កំហុស​ធំ​ៗ ៥ យ៉ាង​​ធ្វើ​ឲ្យ​គ្រួសារ​គ្មាន​សេចក្ដីសុខ

ស្នេហា&គ្រួសារ

ពាក្យ​ថា​គ្រួសារ​គឺ​ជា​ពាក្យ​ដ៏​កក់​ក្ដៅ​បំផុត ទោះ​បី​គ្មាន​អ្នក​ណា​ស្រឡាញ់​អ្នក តែ​អ្នក​នៅ​មាន​គ្រួសារ​ដែល​ស្រឡាញ់​អ្នក​ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​អាច​បំផ្លាញ​គ្រួសារ​ដែល​ធ្លាប់​តែ​កក់​ក្ដៅ​មួយ​នេះ ឲ្យ​ទៅ​ជា​គ្រួសារ​មាន​តែ​ភាព​តប់ប្រមល់ គ្មាន​ភាព​រីករាយ​តាម​កំហុស ៥ យ៉ាង​នេះ ៖

១. ប្រមាថ និងរិះគន់ ៖ ពាក្យ​ប្រមាថ ឬការ​រិះគន់​គឺ​ជា​ពាក្យ​ដែល​ធ្ងន់​បំផុត​សម្រាប់​មនុស្ស​ម្នាក់។ នៅ​ពេល​ដែល​អ្នក​ប្រើ​ពាក្យ​ទាំង​នេះ​ទៅ​លើ​ពួក​គេ គឺ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ឈឺចាប់ និង​រង​សម្ពាធ​ផ្លូវ​ចិត្ត​ជា​ខ្លាំង។ គ្រួសារ​គឺ​ជា​ប្រភព​នៃ​កម្លាំង​ចិត្ត ផ្ដល់​យោបល់ បង្ហាញ​ថា​អ្វី​ល្អ​ អ្វី​អាក្រក់ មិន​មែន​សម្រាប់​ប្រមាថ និង រិះគន់​ឲ្យ​គ្នា​ផ្កាប់​មុខ​នោះ​ទេ។ បើ​អ្នក​នៅ​តែ​បន្ត​ប្រើ​ពាក្យ​ទាំង​នោះ គ្រួសារ​ច្បាស់​ជា​គ្មាន​ក្ដី​សុខ​ឡើយ ព្រោះ​មាន​តែ​ភាព​ក្ដៅ​ក្រហាយ ស្មុគស្មាញ។

រូបតំណាង
២. និយាយ​ដើម ៖ ការ​និយាយ​ដើម​​គ្នា​នៅ​ក្នុង​គ្រួសារ​គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ព្រោះ​វា​អាច​បំផ្លាញ​គ្រួសារ​ទាំង​មូល​បាន។ បើ​មាន​សមាជិក​គ្រួសារ​ណា​មិន​ល្អ ឬ​ក៏​ដើរ​ផ្លូវ​ខុស​ពី​ចិត្ត​អ្នក មិន​គួរ​និយាយ​ដើម​គ្នា​ពី​ក្រោយ​ខ្នង​ទេ គួរ​តែ​និយាយ​ប្រាប់ បង្ហាញ​ពី​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​បើ​អ្នក​មិន​ចូល​ចិត្ត​គេ​ក៏​មិន​គួរ​មាន​ចរិត​អាក្រក់​និយាយ​បី​គេ​ពី​ក្រោយ​ខ្នង​បែប​ហ្នឹង​ដែរ។

៣. ការ​ភូត​កុហក​បោក​បញ្ឆោត ៖ ការ​បោក​បញ្ឆោត​ក្នុង​គ្រួសារ​គឺ​ជា​ការ​បំផ្លិច​បំផ្លាញ​មួយ​ដ៏​អាក្រក់​បំផុត មិន​ថា​អ្នក​កុហក​ប្រពន្ធ កុហក​ប្ដី ឬ ឪពុកម្ដាយ​ទេ អ្នក​នេះ​ហើយ​គឺ​ជា​មនុស្ស​ដែល​នាំ​ភាព​អពមង្គល​ដល់​គ្រួសារ​ ព្រោះ​មាន​តែ​គ្រួសារ​ហើយ​ដែល​មាន​ភាព​ស្មោះ​ត្រង់ និង ចាំ​គាំទ្រ​អ្នក​ជានិច្ច​តែ​បើ​អ្នក​គ្មាន​ភាព​ស្មោះ​ត្រង់ ចាំ​តែ​រក​ផ្លូវ​ក្បត់ នោះ​គ្រួសារ​អ្នក​នឹង​រលាយ​ក្រោម​ស្នាដៃ​អ្នក។

៤. ប្រកាន់​តែ​គំនិត​ខ្លួន​ឯង ៖ មនុស្ស​ម្នាក់​ៗ​កើត​មក​គឺ​មាន​ភាព​ខុស​គ្នា ដូច្នេះ​អ្នក​មិន​អាច​បង្ខំ​គេ​ឲ្យ​ធ្វើ​តាម​ការ​រៀប​ចំ​អ្នក​ឡើយ ដូចជា​អ្នក​បង្ខំ​ប្រពន្ធ​អ្នក​ឲ្យ​បោះបង់​ការងារ​ដែល​នាង​ស្រឡាញ់​ ឬ បង្ខំ​កូន​អ្នក​ឲ្យ​រៀន​ជំនាញ​ដែល​គេ​មិន​ចង់​រៀន នោះ​ពិត​ជា​កំហុស​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ក្នុង​គ្រួសារ​នេះ។ ត្រូវ​ទទួល​យក​អ្វី​ដែល​ពួក​គេ​ស្រឡាញ់ អ្វី​ដែល​ពួក​គេ​ចង់​បាន​ដោយ​តម្រង់​ទិស និង កែប្រែ​អ្វី​ដែល​គេ​នៅ​ខ្វះខាត។


រូបតំណាង
៥. គ្មាន​ការ​លើកលែង​ទោស ៖ ការ​លើកលែង​ និង​ការ​អភ័យ​គឺ​ជា​ចំណង​ដែល​អាច​ចង​រក្សា​គ្រួសារ​ឲ្យ​បន្ត​ទៅ​មុខ​ជាមួយគ្នា។ គ្មាន​នរណា​ម្នាក់​ល្អឥតខ្ចោះ​ឡើយ ដូច្នេះ​រឿង​ខ្លះ​អាច​លើក​លែង​បាន​គួរ​តែ​លើក​លែង ព្រោះ​ការ​អភ័យ​ ការ​សន្ដោស​គឺ​ជា​ថ្នាំ​ម្យ៉ាង​ដែល​អាច​ព្យាបាល​ការ​ឈឺចាប់​ដែល​បាន​កើត​ឡើង។​

គ្រួសារ​មិន​មែន​ជា​កន្លែង​ដែល​អ្នក​យក​មក​លេង មក​ផ្ដល់​ភាព​ឈឺចាប់​ឡើយ តែ​វា​ជា​កន្លែង​ដែល​អ្នក​គួរ​តែ​ព្យាយាម​ផ្ដល់​នូវ​សុភមង្គល​ឲ្យ៕

ប្រភព៖ lifehack

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ស្នេហា&គ្រួសារ
៥​ដំណាក់​កាល​​​នៃ​ស្នេហា​ តែ​ដំណាក់​កាល​​ទី៣គឺ​ពិបាក​​ឆ្លង​ផុត​ជាង​គេ

​ដើម្បី​បាន​ស្នេហា​ពិត​មួយ​​ក្នុង​ជីវិត​មិន​មែន​ជា​រឿង​ស្រួល​ទេ​ ​ ព្រោះ​ពេល​ខ្លះ​ត្រូវ​ជួប​បញ្ហា​ និង​​ ការ​ខក​ចិត្ត​ជា​ច្រើន​ដង​ ហើយ​បើ​តាម​​បទ​ពិសោធន៍​ជាក់​ស្ដែង​គូ​ស្នេហ៍​ភាគ​ច្រើន​គឺ​ពិបាក​ឆ្លង​​​ដំណាក់​កាល​ទីបី​​ ព្រោះ​ឲ្យ​តែ​ដល់​ដំណាក់កាល​នេះ​ ពួកគេ​ច្រើន​តែ​បែក​បាក់​គ្នា។ រូបតំណាង ១.​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ ៖​ វា​ជា​​ដំណាក់កាល​ដំបូង​ដែល​អ្នក​ចាប់​ផ្ដើម​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​នរណា​ម្នាក់​ដោយ​សារ​អារម្មណ៍​ពី​ធម្មជាតិ​។ អ្នក​ស្រឡាញ់​គេ​ដោយ​គ្មាន​ហេតុផល​ ហើយ​អ្វី​ៗ​នៅ​ពេល​នោះ​គឺ​ល្អ​ទាំង​អស់​។ រូបតំណាង ២. ក្លាយ​ទៅ​ជា​គូ​ស្នេហ៍​មួយ​គូ ៖ ដំណាក់​កាល​នេះ ស្នេហា​ចាប់​ផ្ដើម​រឹងមាំ​ជាង​មុន ​និង​ជោគជ័យ​បណ្ដើរៗ ព្រោះ​អ្នក​មាន​ឈ្មោះ​ជា​គូ​ស្នេហ៍​នឹង​គ្នា​​ហើយ​អ្នក​​អាច​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ ពិភាក្សា​គ្នា ចែក​រំលែក​គ្នា ហើយ​អាច​ឈាន​ដល់​គ្រួសារ និង ​មិត្តភ័ក្ដិ​របស់​អ្នក​ទទួល​ស្គាល់​នូវ​ទំនាក់​ទំនង​របស់​អ្នក និង​ជា​ពេល​វេលា​ ដែល​អ្នក​មាន​​ភាព​រីករាយ​បំផុត​។ ៣. ការ​ខក​ចិត្ត​ ៖​ នេះ​ជា​អំឡុង​ពេល​ដែល​ម្នាក់ៗ​ចាប់​ផ្ដើម​អន់​ចិត្ត​ និង​ធុញ​ទ្រាន់​នឹង​ទង្វើ​ឬ​ឥរិយាបថ​អ្វី​មួយ​ដែល​ពួក​គេ​ធ្លាប់​ការ​រំពឹង​ទុក។ ស្នេហា​ក៏​ចេះ​តែ​មាន​បញ្ហា​មិន​ចេះ​ចប់​ ហើយ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​​ចង់​សម្រាក​មិន​ចង់​បន្ត​ទោះ​បី​ជា​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ។ រូបតំណាង ៤. បង្កើត​ភាព​ច្បាស់លាស់​ សម្រាប់​ស្នេហា​ ៖ បើ​សិន​ជា​អ្នក​អាច​ឆ្លង​ផុត​ដំណាក់​កាល​ទី​៣នោះ​មាន​ន័យ​ថា​អ្នក​មាន​ភាព​ពិត​ប្រាកដ​មួយ​ហើយ​ចំពោះ​ស្នេហា​អ្នក ព្រោះ​អ្នក​អាច​ទទួល​យក​អ្វី​ដែល​គេ​មាន​ ទាំង​ល្អ​ និង​ អាក្រក់ ​មាន​ការ​យោគយល់​គ្នា​​​និង​ព្យាយាម​ដោះ​ស្រាយ​​បញ្ហា​ជាមួយ​គ្នា។ ៥. ផ្លាស់​ប្ដូរ​ពិភពលោក​​ ៖​ …

ស្នេហា&គ្រួសារ
ច​ង់ដឹង​ទេ​មនុស្ស​ស្រី​ដែល​ឆ្លាត​គេ​រើស​គូ​ស្រករ​របៀប​ម៉េច​?

ស្រី្ត​មួយ​ចំនួន​នៅ​ពេល​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​ ពួក​គេ​ហាក់​បី​ដូច​ជា​បញ្ចេញ​អត្តចរិត​រៀង​ក្រអើត​ក្រទម​បន្តិច​។ ​បើ​និយាយ​ពី​រឿង​គូ​ស្រករ​វិញ​ គេ​ជា​មនុស្ស​ដែល​រើស​ច្រើន​ ប៉ុន្តែ​ក៏​ព្រោះ​តែ​ពួក​គេ​មាន​តម្រូវ​ការ​ផ្ទាល់​ខ្លួន​ដែល​សម​ស្រប​ក្នុង​ការ​ជ្រើស​រើស​មនុស្ស​ផង​ដែរ​។ ​អ៊ីចឹង​តើ​មនុស្ស​ស្រី​ប្រភេទ​នេះ ​គេ​រើស​គូ​ស្រករ​ដោយ​ផ្អែក​លើ​លក្ខណៈ​អ្វី​ខ្លះ​? ១​. មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ប្រហែល​គ្នា​៖ ​ចំនុច​ទាក់​ទាញ​ដំបូង​ គឺ​នាង​សម្លឹង​ឃើញ​បុរស​ម្នាក់​នោះ​មាន​ចំណេះ​ដឹង​ប្រហាក់​ប្រហែល​នាង ​មិន​ឆ្លាត​ជាង​នាង​ហើយ​ក៏​មិន​ល្ងង់​ជាង​នាង​ដែរ​។ ២​. មនុស្ស​បើក​ជំហរ​៖ ​នាង​ជ្រើស​រើស​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ​និង​បើក​ជំហរ ​មិន​លាក់​លៀម​ ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​អាច​និយាយ​ស៊ី​សង្វាក់​គ្នា​ល្អ​។ ៣​. មនុស្ស​ម៉ត់​ចត់​៖ នាង​ត្រូវ​ការ​មនុស្ស​ដែល​មាន​ភាព​ម៉ត់​ចត់​ ហើយ​នាង​អាច​និយាយ​ពិភាក្សា​ពី​រឿង​ការ​ងារ​ជាមួយ​គ្នា​បាន​។ ៤​. មនុស្ស​ដែល​មើល​ឃើញ​ពី​ភាព​លេច​ធ្លោ​៖ នាង​ចង់​ឱ្យ​គេ​មើល​ឃើញ​ពី​គុណ​សម្បត្តិ​ល្អ​ប្រពៃ​របស់​នាង​។ ៥​. ប្រាកដ​ប្រជា​ក្នុង​រឿង​ស្នេហា​៖ ​នាង​ត្រូវ​ការ​មនុស្ស​ដែល​ស្រឡាញ់​នាង​ពិត​ប្រាកដ​ មិន​មែន​ស្រឡាញ់​នាង​តែ​មួយ​ថ្ងៃ​ ឬ​ចង់​បាន​ខ្លួន​នាង​តែ​មួយ​យប់​ទេ​៕ ប្រភព៖ thoughtcatalog

ស្នេហា&គ្រួសារ
៥​ហេតុ​​ផល​ ដែលគូស្នេហ៍​​ស្រឡាញ់​​គ្នា​​ពិត​ មិន​​ចូល​​ចិត្ត​​បង្ហាញ​អ្វី​​ច្រើន​​ក្នុង​​បណ្តាញ​​សង្គម

ការសិក្សាជាច្រើនរបស់មហាវិទ្យាល័យនិងវិទ្យាស្ថានស្រាវជ្រាវនានា នៅលើពិភពលោកបានបង្ហាញពីលទ្ធផលស្រដៀងគ្នាថា សកម្មភាពក្នុងប្រព័ន្ធអ៊ីនធើណែតអាចកំណត់បានពីកម្រិតក្តីស្រលាញ់របស់គូស្នេហ៍១គូ។ លទ្ធផលដែលគួរអោយភ្ញាក់ផ្អើលគឺថាគូស្នេហ៍ដែលមានក្តីស្រឡាញ់បំផុត និងមានសុភមង្គលក្នុងទំនាក់ទំនង ភាគច្រើនបង្ហោះរូបភាព ឬសារស្នេហាតិចចំផុតក្នុងបណ្តាញសង្គមរបស់គេ។ ពួកគេចំនាយពេលវេលាផ្ទាល់ខ្លួនច្រើនអោយគ្នាទៅវិញទៅមក និងមិនខ្វល់ពីអ្វីដែលអ្នកដទៃចាប់អារម្មណ៍។ តើអ្នកដឹងទេមកហេតុអ្វី ទៅ? ១. ពួកគេមិនចង់បង្ហាញ ឫចង់អោយអ្នកដទៃដឹងថាគេជាអ្នកណា មានគូស្នេហ៍មួយចំនួនមិនចង់បង្ហាញអោយគេដឹងថា ខ្លួនកំពុងមានស្នេហាជាមួយអ្នកណាទេ ព្រោះពួកគេមិនចង់ទទួលការរំខានពីអ្នកដទៃ និយាយផ្លែផ្កាលេងសើចជ្រុលពេក។ ២. ពួកគេទាំងពីរមិនមែនជាមនុស្សចង់បានចំណាប់អារម្មណ៍ខ្លាំងពីអ្នកដទៃ ស្រឡាញ់គ្នាគឺជារឿងរបស់មនុស្សពីរនាក់ បើមានអ្នកដទៃចាប់អារម្មណ៍ច្រើនពេក គូស្នេហ៍មួយនោះអាចនឹងប្រឈមនឹងរឿងអន់ចិត្តមួយចំនួនបាន។ គ្មានអ្នកណាអាចទាយចិត្តមនុស្សបានទេ។ ៣. ពួកគេមិនសូវផ្តោតសំខាន់ទៅលើបណ្តាញសង្គម តែគេផ្តោតលើការពិតដែលមានចំពោះមុខ គូស្នេហ៍ដែលមានគំនិតចាស់ទុំ ភាគច្រើនគិតពីរឿងបច្ចុប្បន្ននិងអនាគតដែលមានប្រយោជន៍ ជាជាងបង្ហោះរូបភាពអួតគ្នាថាពួកគេបានទៅញ៉ាំអាហារពេលល្ងាចនៅសណ្ឋាគារផ្កាយ៥ជាដើម។ ៤. ពួកគេឈ្លោះគ្នា និងដោះស្រាយបញ្ហារវាងគ្នាតែពីរនាក់ មិនចាំបាច់ប្រកាសអោយគេដឹង ឈ្លោះគ្នា ជារឿងមួយដែលគូស្នេហ៍មិនអាចគេចផុតបានទេ ប៉ុន្តែពួកគេអាចធ្វើចិត្តអោយទូលាយ អត់អោនអោយគ្នា និងដោះស្រាយបញ្ហាតែពីរនាក់ ដោយមិនចាំបាច់ផុសស្តេតធើសអោយអ្នកដទៃដឹងលឺដែរ។ ៥. ពួកគេមិនត្រូវការការអនុញ្ញាត ឫការសរសើរពីអ្នកណា ក្នុងរឿងស្នេហារបស់គេ បើសិនជាមនុស្សពីរនាក់ស្រឡាញ់គ្នា យល់ចិត្តគ្នាច្បាស់ហើយ ហេតុអីត្រូវចាំបាច់សុំការដឹងលឺពីអ្នកណាទៀត ពួកគេទាំងពីរនាក់សុទ្ធតែអាចកំនត់ផែនការជីវិតខ្លួនឯងបានហើយ។ ប្រភព : …