ពិសាបន្លែផ្លែឈើច្រើន ជួយចៀសពីជំងឺមហារីកពោះវៀន

សុខភាព

​ប្រសិនបើ​អ្នក​ចង់​ជៀស​ផុតពី​គ្រោះថ្នាក់​នៃ​ជំងឺមហារីក​ពោះវៀន អ្នក​គួរ​ចាប់ផ្តើម​បន្ថែម​របប​អាហារ​ដូចជា​ផ្លែឈើ និង សាច់​ត្រី​ឱ្យបាន​ច្រើន​ហើយ ព្រោះ​វា​អាចជួយ​កាត់បន្ថយ​ជំងឺមហារីក​ពោះវៀន​បាន​ជាង ៨៦ ភាគរយ​ឯណោះ ។ ​គេ​បានដឹងហើយថា ជំងឺមហារីក​តែងតែមាន​ជាប់ទាក់ទង​នឹង​កង្វះ​អាហារ​កាក​សរសៃ និង ការបរិភោគ​អាហារ​សាច់​ក្រហម គ្រឿង​ស្រវឹង និង អាហារ​មួយចំនួន​ដែលមាន​កម្រិត​កាឡូរី​ខ្ពស់ ។

​តាម​ការសិក្សា​ថ្មី​មួយ និង តាមរយៈ​បទ​បង្ហាញ​នៅ World Congress on Gastrointestinal Cancer បានធ្វើ​តេស្ត​ទៅលើ​មនុស្ស​ចំនួន ៨០៨ នាក់ រកឃើញថា​មនុស្ស​ដែលមាន​បញ្ហា​សុខភាព​ និង ​ជំងឺមហារីក​ពោះវៀនច្រើន​មាន​អាយុ​ចន្លោះ​ពី ៤០ ទៅ ៧០ ឆ្នាំ ។

​លោក Naomi Fliss Isakov មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Tel- Avis ក្នុងប្រទេស​អ៊ី​ស្រា​អែល បាន​រកឃើញថា​មនុស្ស​ដែល​ពិសា​បន្លែ និង ផ្លែឈើ​ច្រើន​ក្នុងរបប​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ អាចជួយ​កាត់បន្ថយ​បាន ៣០ ភាគរយ នៃ​អត្រា​ឈានទៅ​កើត​ជំងឺមហារីក​ពោះវៀនជាង​អ្នក​ដែល​មិន​ចូលចិត្ត​ពិសា​ផ្លែឈើ ។​

​ដូច្នេះ​អ្នក​គួរ​ពិសា​ផ្លែឈើ និង បន្លែ​ឱ្យបាន​ច្រើន ជាពិសេស​គួរ​បន្ថែម​អាហារ​ប្រភេទ​គ្រាប់​ធញ្ញជាតិ សណ្តែក និង សាច់​ត្រី ឫ សាច់មាន់ សាច់​ទា ជាដើម ព្រោះ​វា​មាន​សារធាតុខ្លាញ់​ងាយ​រលាយ​ជាង​អាហារ​ពី​សាច់សត្វ​ដទៃទៀត ៕

ប្រភព : pmhotnews

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

សុខភាព
15 ចំនុចដែលយើងតែងយល់ខុសទៅលើការសម្រកទម្ងន់

ការដាក់កំហិតខ្លូនឯងក្នុងការញំាុអាហារដើម្បីសម្រកទម្ងន់ ដំបូងគឺច្បាស់ជាវេទនាហើយ តែបើធ្វើជាប្រចាំ វានឹងក្លាយវាទៅជារឿងស្រួល តែអ្នកខ្លះខំ Diet ប៉ុណ្ណាក៏នៅតែមិនព្រមចុះដែរ នេះអាចមកពី Diet របស់យើងធ្វើខុសវិធីក៏ថាបានដែរ។ ថ្ងៃនេះ យើងខ្ញុំ ក៏បាននាំយក 15 ចំនុចដែលយើងតែងយល់ច្រឡំទាក់ទងវិធី Diet ។ ទៅមើលៗថាមានអីខ្លះ។ 1. អត់អាហារពេលព្រឹក ការញាំុតែបន្តិចឬមិនញាំុអាហារពេលព្រឹកសោះនោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ហេវនិងញាំុអាហារលើសអ្វីដែលអ្នកត្រូវក្នុងមួយថ្ងៃតែម្តង ការញាំុអាហារពេលព្រឹកដែលសាក់សម គឺ នំប័ុង Whole weat 2 បន្ទះ លាបប័រស្តើងៗព្រមទាំងដាក់ចេកពីលើ វានឹងជួយឲ្យដំនើរការបំលែងអាហារទៅជាថាមពលក្នុងរាងកាយចាប់ផ្តើមធ្វើការ ហើយការពារមិនឲ្យអ្នកមានអាការហេវហត់នៅពេលថ្ងៃទៀតផង។ 2. មិនកត់ចំណាំថាខ្លួនញាំុអ្វីខ្លះ ទោះជាស្តាប់ទៅដូចជារញ៉េរញ៉ៃបន្តិច តែការមិនព្រមកត់ត្រាថាអ្នកញាំុអ្វីខ្លះក្នុងមួយថ្ងៃៗនោះ អ្នកនឹងមិនដឹងថាអ្នកត្រូវគិតគូពីចំនួន និង បរិមាណអាហារយ៉ាងណា ហើយវានឹងធ្វើឲ្យអ្នកឡើងគីឡូដោយមិនដឹងខ្លួនទៀតផង។ 3. គិតតែពីញាំុអាហារមានបរិមាណខ្លាញ់ទាប អាហារដែលមានកម្រិតជាតិខ្លាញ់ទាបទាំងនោះគឺសុទ្ធតែមានជាតិស្ករច្រើនព្រោះវានឹងប៉ះប៉ូវជាមួយជាតិខ្លាញ់ដែលទាបទាំងនោះ ដូចនេះមានន័យថា អ្នកនឹងបានទទួលបិរមាណ Calories ច្រើនជាងអាហារធម្មតា ឧទាហរណ៍ដូចជានំ Muffin ដែលមានកម្រិតជាតិខ្លាញ់ទាបអាមាន …

សុខភាព
អត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យរបស់ «ស្នៀតពោត»

ស្នៀតពោត ឬក្តិបពោត/កូនពោតនេះ មិនមែនជាបន្លែមកពីណាឆ្ងាយនោះទេ វាគឺជាពោតតូចៗដែលមិនទាន់ធំរូបរាងជាផ្លែពោតនៅឡើយ ដែលគេពេញនិយមបេះវាជាបន្លែទទួលទាន។ ស្នៀតពោត បានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន មិនថាយកមក ឆា ស្ងោរ (ប្រហើរ ឬសម្លក់) អាំង និងជាបន្លែផ្ទាប់អន្លក់ទឹកគ្រឿង/ប្រហុក នោះទេ ជាពិសេសគឺជាបន្លែនៅក្នុងឆ្នាំងស៊ុបតែម្តង។ ជាការពិតណាស់ ស្នៀតពោតមិនត្រឹមតែមានរសជាតិឆ្ងាញ់សម្រាប់តែការទទួលទានប៉ុណ្ណោះទេ តែវាក៏ជាជាបន្លែ ដែលមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់អ្នកផងដែរ។ ដូច្នេះ មកតាមដានទាំងអស់គ្នាមើល៍ ថាតើស្នៀតពោត ឬកូនពោតនេះមានអត្ថប្រយោជន៍ចំពោះសុខភាពអ្វីខ្លះ៖ ស្នៀតពោត បានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន # ជួយបន្ថយសម្ពាធឈាម ស្នៀតពោតសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាធាតុដ៏សំខាន់មួយនៅក្នុងចំណោមសារធាតុសំខាន់ជាច្រើនផ្សេងទៀតដែលមាននៅក្នុងស្នៀតពោត។ ជាតិប៉ូតាស្យូមនេះ មានសារសំខាន់ណាស់សម្រាប់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះប្រសិនជាអ្នកមានជំងឺលើសឈាម និងចង់គ្រប់គ្រងសម្ពាធឈាមឱ្យស្ថិតនៅក្នុងកម្រិតប្រក្រតីចៀសវាងហានិភ័យគ្រោះថ្នាក់ផ្សេងៗ អ្នកគ្រាន់តែទទួលទានស្នៀតពោតជារបបអាហារប្រចាំថ្ងៃឱ្យបានច្រើនតាមដែលអាចធ្វើបានតែប៉ុណ្ណោះ។ # ជំនួយសុខភាពភ្នែក វីតាមីន A ដែលមាននៅក្នុងស្នៀតពោត អាចជួយពង្រឹងដល់សុខភាពកែវភ្នែក ធ្វើឱ្យកែវភ្នែកភ្លឺថ្លាស្រឡះល្អ …

សុខភាព
គុណប្រយោជន៏សំខាន់ៗទាំង៨យ៉ាង របស់ទឹកក្រូចឆ្មារ ដែលអ្នកអាចនឹង មិនធ្លាប់បានដឹង…

១) សម្បួរជាតិប៉ូតាស៉្យូម៖ ក្រូចឆ្មារគឺសម្បូរជាតិ ប៉ូតាស៉្យូមណាស់ ដែលអាចជួយដល់បេះដូង និងខួរក្បាល មានសុខភាពល្អបាន។ ដូច្នេះអ្នក អាចពិសារទឹកក្រូចឆ្មារ មួយកែវជារៀងរាល់ថ្ងៃបាន។ ២) រំលាយជាតិអាស៊ីតបានល្អ៖ ដូចអ្នកបានដឹងហើយ ថាទឹកក្រូចឆ្មារ អាចរំលាយជាតិពុល និងជាតិអាស៊ីតក្នុងសរីរាង្គខាងក្នុងបាន។ ជាពិសេស វាជួយព្យាបាល បញ្ហាឆ្អល់ចុងដង្ហើម និង ភើបាន។ ៣) កាត់បន្ថយក្លិនមាត់៖ ក្រូចឆ្មារ អាចកាត់ជាតិអាស៊ីតពីក្នុងមាត់បាន ដូច្នេះអ្នកគួរតែពិសារទឹកក្រូចឆ្មារ បន្ទាប់ពីដុះធ្មេញរួច ពីព្រោះអាច កាត់ក្លិនមាត់ បានយ៉ាងល្អ។ ៤) ស្បែក៖ ទឹកក្រូចឆ្មារមិនត្រឹម តែជួយលើសុខភាពមួយមុខទេ គឺអាចជួយដល់ស្បែក ដែលមានសភាពជាំ ពីការប៉ះទង្គិចអ្វីមួយ រឺក៏មាន ស្នាមជ្រួញ ទឹកក្រូចឆ្មារអាច កាត់បន្ថយបញ្ហានេះ បានដែរ។ ៥) ជួយសម្រកទម្ងន់៖ ក្រូចឆ្មារមានផ្ទុក ជាតិសរសៃច្រើន ដែលជួយអោយអ្នក អាចសម្រកទម្ងន់បានយ៉ាង ឆាប់រហ័ស។ ៦) …