ងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់! រិធីក្នុងការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិ ដែលចំណាយអស់តិច ប៉ុន្តែនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត

សម្រស់ & សុខភាព

ស្នាមសង្វារ កើតមានឡើងបណ្ដាលមកពីហេតុផលផ្សេងៗខុសៗពីគ្នា។ អ្នកខ្លះកើតមានស្នាមសង្វារក្នុងកំឡុងពេលមានផ្ទៃពោះ ឬសម្រាលកូនរួច រីឯមនុស្សមិនធ្លាប់មានផ្ទៃពោះមួយចំនួនទៀតក៏អាចកើតមានស្នាមសង្វារបានដែរ ដោយសារតែការឡើងទម្ងន់ ឬស្រកទម្ងន់លឿនពេករបស់ពួកគេ។ ជាការពិតណាស់ គ្មាននរណាម្នាក់ចង់ឲ្យស្នាមសង្វារនៅជាប់នឹងផ្នែកណាមួយនៃរាងកាយរហូតនោះទេ ជាពិសេសចំពោះស្ត្រីៗ។ ជាទូទៅ ការព្យាបាលស្នាមសង្វារតាមបែបទំនើប គឺត្រូវការនូវការចំណាយពេលវេលា និងប្រាក់អស់ច្រើន។ ទោះជាយ៉ាងណា ក៏នៅមានការព្យាបាលបំបាត់សង្វារតាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាពផងដែរ។ ខាងក្រោមជាវិធីងាយៗមួយចំនួន ដើម្បីព្យាបាលបំបាត់សង្វារដោយប្រើវត្ថុធាតុដើមពីធម្មជាតិចំណាយអស់តិច ប៉ុន្តនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត៖

១. ទឹកដំឡូងបារាំង ៖ ខណៈដែលមានផលិតផលសម្រស់ផ្សេងៗពីគ្នាជាច្រើនគ្មានប្រសិទ្ធភាពក្នុងការព្យាបាល ឬបំបាត់នូវស្នាមសង្វារនោះ ទឹកដំឡូងបារាំងស្រស់បែរជាទទួលបានជោគជ័យលើបញ្ហាទាំងអស់នេះបាន។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែយកទឹកដំឡូងបារាំងដែលបានគាប ឬកិនចេញពីមើមដំឡូងបារាំងមកលាបពេញកន្លែងដែលទទួលរងផលប៉ះពាល់ជាញឹកញយតាមដែលអាចធ្វើបានជាការស្រេច ឬអ្នកកាត់ដំឡូងបារាំងជា ២កំណាត់ ហើយយកម្ខាងមកដុសលើស្បែកដែលរងផលប៉ះពាល់រយៈពេលមួយស្របក់ រួចទុកឲ្យទឹកដំឡូងដែលជាប់លើកន្លែងដែលបានដុសឲ្យស្ងួត សឹមលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។

២. ផ្នែកសនៃស៊ុត ៖ មនុស្សជាច្រើនបានអះអាងថា ផ្នែកពណ៌សនៃស៊ុតប្រសិទ្ធភាពក្នុងការជួយព្យាបាលឲ្យជាសះស្បើយ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺ ស៊ុត ១ ឬ ២ គ្រាប់ ឬច្រើ់នជាងនេះអាស្រ័យ
លើទំហំនៃផ្នែកដែលអ្នកចង់លាប។ ស្រង់យកតែផ្នែកពណ៌សនៃសុទ្ធមកកូរ ឬវឹកឲ្យសព្វរហូតទាល់តែទន់លែងគគ្រើម រួចប្រើប្រាស់ម្រាមដៃ ឬជក់សម្រាប់ផាត់មុខជ្រលក់ចូលផ្នែកសនៃសុទ្ធនោះ
បន្ទាប់មកលាបឲ្យពេញកន្លែងដែលមានស្នាមសង្វារ។ ទុកចោលប្រមាណជា ១៥ ឬរហូតដល់ស្ងួត សឹមលាងចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។ បន្ទាប់ពីជូតថើរៗដល់ស្ងួតរួចនោះ អ្នកគួរតែលាបប្រេងធម្មជាតិដូចជា ប្រេងដូង ប្រេងអាល់មុ៉នជាដើម ដើម្បីជាការផ្ដល់សំណើមដល់ស្បែក។ អនុវត្ថវិធីនេះជាប្រចាំ រហូតទាល់តែសម្រេចបានលទ្ធផលល្អប្រសើរ។

៣. ទឹកក្រូចឆ្មារ ៖ ទឹកក្រូចឆ្មារ គឺមានអត្ថប្រយោជន៍សម្រាប់ហេតុផលជាច្រើន។ ហេតុនេះហើយទើបគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលណាស់ណាទេដែលថា ទឹកក្រូចឆ្មារអាចជួយក្នុងការដោះស្រាយបំបាត់នូវស្នាមសង្វារបានយ៉ាងមានប្រសិទ្ធភាពអស្ចារ្យនោះ។ ក្រូចឆ្មារជួយឲ្យស្នាមសង្វារប្រែជាមានពណ៌សឡើង ដូច្នេះស្នាមសង្វារនឹងមិនសូវត្រូវបានចាប់អារម្មណ៍ឃើញឡើយ។ លើសពីនេះទៅទៀត ទឹកក្រូចឆ្មារជួយកម្ចាត់នូវកោសិកាដែលងាប់ៗចេញពីរាងកាយផងដែរ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺយកទឹកក្រូចឆ្មារមកលាបត្រង់កន្លែងមានស្នាមសង្វារក្នុងចលនារាងរង្វង់។ ទុកឲ្យទឹកក្រូចឆ្មារជ្រាបចូលក្នុងស្បែករបស់អ្នកប្រមាណជា ៥ ទៅ ១០ នាទី មុនពេលជូតចេញ។


៤. ស្ករ ៖ អ្វីដែលអ្នកត្រូវធ្វើនោះ គឺលាយស្ករចំនួនកន្លះពែង ចូលក្នុងទឹកធម្មតាចំនួនសមល្មម។ កូរលាយល្បាយនេះឲ្យសព្វចូលគ្នា រហូតទាល់តែវាប្រែជាខាប់ៗរលោង។ យកល្បាយនេះមកលាបលើស្នាមសង្វារ ហើយដុសពីលើជាចលនារង្វង់។ ទុកចោលប្រមាណជាពី ២ ទៅ ៣នាទី សឹងលាងចេញ។ អនុវត្តបែបនេះជាដដែលៗ ២ ទៅ ៣ដង រៀងរាល់សបា្តហ៍។ ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរ អ្នកគួរតែប្រើប្រាស់ស្ករត្នោត ឬស្ករឆៅ ជំនួសឲ្យស្ករស។

៥. ប្រទាលកន្ទុយក្រពើ ៖ អ្វីដែលអ្នកត្រូវធ្វើនោះ គឺយកប្រទាលកន្ទុយក្រពើមួយធាងមកកាត់ ឬវះយកជាតិអន្ធិលៗខាងក្នុងរបស់ប្រទាលកន្ទុយក្រពើចេញមកក្រៅ។យកសាច់អន្ធិលរបស់ប្រទាលកន្ទុយក្រពើនេះមកលាបលើស្នាមសង្វារ ហើយធ្វើការមាស្ស៉ាពីលើស្បែកសម្រាប់រយៈពេល ១ ឬ ២នាទី។ មិនបាច់លាងសម្អាតចេញនោះទេ។ ត្រូវលាបឲ្យបាន ២ដងក្នុងមួយថ្ងៃ។ រយៈពេលប៉ុន្មានសបា្តហ៍បន្ទាប់ អ្នកនឹងចាប់ផ្ដើមសម្គាល់ឃើញលទ្ធផលយ៉ាងល្អប្រសើរ៕

ប្រភព៖ Cuisine And Health

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សម្រស់ & សុខភាព
មិនដែលដឹងសោះថា ទឹកដូងខ្ចីធម្មតាៗ ក៏អាចជួយដល់ផ្ទៃមុខ ព្រមទាំងសរសៃស្អាត និងបំបាត់បញ្ហាមុខផ្សេងៗបានដែរ ដោយវិធីសាមញ្ញៗ

ទឹកដូងខ្ចីនៅស្រុកខ្មែរយើងនេះងាយស្រួលរកទិញ និងទទួលទានមែនទែន ហើយថែមទាំងជាចំណូលចិត្តរបស់មនុស្សភាគច្រើនដែរ។ វាមានប្រយោជន៍ជាច្រើន សម្រាប់សុខភាព និងសម្រស់។ ក្រៅពីយកមកទទួលទានជាភេសជ្ជៈ ទឹកដូងខ្ចីក៏អាចយកមកថែទាំសម្រស់ផ្ទៃមុខ និងសរសៃសក់បានផងដែរ ដោយគ្រាន់តែអនុវត្តវិធីសាស្រ្តបែបងាយៗសាមញ្ញដូចខាងក្រោម។ តោះ! ចង់ដឹងថាប្រើប្រាស់ទឹកដូងដើម្បីជួយដល់ផ្នែកសម្រស់ផ្ទៃមុខ និងសរសៃសក់បានដោយរបៀបណាខ្លះមកតាមដានទាំងអស់គ្នា៖ ទឹកដូងខ្ចីស្រស់ៗ ១.ធ្វើឱ្យផ្ទៃមុខក្មេងខ្ចី និងស្រស់ថ្លា ការទទួលទានទឹកដូងខ្ចីអាចជួយធ្វើឱ្យស្បែករលោងស្រស់ថ្លា និងបណ្តេញជាតិពុលចេញពីរាងកាយ។ អ្នកគ្រាន់តែយកទឹកដូងខ្ចីមកជូត ឬលុបលាងមុខជាប្រចាំជាការស្រេច។ ២. ការពារស្បែកស្ងួត សម្រាប់ស្បែកមុខដែលមើលទៅមានសភាពស្ងួតពីធម្មជាតិ ឬស្ងួតដោយសារ អាកាសធាតុ ទឹកដូងខ្ចី គឺជាផលិតផលផ្តល់ដំណើមមួយប្រភេទដ៏មានប្រសិទ្ធភាព។ គ្រាន់តែយកដុំសម្លីជ្រលក់ទឹកដូងខ្ចីមកជូត ឬលាបលើផ្ទៃមុខជាប្រចាំ នឹងអស់បញ្ហាស្បែកស្ងួតជាមិនខាន។ ការធ្វើបែបនេះថែមទាំងអាចជួយធ្វើឱ្យផ្ទៃមុខទន់ ម៉ដ្ឋ រលោង និងមានសភាពស្រស់ស្អាត។ ៣.ទឹកជូតសម្អាតផ្ទៃមុខ ទឹកដូងខ្ចីអាចកម្ចាត់សារធាតុកខ្វក់ពីផ្ទៃមុខបានយ៉ាងប្រសើរ ធ្វើឱ្យមុខភ្លឺរលោង មានសំណើម មានសភាពស្រស់ស្អាត ថែមទាំងអាចយកមកប្រើប្រាស់ជំនួសផលិតផលជូតសម្អាតគ្រឿងសម្អាងពីផ្ទៃមុខផងដែរ។ ងាយៗគ្រាន់តែលាយទឹកក្រូចឆ្មារសម្បកលឿង (Lemon អាចរកបាននៅផ្សារទំនើប ឬប្រើក្រូចឆ្មារធម្មតាក៏បាន) ប៉ុន្មានដំណក់ចូលទៅក្នុងទឹកដូងក្នុងបរិមាណសមល្មមសម្រាប់ជូតសម្អាតផ្ទៃមុខ។ រួចយកដុំសម្លីជ្រលក់ទឹកដូងនេះមកជូតលើផ្ទៃមុខជាការស្រេច។ អ្នកអាចយកដុំសម្លីជ្រលក់ទឹកដូងខ្ចិជូតសម្អាតមុខ ៤.ប្រឆាំង និងព្យាបាលបញ្ហាសើស្បែក អាការស្បែកអាល្លែកហ្ស៊ី …

សម្រស់ & សុខភាព
រោគសញ្ញានៃជំងឺមហារីកសុដន់ ដែលមនុស្សស្រីភាគច្រើន តែងតែមើលរំលងរហូតដល់ហួសពេល!

ជំងឺមហារីកសុដន់ គឺជាឃាតករមួយដែលបានឆក់យកជីវិតស្ត្រីអស់ជាច្រើននៅជុំវិញពិភពលោក ។ មូលហេតុដោយសារការធ្វេសប្រហែសអំពីបញ្ហាសុខភាព និងមិនបានដឹងពីរោគសញ្ញានៃជំងឺមួយនេះឱ្យបានទាន់ពេលវេលា។ ជាពិសេសតែងតែគិតថា វាគ្រាន់តែជារោគសញ្ញាមួយធម្មតាៗប៉ុណ្ណោះ។ ជាការពិតណាស់ បើទោះបីវាជាជំងឺកាចសាហាវយ៉ាងណាក្តី ប្រសិនជាអ្នកបានយល់ដឹងមុន និងបានពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឱ្យបានទាន់ពេលវេលា អាចនឹងមានវិធីព្យាបាល និងធ្វើឱ្យមានភាពធូរស្រាលជាងមុនបានផងដែរ។ ដូច្នេះមកតាមដានរោគសញ្ញានៃជំងឺមហារីកសុដន់ទាំងអស់គ្នា៖ រោគសញ្ញានៃជំងឺមហារីកសុដន់ដែលត្រូវតែដឹង # ចុងសុដន់ប្រះស្រការ (ស្ងួត) នៅសុខៗស្រាប់តែចុងសុដន់របស់អ្នកប្រែជាស្ងួត របកៗ និងដូចជាចង់ប្រះទៀតនោះ វាអាចជាសញ្ញាដែលអាចបញ្ជាក់បានថាអ្នកកំពុងប្រឈមមុខនឹងជំងឺមហារីកសុដន់ហើយ។ ប៉ុន្តែករណីលើកលែង សម្រាប់អ្នកដែលគ្រាន់តែមានអាការស្ងួតស្បែកធម្មតាៗ វានឹងបាត់ទៅវិញក្នុងពេលដ៏ខ្លី តែសម្រាប់អ្នកដែលមានជំងឺមហារីកសុដន់ នឹងមិនជាសះស្បើយឡើយ ដែលនេះធ្វើឱ្យមនុស្សស្រីជាច្រើនមើលរំលងព្រោះគិតថាស្មានតែជារោគសញ្ញានៃអាការស្ងួតស្បែកធម្មតា។ # សុដន់ប្រែជាពណ៌ក្រហម អាការក្រហមនៅលើស្បែករាងកាយ និងនៅលើសុដន់ដោយគ្មានការឈឺចាប់ ឬគ្មានសភាពក្តៅឧណ្ហៗទេនោះ គ្រាន់តែជារោគសញ្ញានៃការឆ្លងមេរោគមួយធម្មតាតែប៉ុណ្ណោះ ។ តែប្រសិនជាវាកើតមានអាការក្រហម ហើម អាចនឹងឡើងកន្ទូល រមាស់ ឡើងខ្មៅ និងឈឺចាប់មិនបាត់វិញនោះ វាអាចជាបញ្ហាជំងឺមហារីកសុដន់ជាមិនខាន ដែលពេលខ្លះវាអាចកើតមានអាការជាក្រហម ឬពណ៌ផ្កាឈូក លេចឡើងផងដែរ។ # ដុំពក ឬហើមកូនកណ្តុរក្រោមក្លៀក អាការកើតមានដុំពក ឬហើមកូនកណ្តុរលើក្លៀក …

សម្រស់ & សុខភាព
យល់ដឹងពីភាពខុសគ្នា រវាងការហាត់ប្រាណពេលព្រឹក និងការហាត់ប្រាណពេលល្ងាច

តើអ្នកកំពុងរៀបចំចាប់ផ្តើម បង្កើតទម្លាប់ ហាត់ប្រាណមែនទេ? អ្នកប្រាកដជា ត្រូវគិតថាហាត់ប្រាណនៅពេលណា ទើបអាចផ្តល់អត្ថប្រយោជន៍ជាអតិបរមា មកឲ្យខ្លួនអ្នក។ ប៉ុន្តែអ្នកនៅតែមានមន្ទិលសង្ស័យ មិនដឹងថាគួរហាត់ប្រាណពេលព្រឹក ឬពេលល្ងាចនោះទេ។ មនុស្សជាច្រើន គិតថាមានតែការហាត់ប្រាណ នៅពេលព្រឹកទេ ដែលអាចផ្តល់អត្ថប្រយោជន៍សុខភាពបានល្អជាង ការហាត់ប្រាណនៅពេលល្ងាច តែក៏នៅមានអ្នកអ្នកជំនាញផ្សេងទៀត ជំទាស់គំនិតនេះដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួន ដែលអាចជួយអ្នកឲ្យសម្រេចចិត្តបានត្រឹមត្រូវបំផុត ថាអ្នកគួរហាត់ប្រាណនៅពេលព្រឹក ឬពេលល្ងាច ៖  # អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណនៅពេលព្រឹក *ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណនៅពេលព្រឹកគឺ ល្អបំផុតសម្រាប់ការ កាត់បន្ថយសម្ពាធឈាម និងជួយឲ្យគេងលក់ស្រួល។ *គេបានតាមដាន កម្រិតសម្ពាធឈាម និងលំនាំការគេង នៃមនុស្សមួយក្រុម ដែលមានអាយុចាប់ពី ៤០ ទៅ ៦០ ឆ្នាំ។ ពួកគេបានធ្វើលំហាត់ប្រាណ ជាមធ្យម ៣ ដង ក្នុងមួយសប្តាហ៍ និងមានរយៈពេល ៣០ នាទីរាល់ការហាត់ប្រាណម្តងៗ។ គេបានបែងចែកឲ្យពួកគេ ធ្វើលំហាត់ប្រាណ ៣ ពេលផ្សេងៗគ្នាគឺ …