អត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យរបស់ «ស្នៀតពោត»

សុខភាព

ស្នៀតពោត ឬក្តិបពោត/កូនពោតនេះ មិនមែនជាបន្លែមកពីណាឆ្ងាយនោះទេ វាគឺជាពោតតូចៗដែលមិនទាន់ធំរូបរាងជាផ្លែពោតនៅឡើយ ដែលគេពេញនិយមបេះវាជាបន្លែទទួលទាន។ ស្នៀតពោត បានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន មិនថាយកមក ឆា ស្ងោរ (ប្រហើរ ឬសម្លក់) អាំង និងជាបន្លែផ្ទាប់អន្លក់ទឹកគ្រឿង/ប្រហុក នោះទេ ជាពិសេសគឺជាបន្លែនៅក្នុងឆ្នាំងស៊ុបតែម្តង។

ជាការពិតណាស់ ស្នៀតពោតមិនត្រឹមតែមានរសជាតិឆ្ងាញ់សម្រាប់តែការទទួលទានប៉ុណ្ណោះទេ តែវាក៏ជាជាបន្លែ ដែលមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់អ្នកផងដែរ។ ដូច្នេះ មកតាមដានទាំងអស់គ្នាមើល៍ ថាតើស្នៀតពោត ឬកូនពោតនេះមានអត្ថប្រយោជន៍ចំពោះសុខភាពអ្វីខ្លះ៖


ស្នៀតពោត បានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន
# ជួយបន្ថយសម្ពាធឈាម
ស្នៀតពោតសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាធាតុដ៏សំខាន់មួយនៅក្នុងចំណោមសារធាតុសំខាន់ជាច្រើនផ្សេងទៀតដែលមាននៅក្នុងស្នៀតពោត។ ជាតិប៉ូតាស្យូមនេះ មានសារសំខាន់ណាស់សម្រាប់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះប្រសិនជាអ្នកមានជំងឺលើសឈាម និងចង់គ្រប់គ្រងសម្ពាធឈាមឱ្យស្ថិតនៅក្នុងកម្រិតប្រក្រតីចៀសវាងហានិភ័យគ្រោះថ្នាក់ផ្សេងៗ អ្នកគ្រាន់តែទទួលទានស្នៀតពោតជារបបអាហារប្រចាំថ្ងៃឱ្យបានច្រើនតាមដែលអាចធ្វើបានតែប៉ុណ្ណោះ។

# ជំនួយសុខភាពភ្នែក
វីតាមីន A ដែលមាននៅក្នុងស្នៀតពោត អាចជួយពង្រឹងដល់សុខភាពកែវភ្នែក ធ្វើឱ្យកែវភ្នែកភ្លឺថ្លាស្រឡះល្អ ការពារអាការស្រវាំងភ្នែកបានផងដែរ។ ម្យ៉ាងវិញទៀតស្នៀតពោត ថែមទាំងអាចការពារសុខភាពភ្នែកពីជំងឺភ្នែកផ្សេងៗជាច្រើន ជាពិសេសជំងឺងងឹតភ្នែកតែម្តង។

# ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
វីតាមីន C នៅក្នុងស្នៀតពោតអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំការពារពីជំងឺតម្កាត់ផ្សេងៗ ថែមទាំងអាចធ្វើឱ្យរាងកាយអាចស្រូបសារធាតុវីតាមីន C បានល្អមកចិញ្ចឹមរាងកាយផងដែរ។


ស្នៀតពោតសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាធាតុដ៏សំខាន់មួយនៅក្នុងចំណោមសារធាតុសំខាន់ជាច្រើនផ្សេងទៀតដែលមាននៅក្នុងស្នៀតពោត
# ការពារ និងព្យាបាលជំងឺទល់លាមក
ស្នៀតពោតសម្បូរទៅដោយជាតិកាកសសៃ ដែលអាចជំនួយដល់ប្រព័ន្ធរំលាយអាហារ សម្រួលដល់សុខភាពក្រពះពោះវៀន ធ្វើឱ្យការរំលាយអាហារដំណើរការល្អ ជាពិសេសបំលែងកាប្រូអ៊ីដ្រាតទៅជាថាមពលបានល្អ កម្ចាត់ជាតិពុលពីក្នុងខ្លួន ថែមទាំងអាចការពារ និងព្យាបាលអាការទល់លាមកបានផងដែរ។

# ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ
ជាតិកាកសសៃដ៏ច្រើនលើសលប់នៅក្នុងស្នៀតពោត ដើរតួនាទីសំខាន់ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំបានយ៉ាងប្រសើរ ជាពិសេសពន្យារពេលនៃការវិវឌ្ឍន៍នៃជំងឺមហារីកដំណាក់កាលចុងក្រោយគ្រោះថ្នាក់តែម្តង។ ដូច្នេះដើម្បីការពារពីការកើតជំងឺមហារីកអ្នកគួរតែទទួលទានស្នៀតពោតជាប្រចាំ។

# ជួយដល់ការសម្រកទម្ងន់
ស្នៀតពោតមានកាឡូរី និងជាតិខ្លាញ់តិចបំផុត ជាពិសេសគឺជាតិកាកសសៃហ្វៃបឺតែម្តង ដែលអាចជួយធ្វើឱ្យអ្នកឆ្អែតបានយូរផងដែររាល់ពេលទទួលទាន។ ដូច្នេះដើម្បីសម្រកទម្ងន់ និងមិនចង់ឱ្យមាត់ចេះតែឃ្លានមិនឈប់នោះ អ្នកអាចយកស្នៀតពោតជារបបអាហារទទួលទានជាប្រចាំថ្ងៃបានផងដែរ៕


ស្នៀតពោតមានកាឡូរី និងជាតិខ្លាញ់តិចបំផុត ជាពិសេសគឺជាតិកាកសសៃហ្វៃបឺតែម្តង ដែលអាចជួយធ្វើឱ្យអ្នកឆ្អែតបានយូរផងដែររាល់ពេលទទួលទាន

ប្រភព: Khmerload

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សុខភាព
គុណប្រយោជន៏សំខាន់ៗទាំង៨យ៉ាង របស់ទឹកក្រូចឆ្មារ ដែលអ្នកអាចនឹង មិនធ្លាប់បានដឹង…

១) សម្បួរជាតិប៉ូតាស៉្យូម៖ ក្រូចឆ្មារគឺសម្បូរជាតិ ប៉ូតាស៉្យូមណាស់ ដែលអាចជួយដល់បេះដូង និងខួរក្បាល មានសុខភាពល្អបាន។ ដូច្នេះអ្នក អាចពិសារទឹកក្រូចឆ្មារ មួយកែវជារៀងរាល់ថ្ងៃបាន។ ២) រំលាយជាតិអាស៊ីតបានល្អ៖ ដូចអ្នកបានដឹងហើយ ថាទឹកក្រូចឆ្មារ អាចរំលាយជាតិពុល និងជាតិអាស៊ីតក្នុងសរីរាង្គខាងក្នុងបាន។ ជាពិសេស វាជួយព្យាបាល បញ្ហាឆ្អល់ចុងដង្ហើម និង ភើបាន។ ៣) កាត់បន្ថយក្លិនមាត់៖ ក្រូចឆ្មារ អាចកាត់ជាតិអាស៊ីតពីក្នុងមាត់បាន ដូច្នេះអ្នកគួរតែពិសារទឹកក្រូចឆ្មារ បន្ទាប់ពីដុះធ្មេញរួច ពីព្រោះអាច កាត់ក្លិនមាត់ បានយ៉ាងល្អ។ ៤) ស្បែក៖ ទឹកក្រូចឆ្មារមិនត្រឹម តែជួយលើសុខភាពមួយមុខទេ គឺអាចជួយដល់ស្បែក ដែលមានសភាពជាំ ពីការប៉ះទង្គិចអ្វីមួយ រឺក៏មាន ស្នាមជ្រួញ ទឹកក្រូចឆ្មារអាច កាត់បន្ថយបញ្ហានេះ បានដែរ។ ៥) ជួយសម្រកទម្ងន់៖ ក្រូចឆ្មារមានផ្ទុក ជាតិសរសៃច្រើន ដែលជួយអោយអ្នក អាចសម្រកទម្ងន់បានយ៉ាង ឆាប់រហ័ស។ ៦) …

សុខភាព
ចង់ដឹងទេក្លិនមាត់មិនល្អធ្វើដូចម្តេច?

ជា​ការ​ពិត​ណាស់​ការ​ដែល​មាន​ក្លិន​មាត់​មិន​ល្អ​ជា​រឿង​ដ៏​គួរ​ឱ្យ​រំខាន​ខ្លាំង​បំផុត។ ជាពិសេស​មនុស្ស​ស្រី​តែ​ម្ដង​ កុំ​ស្អាត​តែ​រូបរាង ប៉ុន្តែ​បែរ​ជា​មាន​ក្លិន​មាត់​មិន​ល្អ​ទៅ​វិញ។ ហេតុផល​តែ​មួយ​គត់​ដែល​បណ្ដាល​ឱ្យ​កើត​មាន​ក្លិន​មាត់​មិន​ល្អ​គឺ​កង្វះខាត​អនាម័យ​មាត់​ធ្មេញ​តែ​ម្ដង។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ​វិធី​ការពារ​នៅតែ​មាន ជានិច្ច​សម្រាប់​មិត្តនារី​ជា​ទី​រាប់អាន​ទាំង​ឡាយ។ 1. ទទួលទាន​អាហារ​សំបូរ​ជាតិ​សរសៃ​ហ្វៃប៊ើ៖ វា​ជួយ​កម្ចាត់​ក្លិន​មាត់​មិន​ល្អ ហើយ​គួរ​ចៀសវាង​នំឃូឃី នំខេក បង្អែម និង​ការ៉េម​ជាដើម។ 2. ប្រើទឹកខ្ពុរមាត់៖​ ទឹក​ខ្ពុរ​មាត់​ជួយ​បំបាត់​ក្លិន​មាត់​មិន​ល្អ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។ អ្នក​គួរ​ចៀសវាង​ទឹក​ខ្ពុរ​មាត់​មាន​ជាតិ​អាល់កុល​ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាត់​ស្ងួត និង​មាន​ក្លិន​មិន​ល្អ។ 3. ទទួលទាន​តែ​បៃតង ឬ​តែ​ខ្មៅ៖ តែ​មាន​ផ្ទុក​សារធាតុ​ប៉ូលីហ្វេណុល​ដែល​អាច​កម្ចាត់​ធាតុ​ស្ពាន់ធ័រ​ និង​កាត់​បន្ថយ​បាក់តេរី​ក្នុង​មាត់​ផងដែរ។ 4. សម្អាត​មាត់​ក្រោយ​ទទួលទាន​សាច់ ឬត្រី៖ ការ​សម្អាត​មាត់​ជា​ប្រចាំ​ពិតជា​ជួយ​ការពារ​កុំ​ឱ្យ​កើត​មាន​ក្លិន​មាត់​មិនល្អ​បាន​យ៉ាង​ពិត​ប្រាកដ។ 5. ដក​ដង្ហើម​តាម​ច្រមុះ កុំ​ដក​តាម​មាត់៖ ការ​ដក​ដង្ហើម​តាម​មាត់​នឹង​ធ្វើ​ឱ្យ​មាត់​របស់​អ្នក​ស្ងួត​ ដែល​ជា​ហេតុ​នាំ​ឱ្យ​កើត​មាន​បញ្ហា​ក្លិន​មាត់​មិន​ល្អ។ 6. ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន៖ ទឹក​ជួយ​ធ្វើ​ឱ្យ​មាត់​របស់​អ្នក​មាន​សំណើម​ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

សុខភាព
តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ ប្រសិនជាអ្នកទទួលទានទឹកឃ្មុំ មួយស្លាបព្រាជារៀងរាល់ថ្ងៃ?

សព្វថ្ងៃនេះមានមនុស្សជាច្រើនចង់ឲ្យរាងកាយមានសុខភាពល្អ និងចៀសឆ្ងាយពីជំងឺ ដោយពួកគេព្យាយាមទទួលទានអាហារដែលជួយដល់សុខភាព ព្យាយាមធ្វើលំហាត់ប្រាណ និងស្វែងរកថ្នាំផ្សេងៗដើម្បីជួយដល់សុខភាពទៀតផង។ ផ្ទុយទៅវិញពួកគេបែរជាមិនដឹងថាគ្រាន់តែផឹកទឹកឃ្មុំ១ស្លាបព្រាជារាងរាល់ថ្ងៃក៏អាចជួយសុខភាពរាងកាយរបស់ពួកគេបានយ៉ាងច្រើនស្ទើរតែមិនគួរឲ្យជឿ។ រូបភាពតំណាង ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនដែលអ្នកមិនធ្លាប់បានដឹង៖ ១.ជួយលាងសម្អាតស្បែក ទឹកឃ្មុំវាមានលក្ខណៈសម្បតិ្តក្នុងការប្រឆាំងបាក់តេរីនៅលើស្បែកបានយ៉ាងល្អ ហើយថែមទាំងជួយលាងសម្អាតជាតិពុលបានទៀតផង។ រូបភាពតំណាង ២.ជួយសម្រកទម្ងន់ ទឹកឃ្មុំអាចជួយរក្សាទម្ងន់ និងសម្រកទម្ងន់បានដោយគ្រាន់តែទទួលទានវាជារៀងរាល់ថ្ងៃ។ រូបភាពតំណាង ៣.កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ទឹកឃ្មុំមិនត្រឹមតែមិនមានផ្ទុកជាតិកូឡេស្តេរ៉ុលនោះទេ វាថែមទាំងមានសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែដែលអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនៅក្នុងខ្លួនយើងទៀតផង។ ៤.ធ្វើឲ្យបេះដូងរឹងមាំ និងមានសុខភាពល្អ ដោយសារតែនៅក្នុងទឹកឃ្មុំត្រូបានគេរកឃើញថាមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយធ្វើឲ្យសរសៃអាក់ទែគ្មានការរាំងស្ទះបាន ប្រសិនបើអ្នកផឹកទឹក១កែវ ជាមួយទឹកឃ្មុំ ៣ ទៅ៤ស្លាបព្រាបាយ។ រូបភាពតំណាង ៥.ជួយឲ្យមានការចងចាំបានល្អ ដោយយោងទៅតាមការស្រាវជ្រាវបានបង្ហាញថា ទឹកឃ្មុំមានផ្ទុកជាតិកាល់ស្យូមដែលបឺតស្រូបដោយខួរក្បាលដើម្បីឲ្យមានភាពងាយស្រួលនៅក្នុងការធ្វើដំណើរការ និងអាចកម្ចាត់ភាពតានតឹង ជំនួយដល់ការចងចាំ និងថែមទាំងជួយស្តារប្រព័ន្ធការពារកោសិកាប្រឆំាងអុកស៊ីតកម្មផងដែរ។ រូបភាពតំណាង ៦.ធ្វើឲ្យក្រពះមានសុខភាពល្អ ក្រុមអ្នកជំនាញបានណែនាំឲ្យប្រើប្រាស់ទឹកឃ្មុំ១ស្លាបព្រាបាយនៅពេលពោះទទេ ដើម្បីជួយប្រឆាំងទៅនឹងជំងឺមួយចំនួននៅក្នុងបំពងរលាយអាហារ។ មិនត្រឹមតែប៉ុណ្ណោះទឹកឃ្មុំក៏ជួយបំផ្លាញមេរោគ ឬបាក់តេរីណាមួយនៅក្នុងក្រពះ និងជួយធ្វើឲ្យរបួសតូចៗដែលអាចមាននៅខាងក្នុងភ្នាស (មានលក្ខណៈរអិលឬអន្ធិល) ជាសះស្បើយបានទៀតផង។ រូបភាពតំណាង ៧.ជួយសម្រួលដល់ភាពតានតឹងនៃសរសៃវិញ្ញាណប្រសាទ ជាការពិតណាស់ទឹកឃ្មុំអាចជួយសម្រួលភាពលំបាក និងធ្វើឲ្យមានភាពស្ងប់ស្ងាត់ដល់សរសៃវិញាប្រសាទ។ ម្យ៉ាងទៀតវាក៏មានផ្ទុកគ្លុយកូសយ៉ាងសំខាន់ដែលរាងកាយយើងត្រូវការសម្រាប់ដំណើរការសរសៃប្រសាទបានល្អ ដោយវាត្រូវបានស្រូបចូលនូវក្នុងឈាមរបស់យើងយ៉ាងឆាប់រហ័ស …