គុណសម្បត្តិទាំង ១០របស់ ស្ករស

សម្រស់ & សុខភាព

ទោះការទទួលទានស្ករសអាចមានផលប៉ះពាល់ដល់សុខភាព តែវាក៏មានគុណសម្បត្តិជាច្រើនសម្រាប់ថែសម្រស់ផងដែរ។ ដូច្នេះថ្ងៃនេះយើងនឹងលើកយកនូវគុណប្រយោជន៍របស់ស្ករសទាក់ទងនឹងសម្រស់ ក៏ដូចជាតិចនិចនៃការប្រើប្រាស់ស្ករសក្នុងជីវភាពប្រចាំថ្ងៃ សម្រាប់ជាចំណេះដឹងបន្ថែមដល់មិត្តអ្នកអាន៖ 

១. សម្រាប់មុខរបួស

ការស្រាវជ្រាវរកឃើញថា ប្រូតេអ៊ីននៅក្នុងស្ករសអាចជួយសម្រួលដល់ការឈឺចាប់ទាំងឡាយ ចេញពីរបួសដែលកើតមានលើស្បែកដូចជា រលាក ក្រហម ឬក្រហាយជាដើមដោយគ្រាន់តែរោយស្ករសលើមុខរបួសទាំងនោះ។


ការស្រាវជ្រាវរកឃើញថា ប្រូតេអ៊ីននៅក្នុងស្ករសអាចជួយសម្រួលដល់ការឈឺចាប់ទាំងឡាយ ចេញពីរបួសដែលកើតមានលើស្បែកដូចជា រលាក ក្រហម ឬក្រហាយជាដើមដោយគ្រាន់តែរោយស្ករសលើមុខរបួសទាំងនោះ

២. ស្ក្រាប់បបូរមាត់

គ្រាន់តែយកដៃជ្រលក់ក្នុងទឹកឱ្យសើម រួចផ្តិតស្ករស យកមកម៉ាស្សាថ្នមៗជារង្វង់លើបបូរមាត់ជាការស្រេច។ វិធីនេះជួយឱ្យបបូរមាត់ដែលស្ងួត ប្រែមកជាមានសំណើម ជួយធ្វើឱ្យបបូរមាត់ទន់រលោង ជួយបំបាត់សភាពគ្រើម  និងជួយមិនឲ្យប្រេះបបូរមាត់ជាដើម។


គ្រាន់តែយកដៃជ្រលក់ក្នុងទឹកឱ្យសើម រួចផ្តិតស្ករសមកធ្វើការម៉ាស្សាថ្នមៗជារង្វង់លើបបូរមាត់ជាការស្រេច។ វិធីនេះជួយឱ្យបបូរមាត់ដែលស្ងួតប្រែជាមានសំណើម ធ្វើឱ្យបបូរមាត់ទន់រលោង បំបាត់សភាពគ្រើម និងប្រេះបបូរមាត់បានល្អថែមទៀតផង

៣. សម្រាប់ស្បែកមុខ

ដោយគ្រាន់តែលាយស្ករស ១ស្លាបព្រា ម្សៅអង្ករ ១ស្លាបព្រា និងទឹកដោះគោ ១ស្លាបព្រាផ្សំបញ្ចូលគ្នាជាល្បាយតែមួយ។ រួចយកមកលាបឱ្យសព្វផ្ទៃមុខ និងក បន្ទាប់មកធ្វើការម៉ាស្សាថ្នមៗជារង្វង់រយៈពេល ៥នាទី រួចទុកឱ្យស្ងួត សឹមលាងចេញជាមួយទឹកត្រជាក់ជាការស្រេច។ វិធីនេះធ្វើឱ្យស្បែកមុខរបស់អ្នកស ស្អាត ទន់រលោង។


ដោយគ្រាន់តែលាយ ស្ករស ១ស្លាបព្រា ម្សៅអង្ករ ១ស្លាបព្រា និងទឹកដោះគោ ១ស្លាបព្រាផ្សំបញ្ចូលគ្នាជាល្បាយមួយ។ យកមកលាបឱ្យសព្វផ្ទៃមុខ និងក ហើយ ធ្វើការម៉ាស្សាថ្នមៗជារង្វង់រយៈពេល ៥នាទី រួចទុកឱ្យស្ងួត សឹមលាងចេញជាមួយទឹកត្រជាក់ជាការស្រេច។ វិធីនេះធ្វើឱ្យស្បែកមុខរបស់អ្នកស ស្អាត ទន់រលោង

៤. សម្រាប់ស្បែកដងខ្លួន

គ្រាន់តែយកស្ករស៤ស្លាបព្រា លាយជាមួយប្រេងអូលីវ៣ស្លាបព្រា រួចយកមកធ្វើជាស្ក្រាប់ (Scrub) សម្រាប់ម៉ាស្សាតាមដងខ្លួនជារង្វង់ឱ្យបានសព្វ សឹមលាងជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។  វិធីនេះជួយធ្វើឱ្យស្បែកប្រែមកជាស្រស់ថ្លា ជម្រុះកោសិកាចាស់ចេញ ផ្តល់នូវស្បែកសស្អាត ទន់ និងភ្លឺរលោង។


គ្រាន់តែយកស្ករស ៤ស្លាបព្រា លាយជាមួយប្រេងអូលីវ ៣ស្លាបព្រា រួចយកមកស្ក្រាប់ ម៉ាស្សាតាមដងខ្លួនជារង្វង់ឱ្យបានសព្វ សឹមលាងជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។ វិធីនេះជួយធ្វើឱ្យស្បែកប្រែជាស្រស់ថ្លា ជម្រុះកោសិកាចាស់ចេញ ផ្តល់នូវស្បែកសស្អាត ទន់ និងភ្លឺរលោង

៥. ជួយរក្សាចំណីអាហារឱ្យបានយូរ

គ្រាន់តែយកស្ករស ដាក់នៅក្បែរចាននំ ខុកឃី ( Cookie) អាចជួយឱ្យនំរក្សាទុកបានយូរ និងមិនងាយខូចថែមទៀតផង។


គ្រាន់តែយកស្ករស ដាក់នៅក្បែរចាននំ ខុកឃី ( Cookie) អាចជួយឱ្យនំរក្សាទុកបានយូរ និងមិនងាយខូចថែមទៀតផង

៦. សម្រាប់ប្រអប់ជើង

គ្រាន់តែបុកជីរអង្កាមជាមួយស្ករសឱ្យហ្មត់ រួចយកមកម៉ាស្សាលើជើង និងប្រអប់ជើង អាចកម្ចាត់ កោសិកាស្បែកដែលងាប់ ធ្វើឱ្យជើងមានសំណើម  ទន់រលោង  និងជួយកាត់បន្ថយការប្រេះកែងជើងបានថែមទៀតផង។


គ្រាន់តែបុកជីរអង្កាមជាមួយស្ករសឱ្យហ្មត់ រួចយកម៉ាស្សាលើជើង និងប្រអប់ជើង អាចកម្ចាត់ កោសិកាស្បែកដែលងាប់ ធ្វើឱ្យជើងមានសំណើម ទន់រលោង និងជួយកាត់បន្ថយការប្រេះកែងជើងបានថែមទៀតផង

៧.សម្រាប់លាងសម្អាតដៃ

បើសិនជាដៃរបស់អ្នកជាប់ប្រេង ខ្លាញ់ ឬប្រេងម៉ាស៊ីនដែលពិបាកលាងជម្រេះចេញ គ្រាន់តែលាយស្ករស ជាមួយប្រេងធម្មជាតិមួយណាក៏បាន (ប្រេងដូង ឬប្រេងអូលីវ ជាដើម) រួចធ្វើការសម្អាតដៃម្តងទៀតជាការស្រេច។


បើសិនជាដៃរបស់អ្នកជាប់ប្រេង ខ្លាញ់ ឬប្រេងម៉ាស៊ីនដែលពិបាកលាងជម្រេះចេញ គ្រាន់តែលាយស្ករស ជាមួយប្រេងធម្មជាតិមួយណាក៏បាន (ប្រេងដូង,ប្រេងអូលីវ) រួចធ្វើការសម្អាតដៃម្តងទៀតជាការស្រេច

៨.កម្ចាត់ស្នាមប្រឡាក់លើសម្លៀកបំពាក់

ស្ករសអាចជួយកម្ចាត់ស្នាមដី ឬស្មៅកខ្វក់ៗ និងស្នាមប្រឡាក់ផ្សេងៗចេញពីសំលៀកបំពាក់របស់អ្នកបាន ដោយគ្រាន់តែរោយស្ករសទៅដាក់លើស្នាមប្រឡាក់ទាំងនោះរួចទុកចោល ៤០នាទី ទៅ៦០នាទី ហើយបោកទឹកចេញ នោះអ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។


ស្ករសអាចជួយកម្ចាត់ស្នាមដី ឬស្មៅកខ្វក់ៗ និងស្នាមប្រឡាក់ផ្សេងៗចេញពីសំលៀកបំពាក់របស់អ្នកបាន ដោយគ្រាន់តែរោយស្ករសទៅដាក់លើស្នាមប្រឡាក់ទាំងនោះរួចទុកចោល ៤០នាទី ទៅ៦០នាទី ហើយបោកទឹកចេញ នោះអ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត

៩. ធ្វើឱ្យផ្កានៅស្រស់បានយូរ

ស្ករសអាចធ្វើឱ្យផ្កាដែលតាំងនៅក្នុងថូនៅរីកស្រស់បំព្រងបានយូរ ដោយគ្រាន់តែយកស្ករស៣ស្លាបព្រា លាយជាមួយនឹងទឹកខ្មេះ២ស្លាបព្រាដាក់ចូលទៅក្នុងទឹកថូដែលដាក់ផ្កានោះជាការស្រេច។


ស្ករសអាចធ្វើឱ្យផ្កាដែលតាំងនៅក្នុងថូនៅរីកស្រស់បំព្រងបានយូរ ដោយគ្រាន់តែយកស្ករស ៣ស្លាបព្រា លាយជាមួយនឹងទឹកខ្មេះ២ស្លាបព្រាដាក់ចូលទៅក្នុងទឹកថូដែលដាក់ផ្កានោះជាការស្រេច

១០. បន្ថយការឈឺចាប់ពីសត្វល្អិតទិច ឬខាំ

បន្ទាប់ពីសត្វល្អិត ទិច ឬខាំ (ឱម៉ាល់) គ្រាន់តែយកស្ករសទៅលាបលើបរិវេណមុខរបួសនោះ នឹងអាចជួយបន្ថយការឈឺចាប់ និងបំបាត់អាការក្រហម ឬហើមបានថែមទៀតផង៕

បន្ទាប់ពីសត្វល្អិត ទិច ឬខាំ (ឱម៉ាល់) គ្រាន់តែយកស្ករសទៅលាបលើបរិវេណមុខរបួសនោះ នឹងអាចជួយបន្ថយការឈឺចាប់ និងបំបាត់អាការក្រហម ឬហើមបានថែមទៀតផង

ប្រភព: Sabayenter

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សម្រស់ & សុខភាព
ងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់! រិធីក្នុងការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិ ដែលចំណាយអស់តិច ប៉ុន្តែនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត

ស្នាមសង្វារ កើតមានឡើងបណ្ដាលមកពីហេតុផលផ្សេងៗខុសៗពីគ្នា។ អ្នកខ្លះកើតមានស្នាមសង្វារក្នុងកំឡុងពេលមានផ្ទៃពោះ ឬសម្រាលកូនរួច រីឯមនុស្សមិនធ្លាប់មានផ្ទៃពោះមួយចំនួនទៀតក៏អាចកើតមានស្នាមសង្វារបានដែរ ដោយសារតែការឡើងទម្ងន់ ឬស្រកទម្ងន់លឿនពេករបស់ពួកគេ។ ជាការពិតណាស់ គ្មាននរណាម្នាក់ចង់ឲ្យស្នាមសង្វារនៅជាប់នឹងផ្នែកណាមួយនៃរាងកាយរហូតនោះទេ ជាពិសេសចំពោះស្ត្រីៗ។ ជាទូទៅ ការព្យាបាលស្នាមសង្វារតាមបែបទំនើប គឺត្រូវការនូវការចំណាយពេលវេលា និងប្រាក់អស់ច្រើន។ ទោះជាយ៉ាងណា ក៏នៅមានការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាពផងដែរ។ ខាងក្រោមជាវិធីងាយៗមួយចំនួន ដើម្បីព្យាបាលបំបាត់សង្វារដោយប្រើវត្ថុធាតុដើមពីធម្មជាតិចំណាយអស់តិច ប៉ុន្តនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត៖ ១. ទឹកដំឡូងបារាំង ៖ ខណៈដែលមានផលិតផលសម្រស់ផ្សេងៗពីគ្នាជាច្រើនគ្មានប្រសិទ្ធភាពក្នុងការព្យាបាល ឬបំបាត់នូវស្នាមសង្វារនោះ ទឹកដំឡូងបារាំងស្រស់បែរជាទទួលបានជោគជ័យលើបញ្ហាទាំងអស់នេះបាន។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែយកទឹកដំឡូងបារាំងដែលបានគាប ឬកិនចេញពីមើមដំឡូងបារាំងមកលាបពេញកន្លែងដែលទទួលរងផលប៉ះពាល់ជាញឹកញយតាមដែលអាចធ្វើបានជាការស្រេច ឬអ្នកកាត់ដំឡូងបារាំងជា ២កំណាត់ ហើយយកម្ខាងមកដុសលើស្បែកដែលរងផលប៉ះពាល់រយៈពេលមួយស្របក់ រួចទុកឲ្យទឹកដំឡូងដែលជាប់លើកន្លែងដែលបានដុសឲ្យស្ងួត សឹមលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ ២. ផ្នែកសនៃស៊ុត ៖ មនុស្សជាច្រើនបានអះអាងថា ផ្នែកពណ៌សនៃស៊ុតប្រសិទ្ធភាពក្នុងការជួយព្យាបាលឲ្យជាសះស្បើយ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺ ស៊ុត ១ ឬ ២ គ្រាប់ ឬច្រើ់នជាងនេះអាស្រ័យ លើទំហំនៃផ្នែកដែលអ្នកចង់លាប។ ស្រង់យកតែផ្នែកពណ៌សនៃសុទ្ធមកកូរ ឬវឹកឲ្យសព្វរហូតទាល់តែទន់លែងគគ្រើម រួចប្រើប្រាស់ម្រាមដៃ …

សម្រស់ & សុខភាព
ផ្លែឈើ ៩ប្រភេទ​ បរិភោគ​កាន់តែច្រើន​កាន់តែ​ជួយ​ឲ្យ​ស្បែក​ស​តឹង​រលោង

ការថែទាំ​ធ្វើ​ឲ្យ​ស្បែ​កស ជួនកាល​ពុំមែន​មានតែ​ពី​គ្រឿងសំអាង​ប៉ុណ្ណោះ​ទេ តែ​នៅ​ត្រូវបាន​កំណត់ដោយ​របប​ទទួលទាន​របស់​អ្នក ។​ ស្ត្រី​អាស៊ី​មាន​ទស្សនៈ​ថា ស្បែក​កាន់តែ​សរ​លោង​កាន់តែ​ស្រស់ស្អាត និង​ទាក់ទាញ ។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​ពុំ​ដឹងថា ពណ៌​សម្បុរស្បែក​ក៏ត្រូវ​បានកំណត់​មួយផ្នែកធំ ដោយ​អាហារ​ដែល​អ្នក​ទទួលទាន​ប្រចាំថ្ងៃ ។ ដោយ​ការ​ទទួលទាន​ផ្លែឈើ ៩ មុខ ខាងក្រោម​នេះ​ជាប្រចាំ អ្នកនឹង​ឃើញ​ស្បែក​របស់ខ្លួន​ប្រែប្រួល​យ៉ាងច្បាស់ ក្រោយ​រយៈពេល​តែ​២​ខែ ។​ ១.​គី​វី​  ឈរ​ដំបូង​ក្នុង​បញ្ជី​អាហារ​ជួយ​ឲ្យ​ស្បែក​ស្អាត, គី​វី​មាន​ផ្ទុក​យ៉ាងច្រើន​នូវ​បរិមាណ​វីតាមីន C និង​សារជាតិ​រារាំង​មិន​ឲ្យ​ស្បែក​ប្រែជា​ស្រអាប់​ពណ៌ ។ ស្ត្រី​ដែលមាន​បញ្ហា​ជាំ និង​អាចម៍រុយ ចូរ​បរិ​ភោគគី​វី​ជាប្រចាំ​នឹង​ទទួលបាន​ផល​ដ៏​មិនគួរ​ឲ្យ​ជឿ ។​ ២.​ល្ហុង​ ពុំ​ត្រឹម​តែមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ល្ហុង​នៅមាន​លទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ភ្លឺ​ឡើង​រាល់ថ្ងៃ ដោយ​វា​សម្បូរ​អង់​ហ្ស៊ី​ម និង​វីតាមីន​A ជួយ​បង្កើត​កោសិកា​ជាថ្មី​និង​ធ្វើ​ឲ្យ​ស្បែក​ប្រសិទ្ធភាព ។​ ៣.​ក្រូចថ្លុង​ ជា​ផ្លែឈើ​ដ៏​អស្ចារ្យ​សម្រាប់​ការបញ្ចុះ​ទម្ងន់ ក្រូចថ្លុង​នៅមាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​និង​ប្រឆាំង​ភាព​ចាស់ ដោយសារ​ផ្ទុក​វីតាមីន C ជាច្រើន ។​ ៤.​ស្ត្រ​ប៊ឺ​រី​ ស្ត្រ​ប៊ឺ​រី សម្បូរ​អាស៊ីត tartaric វីតាមីន និង​សារជាតិ​រ៉ែ មាន​ប្រយោជន៍​សម្រាប់​សុខភាព​និង​សម្ផស្ស …

សម្រស់ & សុខភាព
ក្រោមភ្នែកឡើងហើមប៉ោងដូចយាយចាស់ វិធីទាំង២យ៉ាងនេះអាចជួយបាន!

ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ ជាដើម -ល-។ ក្នុងករណីអ្នកប្រញាប់ប្រញាល់ទៅក្រៅ ឬទៅពិធីជប់លៀងប្រាកដជាមានការបារម្ភខ្លាចខ្មាសគេ  ផ្ទៃមុខមិនស្អាតដែលធ្វើឱ្យបាត់បង់ទំនុកចិត្តជាមិនខាន។ ក្នុងពេលបន្ទាន់មិនដឹងជារកវិធីអ្វីមកដោះស្រាយ មែនទេ? ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ជាដើម វិធីទី១៖ ប្រើជែលប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ដែលអាចបំបាត់អាការរលាក ធ្វើឱ្យចរន្តឈាមក្រោមភ្នែកដើរស្រួល បំបាត់ខ្លាញ់ក្រោមភ្នែក ហើមប៉ោង និងស្នាមជ្រីញជ្រួញក្រោមភ្នែកបានយ៉ាងមានប្រសិទ្ធភាព។ ដោយគ្រាន់តែកាត់យកជែលប្រទាលកន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើមប៉ោងនោះទុកឱ្យស្ងួត រួចសឹមលាងទឹកចេញជាការស្រេច។ ពេលនេះអ្នកអាចតុបតែងខ្លួនទៅកម្មវិធីពេញដោយភាពជឿជាក់បានហើយ។ ដោយគ្រាន់តែកាត់យកជែលប្រទាល់កន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើម ប៉ោងនោះទុកឱ្យស្ងួត រួមសឹមលាងទឹកចេញជាការស្រេច វិធីទី២៖ ប្រើស្លាបព្រាលោហៈ ស្តាប់មើលទៅវាដូចជាចម្លែក តែក៏មានប្រសិទ្ធភាពដែលមិនអាចមើលរំលង។ វាអាចជួយឱ្យធ្វើសសៃឈាមក្រោមភ្នែកដំណើរការល្អ បំបាត់ស្នាមខ្មៅ និងអាការហើមប៉ោងបានយ៉ាងមិនគួរឱ្យជឿ។ ដោយគ្រាន់តែយកស្លាបព្រាញ៉ាំបាយយើងធម្មតា ២ ទៅ ៣ទៅទុកនៅក្នុងទូទឹកកកកន្លែងកក ១០ ទៅ ១៥នាទី រួចយកមកដាក់នៅក្រោមភ្នែករហូតស្លាបព្រាលែងត្រជាក់ …