ផ្លែឈើ ៩ប្រភេទ​ បរិភោគ​កាន់តែច្រើន​កាន់តែ​ជួយ​ឲ្យ​ស្បែក​ស​តឹង​រលោង

សម្រស់ & សុខភាព

ការថែទាំ​ធ្វើ​ឲ្យ​ស្បែ​កស ជួនកាល​ពុំមែន​មានតែ​ពី​គ្រឿងសំអាង​ប៉ុណ្ណោះ​ទេ តែ​នៅ​ត្រូវបាន​កំណត់ដោយ​របប​ទទួលទាន​របស់​អ្នក ។​

ស្ត្រី​អាស៊ី​មាន​ទស្សនៈ​ថា ស្បែក​កាន់តែ​សរ​លោង​កាន់តែ​ស្រស់ស្អាត និង​ទាក់ទាញ ។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​ពុំ​ដឹងថា ពណ៌​សម្បុរស្បែក​ក៏ត្រូវ​បានកំណត់​មួយផ្នែកធំ ដោយ​អាហារ​ដែល​អ្នក​ទទួលទាន​ប្រចាំថ្ងៃ ។ ដោយ​ការ​ទទួលទាន​ផ្លែឈើ ៩ មុខ ខាងក្រោម​នេះ​ជាប្រចាំ អ្នកនឹង​ឃើញ​ស្បែក​របស់ខ្លួន​ប្រែប្រួល​យ៉ាងច្បាស់ ក្រោយ​រយៈពេល​តែ​២​ខែ ។​

១.​គី​វី​ 

ឈរ​ដំបូង​ក្នុង​បញ្ជី​អាហារ​ជួយ​ឲ្យ​ស្បែក​ស្អាត, គី​វី​មាន​ផ្ទុក​យ៉ាងច្រើន​នូវ​បរិមាណ​វីតាមីន C និង​សារជាតិ​រារាំង​មិន​ឲ្យ​ស្បែក​ប្រែជា​ស្រអាប់​ពណ៌ ។ ស្ត្រី​ដែលមាន​បញ្ហា​ជាំ និង​អាចម៍រុយ ចូរ​បរិ​ភោគគី​វី​ជាប្រចាំ​នឹង​ទទួលបាន​ផល​ដ៏​មិនគួរ​ឲ្យ​ជឿ ។​

២.​ល្ហុង​

ពុំ​ត្រឹម​តែមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ល្ហុង​នៅមាន​លទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ភ្លឺ​ឡើង​រាល់ថ្ងៃ ដោយ​វា​សម្បូរ​អង់​ហ្ស៊ី​ម និង​វីតាមីន​A ជួយ​បង្កើត​កោសិកា​ជាថ្មី​និង​ធ្វើ​ឲ្យ​ស្បែក​ប្រសិទ្ធភាព ។​

៣.​ក្រូចថ្លុង​

ជា​ផ្លែឈើ​ដ៏​អស្ចារ្យ​សម្រាប់​ការបញ្ចុះ​ទម្ងន់ ក្រូចថ្លុង​នៅមាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​និង​ប្រឆាំង​ភាព​ចាស់ ដោយសារ​ផ្ទុក​វីតាមីន C ជាច្រើន ។​

៤.​ស្ត្រ​ប៊ឺ​រី​

ស្ត្រ​ប៊ឺ​រី សម្បូរ​អាស៊ីត tartaric វីតាមីន និង​សារជាតិ​រ៉ែ មាន​ប្រយោជន៍​សម្រាប់​សុខភាព​និង​សម្ផស្ស ។ បរិមាណ​ស្ត្រ​ប៊ឺ​រី ពុំ​ត្រឹមតែ​បន្ថយ​ស្នាម​ជាំខ្មៅ​លើ​ស្បែក តែ​ថែមទាំង​ជួយ​បង្កើន​ភាពរឹងមាំ​របស់​ស្បែក​។​

៥.​ទំពាំងបាយជូរ​

ទំពាំងបាយជូរ​ជា​ផ្លែឈើ​ជួរមុខ ក្នុង​លទ្ធភាព​ប្រឆាំង​អុកស៊ីតកម្ម​សម្រាប់​ស្បែក ។ ពេល​បរិភោគ​មិនត្រូវ​ចោល​សំបក និង​គ្រាប់​ព្រោះ​វា​ជា​កន្លែង​ប្រមូលផ្តុំ​ច្រើន​បំផុត​នៃ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម និង​ផ្ទុក​បរិមាណ​វីតាមីន E ច្រើនជាង​៥៩​ដង ប្រៀប​នឹង​សាច់ ។​

៦.​ឈើរី

ក្នុងឈើរី សម្បូរ carotene ជាតិ​ដែក និង​វីតាមីន C ផ្តល់​ប្រយោជន៍​សម្រាប់​ស្បែក ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ និង​ក្មេងខ្ចី ។​

៧.​ផ្លែ​ប៉ោម​

​ផ្លែ​ប៉ោម ជា​ឱសថ​សម្រាប់​សុខភាព និង​ស្បែក​។ វា​អាចជួយ​កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ បញ្ចុះទម្ងន់ បញ្ចុះ​ខ្លាញ់​ថ្លើម ។ ចំពោះ​ស្បែក ផ្លែ​ម៉ោ​ម​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម និង​ហាប់​ណែន ។​

៨.​ប៉េងប៉ោះ​

ក្នុងចំណោម​អាហារ ប៉េងប៉ោះ​ត្រូវបាន​ចាត់ទុកជា​កំពូល​អាហារ​ជំនួយ​ស្បែក​ឲ្យ​ស សក់​ស្អាត ។ សម្បូរ​ដោយ​បរិមាណ​វីតាមីន A , C , B6 វា​ពុំ​ត្រឹមតែ​ជួយ​ឲ្យ​រាងកាយ​មាំមួន​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ទន់ល្មើយ ។​

៩.​ក្រូចឆ្មារ​

ក្រៅពី​ទទួលទាន​ទឹកក្រូច​ឆ្មារ អ្នក​អាច​ប្រើ​វា​ដើម្បី​លាប​លើ​ផ្ទៃមុខ ដែល​អាចជួយ​ឲ្យ​ស្បែក​ស​ផង និង​ភ្ជិត​រន្ធ​ញើស​ផង ៕​

ប្រភព៖ cen.com.kh

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សម្រស់ & សុខភាព
ងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់! រិធីក្នុងការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិ ដែលចំណាយអស់តិច ប៉ុន្តែនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត

ស្នាមសង្វារ កើតមានឡើងបណ្ដាលមកពីហេតុផលផ្សេងៗខុសៗពីគ្នា។ អ្នកខ្លះកើតមានស្នាមសង្វារក្នុងកំឡុងពេលមានផ្ទៃពោះ ឬសម្រាលកូនរួច រីឯមនុស្សមិនធ្លាប់មានផ្ទៃពោះមួយចំនួនទៀតក៏អាចកើតមានស្នាមសង្វារបានដែរ ដោយសារតែការឡើងទម្ងន់ ឬស្រកទម្ងន់លឿនពេករបស់ពួកគេ។ ជាការពិតណាស់ គ្មាននរណាម្នាក់ចង់ឲ្យស្នាមសង្វារនៅជាប់នឹងផ្នែកណាមួយនៃរាងកាយរហូតនោះទេ ជាពិសេសចំពោះស្ត្រីៗ។ ជាទូទៅ ការព្យាបាលស្នាមសង្វារតាមបែបទំនើប គឺត្រូវការនូវការចំណាយពេលវេលា និងប្រាក់អស់ច្រើន។ ទោះជាយ៉ាងណា ក៏នៅមានការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាពផងដែរ។ ខាងក្រោមជាវិធីងាយៗមួយចំនួន ដើម្បីព្យាបាលបំបាត់សង្វារដោយប្រើវត្ថុធាតុដើមពីធម្មជាតិចំណាយអស់តិច ប៉ុន្តនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត៖ ១. ទឹកដំឡូងបារាំង ៖ ខណៈដែលមានផលិតផលសម្រស់ផ្សេងៗពីគ្នាជាច្រើនគ្មានប្រសិទ្ធភាពក្នុងការព្យាបាល ឬបំបាត់នូវស្នាមសង្វារនោះ ទឹកដំឡូងបារាំងស្រស់បែរជាទទួលបានជោគជ័យលើបញ្ហាទាំងអស់នេះបាន។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែយកទឹកដំឡូងបារាំងដែលបានគាប ឬកិនចេញពីមើមដំឡូងបារាំងមកលាបពេញកន្លែងដែលទទួលរងផលប៉ះពាល់ជាញឹកញយតាមដែលអាចធ្វើបានជាការស្រេច ឬអ្នកកាត់ដំឡូងបារាំងជា ២កំណាត់ ហើយយកម្ខាងមកដុសលើស្បែកដែលរងផលប៉ះពាល់រយៈពេលមួយស្របក់ រួចទុកឲ្យទឹកដំឡូងដែលជាប់លើកន្លែងដែលបានដុសឲ្យស្ងួត សឹមលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ ២. ផ្នែកសនៃស៊ុត ៖ មនុស្សជាច្រើនបានអះអាងថា ផ្នែកពណ៌សនៃស៊ុតប្រសិទ្ធភាពក្នុងការជួយព្យាបាលឲ្យជាសះស្បើយ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺ ស៊ុត ១ ឬ ២ គ្រាប់ ឬច្រើ់នជាងនេះអាស្រ័យ លើទំហំនៃផ្នែកដែលអ្នកចង់លាប។ ស្រង់យកតែផ្នែកពណ៌សនៃសុទ្ធមកកូរ ឬវឹកឲ្យសព្វរហូតទាល់តែទន់លែងគគ្រើម រួចប្រើប្រាស់ម្រាមដៃ …

សម្រស់ & សុខភាព
ក្រោមភ្នែកឡើងហើមប៉ោងដូចយាយចាស់ វិធីទាំង២យ៉ាងនេះអាចជួយបាន!

ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ ជាដើម -ល-។ ក្នុងករណីអ្នកប្រញាប់ប្រញាល់ទៅក្រៅ ឬទៅពិធីជប់លៀងប្រាកដជាមានការបារម្ភខ្លាចខ្មាសគេ  ផ្ទៃមុខមិនស្អាតដែលធ្វើឱ្យបាត់បង់ទំនុកចិត្តជាមិនខាន។ ក្នុងពេលបន្ទាន់មិនដឹងជារកវិធីអ្វីមកដោះស្រាយ មែនទេ? ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ជាដើម វិធីទី១៖ ប្រើជែលប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ដែលអាចបំបាត់អាការរលាក ធ្វើឱ្យចរន្តឈាមក្រោមភ្នែកដើរស្រួល បំបាត់ខ្លាញ់ក្រោមភ្នែក ហើមប៉ោង និងស្នាមជ្រីញជ្រួញក្រោមភ្នែកបានយ៉ាងមានប្រសិទ្ធភាព។ ដោយគ្រាន់តែកាត់យកជែលប្រទាលកន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើមប៉ោងនោះទុកឱ្យស្ងួត រួចសឹមលាងទឹកចេញជាការស្រេច។ ពេលនេះអ្នកអាចតុបតែងខ្លួនទៅកម្មវិធីពេញដោយភាពជឿជាក់បានហើយ។ ដោយគ្រាន់តែកាត់យកជែលប្រទាល់កន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើម ប៉ោងនោះទុកឱ្យស្ងួត រួមសឹមលាងទឹកចេញជាការស្រេច វិធីទី២៖ ប្រើស្លាបព្រាលោហៈ ស្តាប់មើលទៅវាដូចជាចម្លែក តែក៏មានប្រសិទ្ធភាពដែលមិនអាចមើលរំលង។ វាអាចជួយឱ្យធ្វើសសៃឈាមក្រោមភ្នែកដំណើរការល្អ បំបាត់ស្នាមខ្មៅ និងអាការហើមប៉ោងបានយ៉ាងមិនគួរឱ្យជឿ។ ដោយគ្រាន់តែយកស្លាបព្រាញ៉ាំបាយយើងធម្មតា ២ ទៅ ៣ទៅទុកនៅក្នុងទូទឹកកកកន្លែងកក ១០ ទៅ ១៥នាទី រួចយកមកដាក់នៅក្រោមភ្នែករហូតស្លាបព្រាលែងត្រជាក់ …

សម្រស់ & សុខភាព
អព្ភូតហេតុនៃប្រេង 7 ដែលផ្លាស់ប្តូរអ្នកមើលទៅល្អនៅ រយះពេល​ 7 ថ្ងៃ

មនុស្សគ្រប់រូបចង់មើលទៅល្អ។ ស្បែកគឺច្បាស់។ ប្រសិនបើអ្នកចូលទៅកាន់វគ្គសិក្សាជាញឹកញាប់។ ស្ថានភាពហិរញ្ញវត្ថុនៅក្នុងហោប៉ៅពិតជាមានសារៈសំខាន់ណាស់។ សព្វថ្ងៃនេះយើងមានរូបមន្តថែរក្សាស្បែកល្អ ៗ ដែលយកមកពីសារធាតុធម្មជាតិមិនចាំមើលថាវាជាអ្វីទេ។ ១.ប្រេងល្ង ប្រេងល្ងជាខ្លាញ់សម្បូរអាស៊ីតខ្លាញ់។ វីតាមីននិងសារធាតុរ៉ែជាច្រើន។ មាត់បំពងជាមួយប្រេងល្ងនឹងជួយធ្មេញរបស់អ្នកពណ៌ស។ វាក៏ជួយរក្សាអញ្ចាញធ្មេញអណ្តាតនិងសុខភាពមាត់ដោយមិនចាំបាច់ពឹងផ្អែកលើថ្នាំដុសធ្មេញ។ ២.ប្រេង Hibiscus  សម្រាប់អ្នកដែលមានបញ្ហាសក់មិនមានសុខភាពល្អឬមិនមានទម្ងន់។ យើងសូមផ្តល់អនុសាសន៍ឱ្យប្រើផ្កាផ្កា Hibiscus ។ ដោយសារតែប្រេងនេះសម្បូរវីតាមីន C ដើម្បីជួយបន្ថែម collagen ទៅសក់។ អាស៊ីតអាមីណូនឹងជួយពង្រឹងសក់ផងដែរ។ ៣.ប្រេងល្ហុង    បើទោះបីជាប្រេង castor មានក្លិនបន្លែបៃតងបន្តិច។ ប៉ុន្តែវាមានប្រយោជន៍ខ្លាំងណាស់។ យើងអាចប្រើប្រេងល្ហុងដើម្បីដាក់រោមភ្នែកឬរោមចិញ្ចើមខ្មៅកាន់តែច្រើន។ លើសពីនេះទៀតវាក៏មានសារធាតុដែលរារាំងវាពីការរីករាលដាលយ៉ាងងាយស្រួល។ តើនរណាជាអ្នកព្រួយបារម្ភអំពីរោមចិញ្ចើម, ព្យាយាមប្រើប្រេង castor ។ ៤. ប្រេងឆា   ប្រេងគ្រាប់ក្រឡុកសម្បូរដោយអាស៊ីតខ្លាញ់វីតាមីននិងប៉ូតាស្យូម។ ប្រេងនេះមានសមត្ថភាពដើម្បីជួយលុបបំបាត់ជាតិពុលពីរាងកាយនិងរួមចំណែកក្នុងដំណើរការរំលាយអាហារផងដែរ។ របៀបញ៉ាំវាអ្នកអាចកែច្នៃគ្រាប់ប្រេងនៅក្នុងចានបាន។ ៥. មែកធាង    តែប្រេងដើមឈើមានសារធាតុប្រឆាំងនឹងការរលាក។ ភ្នាក់ងារ antibacterial និង antifungal ភ្នាក់ងារប្រឆាំងមេរោគ និងសារធាតុដែលជួយក្នុងដំណើរការនៃការព្យាបាល។ វាមិនមែនជារឿងចម្លែកទេដែលអ្នកបានឃើញប្រេងនេះជាធាតុផ្សំនៃផលិតផលមុន។ …