លម្អិត​ជុំ​វិញ​មូល​ហេតុ​អតីត​ស្វាមី​ សាន ស្រីឡៃ សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ស្លាប់​ទាំង​ ២​នាក់​​

ពត័មាន

ក្នុង​ពិធី​តម្កល់​សព​របស់​អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស សាន ស្រីឡៃ ម្ដាយ​របស់​នាង​បាន​បញ្ជាក់​ពី​រឿង​រ៉ាវ​នៅ​ពី​ក្រោយ​ដែល​នាំ​ឲ្យ​បុរស​ជា​អតីត​ស្វាមី​ សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ស្លាប់​ទាំង២​នាក់​ដើម្បី​បញ្ចប់​រឿង​រ៉ាវ​ស្នេហា​ដ៏​រកាំរកូស​នេះ។

ក្នុង​នោះ​ អ្នក​ស្រី​ ឡុង​​ ចាន់ធី ដែល​ត្រូវ​ជា​ម្ដាយ​របស់​សព​បាន​ប្រាប់ Sabay នា​ព្រឹក​នេះ​ថា មុន​ពេល​ដែល​ហេតុ​ការណ៍​បាញ់​សម្លាប់​​បាន​កើត​ឡើង​អតីត​ស្វាមី​បាន​ទៅ​សុំ​ជា​នា​គ្នា​វិញ​ក្រោយ​ពី​បែក​គ្នា​ជិត​១​ឆ្នាំ​មក​ហើយ តែ​ ស្រីឡៃ មិន​ព្រម​ ត្បិត​ខាង​ប្រុស​មាន​ប្រពន្ធ និង​កូន​ហើយ។ ម្យ៉ាង​នាង​មិន​ចង់​ជាប់​ឈ្មោះ​ជា​ស្រី​ដណ្ដើម​ប្ដី​គេ​តទៅ​ទៀត​ទេ។ អ្នក​ស្រី​បញ្ជាក់​ថា មួយ​រយៈ​​ដែល​បែក​គ្នា​នេះ អ្នក​ទាំង​២​មិន​ទាន់​លែង​លះ​គ្នា​ដាច់​ស្រេច​នៅ​ឡើយ​ទេ គ្រាន់​តែ​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​រស់​នៅ​រៀងៗ​ខ្លួន។

ផ្ទុយ​ទៅ​វិញ​ អតីត​ស្វា​មី​បែរ​ជា​​​គំរាម​ថា​ “​បើ​មិន​ជានា​គ្នា​វិញ​ទេ គឺ​ស្លាប់​ទាំង​២​នាក់”។​ បុរស​រូប​នេះ​​បាន​បន្ថឺម​ថា លោក​មិន​អាច​ទៅ​រក​ប្រពន្ធ​កូន​ដើម​វិញ​ទេ បើ​ឲ្យ​ទៅ​វិញ​លោក​សុខ​ចិត្ត​ស្លាប់​ ហើយ​បើ​លោក​ស្លាប់​ ស្រីឡៃ ក៏​ត្រូវ​ស្លាប់​តាម​នោះ​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ម្ដាយ​ជន​រង​គ្រោះ។

មក​ដល់​ពេល​នេះ សព​របស់​ សាន​ ស្រីឡៃ កំពុង​តម្កល់​នៅ​វត្ត​សែនសុខ រង់​ចាំ​ការ​បូជា​នៅ​ម៉ោង​៩​ព្រឹក​ស្អែក​។ ឯ​សព​ជន​ល្មើស​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​ខេត្ត​ព្រៃវែង​ ដើម្បី​ធ្វើ​បុណ្យ​បាន​សាសនា។ ក្នុង​នោះ​ប្រភព​ព័ត​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ល្មើស​គឺ​ជា​មន្ត្រី​គយ មាន​ឈ្មោះ​ថា ជ័យ រិន និង​មាន​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង៕​​​​​​

ប្រភព៖ News.Sabay

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ពត័មាន
គន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធភាពដោះស្រាយស្ថានភាពអាសន្នដែលអ្នកមិនគួរមើលរំលង

ពួកយើងរស់នៅក្នុងពេលវេលាមួយដែលអ្វីៗគ្រប់យ៉ាងក៏អាចកើតឡើង និងទៅរួចបាន។ ថ្ងៃណាមួយយើងអាចនឹងជួបប្រទះ ឬស្ថិតនៅក្នុងស្ថានភាពមួយដូចក្នុងខ្សែភាពយន្តអុីចឹង។ ផ្នែកដ៏ល្អបំផុត និងអាក្រក់បំផុត គឺថាអ្នកមិនធ្លាប់ ឬអាចបានដឹងនៅពេលណាហេតុការណ៍ស្មានមិនដល់នឹងកើតឡើង។ ទោះជាយ៉ាងណា យកល្អអ្នកគួរចេះរៀបចំ ប្រុងបៀបខ្លួនទុកជាមុនគ្រប់ពេល។ខាងក្រោមជាវិធីដ៏មានប្រសិទ្ធភាពមួយចំនួនដែលអ្នកគួរតែដឹងជៀសវាងការមិនដឹងថាធ្វើយ៉ាងណាក្នុងពេលស្ថិតក្រោមស្ថានភាពអាសន្នណាមួយ ៖ ១. បញ្ឈប់រថយន្តនៅពេលហ្វ្រាំងខូច ៖ ស្ថិតក្នុងស្ថានភាពបែបនេះ អ្នកត្រូវចាប់ផ្ដើមជាន់ដកៗឈ្នាន់ហ្វ្រាំងរថយន្តឲ្យញាប់ហើយខ្លាំង ដើម្បីបង្ក់ើតសម្ពាធប្រេងហ្វ្រាំង។ ប្រសិនបើវិធីនេះមិនអាចជួយបាន អ្នកត្រូវប្រើប្រាស់ហ្រ្វាំងដៃម្ដង។ ប៉ុន្តែប្រសិនបើវិធីនេះនៅតែមិនអាចជួយបានទៀតនោះ ចូរអ្នកបញ្ជារថយន្តឲ្យបុកជាមួយនឹងរនាំង ដើម្បីបន្ថយល្បឿន។ គួរបញ្ជាក់ផងដែរថា​ វិធីចុងក្រោយនេះនឹងធ្វើឲ្យរថយន្តមានការខូចខាត ដូច្នេះអ្នកគួរយកវាមកប្រើជាមធ្យោបាយតែនៅក្នុងពេលណាដែលអ្នកគ្មានជម្រើសល្អអ្វីផ្សេង។ ២. បង្កាត់ភ្លើង ដោយមិនចាំបាច់ប្រើធនធានអ្វីច្រើន ៖ អ្វីដែលអ្នកត្រូវការនោះ គឺថ្មពិល និងក្រដាសអាលុយមីញ៉ូម ២ សន្លឹកតូចៗ (ប្រើក្រដាសអាលុយមីញ៉ូមដែលរុំពីក្រៅស្ករកៅស៊ូក៏បាន)។ អ្នកត្រូវដាក់ក្រដាសអាលុយមីញ៉ូមនៅចុងសងខាងនៃថ្មពិល បន្តិចក្រោយមកក្រដាសនឹងឡើងក្ដៅ ហើយឆេះ។ ៣. លេខទូរស័ព្ទសង្គ្រោះបន្ទាន់ ៖ ទូរស័ព្ទភាគច្រើន គឺអាចទូរស័ព្ទទៅកាន់លេខសង្គ្រោះបន្ទាន់ឬលេខអាសន្នក្នុងតំបន់បាន ទោះជាទូរស័ព្ទគ្មានស៊ីម។ ដូច្នេះ បើទោះជាអ្នកស្ថិតនៅក្នុងតំបន់ដែលមិនមានសេវាទូរស័ព្ទក៏ដោយ ចូរកុំបិទទូរស័ព្ទរបស់អ្នក។ ការប៉ុនប៉ងហៅទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់អាចបញ្ជូនខ្សែអេឡិចត្រូនិចដែលអនុញ្ញាតឱ្យអ្នកជួយសង្គ្រោះដឹងថាអ្នកនៅរស់រានមានជីវិតនៅឡើយ។ ៤. …

ពត័មាន
សញ្ញា ១០​យ៉ាង ដែល​បង្ហាញ​​ថា​អ្នក​នឹង​ជោគជ័យ​នៅ​ថ្ងៃ​អនាគត

មិន​មាន​នរណា​ម្នាក់ អាច​មើល​ដឹង​ពី​រឿង​អនាគត​នោះ​ទេ ប៉ុន្តែ​គេ​អាច​ដឹង​ថា តើ​អនាគត​របស់​គេ​អាច​នឹង​ក្លាយ​ជា​អ្វី ប្រសិន​បើ​គេ​បាន​ខិត​ខំ​ប្រឹង​ប្រែង​តាំង​ពី​ពេល​បច្ចុប្បន្ន។ ដូច្នេះ មាន​សញ្ញា​ចំនួន ១០ ដែល​បង្ហាញ​ថា អ្នក​អាច​ក្លាយ​ជា​បុគ្គល​ជោគជ័យ នៅ​ថ្ងៃ​អនាគត​ ប្រសិន​បើ​អ្នក​មាន​ទម្លាប់​ធ្វើ​រឿង​ទាំង​នេះ៖ ១. គោរព​ម៉ោង​ពេល ប្រសិន​បើ​អ្នក​តែង​តែ​ទៅ​ធ្វើការ​​​ទាន់​ពេល​វេលា នោះ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ពី​ការងារ​ទាំង​សម្រាប់​ខ្លួន​ឯង​ផ្ទាល់ និង​ទាំង​សម្រាប់​ក្រុម​ការងារ​ទាំងមូល​។ មនុស្ស​ដែល​គោរព​ពេល​វេលា​ប្រជុំ ឬ ការ​ណាត់​ជួប​ណា​មួយ គឺ​ជា​មនុស្ស​ដែល​នឹង​ក្លាយ​ជា​មេដឹកនាំ​ទៅ​ថ្ងៃ​អនាគត​។ ២. មិន​អង្គុយ​រអ៊ូរ មិន​បន្ទោស​អ្នក​ដទៃ បើ​សិន​អ្នក​មិន​អាច​សម្រេច​ការងារ​អ្វី​មួយ​បាន អ្នក​មិន​នៅ​អង្គុយ​រអ៊ូរ ហើយ​ទម្លាក់​កំហុស​ដាក់​អ្នក​ដទៃ​នោះ​ទេ​។ អ្នក​នឹង​ចាត់​ទុក​វា​ជា​បទពិសោធន៍ ហើយ​ព្យាយាម​រក​ដំណោះស្រាយ​។ ៣. អបអរ​ជោគជ័យ​របស់​អ្នក​ដទៃ (បើក​ចិត្ត​ឲ្យ​ទូលាយ) អ្នក​តែងតែ​សប្បាយ​ចិត្ត ប្រសិន​បើ​ឃើញ​មិត្តភក្តិ ឬ មិត្ត​រួម​ការងារ​របស់​អ្នក​ទទួល​បាន​ជោគជ័យ​។ អ្នក​នឹង​មិន​មាន​ចិត្ត​ច្រណែន​ឈ្នានីស​​ ចំពោះ​ភាព​ជោគជ័យ​របស់​ពួកគេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ក៏​រក្សា​ចិត្ត​ធ្វើ​ឲ្យ​បាន​ដូច ឬ លើស​ពួក​គេ​នៅ​ថ្ងៃ​ណា​មួយ​។ ៤. បញ្ចេញ​យោបល់ អ្នក​ចូល​រួម​បញ្ចេញ​យោបល់ ដើម្បី​ការ​វិវត្ត​ផ្សេង​ៗ​។ អ្នក​មិន​មែន​ជា​មនុស្សដែល​អង្គុយ​នៅ​ស្ងៀម ហើយ​ចាំតែ​ហៃអើ គ្រប់​សំណើរ …

ពត័មាន
អត្ថប្រយោជន៍ពិសេសៗមួយចំនួននៃអំបិលដែលមនុស្សជាច្រើនមិនធ្លាប់ដឹង

ក្រៅពីប្រើប្រាស់ដើម្បីបង្កើនរសជាតិអាហារហើយនោះ អំបិលក៏ត្រូវបានប្រើជាផលិតផលសំអាតផ្ទះអស់រយៈពេលជាច្រើនសតវត្សផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ តាមពិតទៅអំបិលត្រូវបានគេចាត់ទុកផងដែរថាជាថ្នាំកម្ចាត់មេរោគដែលមានតំលៃថោក និងមិនមានផ្ទុកជាតិពុល ហើយនេះជាមូលហេតុដែលអំបិលអាចផ្ដល់សុវត្ថិភាពខ្ពស់សម្រាប់យើងក្នុងការប្រើប្រាស់ ហើយថែមទាំងផ្តល់នូវលទ្ធផលដ៏ប្រសើរអស្ចារ្យ។ អ្នកនឹងចាប់អារម្មណ៍ងាកមកប្រើប្រាស់អំបិលច្រើនជាងមុនតាមរយៈមូលហេតុមួយចំនួនផ្សេងទៀតខាងក្រោមនេះ ៖ ១. ការពារផ្ទះពីហ្វូងសត្វស្រមោច ៖ ប្រសិនជាអ្នកចង់កម្ចាត់ហ្វូងសត្វស្រមោចដែលតែងវារជាជួរនៅសឹងគ្រប់កន្លែងក្នុងផ្ទះដូចជា នៅតាមទ្វារ បង្អួច ឬទូផ្ទះបាយនោះអ្នកគ្រាន់តែធ្វើការរោយអំបិលមួយចំនួនត្រង់កន្លែងដែលអ្នកបានឃើញពួកវាជាការស្រេច។ អំបិលក៏មានប្រសិទ្ធភាពជួយកាត់បន្ថយកម្រិតនៃភាពមានសំណើមក្នុងផ្ទះរបស់អ្នកបានផងដែរ។ ២. ភ្នាក់ងារដ៏ពិសេសសម្រាប់សម្អាតកញ្ចក់បង្អួចនៃផ្ទះ និងរថយន្ត ៖ អ្នកគ្រាន់តែធ្វើការលាយទឹកក្ដៅឧណ្ហៗ ១ហ្គាល្លុង ជាមួយនឹងអំបិល ២ស្លាបព្រាបាយ រួចកូរល្បាយនេះឲ្យសព្វ។ ប្រើប្រាស់ល្បាយនេះដើម្បីសម្អាតស្នាមប្រឡាក់ដែលជាប់ដិតខ្លាំងនៅលើកញ្ចក់បង្អួច ដោយព្យាយាមដុសរហូតទាល់តែបង្អួចប្រែជាមានសភាពភ្លឺថ្លា។ អ្នកអាចប្រើប្រាស់វិធី ឬរបៀបដូចគ្នានេះ ដើម្បីសម្អាតកញ្ចក់រថយន្តរបស់អ្នក ហើយអ្វីដែលកាន់តែពិសេសនោះ គឺវាមានប្រសិទ្ធភាពបានយូរ។ ៣. ស្តារពណ៌នៃវាំងនននិងកំរាលព្រំ ៖ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែយកក្រណាត់មួយមកត្រាំក្នុងទឹកអំបិលឲ្យបានមួយស្របក់ បន្ទាប់មកយកក្រណាត់នេះមកជូតឬដុសលើកម្រាលព្រំ និងវាំងននដែលអ្នកចង់សម្អាតជាការស្រេច។ ដំណោះស្រាយនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ស្នាមប្រឡាក់ ក៏ដូចជាភាពកខ្វក់ផ្សេងៗដែលជាប់នៅលើកម្រាលព្រំនិងវាំងនន។ ៤. ជាសមាសធាតុសម្រាប់សម្អាតរបស់ធ្វើពីស្ពាន់ ប្រាក់ និងទង់ដែង ៖ ដើម្បីរក្សាពណ៌វត្ថុដែលធ្វើពី ស្ពាន់ ប្រាក់ …