Blog
ពត័មាន

15 ចំនុចដែលយើងតែងយល់ខុសទៅលើការសម្រកទម្ងន់

ការដាក់កំហិតខ្លូនឯងក្នុងការញំាុអាហារដើម្បីសម្រកទម្ងន់ ដំបូងគឺច្បាស់ជាវេទនាហើយ តែបើធ្វើជាប្រចាំ វានឹងក្លាយវាទៅជារឿងស្រួល តែអ្នកខ្លះខំ Diet ប៉ុណ្ណាក៏នៅតែមិនព្រមចុះដែរ នេះអាចមកពី Diet របស់យើងធ្វើខុសវិធីក៏ថាបានដែរ។ ថ្ងៃនេះ យើងខ្ញុំ ក៏បាននាំយក 15 ចំនុចដែលយើងតែងយល់ច្រឡំទាក់ទងវិធី Diet ។ ទៅមើលៗថាមានអីខ្លះ។ 1. អត់អាហារពេលព្រឹក ការញាំុតែបន្តិចឬមិនញាំុអាហារពេលព្រឹកសោះនោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ហេវនិងញាំុអាហារលើសអ្វីដែលអ្នកត្រូវក្នុងមួយថ្ងៃតែម្តង ការញាំុអាហារពេលព្រឹកដែលសាក់សម គឺ នំប័ុង Whole weat 2 បន្ទះ លាបប័រស្តើងៗព្រមទាំងដាក់ចេកពីលើ វានឹងជួយឲ្យដំនើរការបំលែងអាហារទៅជាថាមពលក្នុងរាងកាយចាប់ផ្តើមធ្វើការ ហើយការពារមិនឲ្យអ្នកមានអាការហេវហត់នៅពេលថ្ងៃទៀតផង។ 2. មិនកត់ចំណាំថាខ្លួនញាំុអ្វីខ្លះ ទោះជាស្តាប់ទៅដូចជារញ៉េរញ៉ៃបន្តិច តែការមិនព្រមកត់ត្រាថាអ្នកញាំុអ្វីខ្លះក្នុងមួយថ្ងៃៗនោះ អ្នកនឹងមិនដឹងថាអ្នកត្រូវគិតគូពីចំនួន និង បរិមាណអាហារយ៉ាងណា ហើយវានឹងធ្វើឲ្យអ្នកឡើងគីឡូដោយមិនដឹងខ្លួនទៀតផង។ 3. គិតតែពីញាំុអាហារមានបរិមាណខ្លាញ់ទាប អាហារដែលមានកម្រិតជាតិខ្លាញ់ទាបទាំងនោះគឺសុទ្ធតែមានជាតិស្ករច្រើនព្រោះវានឹងប៉ះប៉ូវជាមួយជាតិខ្លាញ់ដែលទាបទាំងនោះ ដូចនេះមានន័យថា អ្នកនឹងបានទទួលបិរមាណ Calories ច្រើនជាងអាហារធម្មតា ឧទាហរណ៍ដូចជានំ Muffin ដែលមានកម្រិតជាតិខ្លាញ់ទាបអាមាន …

Read More
សម្រស់ & សុខភាព

សំខាន់! បរិច្ចាគ​ឈាម កាត់​បន្ថយ​ការ​កើត​ជំងឺ​មហារីក និង…

តាម​ហេតុផល​សុខភាព ការ​បរិច្ចាគ​ឈាម​ត្រូវ​បាន​ណែនាំ​ដោយ​វេជ្ជបណ្ឌិត​ជំនាញ។ វា​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន ជា​ពិសេស កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក និង​ជំងឺ​ធាត់​ដែល​នឹង​អាច​បង្ក​ឲ្យ​ជំងឺ​សរសៃ​ឈាម​បេះដូង។ សូម​តាម​ដាន​ខាង​ក្រោម៖ ១. កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក៖ ដោយ​សារ​តែ​ការ​ផ្ដល់​ឈាម អ្នក​អាច​រក្សា​បាន​លំនឹង​នៃ​ជាតិ​ដែក​ក្នុង​រាងកាយ។ សូម​ចាំ​ថា ការ​កើន​ឡើង​កម្រិត​ជាតិ​ដែក​ក្នុង​ខ្លួន​របស់​អ្នក នឹង​បង្កើន​ហានិភ័យ​ជំងឺ​មហារីក​ខ្ពស់។ ២. ៤៨ ម៉ោង​បន្ទាប់​ពី​បរិច្ចាគ​ឈាម កោសិកា​ឈាម​ក្រហម​របស់​អ្នក​នឹង​កើត​ឡើង​វិញ។ ដំណើរ​កើត​ឡើង​វិញ​របស់​កោសិកា​ឈាម​ក្រហម​នេះ មិន​ត្រឹម​តែ​អាច​រក្សា​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ផ្ដល់​ឲ្យ​អ្នក​នូវ​ថាមពល​រឹងមាំ ទោះ​បី​នៅ​ផ្ទះ ឬ​នៅ​កន្លែង​ធ្វើការ​ក៏​ដោយ។ ៣. អ្នក​នឹង​ទទួល​បាន​ការ​វិភាគ​ឈាម​ដោយ​មិន​គិត​ថ្លៃ ពេល​ដែល​បរិច្ចាគ​ឈាម។ ការ​ពិនិត្យ និង​វិភាគ​ឈាម​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​នីតិវិធី ដើម្បី​ធានា​ថា​អ្នក​ផ្ដល់​ឈាម​គ្មាន​ជំងឺ​កាម​រោគ និង​ជំងឺ​ផ្សេងៗ។ ៤. ជឿ ឬ​មិន​ជឿ ការ​បរិច្ចាគ​ឈាម​ជា​ទៀង​ទាត់ ផ្ដល់​ឲ្យ​អ្នក​នូវ​ឱកាស​ដើម្បី​សម្រក​ទម្ងន់។ អ្នក​ដែល​ធាត់ ហើយ​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង គឺ​ធានា​បាន​ថា​អ្នក​អាច​ដុត​កាឡូរី​យ៉ាង​ហោច​ណាស់​ពី ៦៥០ កាឡូរី​សម្រាប់​ឈាម ៤៥០ មីលីលីត្រ​។ យ៉ាង​ណា​ក៏​ដោយ វា​មាន​ផល​ប៉ះ​ពាល់​បន្តិច​បន្តួច​ផង​ដែរ​សម្រាប់​អ្នក​ផ្ដល់​ឈាម​មួយ​ចំនួន ដូចជា​វិល​មុខ ធេងធោង រងា​ញាក់។ សូម​ព្យាយាម​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ពិសា​ទឹក​ឲ្យ​បាន​ច្រើន និង​ទទួល​ទាន​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ …

Read More
សុខភាព&សិច

ស្រីៗក៏ចេះគេងស្រមុកដែរ! សាកវិធីទាំង៧នេះ ដឹងតែបាត់ឈឹងម៉ង!

ការ​គេង​ស្រមុក អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់​វ័យ និង​គ្រប់​ភេទ។ វា​នឹង​ធ្វើ​ឲ្យ​រំខាន ប្រសិន​បើ​អ្នក​គេង​មាន​គ្នា ជាពិសេស​គឺ​គូ​ស្វាមី​ភរិយា​ដែល​ត្រូវ​គេង​គ្រែ​តែ​មួយ ឬ​ក្នុង​បន្ទប់​តែ​មួយ​​។ ប្តី​ប្រពន្ធ​ខ្លះ អាច​ឈាន​ដល់​ការ​ឈ្លោះ​គ្នា ដោយ​សារ​តែ​រឿង​នេះ​ផង​​។ ​អ៊ីចឹង​! ដើម្បី​កុំ​ឲ្យ​ការ​ស្រមុក​ក្លាយ​ជា​រឿង​អាក្រក់​ អ្នក​អាច​សាក​វិធី​៧​យ៉ាង​នេះ​បាន​៖ ១. ផ្លាស់​ប្តូរ​ឥរិយាបថ​នៃ​ការ​គេង ការ​គេង​ផ្ងារ​អាច​ធ្វើ​ឲ្យ​ខ្យល់​ចេញ​ចូល​ស្រួល ដូច្នេះ​អាការៈ​ស្រមុក ក៏​មាន​ច្រើន​ដែរ​។ ប្រសិន​បើ​អ្នក​សម្គាល់​ថា​ខ្លួន​ឯង​គេង​ស្រមុក អ្នក​គួរ​តែ​គេង​ផ្អៀង​វិញ​ល្អ​ជាង​។ ២. សម្រក​ទម្ងន់ នេះ​មិន​មែន​មាន​ន័យ​ថា មនុស្ស​ស្គម​មិន​ដែល​គេង​ស្រមុក​នោះ​ទេ។ ប៉ុន្តែ​​​បើ​អ្នក​ចាប់​ផ្តើម​គេង​ស្រមុក ក្រោយ​ពេល​មាន​អារម្មណ៍​ថា​ឡើង​ទម្ងន់ នោះ​អ្នក​គួរ​តែ​សម្រក​ចេញ​ខ្លះ​។ ៣. ជៀស​វាង​ការ​ញុំា​ជាតិ​ស្រវឹង មុន​ពេល​គេង ពិសា​ជាតិ​ស្រវឹង​ មុន​ពេល​ចូល​គេង អាច​ធ្វើ​ឲ្យ​គេង​ស្រមុក​បាន ទោះ​បី​​​ពី​មុន​មក​ អ្នក​មិន​ដែល​គេង​ស្រមុក​ក៏​ដោយ។ ៤. រៀប​ចំ​កន្លែង​គេង​ឲ្យ​មាន​អនាម័យ ​ កន្លែង​គេង​មាន​អនាម័យ​ល្អ អាច​ធ្វើ​ឲ្យ​អ្នក​គេង​បាន​ស្កប់​ស្កល់ ចរន្ត​ឈាម​ និង​ផ្លូវ​ដង្ហើម​ដើរ​បាន​ស្រួល ហើយ​អ្នក​អាច​ជៀស​ផុត​ពី​ការ​ស្រមុក​បាន​។ ៥. កុំ​យក​អ្វី​ទៅ​បិទ​ខ្ទង់​ច្រមុះ ប្រសិន​បើ​អ្នក​ស្រមុក​តាម​ច្រមុះ នោះ​អ្នក​មិន​គួរ​យក​អ្វី​ទៅ​បិទ​លើ​វា​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្ទះ​​​ខ្យល់​ចេញ​តាម​ច្រមុះ ហើយ​ធ្វើ​ឲ្យ​ការ​ស្រមុក​ឮ​សំឡេង​កាន់​តែ​ខ្លាំង។ យក​ល្អ …

Read More