ឡុង លីគង្គ័ ពេលស្រែកបទ «សាច់កម្មណាស់ខ្ញុំ» បានខ្លាំងដល់ថ្នាក់នេះ Coach ព្រាប សុវត្ថិ ស្រាប់តែ… (មានវីដេអូ)

ពត័មាន

ភ្នំពេញ៖ ជាកាពិតណាស់ កម្មវិធីប្រលងចម្រៀងក្មេងលំដាប់ថ្នាក់ពិភពលោក (The Voice Kids Cambodia) កំពុងឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ដែលអ្នកគាំទ្រជាច្រើនកំពុងតែទន្ទឹមរង់ចាំមើលថា តើអ្នកណាជាម្ចាស់ពានសម្លេងដ៏ពិតប្រាកដ។

មួយសប្ដាហ៍ទៅមួយសប្ដាហ៍ កាន់តែប្លែកទៅប្លែកទៅ ជាមួយនឹងការបញ្ចេញសមត្ថភាពដ៏អស្ចារ្យ ព្រោះកូនក្រុមនីមួយៗសុទ្ធតែមានសមត្ថភាពខ្លាំងរៀងៗខ្លួន។

ជាក់ស្តែងគេសង្កេតឃើញកូនក្រុមរបស់លោកព្រាប សុវត្ថិ គឺកុមារា ឡុង លីគង្គ័ បានបកស្រាយបទចម្រៀងមួយបទចំណងជើងថា «សាច់កម្មណាស់ខ្ញុំ» ដែលជាបទតម្រូវឲ្យស្រែកខ្លាំង។ មួយបទនេះ លីគង្គ័ បានឆក់យកបេះដូងអ្នកគាំទ្រជាច្រើន បូករួមនឹងមេក្រុមរបស់ខ្លួនលោកព្រាប សុវត្ថិ ផងដែរ ធ្វើឲ្យលោកញញឹម ជាមួយការពេញចិត្តយ៉ាងខ្លាំង។

ទីបំផុត កុមារា ឡុង លីគង្គ័ បានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយសារសម្លេងដ៏ពិរោះ បានទាក់ចិត្តអ្នកទស្សនាក៏ដូចជា Coach របស់ខ្លួនផ្ទាល់៕

កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

ប្អូនប្រុសឡុង លីគង្គ័

ប្អូនប្រុសឡុង លីគង្គ័

Coach ព្រាប​ សុវត្ថិ

Coach ព្រាប​ សុវត្ថិ

#The voice kids Cambodia Live shows semi final #ឡុង លីគ័ង្គ 🎤សាច់កម្មណាស់ខ្ញុំ

Posted by Dara Page on Saturday, October 7, 2017

ប្រភព: Khmerload

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ពត័មាន
អត្ថប្រយោជន៍ពិសេសៗមួយចំនួននៃអំបិលដែលមនុស្សជាច្រើនមិនធ្លាប់ដឹង

ក្រៅពីប្រើប្រាស់ដើម្បីបង្កើនរសជាតិអាហារហើយនោះ អំបិលក៏ត្រូវបានប្រើជាផលិតផលសំអាតផ្ទះអស់រយៈពេលជាច្រើនសតវត្សផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ តាមពិតទៅអំបិលត្រូវបានគេចាត់ទុកផងដែរថាជាថ្នាំកម្ចាត់មេរោគដែលមានតំលៃថោក និងមិនមានផ្ទុកជាតិពុល ហើយនេះជាមូលហេតុដែលអំបិលអាចផ្ដល់សុវត្ថិភាពខ្ពស់សម្រាប់យើងក្នុងការប្រើប្រាស់ ហើយថែមទាំងផ្តល់នូវលទ្ធផលដ៏ប្រសើរអស្ចារ្យ។ អ្នកនឹងចាប់អារម្មណ៍ងាកមកប្រើប្រាស់អំបិលច្រើនជាងមុនតាមរយៈមូលហេតុមួយចំនួនផ្សេងទៀតខាងក្រោមនេះ ៖ ១. ការពារផ្ទះពីហ្វូងសត្វស្រមោច ៖ ប្រសិនជាអ្នកចង់កម្ចាត់ហ្វូងសត្វស្រមោចដែលតែងវារជាជួរនៅសឹងគ្រប់កន្លែងក្នុងផ្ទះដូចជា នៅតាមទ្វារ បង្អួច ឬទូផ្ទះបាយនោះអ្នកគ្រាន់តែធ្វើការរោយអំបិលមួយចំនួនត្រង់កន្លែងដែលអ្នកបានឃើញពួកវាជាការស្រេច។ អំបិលក៏មានប្រសិទ្ធភាពជួយកាត់បន្ថយកម្រិតនៃភាពមានសំណើមក្នុងផ្ទះរបស់អ្នកបានផងដែរ។ ២. ភ្នាក់ងារដ៏ពិសេសសម្រាប់សម្អាតកញ្ចក់បង្អួចនៃផ្ទះ និងរថយន្ត ៖ អ្នកគ្រាន់តែធ្វើការលាយទឹកក្ដៅឧណ្ហៗ ១ហ្គាល្លុង ជាមួយនឹងអំបិល ២ស្លាបព្រាបាយ រួចកូរល្បាយនេះឲ្យសព្វ។ ប្រើប្រាស់ល្បាយនេះដើម្បីសម្អាតស្នាមប្រឡាក់ដែលជាប់ដិតខ្លាំងនៅលើកញ្ចក់បង្អួច ដោយព្យាយាមដុសរហូតទាល់តែបង្អួចប្រែជាមានសភាពភ្លឺថ្លា។ អ្នកអាចប្រើប្រាស់វិធី ឬរបៀបដូចគ្នានេះ ដើម្បីសម្អាតកញ្ចក់រថយន្តរបស់អ្នក ហើយអ្វីដែលកាន់តែពិសេសនោះ គឺវាមានប្រសិទ្ធភាពបានយូរ។ ៣. ស្តារពណ៌នៃវាំងនននិងកំរាលព្រំ ៖ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែយកក្រណាត់មួយមកត្រាំក្នុងទឹកអំបិលឲ្យបានមួយស្របក់ បន្ទាប់មកយកក្រណាត់នេះមកជូតឬដុសលើកម្រាលព្រំ និងវាំងននដែលអ្នកចង់សម្អាតជាការស្រេច។ ដំណោះស្រាយនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ស្នាមប្រឡាក់ ក៏ដូចជាភាពកខ្វក់ផ្សេងៗដែលជាប់នៅលើកម្រាលព្រំនិងវាំងនន។ ៤. ជាសមាសធាតុសម្រាប់សម្អាតរបស់ធ្វើពីស្ពាន់ ប្រាក់ និងទង់ដែង ៖ ដើម្បីរក្សាពណ៌វត្ថុដែលធ្វើពី ស្ពាន់ ប្រាក់ …

ពត័មាន
Lexus 570 !!! ជិះ​ព្រោងព្រាត​នៅ​ខ្មែរ ខណៈ​ថៃ​រក​សឹង​តែ​មួយ​គ្មាន ព្រោះតែ…

Lexus 570 ជា​ម៉ាក​រថយន្ត​តម្លៃ​ថ្លៃ ពេញ​និយម​បំផុត​នៅ​ខ្មែរ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លំបាក​នៅ​ឡើយ តែ​សម្រាប់​ប្រទេស​ថៃ​ដែល​មាន​សេដ្ឋកិច្ច​ខ្លាំង បែរ​ជា​មិន​សូវ​ឃើញ​មាន​ជិះ​ទៅ​វិញ​ទូទាំង​ប្រទេស។ នៅ​ស្រុក​ខ្មែរ សេដ្ឋី​អ្នក​មាន​ប្រាក់​ច្រើន ពិសេស​មន្រ្តី​ធំៗ​ចូល​ចិត្ត​ទិញ Lexus 570 ជិះ​ដោយ​សារ ឡាន​មួយ​នេះ បង្ហាញ​ពី​អំណាច​និង​ភាព​ស៊ីវិល័យ​សម្រាប់​អ្នក​ដែល​ជិះ​វា ដូច្នេះ​ទើប​ពេញ​និយម​ខ្លាំង ពិសេស​សម្រាប់​អ្នក​រាជការ​មាន​មុខ​តំណែង​ធំៗ។ រាល់ Lexus 570 ចេញ​ថ្មី​ភ្លាមៗ តែង​តែ​ឃើញ​មាន​វត្តមាន​លើ​ដង​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ ទោះ​តម្លៃ​ដាក់​លក់​ថ្លៃ​ដល់​ទៅ​ប្រមាណ ២២ម៉ឺន​ដុល្លារ​ក៏​ដោយ។ សម្រាប់​នៅ​ថៃ​វិញ​គ្រប់​ម៉ូដែល​ម៉ាក Lexus ពិសេស LX 570 ហាក់​មាន​តិច​បំផុត ឬ​សឹង​តែ​គ្មាន។ មូលហេតុ​រថយន្ត​ម៉ាក​នេះ​នៅ​ប្រទេស​ថៃ​គឺ​មាន​តម្លៃ​ថ្លៃ ដែល​ថ្លៃ​ជាង​តម្លៃ​លក់​នៅ​តាម​ហាង​នៅ​ខ្មែរ​ប្រហែល ១ម៉ឺន​ដុល្លារ​ឯណោះ។ តម្លៃ Lexus លក់​ថ្លៃ​ជាង​នៅ​កម្ពុជា​ដល់​ទៅ​ជាង ១ម៉ឺន​ដុល្លារ​ដូច្នេះ ក៏​ព្រោះ​តែ​ម៉ូដែល Lexus នៅ​ថៃ​ជា​រថយន្ត​​នាំ​ចូល​ទាំង​ស្រុង ដូច្នេះ​ពន្ធ​ក៏​ថ្លៃ​ដូច​គ្នា​សម្រាប់​រថយន្ត​នាំ​ចូល តែ​បើ​រថយន្ត​ដែល​ដំឡើង​នៅ​ថៃ​ដូចជា BMW, Honda, Hyundai និង​ម៉ាក​ផ្សេងៗ​ជា​ច្រើន​ទៀត គឺ​តម្លៃ​ធូរថ្លៃ​បំផុត។ ជាក់​ស្តែង ម៉ូដែល …

ពត័មាន
លម្អិត​ជុំ​វិញ​មូល​ហេតុ​អតីត​ស្វាមី​ សាន ស្រីឡៃ សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ស្លាប់​ទាំង​ ២​នាក់​​

ក្នុង​ពិធី​តម្កល់​សព​របស់​អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស សាន ស្រីឡៃ ម្ដាយ​របស់​នាង​បាន​បញ្ជាក់​ពី​រឿង​រ៉ាវ​នៅ​ពី​ក្រោយ​ដែល​នាំ​ឲ្យ​បុរស​ជា​អតីត​ស្វាមី​ សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ស្លាប់​ទាំង២​នាក់​ដើម្បី​បញ្ចប់​រឿង​រ៉ាវ​ស្នេហា​ដ៏​រកាំរកូស​នេះ។ ក្នុង​នោះ​ អ្នក​ស្រី​ ឡុង​​ ចាន់ធី ដែល​ត្រូវ​ជា​ម្ដាយ​របស់​សព​បាន​ប្រាប់ Sabay នា​ព្រឹក​នេះ​ថា មុន​ពេល​ដែល​ហេតុ​ការណ៍​បាញ់​សម្លាប់​​បាន​កើត​ឡើង​អតីត​ស្វាមី​បាន​ទៅ​សុំ​ជា​នា​គ្នា​វិញ​ក្រោយ​ពី​បែក​គ្នា​ជិត​១​ឆ្នាំ​មក​ហើយ តែ​ ស្រីឡៃ មិន​ព្រម​ ត្បិត​ខាង​ប្រុស​មាន​ប្រពន្ធ និង​កូន​ហើយ។ ម្យ៉ាង​នាង​មិន​ចង់​ជាប់​ឈ្មោះ​ជា​ស្រី​ដណ្ដើម​ប្ដី​គេ​តទៅ​ទៀត​ទេ។ អ្នក​ស្រី​បញ្ជាក់​ថា មួយ​រយៈ​​ដែល​បែក​គ្នា​នេះ អ្នក​ទាំង​២​មិន​ទាន់​លែង​លះ​គ្នា​ដាច់​ស្រេច​នៅ​ឡើយ​ទេ គ្រាន់​តែ​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​រស់​នៅ​រៀងៗ​ខ្លួន។ ផ្ទុយ​ទៅ​វិញ​ អតីត​ស្វា​មី​បែរ​ជា​​​គំរាម​ថា​ “​បើ​មិន​ជានា​គ្នា​វិញ​ទេ គឺ​ស្លាប់​ទាំង​២​នាក់”។​ បុរស​រូប​នេះ​​បាន​បន្ថឺម​ថា លោក​មិន​អាច​ទៅ​រក​ប្រពន្ធ​កូន​ដើម​វិញ​ទេ បើ​ឲ្យ​ទៅ​វិញ​លោក​សុខ​ចិត្ត​ស្លាប់​ ហើយ​បើ​លោក​ស្លាប់​ ស្រីឡៃ ក៏​ត្រូវ​ស្លាប់​តាម​នោះ​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ម្ដាយ​ជន​រង​គ្រោះ។ មក​ដល់​ពេល​នេះ សព​របស់​ សាន​ ស្រីឡៃ កំពុង​តម្កល់​នៅ​វត្ត​សែនសុខ រង់​ចាំ​ការ​បូជា​នៅ​ម៉ោង​៩​ព្រឹក​ស្អែក​។ ឯ​សព​ជន​ល្មើស​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​ខេត្ត​ព្រៃវែង​ ដើម្បី​ធ្វើ​បុណ្យ​បាន​សាសនា។ ក្នុង​នោះ​ប្រភព​ព័ត​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ល្មើស​គឺ​ជា​មន្ត្រី​គយ មាន​ឈ្មោះ​ថា ជ័យ រិន និង​មាន​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង៕​​​​​​ ប្រភព៖ News.Sabay