អស់កង្វល់ជាមួយនឹងបញ្ហាជើងមានក្លិនស្អុយ ដោយគ្រាន់តែអនុវត្តន៍តាមគន្លឹះងាយៗទាំងនេះ

សម្រស់ & សុខភាព

ជើងមានក្លិនស្អុយ គឺជាបញ្ហាគួរឲ្យរំខាន និងអាក្រក់បំផុតមួយ។ ជាទូទៅក្លិនអាក្រក់ ឬក្លិនស្អុយកើតឡើងដោយសារតែការបែកញើស រួមផ្សំជាមួយនឹងដីដែលមាននៅជាប់នឹងជើង។ ខាងក្រោមជាគន្លឹះងាយៗមួយចំនួនដើម្បីដោះស្រាយបញ្ហានេះ ៖

១០. ត្រាំជើងជាមួយទឹកអំបិល ៖ ពពួកបាក់តេរីដែលរស់នៅលើស្បែក និងក្រោមក្រចកម្រាមជើងរបស់អ្នក គឺជាមូលហេតុដ៏ចម្បងដែលបង្កឲ្យប្រអប់ជើងរបស់អ្នកប្រែជាមានក្លិនស្អុយ។ ដូច្នេះដើម្បីកម្ចាត់នូវរាល់បាក់តេរីទាំងនោះចូរត្រាំជើងរបស់អ្នកនៅក្នុងទឹកអំបិល។ អំបិលជំរុញឱ្យមានសំណើមចេញពីស្បែក និងសម្លាប់បាក់តេរី។ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ សូមសាកល្បងបន្ថែមទឹកខ្មេះ។ អ្វីដែលអ្នកត្រូវការ គឺ ទឹកខ្មេះ ១ ពែង ទឹកធម្មតា ២ ពែង និងអំបិល ១ ពែង។ ចូរត្រាំជើងក្នុងទឹកល្បាយនេះជារៀងរាល់យប់សម្រាប់រយៈពេល ២ សប្តាហ៍។ កុំភ្លេចសម្អាតដីក្រោមក្រចកជើងទាំងសងខាងចេញផង បន្ទាប់ពីត្រាំទឹកអំបិលហើយ។

៩. ការជ្រើសរើសស្រោមជើង ៖ អ្នកគួរជ្រើសរើសស្រោមជើងដែលធ្វើឡើងពីក​​​ប្បាស ក៏ព្រោះស្រោមជើងប្រភេទនេះមិនធ្វើឲ្យហប់ជើង ជួយកាត់បន្ថយក្លិនមិនល្អ និងការបែកញើស។

៨. ប្រើប្រាស់ផលិតផលបំបាត់ក្លិន ៖ ដើម្បីការពារស្បែកជើងពីក្លិនអាក្រក់ អ្នកអាចរកទិញថ្នាំបាញ់បំបាត់ក្លិន ឬមេរោគ ឬម្ស៉ៅបំបាត់ក្លិនស្អុយក្នុងស្បែកជើងយកមកប្រើ។ ប៉ុន្តែដើម្បីកុំឲ្យខ្ជះខ្ជាយប្រាក់ អ្នកអាចយកម្ស៉ៅពោតឬអង្ករមួយចិបមកដាក់ក្នុងស្បែកជើងជាការស្រេច។ ម្ស៉ៅនេះជួយស្រូបយកសំណើមដែលជាប្រភពនៃក្លិនស្អុយក្នុងស្បែកជើង។ បើគ្មានម្ស៉ៅពោតអ្នកអាចប្រើម្ស៉ៅលាបខ្លួនធម្មតាក៏បាន។

៧. ប្រេងដើមស៊ីដា ៖ ប្រេងនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងរោគផ្សិត ពពួកបាក់តេរី ហើយក៏ជាថ្នាំសម្លាប់មេរោគផងដែរ។ អ្វីដែលអ្នកត្រូវការ គឺ ប្រេងដើមស៊ីដា ៥ ដំណក់ និង ប្រេងដូង ១ ស្លាបព្រាបាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាបល្បាយនេះក្នុងចលនាបែបម៉ាស្សាទៅលើប្រអប់ជើងនៅពេលយប់មុនចូលគេង។ អ្នកក៏អាចពាក់ស្រោមជើងកប្បាសពេញមួយយប់ បន្ទាប់ពីលាបប្រេងហើយផងដែរ។

៦. ខាត់ជើងជាមួយនឹងស្ករស ៖ វិធីនេះជួយកម្ចាត់ស្រទាប់ស្បែកដែលងាប់ និងស្ងួតចេញពីប្រអប់ជើង។ អ្នកត្រូវការលាយបញ្ចូលគ្នានូវ អាល់កុលប្រភេទ Isopropyl ឬហៅថាអាល់កុលសម្រាប់ដុត បរិមាណច្រើនជាង ៩១ ភាគរយ ស្ករស ៣ ភាគ ទឹកធម្មតា ១ ភាគ ដើម្បីបង្កើតបានជាល្បាយរាងខាប់ៗសម្រាប់ដុសខាត់ជើង។ អ្វីដែលអ្នកត្រូវធ្វើ គឺខាត់ជើងជាមួយនឹងល្បាយដែលលាយរួប បន្ទាប់មកលាងសម្អាតជើងចេញដោយប្រើទឹកស្អាតធម្មតា។ អ្នកអាចអនុវត្តន៍គន្លឹះនេះបាន ៣ ដង ក្នុងមួយសប្តាហ៍។

៥. ផ្លាស់ប្ដូររបបអាហារ ៖ របបអាហារជាកត្តាដ៏ធំបំផុតដែលបណ្ដាលឲ្យកើតមានក្លិនខ្លួន រួមបញ្ចូលទាំងក្លិនជើងផងដែរ។ ប្រសិនបើអ្នកមានក្លិនជើងស្អុយ ចូរកាត់បន្ថយឲ្យបានការទទួលទានកាហ្វេ សាច់ក្រហម ខ្ទឹមបារាំង ខ្ទឹមស ផ្កាស្ពៃ និងជាតិអាកុល។ គ្រឿងទេសផ្សេងទៀតដែលមានក្លិនខ្លាំងក៏អាចបណ្ដាលឲ្យមានក្លិនខ្លួនផងដែរ។

៤. សាប៊ូ ៖ អ្នកអាចរកទិញសាប៊ូកម្ចាត់រោគផ្សិត ឬពពួកបាក់តេរីយកមកប្រើដុសសម្អាតជើងជំនួសឲ្យការប្រើប្រាស់សាប៊ូសម្រាប់ដុសសម្អាតពេញរាងកាយមកដុសជើង។

៣. ពិនិត្យសុខភាព ៖ មូលហេតុដែលបណ្ដាលឲ្យបាក់តេរីរាលដាលពេញស្បែកជើង ក៏ដូចជាជើងរបស់អ្នក គឺដោយសារតែការបែកញើស។ ហើយការបែកញើសហួសប្រមាណអាចជាសញ្ញានៃជម្ងឺបែកញើសច្រើនហួសប្រមាណ។ ជម្ងឺនេះទាមទារនូវការព្យាបាលតាមបែបវេជ្ជសាស្ត្រ។

២. ពាក់ស្បែកជើងផ្ទាត់នៅរាល់ពេលហាត់ប្រាណ ឬហាត់កីឡា ៖ វានឹងមិនធ្វើឲ្យហប់ដល់ប្រអប់ជើង នៅខណៈពេលអ្នកធ្វើការហាត់ប្រាណ និងការពារកុំឲ្យជើងបែកញើសខ្លាំងផងដែរ។

១. ដាក់មើមខ្ទឹមក្នុងស្រោមជើង ៖ គ្រាន់តែដាក់មើមខ្ទឹមចំនួន ២ ទៅ ៣ កំពឹស ចូរក្នុងស្រោមជើង ហើយពាក់គេងពេញមួយយប់ក៏អាចកម្ចាត់ចោលនូវរោគឆ្លងពពួកបាក់តេរី ហើយជួយពង្រឹងប្រព័ន្ធភាពស៊ាំបានដែរ៕


ប្រភព ៖ Brightside

ប្រភពបន្តពី៖ Khmernote & khmerluck

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សម្រស់ & សុខភាព
មិនដែលដឹងសោះថា ទឹកដូងខ្ចីធម្មតាៗ ក៏អាចជួយដល់ផ្ទៃមុខ ព្រមទាំងសរសៃស្អាត និងបំបាត់បញ្ហាមុខផ្សេងៗបានដែរ ដោយវិធីសាមញ្ញៗ

ទឹកដូងខ្ចីនៅស្រុកខ្មែរយើងនេះងាយស្រួលរកទិញ និងទទួលទានមែនទែន ហើយថែមទាំងជាចំណូលចិត្តរបស់មនុស្សភាគច្រើនដែរ។ វាមានប្រយោជន៍ជាច្រើន សម្រាប់សុខភាព និងសម្រស់។ ក្រៅពីយកមកទទួលទានជាភេសជ្ជៈ ទឹកដូងខ្ចីក៏អាចយកមកថែទាំសម្រស់ផ្ទៃមុខ និងសរសៃសក់បានផងដែរ ដោយគ្រាន់តែអនុវត្តវិធីសាស្រ្តបែបងាយៗសាមញ្ញដូចខាងក្រោម។ តោះ! ចង់ដឹងថាប្រើប្រាស់ទឹកដូងដើម្បីជួយដល់ផ្នែកសម្រស់ផ្ទៃមុខ និងសរសៃសក់បានដោយរបៀបណាខ្លះមកតាមដានទាំងអស់គ្នា៖ ទឹកដូងខ្ចីស្រស់ៗ ១.ធ្វើឱ្យផ្ទៃមុខក្មេងខ្ចី និងស្រស់ថ្លា ការទទួលទានទឹកដូងខ្ចីអាចជួយធ្វើឱ្យស្បែករលោងស្រស់ថ្លា និងបណ្តេញជាតិពុលចេញពីរាងកាយ។ អ្នកគ្រាន់តែយកទឹកដូងខ្ចីមកជូត ឬលុបលាងមុខជាប្រចាំជាការស្រេច។ ២. ការពារស្បែកស្ងួត សម្រាប់ស្បែកមុខដែលមើលទៅមានសភាពស្ងួតពីធម្មជាតិ ឬស្ងួតដោយសារ អាកាសធាតុ ទឹកដូងខ្ចី គឺជាផលិតផលផ្តល់ដំណើមមួយប្រភេទដ៏មានប្រសិទ្ធភាព។ គ្រាន់តែយកដុំសម្លីជ្រលក់ទឹកដូងខ្ចីមកជូត ឬលាបលើផ្ទៃមុខជាប្រចាំ នឹងអស់បញ្ហាស្បែកស្ងួតជាមិនខាន។ ការធ្វើបែបនេះថែមទាំងអាចជួយធ្វើឱ្យផ្ទៃមុខទន់ ម៉ដ្ឋ រលោង និងមានសភាពស្រស់ស្អាត។ ៣.ទឹកជូតសម្អាតផ្ទៃមុខ ទឹកដូងខ្ចីអាចកម្ចាត់សារធាតុកខ្វក់ពីផ្ទៃមុខបានយ៉ាងប្រសើរ ធ្វើឱ្យមុខភ្លឺរលោង មានសំណើម មានសភាពស្រស់ស្អាត ថែមទាំងអាចយកមកប្រើប្រាស់ជំនួសផលិតផលជូតសម្អាតគ្រឿងសម្អាងពីផ្ទៃមុខផងដែរ។ ងាយៗគ្រាន់តែលាយទឹកក្រូចឆ្មារសម្បកលឿង (Lemon អាចរកបាននៅផ្សារទំនើប ឬប្រើក្រូចឆ្មារធម្មតាក៏បាន) ប៉ុន្មានដំណក់ចូលទៅក្នុងទឹកដូងក្នុងបរិមាណសមល្មមសម្រាប់ជូតសម្អាតផ្ទៃមុខ។ រួចយកដុំសម្លីជ្រលក់ទឹកដូងនេះមកជូតលើផ្ទៃមុខជាការស្រេច។ អ្នកអាចយកដុំសម្លីជ្រលក់ទឹកដូងខ្ចិជូតសម្អាតមុខ ៤.ប្រឆាំង និងព្យាបាលបញ្ហាសើស្បែក អាការស្បែកអាល្លែកហ្ស៊ី …

សម្រស់ & សុខភាព
រោគសញ្ញានៃជំងឺមហារីកសុដន់ ដែលមនុស្សស្រីភាគច្រើន តែងតែមើលរំលងរហូតដល់ហួសពេល!

ជំងឺមហារីកសុដន់ គឺជាឃាតករមួយដែលបានឆក់យកជីវិតស្ត្រីអស់ជាច្រើននៅជុំវិញពិភពលោក ។ មូលហេតុដោយសារការធ្វេសប្រហែសអំពីបញ្ហាសុខភាព និងមិនបានដឹងពីរោគសញ្ញានៃជំងឺមួយនេះឱ្យបានទាន់ពេលវេលា។ ជាពិសេសតែងតែគិតថា វាគ្រាន់តែជារោគសញ្ញាមួយធម្មតាៗប៉ុណ្ណោះ។ ជាការពិតណាស់ បើទោះបីវាជាជំងឺកាចសាហាវយ៉ាងណាក្តី ប្រសិនជាអ្នកបានយល់ដឹងមុន និងបានពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឱ្យបានទាន់ពេលវេលា អាចនឹងមានវិធីព្យាបាល និងធ្វើឱ្យមានភាពធូរស្រាលជាងមុនបានផងដែរ។ ដូច្នេះមកតាមដានរោគសញ្ញានៃជំងឺមហារីកសុដន់ទាំងអស់គ្នា៖ រោគសញ្ញានៃជំងឺមហារីកសុដន់ដែលត្រូវតែដឹង # ចុងសុដន់ប្រះស្រការ (ស្ងួត) នៅសុខៗស្រាប់តែចុងសុដន់របស់អ្នកប្រែជាស្ងួត របកៗ និងដូចជាចង់ប្រះទៀតនោះ វាអាចជាសញ្ញាដែលអាចបញ្ជាក់បានថាអ្នកកំពុងប្រឈមមុខនឹងជំងឺមហារីកសុដន់ហើយ។ ប៉ុន្តែករណីលើកលែង សម្រាប់អ្នកដែលគ្រាន់តែមានអាការស្ងួតស្បែកធម្មតាៗ វានឹងបាត់ទៅវិញក្នុងពេលដ៏ខ្លី តែសម្រាប់អ្នកដែលមានជំងឺមហារីកសុដន់ នឹងមិនជាសះស្បើយឡើយ ដែលនេះធ្វើឱ្យមនុស្សស្រីជាច្រើនមើលរំលងព្រោះគិតថាស្មានតែជារោគសញ្ញានៃអាការស្ងួតស្បែកធម្មតា។ # សុដន់ប្រែជាពណ៌ក្រហម អាការក្រហមនៅលើស្បែករាងកាយ និងនៅលើសុដន់ដោយគ្មានការឈឺចាប់ ឬគ្មានសភាពក្តៅឧណ្ហៗទេនោះ គ្រាន់តែជារោគសញ្ញានៃការឆ្លងមេរោគមួយធម្មតាតែប៉ុណ្ណោះ ។ តែប្រសិនជាវាកើតមានអាការក្រហម ហើម អាចនឹងឡើងកន្ទូល រមាស់ ឡើងខ្មៅ និងឈឺចាប់មិនបាត់វិញនោះ វាអាចជាបញ្ហាជំងឺមហារីកសុដន់ជាមិនខាន ដែលពេលខ្លះវាអាចកើតមានអាការជាក្រហម ឬពណ៌ផ្កាឈូក លេចឡើងផងដែរ។ # ដុំពក ឬហើមកូនកណ្តុរក្រោមក្លៀក អាការកើតមានដុំពក ឬហើមកូនកណ្តុរលើក្លៀក …

សម្រស់ & សុខភាព
យល់ដឹងពីភាពខុសគ្នា រវាងការហាត់ប្រាណពេលព្រឹក និងការហាត់ប្រាណពេលល្ងាច

តើអ្នកកំពុងរៀបចំចាប់ផ្តើម បង្កើតទម្លាប់ ហាត់ប្រាណមែនទេ? អ្នកប្រាកដជា ត្រូវគិតថាហាត់ប្រាណនៅពេលណា ទើបអាចផ្តល់អត្ថប្រយោជន៍ជាអតិបរមា មកឲ្យខ្លួនអ្នក។ ប៉ុន្តែអ្នកនៅតែមានមន្ទិលសង្ស័យ មិនដឹងថាគួរហាត់ប្រាណពេលព្រឹក ឬពេលល្ងាចនោះទេ។ មនុស្សជាច្រើន គិតថាមានតែការហាត់ប្រាណ នៅពេលព្រឹកទេ ដែលអាចផ្តល់អត្ថប្រយោជន៍សុខភាពបានល្អជាង ការហាត់ប្រាណនៅពេលល្ងាច តែក៏នៅមានអ្នកអ្នកជំនាញផ្សេងទៀត ជំទាស់គំនិតនេះដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួន ដែលអាចជួយអ្នកឲ្យសម្រេចចិត្តបានត្រឹមត្រូវបំផុត ថាអ្នកគួរហាត់ប្រាណនៅពេលព្រឹក ឬពេលល្ងាច ៖  # អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណនៅពេលព្រឹក *ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណនៅពេលព្រឹកគឺ ល្អបំផុតសម្រាប់ការ កាត់បន្ថយសម្ពាធឈាម និងជួយឲ្យគេងលក់ស្រួល។ *គេបានតាមដាន កម្រិតសម្ពាធឈាម និងលំនាំការគេង នៃមនុស្សមួយក្រុម ដែលមានអាយុចាប់ពី ៤០ ទៅ ៦០ ឆ្នាំ។ ពួកគេបានធ្វើលំហាត់ប្រាណ ជាមធ្យម ៣ ដង ក្នុងមួយសប្តាហ៍ និងមានរយៈពេល ៣០ នាទីរាល់ការហាត់ប្រាណម្តងៗ។ គេបានបែងចែកឲ្យពួកគេ ធ្វើលំហាត់ប្រាណ ៣ ពេលផ្សេងៗគ្នាគឺ …