មិនដែលដឹងសោះថា ទឹកដូងខ្ចីធម្មតាៗ ក៏អាចជួយដល់ផ្ទៃមុខ ព្រមទាំងសរសៃស្អាត និងបំបាត់បញ្ហាមុខផ្សេងៗបានដែរ ដោយវិធីសាមញ្ញៗ

សម្រស់ & សុខភាព

ទឹកដូងខ្ចីនៅស្រុកខ្មែរយើងនេះងាយស្រួលរកទិញ និងទទួលទានមែនទែន ហើយថែមទាំងជាចំណូលចិត្តរបស់មនុស្សភាគច្រើនដែរ។ វាមានប្រយោជន៍ជាច្រើន សម្រាប់សុខភាព និងសម្រស់។

ក្រៅពីយកមកទទួលទានជាភេសជ្ជៈ ទឹកដូងខ្ចីក៏អាចយកមកថែទាំសម្រស់ផ្ទៃមុខ និងសរសៃសក់បានផងដែរ ដោយគ្រាន់តែអនុវត្តវិធីសាស្រ្តបែបងាយៗសាមញ្ញដូចខាងក្រោម។

តោះ! ចង់ដឹងថាប្រើប្រាស់ទឹកដូងដើម្បីជួយដល់ផ្នែកសម្រស់ផ្ទៃមុខ និងសរសៃសក់បានដោយរបៀបណាខ្លះមកតាមដានទាំងអស់គ្នា៖


ទឹកដូងខ្ចីស្រស់ៗ
១.ធ្វើឱ្យផ្ទៃមុខក្មេងខ្ចី និងស្រស់ថ្លា
ការទទួលទានទឹកដូងខ្ចីអាចជួយធ្វើឱ្យស្បែករលោងស្រស់ថ្លា និងបណ្តេញជាតិពុលចេញពីរាងកាយ។ អ្នកគ្រាន់តែយកទឹកដូងខ្ចីមកជូត ឬលុបលាងមុខជាប្រចាំជាការស្រេច។

២. ការពារស្បែកស្ងួត
សម្រាប់ស្បែកមុខដែលមើលទៅមានសភាពស្ងួតពីធម្មជាតិ ឬស្ងួតដោយសារ អាកាសធាតុ ទឹកដូងខ្ចី គឺជាផលិតផលផ្តល់ដំណើមមួយប្រភេទដ៏មានប្រសិទ្ធភាព។

គ្រាន់តែយកដុំសម្លីជ្រលក់ទឹកដូងខ្ចីមកជូត ឬលាបលើផ្ទៃមុខជាប្រចាំ នឹងអស់បញ្ហាស្បែកស្ងួតជាមិនខាន។ ការធ្វើបែបនេះថែមទាំងអាចជួយធ្វើឱ្យផ្ទៃមុខទន់ ម៉ដ្ឋ រលោង និងមានសភាពស្រស់ស្អាត។

៣.ទឹកជូតសម្អាតផ្ទៃមុខ
ទឹកដូងខ្ចីអាចកម្ចាត់សារធាតុកខ្វក់ពីផ្ទៃមុខបានយ៉ាងប្រសើរ ធ្វើឱ្យមុខភ្លឺរលោង មានសំណើម មានសភាពស្រស់ស្អាត ថែមទាំងអាចយកមកប្រើប្រាស់ជំនួសផលិតផលជូតសម្អាតគ្រឿងសម្អាងពីផ្ទៃមុខផងដែរ។

ងាយៗគ្រាន់តែលាយទឹកក្រូចឆ្មារសម្បកលឿង (Lemon អាចរកបាននៅផ្សារទំនើប ឬប្រើក្រូចឆ្មារធម្មតាក៏បាន) ប៉ុន្មានដំណក់ចូលទៅក្នុងទឹកដូងក្នុងបរិមាណសមល្មមសម្រាប់ជូតសម្អាតផ្ទៃមុខ។ រួចយកដុំសម្លីជ្រលក់ទឹកដូងនេះមកជូតលើផ្ទៃមុខជាការស្រេច។


អ្នកអាចយកដុំសម្លីជ្រលក់ទឹកដូងខ្ចិជូតសម្អាតមុខ
៤.ប្រឆាំង និងព្យាបាលបញ្ហាសើស្បែក
អាការស្បែកអាល្លែកហ្ស៊ី ប្រតិកម្ម ឬបញ្ហាសើស្បែកផ្សេងៗ ទឹកដូងខ្ចីក៏អាចជួយដោះស្រាយបញ្ហាបាន។ ដោយគ្រាន់តែលាបទឹកដូងខ្ចីលើស្បែកដែលមានបញ្ហា ឬវិធីម្យ៉ាងទៀត អ្នកអាចលាយទឹកដូងនៅក្នុងទឹកមួយធុង សម្រាប់ងូតទឹកជាប្រចាំត្រឹមតែ ២ ទៅ ៣ថ្ងៃជាការស្រេច។ វិធីនេះអាចជួយប្រឆាំងនឹងមេរោគផ្សិត និងបាក់តេរីផ្សេងៗបានយ៉ាងល្អ ថែមទាំងអាចធ្វើឱ្យបញ្ហាមុខរបួសសើស្បែកឆាប់ជាសះស្បើយផងដែរ។

៥. ការពារពីមុនគ្រប់ប្រភេទ និងប្រឆាំងនឹងស្នាមជ្រួញ
ងាយៗគ្រាន់តែអ្នកលាប ឬយកដុំសម្លីជូតទឹកដូងខ្ចីឱ្យសព្វផ្ទៃមុខរាល់យប់មុនពេលចូលគេង ហើយចាំលាងទឹកចេញពេលព្រឹកជាប្រចាំ ឬជារៀងរាល់ថ្ងៃនោះ អាចជួយដល់បញ្ហាស្បែកបានច្រើនប្រភេទ ដូចជា៖ បំបាត់ស្នាមមុខច្រើនប្រភេទដូចជា៖ ស្នាមមុន ស្នាមខ្មៅ ជាំ អុចផ្សេងៗ និងស្នាមចាស់ជ្រីវជ្រួញបានយ៉ាងល្អផងដែរ។ បន្ថែមពីនេះ វាថែមទាំងអាចជួយការពារផ្ទៃមុខពីការកើតមុន ព្រមទាំងធ្វើឱ្យផ្ទៃមុខភ្លឺ រលោង និងមានភាពស្រស់ថ្លាក្មេងខ្ចីជាងវ័យទៀតផង។

៦.ស្បែកមុខឡើងប្រេង/ខ្លាញ់
គ្រាន់តែឧស្សាហ៍លុបលាងមុខ ឬជូតមុខដោយប្រើទឹកដូងខ្ចី អាចជួយកាត់បន្ថយជាតិប្រេងលើផ្ទៃមុខបានយ៉ាងល្អ ថែមទាំងធ្វើឱ្យផ្ទៃមុខភ្លឺ រលោង និងមានសភាពស្រស់ស្អាតផងដែរ។


យកទឹកដូងមកលុបលាងមុខជាប្រចាំក៏អាចធ្វើឱ្យមុខស្អាតបានដែរ
៧. ជួយដល់សក់ដែលរួញ/សំពោង និងជ្រុះសក់
ក្រៅពីអាចទទួលទាន និងយកមកថែទាំងរូបសម្រស់ផ្ទៃមុខ ទឹកដូងក៏អាចជួយដល់បញ្ហាសរសៃសក់បានផងដែរ។

គ្រាន់តែយកទឹកដូងខ្ចីមកលាបលើសរសៃសក់ឱ្យសព្វ រួចធ្វើការម៉ាស្សាថ្នមៗបន្ថែមទៀតនោះអាចជួយដល់បញ្ហាសក់ដែលធ្លាប់តែសំពោងឬរួញ ឱ្យប្រែមកជាមានសភាពត្រង់ ទន់ និងរលោងស្អាត។ ពិសេសនោះ ទឹកដូងក៏អាចជួយការពារ និងកាត់បន្ថយបញ្ហាជ្រុះសក់ ផុយស្រួយ ឱ្យប្រែជាមានសភាពរឹងមាំ និងមានសុខភាពល្អឡើងវិញថែមទៀតផង។

៨. ការពាររមាស់ និងអង្គែស្បែកក្បាល
ដូចដែលបានរៀបរាប់ខាងលើរួចមកហើយ ទឹកដូងអាចជួយប្រឆាំងមេរោគបាក់តេរី និងផ្សិតផ្សេងៗបានយ៉ាងល្អប្រសើរ។ ដូច្នេះគ្រាន់តែយកទឹកដូងម៉ាស្សាលើស្បែកក្បាលងាយៗ ជាប្រចាំអាចជួយការពារ និងបំបាត់បញ្ហារលាកស្បែកក្បាល អាការរមាស់ និងឡើងអង្គែបានយ៉ាងល្អផងដែរ។


យកទឹកដូងលាបម៉ាស្សាថ្នមៗសរសៃសក់ក៏អាចធ្វើឱ្យសក់រឹងមាំផងដែរ
ចំណាំ៖
ក្រៅពីអនុវត្តវិធីថែទាំងសម្រស់តាមបែបខាងលើហើយ កុំភ្លេចទទួលទានទឹកដូចខ្ចីបន្ថែម និងយកទឹកដូងលុបលាងជាប្រចាំផង ព្រោះវាអាចជួយដល់ស្បែកច្រើនណាស់ពីខាងក្នុងខ្លួនរបស់អ្នក។ វាអាចធ្វើឱ្យស្បែកមានសភាពស្រស់ថ្លា ក្មេងខ្ចី ភ្លឺរលោង និងប្រឆាំងភាពចាស់ជ្រីវជ្រួញ ជាពិសេសល្អបំផុតសម្រាប់អ្នកដែលមានអាយុចាប់ពី ២៥ឆ្នាំ ទៅដល់ ៤០ឆ្នាំឡើងទៅ៕


គ្រាន់តែទទួលទានទឹកដូងខ្ចិជាប្រចាំអាចធ្វើឱ្យស្បែកស្អាតពីខាងក្នុង

ប្រភព: Khmerload

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សម្រស់ & សុខភាព
រោគសញ្ញានៃជំងឺមហារីកសុដន់ ដែលមនុស្សស្រីភាគច្រើន តែងតែមើលរំលងរហូតដល់ហួសពេល!

ជំងឺមហារីកសុដន់ គឺជាឃាតករមួយដែលបានឆក់យកជីវិតស្ត្រីអស់ជាច្រើននៅជុំវិញពិភពលោក ។ មូលហេតុដោយសារការធ្វេសប្រហែសអំពីបញ្ហាសុខភាព និងមិនបានដឹងពីរោគសញ្ញានៃជំងឺមួយនេះឱ្យបានទាន់ពេលវេលា។ ជាពិសេសតែងតែគិតថា វាគ្រាន់តែជារោគសញ្ញាមួយធម្មតាៗប៉ុណ្ណោះ។ ជាការពិតណាស់ បើទោះបីវាជាជំងឺកាចសាហាវយ៉ាងណាក្តី ប្រសិនជាអ្នកបានយល់ដឹងមុន និងបានពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឱ្យបានទាន់ពេលវេលា អាចនឹងមានវិធីព្យាបាល និងធ្វើឱ្យមានភាពធូរស្រាលជាងមុនបានផងដែរ។ ដូច្នេះមកតាមដានរោគសញ្ញានៃជំងឺមហារីកសុដន់ទាំងអស់គ្នា៖ រោគសញ្ញានៃជំងឺមហារីកសុដន់ដែលត្រូវតែដឹង # ចុងសុដន់ប្រះស្រការ (ស្ងួត) នៅសុខៗស្រាប់តែចុងសុដន់របស់អ្នកប្រែជាស្ងួត របកៗ និងដូចជាចង់ប្រះទៀតនោះ វាអាចជាសញ្ញាដែលអាចបញ្ជាក់បានថាអ្នកកំពុងប្រឈមមុខនឹងជំងឺមហារីកសុដន់ហើយ។ ប៉ុន្តែករណីលើកលែង សម្រាប់អ្នកដែលគ្រាន់តែមានអាការស្ងួតស្បែកធម្មតាៗ វានឹងបាត់ទៅវិញក្នុងពេលដ៏ខ្លី តែសម្រាប់អ្នកដែលមានជំងឺមហារីកសុដន់ នឹងមិនជាសះស្បើយឡើយ ដែលនេះធ្វើឱ្យមនុស្សស្រីជាច្រើនមើលរំលងព្រោះគិតថាស្មានតែជារោគសញ្ញានៃអាការស្ងួតស្បែកធម្មតា។ # សុដន់ប្រែជាពណ៌ក្រហម អាការក្រហមនៅលើស្បែករាងកាយ និងនៅលើសុដន់ដោយគ្មានការឈឺចាប់ ឬគ្មានសភាពក្តៅឧណ្ហៗទេនោះ គ្រាន់តែជារោគសញ្ញានៃការឆ្លងមេរោគមួយធម្មតាតែប៉ុណ្ណោះ ។ តែប្រសិនជាវាកើតមានអាការក្រហម ហើម អាចនឹងឡើងកន្ទូល រមាស់ ឡើងខ្មៅ និងឈឺចាប់មិនបាត់វិញនោះ វាអាចជាបញ្ហាជំងឺមហារីកសុដន់ជាមិនខាន ដែលពេលខ្លះវាអាចកើតមានអាការជាក្រហម ឬពណ៌ផ្កាឈូក លេចឡើងផងដែរ។ # ដុំពក ឬហើមកូនកណ្តុរក្រោមក្លៀក អាការកើតមានដុំពក ឬហើមកូនកណ្តុរលើក្លៀក …

សម្រស់ & សុខភាព
យល់ដឹងពីភាពខុសគ្នា រវាងការហាត់ប្រាណពេលព្រឹក និងការហាត់ប្រាណពេលល្ងាច

តើអ្នកកំពុងរៀបចំចាប់ផ្តើម បង្កើតទម្លាប់ ហាត់ប្រាណមែនទេ? អ្នកប្រាកដជា ត្រូវគិតថាហាត់ប្រាណនៅពេលណា ទើបអាចផ្តល់អត្ថប្រយោជន៍ជាអតិបរមា មកឲ្យខ្លួនអ្នក។ ប៉ុន្តែអ្នកនៅតែមានមន្ទិលសង្ស័យ មិនដឹងថាគួរហាត់ប្រាណពេលព្រឹក ឬពេលល្ងាចនោះទេ។ មនុស្សជាច្រើន គិតថាមានតែការហាត់ប្រាណ នៅពេលព្រឹកទេ ដែលអាចផ្តល់អត្ថប្រយោជន៍សុខភាពបានល្អជាង ការហាត់ប្រាណនៅពេលល្ងាច តែក៏នៅមានអ្នកអ្នកជំនាញផ្សេងទៀត ជំទាស់គំនិតនេះដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួន ដែលអាចជួយអ្នកឲ្យសម្រេចចិត្តបានត្រឹមត្រូវបំផុត ថាអ្នកគួរហាត់ប្រាណនៅពេលព្រឹក ឬពេលល្ងាច ៖  # អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណនៅពេលព្រឹក *ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណនៅពេលព្រឹកគឺ ល្អបំផុតសម្រាប់ការ កាត់បន្ថយសម្ពាធឈាម និងជួយឲ្យគេងលក់ស្រួល។ *គេបានតាមដាន កម្រិតសម្ពាធឈាម និងលំនាំការគេង នៃមនុស្សមួយក្រុម ដែលមានអាយុចាប់ពី ៤០ ទៅ ៦០ ឆ្នាំ។ ពួកគេបានធ្វើលំហាត់ប្រាណ ជាមធ្យម ៣ ដង ក្នុងមួយសប្តាហ៍ និងមានរយៈពេល ៣០ នាទីរាល់ការហាត់ប្រាណម្តងៗ។ គេបានបែងចែកឲ្យពួកគេ ធ្វើលំហាត់ប្រាណ ៣ ពេលផ្សេងៗគ្នាគឺ …

សម្រស់ & សុខភាព
អស់កង្វល់ជាមួយនឹងបញ្ហាជើងមានក្លិនស្អុយ ដោយគ្រាន់តែអនុវត្តន៍តាមគន្លឹះងាយៗទាំងនេះ

ជើងមានក្លិនស្អុយ គឺជាបញ្ហាគួរឲ្យរំខាន និងអាក្រក់បំផុតមួយ។ ជាទូទៅក្លិនអាក្រក់ ឬក្លិនស្អុយកើតឡើងដោយសារតែការបែកញើស រួមផ្សំជាមួយនឹងដីដែលមាននៅជាប់នឹងជើង។ ខាងក្រោមជាគន្លឹះងាយៗមួយចំនួនដើម្បីដោះស្រាយបញ្ហានេះ ៖ ១០. ត្រាំជើងជាមួយទឹកអំបិល ៖ ពពួកបាក់តេរីដែលរស់នៅលើស្បែក និងក្រោមក្រចកម្រាមជើងរបស់អ្នក គឺជាមូលហេតុដ៏ចម្បងដែលបង្កឲ្យប្រអប់ជើងរបស់អ្នកប្រែជាមានក្លិនស្អុយ។ ដូច្នេះដើម្បីកម្ចាត់នូវរាល់បាក់តេរីទាំងនោះចូរត្រាំជើងរបស់អ្នកនៅក្នុងទឹកអំបិល។ អំបិលជំរុញឱ្យមានសំណើមចេញពីស្បែក និងសម្លាប់បាក់តេរី។ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ សូមសាកល្បងបន្ថែមទឹកខ្មេះ។ អ្វីដែលអ្នកត្រូវការ គឺ ទឹកខ្មេះ ១ ពែង ទឹកធម្មតា ២ ពែង និងអំបិល ១ ពែង។ ចូរត្រាំជើងក្នុងទឹកល្បាយនេះជារៀងរាល់យប់សម្រាប់រយៈពេល ២ សប្តាហ៍។ កុំភ្លេចសម្អាតដីក្រោមក្រចកជើងទាំងសងខាងចេញផង បន្ទាប់ពីត្រាំទឹកអំបិលហើយ។ ៩. ការជ្រើសរើសស្រោមជើង ៖ អ្នកគួរជ្រើសរើសស្រោមជើងដែលធ្វើឡើងពីក​​​ប្បាស ក៏ព្រោះស្រោមជើងប្រភេទនេះមិនធ្វើឲ្យហប់ជើង ជួយកាត់បន្ថយក្លិនមិនល្អ និងការបែកញើស។ ៨. ប្រើប្រាស់ផលិតផលបំបាត់ក្លិន ៖ ដើម្បីការពារស្បែកជើងពីក្លិនអាក្រក់ អ្នកអាចរកទិញថ្នាំបាញ់បំបាត់ក្លិន ឬមេរោគ ឬម្ស៉ៅបំបាត់ក្លិនស្អុយក្នុងស្បែកជើងយកមកប្រើ។ ប៉ុន្តែដើម្បីកុំឲ្យខ្ជះខ្ជាយប្រាក់ …