តើលោកអ្នកដឹងថាផ្លែល្មើមានផលប្រយោជន៍សុខភាពដល់កម្រិតណាទេ?

សុខភាព

ការ​បរិភោគ​ផ្លែ​ល្មើ​ក្រៀម​ពិតជា​មាន​ប្រសិទ្ធភាព និង​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​អ្នក ។ នៅ​ពេល​អ្នក​សម្រេចចិត្ត​បរិភោគ​ផ្លែ​នេះ សូម​បរិភោគ​ផ្លែ​ល្មើ​ក្រៀម​ដែល​មាន​សំបក​រលោង មិន​ប្រេះ​និង​រាង​ជ្រួញ​បន្តិច​។ សូម​ចៀសវាង​បរិភោគ​ផ្លែ​ល្មើ​ដែល​រឹង​ខ្លាំង និង​មាន​ក្លិន​មិនល្អ ។
អត្ថប្រយោជន៍​នៃ​ការ​បរិភោគ​ផ្លែ​ល្មើ​ក្រៀម​៣​ផ្លែ​ជា​រៀងរាល់ថ្ងៃ ។

១-​ពង្រឹង​ការ​រំលាយ​អាហារ​របស់​អ្នក
ផ្លែ​ល្មើ​ល្អ​ចំពោះ​សុខភាព​ដោយសារ​តែ​បរិមាណ​ជាតិ​កាក​សរសៃ​រលាយ​ខ្ពស់​របស់​វា ។ ពេល​ដែល​អ្នក​បរិភោគ​ផ្លែ​ល្មើ ជាតិ​កាក​សរសៃ​រលាយ​នឹង​ទាញ​ជាតិ​ទឹក​ពី​ក្នុង​បំពង់​រំលាយ​អាហារ​របស់​អ្នក ដែល​ធ្វើ​ឱ្យ​អ្នក​បត់ជើង​បាន​ទៀងទាត់ ។ លើស​ពី​នេះ​ផ្លែ​ល្មើ​អាច​ជួយ​បង្ការ​ជំងឺ​រាករូស​ដោយសារ​តែ​វា​អាច​ជួយ​រក្សា​តុល្យភាព​ក្នុង​ផ្លូវ​រំលាយ​អាហារ។ ការ​បរិភោគ​ផ្លែ​ល្មើ​តាម​វិធី​មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស​បន្ធូរបន្ថយ​ភាព​មិន​ស្រួល​ក្នុង​ពោះវៀន ដោយសារ​តែ​វា​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឱ្យ​បាក់តេរី​ល្អ​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង ។


២-​ជួយ​ឱ្យ​ជាតិ​ដែក​មាន​តុល្យភាព

ផ្លែ​ល្មើ​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ដែល​ជា​ប្រភព​អាហារ​ដ៏​ល្អ​ក្នុង​ការ​រក្សា​តុល្យភាព​កម្រិត​ជាតិ​ដែក ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ស្លេកស្លាំង ។ ការ​បរិភោគ​ផ្លែ​ល្មើ​អាច​បង្កើន​កម្លាំង និង​ថាមពល​ទាំងមូល​របស់​ពួក​គេ ។

៣-​ជំរុញ​ថាមពល​ក្នុង​ខ្លួន​អ្នក
ផ្លែ​ល្មើ​មាន​ជាតិ​ស្ករ​ពី​ធម្មជាតិ​ដូច​ជា​ស្ករ sucrose ស្ករ fructose និង​ស្ករ glucose ដែល​ធ្វើ​ឱ្យ​វា​ជា​អាហារ​សម្រន់​ដ៏​ល្អ​ក្នុង​ការ​បង្កើន​ថាមពល​របស់​អ្នក ។ ជាតិ​កាក​សរសៃ​ដែល​មាននៅ​ក្នុង​ផ្លែ​ល្មើ​មាន​សមត្ថភាព​ក្នុង​ការ​រក្សា​ថាមពល​របស់​អ្នក ដែល​អាហារ​ផ្អែម​ផ្សេង​ទៀត​មិន​អាច​ធ្វើ​បាន ។

៤-​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ 
ដើម្បី​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ និង​មាន​សុខភាព​ល្អ អ្នក​ត្រូវការ​បរិមាណ​ដ៏​ច្រើន​នៃ​សារធាតុ​ម៉​ង់​ហ្គា​ណែ​ស ម៉ា​ញ៉េ​ស្យូ​ម និង​សេ​ឡេ​ន្យូ​ម ។ ផ្លែ​ល្មើ​គឺជា​ដំណោះស្រាយ​យ៉ាង​ល្អ​សម្រាប់​​សុខភាព​ឆ្អឹង​របស់​អ្នក​ដោយ​គ្រាន់តែ​បន្ថែម​វា​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ។ សុខភាព​ឆ្អឹង​គឺជា​ការ​ព្រួយបារម្ភ​ចំពោះ​ស្ត្រី​មាន​វ័យ​ចំណាស់ ហើយ​ផ្លែ​ល្មើ​គឺជា​ដំណោះ​ស្រាយ​ល្អ​បំផុត​នៅ​ក្នុង​ស្ថានភាព​នេះ ៕

ប្រភព៖ កោះសន្តិភាព

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សុខភាព
អត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យរបស់ «ស្នៀតពោត»

ស្នៀតពោត ឬក្តិបពោត/កូនពោតនេះ មិនមែនជាបន្លែមកពីណាឆ្ងាយនោះទេ វាគឺជាពោតតូចៗដែលមិនទាន់ធំរូបរាងជាផ្លែពោតនៅឡើយ ដែលគេពេញនិយមបេះវាជាបន្លែទទួលទាន។ ស្នៀតពោត បានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន មិនថាយកមក ឆា ស្ងោរ (ប្រហើរ ឬសម្លក់) អាំង និងជាបន្លែផ្ទាប់អន្លក់ទឹកគ្រឿង/ប្រហុក នោះទេ ជាពិសេសគឺជាបន្លែនៅក្នុងឆ្នាំងស៊ុបតែម្តង។ ជាការពិតណាស់ ស្នៀតពោតមិនត្រឹមតែមានរសជាតិឆ្ងាញ់សម្រាប់តែការទទួលទានប៉ុណ្ណោះទេ តែវាក៏ជាជាបន្លែ ដែលមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់អ្នកផងដែរ។ ដូច្នេះ មកតាមដានទាំងអស់គ្នាមើល៍ ថាតើស្នៀតពោត ឬកូនពោតនេះមានអត្ថប្រយោជន៍ចំពោះសុខភាពអ្វីខ្លះ៖ ស្នៀតពោត បានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន # ជួយបន្ថយសម្ពាធឈាម ស្នៀតពោតសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាធាតុដ៏សំខាន់មួយនៅក្នុងចំណោមសារធាតុសំខាន់ជាច្រើនផ្សេងទៀតដែលមាននៅក្នុងស្នៀតពោត។ ជាតិប៉ូតាស្យូមនេះ មានសារសំខាន់ណាស់សម្រាប់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះប្រសិនជាអ្នកមានជំងឺលើសឈាម និងចង់គ្រប់គ្រងសម្ពាធឈាមឱ្យស្ថិតនៅក្នុងកម្រិតប្រក្រតីចៀសវាងហានិភ័យគ្រោះថ្នាក់ផ្សេងៗ អ្នកគ្រាន់តែទទួលទានស្នៀតពោតជារបបអាហារប្រចាំថ្ងៃឱ្យបានច្រើនតាមដែលអាចធ្វើបានតែប៉ុណ្ណោះ។ # ជំនួយសុខភាពភ្នែក វីតាមីន A ដែលមាននៅក្នុងស្នៀតពោត អាចជួយពង្រឹងដល់សុខភាពកែវភ្នែក ធ្វើឱ្យកែវភ្នែកភ្លឺថ្លាស្រឡះល្អ …

សុខភាព
គុណប្រយោជន៏សំខាន់ៗទាំង៨យ៉ាង របស់ទឹកក្រូចឆ្មារ ដែលអ្នកអាចនឹង មិនធ្លាប់បានដឹង…

១) សម្បួរជាតិប៉ូតាស៉្យូម៖ ក្រូចឆ្មារគឺសម្បូរជាតិ ប៉ូតាស៉្យូមណាស់ ដែលអាចជួយដល់បេះដូង និងខួរក្បាល មានសុខភាពល្អបាន។ ដូច្នេះអ្នក អាចពិសារទឹកក្រូចឆ្មារ មួយកែវជារៀងរាល់ថ្ងៃបាន។ ២) រំលាយជាតិអាស៊ីតបានល្អ៖ ដូចអ្នកបានដឹងហើយ ថាទឹកក្រូចឆ្មារ អាចរំលាយជាតិពុល និងជាតិអាស៊ីតក្នុងសរីរាង្គខាងក្នុងបាន។ ជាពិសេស វាជួយព្យាបាល បញ្ហាឆ្អល់ចុងដង្ហើម និង ភើបាន។ ៣) កាត់បន្ថយក្លិនមាត់៖ ក្រូចឆ្មារ អាចកាត់ជាតិអាស៊ីតពីក្នុងមាត់បាន ដូច្នេះអ្នកគួរតែពិសារទឹកក្រូចឆ្មារ បន្ទាប់ពីដុះធ្មេញរួច ពីព្រោះអាច កាត់ក្លិនមាត់ បានយ៉ាងល្អ។ ៤) ស្បែក៖ ទឹកក្រូចឆ្មារមិនត្រឹម តែជួយលើសុខភាពមួយមុខទេ គឺអាចជួយដល់ស្បែក ដែលមានសភាពជាំ ពីការប៉ះទង្គិចអ្វីមួយ រឺក៏មាន ស្នាមជ្រួញ ទឹកក្រូចឆ្មារអាច កាត់បន្ថយបញ្ហានេះ បានដែរ។ ៥) ជួយសម្រកទម្ងន់៖ ក្រូចឆ្មារមានផ្ទុក ជាតិសរសៃច្រើន ដែលជួយអោយអ្នក អាចសម្រកទម្ងន់បានយ៉ាង ឆាប់រហ័ស។ ៦) …

សុខភាព
ចង់ដឹងទេក្លិនមាត់មិនល្អធ្វើដូចម្តេច?

ជា​ការ​ពិត​ណាស់​ការ​ដែល​មាន​ក្លិន​មាត់​មិន​ល្អ​ជា​រឿង​ដ៏​គួរ​ឱ្យ​រំខាន​ខ្លាំង​បំផុត។ ជាពិសេស​មនុស្ស​ស្រី​តែ​ម្ដង​ កុំ​ស្អាត​តែ​រូបរាង ប៉ុន្តែ​បែរ​ជា​មាន​ក្លិន​មាត់​មិន​ល្អ​ទៅ​វិញ។ ហេតុផល​តែ​មួយ​គត់​ដែល​បណ្ដាល​ឱ្យ​កើត​មាន​ក្លិន​មាត់​មិន​ល្អ​គឺ​កង្វះខាត​អនាម័យ​មាត់​ធ្មេញ​តែ​ម្ដង។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ​វិធី​ការពារ​នៅតែ​មាន ជានិច្ច​សម្រាប់​មិត្តនារី​ជា​ទី​រាប់អាន​ទាំង​ឡាយ។ 1. ទទួលទាន​អាហារ​សំបូរ​ជាតិ​សរសៃ​ហ្វៃប៊ើ៖ វា​ជួយ​កម្ចាត់​ក្លិន​មាត់​មិន​ល្អ ហើយ​គួរ​ចៀសវាង​នំឃូឃី នំខេក បង្អែម និង​ការ៉េម​ជាដើម។ 2. ប្រើទឹកខ្ពុរមាត់៖​ ទឹក​ខ្ពុរ​មាត់​ជួយ​បំបាត់​ក្លិន​មាត់​មិន​ល្អ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។ អ្នក​គួរ​ចៀសវាង​ទឹក​ខ្ពុរ​មាត់​មាន​ជាតិ​អាល់កុល​ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាត់​ស្ងួត និង​មាន​ក្លិន​មិន​ល្អ។ 3. ទទួលទាន​តែ​បៃតង ឬ​តែ​ខ្មៅ៖ តែ​មាន​ផ្ទុក​សារធាតុ​ប៉ូលីហ្វេណុល​ដែល​អាច​កម្ចាត់​ធាតុ​ស្ពាន់ធ័រ​ និង​កាត់​បន្ថយ​បាក់តេរី​ក្នុង​មាត់​ផងដែរ។ 4. សម្អាត​មាត់​ក្រោយ​ទទួលទាន​សាច់ ឬត្រី៖ ការ​សម្អាត​មាត់​ជា​ប្រចាំ​ពិតជា​ជួយ​ការពារ​កុំ​ឱ្យ​កើត​មាន​ក្លិន​មាត់​មិនល្អ​បាន​យ៉ាង​ពិត​ប្រាកដ។ 5. ដក​ដង្ហើម​តាម​ច្រមុះ កុំ​ដក​តាម​មាត់៖ ការ​ដក​ដង្ហើម​តាម​មាត់​នឹង​ធ្វើ​ឱ្យ​មាត់​របស់​អ្នក​ស្ងួត​ ដែល​ជា​ហេតុ​នាំ​ឱ្យ​កើត​មាន​បញ្ហា​ក្លិន​មាត់​មិន​ល្អ។ 6. ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន៖ ទឹក​ជួយ​ធ្វើ​ឱ្យ​មាត់​របស់​អ្នក​មាន​សំណើម​ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕