នារីដែលអស់ភាពបរិសុទ្ធមុនពេលរៀបការ ជួបប្រទះរឿងដែលមិនគួរអោយជឿចឹងផង?

សុខភាព&សិច

វាពិតជាកម្មពាររបស់ខ្ញុំឬ ?បានជាឆាកជីវិតរបស់ខ្ញុំជួបប្រទះនូវរឿងបែបនេះ? តើពេលណា ទើបកម្មពារទាំងនេះ និងឃ្លាតចាកឆ្ងាយពីខ្សែរជីវិតរបស់ខ្លះ?


(រូបដំណាង)
នាងខ្ញុំមានរឿងមួយចង់ចែករំលែកដល់មិត្តភក្កិនៅក្នុងFacebook ទាំងអស់អោយបានយល់ដឹង ពីទុក្ខសោក របស់នារីដែលជាភរិយា ហើយក៌មានតំណក់ឈាមម្នាក់ដែលប្រសូត្រចេញពី ជិវិតអាពាហ៌ពិពាហ៌យើងទាំងពី …. !!! ជាការពិតណាស់ជិវិតនៃការភ្លើតភ្លើនរបស់នាងខ្ញុំការពីនៅរៀន តែមួយយៈពេលខ្លីធ្វើអោយខ្ញុំបាត់បង់នូវអ្វីៗទាំងអស់ រហូតដល់វប្បដិសេរីទាំងនេះ ស្ថិតនៅអន្ទង ជាប់ប្រាណរបស់នាងខ្ញុំជារៀងរាល់ថ្ងៃ !!! កាលនោះខ្ញុំរៀន នៅថ្នាក់ទី ១១ ហើយអាយុរបស់ខ្ញុំ ប្រហែលជា ១៧ឆ្នាំ នាងខ្ញុំ ត្រូវបានមិត្តភក្កិអួសទាញ អោយធ្លាក់ចូលទៅក្នុងស្រមោលអន្ទកាលមួយដ៌ជូរចត់បំផុតស្ទើហៅលែងលឺ ….. ខ្លួនប្រាណត្រូវបាត់បង់ភាពបរិសុទ្ធ ដោយសង្សារដែលជាក្មេងស្ទាវដូចគ្នា … ហើយរៀនក៌មិនពូកែ ដែលស្ថិតនៅលំដាប់បាតថ្នាក់ទៀត ….!!!

(រូបដំណាង)
ទីបំផុតនាងខ្ញុំត្រូវបានរៀនត្រួតថ្នាក់មួយឆ្នាំ។ ដោយក្រុមគ្រួសាររបស់នាងខ្ញុំមានភាពអាម៉ាស់ ពីការតិទាន របស់អ្នកជិតខាងក៌ដូនជាអ្នកនៅភូមិផងរបងក្បែរគ្នា ទៀបប៉ាម៉ាក់សំរេច ផ្លាស់ទីលំនៅក៌ដូចជា សាលាអោយខ្ញុំចូលរៀនសាលាឯកជនចំណេះទូរទៅមួយ ក្នុងរាជធានីភ្នំពេញ ….!!!! ចាប់ពីការផ្លាស់ប្តូរទីលំនៅក៌ដូចជាសាលា គួបផ្សំទៅនឹងវិន័យដ៌តឹងរឹង របស់សាលា ផងនោះ ទើបបណ្តាលអោយនាងខ្ញុំមានការកែប្រែ និងខិតខំប្រឹងរៀន រហូតរៀនប្រលងថ្នាក់ទី ១២ នៅឆ្នាំ ២០០០ ក្រោយមកខ្ញុំក៌បន្តររៀននៅមហាវិទ្យាល័យមួយ រហូតដល់ឆ្នាំទីបី ប៉ាម៉ាក់ក៌បានរៀបចំទុកដាក់ អោយខ្ញុំមានគូរស្រករនិងគេ ដោយសារតែ ខ្ញុំចង់សងគុណ អ្នកទាំងពីរ ខ្ញុំក៌មិនប្រកែក ហើយយល់ព្រមរៀបការតាំងពីពេលនោះមកគាត់គឺជាអ្នករកជំនួញលំដាប់មធ្យមម្នាក់ ។ តើមិត្តភក្កិទាំងអស់គ្នាដឹងដែលឬទេ ?ថា តើជិវិតរបស់ខ្ញុំក្រោយពីរៀបអាពាហ៌ពិពាហ៌ រួចហើយតើមានអ្វីកើតឡើងខ្លះ? ជិវិតរបស់ខ្ញុំហាក់បីដូចជាធ្លាក់នរកជាលើកទីពីរដែរ .!!! ពុទ្ធោ ស្វាមីរបស់ខ្ញុំគឺជាមនុស្សដែល យករឿងព្រហ្មចារីជាធំយកភាពបរិសុទ្ធរបស់ខ្ញុំជាធំ …. ចាប់ទាំងពីដំបូងឡើយដែលយើងបានគេងជាមួយគ្នា គាត់ហាកបីដូចជា ស្រគត់ស្រគុំ មិនហានិយាយស្តីអ្វីទាំងអស់ …..ភាពយកចិត្តទុកដាក់ និងសេចក្តីស្រលាញ់ដែលគាត់បានប្រាប់ខ្ញុំ និងធ្វើមកលើនាងខ្ញុំ មុនថ្ងៃរៀបការ បាត់ទៅណាអស់ហើយ?

(រូបដំណាង)
ខ្ញុំព្យាយាមសួរគាត់ថាតើបងមានរឿងអី បានជាមិនសូវនិយាយស្តីបែប នេះ ? បងអាចប្រាប់អូនបានឬអត់ ? ទោះខ្ញុំជជីកសួរយ៉ាងណាក៌ដោយក៌គាត់មិនប្រាប់ខ្ញុំដែរ !!! គាត់ចាប់ផ្តើមត្រលប់មកផ្ទះវិញយប់ៗ ពេលខ្លះដល់ពាក់កណ្តាលអាធ្រាត ទើបត្រលប់មកផ្ទះវិញក៌មាន … !!! នៅយប់មួយនោះ គាត់ ស្រវឹងខ្លាំងណាស់ បើកឡានមិនរួច ក៌អោយមិត្តភក្កិជួយជូនមកដល់ផ្ទះ … ពេលមកដល់ផ្ទះ មិត្តភក្កិជួយគ្រារដល់បន្ទប់ក្រោយមិត្តភក្កិត្រលប់ទៅផ្ទះវិញ ខ្ញុំក៌បានសួរគាត់ថា ហេតុអីបានជាបងថ្ងៃនេះស្រវឹងខ្លាំងយ៉ាងនេះ ?តើបងមានដឹងដែរ ឬអត់ថាពេលនេះអូនកំពុងមាន ….. កំពុងមាន ….. គាត់ក៌សួរខ្ញុំថាមានអី ? ខ្ញុំក៌ឆ្លើយប្រាប់គាត់ ថា ខ្ញុំកំពុងមានផ្ទៃពោះ ….!!! គ្រាន់តែលឺពាក្យនេះភ្លាម គាត់ក៌ងើបឡើងអង្គុយទាំង ទន់ខ្លួន ហើយនិយាយថា ពិតអត់? ហើយខ្ញុំក៌និយាយថាជាការពិតណាស់បង …. !!! ប៉ុន្តែ គាត់បែរជាឆ្លើយមកខ្ញុំមិនថា តើអូនមានកូនជាមួយអាណា? កូននេះមិនមែនជាកូនរបស់បងទេ ….!!! មួយជីវិតបងនេះ អូនគ៌ជាអ្នកដែលធ្វើអោយបង ខកចិត្តខ្លាំងបំផុត អ្វីដែលបង រំពឹងទុកទាំងប៉ុន្មាន បែរជារលាយ ដោយសារតែអូនឯង! ហេតុអ្វីបានជាអូនឯងមិនមែនជាមនុស្សស្រីបរិសុទ្ធ ? តើអូនឯងទៅ
ដេកជាមួយអាណា មុនពេលមករៀបការជាមួយបង ? …… ភ្លាមនោះ នាងខ្ញុំភ្ញាក់ព្រឹតតែម្តង ហើយខ្ញុំមិនបានឆ្លើយតបអ្វីទាំងអស់ គិតតែពីយំ យំ យំរហូត ហើយនិយាយប្រាប់គាត់ថា អូនស្រលាញ់បង អូនពិតជាស្រលាញ់បងមែន ……. crying….. អូនដឹងថាអូនពិតជាខុសដែលអូនមិនបានប្រាប់ពីដំបូងអំពីដំណើររឿងនេះ តែអូនសួមអោយបងអធ្យាស្រ័យដល់អូន និង បំភ្លេចរឿងអតីតកាលរបស់អូនបានទេ ? អូនសូមអង្វរ ….. crying ;'( តែគាត់នៅស្ងៀមមួយសន្ទុះធំ គាត់ក៌និយាយថាមួយជិវិតរបស់បង បងស្អប់មនុស្សណាដែលកហុកបងណាស់ !!!ជាពិសេសគឺអូនឯងតែម្តង …….!!!

តើមិត្តទាំងអស់គ្នា ដឹងអត់ ខ្ញុំពិតជាមានវប្បដិសេរីខ្លាំងណាស់ តើនេះជាកម្មពាររបស់ខ្ញុំឬយ៉ាងណា? ពេលមានកម្មវីធី ជួយជុំមិត្តភក្កិ ឬចេញទៅ ក្រៅដើរលង គាត់មិនដែលយកខ្ញុំទៅជាមួយទេ !!! សូម្បីតែ ក្នុង profile facebook របស់គាត់ ក៌គ្មានរូប ខ្ញុំហើយនិងកូនស្រីរបស់គាត់ដែលមានអាយុ ៤ឆ្នាំទៅហើយ !!! គឺគ្មានសោះសូម្បីមួយសន្លឹក …….គាត់តែងតែរករឿងនាងខ្ញុំ ហើយពេលដែលឈ្លោះគ្នាម្តងៗជាមួយគាត់គាតតែងតែ កកូរកកាយ រឿងខ្ញុំមិនមែនជាក្រមុំបរិសុទ្ធសំរាប់គាត់ ….!!!រហូត …..!!! ជួនកាលខ្ញុំមានអារម្មណ៌ថាចង់ស្លាប់ អោយផុតទុក្ខទាំងឡាយ ប៉ុន្តែមិនអាចធ្វើទៅរួច ព្រោះនាងខ្ញុំអាណិតកូនស្រី ដែលគ្នាមិនទាន់ដឹងក្តី សោះ …….!!!! ខ្ញុំចង់សួរទៅមនុស្សប្រុសលើលោកថា តើមនុស្សស្រីដែលអស់ភាពបរិសុទ្ធ គឺមិនមែនជាមនុស្ស ទេឬ ? ឬមួយក៌មនសុស្សស្រីដែលអស់ភាពបរិសុទ្ធគ្រាន់តែជា តុក្កតា សំរាប់ជេរ សំរាប់រករឿងសព្វបែបយ៉ាង ?តើនៅលើលោកនេះមានមនុស្សស្រីប៉ុន្មាននាក់ដែលជួបរឿងដូចនាងខ្ញុំ ? អត្ថបទនេះ សសេរ និងរៀបរៀងដោយ Admin ផេក កំពូលអ្នកចែករំលែក ដោយផ្ទាល់ ចេញពីរឿងពិត របស់បងស្រីម្នាក់ ដែលកំពុងរស់ក្នុងរណ្តៅដ៌ខ្មៅងងឹតក្នុងសង្គមគ្រួសារមួយដែល ស្វាមី ជាមនុស្សដែលប្រកាន់ និង អតិត កាលរបស់នាង !!! ហើយបន្ទាប់ពីអ្នកទាំងអស់គ្នាបានអានអត្ថបទនេះរួច សូម យុវវ័យទាំងអស់គួរពិចាណារ ទុកជាបទពិសោធន៌នៃឆាកជីវិតរបស់ មនុស្សដែលឆ្លក់វង្វេង ដើរលេងនិងមិត្តភក្កិអួសទាញតែមួយរយៈពេលខ្លី ធ្វើអោយ មានវប្បដិសេរីអស់មួយជីវិត ។
សូមជួយ Share អត្ថបទអប់រំនេះផងដើម្បីអោយយុវវ័យបានយល់ដឹងកាត់តែច្បាស់៕
ដកស្រង់ពីផេក៖ កំពូលអ្នកចែករំលែក

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សុខភាព&សិច
ចំនុចទាំង 6យ៉ាង ដែលគូស្នេហ៍តែងតែភ្លេច នៅពេលដែលរួមភេទ

នៅពេលដែលលោកអ្នករួមដំណេក ជាមួយនឹងដៃគូរបស់លោកអ្នក អ្វីដែលអ្នកតែងតែភ្លេចនោះ គឺ ភាពរ៉ូមែនទិច ឬការផ្ដល់អារម្មណ៍សុខស្រួលទៅដៃគូម្ខាងទៀត។ យោងតាមការប្រភពព័ត៌មានរបស់បរទេស បានឲ្យដឹងថា 6ចំនុចដែល គូស្នេហ៍ក៏ ដូចជាស្វាមីភរិយា តែងតែ ជួបប្រទះ ឬបំភ្លេចចោល នៅពេលដែលរួមដំណេកជាមួយ គ្នានោះគឺមានដូចជា៖ ១. ថើប៖ តើអ្នកជឿដែរឬទេ? ដែលមានមនុស្សជាច្រើន មិនថាតែ នារីឬបុរសនោះទេ មិនបានថើបដៃគូ នៅពេលដែលរួមដំណេកជាមួយគ្នា តើមូលហេតុបណ្ដាលមកពីអ្វី? យ៉ាងណាមិញ មូលហេតុដោយសារតែ កាលៈទេសៈមិនផ្ដល់ឳកាសឲ្យ ឬពួកគេចង់ឆាប់រហ័សក្នុងការឈាន ទៅដល់ចំនុចកំពូល និងគិតថា ការថើបអាចរំខានដល់ពួកគេ។ ទោះជាយ៉ាងណា ការថើបគឺជាកត្ដាមួយដ៏សំខាន់ សម្រាប់ដៃគូរបស់លោកអ្នក ក្នុងអំឡុងពេលរួមភេទ ដែលនេះអាចចាត់ទុកជាបទពិសោធន៏ដ៏អស្ចារ្យមួយផងដែរ។ ២. ខាំ៖ មានមនុស្សជាច្រើន ដែលចូលចិត្ដ ញក់ញី ឬ ខាំចំនុចពិសេសណាមួយនៅលើដងខ្លួន នៃដៃគូរបស់ខ្លួនដោយមិន បានស្វែងយល់ថា ដៃគូរបស់ខ្លួនចូលចិត្ដនោះទេ ដែលសកម្មភាពទាំងអស់នេះ អាចបណ្ដាលឲ្យដៃគូរបស់អ្នកឈឺចាប់ ឬមានអារម្មណ៍ …

សុខភាព&សិច
ពេល​ណា​ទើប​នាង​ចង់​ឡើង​ឋានសួគ៌​?

ពេល​ខ្លះ​អ្នក​អាច​គិតថា គ្រាន់​តែ​បបួល​នាង​ឡើង​ឋានសួគ៌​មាន​ទៅ​ពិបាក​អី​? ប៉ុន្តែ​អ្នក​ក៏​មិន​អាច​សួរ​នាង​ត្រង់​ៗ​ថា​«អូន​ចង់​ឡើង​គ្រែ​ជាមួយ​បង​ទេ​?​» ដូច្នោះ​ដែរ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​នាង​មាន​ការ​ខ្មាសអៀន ឬ​ថា​មិន​ត្រូវ​ខឹង​អ្នក​ថែម​ទៀត​ផង។ ដូច្នេះ​អ្នក​គួរ​តែ​ចេះ​កត់សម្គាល់​ការ​និយាយ​ស្ដី និង​កាយវិការ​របស់​នាង​ដូច​ខាង​ក្រោម មុន​នឹង​ចាប់​ផ្ដើម​ដឹកដៃ​នាង​បង្កាត់​ភ្លើង​ស្នេហ៍​ដ៏​រោលរាល​នោះ។ កត់សម្គាល់​ការ​និយាយ​ស្ដី​របស់​នាង នៅ​ពេល​ដែល​នាង​និយាយ​អ្វី​ទាក់ទង​នឹង​សិច​ឬ​រឿង​លើ​គ្រែ​ច្រើន នោះ​មាន​ន័យ​ថា នាង​ទំនង​ជា​ចង់​ធ្វើ​រឿង​ហ្នឹង​ជាមួយ​អ្នក។ នាង​អាច​លើក​ប្រធាន​បទ​នេះ​ក្រោម​រូបភាព​ផ្សេង​ៗ ដូចជា​ចាប់ផ្ដើម​និយាយ​ពី​មិត្តភក្តិ​និង​ស្ទីល​អនុវត្ត​លើ​គ្រែ​របស់​ពួកគេ។ ជួនកាល​នាង​អាច​សួរ​នាំ​អ្នក​ពី​បញ្ហា​ផ្លូវភេទ។ សំខាន់​ឲ្យ​តែ​នាង​ចាប់ផ្ដើម​លើក​បញ្ហា​ទាក់ទង​នឹង​សិច​យក​មក​និយាយ បាន​ន័យថា​នាង​គិត​ស្រមៃ​ដល់​រឿង​នោះ​ខ្លះ​ៗ​ហើយ។ នាង​សរសើរ​ពី​គ្រែ​គេង ស្ត្រី​មាន​ទម្លាប់​មិន​និយាយ​ហៅ​បុរស​ឡើង​គ្រែ​ត្រង់​ៗ​នោះ​ទេ​។ ប្រសិន​បើ​នាង​មាន​តណ្ហា​ពុះកញ្ជ្រោល​នាង​អាច​នឹង​ព្យាយាម​សម្ដែង​ឲ្យ​អ្នក​ឃើញ​តាមរយៈ​ការ​សរសើរ​ពី​គ្រែ​គេង ជា​ភាសា​ជំនួស​ឲ្យ​ការ​អញ្ជើញ​អ្នក​មក​រួម​គ្រែ និង​សាកល្បង​ភាព​ស្រណុកស្រួល​នៅ​លើ​នោះ។ នាង​និយាយ​ស្ដី​អាសអាភាស ស្ត្រី​មួយ​ចំនួន​អាច​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ស្ដី​ដោយ​ប្រើ​ភាសា​បែប​ស៊ីជម្រៅ​ទាក់ទិន​នឹង​រឿង​ផ្លូវភេទ។ ប៉ុន្តែ​មាន​ស្ត្រី​ខ្លះ​ក៏​អាច​ប្រើ​ភាសា​សរសេរ ដូចជា​ការ​ផ្ញើសារ​និយាយ​រឿង​កំប្លែង​បែប​អាសអាភាស​ឬ​ក៏​លើក​យក​ព័ត៌មាន​ទាក់ទិន​នឹង​ប្រធានបទ​ផ្លូវភេទ​យក​មក​និយាយ​ដោយ​បើក​ចំហ​ជាមួយ​អ្នក។ នាង​ព្រលយ​ប្រាប់​ដោយ​ត្រង់​ៗ ស្ត្រី​មួយ​ចំនួន​ក៏​មិន​ចូលចិត្ត​និយាយ​បញ្ឆិតបញ្ឆៀង​ដែរ។ ជួន​កាល​នៅ​ពេល​ដែល​នាង​ទស្សនា​ភាពយន្ត ឬ​អាន​សៀវភៅ​ដែល​មាន​លក្ខណៈ​សិចស៊ី នាង​ក៏​អាច​បន្លឺ​ប្រាប់​អ្នក​ភ្លាម​ៗ​ថា នាង​ចង់​ដើរ​តួសម្ដែង​បែប​ហ្នឹង​ជាមួយ​អ្នក។ ជួនកាល​នៅ​សុខ​ៗ នាង​ក៏​អាច​ធ្លោយ​មាត់​បង្ហើប​ប្រាប់​អ្នក​ដោយ​ត្រង់​និង​គ្មាន​តម្រុយ​អ្វី​សោះ​ថា​នាង​ចង់​ឡើង​ឋានសួគ៌​។ សម្គាល់​កាយវិការ​របស់​នាង មិន​ថា​ស្ត្រី ឬ​បុរស​ទេ នៅ​ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​ផ្លូវភេទ​ពុះកញ្ជ្រោល ពួកគេ​អាច​បាត់បង់​ម្ចាស់ការ​លើ​សរីរាង្គ​មួយ​ចំនួន​របស់​ខ្លួន ដូចជា​ដៃ​ចាប់​ផ្ដើម​ប្រែ​ក្លាយ​ជា​រស់រវើក​រាវ​រក​ទីតាំង​សម្រើប​របស់​ខ្លួន ឬ​របស់​ដៃគូ។ នាង​អាច​ចាប់​ដៃ​របស់​អ្នក​ឱប​អ្នក​ថើប​កញ្ចឹងក​របស់​អ្នក ឬ​ក៏​ប៉ះពាល់​បរិវេណ​ក្បែរ​អាប្អូន​តូច​។ ជួនកាល​នាង​អាច​មិន​អនុវត្ត​ត្រង់​ៗ ដោយ​នាង​ធ្វើ​ជា​ចេតនា​ផ្ដេក​ឬ​ដួល​លើ​អ្នក ដើម្បី​ឲ្យ​អ្នក​ឱបក្រសោប​នាង​មុន រួច​នាង​ក៏​មាន​លេស​តបត​មក​វិញ​ក៏​ថា​បាន​។ នាង​ទុក​ភ័ស្ដុតាង​ដោយ​ចេតនា នៅ​ពេល​ដែល​អ្នក​ត្រឡប់​មក​ផ្ទះ​វិញ …

សុខភាព&សិច
ចង់​រួមភេទ​ឱ្យ​មាន​កូន ឬ​គ្មាន​កូន រឿង​ទាំងនេះ​អាច​ជួយ​អ្នក​បាន

គូស្វាមីភរិយា​ប្រាថ្នា​ចង់​ក្លាយ​ជា​ឪពុក​ម្តាយ​គេ​ត្រូវ​សម្គាល់​មើល​ថ្ងៃ​បង្ក​ពង​កំណើត។ ជា​ការពិត​ណាស់ គូស្វាមីភរិយា​មិន​ទាន់​ចង់​ក្លាយ​ជា​ឪពុក​ម្តាយ​គេ​ក៏​ត្រូវ​ដឹង​ពី​ថ្ងៃ​បង្ក​ពង​កំណើត​នេះ​ផង​ដែរ។ ចង់​មាន​កូន​ត្រូវការ​រៀបចំ​គម្រោង។ អនុវត្ត​តាម​វិធី​ពន្យា​កំណើត​ដែល​សុវត្ថិភាព​ប្រសើរ​ជាង​ទៅ​យក​កូន​ចេញ​ដោយសារ​មិន​ទាន់​ចង់​បាន។ ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​ការពិត​គួរ​ឱ្យ​ភ្ញាក់ផ្អើល​អំពី​ការបង្ក​ពង​កំណើត​របស់​ស្ត្រី៖ ការពិត ១ កោសិកា​មេ​ជីវិត​អាច​រស់​បាន​រយៈពេល ៣-៥ ថ្ងៃ​បន្ទាប់ពី​វា​បាន​ចូល​ទៅក្នុង​ខ្លួន​ស្ត្រី។ ប៉ុន្តែ​ពង​បង្ក​កំណើត​ស្ត្រី​អាច​រស់​បាន​ត្រឹមតែ ៦-១២ ម៉ោង​ប៉ុណ្ណោះ។ ប្រសិនបើ​ការបង្ក​កំណើត​កើតឡើង​មុន​ពេល​នេះ ស្ត្រី​នឹង​មាន​ផ្ទៃពោះ។ ការពិត ២ បើសិន​វដ្ត​រដូវ​ចុងក្រោយ​របស់​អ្នក​នៅ​ថ្ងៃ​ទី ៣០-៣១ នោះ​ថ្ងៃ​បង្ក​ពង​កំណើត​អ្នក​នឹង​នៅ​ថ្ងៃ​ទី ១១-១៤។ ចងចាំ​គំនិត​នេះ​ទុក ដូច្នេះ​អ្នក​អាច​រៀបចំ​គម្រោង​រួមភេទ​ជាមួយគ្នា​បាន។ ការពិត ៣ គន្លឹះ​មួយ​ផ្សេង​ទៀត​បង្ហាញ​ថា ពង​បង្ក​កំណើត ជា​ទឹករំអិល​ក្នុង​ក​ស្បូន។ ស្លេស្ម​ត្រូវ​បាន​បញ្ចេញ​ដោយ​ក​ស្បូន។ គោលដៅ​ពី​ក្រោយ​របស់​វា​គឺ កោសិកា​មេ​ជីវិត​ធ្វើ​ដំណើរ​រហូត​ដល់​ជួប​ពង​បង្ក​កំណើត​ស្ត្រី។ ការពិត ៤ ស្ត្រី​ខ្លះ​អាច​ដឹង​ពី​ថ្ងៃ​បង្ក​ពង​កំណើត ព្រោះ​ពួកនាង​តែងតែ​ជួប​នឹង​អាការៈ​ឈឺចាប់​តិចៗ​ក្នុង​អំឡុង​ពាក់កណ្តាល​វដ្ត​រដូវ​ប្រចាំ​ខែ។ ការពិត ៥ ក្នុង​អំឡុង​ថ្ងៃ​បង្ក​ពង​កំណើត សម្រស់​ស្ត្រី​កាន់តែ​មាន​ភាពទាក់ទាញ​ខ្លាំង​ឡើង។ រឿង​នេះ​កើតឡើង​ដោយ​មិន​ដឹង​ខ្លួន ដោយសារ​បរិស្ថាន​ក្នុង​ខ្លួន​ស្ត្រី។ សម្លេង​នាង​ក៏​ផ្លាស់ប្តូរ​ដែរ។ សូរ​សម្លេង​នាង​អាច​នឹង​ខ្ពស់​ជាង​ធម្មតា។ ការពិត ៦ សូម្បីតែ​ញ្ញាណ​ក្លិន​របស់​នាង​ក៏​ឡើង​ខ្ពស់​ដែរ ក្នុង​អំឡុង​ថ្ងៃ​បង្ក​ពង​កំណើត​នេះ។ បុរស​មាន​ក្លិន​ខ្លួន​ក្រអូប​នឹង​ទាក់ទាញ​ចំណង់​តណ្ហា​ផ្លូវភេទ​ស្ត្រី​ក្នុង​ថ្ងៃ​បង្ក​ពង​កំណើត៕