រោគសញ្ញានៃជំងឺមហារីកសុដន់ ដែលមនុស្សស្រីភាគច្រើន តែងតែមើលរំលងរហូតដល់ហួសពេល!

សម្រស់ & សុខភាព

ជំងឺមហារីកសុដន់ គឺជាឃាតករមួយដែលបានឆក់យកជីវិតស្ត្រីអស់ជាច្រើននៅជុំវិញពិភពលោក ។ មូលហេតុដោយសារការធ្វេសប្រហែសអំពីបញ្ហាសុខភាព និងមិនបានដឹងពីរោគសញ្ញានៃជំងឺមួយនេះឱ្យបានទាន់ពេលវេលា។ ជាពិសេសតែងតែគិតថា វាគ្រាន់តែជារោគសញ្ញាមួយធម្មតាៗប៉ុណ្ណោះ។

ជាការពិតណាស់ បើទោះបីវាជាជំងឺកាចសាហាវយ៉ាងណាក្តី ប្រសិនជាអ្នកបានយល់ដឹងមុន និងបានពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឱ្យបានទាន់ពេលវេលា អាចនឹងមានវិធីព្យាបាល និងធ្វើឱ្យមានភាពធូរស្រាលជាងមុនបានផងដែរ។

ដូច្នេះមកតាមដានរោគសញ្ញានៃជំងឺមហារីកសុដន់ទាំងអស់គ្នា៖


រោគសញ្ញានៃជំងឺមហារីកសុដន់ដែលត្រូវតែដឹង
# ចុងសុដន់ប្រះស្រការ (ស្ងួត)
នៅសុខៗស្រាប់តែចុងសុដន់របស់អ្នកប្រែជាស្ងួត របកៗ និងដូចជាចង់ប្រះទៀតនោះ វាអាចជាសញ្ញាដែលអាចបញ្ជាក់បានថាអ្នកកំពុងប្រឈមមុខនឹងជំងឺមហារីកសុដន់ហើយ។ ប៉ុន្តែករណីលើកលែង សម្រាប់អ្នកដែលគ្រាន់តែមានអាការស្ងួតស្បែកធម្មតាៗ វានឹងបាត់ទៅវិញក្នុងពេលដ៏ខ្លី តែសម្រាប់អ្នកដែលមានជំងឺមហារីកសុដន់ នឹងមិនជាសះស្បើយឡើយ ដែលនេះធ្វើឱ្យមនុស្សស្រីជាច្រើនមើលរំលងព្រោះគិតថាស្មានតែជារោគសញ្ញានៃអាការស្ងួតស្បែកធម្មតា។

# សុដន់ប្រែជាពណ៌ក្រហម
អាការក្រហមនៅលើស្បែករាងកាយ និងនៅលើសុដន់ដោយគ្មានការឈឺចាប់ ឬគ្មានសភាពក្តៅឧណ្ហៗទេនោះ គ្រាន់តែជារោគសញ្ញានៃការឆ្លងមេរោគមួយធម្មតាតែប៉ុណ្ណោះ ។ តែប្រសិនជាវាកើតមានអាការក្រហម ហើម អាចនឹងឡើងកន្ទូល រមាស់ ឡើងខ្មៅ និងឈឺចាប់មិនបាត់វិញនោះ វាអាចជាបញ្ហាជំងឺមហារីកសុដន់ជាមិនខាន ដែលពេលខ្លះវាអាចកើតមានអាការជាក្រហម ឬពណ៌ផ្កាឈូក លេចឡើងផងដែរ។

# ដុំពក ឬហើមកូនកណ្តុរក្រោមក្លៀក
អាការកើតមានដុំពក ឬហើមកូនកណ្តុរលើក្លៀក (ពេលខ្លះមានក្នុងសុដន់តែម្តង) ក៏មានមនុស្សជាច្រើនមិនបានចាប់អារម្មណ៍ដែរ តែការពិតវាអាចជាដុំសាច់នៃជំងឺមហារីកសុដន់មិនធម្មតានោះទេ។ បើការឡើងដុំពកកូនកណ្តុរ គ្រាន់តែជាដុំពកធម្មតា វានឹងមានអាការហើម និងរាល់ពេលប៉ះម្តងៗវានឹងលោតរអិលដូចដុំឃ្លី។ តែសម្រាប់ដុំកូនកណ្តុរដែលជាដុំសាច់មហារីកវិញ វាបែរជាមិនសូវមានការឈឺចាប់ប៉ុន្មានទេ បើទោះបីជាប៉ះដុំនោះ វាក៏មិនរអិលទៅណាដែរ គឺវាមានលក្ខណៈជាដុំពករឹងតែម្តង។


រោគសញ្ញានៃជំងឺមហារីកសុដន់ សុដន់ប្រែជាពណ៌ក្រហម​ និងហើម
# ក្បាលសុដន់ចេញឈាម
ការដែលសុខៗក្បាលសុដន់របស់អ្នកស្រាប់តែហូរទឹក ដូចជាទឹករងៃ ជាពិសេសគឺឈាមនោះ វាមិនមែនជារឿងធម្មតានោះទេ។ វាអាចជារោគសញ្ញានៃជំងឺមហារីកសុដន់ហើយ។

# សុដន់វៀច ឬសំប៉ែត
បើសិនជាសុខៗសុដន់របស់អ្នក មានសភាពខូង ខួច វៀច ឬសំប៉ែតខុសពីធម្មតា ជាពិសេសលេចឡើងសរសៃលើសុដន់ វាក៏អាចជាសញ្ញាបញ្ជាក់បានថា អ្នកកំពុងតែប្រឈមមុខនឹងជំងឺមហារីកសុដន់ហើយ។

# ក្បាលសុដន់លិបចូលទៅក្នុង
បើសិនជាធម្មជាតិរបស់អ្នកពីដើមមកមានក្បាលសុដន់ដែលលិបចូលក្នុង ឬមានសភាពរាបស្មើគ្មានក្បាលសុដន់ទេនោះ វាមិនមែនជារឿងគួរឱ្យបារម្ភទេ។ តែក្នុងករណី សុខៗស្រាប់តែអ្នកសង្កេតឃើញថា ក្បាលសុដន់របស់អ្នកលិបចូលទៅក្នុង គ្មានមុខ ឬគ្មានចុងក្បាលសុដន់នោះ វាអាចជារោគសញ្ញានៃជំងឺមហារីកសុដន់ហើយ។ ត្រូវប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យឱ្យបានច្បាស់លាស់។

# សុដន់ផ្លាស់ប្តូរទ្រង់ទ្រាយ ឬទំហំ
ករណីសុខៗស្រាប់តែសុដន់របស់អ្នកឡើងហើមប៉ោង ឬក៏រួញតូចខុសពីធម្មតា និងមានសភាពខុសពីទ្រង់ទ្រាយដើម អ្នកត្រូវតែធ្វើការសង្កេត និងពិនិត្យឱ្យបានច្បាស់លាស់ ព្រោះវាក៏ជាសញ្ញានៃជំងឺមហារីកសុដន់ផងដែរ។ ប៉ុន្តែក្នុងករណីអ្នកខ្លះដែលមានស្ថានភាពទំហំសុដន់មិនស្មើគ្នាពីកំណើត អ្នកដែលបានលេបថ្នាំពន្យារកំណើត ឬការផ្លាស់ប្តូរទម្រង់សុដន់តាមអាយុដែលកាន់តែចាស់ទៅវិញ វាមិនមែនជាបញ្ហាដែលចោទឡើងឡើយ។


រោគសញ្ញានៃជំងឺមហារីកសុដន់ អាចធ្វើឱ្យសុដន់ប្តូរទ្រង់ទ្រាយ
ចំណាំ៖ បើទោះបីជាជំងឺមហារីកសុដន់កើតឡើងភាគច្រើនលើមនុស្សស្រីក៏ដោយ តែក៏មិនមែនមានន័យថាមនុស្សប្រុសមិនអាចកើតមាននោះទេ។ តាមការស្រាវជ្រាវក៏រកឃើញដែរថា បុរសៗមួយចំនួនអាចប្រឈមមុខនឹងជំងឺមហារីកសុដន់ដែរ ដូច្នេះមិនថាទាំងមនុស្សប្រុស ឬមនុស្សស្រីទេ ពេលសង្កេតឃើញដុំពក ឬសភាពមិនធម្មតាដែលបានរៀបរាប់ខាងលើ ត្រូវតែប្រញាប់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕

ប្រភព: Khmerload

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សម្រស់ & សុខភាព
មិនដែលដឹងសោះថា ទឹកដូងខ្ចីធម្មតាៗ ក៏អាចជួយដល់ផ្ទៃមុខ ព្រមទាំងសរសៃស្អាត និងបំបាត់បញ្ហាមុខផ្សេងៗបានដែរ ដោយវិធីសាមញ្ញៗ

ទឹកដូងខ្ចីនៅស្រុកខ្មែរយើងនេះងាយស្រួលរកទិញ និងទទួលទានមែនទែន ហើយថែមទាំងជាចំណូលចិត្តរបស់មនុស្សភាគច្រើនដែរ។ វាមានប្រយោជន៍ជាច្រើន សម្រាប់សុខភាព និងសម្រស់។ ក្រៅពីយកមកទទួលទានជាភេសជ្ជៈ ទឹកដូងខ្ចីក៏អាចយកមកថែទាំសម្រស់ផ្ទៃមុខ និងសរសៃសក់បានផងដែរ ដោយគ្រាន់តែអនុវត្តវិធីសាស្រ្តបែបងាយៗសាមញ្ញដូចខាងក្រោម។ តោះ! ចង់ដឹងថាប្រើប្រាស់ទឹកដូងដើម្បីជួយដល់ផ្នែកសម្រស់ផ្ទៃមុខ និងសរសៃសក់បានដោយរបៀបណាខ្លះមកតាមដានទាំងអស់គ្នា៖ ទឹកដូងខ្ចីស្រស់ៗ ១.ធ្វើឱ្យផ្ទៃមុខក្មេងខ្ចី និងស្រស់ថ្លា ការទទួលទានទឹកដូងខ្ចីអាចជួយធ្វើឱ្យស្បែករលោងស្រស់ថ្លា និងបណ្តេញជាតិពុលចេញពីរាងកាយ។ អ្នកគ្រាន់តែយកទឹកដូងខ្ចីមកជូត ឬលុបលាងមុខជាប្រចាំជាការស្រេច។ ២. ការពារស្បែកស្ងួត សម្រាប់ស្បែកមុខដែលមើលទៅមានសភាពស្ងួតពីធម្មជាតិ ឬស្ងួតដោយសារ អាកាសធាតុ ទឹកដូងខ្ចី គឺជាផលិតផលផ្តល់ដំណើមមួយប្រភេទដ៏មានប្រសិទ្ធភាព។ គ្រាន់តែយកដុំសម្លីជ្រលក់ទឹកដូងខ្ចីមកជូត ឬលាបលើផ្ទៃមុខជាប្រចាំ នឹងអស់បញ្ហាស្បែកស្ងួតជាមិនខាន។ ការធ្វើបែបនេះថែមទាំងអាចជួយធ្វើឱ្យផ្ទៃមុខទន់ ម៉ដ្ឋ រលោង និងមានសភាពស្រស់ស្អាត។ ៣.ទឹកជូតសម្អាតផ្ទៃមុខ ទឹកដូងខ្ចីអាចកម្ចាត់សារធាតុកខ្វក់ពីផ្ទៃមុខបានយ៉ាងប្រសើរ ធ្វើឱ្យមុខភ្លឺរលោង មានសំណើម មានសភាពស្រស់ស្អាត ថែមទាំងអាចយកមកប្រើប្រាស់ជំនួសផលិតផលជូតសម្អាតគ្រឿងសម្អាងពីផ្ទៃមុខផងដែរ។ ងាយៗគ្រាន់តែលាយទឹកក្រូចឆ្មារសម្បកលឿង (Lemon អាចរកបាននៅផ្សារទំនើប ឬប្រើក្រូចឆ្មារធម្មតាក៏បាន) ប៉ុន្មានដំណក់ចូលទៅក្នុងទឹកដូងក្នុងបរិមាណសមល្មមសម្រាប់ជូតសម្អាតផ្ទៃមុខ។ រួចយកដុំសម្លីជ្រលក់ទឹកដូងនេះមកជូតលើផ្ទៃមុខជាការស្រេច។ អ្នកអាចយកដុំសម្លីជ្រលក់ទឹកដូងខ្ចិជូតសម្អាតមុខ ៤.ប្រឆាំង និងព្យាបាលបញ្ហាសើស្បែក អាការស្បែកអាល្លែកហ្ស៊ី …

សម្រស់ & សុខភាព
យល់ដឹងពីភាពខុសគ្នា រវាងការហាត់ប្រាណពេលព្រឹក និងការហាត់ប្រាណពេលល្ងាច

តើអ្នកកំពុងរៀបចំចាប់ផ្តើម បង្កើតទម្លាប់ ហាត់ប្រាណមែនទេ? អ្នកប្រាកដជា ត្រូវគិតថាហាត់ប្រាណនៅពេលណា ទើបអាចផ្តល់អត្ថប្រយោជន៍ជាអតិបរមា មកឲ្យខ្លួនអ្នក។ ប៉ុន្តែអ្នកនៅតែមានមន្ទិលសង្ស័យ មិនដឹងថាគួរហាត់ប្រាណពេលព្រឹក ឬពេលល្ងាចនោះទេ។ មនុស្សជាច្រើន គិតថាមានតែការហាត់ប្រាណ នៅពេលព្រឹកទេ ដែលអាចផ្តល់អត្ថប្រយោជន៍សុខភាពបានល្អជាង ការហាត់ប្រាណនៅពេលល្ងាច តែក៏នៅមានអ្នកអ្នកជំនាញផ្សេងទៀត ជំទាស់គំនិតនេះដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួន ដែលអាចជួយអ្នកឲ្យសម្រេចចិត្តបានត្រឹមត្រូវបំផុត ថាអ្នកគួរហាត់ប្រាណនៅពេលព្រឹក ឬពេលល្ងាច ៖  # អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណនៅពេលព្រឹក *ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណនៅពេលព្រឹកគឺ ល្អបំផុតសម្រាប់ការ កាត់បន្ថយសម្ពាធឈាម និងជួយឲ្យគេងលក់ស្រួល។ *គេបានតាមដាន កម្រិតសម្ពាធឈាម និងលំនាំការគេង នៃមនុស្សមួយក្រុម ដែលមានអាយុចាប់ពី ៤០ ទៅ ៦០ ឆ្នាំ។ ពួកគេបានធ្វើលំហាត់ប្រាណ ជាមធ្យម ៣ ដង ក្នុងមួយសប្តាហ៍ និងមានរយៈពេល ៣០ នាទីរាល់ការហាត់ប្រាណម្តងៗ។ គេបានបែងចែកឲ្យពួកគេ ធ្វើលំហាត់ប្រាណ ៣ ពេលផ្សេងៗគ្នាគឺ …

សម្រស់ & សុខភាព
អស់កង្វល់ជាមួយនឹងបញ្ហាជើងមានក្លិនស្អុយ ដោយគ្រាន់តែអនុវត្តន៍តាមគន្លឹះងាយៗទាំងនេះ

ជើងមានក្លិនស្អុយ គឺជាបញ្ហាគួរឲ្យរំខាន និងអាក្រក់បំផុតមួយ។ ជាទូទៅក្លិនអាក្រក់ ឬក្លិនស្អុយកើតឡើងដោយសារតែការបែកញើស រួមផ្សំជាមួយនឹងដីដែលមាននៅជាប់នឹងជើង។ ខាងក្រោមជាគន្លឹះងាយៗមួយចំនួនដើម្បីដោះស្រាយបញ្ហានេះ ៖ ១០. ត្រាំជើងជាមួយទឹកអំបិល ៖ ពពួកបាក់តេរីដែលរស់នៅលើស្បែក និងក្រោមក្រចកម្រាមជើងរបស់អ្នក គឺជាមូលហេតុដ៏ចម្បងដែលបង្កឲ្យប្រអប់ជើងរបស់អ្នកប្រែជាមានក្លិនស្អុយ។ ដូច្នេះដើម្បីកម្ចាត់នូវរាល់បាក់តេរីទាំងនោះចូរត្រាំជើងរបស់អ្នកនៅក្នុងទឹកអំបិល។ អំបិលជំរុញឱ្យមានសំណើមចេញពីស្បែក និងសម្លាប់បាក់តេរី។ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ សូមសាកល្បងបន្ថែមទឹកខ្មេះ។ អ្វីដែលអ្នកត្រូវការ គឺ ទឹកខ្មេះ ១ ពែង ទឹកធម្មតា ២ ពែង និងអំបិល ១ ពែង។ ចូរត្រាំជើងក្នុងទឹកល្បាយនេះជារៀងរាល់យប់សម្រាប់រយៈពេល ២ សប្តាហ៍។ កុំភ្លេចសម្អាតដីក្រោមក្រចកជើងទាំងសងខាងចេញផង បន្ទាប់ពីត្រាំទឹកអំបិលហើយ។ ៩. ការជ្រើសរើសស្រោមជើង ៖ អ្នកគួរជ្រើសរើសស្រោមជើងដែលធ្វើឡើងពីក​​​ប្បាស ក៏ព្រោះស្រោមជើងប្រភេទនេះមិនធ្វើឲ្យហប់ជើង ជួយកាត់បន្ថយក្លិនមិនល្អ និងការបែកញើស។ ៨. ប្រើប្រាស់ផលិតផលបំបាត់ក្លិន ៖ ដើម្បីការពារស្បែកជើងពីក្លិនអាក្រក់ អ្នកអាចរកទិញថ្នាំបាញ់បំបាត់ក្លិន ឬមេរោគ ឬម្ស៉ៅបំបាត់ក្លិនស្អុយក្នុងស្បែកជើងយកមកប្រើ។ ប៉ុន្តែដើម្បីកុំឲ្យខ្ជះខ្ជាយប្រាក់ …