គន្លឹះ​សំខាន់​ៗ​ ដែលស្រី​ៗគួរ​ធ្វើ​ដើម្បី​ក្លាយ​ជា​មិត្ត​ភ័ក្តិ​ដ៏​ល្អ​

ការអប់រំ

រាប់​អាន​មិត្ត​ភក្ដិ​គឺ​ជា​រឿង​សំខាន់​មួយ​ហើយ​ តែ​ការ​ធ្វើ​ជា​មិត្ត​ដ៏​ល្អ​ម្នាក់​រឹតតែ​សំខាន់​ទៅ​ទៀត​ក្នុង​ការ​រក្សា​មិត្តភាព​ឲ្យ​គង់​វង្ស។​ គន្លឹះ​សំខាន់​ៗ​ទាំង​នេះ​គឺ​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ​ដើម្បី​ក្លាយ​ជា​មិត្ត​ដ៏​ប្រសើរ​ម្នាក់៖ ​

១. ចំណាយ​ពេល​ជាមួយ​គ្នា​៖ ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ​ ​​មាន​រឿង​ច្រើន​ឡើង​ៗ​ដែល​ត្រូវ​ដោះ​ស្រាយ​ តែ​ក៏​មិន​គួរ​បណ្ដោយ​ឲ្យ​មិត្តភាព​ក្លាយ​ជា​សោះ​កក្រោះ​ដែរ​។​ ​ចំណាយ​ពេល​ជាមួយ​គ្នា​ខ្លះ​ដើម្បី​ជជែក​សួរ​សុខ​ទុក្ខ​គ្នា​ និង​ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​។​ បើ​មិន​​បាន​ជួប​​ទេ​ យ៉ាងហោចណាស់​ ក៏​ Call សួរ​សុខ​ទុក្ខ​គ្នា​ឲ្យ​បាន​ញឹក​ញាប់​ដែរ។

២. រីករាយ​នឹង​ជួយ​ជានិច្ច៖ មិត្តភាព​គឺ​ជា​ការ​ជួយ​ និង​បារម្ភ​ពី​គ្នា។​ បើ​យើង​ឃើញ​អ្វី​ដែល​ជា​បញ្ហា​ យើង​គួរ​ប្រាប់ និង​ជួយ​ឲ្យ​អស់​ពី​លទ្ធភាព។ ពេល​ខ្លះ​ ទោះ​​គ្មាន​អ្វី​ជា​ដុំ​កំភួន​ ត្រឹម​ការ​ផ្ញើ​សារ​ ឬ ការ​ Call​ ទូរស័ព្ទ​ក៏​បញ្ជាក់​ពី​ទឹក​ចិត្ត​យើង​ដែរ។​ ពួក​គេ​នឹង​យល់​ពី​ទំហំ​ទឹក​ចិត្ត​នេះ​​ ហើយ​ពេញ​ចិត្ត​នឹង​រាប់​អាន​យើង​ជា​មិត្ត​អមត​។​ ​

៣. កុំ​ជាន់​បន្ថែម៖ ពេល​ខ្លះ​ ទោះ​ដឹង​ថា​មិត្ត​បាន​ប្រព្រឹត្ត​​​កំហុស​ហើយ​​ក៏​ដោយ​ក៏​កុំ​ព្យាយាម​បន្ទោស​បន្ថែម។​ គេ​មិន​មែន​ត្រូវ​ការ​អ្នក​បន្ថែម​នោះ​ទេ​ តែ​គេ​ត្រូវ​ការ​អ្នក​លើក​ទឹក​ចិត្ត​ និង​ត្រូវ​ការ​ស្មា​យើង​ដើម្បី​យំ។​ នៅ​​ក្បែរ​គេ​​ដើម្បី​បញ្ជាក់​ថា​យើង​តែង​​​ចាំ​ជួយ និង​គាំទ្រ​​ជានិច្ច​។​

៤. ដឹង​ច្បាស់​ថា​ពេល​ណា​គួរ​លេង​សើច​ ពេល​ណា​គួរ​ប្រាកដប្រជា៖ ជួន​កាល​យើង​ភ្លេច​ខ្លួន​ ហើយ​ទៅ​លេង​សើច​ពេល​មិត្ត​កំពុង​ជួប​បញ្ហា​​ ដូច​ជា​បែក​បាក់​ស្នេហា​ជា​ដើម។​ ពេល​វេលា​បែប​នេះ​ ​គេ​ត្រូវ​ការ​ការ​រំលែក​ទុក្ខ​ដើម្បី​បំភ្លេច​មិត្ត​ប្រុស​គម្រក់​ចេញ​ពី​បេះ​ដូង​ជាង។​ បើ​មិន​ពូកែ​និយាយ​ទេ​ យើង​គ្រាន់​តែ​អង្គុយ​ជិត​​យ៉ាង​ស្ងៀម​ស្ងាត់ ហើយ​ស្ដាប់​​ទៅ​បាន​ហើយ។​ យ៉ាង​ហោច​ណាស់​ក៏​យើង​​​បាន​ចូល​រួម​ស្ដាប់​ទុក្ខ​ព្រួយ​មិត្ត​ដែរ​ ហើយ​គេ​នឹង​មាន​អារម្មណ៍​កក់​ក្ដៅ​ជាង​មុន។​

៥. បង្ហាញ​ការ​សប្បាយ​​ពេល​មិត្ត​រីកចម្រើន៖ រីករាយ​ពេល​មិត្ត​ជោគជ័យ​​មិន​គ្រប់​គ្រាន់​ទេ​ ​តែ​ក៏​ត្រូវ​បង្ហាញ​ឲ្យ​គេ​ដឹង​ផង​ដែរ។​ កុំ​គិត​ថា​ការ​បង្ហាញ​របស់​យើង​មិន​សំខាន់​ ព្រោះ​ចំពោះ​ពួក​គេ​វា​សំខាន់​ណាស់។​ គេ​នឹង​ដឹង​ថា​យើង​ចាត់​ទុក​គេ​សំខាន់​ប៉ុណ្ណា។​

៧. រក្សា​ទំនាក់​ទំនង​​ជានិច្ច៖ មិន​ថា​​ត្រូវ​ផ្លាស់​ប្ដូរ​ទីលំនៅ​ មាន​ការងារ​នៅ​កន្លែង​ឆ្ងាយ ឬ រស់​នៅ​ប្រទេស​ផ្សេង​គ្នា​​អ្វី​នោះ​ទេ​ តែ​កុំ​ឲ្យ​រឿង​ប៉ុណ្ណេះ​បំបែក​មិត្តភាព​បាន​។​ ក្នុង​សម័យ​បច្ចេកវិទ្យា​បែប​នេះ​ មាន​វិធី​ច្រើន​ណាស់​ដែល​យើង​អាច​ប្រើ​ដើម្បី​​ទាក់​ទង​គ្នា​បាន។​ ត្រូវ​តាំង​ចិត្ត​ថា​ ក្នុង​ជីវិត​យើង​ប្រហែល​មាន​រឿង​ច្រើន​ត្រូវ​បោះ​បង់​ តែ​មិន​មែន​មិត្ត​ភាព​ដាច់​ខាត៕

ប្រភព៖ Youqueen

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ពត័មាន
អត្ថប្រយោជន៍ពិសេសៗមួយចំនួននៃអំបិលដែលមនុស្សជាច្រើនមិនធ្លាប់ដឹង

ក្រៅពីប្រើប្រាស់ដើម្បីបង្កើនរសជាតិអាហារហើយនោះ អំបិលក៏ត្រូវបានប្រើជាផលិតផលសំអាតផ្ទះអស់រយៈពេលជាច្រើនសតវត្សផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ តាមពិតទៅអំបិលត្រូវបានគេចាត់ទុកផងដែរថាជាថ្នាំកម្ចាត់មេរោគដែលមានតំលៃថោក និងមិនមានផ្ទុកជាតិពុល ហើយនេះជាមូលហេតុដែលអំបិលអាចផ្ដល់សុវត្ថិភាពខ្ពស់សម្រាប់យើងក្នុងការប្រើប្រាស់ ហើយថែមទាំងផ្តល់នូវលទ្ធផលដ៏ប្រសើរអស្ចារ្យ។ អ្នកនឹងចាប់អារម្មណ៍ងាកមកប្រើប្រាស់អំបិលច្រើនជាងមុនតាមរយៈមូលហេតុមួយចំនួនផ្សេងទៀតខាងក្រោមនេះ ៖ ១. ការពារផ្ទះពីហ្វូងសត្វស្រមោច ៖ ប្រសិនជាអ្នកចង់កម្ចាត់ហ្វូងសត្វស្រមោចដែលតែងវារជាជួរនៅសឹងគ្រប់កន្លែងក្នុងផ្ទះដូចជា នៅតាមទ្វារ បង្អួច ឬទូផ្ទះបាយនោះអ្នកគ្រាន់តែធ្វើការរោយអំបិលមួយចំនួនត្រង់កន្លែងដែលអ្នកបានឃើញពួកវាជាការស្រេច។ អំបិលក៏មានប្រសិទ្ធភាពជួយកាត់បន្ថយកម្រិតនៃភាពមានសំណើមក្នុងផ្ទះរបស់អ្នកបានផងដែរ។ ២. ភ្នាក់ងារដ៏ពិសេសសម្រាប់សម្អាតកញ្ចក់បង្អួចនៃផ្ទះ និងរថយន្ត ៖ អ្នកគ្រាន់តែធ្វើការលាយទឹកក្ដៅឧណ្ហៗ ១ហ្គាល្លុង ជាមួយនឹងអំបិល ២ស្លាបព្រាបាយ រួចកូរល្បាយនេះឲ្យសព្វ។ ប្រើប្រាស់ល្បាយនេះដើម្បីសម្អាតស្នាមប្រឡាក់ដែលជាប់ដិតខ្លាំងនៅលើកញ្ចក់បង្អួច ដោយព្យាយាមដុសរហូតទាល់តែបង្អួចប្រែជាមានសភាពភ្លឺថ្លា។ អ្នកអាចប្រើប្រាស់វិធី ឬរបៀបដូចគ្នានេះ ដើម្បីសម្អាតកញ្ចក់រថយន្តរបស់អ្នក ហើយអ្វីដែលកាន់តែពិសេសនោះ គឺវាមានប្រសិទ្ធភាពបានយូរ។ ៣. ស្តារពណ៌នៃវាំងនននិងកំរាលព្រំ ៖ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែយកក្រណាត់មួយមកត្រាំក្នុងទឹកអំបិលឲ្យបានមួយស្របក់ បន្ទាប់មកយកក្រណាត់នេះមកជូតឬដុសលើកម្រាលព្រំ និងវាំងននដែលអ្នកចង់សម្អាតជាការស្រេច។ ដំណោះស្រាយនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ស្នាមប្រឡាក់ ក៏ដូចជាភាពកខ្វក់ផ្សេងៗដែលជាប់នៅលើកម្រាលព្រំនិងវាំងនន។ ៤. ជាសមាសធាតុសម្រាប់សម្អាតរបស់ធ្វើពីស្ពាន់ ប្រាក់ និងទង់ដែង ៖ ដើម្បីរក្សាពណ៌វត្ថុដែលធ្វើពី ស្ពាន់ ប្រាក់ …

ពត័មាន
Lexus 570 !!! ជិះ​ព្រោងព្រាត​នៅ​ខ្មែរ ខណៈ​ថៃ​រក​សឹង​តែ​មួយ​គ្មាន ព្រោះតែ…

Lexus 570 ជា​ម៉ាក​រថយន្ត​តម្លៃ​ថ្លៃ ពេញ​និយម​បំផុត​នៅ​ខ្មែរ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លំបាក​នៅ​ឡើយ តែ​សម្រាប់​ប្រទេស​ថៃ​ដែល​មាន​សេដ្ឋកិច្ច​ខ្លាំង បែរ​ជា​មិន​សូវ​ឃើញ​មាន​ជិះ​ទៅ​វិញ​ទូទាំង​ប្រទេស។ នៅ​ស្រុក​ខ្មែរ សេដ្ឋី​អ្នក​មាន​ប្រាក់​ច្រើន ពិសេស​មន្រ្តី​ធំៗ​ចូល​ចិត្ត​ទិញ Lexus 570 ជិះ​ដោយ​សារ ឡាន​មួយ​នេះ បង្ហាញ​ពី​អំណាច​និង​ភាព​ស៊ីវិល័យ​សម្រាប់​អ្នក​ដែល​ជិះ​វា ដូច្នេះ​ទើប​ពេញ​និយម​ខ្លាំង ពិសេស​សម្រាប់​អ្នក​រាជការ​មាន​មុខ​តំណែង​ធំៗ។ រាល់ Lexus 570 ចេញ​ថ្មី​ភ្លាមៗ តែង​តែ​ឃើញ​មាន​វត្តមាន​លើ​ដង​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ ទោះ​តម្លៃ​ដាក់​លក់​ថ្លៃ​ដល់​ទៅ​ប្រមាណ ២២ម៉ឺន​ដុល្លារ​ក៏​ដោយ។ សម្រាប់​នៅ​ថៃ​វិញ​គ្រប់​ម៉ូដែល​ម៉ាក Lexus ពិសេស LX 570 ហាក់​មាន​តិច​បំផុត ឬ​សឹង​តែ​គ្មាន។ មូលហេតុ​រថយន្ត​ម៉ាក​នេះ​នៅ​ប្រទេស​ថៃ​គឺ​មាន​តម្លៃ​ថ្លៃ ដែល​ថ្លៃ​ជាង​តម្លៃ​លក់​នៅ​តាម​ហាង​នៅ​ខ្មែរ​ប្រហែល ១ម៉ឺន​ដុល្លារ​ឯណោះ។ តម្លៃ Lexus លក់​ថ្លៃ​ជាង​នៅ​កម្ពុជា​ដល់​ទៅ​ជាង ១ម៉ឺន​ដុល្លារ​ដូច្នេះ ក៏​ព្រោះ​តែ​ម៉ូដែល Lexus នៅ​ថៃ​ជា​រថយន្ត​​នាំ​ចូល​ទាំង​ស្រុង ដូច្នេះ​ពន្ធ​ក៏​ថ្លៃ​ដូច​គ្នា​សម្រាប់​រថយន្ត​នាំ​ចូល តែ​បើ​រថយន្ត​ដែល​ដំឡើង​នៅ​ថៃ​ដូចជា BMW, Honda, Hyundai និង​ម៉ាក​ផ្សេងៗ​ជា​ច្រើន​ទៀត គឺ​តម្លៃ​ធូរថ្លៃ​បំផុត។ ជាក់​ស្តែង ម៉ូដែល …

ពត័មាន
លម្អិត​ជុំ​វិញ​មូល​ហេតុ​អតីត​ស្វាមី​ សាន ស្រីឡៃ សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ស្លាប់​ទាំង​ ២​នាក់​​

ក្នុង​ពិធី​តម្កល់​សព​របស់​អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស សាន ស្រីឡៃ ម្ដាយ​របស់​នាង​បាន​បញ្ជាក់​ពី​រឿង​រ៉ាវ​នៅ​ពី​ក្រោយ​ដែល​នាំ​ឲ្យ​បុរស​ជា​អតីត​ស្វាមី​ សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ស្លាប់​ទាំង២​នាក់​ដើម្បី​បញ្ចប់​រឿង​រ៉ាវ​ស្នេហា​ដ៏​រកាំរកូស​នេះ។ ក្នុង​នោះ​ អ្នក​ស្រី​ ឡុង​​ ចាន់ធី ដែល​ត្រូវ​ជា​ម្ដាយ​របស់​សព​បាន​ប្រាប់ Sabay នា​ព្រឹក​នេះ​ថា មុន​ពេល​ដែល​ហេតុ​ការណ៍​បាញ់​សម្លាប់​​បាន​កើត​ឡើង​អតីត​ស្វាមី​បាន​ទៅ​សុំ​ជា​នា​គ្នា​វិញ​ក្រោយ​ពី​បែក​គ្នា​ជិត​១​ឆ្នាំ​មក​ហើយ តែ​ ស្រីឡៃ មិន​ព្រម​ ត្បិត​ខាង​ប្រុស​មាន​ប្រពន្ធ និង​កូន​ហើយ។ ម្យ៉ាង​នាង​មិន​ចង់​ជាប់​ឈ្មោះ​ជា​ស្រី​ដណ្ដើម​ប្ដី​គេ​តទៅ​ទៀត​ទេ។ អ្នក​ស្រី​បញ្ជាក់​ថា មួយ​រយៈ​​ដែល​បែក​គ្នា​នេះ អ្នក​ទាំង​២​មិន​ទាន់​លែង​លះ​គ្នា​ដាច់​ស្រេច​នៅ​ឡើយ​ទេ គ្រាន់​តែ​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​រស់​នៅ​រៀងៗ​ខ្លួន។ ផ្ទុយ​ទៅ​វិញ​ អតីត​ស្វា​មី​បែរ​ជា​​​គំរាម​ថា​ “​បើ​មិន​ជានា​គ្នា​វិញ​ទេ គឺ​ស្លាប់​ទាំង​២​នាក់”។​ បុរស​រូប​នេះ​​បាន​បន្ថឺម​ថា លោក​មិន​អាច​ទៅ​រក​ប្រពន្ធ​កូន​ដើម​វិញ​ទេ បើ​ឲ្យ​ទៅ​វិញ​លោក​សុខ​ចិត្ត​ស្លាប់​ ហើយ​បើ​លោក​ស្លាប់​ ស្រីឡៃ ក៏​ត្រូវ​ស្លាប់​តាម​នោះ​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ម្ដាយ​ជន​រង​គ្រោះ។ មក​ដល់​ពេល​នេះ សព​របស់​ សាន​ ស្រីឡៃ កំពុង​តម្កល់​នៅ​វត្ត​សែនសុខ រង់​ចាំ​ការ​បូជា​នៅ​ម៉ោង​៩​ព្រឹក​ស្អែក​។ ឯ​សព​ជន​ល្មើស​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​ខេត្ត​ព្រៃវែង​ ដើម្បី​ធ្វើ​បុណ្យ​បាន​សាសនា។ ក្នុង​នោះ​ប្រភព​ព័ត​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ល្មើស​គឺ​ជា​មន្ត្រី​គយ មាន​ឈ្មោះ​ថា ជ័យ រិន និង​មាន​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង៕​​​​​​ ប្រភព៖ News.Sabay