គន្លឹះ​សំខាន់3យ៉ាង​ជួយ​ឱ្យ​សិច​កាន់តែ​ប្រសើរ

សុខភាព&សិច

សម្រាប់​តម្រូវការ​លើ​គ្រែ​គូស្នេហ៍​រមែង​មាន​ពេល​ស្រណុក​សុខ​ស្រួល​ស្កប់ស្កល់ និង​ភាពខ្វះ​ចន្លោះ​ដែល​បណ្ដាលមកពី​អារម្មណ៍​តានតឹង​ដូចជា សម្ពាធ​ការងារ កម្លាំង​ថាមពល​ថមថយ និង​បរិយាកាស​ជុំវិញ​ជាដើម។ ដូច្នេះ​ដើម្បី​ជំ​រុញឱ្យ​ការប្រព្រឹត្ត​សកម្មភាព​សិច​ប្រសើរឡើង សូម​ស្វែងយល់​ជាមួយ​ចំណុច​ខាន់​ចំនួន3 ដែលមាន​ប្រសិទ្ធភាព​បង្កើន​ភាពល្អប្រសើរ​ដល់​ជីវិត​សិច​របស់​អ្នក ៖

របបអាហារប្រចាំថ្ងៃ
មនុស្ស​ជាច្រើន​តែងតែ​មើលរំលង ឬ​មិនបាន​ខ្វាយខ្វល់​ចំពោះ​បញ្ហា​នៃ​របប​អាហារ​ដែល​អាច​ជះឥទ្ធិពល​ដល់ជីវិត​សិចនោះ​ទេ។ ការ​កង្វះ​ជីវជាតិ ឬ​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ​អាច​នាំទៅរក​ភាព​កង្វះ​ថាមពល ដែល​ឈានទៅរក​ការបញ្ចេញ​សមត្ថភាព​នៅលើ​គ្រែ​ជាមួយ​ដៃគូ​មិនបាន​ពេញលេញ។ ដូច្នេះ​ដើម្បី​កែខៃ​នូវ​ចំណុច​អវិជ្ជមាន អ្នក​ត្រូវ​គិតដល់​ការទទួល​ទាន​អាហារ​ឱ្យបាន​សមស្រប​ជា​រៀងរាល់ថ្ងៃ។ ពាក្យ​ថា​សមស្រប​នេះ គឺ​សំដៅ​ដល់​បរិមាណ​អាហារ​ល្មម និង​មាន​តុល្យភាព ដែល​អ្នក​ត្រូវ​ទទួលទាន​ច្រើនដង​ក្នុង​មួយថ្ងៃ ដើម្បី​បង្ការ​ការនឿយហត់​អស់កម្លាំង។ អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន​កាបូន​អី​ុ​ត្រាត ផ្លែឈើស្រស់ៗ និង​បន្លែ​ពណ៌​បៃតង​គឺជា​ប្រភព​នៃ​ថាមពល។ បន្ថែម​ពីនេះ ធញ្ញជាតិ ខ្លាញ់ត្រី ប្រេង​អូ​លីវ ប្រេងដូង និង​ផ្លែ​ប៊័រ ក៏​ជា​ប្រភព​ដ៏​ល្អ​ក្នុង​ការផ្ដល់​កម្លាំង​ថាមពល​សិច​ដល់​
រាងកាយ​យ៉ាង​ប្រសើរ​ផងដែរ។

គ្រប់គ្រង​ស្ត្រេ​ស និង​ធ្វើឱ្យ​ចិត្តស្ងប់
ស្ដ្រេ​ស​ជា​របាំង​ធំ​បំផុត​ក្នុង​បញ្ហា​លើ​គ្រែ។ កាលណា​អ្នកមាន​អារម្មណ៍​តានតឹង​ខ្លាំង​ពី​ការងារ​នោះ អ្នក​ប្រាកដជា​មិន​នឹកនា​ដល់​សិច​ឡើយ។ដូច្នេះ​ការកាត់បន្ថយ​ស្ត្រេ​ស និង​ធ្វើឱ្យ​ចិត្តស្ងប់​ជាការ​ល្អ​ក្នុងការ​កែខៃ​ជីវិត​សិច​របស់​អ្នក។ តើ​គួរ​ធ្វើ​បែបណា? ដំណោះស្រាយ​ដ៏​ល្អ​គឺ បែងចែក​ពេលវេលា​ឱ្យបាន​ច្បាស់លាស់។ ចាត់ទុក​ការងារ​ជា​រឿង​មួយ និង​សុភមង្គល​គ្រួសារ​ជា​រឿង​ផ្សេងគ្នា។ ដូច្នេះ​មិន​ថា​អ្នកមាន​បញ្ហា​ពី​កន្លែង​ការងារ​ក៏ដោយ​នៅពេល​ប្រតិបត្តិការ​ជាមួយ​ដៃគូ​ត្រូវ​គិតពី​ភាព​សុខ​ស្រួល​របស់​ដៃគូ​ជាង​ ដោយ​បំភ្លេចចោល​រឿង​ការងារ​មួយ​ឡែក​សិន។

ហាត់ប្រាណ​ជាមួយ​ដៃគូ
ការហាត់​ប្រាណ​តាមរយៈ​សកម្មភាពផ្សេងៗជាមួយ​ដៃគូ ដូចជា ការរត់ ការ​ជិះ​កង់ ឬ​ការហាត់​កាយ​សម្ពន្ធ​រួមគ្នា​វា​អាច​នឹង​ជួយ​ជំរុញ​ឱ្យ​រាងកាយ​មាំមួន និង​ពង្រឹង​ចំណង់​ផ្លូវភេទ​បាន។ តាមរយៈ​ការហាត់​ប្រាណ​ទាំងនេះ​អ្នកនឹង​កើតមាន​ចំណង់​ផ្លូវភេទ​ទ្វេដង ហើយ​អាច​ឱ្យ​អ្នក​បញ្ចេញ​សមត្ថភាព​បាន​ប្រសើរ​នៅក្នុង​សមរភូមិ​ក្ដៅ​សាច់​ជាមួយ​ដៃគូ ដោយសារ​ការហាត់​ប្រាណ​ជួយ​បញ្ចេញ​សារជាតិ​គីមី និង​អ័រម៉ូន​មិនល្អ​ចេញពី​ក្នុង​រាងកាយ​មក​ខាងក្រៅ។
សូម​ចាប់ផ្តើម​អនុវត្ត​ពី​ពេលនេះ​ទៅ នោះ​អ្នកនឹង​បានដឹង​ពី​ប្រសិទ្ធភាព​នៃ​គន្លឹះ​ទាំង3ខាងលើនេះ​ជាក់​ជាមិនខាន៕

ប្រភព: lareine.com.kh

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សុខភាព&សិច
ចំនុចទាំង 6យ៉ាង ដែលគូស្នេហ៍តែងតែភ្លេច នៅពេលដែលរួមភេទ

នៅពេលដែលលោកអ្នករួមដំណេក ជាមួយនឹងដៃគូរបស់លោកអ្នក អ្វីដែលអ្នកតែងតែភ្លេចនោះ គឺ ភាពរ៉ូមែនទិច ឬការផ្ដល់អារម្មណ៍សុខស្រួលទៅដៃគូម្ខាងទៀត។ យោងតាមការប្រភពព័ត៌មានរបស់បរទេស បានឲ្យដឹងថា 6ចំនុចដែល គូស្នេហ៍ក៏ ដូចជាស្វាមីភរិយា តែងតែ ជួបប្រទះ ឬបំភ្លេចចោល នៅពេលដែលរួមដំណេកជាមួយ គ្នានោះគឺមានដូចជា៖ ១. ថើប៖ តើអ្នកជឿដែរឬទេ? ដែលមានមនុស្សជាច្រើន មិនថាតែ នារីឬបុរសនោះទេ មិនបានថើបដៃគូ នៅពេលដែលរួមដំណេកជាមួយគ្នា តើមូលហេតុបណ្ដាលមកពីអ្វី? យ៉ាងណាមិញ មូលហេតុដោយសារតែ កាលៈទេសៈមិនផ្ដល់ឳកាសឲ្យ ឬពួកគេចង់ឆាប់រហ័សក្នុងការឈាន ទៅដល់ចំនុចកំពូល និងគិតថា ការថើបអាចរំខានដល់ពួកគេ។ ទោះជាយ៉ាងណា ការថើបគឺជាកត្ដាមួយដ៏សំខាន់ សម្រាប់ដៃគូរបស់លោកអ្នក ក្នុងអំឡុងពេលរួមភេទ ដែលនេះអាចចាត់ទុកជាបទពិសោធន៏ដ៏អស្ចារ្យមួយផងដែរ។ ២. ខាំ៖ មានមនុស្សជាច្រើន ដែលចូលចិត្ដ ញក់ញី ឬ ខាំចំនុចពិសេសណាមួយនៅលើដងខ្លួន នៃដៃគូរបស់ខ្លួនដោយមិន បានស្វែងយល់ថា ដៃគូរបស់ខ្លួនចូលចិត្ដនោះទេ ដែលសកម្មភាពទាំងអស់នេះ អាចបណ្ដាលឲ្យដៃគូរបស់អ្នកឈឺចាប់ ឬមានអារម្មណ៍ …

សុខភាព&សិច
ពេល​ណា​ទើប​នាង​ចង់​ឡើង​ឋានសួគ៌​?

ពេល​ខ្លះ​អ្នក​អាច​គិតថា គ្រាន់​តែ​បបួល​នាង​ឡើង​ឋានសួគ៌​មាន​ទៅ​ពិបាក​អី​? ប៉ុន្តែ​អ្នក​ក៏​មិន​អាច​សួរ​នាង​ត្រង់​ៗ​ថា​«អូន​ចង់​ឡើង​គ្រែ​ជាមួយ​បង​ទេ​?​» ដូច្នោះ​ដែរ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​នាង​មាន​ការ​ខ្មាសអៀន ឬ​ថា​មិន​ត្រូវ​ខឹង​អ្នក​ថែម​ទៀត​ផង។ ដូច្នេះ​អ្នក​គួរ​តែ​ចេះ​កត់សម្គាល់​ការ​និយាយ​ស្ដី និង​កាយវិការ​របស់​នាង​ដូច​ខាង​ក្រោម មុន​នឹង​ចាប់​ផ្ដើម​ដឹកដៃ​នាង​បង្កាត់​ភ្លើង​ស្នេហ៍​ដ៏​រោលរាល​នោះ។ កត់សម្គាល់​ការ​និយាយ​ស្ដី​របស់​នាង នៅ​ពេល​ដែល​នាង​និយាយ​អ្វី​ទាក់ទង​នឹង​សិច​ឬ​រឿង​លើ​គ្រែ​ច្រើន នោះ​មាន​ន័យ​ថា នាង​ទំនង​ជា​ចង់​ធ្វើ​រឿង​ហ្នឹង​ជាមួយ​អ្នក។ នាង​អាច​លើក​ប្រធាន​បទ​នេះ​ក្រោម​រូបភាព​ផ្សេង​ៗ ដូចជា​ចាប់ផ្ដើម​និយាយ​ពី​មិត្តភក្តិ​និង​ស្ទីល​អនុវត្ត​លើ​គ្រែ​របស់​ពួកគេ។ ជួនកាល​នាង​អាច​សួរ​នាំ​អ្នក​ពី​បញ្ហា​ផ្លូវភេទ។ សំខាន់​ឲ្យ​តែ​នាង​ចាប់ផ្ដើម​លើក​បញ្ហា​ទាក់ទង​នឹង​សិច​យក​មក​និយាយ បាន​ន័យថា​នាង​គិត​ស្រមៃ​ដល់​រឿង​នោះ​ខ្លះ​ៗ​ហើយ។ នាង​សរសើរ​ពី​គ្រែ​គេង ស្ត្រី​មាន​ទម្លាប់​មិន​និយាយ​ហៅ​បុរស​ឡើង​គ្រែ​ត្រង់​ៗ​នោះ​ទេ​។ ប្រសិន​បើ​នាង​មាន​តណ្ហា​ពុះកញ្ជ្រោល​នាង​អាច​នឹង​ព្យាយាម​សម្ដែង​ឲ្យ​អ្នក​ឃើញ​តាមរយៈ​ការ​សរសើរ​ពី​គ្រែ​គេង ជា​ភាសា​ជំនួស​ឲ្យ​ការ​អញ្ជើញ​អ្នក​មក​រួម​គ្រែ និង​សាកល្បង​ភាព​ស្រណុកស្រួល​នៅ​លើ​នោះ។ នាង​និយាយ​ស្ដី​អាសអាភាស ស្ត្រី​មួយ​ចំនួន​អាច​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ស្ដី​ដោយ​ប្រើ​ភាសា​បែប​ស៊ីជម្រៅ​ទាក់ទិន​នឹង​រឿង​ផ្លូវភេទ។ ប៉ុន្តែ​មាន​ស្ត្រី​ខ្លះ​ក៏​អាច​ប្រើ​ភាសា​សរសេរ ដូចជា​ការ​ផ្ញើសារ​និយាយ​រឿង​កំប្លែង​បែប​អាសអាភាស​ឬ​ក៏​លើក​យក​ព័ត៌មាន​ទាក់ទិន​នឹង​ប្រធានបទ​ផ្លូវភេទ​យក​មក​និយាយ​ដោយ​បើក​ចំហ​ជាមួយ​អ្នក។ នាង​ព្រលយ​ប្រាប់​ដោយ​ត្រង់​ៗ ស្ត្រី​មួយ​ចំនួន​ក៏​មិន​ចូលចិត្ត​និយាយ​បញ្ឆិតបញ្ឆៀង​ដែរ។ ជួន​កាល​នៅ​ពេល​ដែល​នាង​ទស្សនា​ភាពយន្ត ឬ​អាន​សៀវភៅ​ដែល​មាន​លក្ខណៈ​សិចស៊ី នាង​ក៏​អាច​បន្លឺ​ប្រាប់​អ្នក​ភ្លាម​ៗ​ថា នាង​ចង់​ដើរ​តួសម្ដែង​បែប​ហ្នឹង​ជាមួយ​អ្នក។ ជួនកាល​នៅ​សុខ​ៗ នាង​ក៏​អាច​ធ្លោយ​មាត់​បង្ហើប​ប្រាប់​អ្នក​ដោយ​ត្រង់​និង​គ្មាន​តម្រុយ​អ្វី​សោះ​ថា​នាង​ចង់​ឡើង​ឋានសួគ៌​។ សម្គាល់​កាយវិការ​របស់​នាង មិន​ថា​ស្ត្រី ឬ​បុរស​ទេ នៅ​ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​ផ្លូវភេទ​ពុះកញ្ជ្រោល ពួកគេ​អាច​បាត់បង់​ម្ចាស់ការ​លើ​សរីរាង្គ​មួយ​ចំនួន​របស់​ខ្លួន ដូចជា​ដៃ​ចាប់​ផ្ដើម​ប្រែ​ក្លាយ​ជា​រស់រវើក​រាវ​រក​ទីតាំង​សម្រើប​របស់​ខ្លួន ឬ​របស់​ដៃគូ។ នាង​អាច​ចាប់​ដៃ​របស់​អ្នក​ឱប​អ្នក​ថើប​កញ្ចឹងក​របស់​អ្នក ឬ​ក៏​ប៉ះពាល់​បរិវេណ​ក្បែរ​អាប្អូន​តូច​។ ជួនកាល​នាង​អាច​មិន​អនុវត្ត​ត្រង់​ៗ ដោយ​នាង​ធ្វើ​ជា​ចេតនា​ផ្ដេក​ឬ​ដួល​លើ​អ្នក ដើម្បី​ឲ្យ​អ្នក​ឱបក្រសោប​នាង​មុន រួច​នាង​ក៏​មាន​លេស​តបត​មក​វិញ​ក៏​ថា​បាន​។ នាង​ទុក​ភ័ស្ដុតាង​ដោយ​ចេតនា នៅ​ពេល​ដែល​អ្នក​ត្រឡប់​មក​ផ្ទះ​វិញ …

សុខភាព&សិច
នារីដែលអស់ភាពបរិសុទ្ធមុនពេលរៀបការ ជួបប្រទះរឿងដែលមិនគួរអោយជឿចឹងផង?

វាពិតជាកម្មពាររបស់ខ្ញុំឬ ?បានជាឆាកជីវិតរបស់ខ្ញុំជួបប្រទះនូវរឿងបែបនេះ? តើពេលណា ទើបកម្មពារទាំងនេះ និងឃ្លាតចាកឆ្ងាយពីខ្សែរជីវិតរបស់ខ្លះ? (រូបដំណាង) នាងខ្ញុំមានរឿងមួយចង់ចែករំលែកដល់មិត្តភក្កិនៅក្នុងFacebook ទាំងអស់អោយបានយល់ដឹង ពីទុក្ខសោក របស់នារីដែលជាភរិយា ហើយក៌មានតំណក់ឈាមម្នាក់ដែលប្រសូត្រចេញពី ជិវិតអាពាហ៌ពិពាហ៌យើងទាំងពី …. !!! ជាការពិតណាស់ជិវិតនៃការភ្លើតភ្លើនរបស់នាងខ្ញុំការពីនៅរៀន តែមួយយៈពេលខ្លីធ្វើអោយខ្ញុំបាត់បង់នូវអ្វីៗទាំងអស់ រហូតដល់វប្បដិសេរីទាំងនេះ ស្ថិតនៅអន្ទង ជាប់ប្រាណរបស់នាងខ្ញុំជារៀងរាល់ថ្ងៃ !!! កាលនោះខ្ញុំរៀន នៅថ្នាក់ទី ១១ ហើយអាយុរបស់ខ្ញុំ ប្រហែលជា ១៧ឆ្នាំ នាងខ្ញុំ ត្រូវបានមិត្តភក្កិអួសទាញ អោយធ្លាក់ចូលទៅក្នុងស្រមោលអន្ទកាលមួយដ៌ជូរចត់បំផុតស្ទើហៅលែងលឺ ….. ខ្លួនប្រាណត្រូវបាត់បង់ភាពបរិសុទ្ធ ដោយសង្សារដែលជាក្មេងស្ទាវដូចគ្នា … ហើយរៀនក៌មិនពូកែ ដែលស្ថិតនៅលំដាប់បាតថ្នាក់ទៀត ….!!! (រូបដំណាង) ទីបំផុតនាងខ្ញុំត្រូវបានរៀនត្រួតថ្នាក់មួយឆ្នាំ។ ដោយក្រុមគ្រួសាររបស់នាងខ្ញុំមានភាពអាម៉ាស់ ពីការតិទាន របស់អ្នកជិតខាងក៌ដូនជាអ្នកនៅភូមិផងរបងក្បែរគ្នា ទៀបប៉ាម៉ាក់សំរេច ផ្លាស់ទីលំនៅក៌ដូចជា សាលាអោយខ្ញុំចូលរៀនសាលាឯកជនចំណេះទូរទៅមួយ ក្នុងរាជធានីភ្នំពេញ ….!!!! ចាប់ពីការផ្លាស់ប្តូរទីលំនៅក៌ដូចជាសាលា គួបផ្សំទៅនឹងវិន័យដ៌តឹងរឹង របស់សាលា ផងនោះ ទើបបណ្តាលអោយនាងខ្ញុំមានការកែប្រែ …