ចង់​ឱ្យ​សុខភាព​ល្អ​ទាំង​ម្តាយ និង​កូន គួរ​ធ្វើ​តាម ៦ ចំណុច​នេះ​ឱ្យ​បាន

មាតា & បុត្រ

ការពពោះ និង​ការបាន​ក្លាយ​ជា​ម្តាយ​គេ ជា​បទពិសោធន៍​ដ៏អស្ចារ្យ​តែមួយគត់​នៅក្នុង​ជីវិត​របស់​ស្ត្រី ។ អ្នក​មាន​ផ្ទៃពោះ ដូចនេះ​អ្នក​ត្រូវ​មើល​ថែ​ខ្លួនឯង​រយៈពេល ៩ ខែ ដើម្បី​ចៀសវាង​ពី​ភាពគ្រោះថ្នាក់​ណាមួយ ។ អ្នក​ត្រូវ​ដឹង​ពី​អ្វី​ដែល​គួរ​ធ្វើ និង​អ្វី​ដែល​មិន​គួរ​ធ្វើ​ក្នុង​អំឡុង​ពេល​មាន​គភ៌ ។

១. បញ្ឈប់​ការទទួលទាន​កាហ្វេ

ទទួលទាន​កាហ្វេ​ច្រើន ធ្វើឱ្យ​អត្រា​នៃ​ការកើត​បញ្ហា​ពេល​សម្រាល និង​ការរលូត​កូន​ខ្ពស់  ។ ទទួលទាន​ជាតិ​កាហ្វេអ៊ីន​ត្រឹមតែ ២០០ មីលីក្រាម​ក្នុង ១ ថ្ងៃ​ជា​ការគ្រប់គ្រាន់ និង​សុវត្ថិភាព ។

២. ស្តាប់​តន្ត្រី

តន្ត្រី​អាច​ជួយ​បន្ធូរ​អារម្មណ៍ និង​ធ្វើឱ្យ​អ្នក​ងងុយ​គេង ព្រមទាំង​ប៉ះពាល់​ដោយ​ប្រយោល​ដល់​កូន​ក្នុង​ផ្ទៃ ។ ហាម​ដាក់​កាស​ក្បែរ​ទារក​ក្នុង​ផ្ទៃ​ខ្លាំងពេក ។ ស្តាប់​សម្លេង​តន្ត្រី​ស្រាលៗ ដូចជា​បទ​បុរាណ ព្រោះ​វា​បង្កើត​សម្លេង​ស្ងៀមស្ងាត់ ។

៣. គេង​ឱ្យ​បាន​គ្រប់គ្រាន់

អ្នក​មិន​ត្រឹមតែ​ទទួលទាន​សម្រាប់​មនុស្ស ២ នាក់​ទេ តែ​អ្នក​ក៏​ត្រូវ​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស ២ នាក់​ផង​ដែរ ។ គេង​យប់​ឱ្យ​បាន​យ៉ាងតិច​បំផុត ៨ ម៉ោង និង​ព្យាយាម​គេង​ថ្ងៃ​ថែម​ទៀត ។

ស្ត្រី​ពពោះ​ត្រូវ​គេង​បែរ​ទៅ​ឆ្វេង ។ អ្នក​អាច​ចំណាយ​ពេល​ដើរ​ពី ៥-១០ នាទី​ទាំង​កណ្តាល​យប់  ដើម្បី​កាត់បន្ថយ ឬ​បំបាត់​អាការៈ​ចាញ់​កូន ។

៤. អ្នក​ត្រូវ​ទទួលទាន​ឱ្យ​បាន​គ្រប់គ្រាន់

ជា​មធ្យម អ្នក​គួរ​ទទួលទាន​ឱ្យ​បាន​ច្រើន​ជាង ៣០០ កាឡូរី​សម្រាប់​មនុស្ស ២ នាក់ ។ កាឡូរី​ដែល​អ្នក​ទទួលទាន​គួរ​ជា​អាហារ​សុខភាព មិនមែន​អាហារ​ផ្អាប់  ។

៥. ហាម​ផឹក​គ្រឿង​ស្រវឹង ឬ​ជក់​បារី

ការផឹក​ជាតិ​ស្រវឹង និង​ជក់​បារី​បង្កើន​អត្រា​គ្រោះថ្នាក់​ដល់​ការរលូត​កូន ឬ​ស្លាប់​កូន​ក្នុង​ផ្ទៃ ធ្វើឱ្យ​កូន​អ្នក​អសមត្ថភាព​លូតលាស់​នៅក្នុង​ជីវិត ។

៦. កុំ​គេង​ត្រាំ​ក្នុង​អាង​ទឹក​ក្តៅ ឬ​បន្ទប់​ស្ទីម

សីតុណ្ហភាព​រាងកាយ​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​ដល់​គភ៌ ព្រោះ​វា​បណ្តាល​ឱ្យ​អសមត្ថភាព​លូតលាស់​សរីរាង្គ ៕

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

មាតា & បុត្រ
មូលហេតុទាំង៦យ៉ាងនេះ ដែលរៀបការយូរហើយគ្មានកូនសោះ

ក្តីស្រមៃដែលគូស្វាមីភរិយាតែងតែប្រាថ្នានោះ ​គឺការចង់បានកូនចៅបន្តពូជពង្សដើម្បីឱ្យជីវិតគូស្នេហ៍ទាំងពីរក្លាយជាគ្រួសារមួយដ៏ពេញលក្ខណៈដូចគេដូចឯង។ អ្នកខ្លះធ្លាប់មានកូនម្តងហើយ តែពិបាកនឹងមានកូនបន្ថែមទៀត ចំណែកអ្នកខ្លះទៀត រៀបការច្រើនឆ្នាំនៅតែមិនមានកូនស្នងត្រកូល មិនថាប្រឹងប្រែងយ៉ាងណាក៏ដោយ។ ជួនកាលការដែលមិនមានកូនក៏ដោយសារឥទ្ធិពលថ្នាំពន្យារកំណើត ការជក់បារី ម្យ៉ាងទៀតអ្នកដែលទើបតែសម្រាលបុត្ររួច និងអ្នកដែលកំពុងបំបៅកូនដោយទឹកដោះក៏ជាកត្តាចម្បងដែលបង្អាក់ឱកាសការមានកូនបានផងដែរ។ តែបញ្ហាទាំងនេះក៏មិនមែនជាកត្តាដែលធ្វើឱ្យអ្នកគ្មានកូនទាំងស្រុងដែរ នៅក្នុងនោះក៏អាចមានបញ្ហា និងកត្តាផ្សេងៗជាច្រើនរួមផ្សំផងដែរ។ តោះ! តាមដានទាំងអស់គ្នាតើមានកត្តា ឬមូលហេតុអ្វីខ្លះដែលធ្វើឱ្យមនុស្សស្រីពិបាកនឹងមានកូនដូចខាងក្រោមនេះ៖  1. ទទួលទានអាហារដែលសម្បូរជាតិខ្លាញ់ រាល់អាហារដែលមានសម្បូរទៅដោយជាតិខ្លាញ់ដូចជា ភីហ្សា បឺហ្គឺ ដំឡូងបំពង សុទ្ធតែជាមូលហេតុដែលបង្អាក់ដំណើរការបង្កបង្កើតអូវ៉ុល និងអាហារដែលសម្បូរទៅដោយកាបូអ៊ីដ្រេតក៏អាចបង្កជាហានិភ័យជំងឺ Ovulatory (ទាក់ទងនឹងអូវ៉ុល) ដល់ទៅ ៧៣% បានផងដែរ។ ដូច្នេះរាល់ពេលដែលអ្នកឃ្លានអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ និងស្ករអស់ទាំងនោះ គួរជំនួសវិញដោយអាហារសម្រន់ដែលសម្បូរជីវជាតិដូចជា ផ្លែចេក ផ្លែបឺរ ឬទឹកដោះគោជូរជាដើមទើបប្រសើរជាង។ រាល់អាហារដែលមានសម្បូរទៅដោយជាតិខ្លាញ់ដូចជា ភីស្សា បឺហ្គឺ ដំឡូងបំពង សុទ្ធតែជាមូលហេតុដែលបង្អាក់ដំណើរការបង្កបង្កើតអូវ៉ុល និងអាហារដែលសម្បូរទៅដោយ កាបូអ៊ីដ្រាត ដែលអាចបង្កជាហានិភ័យជំងឺ Ovulatory (ទាក់ទងនឹងអូវ៉ុល) ដល់ទៅ ៧៣% 2. ហាត់ប្រាណខ្លាំងពេក …

មាតា & បុត្រ
មូលហេតុ​ធំៗ ៣យ៉ាង​ដែល​បណ្តាល​ឱ្យ​ស្ត្រី​ស្លាប់​ក្នុង​ពេល​ឆ្លង​ទន្លេ

ឱកាស​មាន​ក្តីសុខ​ក្នុង​ជីវិត​ក៏​អាច​ជួបប្រទះ​ស្របគ្នា​នឹង​សោកនាដកម្ម ធ្វើឱ្យ​អារម្មណ៍​ក្រៀមក្រំ​បំផុត​ផង​ដែរ។ ជា​ឧទាហណ៍ នៅពេល​ស្ត្រី​បាត់បង់​ជីវិត​ក្នុង​ពេល​កំពុង​សម្រាល​កូន​របស់​នាង។ ស្ត្រី​ស្លាប់​ក្នុង​ពេល​សម្រាល​កូន អាច​ជា​រឿង​មួយ​គួរឱ្យ​តក់ស្លុត និង​ក្រៀមក្រំ​បំផុត​សម្រាប់​គ្រួសារ។ ក្នុង​ករណី​ស្លាប់​ពេល​សម្រាល​នេះ ប្រសិនបើ​មាន​បញ្ហា​សុខភាព​ច្រើន​ពេក ទារក​ក្នុង​ផ្ទៃ​ក៏​អាច​ស្លាប់​បាន​ដែរ។ ដូចនេះ ខាងក្រោម​​ជា​មូលហេតុ​ទូទៅ​បំផុត​ដែល​បណ្តាល​ឱ្យ​ស្ត្រី​ស្លាប់​ក្នុង​ពេល​សម្រាល៖ ១. លើសឈាម មូលហេតុ​ធ្វើឱ្យ​ស្ត្រី​ស្លាប់​ក្នុង​ពេល​សម្រាល​គឺ លើស​ឈាម។ បើសិន​ម្តាយ​កើត​ជំងឺ​លើសឈាម​រួច​មក​ហើយ មុនពេល​សម្រាល នោះ​វា​អាច​កើតឡើង​ទៀត​ក្នុង​ពេល​សម្រាល​ដូចជា ត្រូវ​បាត់បង់​ឈាម​ច្រើន ឬ​គាំង​បេះដូង ដោយសារ​ការកន្ត្រាក់​របស់​ស្បូន ដូច្នេះ​បណ្តាល​ឱ្យ​ម្តាយ​ស្លាប់។ ហេតុ​នេះ ស្ត្រី​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត បើសិន​នាង​កើត​ជំងឺ​លើស​ឈាម។ ២. លំហូរ​ឈាម​ច្រើន បញ្ហា​លំហូរឈាម​ច្រើន​ត្រូវការ​ព្យាបាល​បន្ទាន់ ដែល​ក៏​អាច​បណ្តាល​ឱ្យ​ស្ត្រី​ស្លាប់​ក្នុង​ពេល​សម្រាល​ដែរ។ បើសិន​វេជ្ជបណ្ឌិត​មិន​អាច​ឃាត់​ឈាម​បាន​ភ្លាមៗ​ទេ បរិមាណ​ឈាម​ហូរ​ច្រើន​អាច​បណ្តាល​ឱ្យ​សរីរាង្គ​លែង​ដំណើរការ នាំឱ្យ​ស្ត្រី​ស្លាប់។ ៣. រហែក​ស្បូន មូលហេតុ​មួយ​ផ្សេង​ទៀត​គឺ បញ្ហា​រហែក​ស្បូន។ ក្នុង​អំឡុង​ពេល​ឈឺ​ពោះ​សម្រាល ស្បូន​ស្ត្រី​ត្រូវ​កន្ត្រាក់​ខ្លាំង ហើយ​ច្រើន​ដង ដើម្បី​រុញច្រាន​ទារក​ចេញ​មក​ក្រៅ តាម​រយៈ​ទ្វារមាស​ចំហរ។ ក្នុង​ករណី​ខ្លះ ការកន្ត្រាក់​ស្បូន​ខ្លាំង​ពេក អាច​ធ្វើឱ្យ​ដាច់​រហែក​ស្បូន បង្ក​ឱ្យ​មាន​លំហូរ​ឈាម​ច្រើន ស្ត្រី​នឹង​បាត់បង់​ជីវិត៕