អស់បញ្ហាស្បែកក្រិន និងខ្មៅត្រង់កែងដៃ ​ជង្គង់ និងប្រអប់ជើងទៀតហើយ ដោយសាររូបមន្តស្ក្រាប់ធម្មជាតិដ៏ពិសេសនេះ!

សម្រស់ & សុខភាព

បញ្ហាស្បែកក្រិន និងខ្មៅតាមរាងកាយជាពិសេសជង្គង់ គន្លាក់ដៃ គន្លាក់ជើង និងប្រអប់ជើង បានធ្វើឱ្យសុភាពនារីអស់ជំនឿចិត្តមួយភាគធំ ព្រោះពេលស្លៀកសំលៀកបំពាក់វាលៗ និងពាក់ស្បែកជើងម្តងៗ មើលទៅមិនស្រស់ស្អាត ស្បែកមើលទៅខ្មៅ ស្រអាប់ដុំៗជាដើម។

មិនថ្វីថ្ងៃនេះយើងនឹកលើកយកវិធីធ្វើស្ក្រាប់មួយប្រភេទ ដែលអាចកែខៃបញ្ហាមួយនេះបានយ៉ាងមានប្រសិទ្ធភាពត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ។ តាមដានទាំងអស់គ្នាដូចខាងក្រោម៖

# រូបមន្តធ្វើស្ក្រាប់

គ្រឿងផ្សំ

– មើមខ្ញី ១ ភាគ ៤​​ នៃ​ពែងកាហ្វេ

– អំបិល ១​ ភាគ ២ នៃពែងកាហ្វេ

– ប្រេងបន្លែធម្មជាតិ ( អាចជាប្រេងដូង ឬប្រេងអូលីវក៏បាន ) ១ ភាគ ២​ នៃពែងកាហ្វេ

– ទឹកក្រូចឆ្មារ ២ស្លាបព្រា

អស់បញ្ហាស្បែកក្រិន និងខ្មៅត្រង់កែងដៃ ​ជង្គង់ និងប្រអប់ជើងដោយរូបមន្តស្ក្រាប់មួយមុខនេះ

វិធីធ្វើ៖ យកមើមខ្ញីចិត្តសម្បកលាងទឹកឱ្យស្អាត រួចកាត់ជាដុំតូចៗហើយកាឡុកឱ្យហ្មត់ រួចសឹមលាយជាមួយអំបិល ប្រេងធម្មជាតិ និងទឹកក្រូចឆ្មារបញ្ចូលគ្នាឱ្យសព្វ ។ បន្ទាប់មកអាចច្រកទុកក្នុងទូទឹកកកប្រើការនៅពេលក្រោយបាន។

ការប្រើប្រាស់៖ បន្ទាប់ពីងូតទឹករួចអ្នកអាចយកស្ក្រាប់មួយមុខនេះមកម៉ាស្សាតិចៗថ្នមៗជារង្វង់ត្រង់ចំណុចខ្មៅ និងក្រិននៃស្បែកដូចជាត្រង់កែងដៃ គន្លាក់ជើង ជង្គង់ និងប្រអប់ជើងជាដើម រួចសឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។

ចំណាំ៖ ការអនុវត្តក្រោយពេលងូតទឹកក្តៅនឹងធ្វើឱ្យមានប្រសិទ្ធភាពទ្វេដង។

វិធីនេះមិនត្រឹមតែជួយបំបាត់ស្បែកខ្មៅ និងក្រិនតែប៉ុណ្ណោះទេ ថែមទាំងអាចជម្រុះកោសិកាស្បែកចាស់ៗដែលងាប់ៗចេញធ្វើឱ្យស្បែក ទន់ ភ្លឺ រលោងមានសំណើមថែមទៀតផង ៕

អស់បញ្ហាស្បែកក្រិន និងខ្មៅត្រង់កែងដៃ ​ជង្គង់ និងប្រអប់ជើងដោយរូបមន្តស្ក្រាប់មួយមុខនេះ

ប្រភព: Sabayenter

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សម្រស់ & សុខភាព
ងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់! រិធីក្នុងការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិ ដែលចំណាយអស់តិច ប៉ុន្តែនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត

ស្នាមសង្វារ កើតមានឡើងបណ្ដាលមកពីហេតុផលផ្សេងៗខុសៗពីគ្នា។ អ្នកខ្លះកើតមានស្នាមសង្វារក្នុងកំឡុងពេលមានផ្ទៃពោះ ឬសម្រាលកូនរួច រីឯមនុស្សមិនធ្លាប់មានផ្ទៃពោះមួយចំនួនទៀតក៏អាចកើតមានស្នាមសង្វារបានដែរ ដោយសារតែការឡើងទម្ងន់ ឬស្រកទម្ងន់លឿនពេករបស់ពួកគេ។ ជាការពិតណាស់ គ្មាននរណាម្នាក់ចង់ឲ្យស្នាមសង្វារនៅជាប់នឹងផ្នែកណាមួយនៃរាងកាយរហូតនោះទេ ជាពិសេសចំពោះស្ត្រីៗ។ ជាទូទៅ ការព្យាបាលស្នាមសង្វារតាមបែបទំនើប គឺត្រូវការនូវការចំណាយពេលវេលា និងប្រាក់អស់ច្រើន។ ទោះជាយ៉ាងណា ក៏នៅមានការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាពផងដែរ។ ខាងក្រោមជាវិធីងាយៗមួយចំនួន ដើម្បីព្យាបាលបំបាត់សង្វារដោយប្រើវត្ថុធាតុដើមពីធម្មជាតិចំណាយអស់តិច ប៉ុន្តនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត៖ ១. ទឹកដំឡូងបារាំង ៖ ខណៈដែលមានផលិតផលសម្រស់ផ្សេងៗពីគ្នាជាច្រើនគ្មានប្រសិទ្ធភាពក្នុងការព្យាបាល ឬបំបាត់នូវស្នាមសង្វារនោះ ទឹកដំឡូងបារាំងស្រស់បែរជាទទួលបានជោគជ័យលើបញ្ហាទាំងអស់នេះបាន។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែយកទឹកដំឡូងបារាំងដែលបានគាប ឬកិនចេញពីមើមដំឡូងបារាំងមកលាបពេញកន្លែងដែលទទួលរងផលប៉ះពាល់ជាញឹកញយតាមដែលអាចធ្វើបានជាការស្រេច ឬអ្នកកាត់ដំឡូងបារាំងជា ២កំណាត់ ហើយយកម្ខាងមកដុសលើស្បែកដែលរងផលប៉ះពាល់រយៈពេលមួយស្របក់ រួចទុកឲ្យទឹកដំឡូងដែលជាប់លើកន្លែងដែលបានដុសឲ្យស្ងួត សឹមលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ ២. ផ្នែកសនៃស៊ុត ៖ មនុស្សជាច្រើនបានអះអាងថា ផ្នែកពណ៌សនៃស៊ុតប្រសិទ្ធភាពក្នុងការជួយព្យាបាលឲ្យជាសះស្បើយ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺ ស៊ុត ១ ឬ ២ គ្រាប់ ឬច្រើ់នជាងនេះអាស្រ័យ លើទំហំនៃផ្នែកដែលអ្នកចង់លាប។ ស្រង់យកតែផ្នែកពណ៌សនៃសុទ្ធមកកូរ ឬវឹកឲ្យសព្វរហូតទាល់តែទន់លែងគគ្រើម រួចប្រើប្រាស់ម្រាមដៃ …

សម្រស់ & សុខភាព
ផ្លែឈើ ៩ប្រភេទ​ បរិភោគ​កាន់តែច្រើន​កាន់តែ​ជួយ​ឲ្យ​ស្បែក​ស​តឹង​រលោង

ការថែទាំ​ធ្វើ​ឲ្យ​ស្បែ​កស ជួនកាល​ពុំមែន​មានតែ​ពី​គ្រឿងសំអាង​ប៉ុណ្ណោះ​ទេ តែ​នៅ​ត្រូវបាន​កំណត់ដោយ​របប​ទទួលទាន​របស់​អ្នក ។​ ស្ត្រី​អាស៊ី​មាន​ទស្សនៈ​ថា ស្បែក​កាន់តែ​សរ​លោង​កាន់តែ​ស្រស់ស្អាត និង​ទាក់ទាញ ។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​ពុំ​ដឹងថា ពណ៌​សម្បុរស្បែក​ក៏ត្រូវ​បានកំណត់​មួយផ្នែកធំ ដោយ​អាហារ​ដែល​អ្នក​ទទួលទាន​ប្រចាំថ្ងៃ ។ ដោយ​ការ​ទទួលទាន​ផ្លែឈើ ៩ មុខ ខាងក្រោម​នេះ​ជាប្រចាំ អ្នកនឹង​ឃើញ​ស្បែក​របស់ខ្លួន​ប្រែប្រួល​យ៉ាងច្បាស់ ក្រោយ​រយៈពេល​តែ​២​ខែ ។​ ១.​គី​វី​  ឈរ​ដំបូង​ក្នុង​បញ្ជី​អាហារ​ជួយ​ឲ្យ​ស្បែក​ស្អាត, គី​វី​មាន​ផ្ទុក​យ៉ាងច្រើន​នូវ​បរិមាណ​វីតាមីន C និង​សារជាតិ​រារាំង​មិន​ឲ្យ​ស្បែក​ប្រែជា​ស្រអាប់​ពណ៌ ។ ស្ត្រី​ដែលមាន​បញ្ហា​ជាំ និង​អាចម៍រុយ ចូរ​បរិ​ភោគគី​វី​ជាប្រចាំ​នឹង​ទទួលបាន​ផល​ដ៏​មិនគួរ​ឲ្យ​ជឿ ។​ ២.​ល្ហុង​ ពុំ​ត្រឹម​តែមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ល្ហុង​នៅមាន​លទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ភ្លឺ​ឡើង​រាល់ថ្ងៃ ដោយ​វា​សម្បូរ​អង់​ហ្ស៊ី​ម និង​វីតាមីន​A ជួយ​បង្កើត​កោសិកា​ជាថ្មី​និង​ធ្វើ​ឲ្យ​ស្បែក​ប្រសិទ្ធភាព ។​ ៣.​ក្រូចថ្លុង​ ជា​ផ្លែឈើ​ដ៏​អស្ចារ្យ​សម្រាប់​ការបញ្ចុះ​ទម្ងន់ ក្រូចថ្លុង​នៅមាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​និង​ប្រឆាំង​ភាព​ចាស់ ដោយសារ​ផ្ទុក​វីតាមីន C ជាច្រើន ។​ ៤.​ស្ត្រ​ប៊ឺ​រី​ ស្ត្រ​ប៊ឺ​រី សម្បូរ​អាស៊ីត tartaric វីតាមីន និង​សារជាតិ​រ៉ែ មាន​ប្រយោជន៍​សម្រាប់​សុខភាព​និង​សម្ផស្ស …

សម្រស់ & សុខភាព
ក្រោមភ្នែកឡើងហើមប៉ោងដូចយាយចាស់ វិធីទាំង២យ៉ាងនេះអាចជួយបាន!

ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ ជាដើម -ល-។ ក្នុងករណីអ្នកប្រញាប់ប្រញាល់ទៅក្រៅ ឬទៅពិធីជប់លៀងប្រាកដជាមានការបារម្ភខ្លាចខ្មាសគេ  ផ្ទៃមុខមិនស្អាតដែលធ្វើឱ្យបាត់បង់ទំនុកចិត្តជាមិនខាន។ ក្នុងពេលបន្ទាន់មិនដឹងជារកវិធីអ្វីមកដោះស្រាយ មែនទេ? ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ជាដើម វិធីទី១៖ ប្រើជែលប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ដែលអាចបំបាត់អាការរលាក ធ្វើឱ្យចរន្តឈាមក្រោមភ្នែកដើរស្រួល បំបាត់ខ្លាញ់ក្រោមភ្នែក ហើមប៉ោង និងស្នាមជ្រីញជ្រួញក្រោមភ្នែកបានយ៉ាងមានប្រសិទ្ធភាព។ ដោយគ្រាន់តែកាត់យកជែលប្រទាលកន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើមប៉ោងនោះទុកឱ្យស្ងួត រួចសឹមលាងទឹកចេញជាការស្រេច។ ពេលនេះអ្នកអាចតុបតែងខ្លួនទៅកម្មវិធីពេញដោយភាពជឿជាក់បានហើយ។ ដោយគ្រាន់តែកាត់យកជែលប្រទាល់កន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើម ប៉ោងនោះទុកឱ្យស្ងួត រួមសឹមលាងទឹកចេញជាការស្រេច វិធីទី២៖ ប្រើស្លាបព្រាលោហៈ ស្តាប់មើលទៅវាដូចជាចម្លែក តែក៏មានប្រសិទ្ធភាពដែលមិនអាចមើលរំលង។ វាអាចជួយឱ្យធ្វើសសៃឈាមក្រោមភ្នែកដំណើរការល្អ បំបាត់ស្នាមខ្មៅ និងអាការហើមប៉ោងបានយ៉ាងមិនគួរឱ្យជឿ។ ដោយគ្រាន់តែយកស្លាបព្រាញ៉ាំបាយយើងធម្មតា ២ ទៅ ៣ទៅទុកនៅក្នុងទូទឹកកកកន្លែងកក ១០ ទៅ ១៥នាទី រួចយកមកដាក់នៅក្រោមភ្នែករហូតស្លាបព្រាលែងត្រជាក់ …