មកមើលឡានអគ្គិសនី ស៊េរីថ្មីរបស់ក្រុមហ៊ុន Porsche វិញម្តងមើល៍

បច្ចេកវិទ្យា

បរទេស៖ កាលពីថ្ងៃពុធ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញ Porsche បានបង្ហាញម៉ូដែលរថយន្តស៊េរីថ្មីមួយរបស់ខ្លួន ដែលដំណើរការដោយថាមពលអគ្គិសនី។

រថយន្តម៉ូដែល Panamera Hybrid ឆ្នាំ២០១៨ មានសមត្ថភាពបង្កើនល្បឿន ៩៦គីឡូម៉ែតក្នុងមួយម៉ោង ដោយប្រើរយៈពេលត្រឹមតែ ៣,២វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ៣០៨គីឡូម៉ែត្រក្នុងមួយម៉ោង។

សម្រាប់ការសាកថ្មនៃរថយន្តប្រភេទនេះវិញ បើសិនជាគេប្រើប្រាស់ឆ្នាំងសាកដែលមានទំហំ ១២០វ៉ុល នោះគេនឹងត្រូវចំណាយពេលយ៉ាងហោចណាស់ក៏ ១២ម៉ោងដែរ ដើម្បីធ្វើការសាកថ្មឲ្យពេញ ប៉ុន្តែបើសិនជាគេប្រើប្រាស់ឆ្នាំងសាកទំហំ ៧,២គីឡូវ៉ាត់វិញ គេនឹងត្រូវចំណាយតិចជាង ៣ម៉ោងប៉ុណ្ណោះសម្រាប់ការសាកថ្មឲ្យពេញ។

គួរបញ្ជាក់ផងដែរថា រថយន្ត Panamera Hybrid ឆ្នាំ២០១៨ របស់ក្រុមហ៊ុន Porsche នឹងធ្វើការដាក់លក់ក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងតម្លៃចាប់ពី ១៨ ៨០០០ដុល្លារអាមេរិកឡើងទៅ៕

រថយន្ត Panamera Hybrid ឆ្នាំ 2018 របស់ក្រុមហ៊ុន Porsche

រថយន្ត Panamera Hybrid ឆ្នាំ 2018 របស់ក្រុមហ៊ុន Porsche

រថយន្ត Panamera Hybrid ឆ្នាំ 2018 របស់ក្រុមហ៊ុន Porsche

រថយន្ត Panamera Hybrid ឆ្នាំ 2018 របស់ក្រុមហ៊ុន Porsche

រថយន្ត Panamera Hybrid ឆ្នាំ 2018 របស់ក្រុមហ៊ុន Porsche

ប្រភព: Khmerload

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

បច្ចេកវិទ្យា
ចង់ជិះឡានមានតែមួយក្នុងលោក ត្រូវចាយ ២,៦ លានដុល្លារ

បណ្ដា​អ្នក​និយម​ចូល​ចិត្ត​រថយន្ត​​ភាគ​ច្រើន​ តែង​តែ​ទាម​ទារ​ឲ្យ​ក្រុម​អ្នក​ផលិត​រថយន្ត​ ធ្វើ​ការ​បង្កើត​នូវ​អ្វី​មួយ ដែល​មាន​តែ​មួយ​ គ្មាន​ពីរ​ បើ​ទោះ​បី​ជា​ការ​បង្កើត​នោះ​មិន​មាន​ភាព​ពិសេស​អី​ណាស់​ណា​ក៏​ដោយ។ ដោយសារ​តែ​មាន​តម្រូវ​ការ​នេះ​ ក្រុម​ហ៊ុន​ផលិត​រថយន្ត​របស់​អង់គ្លេស​ Aston Martin បាន​ចេញ​មុខ​ មក​រ៉ាប់​រង​ទទួល​នូវ​សំណើ​នេះ។ ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស​នេះ​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​​ទទួល​ផលិត​រថយន្ត​ប្រភេទ​ One-Off (មាន​តែ​មួយ​ក្នុង​លោក) សម្រាប់​អតិថិជន​ដែល​ចង់​បាន ប៉ុន្តែ​តម្លៃ​នៃ​រថយន្ត​នេះ​គឺ​មិន​ថោក​ឡើយ។ ​ ក្នុង​បទ​សម្ភាសន៍​​ជា​មួយ​​ទស្សនាវដ្ដី Road and Track ​កាល​ពី​ថ្មីៗ​នេះ​​ លោក Andy Palmer ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Aston Martin ​បាន​ប្រាប់​ទស្សនាវដ្ដី​នោះ​ឲ្យ​ដឹង​ថា​​ ប្រសិន​បើ​អតិថិជន​ចង់​បាន​រថយន្ត​ដែល​មាន​តែមួយ​ក្នុង​លោក​ គឺ​ត្រូវ​ចាយ​លុយ​ចាប់​ពី​ប្រមាណ​ ២,៦ លាន​ដុល្លារ​ ​ហើយ​ក្នុង​មួយ​ឆ្នាំ​រថយន្ត​ប្រភេទ​ One-Off នេះ​នឹង​ផលិត​តែ​ពីរ​គ្រឿង​ប៉ុណ្ណោះ។ លោក​ Andy Palmer បាន​រៀប​រាប់​ថា​​ ៖ “យើង​មាន​​ផ្នែក​មួយ​ទៀត​សម្រាប់​រថយន្ត​ នោះ​គឺ​រថយន្ត​ One-Off។ វា​នឹង​ជា​រថយន្ត​ដែល​មាន​លក្ខណៈ​ពិសេស​មែន​ទែន។ ជាក់​ស្ដែង​ដូច​ជា​រថយន្ត​ដែល​អ្នក​ធ្លាប់​​ស្គាល់​កន្លង​មក​មាន​ម៉ូដែល CC100 …

បច្ចេកវិទ្យា
នៅអាមេរិកថា ១០០០ដុល្លារទៅ អ្នកប្រើរអ៊ូថា iPhone X ថ្លៃខ្លាំង ដល់ពេលដឹងតម្លៃលក់ជុំវិញពិភពលោកវិញ បានដឹងថា…

បរទេស៖ ដូចយើងដឹងរួចហើយថាក្រុមហ៊ុន Apple បានបង្ហាញតម្លៃទូរស័ព្ទ iPhone X ដែលជាស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ខ្លួន ក្នុងតម្លៃចាប់ពី ៩៩៩ដុល្លារនៅលើវេបសាយផ្លូវការរបស់ខ្លួន។ ជាការពិតណាស់ ឧបករណ៍អេឡិចត្រូនិកដែលមានតម្លៃខ្ទង់ពាន់ គឺពិតជាថ្លៃខ្លាំងមែនទែន ដូច្នេះហើយបានជាមនុស្សមួយចំនួនធំគិតថាទូរស័ព្ទ iPhone X នេះមានតម្លៃខ្ពស់កប់ពពក។ ប៉ុន្តែតម្លៃជិត ១០០០ដុល្លារនេះគ្រាន់តែជាតម្លៃនៅលើទីផ្សារសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយបើយើងក្រឡេកមើលតម្លៃ iPhone X នៅតាមតំបន់ផ្សេងៗវិញបានដឹងថាខ្ពស់ជាងនេះទៅទៀត។ រូបរាង iPhone X កាមេរ៉ា iPhone X ការសាកថ្មឥតប្រើខ្សែរបស់ iPhone X ខាងក្រោមនេះគឺជាតារាងតម្លៃទូរស័ព្ទ iPhone X នៅតំបន់សំខាន់ៗលើពិភពលោក៖  • ប្រទេសរុស្ស៊ីៈ ១៣៩០ដុល្លារ • សហភាពអឺរ៉ុបៈ ១៣៧៦ដុល្លារ • ចក្រភពអង់គ្លេសៈ ១៣៣៨ដុល្លារ • ម៉ិចស៊ីកូៈ ១៣២៥ដុល្លារ • ប្រទេសចិនៈ ១២៧៩ដុល្លារ • …