្នែកធំ ដោយ​អាហារ​ដែល​អ្នក​ទទួលទាន​ប្រចាំថ្ងៃ ។ ដោយ​ការ​ទទួលទាន​ផ្លែឈើ ៩ មុខ ខាងក្រោម​នេះ​ជាប្រចាំ អ្នកនឹង​ឃើញ​ស្បែក​របស់ខ្លួន​ប្រែប្រួល​យ៉ាងច្បាស់ ក្រោយ​រយៈពេល​តែ​២​ខែ ។​ ១.​គី​វី​  ឈរ​ដំបូង​ក្នុង​បញ្ជី​អាហារ​ជួយ​ឲ្យ​ស្បែក​ស្អាត, គី​វី​មាន​ផ្ទុក​យ៉ាងច្រើន​នូវ​បរិមាណ​វីតាមីន C និង​សារជាតិ​រារាំង​មិន​ឲ្យ​ស្បែក​ប្រែជា​ស្រអាប់​ពណ៌ ។ ស្ត្រី​ដែលមាន​បញ្ហា​ជាំ និង​អាចម៍រុយ ចូរ​បរិ​ភោគគី​វី​ជាប្រចាំ​នឹង​ទទួលបាន​ផល​ដ៏​មិនគួរ​ឲ្យ​ជឿ ។​ ២.​ល្ហុង​ ពុំ​ត្រឹម​តែមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ល្ហុង​នៅមាន​លទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ភ្លឺ​ឡើង​រាល់ថ្ងៃ ដោយ​វា​សម្បូរ​អង់​ហ្ស៊ី​ម និង​វីតាមីន​A ជួយ​បង្កើត​កោសិកា​ជាថ្មី​និង​ធ្វើ​ឲ្យ​ស្បែក​ប្រសិទ្ធភាព ។​ ៣.​ក្រូចថ្លុង​ ជា​ផ្លែឈើ​ដ៏​អស្ចារ្យ​សម្រាប់​ការបញ្ចុះ​ទម្ងន់ ក្រូចថ្លុង​នៅមាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​និង​ប្រឆាំង​ភាព​ចាស់ ដោយសារ​ផ្ទុក​វីតាមីន C ជាច្រើន ។​ ៤.​ស្ត្រ​ប៊ឺ​រី​ ស្ត្រ​ប៊ឺ​រី សម្បូរ​អាស៊ីត tartaric វីតាមីន និង​សារជាតិ​រ៉ែ មាន​ប្រយោជន៍​សម្រាប់​សុខភាព​និង​សម្ផស្ស …

សម្រស់ & សុខភាព
ក្រោមភ្នែកឡើងហើមប៉ោងដូចយាយចាស់ វិធីទាំង២យ៉ាងនេះអាចជួយបាន!

ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ ជាដើម -ល-។ ក្នុងករណីអ្នកប្រញាប់ប្រញាល់ទៅក្រៅ ឬទៅពិធីជប់លៀងប្រាកដជាមានការបារម្ភខ្លាចខ្មាសគេ  ផ្ទៃមុខមិនស្អាតដែលធ្វើឱ្យបាត់បង់ទំនុកចិត្តជាមិនខាន។ ក្នុងពេលបន្ទាន់មិនដឹងជារកវិធីអ្វីមកដោះស្រាយ មែនទេ? ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ជាដើម វិធីទី១៖ ប្រើជែលប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ដែលអាចបំបាត់អាការរលាក ធ្វើឱ្យចរន្តឈាមក្រោមភ្នែកដើរស្រួល បំបាត់ខ្លាញ់ក្រោមភ្នែក ហើមប៉ោង និងស្នាមជ្រីញជ្រួញក្រោមភ្នែកបានយ៉ាងមានប្រសិទ្ធភាព។ ដោយគ្រាន់តែកាត់យកជែលប្រទាលកន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើមប៉ោងនោះទុកឱ្យស្ងួត រួចសឹមលាងទឹកចេញជាការស្រេច។ ពេលនេះអ្នកអាចតុបតែងខ្លួនទៅកម្មវិធីពេញដោយភាពជឿជាក់បានហើយ។ ដោយគ្រាន់តែកាត់យកជែលប្រទាល់កន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើម ប៉ោងនោះទុកឱ្យស្ងួត រួមសឹមលាងទឹកចេញជាការស្រេច វិធីទី២៖ ប្រើស្លាបព្រាលោហៈ ស្តាប់មើលទៅវាដូចជាចម្លែក តែក៏មានប្រសិទ្ធភាពដែលមិនអាចមើលរំលង។ វាអាចជួយឱ្យធ្វើសសៃឈាមក្រោមភ្នែកដំណើរការល្អ បំបាត់ស្នាមខ្មៅ និងអាការហើមប៉ោងបានយ៉ាងមិនគួរឱ្យជឿ។ ដោយគ្រាន់តែយកស្លាបព្រាញ៉ាំបាយយើងធម្មតា ២ ទៅ ៣ទៅទុកនៅក្នុងទូទឹកកកកន្លែងកក ១០ ទៅ ១៥នាទី រួចយកមកដាក់នៅក្រោមភ្នែករហូតស្លាបព្រាលែងត្រជាក់ …