ចេះតែស្លេកស្លាំង វិលមុខ អស់កម្លាំង ខ្វះឈាមក្រហមមែនទេ? ញ៉ាំអាហារទាំងអស់នេះ!

សុខភាព

អ្នកដែលមានជំងឺស្លេកស្លាំង តែងមានសភាពដូចជា ឆាប់វិលមុខ ឈឺក្បាល ងងឹតមុខ ហើយមិនអាចបរិច្ចាគឈាមបាននោះទេ។ ដូច្នេះអ្នកគួរមើលថែសុខភាពរាងកាយឱ្យបានល្អ ដើម្បីជៀសឆ្ងាយពីជំងឺទាំងនេះដោយការងាកទទួលទានអាហារល្អៗជួយចិញ្ចឹមគ្រាប់ឈាមនៅក្នុងខ្លួន និងការពារជំងឺខ្វះគ្រាប់ឈាមផងដែរ។

អាហារទាំងនោះរួមមានដូចជា៖

១) ឈាមសត្វ សត្វថ្លើម និងសាច់សត្វផ្សេងៗ៖ អាហារទាំងនេះសុទ្ធតែមានជាតិដែកជាច្រើនដែលជួយក្នុងការចិញ្ចឹមគ្រាប់ឈាម។ ហើយជាតិដែកដែលមាននៅក្នុងសត្វ អាចធ្វើឱ្យពោះវៀន អាចស្រូបយកបានច្រើនជាងជាតិដែកនៅក្នុងគ្រាប់ធញ្ញជាតិផ្សេងៗ។ ដូច្នេះគួរទទួលទានវាឱ្យបានញឹកញាប់ សម្រាប់អ្នកដែលឧស្សាហ៍ទៅបរិច្ចាគឈាមនានា។

សាច់សត្វ

ថ្លើមសត្វ

២) បន្លែពណ៌បៃតង៖ ទោះបីជាជាតិដែកពីរុក្ខជាតិមិនមានច្រើនដូចនៅក្នុងសត្វក៏ដោយ តែអ្នកគួរបរិភោគវាដើម្បីការពារការខ្វះជាតិដែក។ បន្លែទាំងនោះមានដូចជា ខាត់ណា ត្រកួន ផ្ទី ជាដើម។

ចំណាំ៖ នៅពេលដែលរាងកាយស្រូបយកជាតិដែកពីរុក្ខជាតិបានតិច យើងគួរតែបរិភោគអាហារដែលមានវីតាមីន C ខ្ពស់ ដើម្បីជួយស្រូបយកជាតិដែក។ អាហារដែលមានវីតាមីន C មានដូចជា ក្រូច ល្ហុង ត្របែក ក្រូចឆ្មារ -ល-។


បន្លែពណ៌បៃតង
៣) ស៊ុត៖ ជាអាហារមួយទៀតដែលសម្បូរសារធាតុចិញ្ចឹម មានប្រយោជន៍ណាស់ដល់រាងកាយព្រោះវាមានប្រូតេអ៊ីនច្រើន។ ពិសេសមានបរិមាណរបស់ធាតុដែកដែលនឹងជួយឱ្យឈាមរបស់យើងមានសុខភាពល្អផងដែរ។ គួរចងចាំថា ស៊ុតពណ៌ក្រហម មានជាតិដែកខ្ពស់ជាងស៊ុតពណ៌ស។


ស៊ុតពណ៌ក្រហម មានជាតិដែកខ្ពស់ជាងស៊ុតពណ៌ស
៤) គ្រាប់ធញ្ញជាតិផ្សេងៗ៖ ដូចជាសណ្តែកក្រហម សណ្តែកខ្មៅ គ្រាប់អាល់ម៉ុន រួមទាំងស្រូវសាលីជាដើម ជាប្រភពប្រូតេអ៊ីនដ៏ល្អដើម្បីពង្រឹងរាងកាយ ក្រៅពីនេះក៏នៅមានជាតិដែកដែលជួយសាងកោសិកាឈាមក្រហម និងបង្កើនគ្រាប់ឈាមបានយ៉ាងល្អ។


គ្រាប់ធញ្ញជាតិផ្សេងៗ
៥) អាហារសមុទ្រ៖ អាហារសមុទ្រដូចជាបង្គា មឹក ក្តាម សុទ្ធតែសម្បូរប្រូតេអ៊ីន និងសារធាតុរ៉ែជាច្រើន ហើយក៏មានជាតិដែកដែលជួយបង្កើនគ្រាប់ឈាមបានយ៉ាងប្រសើរ។ ប៉ុន្តែសូមកុំបរិភោគរបស់ទាំងនេះក្នុងបរិមាណច្រើនពេក ព្រោះជាទូទៅវាមានកាល់ឡូរី និងកូឡេស្តេរ៉ូល ច្រើនណាស់ដែលតាមមកជាមួយ។


អាហារសមុទ្រ
បន្ថែមពីលើអាហារទាំងអស់នេះ អ្នកដែលប្រឈមមុខនឹងភាពស្លេកសាំង ខ្វះឈាមក៏គួរតែ ហាត់ប្រាណឱ្យបានទៀងទាត់ និងសម្រាកគ្រប់គ្រាន់ផងដែរ។ ពេលគ្រាប់ឈាមក្រហមត្រូវបានកើនឡើង ហើយរាងកាយមានសុខភាពល្អរឹងមាំ ពេលនេះអ្នកនឹងបាត់អាការៈខ្សោយអស់កម្លាំង វិលមុខ ឈឺក្បាល ជាក់ជាមិនខាន៕

ប្រភព: Khmerload

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សុខភាព
អត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យរបស់ «ស្នៀតពោត»

ស្នៀតពោត ឬក្តិបពោត/កូនពោតនេះ មិនមែនជាបន្លែមកពីណាឆ្ងាយនោះទេ វាគឺជាពោតតូចៗដែលមិនទាន់ធំរូបរាងជាផ្លែពោតនៅឡើយ ដែលគេពេញនិយមបេះវាជាបន្លែទទួលទាន។ ស្នៀតពោត បានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន មិនថាយកមក ឆា ស្ងោរ (ប្រហើរ ឬសម្លក់) អាំង និងជាបន្លែផ្ទាប់អន្លក់ទឹកគ្រឿង/ប្រហុក នោះទេ ជាពិសេសគឺជាបន្លែនៅក្នុងឆ្នាំងស៊ុបតែម្តង។ ជាការពិតណាស់ ស្នៀតពោតមិនត្រឹមតែមានរសជាតិឆ្ងាញ់សម្រាប់តែការទទួលទានប៉ុណ្ណោះទេ តែវាក៏ជាជាបន្លែ ដែលមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់អ្នកផងដែរ។ ដូច្នេះ មកតាមដានទាំងអស់គ្នាមើល៍ ថាតើស្នៀតពោត ឬកូនពោតនេះមានអត្ថប្រយោជន៍ចំពោះសុខភាពអ្វីខ្លះ៖ ស្នៀតពោត បានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន # ជួយបន្ថយសម្ពាធឈាម ស្នៀតពោតសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាធាតុដ៏សំខាន់មួយនៅក្នុងចំណោមសារធាតុសំខាន់ជាច្រើនផ្សេងទៀតដែលមាននៅក្នុងស្នៀតពោត។ ជាតិប៉ូតាស្យូមនេះ មានសារសំខាន់ណាស់សម្រាប់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះប្រសិនជាអ្នកមានជំងឺលើសឈាម និងចង់គ្រប់គ្រងសម្ពាធឈាមឱ្យស្ថិតនៅក្នុងកម្រិតប្រក្រតីចៀសវាងហានិភ័យគ្រោះថ្នាក់ផ្សេងៗ អ្នកគ្រាន់តែទទួលទានស្នៀតពោតជារបបអាហារប្រចាំថ្ងៃឱ្យបានច្រើនតាមដែលអាចធ្វើបានតែប៉ុណ្ណោះ។ # ជំនួយសុខភាពភ្នែក វីតាមីន A ដែលមាននៅក្នុងស្នៀតពោត អាចជួយពង្រឹងដល់សុខភាពកែវភ្នែក ធ្វើឱ្យកែវភ្នែកភ្លឺថ្លាស្រឡះល្អ …

សុខភាព
គុណប្រយោជន៏សំខាន់ៗទាំង៨យ៉ាង របស់ទឹកក្រូចឆ្មារ ដែលអ្នកអាចនឹង មិនធ្លាប់បានដឹង…

១) សម្បួរជាតិប៉ូតាស៉្យូម៖ ក្រូចឆ្មារគឺសម្បូរជាតិ ប៉ូតាស៉្យូមណាស់ ដែលអាចជួយដល់បេះដូង និងខួរក្បាល មានសុខភាពល្អបាន។ ដូច្នេះអ្នក អាចពិសារទឹកក្រូចឆ្មារ មួយកែវជារៀងរាល់ថ្ងៃបាន។ ២) រំលាយជាតិអាស៊ីតបានល្អ៖ ដូចអ្នកបានដឹងហើយ ថាទឹកក្រូចឆ្មារ អាចរំលាយជាតិពុល និងជាតិអាស៊ីតក្នុងសរីរាង្គខាងក្នុងបាន។ ជាពិសេស វាជួយព្យាបាល បញ្ហាឆ្អល់ចុងដង្ហើម និង ភើបាន។ ៣) កាត់បន្ថយក្លិនមាត់៖ ក្រូចឆ្មារ អាចកាត់ជាតិអាស៊ីតពីក្នុងមាត់បាន ដូច្នេះអ្នកគួរតែពិសារទឹកក្រូចឆ្មារ បន្ទាប់ពីដុះធ្មេញរួច ពីព្រោះអាច កាត់ក្លិនមាត់ បានយ៉ាងល្អ។ ៤) ស្បែក៖ ទឹកក្រូចឆ្មារមិនត្រឹម តែជួយលើសុខភាពមួយមុខទេ គឺអាចជួយដល់ស្បែក ដែលមានសភាពជាំ ពីការប៉ះទង្គិចអ្វីមួយ រឺក៏មាន ស្នាមជ្រួញ ទឹកក្រូចឆ្មារអាច កាត់បន្ថយបញ្ហានេះ បានដែរ។ ៥) ជួយសម្រកទម្ងន់៖ ក្រូចឆ្មារមានផ្ទុក ជាតិសរសៃច្រើន ដែលជួយអោយអ្នក អាចសម្រកទម្ងន់បានយ៉ាង ឆាប់រហ័ស។ ៦) …

សុខភាព
ចង់ដឹងទេក្លិនមាត់មិនល្អធ្វើដូចម្តេច?

ជា​ការ​ពិត​ណាស់​ការ​ដែល​មាន​ក្លិន​មាត់​មិន​ល្អ​ជា​រឿង​ដ៏​គួរ​ឱ្យ​រំខាន​ខ្លាំង​បំផុត។ ជាពិសេស​មនុស្ស​ស្រី​តែ​ម្ដង​ កុំ​ស្អាត​តែ​រូបរាង ប៉ុន្តែ​បែរ​ជា​មាន​ក្លិន​មាត់​មិន​ល្អ​ទៅ​វិញ។ ហេតុផល​តែ​មួយ​គត់​ដែល​បណ្ដាល​ឱ្យ​កើត​មាន​ក្លិន​មាត់​មិន​ល្អ​គឺ​កង្វះខាត​អនាម័យ​មាត់​ធ្មេញ​តែ​ម្ដង។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ​វិធី​ការពារ​នៅតែ​មាន ជានិច្ច​សម្រាប់​មិត្តនារី​ជា​ទី​រាប់អាន​ទាំង​ឡាយ។ 1. ទទួលទាន​អាហារ​សំបូរ​ជាតិ​សរសៃ​ហ្វៃប៊ើ៖ វា​ជួយ​កម្ចាត់​ក្លិន​មាត់​មិន​ល្អ ហើយ​គួរ​ចៀសវាង​នំឃូឃី នំខេក បង្អែម និង​ការ៉េម​ជាដើម។ 2. ប្រើទឹកខ្ពុរមាត់៖​ ទឹក​ខ្ពុរ​មាត់​ជួយ​បំបាត់​ក្លិន​មាត់​មិន​ល្អ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។ អ្នក​គួរ​ចៀសវាង​ទឹក​ខ្ពុរ​មាត់​មាន​ជាតិ​អាល់កុល​ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាត់​ស្ងួត និង​មាន​ក្លិន​មិន​ល្អ។ 3. ទទួលទាន​តែ​បៃតង ឬ​តែ​ខ្មៅ៖ តែ​មាន​ផ្ទុក​សារធាតុ​ប៉ូលីហ្វេណុល​ដែល​អាច​កម្ចាត់​ធាតុ​ស្ពាន់ធ័រ​ និង​កាត់​បន្ថយ​បាក់តេរី​ក្នុង​មាត់​ផងដែរ។ 4. សម្អាត​មាត់​ក្រោយ​ទទួលទាន​សាច់ ឬត្រី៖ ការ​សម្អាត​មាត់​ជា​ប្រចាំ​ពិតជា​ជួយ​ការពារ​កុំ​ឱ្យ​កើត​មាន​ក្លិន​មាត់​មិនល្អ​បាន​យ៉ាង​ពិត​ប្រាកដ។ 5. ដក​ដង្ហើម​តាម​ច្រមុះ កុំ​ដក​តាម​មាត់៖ ការ​ដក​ដង្ហើម​តាម​មាត់​នឹង​ធ្វើ​ឱ្យ​មាត់​របស់​អ្នក​ស្ងួត​ ដែល​ជា​ហេតុ​នាំ​ឱ្យ​កើត​មាន​បញ្ហា​ក្លិន​មាត់​មិន​ល្អ។ 6. ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន៖ ទឹក​ជួយ​ធ្វើ​ឱ្យ​មាត់​របស់​អ្នក​មាន​សំណើម​ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕