យល់ដឹងពីភាពខុសគ្នា រវាងការហាត់ប្រាណពេលព្រឹក និងការហាត់ប្រាណពេលល្ងាច

សម្រស់ & សុខភាព

តើអ្នកកំពុងរៀបចំចាប់ផ្តើម បង្កើតទម្លាប់ ហាត់ប្រាណមែនទេ? អ្នកប្រាកដជា ត្រូវគិតថាហាត់ប្រាណនៅពេលណា ទើបអាចផ្តល់អត្ថប្រយោជន៍ជាអតិបរមា មកឲ្យខ្លួនអ្នក។ ប៉ុន្តែអ្នកនៅតែមានមន្ទិលសង្ស័យ មិនដឹងថាគួរហាត់ប្រាណពេលព្រឹក ឬពេលល្ងាចនោះទេ។

មនុស្សជាច្រើន គិតថាមានតែការហាត់ប្រាណ នៅពេលព្រឹកទេ ដែលអាចផ្តល់អត្ថប្រយោជន៍សុខភាពបានល្អជាង ការហាត់ប្រាណនៅពេលល្ងាច តែក៏នៅមានអ្នកអ្នកជំនាញផ្សេងទៀត ជំទាស់គំនិតនេះដែរ។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួន ដែលអាចជួយអ្នកឲ្យសម្រេចចិត្តបានត្រឹមត្រូវបំផុត ថាអ្នកគួរហាត់ប្រាណនៅពេលព្រឹក ឬពេលល្ងាច ៖ 

# អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណនៅពេលព្រឹក

*ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណនៅពេលព្រឹកគឺ ល្អបំផុតសម្រាប់ការ កាត់បន្ថយសម្ពាធឈាម និងជួយឲ្យគេងលក់ស្រួល។

*គេបានតាមដាន កម្រិតសម្ពាធឈាម និងលំនាំការគេង នៃមនុស្សមួយក្រុម ដែលមានអាយុចាប់ពី ៤០ ទៅ ៦០ ឆ្នាំ។ ពួកគេបានធ្វើលំហាត់ប្រាណ ជាមធ្យម ៣ ដង ក្នុងមួយសប្តាហ៍ និងមានរយៈពេល ៣០ នាទីរាល់ការហាត់ប្រាណម្តងៗ។ គេបានបែងចែកឲ្យពួកគេ ធ្វើលំហាត់ប្រាណ ៣ ពេលផ្សេងៗគ្នាគឺ ៖ ម៉ោង ៧ ព្រឹក ម៉ោង ១ ថ្ងៃ និងម៉ោង ៧ យប់។

ជាលទ្ធផល រាល់អ្នកដែលចូលរួមអនុវត្តការធ្វើលំហាត់ប្រាណ នៅក្នុងអំឡុងពេលព្រឹក បានបង្ហាញថា មានការថយចុះសម្ពាធឈាម ១០%។ ឥទ្ធិពលថយចុះសម្ពាធឈាមនេះ មិនមែនមានតែពេលដែលអ្នកហាត់ប្រាណនោះទេ គឺពេញមួយថ្ងៃ។ នៅពេលយប់ អ្នកទាំងនោះអាចគេងបានយូរ និងមានវដ្តដំណេកប្រសើរជាងមុន ដែលបណ្តាលឲ្យធ្លាក់ចុះសម្ពាធឈាមរហូតដល់ទៅ ២៥% ឯណោះ។

*ការហាត់ប្រាណពេលព្រឹកក៏ ជួយបង្កើនភាពជាទម្លាប់បានខ្ជាប់ខ្ជួន ព្រោះតែពេលល្ងាចមនុស្សជាច្រើនតែងតែ អាចជាប់រវល់ អាចធ្វើការដល់យប់ ដែលបណ្តាលឲ្យអស់កម្លាំង មិនអាចទៅធ្វើលំហាត់ប្រាណបានទៀងទាត់ឡើយ។ មួយវិញទៀត សម្រាប់អ្នកដែលមិនចូលចិត្តហ្វូងមនុស្សច្រើន ជម្រើសហាត់ប្រាណពេលព្រឹក គឺជារឿងដ៏ល្អបំផុត។ ការហាត់ប្រាណពីម៉ោង ៥ រសៀលទៅ គឺសំបូរទៅដោយមនុស្សគ្រប់ទីកន្លែង ជាពិសេស នៅក្នុងកន្លែងហាត់ប្រាណ ដែលធ្វើឲ្យអ្នកពិបាកប្រើប្រាស់ឧបករណ៍ដែលអ្នកចូលចិត្ត និងបង្កភាពធុញទ្រាន់ក្នុងការរង់ចាំ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក ដោយការហាត់ប្រាណនៅពេលព្រលឹម ជាមួយនឹងអាហារពេលព្រឹក ដែលជាអាហារដ៏សំខាន់បំផុតក្នុងចំណោមអាហារទាំងបីពេលនោះ អ្នកប្រាកដ ជាទទួលបានភាពស្រស់ថ្លា និងទទួលបានសុខភាពល្អក្នុងរយៈវែងទៅមុខទៀត។

# អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណនៅពេលល្ងាច

*ការសិក្សាដែលធ្វើឡើងនៅមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រ នៅឯសាកលវិទ្យាល័យ Chicago បានរកឃើញថា បុគ្គលដែលហាត់ប្រាណ បន្ទាប់ពីការងារ នៅពេលល្ងាច មានកាយសម្បទារឹងមាំជាងអ្នកដែលធ្វើលំហាត់ប្រាណនៅពេលព្រឹក។

*ការសិក្សានោះបាន ជួសឈាម ជាគំរូទុក ពីបុរសដែលមានសុខភាពល្អចំនួន ៤០ នាក់ដែលមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំ។ គេបានបែងចែក បុរសទាំងនោះ ទៅជាប្រាំក្រុម។ គេបានឲ្យមនុស្ស បួនក្រុម ធ្វើការហាត់ប្រាណឲ្យបានខ្លាំងក្លា នៅពេលព្រឹក ពេលរសៀល និងពេលល្ងាច។ ក្រុមទីប្រាំ មិនត្រូវឲ្យអនុញ្ញាត ឲ្យធ្វើលំហាត់ប្រាណអ្វីទាំងអស់។ ក្រុមស្រាវជ្រាវ បានរក្សាទុក គំរូឈាមរបស់អ្នកចូលរួមទាំងអស់ ដើម្បីសម្រាប់តាមដាន កម្រិតនៃ ក្រពេញបញ្ចេញអ័រម៉ូនទាំងពីរគឺ cortisol និង thyrotropin នៅក្នុងរាងកាយ។

ជាលទ្ធផល គេបានរកឃើញថាអ័រម៉ូនទាំង ២ ខាងលើ បានកើនឡើងកម្រិតវិសាលភាពច្រើនលើសលុប ក្នុងឈាមបុរស ដែលបានធ្វើលំហាត់ប្រាណពេលល្ងាច។ ជាងនេះទៅទៀត គេបានសង្កេតឃើញថា ក្រុមបុរសដែលធ្វើលំហាត់ប្រាណពេលល្ងាចនេះ មានការធ្លាក់ចុះកម្រិតជាតិស្ករ របស់ពួកគេថែមទៀតផង។

*ការធ្វើលំហាត់ប្រាណ ពេលល្ងាច ក៏អាចជួយបំបាត់ស្រ្តេស បានផងដែរ។ ការសិក្សាមួយបាននិយាយថា ការឡើងទម្ងន់ធ្វើឲ្យ អ្នកកើនឡើងបញ្ហាស្រ្តេស។ ការស្រាវជ្រាវបន្ថែមទៀតបានបង្ហាញថាអរម៉ូន cortisol ដែលបានបង្ហាញដូចខាងលើ ជួយធ្វើឲ្យអ្នកមិនមានចំណង់បរិភោគអាហារដែលមិនល្អ សម្រាប់សុខភាពទៀតផង។ ការដែលអ្នកទៅធ្វើលំហាត់ប្រាណផ្សេងៗ ក្រោយចេញពីធ្វើការ ពេលល្ងាចៗនោះ អ្នកនឹងមានអារម្មណ៍ធូរស្រាល ចាកចេញពីភាពតានតឹងជាមិនខាន។ ការទៅធ្វើលំហាត់ប្រាណពេលល្ងាច ខុសពីពេលព្រឹកត្រង់ អ្នកអាចស្វែងរក ដៃគូ ដែលអាចចូលរួមហាត់ប្រាណជាមួយអ្នកបានងាយស្រួលជាង ក៏ព្រោះតែមនុស្សមួយចំនួនចូលចិត្តទៅណាមកណាមានគ្នា។ ជាពិសេស អ្នកមាន ពេលវេលាគ្រប់គ្រាន់ ប្រសិនបើអ្នកហាត់ប្រាណពេលល្ងាច។ អ្នកអាចចូលរួមធ្វើលំហាត់ប្រាណ យូរតាមតែចិត្តអ្នកចង់ មិនដូចជាពេលព្រឹក ដែលអ្នកត្រូវប្រញាប់រួសរាន់ ទៅសាលា ឬកន្លែងធ្វើការ បណ្តាលឲ្យអ្នកហាត់មិនបានគ្រប់គ្រាន់ឡើយ។

# សេចក្តីសន្និដ្ឋាន

សរុបមក អ្នកគួរដឹងថាអ្នកមានគោលដៅអ្វីសិន មុននឹងសម្រេចចិត្តថា គួរធ្វើលំហាត់ប្រាណពេលព្រឹក ឬពេលល្ងាច។ ប្រសិនបើអ្នកចង់ពង្រឹងសុខភាពបេះដូងរបស់អ្នក និងចង់ឲ្យគេងលក់ស្រួលនៅពេលយប់នោះ អ្នកគួរតែធ្វើលំហាត់ប្រាណ នៅពេលព្រឹកទើបប្រសើរ។ ផ្ទុយមកវិញ អ្នកដែលចង់បានកម្រិតកាយសម្បទារឹងមាំ ក៏ដូចជាចង់កាត់បន្ថយជាតិស្ករ ដែលជាហានិភ័យជំងឺដូចជា ទឹកនោមផ្អែម គួរតែហាត់ប្រាណនៅពេលល្ងាចឲ្យបានទៀងទាត់ គឺជាជម្រើសដ៏ល្អបំផុត៕

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សម្រស់ & សុខភាព
មិនដែលដឹងសោះថា ទឹកដូងខ្ចីធម្មតាៗ ក៏អាចជួយដល់ផ្ទៃមុខ ព្រមទាំងសរសៃស្អាត និងបំបាត់បញ្ហាមុខផ្សេងៗបានដែរ ដោយវិធីសាមញ្ញៗ

ទឹកដូងខ្ចីនៅស្រុកខ្មែរយើងនេះងាយស្រួលរកទិញ និងទទួលទានមែនទែន ហើយថែមទាំងជាចំណូលចិត្តរបស់មនុស្សភាគច្រើនដែរ។ វាមានប្រយោជន៍ជាច្រើន សម្រាប់សុខភាព និងសម្រស់។ ក្រៅពីយកមកទទួលទានជាភេសជ្ជៈ ទឹកដូងខ្ចីក៏អាចយកមកថែទាំសម្រស់ផ្ទៃមុខ និងសរសៃសក់បានផងដែរ ដោយគ្រាន់តែអនុវត្តវិធីសាស្រ្តបែបងាយៗសាមញ្ញដូចខាងក្រោម។ តោះ! ចង់ដឹងថាប្រើប្រាស់ទឹកដូងដើម្បីជួយដល់ផ្នែកសម្រស់ផ្ទៃមុខ និងសរសៃសក់បានដោយរបៀបណាខ្លះមកតាមដានទាំងអស់គ្នា៖ ទឹកដូងខ្ចីស្រស់ៗ ១.ធ្វើឱ្យផ្ទៃមុខក្មេងខ្ចី និងស្រស់ថ្លា ការទទួលទានទឹកដូងខ្ចីអាចជួយធ្វើឱ្យស្បែករលោងស្រស់ថ្លា និងបណ្តេញជាតិពុលចេញពីរាងកាយ។ អ្នកគ្រាន់តែយកទឹកដូងខ្ចីមកជូត ឬលុបលាងមុខជាប្រចាំជាការស្រេច។ ២. ការពារស្បែកស្ងួត សម្រាប់ស្បែកមុខដែលមើលទៅមានសភាពស្ងួតពីធម្មជាតិ ឬស្ងួតដោយសារ អាកាសធាតុ ទឹកដូងខ្ចី គឺជាផលិតផលផ្តល់ដំណើមមួយប្រភេទដ៏មានប្រសិទ្ធភាព។ គ្រាន់តែយកដុំសម្លីជ្រលក់ទឹកដូងខ្ចីមកជូត ឬលាបលើផ្ទៃមុខជាប្រចាំ នឹងអស់បញ្ហាស្បែកស្ងួតជាមិនខាន។ ការធ្វើបែបនេះថែមទាំងអាចជួយធ្វើឱ្យផ្ទៃមុខទន់ ម៉ដ្ឋ រលោង និងមានសភាពស្រស់ស្អាត។ ៣.ទឹកជូតសម្អាតផ្ទៃមុខ ទឹកដូងខ្ចីអាចកម្ចាត់សារធាតុកខ្វក់ពីផ្ទៃមុខបានយ៉ាងប្រសើរ ធ្វើឱ្យមុខភ្លឺរលោង មានសំណើម មានសភាពស្រស់ស្អាត ថែមទាំងអាចយកមកប្រើប្រាស់ជំនួសផលិតផលជូតសម្អាតគ្រឿងសម្អាងពីផ្ទៃមុខផងដែរ។ ងាយៗគ្រាន់តែលាយទឹកក្រូចឆ្មារសម្បកលឿង (Lemon អាចរកបាននៅផ្សារទំនើប ឬប្រើក្រូចឆ្មារធម្មតាក៏បាន) ប៉ុន្មានដំណក់ចូលទៅក្នុងទឹកដូងក្នុងបរិមាណសមល្មមសម្រាប់ជូតសម្អាតផ្ទៃមុខ។ រួចយកដុំសម្លីជ្រលក់ទឹកដូងនេះមកជូតលើផ្ទៃមុខជាការស្រេច។ អ្នកអាចយកដុំសម្លីជ្រលក់ទឹកដូងខ្ចិជូតសម្អាតមុខ ៤.ប្រឆាំង និងព្យាបាលបញ្ហាសើស្បែក អាការស្បែកអាល្លែកហ្ស៊ី …

សម្រស់ & សុខភាព
រោគសញ្ញានៃជំងឺមហារីកសុដន់ ដែលមនុស្សស្រីភាគច្រើន តែងតែមើលរំលងរហូតដល់ហួសពេល!

ជំងឺមហារីកសុដន់ គឺជាឃាតករមួយដែលបានឆក់យកជីវិតស្ត្រីអស់ជាច្រើននៅជុំវិញពិភពលោក ។ មូលហេតុដោយសារការធ្វេសប្រហែសអំពីបញ្ហាសុខភាព និងមិនបានដឹងពីរោគសញ្ញានៃជំងឺមួយនេះឱ្យបានទាន់ពេលវេលា។ ជាពិសេសតែងតែគិតថា វាគ្រាន់តែជារោគសញ្ញាមួយធម្មតាៗប៉ុណ្ណោះ។ ជាការពិតណាស់ បើទោះបីវាជាជំងឺកាចសាហាវយ៉ាងណាក្តី ប្រសិនជាអ្នកបានយល់ដឹងមុន និងបានពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឱ្យបានទាន់ពេលវេលា អាចនឹងមានវិធីព្យាបាល និងធ្វើឱ្យមានភាពធូរស្រាលជាងមុនបានផងដែរ។ ដូច្នេះមកតាមដានរោគសញ្ញានៃជំងឺមហារីកសុដន់ទាំងអស់គ្នា៖ រោគសញ្ញានៃជំងឺមហារីកសុដន់ដែលត្រូវតែដឹង # ចុងសុដន់ប្រះស្រការ (ស្ងួត) នៅសុខៗស្រាប់តែចុងសុដន់របស់អ្នកប្រែជាស្ងួត របកៗ និងដូចជាចង់ប្រះទៀតនោះ វាអាចជាសញ្ញាដែលអាចបញ្ជាក់បានថាអ្នកកំពុងប្រឈមមុខនឹងជំងឺមហារីកសុដន់ហើយ។ ប៉ុន្តែករណីលើកលែង សម្រាប់អ្នកដែលគ្រាន់តែមានអាការស្ងួតស្បែកធម្មតាៗ វានឹងបាត់ទៅវិញក្នុងពេលដ៏ខ្លី តែសម្រាប់អ្នកដែលមានជំងឺមហារីកសុដន់ នឹងមិនជាសះស្បើយឡើយ ដែលនេះធ្វើឱ្យមនុស្សស្រីជាច្រើនមើលរំលងព្រោះគិតថាស្មានតែជារោគសញ្ញានៃអាការស្ងួតស្បែកធម្មតា។ # សុដន់ប្រែជាពណ៌ក្រហម អាការក្រហមនៅលើស្បែករាងកាយ និងនៅលើសុដន់ដោយគ្មានការឈឺចាប់ ឬគ្មានសភាពក្តៅឧណ្ហៗទេនោះ គ្រាន់តែជារោគសញ្ញានៃការឆ្លងមេរោគមួយធម្មតាតែប៉ុណ្ណោះ ។ តែប្រសិនជាវាកើតមានអាការក្រហម ហើម អាចនឹងឡើងកន្ទូល រមាស់ ឡើងខ្មៅ និងឈឺចាប់មិនបាត់វិញនោះ វាអាចជាបញ្ហាជំងឺមហារីកសុដន់ជាមិនខាន ដែលពេលខ្លះវាអាចកើតមានអាការជាក្រហម ឬពណ៌ផ្កាឈូក លេចឡើងផងដែរ។ # ដុំពក ឬហើមកូនកណ្តុរក្រោមក្លៀក អាការកើតមានដុំពក ឬហើមកូនកណ្តុរលើក្លៀក …

សម្រស់ & សុខភាព
អស់កង្វល់ជាមួយនឹងបញ្ហាជើងមានក្លិនស្អុយ ដោយគ្រាន់តែអនុវត្តន៍តាមគន្លឹះងាយៗទាំងនេះ

ជើងមានក្លិនស្អុយ គឺជាបញ្ហាគួរឲ្យរំខាន និងអាក្រក់បំផុតមួយ។ ជាទូទៅក្លិនអាក្រក់ ឬក្លិនស្អុយកើតឡើងដោយសារតែការបែកញើស រួមផ្សំជាមួយនឹងដីដែលមាននៅជាប់នឹងជើង។ ខាងក្រោមជាគន្លឹះងាយៗមួយចំនួនដើម្បីដោះស្រាយបញ្ហានេះ ៖ ១០. ត្រាំជើងជាមួយទឹកអំបិល ៖ ពពួកបាក់តេរីដែលរស់នៅលើស្បែក និងក្រោមក្រចកម្រាមជើងរបស់អ្នក គឺជាមូលហេតុដ៏ចម្បងដែលបង្កឲ្យប្រអប់ជើងរបស់អ្នកប្រែជាមានក្លិនស្អុយ។ ដូច្នេះដើម្បីកម្ចាត់នូវរាល់បាក់តេរីទាំងនោះចូរត្រាំជើងរបស់អ្នកនៅក្នុងទឹកអំបិល។ អំបិលជំរុញឱ្យមានសំណើមចេញពីស្បែក និងសម្លាប់បាក់តេរី។ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ សូមសាកល្បងបន្ថែមទឹកខ្មេះ។ អ្វីដែលអ្នកត្រូវការ គឺ ទឹកខ្មេះ ១ ពែង ទឹកធម្មតា ២ ពែង និងអំបិល ១ ពែង។ ចូរត្រាំជើងក្នុងទឹកល្បាយនេះជារៀងរាល់យប់សម្រាប់រយៈពេល ២ សប្តាហ៍។ កុំភ្លេចសម្អាតដីក្រោមក្រចកជើងទាំងសងខាងចេញផង បន្ទាប់ពីត្រាំទឹកអំបិលហើយ។ ៩. ការជ្រើសរើសស្រោមជើង ៖ អ្នកគួរជ្រើសរើសស្រោមជើងដែលធ្វើឡើងពីក​​​ប្បាស ក៏ព្រោះស្រោមជើងប្រភេទនេះមិនធ្វើឲ្យហប់ជើង ជួយកាត់បន្ថយក្លិនមិនល្អ និងការបែកញើស។ ៨. ប្រើប្រាស់ផលិតផលបំបាត់ក្លិន ៖ ដើម្បីការពារស្បែកជើងពីក្លិនអាក្រក់ អ្នកអាចរកទិញថ្នាំបាញ់បំបាត់ក្លិន ឬមេរោគ ឬម្ស៉ៅបំបាត់ក្លិនស្អុយក្នុងស្បែកជើងយកមកប្រើ។ ប៉ុន្តែដើម្បីកុំឲ្យខ្ជះខ្ជាយប្រាក់ …