ច​ង់ដឹង​ទេ​មនុស្ស​ស្រី​ដែល​ឆ្លាត​គេ​រើស​គូ​ស្រករ​របៀប​ម៉េច​?

ស្នេហា&គ្រួសារ

ស្រី្ត​មួយ​ចំនួន​នៅ​ពេល​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​ ពួក​គេ​ហាក់​បី​ដូច​ជា​បញ្ចេញ​អត្តចរិត​រៀង​ក្រអើត​ក្រទម​បន្តិច​។ ​បើ​និយាយ​ពី​រឿង​គូ​ស្រករ​វិញ​ គេ​ជា​មនុស្ស​ដែល​រើស​ច្រើន​ ប៉ុន្តែ​ក៏​ព្រោះ​តែ​ពួក​គេ​មាន​តម្រូវ​ការ​ផ្ទាល់​ខ្លួន​ដែល​សម​ស្រប​ក្នុង​ការ​ជ្រើស​រើស​មនុស្ស​ផង​ដែរ​។ ​អ៊ីចឹង​តើ​មនុស្ស​ស្រី​ប្រភេទ​នេះ ​គេ​រើស​គូ​ស្រករ​ដោយ​ផ្អែក​លើ​លក្ខណៈ​អ្វី​ខ្លះ​?

១​. មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ប្រហែល​គ្នា​៖ ​ចំនុច​ទាក់​ទាញ​ដំបូង​ គឺ​នាង​សម្លឹង​ឃើញ​បុរស​ម្នាក់​នោះ​មាន​ចំណេះ​ដឹង​ប្រហាក់​ប្រហែល​នាង ​មិន​ឆ្លាត​ជាង​នាង​ហើយ​ក៏​មិន​ល្ងង់​ជាង​នាង​ដែរ​។

២​. មនុស្ស​បើក​ជំហរ​៖ ​នាង​ជ្រើស​រើស​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ​និង​បើក​ជំហរ ​មិន​លាក់​លៀម​ ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​អាច​និយាយ​ស៊ី​សង្វាក់​គ្នា​ល្អ​។

៣​. មនុស្ស​ម៉ត់​ចត់​៖ នាង​ត្រូវ​ការ​មនុស្ស​ដែល​មាន​ភាព​ម៉ត់​ចត់​ ហើយ​នាង​អាច​និយាយ​ពិភាក្សា​ពី​រឿង​ការ​ងារ​ជាមួយ​គ្នា​បាន​។

៤​. មនុស្ស​ដែល​មើល​ឃើញ​ពី​ភាព​លេច​ធ្លោ​៖ នាង​ចង់​ឱ្យ​គេ​មើល​ឃើញ​ពី​គុណ​សម្បត្តិ​ល្អ​ប្រពៃ​របស់​នាង​។

៥​. ប្រាកដ​ប្រជា​ក្នុង​រឿង​ស្នេហា​៖ ​នាង​ត្រូវ​ការ​មនុស្ស​ដែល​ស្រឡាញ់​នាង​ពិត​ប្រាកដ​ មិន​មែន​ស្រឡាញ់​នាង​តែ​មួយ​ថ្ងៃ​ ឬ​ចង់​បាន​ខ្លួន​នាង​តែ​មួយ​យប់​ទេ​៕

ប្រភព៖ thoughtcatalog

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ស្នេហា&គ្រួសារ
ស្នេហា​ដំបូង​​​​​នៅ​តែ​ពិសេស​ ហើយ​ពិបាក​​នឹង​បំភ្លេច​ ក៏​ដោយ​សារ​​តែ​ហេតុ​ផល​នេះ​ដែរ​

អ្នក​ណា​ក៏​មាន​ស្នេហា​គ្រា​ដំបូង​ដែរ​ គ្រាន់​តែ​មិន​ប្រាកដ​ថា​វា​ជោគជ័យ​ឬក៏​អត់​ ព្រោះ​អ្វី​ៗ​ក៏​យើង​មិន​អាច​មើល​ឃើញ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ពាក្យ​ថា​ «ស្នេហា​ដំបូង» ​វា​ស្ដាប់​ទៅ​នៅ​តែ​ពិសេស​ ហើយ​មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​ចង​ចាំ​វា​ ក៏​ព្រោះ​តែ​៖ ​ @ស្នេហា​ដំបូង​គឺ​មាន​ឥទ្ធិពល​ខ្លាំង​៖​ អារម្មណ៍​ដែល​អ្នក​ស្រឡាញ់​មនុស្ស​ម្នាក់​ដំបូង​ គឺ​ជា​អារម្មណ៍​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​ ព្រោះ​វា​ជា​ពេល​ដែល​អ្នក​ស្គាល់​ពាក្យ​ថា​ស្រឡាញ់​លើក​ទី​១​ ​ ដូច្នេះ​ហើយ​ពេល​នោះ​គឺ​ជា​ពេល​ដែល​ពិសេស​បំផុត​សម្រាប់​អ្នក​។ @ការ​បែក​បាក់​ស្នេហា​ដំបូង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​អ្នក​៖​ ស្នេហា​ទី​មួយ​គឺ​គ្រប​ដណ្ដប់​លើ​អារម្មណ៍​ និង​ ទឹកចិត្ត​អ្នក​ខ្លាំង ដូច្នេះ​ពេល​ដែល​បែកគ្នា​ប្រាកដ​ជា​អាច​​មាន​ការ​ប៉ះ​ពាល់​ខ្លាំង​លើ​ទឹក​ចិត្ត​​អ្នក​ ហើយ​ក៏​ពិបាក​នឹង​បំភ្លេច​ដែរ​។ @ស្នេហា​ដំបូង​គឺ​មាន​ការ​ចង​ចាំ​ច្រើន​៖​ មិន​ប្រាកដ​ថា​វា​ជា​ការ​ចងចាំ​ល្អ​ឬ​អាក្រក់​នោះ​ទេ​ តែ​វា​ប្រាកដ​ជា​ដក​ជាប់​ក្នុង​ខួរក្បាល​របស់​អ្នក​ ភាព​ផ្អែម​ល្ហែម​ អារម្មណ៍​រំភើប​ ការ​ខក​ចិត្ត​ ការ​ឈឺ​ចាប់​ដែល​មាន​នៅ​ពេល​នោះ​សុទ្ធ​តែ​ជា​អារម្មណ៍​ដំបូង​ដែល​អ្នក​ទទួល​បាន​ ដូច្នេះ​​វា​ពិត​ជា​ពិបាក​នឹង​បំភ្លេច​ណាស់​។ @ស្នេហា​ដំបូង​គឺ​ជា​ស្នេហា​ដ៏​ស្លូត​ត្រង់​មួយ​៖​ ភាគ​ច្រើន​ស្នេហា​ដំបូង​គឺ​ជា​ការ​ស្រឡាញ់​ដោយ​ស្មោះត្រង់​ និង​ជា​អារម្មណ៍​ពិត កើត​ចេញ​ពី​ចិត្ត​​ មិនមែន​កើត​ឡើង​ដោយ​ការ​ការ​ស្អប់​ ការ​ខឹង​ ឬ​ក៏​មាន​ចិត្ត​ចង់​ធ្វើ​បាប​នោះ​ទេ​។ @ស្នេហា​ដំបូង​បាន​ផ្លាស់​ប្ដូរ​អ្នក​៖​ ស្នេហា​ដំបូង​បាន​ផ្លាស់​ប្ដូរ​អ្នក​ ពេល​ខ្លះ​វា​អាច​ផ្លាស់​ប្ដូរ​អ្នក​ពី​អាក្រក់​ទៅ​ល្អ​ ហើយ​ខ្លះ​ទៀត​ពី​ល្អ​ទៅ​អាក្រក់​ ទៅ​តាម​ទំហំ​ដែល​វា​មាន​មក​លើ​អ្នក​។ វា​បាន​បង្រៀន​អ្នក​ឲ្យ​ស្គាល់​រឿង​ជា​ច្រើន​ ហើយ​កែប្រែ​អ្នក​ឲ្យ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត។ @ស្នេហា​ដំបូង​គឺ​តំណាង​ឲ្យ​ភាព​យុវវ័យ​របស់​អ្នក​៖ សួរ​ខ្លួន​ឯង​មើល​ថា​ពេល​ដែល​មាន​ស្នេហ៍​គ្រា​ដំបូង​នៅ​ពេល​ណា​?​ ភាគ​ច្រើន​ទៅ​ហើយ​ដែល​មាន​ស្នេហា​ទី១​នៅ​ពេល​ដែល​ខ្លួន​ជា​យុវវ័យ​​ មិន​ទាន់​មាន​គំនិត​ចាស់​ទុំ។ @ស្នេហា​ដំបូង​គឺ​ជា​ជា​ស្នេហា​ដែល​មាន​តែ​ម្ដង​ប៉ុណ្ណោះ៖ អ្នក​មិន​អាច​និយាយ​ថា​ស្នេហា​ដំបូង​អ្នក​មាន​លើក​ទី​២​នោះ​ទេ​ ដូច្នេះ​ហើយ​ទើប​ពាក្យ​ថា​ស្នេហ៍​ដំបូង​នៅ​តែ​ពិសេស​ …

ស្នេហា&គ្រួសារ
កំហុស​ធំ​ៗ ៥ យ៉ាង​​ធ្វើ​ឲ្យ​គ្រួសារ​គ្មាន​សេចក្ដីសុខ

ពាក្យ​ថា​គ្រួសារ​គឺ​ជា​ពាក្យ​ដ៏​កក់​ក្ដៅ​បំផុត ទោះ​បី​គ្មាន​អ្នក​ណា​ស្រឡាញ់​អ្នក តែ​អ្នក​នៅ​មាន​គ្រួសារ​ដែល​ស្រឡាញ់​អ្នក​ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​អាច​បំផ្លាញ​គ្រួសារ​ដែល​ធ្លាប់​តែ​កក់​ក្ដៅ​មួយ​នេះ ឲ្យ​ទៅ​ជា​គ្រួសារ​មាន​តែ​ភាព​តប់ប្រមល់ គ្មាន​ភាព​រីករាយ​តាម​កំហុស ៥ យ៉ាង​នេះ ៖ ១. ប្រមាថ និងរិះគន់ ៖ ពាក្យ​ប្រមាថ ឬការ​រិះគន់​គឺ​ជា​ពាក្យ​ដែល​ធ្ងន់​បំផុត​សម្រាប់​មនុស្ស​ម្នាក់។ នៅ​ពេល​ដែល​អ្នក​ប្រើ​ពាក្យ​ទាំង​នេះ​ទៅ​លើ​ពួក​គេ គឺ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ឈឺចាប់ និង​រង​សម្ពាធ​ផ្លូវ​ចិត្ត​ជា​ខ្លាំង។ គ្រួសារ​គឺ​ជា​ប្រភព​នៃ​កម្លាំង​ចិត្ត ផ្ដល់​យោបល់ បង្ហាញ​ថា​អ្វី​ល្អ​ អ្វី​អាក្រក់ មិន​មែន​សម្រាប់​ប្រមាថ និង រិះគន់​ឲ្យ​គ្នា​ផ្កាប់​មុខ​នោះ​ទេ។ បើ​អ្នក​នៅ​តែ​បន្ត​ប្រើ​ពាក្យ​ទាំង​នោះ គ្រួសារ​ច្បាស់​ជា​គ្មាន​ក្ដី​សុខ​ឡើយ ព្រោះ​មាន​តែ​ភាព​ក្ដៅ​ក្រហាយ ស្មុគស្មាញ។ រូបតំណាង ២. និយាយ​ដើម ៖ ការ​និយាយ​ដើម​​គ្នា​នៅ​ក្នុង​គ្រួសារ​គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ព្រោះ​វា​អាច​បំផ្លាញ​គ្រួសារ​ទាំង​មូល​បាន។ បើ​មាន​សមាជិក​គ្រួសារ​ណា​មិន​ល្អ ឬ​ក៏​ដើរ​ផ្លូវ​ខុស​ពី​ចិត្ត​អ្នក មិន​គួរ​និយាយ​ដើម​គ្នា​ពី​ក្រោយ​ខ្នង​ទេ គួរ​តែ​និយាយ​ប្រាប់ បង្ហាញ​ពី​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​បើ​អ្នក​មិន​ចូល​ចិត្ត​គេ​ក៏​មិន​គួរ​មាន​ចរិត​អាក្រក់​និយាយ​បី​គេ​ពី​ក្រោយ​ខ្នង​បែប​ហ្នឹង​ដែរ។ ៣. ការ​ភូត​កុហក​បោក​បញ្ឆោត ៖ ការ​បោក​បញ្ឆោត​ក្នុង​គ្រួសារ​គឺ​ជា​ការ​បំផ្លិច​បំផ្លាញ​មួយ​ដ៏​អាក្រក់​បំផុត មិន​ថា​អ្នក​កុហក​ប្រពន្ធ កុហក​ប្ដី ឬ ឪពុកម្ដាយ​ទេ អ្នក​នេះ​ហើយ​គឺ​ជា​មនុស្ស​ដែល​នាំ​ភាព​អពមង្គល​ដល់​គ្រួសារ​ ព្រោះ​មាន​តែ​គ្រួសារ​ហើយ​ដែល​មាន​ភាព​ស្មោះ​ត្រង់ និង ចាំ​គាំទ្រ​អ្នក​ជានិច្ច​តែ​បើ​អ្នក​គ្មាន​ភាព​ស្មោះ​ត្រង់ …

ស្នេហា&គ្រួសារ
៥​ហេតុ​​ផល​ ដែលគូស្នេហ៍​​ស្រឡាញ់​​គ្នា​​ពិត​ មិន​​ចូល​​ចិត្ត​​បង្ហាញ​អ្វី​​ច្រើន​​ក្នុង​​បណ្តាញ​​សង្គម

ការសិក្សាជាច្រើនរបស់មហាវិទ្យាល័យនិងវិទ្យាស្ថានស្រាវជ្រាវនានា នៅលើពិភពលោកបានបង្ហាញពីលទ្ធផលស្រដៀងគ្នាថា សកម្មភាពក្នុងប្រព័ន្ធអ៊ីនធើណែតអាចកំណត់បានពីកម្រិតក្តីស្រលាញ់របស់គូស្នេហ៍១គូ។ លទ្ធផលដែលគួរអោយភ្ញាក់ផ្អើលគឺថាគូស្នេហ៍ដែលមានក្តីស្រឡាញ់បំផុត និងមានសុភមង្គលក្នុងទំនាក់ទំនង ភាគច្រើនបង្ហោះរូបភាព ឬសារស្នេហាតិចចំផុតក្នុងបណ្តាញសង្គមរបស់គេ។ ពួកគេចំនាយពេលវេលាផ្ទាល់ខ្លួនច្រើនអោយគ្នាទៅវិញទៅមក និងមិនខ្វល់ពីអ្វីដែលអ្នកដទៃចាប់អារម្មណ៍។ តើអ្នកដឹងទេមកហេតុអ្វី ទៅ? ១. ពួកគេមិនចង់បង្ហាញ ឫចង់អោយអ្នកដទៃដឹងថាគេជាអ្នកណា មានគូស្នេហ៍មួយចំនួនមិនចង់បង្ហាញអោយគេដឹងថា ខ្លួនកំពុងមានស្នេហាជាមួយអ្នកណាទេ ព្រោះពួកគេមិនចង់ទទួលការរំខានពីអ្នកដទៃ និយាយផ្លែផ្កាលេងសើចជ្រុលពេក។ ២. ពួកគេទាំងពីរមិនមែនជាមនុស្សចង់បានចំណាប់អារម្មណ៍ខ្លាំងពីអ្នកដទៃ ស្រឡាញ់គ្នាគឺជារឿងរបស់មនុស្សពីរនាក់ បើមានអ្នកដទៃចាប់អារម្មណ៍ច្រើនពេក គូស្នេហ៍មួយនោះអាចនឹងប្រឈមនឹងរឿងអន់ចិត្តមួយចំនួនបាន។ គ្មានអ្នកណាអាចទាយចិត្តមនុស្សបានទេ។ ៣. ពួកគេមិនសូវផ្តោតសំខាន់ទៅលើបណ្តាញសង្គម តែគេផ្តោតលើការពិតដែលមានចំពោះមុខ គូស្នេហ៍ដែលមានគំនិតចាស់ទុំ ភាគច្រើនគិតពីរឿងបច្ចុប្បន្ននិងអនាគតដែលមានប្រយោជន៍ ជាជាងបង្ហោះរូបភាពអួតគ្នាថាពួកគេបានទៅញ៉ាំអាហារពេលល្ងាចនៅសណ្ឋាគារផ្កាយ៥ជាដើម។ ៤. ពួកគេឈ្លោះគ្នា និងដោះស្រាយបញ្ហារវាងគ្នាតែពីរនាក់ មិនចាំបាច់ប្រកាសអោយគេដឹង ឈ្លោះគ្នា ជារឿងមួយដែលគូស្នេហ៍មិនអាចគេចផុតបានទេ ប៉ុន្តែពួកគេអាចធ្វើចិត្តអោយទូលាយ អត់អោនអោយគ្នា និងដោះស្រាយបញ្ហាតែពីរនាក់ ដោយមិនចាំបាច់ផុសស្តេតធើសអោយអ្នកដទៃដឹងលឺដែរ។ ៥. ពួកគេមិនត្រូវការការអនុញ្ញាត ឫការសរសើរពីអ្នកណា ក្នុងរឿងស្នេហារបស់គេ បើសិនជាមនុស្សពីរនាក់ស្រឡាញ់គ្នា យល់ចិត្តគ្នាច្បាស់ហើយ ហេតុអីត្រូវចាំបាច់សុំការដឹងលឺពីអ្នកណាទៀត ពួកគេទាំងពីរនាក់សុទ្ធតែអាចកំនត់ផែនការជីវិតខ្លួនឯងបានហើយ។ ប្រភព : …