សម្រស់ & សុខភាព

ត្រឹមពេល៤ខែ បុរសម្នាក់លូតកម្ពស់បានពី 1.60m ដល់ 1.71m

ខាងក្រោមនេះជាបទពិសោធន៍របស់បុរសម្នាក់ ទាក់ទងនឹងការលូតកម្ពស់៖ គ្រាន់តែកើតមកកម្ពស់ទាប ខ្ញុំត្រូវរងភាពអាម៉ាស់ តាំងពីក្មេង រហូតដល់ធំ ។ ត្រូវឆ្លងកាត់ការមើលងាយពីមិត្តភក្តិ មនុស្សស្រីដែរស្រឡាញ់ និងកន្លែងធ្វើការ ។ ខ្ញុំចាំបានថា កាលរៀនថ្នាក់ទី១ ខ្ញុំនិងមិត្តភក្តិ កម្ពស់ស្មើគ្នា តែដល់ឡើងថ្នាក់ទី ៦ ខ្ញុំចាប់ផ្តើមបាក់ទឹកចិត្ត ខ្មាស់គេ ព្រោះកម្ពស់របស់ខ្ញុំទាប ខុសគ្នាពីពួកវាច្បាស់ក្រឡែត ទើបវាចាប់ផ្ដើមនាំគ្នា សើចចំអក មើលងាយ និងធ្វើបាបខ្ញុំ។ ហើយរឿងដែរធ្វើឲ្យខ្ញុំចាំច្បាស់បំផុតនោះគឺកាលថ្នាក់ទី ៨ ខ្ញុំជាសិស្សពូកែប្រចាំថ្នាក់ ហើយបានអ្នកគ្រូរើសឲ្យធ្វើជាប្រធាន ។ មិត្តភក្តិមួយចំនួនមិនពេញចិត្តខ្ញុំ ពួកវាបាន ចោមរោមសើចចម្អកដាក់ខ្ញុំ និង ធ្វើបាប យកកាតាបខ្ញុំបោះឡើងខ្ពស់ ទោះខ្ញុំខំលោតតោងយ៉ាងណាក៍មិនដល់។ ខ្ញុំខឹងខ្លាំងណាស់ហើយក៏បានវាយតបគ្នាជាមួយពួកវា តែចុងក្រោយ ខ្ញុំត្រូវរបួសច្រើនជាងគេ ។ ដល់ឡើងថ្នាក់ទី ១០ ពួកវាចេះដឹងច្រើនជាងមុន មិនរករឿងនឹងខ្ញុំទៀតទេ ។ តែបែជាមានរឿនផ្សេងកើតឡើងវិញ គឺរាល់ពេលខ្ញុំញ៉ែស្រី គ្មានអ្នកណាព្រមស្រឡាញ់ខ្ញុំសោះ។ ពួកគេស្អប់ណាស់អ្នកទាបដូចខ្ញុំ …

សម្រស់ & សុខភាព

ពិតជាពិសេស! រូបមន្តធម្មជាតិដើម្បីរក្សាឲ្យសុដន់មិនធ្លាក់យា និងនៅតែរឹងណែនល្អជារៀងរហូត

រាល់ស្ត្រីទាំងអស់ ពិតជាចង់រក្សាធ្វើឲ្យសុដន់របស់ខ្លួនតឹងណែនល្អ។ ជាអកុសល្យ បំណងនេះ មិនអាចទៅរួចឡើយក្នុងករណីភាគច្រើន ដោយសារតែការធ្លាក់យានៃសុដន់វិវឌ្ឍទៅតាមអាយុ។ បញ្ហានេះធ្វើឲ្យសុដន់បាត់បងភាពតឹងណែនល្អរបស់ខ្លួន។ ជាធម្មតា ការធ្លាក់យារបស់សុដន់កើតឡើង ក្រោយពីស្ត្រីម្នាក់ឈានដល់អាយុ៤០ឆ្នាំ ប៉ុន្តែ វាក៏អាចកើតឡើងមុនអាយុនេះផងដែរ។ កត្តាផ្សេងទៀតដែលធ្វើឲ្យសុដន់ធ្លាក់យាមាន ការបំបៅដោះកូន មានផ្ទៃពោះ ការអស់រដូវ ការស្រក់ទម្ងន់ខ្លាំង ឬកើនទម្ងន់ពេក ការខ្វះជីវជាតិ លំហាត់ប្រាណដែលធ្វើឲ្យអស់កម្លាំង និងពាក់អាវទ្រនាប់ដែលមិនស័ក្តិសម។ បញ្ហាផ្សេងទៀតដូចជាមហារីកសុដន៉ ឬជំងឺទាក់ទងនឹងផ្លូវដង្ហើម ការទទួលទាន់ជាតិនីកូទីនច្រើនពេក ជាតិអាល់កុល ក៏អាចធ្វើឲ្យសុដន់ធ្លាក់យាផងដែរ។ ប៉ុន្តែ បញ្ហាធ្លាក់យានេះ យើងអាចការពារបានតាមរយៈរូបមន្តងាយៗដូចខាងក្រោមនេះ៖ ត្រសក់ និងផ្នែកលឿងនៃស៊ុត ម៉ាស់ដែលធ្វើមកពីការលាយបញ្ចូលគ្នាជាមួយនឹងត្រសក់ និងផ្នែកលឿងនៃស៊ុត គឺជាពិតជារូបមន្តដ៏អស្ចារ្យក្នុងការជួយពង្រឹងសុដន់។ កិនត្រសក់មួយផ្លែឲ្យម៉ត់ បន្ទាប់មកបន្ថែមផ្នែកលឿងនៃស៊ុតមួយ និងប៊ឺ ឬក្រេមមួយស្លាបព្រាដើម្បីលាយបញ្ចូលគ្នាឲ្យស្អិតបន្តិច។ បន្ទាប់មក លាបទៅលើសុដន់របស់អ្នក និងទុករក្សាពេលកន្លះម៉ោង មុននឹងលាងចេញជាមួយនឹងទឹកត្រជាក់។ សូមធ្វើបែបនេះរយៈពេលមួយសប្តាហ៍ម្តងដើម្បីធ្វើឲ្យសុដន់អ្នករឹង និងតឹងណែនល្អ។ ផ្នែកសនៃស៊ុត ផ្នែកសនៃស៊ុតគឺជារូបមន្តមួយផ្សេងទៀតដើម្បីការពារកុំឲ្យសុដន់យា ដោយសារតែវាមានសារធាតុដ៏សំខាន់។ វាយផ្នែកសនៃស៊ុតរហូតទាល់តែចេញពពុះ។ យកស៊ុតដែលវាយច្របល់ហើយនេះលាបលើសុដន់អ្នក និងទុករយៈពេលកន្លះម៉ោង។ …

សម្រស់ & សុខភាព

រឿង​​ជា​ច្រើន​ដែល​យើង​គួរ​​ដឹង​នៅ​ពេល​ឈាន​ជើង​​ចូល​ភាព​យុវវ័យ​

ភាព​យុវវ័យ​គឺ​ជា​វ័យ​មួយ​ដែល​មនុស្ស​យើង​មិន​អាច​គេច​រួច ទោះ​ចង់​ឬ​មិន​ចង់​ក៏​យើង​ត្រូវ​តែ​បោះ​ជំហាន​ចូល​ដែរ តែ​អ្វី​ដែល​យើង​គួរ​តែ​ដឹង​គឺ​មាន​ច្រើន​ណាស់ ​ ដូច្នេះ​​យើង​គួរ​តែ​ទទួល និង​រៀន​ពី​វា ​ ៖​ ១. មិត្តភ័ក្ដិ​ច្រើន​មិន​ប្រាកដ​ថា​ល្អ៖​ មាន​មិត្ត​ច្រើន​​តើ​វា​យ៉ាង​ តើ​ពួក​គេ​ប៉ុន្មាន​នាក់ដែល​ចាត់​ទុក​យើងជា​គ្រួសារ​តែ​មួយ​ មិន​ទុក​អ្នក​ចោល​ពេក​ដែល​យើងជួប​បញ្ហា​? ដូច្នេះ​អ្នក​ត្រូវ​ស្វែង​រក​មិត្តភាព​ដែល​ល្អ​មួយ​ជាជាង​រាប់​អាន​មិត្ត​ច្រើន​តែ​មិន​បាន​ការ​នោះ។ រូបតំំណាង ២. ស្នេហា​មិន​មែន​ជា​រឿង​ដែល​យើង​ត្រូវ​ងប់ងុល​ខ្លាំង​នោះ​ទេ៖​ ពេល​ដែល​យើងមាន​ស្នេហា​គឺ​ត្រូវ​ដឹង​ថា​វា​អាច​នឹង​បន្ត​​ ឬ​ក៏ ​បញ្ចប់​ ដូច្នេះ​យើងត្រូវ​ចេះ​ទទួល​យក​វា​ ហើយ​គិត​ពី​ខ្លួន​ឯង​វិញ​ ថា​យើងមាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ មិន​មែន​អ្វី​ៗ​ត្រូវ​បញ្ចប់​ទៅ​តាម​ស្នេហា​ឡើយ។ ៣. អាយុ​កាន់​តែ​ច្រើន​ ទំនុក​ចិត្ត​ចិត្ត​កាន់​តែ​មាន៖​ នៅ​ពេល​ដែល​យើងកាន់​តែ​ធំ​យើងកាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង យើងកាន់​តែ​ស្គាល់​ពី​សង្គម​បាន​ច្រើន​ កាន់​តែ​ស្គាល់​ពី​មនុស្ស​ ហើយ​យល់​ពី​ជីវិត​កាន់​តែ​ច្បាស់ មិន​មែន​នៅ​រុញរា​ដូច​ពេល​ដែល​យើងនៅ​ក្មេង​នោះ​ទេ។ ៤. ជីវិត​នៅ​ខាង​ក្រៅ​គឺ​ល្អ​ជាង​ជីវិត​នៅ​ក្នុង​បណ្ដាញ​សង្គម​ ៖​ ពីមុន​ប្រហែល​ជា​យើងអាច​វក់​នឹង​ការ​លេង​បណ្ដាញ​សង្គម​ដូច​ជា​ Facebook ​រហូត​ដល់​អ្នក​ភ្លេច​ពី​ជីវិត​ពិត​ ប៉ុន្តែ​នៅ​ពេល​ដែល​យើងកាន់​តែ​ធំ​ អ្នក​នឹង​យល់​ថា​ជីវិត​ខាង​ក្រៅ​គឺ​រីករាយ​ជាង​អ្វី​ដែល​យើង​លេង​ក្នុង​ Facebook ។ រូបតំំណាង ៥. ធ្វើ​ការ​បណ្ដើរ​រៀន​បណ្ដើរ​មិន​មែន​សុទ្ធ​តែ​អន់​ជាង​អ្នក​ដែល​រៀន​តែ​មួយ​មុខ​នោះ​ទេ​ ៖ ពេល​ដែល​វ័យ​របស់​យើងកាន់​តែ​វិវត្ត​ យើងនឹង​កាន់​តែ​យល់​ពី​តម្លៃ​ដែល​យើង​អាច​រៀន​ផង​ និង​ ធ្វើ​ការ​ផង​ …

សម្រស់ & សុខភាព

លក្ខខណ្ឌ​ ៣យ៉ាង ដែល​​នាំ​ឲ្យ​រំខានដល់​ការ​ទទួលទាន​​ដំណេក

(សុខភាព)៖ ត្រឹមតែប៉ុន្មានភាគរយប៉ុណ្ណោះ នៃអ្នកដែលមានរោគចង់តែគេង តាំងពីព្រឹកដល់ល្ងាច មានមូលហេតុទាក់ទង និងវិបត្តិផ្លូវចិត្ត។ ក្រៅពីនោះស្ទើរតែ ៨៥ភាគរយទៅហើយ នៃអ្នកដែលមានវិបត្តិទទួលទានដំណេក មានទំនាក់ទំនង និងលក្ខខណ្ឌក្នុងចំណោមទាំង ៣គឺ៖ ១. ស្ទះផ្លូវដង្ហើមនៅពេលគេងលក់ គឺជាវិបត្តិនៃការដកដង្ហើមមួយ ដែលជានិច្ចជាកាល បណ្តាលមកពីមានការស្ទះភាគខ្លះ នៅត្រង់ផ្នែកក្រោយនៃបំពង់ក ហើយជាទូទៅវាច្រើនកើត នៅលើបុរសវ័យកណ្តាលដែលធាត់ ហើយមានសម្ពាធឈាមខ្ពស់។ ការស្ទះផ្លូវដង្ហើម នៅពេលដេកលក់នេះ ត្រូវបានគេកត់សម្គាល់បាន ដោយសារស្នូរស្រមុកខ្លាំង ដែលជួនកាលអាចធ្វើឲ្យភ្ញាក់អ្នកជិតខាង។ ២. ចង់តែគេងភ្លាមមិនអាចទប់បាន, ប្រមាណជា ៧៥ភាគរយ នៃករណីនេះកើតឡើង ដោយការបាត់បង់នូវកម្លាំងសាច់ដុំមួយរំពេច។ អ្នកដែលមានករណីនេះ ខ្លះមានការមរមើរមមាយ ចម្លែកមុននឹងគេងលក់ ហើយសាច់ដុំមានការបាត់បង់នូវកម្លាំងកន្ត្រាក់ រហូតដល់ពេលភ្ញាក់ឡើង។ ៣. ការកន្រ្តាក់មិនប្រក្រតីនៃសាច់ដុំកំភួនជើង ក្នុងពេលដេកលក់, ករណីនេះបង្ហាញឡើងប្រហែលជា ១០ភាគរយ នៃករណីចង់តែគេងពីព្រឹកដល់ល្ងាច៕

សម្រស់ & សុខភាព

៥​យ៉ាង​ ស្រីៗ​តែង​ធ្វើ អាច​នាំ​ឱ្យ​ខូច​ដើម​ទ្រូង​ដោយ​​​មិន​ដឹង​ខ្លួន​

ខណៈ​នារីៗ​ភាគ​ច្រើន​ផ្ដោត​ចិត្ត​ទុក​ដាក់​តែ​លើ​រឿង​មុខ និង​ស្បែក​ដង​ខ្លួន ដើម​ទ្រូង​ជា​កន្លែង​ដែល​ត្រូវ​បាន​មើល​រំលង​ពី​ការ​ថែរក្សា​ទៅ​វិញ​។ ប៉ុន្តែ​មិត្ត​នារី​ច្បាស់​ជា​ភ្ញាក់​ផ្អើល​ បើ​ដឹង​ថា តំបន់​នោះ​ជា​តំបន់​សំខាន់​មួយ​នៃ​តួ​ខ្លួន​របស់​ស្ត្រី​ ហើយ​ទាមទារ​ឱ្យ​មាន​ការ​ពិនិត្យ និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​ស្បែក​ដង​ខ្លួន​​ទៅ​ទៀត​។ ការ​បំបៅ​កូន គឺ​ជា​ហេតុ​ផល​មួយ​ដែល​នារីៗ​គិត​ថា អាច​ធ្វើ​ឱ្យ​ដើម​ទ្រូង​ខូច​ទ្រង់​ទ្រាយ​លែង​ស្អាត​ដូច​ពី​មុន ចុះ​សម្រាប់​នារី​នៅ​លីវ​វិញ អាច​ខូច​ទ្រង់​ទ្រាយ​ដើម​ទ្រូង​ដោយ​វិធី​ណា? តោះ​មក​មើល​សកម្មភាព​មួយ​ចំនួន​ដែល​អាច​បណ្ដាល​ឱ្យ​ដើម​ទ្រូង​របស់​អ្នក​ខូច​ទ្រង់ទ្រាយ ឬ​ពេល​ខ្លះ​ឈាន​ទៅ​កើត​ជា​ជំងឺ​ទៀត​ផង​។ ១- ពាក់​អាវ​ទ្រនាប់​មិន​ត្រូវ​តាម​ទំហំ​ទ្រូង​៖ វា​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​ការ​ស្រាវ​ជ្រាវ​មួយ​បង្ហាញ​ថា មាន​តែ​ស្រ្តី​ប្រហែល​២៥​%​ប៉ុណ្ណោះ​ដែល​ពាក់​អាវ​ទ្រនាប់​ត្រូវ​តាម​ទំហំ​ទ្រូង​របស់​ខ្លួន​។ ចំណែក​ស្ត្រី​ភាគ​រយ​ផ្សេង​ទៀត​បែរ​ជា​ពាក់​អាវ​ទ្រនាប់ បើ​មិន​ធំ​ជាង ក៏​តូច​ជាង​ទ្រូង​ដែរ​។ ហើយ​ទំហំ​មិន​ត្រឹម​ត្រូវ​ទាំង​ពីរ​នេះ​នឹង​ធ្វើ​ឱ្យ​ដើម​ទ្រូង​ទៅ​ជា​ខូច​ទ្រង់ទ្រាយ​ដើម​ ដោយ​សារ​គ្មាន​អ្វី​សម្រាប់​ទ្រ​លំនឹង​ឱ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​អាវ​ទ្រនាប់​តូច​ពេក អាច​ធ្វើ​ឱ្យ​ត្បៀត​សរសៃ​ឈាម​ទៀត​ផង​។ ២- ការ​ប្រើ​ដង្កៀប​ដក​រោម​៖ ​សាច់​ដ៏​ទន់​នៅ​បរិវេណ​សុដន់​គឺ​ជា​តំបន់​ដែល​ងាយ​ប៉ះ​ទង្គិច និង​ឈឺចាប់​ខ្លាំង​ចំពោះ​ការ​ដក​រោម​ផ្សេង​ៗ។ ដូច្នេះ​ចៀស​វាង​ការ​ដក​រោម​នៅ​ម្ដុំ​សុដន់​ ឬ​បើ​គេច​មិន​ផុត គឺ​ធ្វើ​ដោយ​វិធី​ណា​ដែល​មិន​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ ទើប​ជា​ការ​ប្រសើរ​។ ៣- ការ​ច្បិច​ ឬ​ក្ដិច​ចុង​សុដន់​៖ នារីៗ​អាច​គិត​ថា​វា​ជា​រឿង​ធម្មតា​ ប៉ុន្តែ​ទោះ​បី​វា​មិន​ប៉ះ​ពាល់​ខ្លាំង​ដល់​ដើម​ទ្រូង តែ​វា​អាច​នឹង​ធ្វើ​ឱ្យ​សរសៃ​ឈាម​ដើរ​មិន​ស្រួល ដូច​ពាក់​អាវ​ទ្រនាប់​តឹង​ដូច្នោះ​ដែរ​។ ៤- ការ​រត់​ហាត់ប្រាណ​ដោយ​មិន​ពាក់​អាវ​ទ្រនាប់​កីឡា​៖ នៅ​ពេល​រត់​ហាត់​ប្រាណ​ ដើម​ទ្រូង​របស់​អ្នក​ត្រូវ​រលាក់​ចុះ​ឡើង​ៗ​តាម​កាយវិការ​របស់​អ្នក​។ ដូច្នេះ​គួរ​ជ្រើស​រើស​អាវ​ណា​ដែល​មាន​ទ្រនាប់​ការពារ​សុដន់​ពី​ក្នុង​ ដើម្បី​ជួប​ទប់​ពី​ការ​រលាក់​ទាំង​នោះ​។ ​៥- គេង​កិន​សុដន់​៖ មិន​មែន​បាន​ន័យ​ថា …

សម្រស់ & សុខភាព

បញ្ឈប់បញ្ហាសក់ជ្រុះ ដោយគ្រាន់តែប្រើអំបិលគ្រួស និងប្រេងអូលីវ…!

អំបិលគ្រួស សំបូរទៅដោយសារធាតុរ៉ែ ដូចជា សូដ្យូម ប៉ូតាស្យូម និងកាល់ស្យូម ដែលអាចសម្អាតស្បែកក្បាលរបស់អ្នកបានយ៉ាងងាយ ជាពិសេស ជួយកម្ចាត់អង្គែ សម្រួលចលនាឈាម និងបញ្ហាសក់ជ្រុះតែម្តង។ នេះក៏ដោយសារវាមានសមត្ថភាព ក្នុងការផ្តល់សំណើមស្បែកក្បាល និងជំរុញការលូតលាស់សក់យ៉ាងមានប្រសិទ្ធភាព។ ចង់ដឹងពីរបៀបធ្វើ និងរបៀបប្រើប្រាស់យ៉ាងណានោះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ ៖ អំបិលគ្រួស សំបូរទៅដោយសារធាតុរ៉ែ ដូចជា សូដ្យូម ប៉ូតាស្យូម និងកាល់ស្យូម ដែលអាចសម្អាតស្បែកក្បាលរបស់អ្នកបានយ៉ាងងាយ ជាពិសេស ជួយកម្ចាត់អង្គែ សម្រួលចលនាឈាម និងបញ្ហាសក់ជ្រុះតែម្តង # គ្រឿងផ្សំ • អំបិលគ្រួសដំឲ្យម៉ដ្ឋ ២ ស្លាបព្រាបាយ • ប្រេងអូលីវ ១ សកលាបព្រាបាយ • ប្រេងក្រអូប ក្លិនអ្វីក៏បាន ៣ ទៅ ៤ តំណក់ (អាចរកទិញបានតាមផ្សារទំនើប)។ # របៀបអនុវត្ត • …

សម្រស់ & សុខភាព

មិនធ្លាប់ដឹងទេថា ខ្ទឹមបារាំង ជួយជាអត្ថប្រយោជន៍បានច្រើន ដូចនេះទាល់តែសោះ…!

គ្រឿងផ្សំធម្មជាតិ ដែលអ្នកអាចរកបានក្នុងចង្រ្កានបាយមួយចំនួន មិនត្រឹមតែអាចជួយសម្រាលការឈឺចាប់តាមរាងកាយប៉ុណ្ណោះទេ វាថែមទាំងមិនពិបាក ឲ្យអ្នកចំណាយលុយច្រើនលើថ្នាំទៀតផង។ ជាក់ស្តែងដូចជាខ្ទឹមបារាំង ដែលមានអត្ថប្រយោជន៍ច្រើន នឹកស្មានមិនដល់ ជាពិសេស មនុស្សភាគច្រើន ប្រាកដជាមិនធ្លាប់បានដឹងពីមុនមកទេ។ ចង់ដឹងថា ខ្ទឹមបារាំងអាចជួយអ្វីបានខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ ជាក់ស្តែង ដូចជាខ្ទឹមបារាំង ដែលមានអត្ថប្រយោជន៍ច្រើន នឹកស្មានមិនដល់ ជាពិសេស មនុស្សភាគច្រើន ប្រាកដជាមិនធ្លាប់បានដឹងពីមុនមកទេ ១. សម្រួលដល់ការរលាក និងការពារសន្លាក ខ្ទឹមបារាំង គឺជារបស់ធម្មជាតិ ដែលមានសមត្ថភាពក្នុងការប្រឆាំងនឹងមេរោគ អាចជួយសម្រាលបញ្ហារលាក អំឡុងពេលចំអិនអាហារ និងអាចការពារការឆ្លងមេរោគ ព្រមទាំងជួយឲ្យឆាប់ជាសះស្បើយថែមទៀត។ អ្នកគួរតែយកខ្ទឹមបារាំង មកត្រដុសមួយថ្ងៃ ២ ទៅ ៣ ដង ដើម្បីបំបាត់សន្លាកបានយ៉ាងឆាប់រហ័ស។ ២. បំបាត់រមាស់ បញ្ហារមាស់ដោយសារមូសខាំ ឬសត្វល្អិតខាំ គឺពិតជាគួរឲ្យរំខានណាស់។ ប៉ុន្តែសូមកុំបារម្ភអី! គ្រាន់តែកាត់ខ្ទឹមបារាំងមួយចំណិត មកដាក់លើស្នាមខាំនោះ អ្នកនឹងអស់បញ្ហារមាស់ភ្លាមៗតែម្តង។ ៣. …

សម្រស់ & សុខភាព

មិននឹកស្មានថា «ប្រេងដូង» អាចកម្ចាត់បញ្ហាសក់ស្កូវ បានយ៉ាងមានប្រសិទ្ធភាព ទាល់តែសោះ…!

បញ្ហាសក់ស្កូវ  កើតមានសឹងតែគ្រប់ៗគ្នា  អ្នកខ្លះទោះបីជាមានវ័យនៅក្មេងនៅឡើយក៏ដោយ។  សក់ស្កូវមិនត្រឹមធ្វើឲ្យបាត់បង់សម្រស់មួយកម្រិតប៉ុណ្ណោះទេ  ថែមទាំងធ្វើឲ្យអ្នកគ្មានទំនុកចិត្ត និងគួរខ្មាសគេទៀតផង។  បញ្ហាសក់ស្កូវមុនអាយុ  អាចបណ្តាលមកពីកត្តាជាច្រើនដូចជា  កត្តាហ្សែន  ជំងឺស្រ្តេសពីការងារ  ទម្លាប់គេង និងរបបអាហារមិនត្រឹមត្រូវជាដើម។ ហេតុនេះយើងនឹងលើកឡើងនូវអាថ៌កំបាំងកម្ចាត់សក់ស្កូវតាមបែបធម្មជាតិ ដែលល្អជាងប្រើប្រាស់ផលិតផលមានជាតិគីមី ធ្វើឲ្យខូចសុខភាពសក់នៅពេលក្រោយ។ ចង់ដឹងជាអ្វីខ្លះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោម! សក់ស្កូវ មិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់សម្រស់មួយកម្រិតប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកគ្មានទំនុកចិត្ត និងគួរឲ្យខ្មាសគេថែមទៀត រូបមន្តកម្ចាត់សក់ស្កូវបែបធម្មជាតិគឺ “ប្រេងដូង”។ ប្រសិនបើអ្នកអនុវត្តតាមការណែនាំដូចក្នុងអត្ថបទនេះជាញឹកញាប់ អ្នកនឹងអាចកម្ចាត់សក់ស្កូវបានយ៉ាងឆាប់រហ័ស  ព្រមទាំងទទួលបានសក់វែងស្អាតទៀតផង។ នេះដោយសារប្រេងដូង សំបូរទៅដោយជាតិខ្លាញ់ វីតាមីន និងជាតិរ៉ែ ដែលទាំងនេះសុទ្ធតែជាសារធាតុសំខាន់ ក្នុងការថែទាំសុខភាពសក់។ ប្រេងដូង សំបូរទៅដោយជាតិខ្លាញ់ វីតាមីន និងជាតិរ៉ែ ដែលទាំងនេះសុទ្ធតែជាសារធាតុសំខាន់ ក្នុងការថែទាំសុខភាពសក់ # របៀបអនុវត្ត ងាយៗគ្រាន់តែយកប្រេងដូង ២ ទៅ ៣ ស្លាបព្រាបាយ មកកម្តៅប្រមាណ ២០ វិនាទី រួចយកទៅម៉ាស្សាតាមគល់សក់ និងស្បែកក្បាលឲ្យសព្វ។ …

សម្រស់ & សុខភាព

រូបមន្តពិសេសដែលក្រមុំសម័យដើមប្រើសម្រាប់ស្បែកម៉ដ្ឋសល្អឯក ហើយគ្មានជាតិគីមី មានប្រសិទ្ធិភាពណាស់

ប្រេងល្ហុងខ្ញែរត្រូវបានគេទទួលស្គាល់ថាជាប្រេងមួយប្រភេទដែលមានគុណសម្បត្តិល្អបំផុតសម្រាប់ព្យាបាល ថែរក្សាសុខភាពសក់ និង ស្បែក ហើយក៏ជួយព្យាបាលជំងឺមួយចំនួន ដូចជា ឈឺសន្លាក់ និង ឈឺក្រពះ ជាយូរមកហើយ ។ ប្រេងនេះត្រូវបានគេចម្រាញ់យកមកប្រើតាំងពីសម័យអេសីុបបុរាណឯណោះ ហើយរុក្ខជាតិនេះភាគច្រើនមានដុះនៅក្នុងប្រទេសនានាក្នុងទ្វីបអាហ្វ្រិច និង ទ្វីបអាស៊ី ពិេសសនៅឥណ្ឌា ។ ប្រេងរបស់វាត្រូវបានគ្រូពេទ្យបុរាណខ្លះចម្រាញ់យកមកប្រើក្នុងការព្យាបាលបញ្ហារលាកស្បែក និង សម្លាប់មេរោគបាក់តេរីលើមុខរបួសអស់ជាច្រើនសតវត្សមកហើយ ។ ខាងក្រោមនេះគឺជាគុណសម្បត្តិរបស់ប្រេងល្ហុងខ្ខ្ញែរ ៖ ១ – ព្យាបាលបញ្ហារលាកស្បែកដោយកំដៅថ្ងៃ និង រម៉ាស់ ៖ ប្រេងនេះអាចយកទៅលាបលើមុខរបួស និង ស្បែកដែលរលាក ព្រមទាំងជាំដោយកំដៅថ្ងៃបាន លើសពីនេះវាជួយបំបាត់បញ្ហារមាស់ស្បែក កន្ទួល និង ជួយឱ្យស្បែករលោង ។ វិធីព្យាបាល ដោយគ្រាន់តែយកប្រេងទៅលាបលើក្រណាត់ រួចយកទៅចងរុំត្រង់បរិវេណស្បែក ឬ មុខរបួសទុកចោលរយៈពេល ១ ម៉ោង មុននឹងស្រាយចេញ ។ ២ – ព្យាបាលស្បែកជាំ …

សម្រស់ & សុខភាព

គន្លឹះ​ងាយៗ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ មិន​ចាស់​មុន​អាយុ

ដោយសារ​តែ​ជាប់​រវល់​នឹង​ការងារប្រ​ចាំថ្ងៃ​ច្រើន​ពេក ដូចជា ការងារ​រក​ប្រាក់​ចំណូល ការងារ​ផ្ទះ​សម្បែង កូន​ចៅ ប្តីសី មិត្តៗ​ស្រ្តី​មួយ​ចំនួន មិន​សូវ​បាន​គិត​គូរ ឬ​ក៏​ភ្លេច​គិត​ពី​ការ​ថែទាំ​សុខភាព​ខ្លួន​ឯង។ សុខភាព​ពិត​ជា​សំខាន់​ណាស់ ដូច្នេះ​កុំ​បណ្តែត​បណ្តោយ​អី គួរ​ងាក​មក​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខភាព​តាម​វិធី​ងាយៗ​ខាង​ក្រោម​នេះ៖ 1). ជៀស​វាង​ការ​មិន​ញុំា​អាហារ​ពេល​ព្រឹក៖ ការ​​មិន​ញុំា​អាហារ​ពេល​ព្រឹក ពិត​ជា​ប៉ះ​ពាល់​ចំពោះ​សុខភាព​ដែល​យើង​មិន​អាច​ប្រកែក​បាន ដូច​ជា ការ​លើស​សម្ពាធ​ឈាម ការ​ឡើង​ទម្ងន់ ជំងឺ​មហារីក​ជា​ដើម។ ច្រើន​ជាង​នេះ​ទៅ​ទៀត វា​ផ្តល់​ផល​ប៉ះពាល់​ខ្លាំង​ដល់​ទម្លាប់​រស់នៅ​ជា​ប្រចាំ​​របស់​អ្នក ដោយ​វា​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍ និង​ថាមពល​របស់​អ្នក។ ដំណោះ​ស្រាយ៖ ញុំា​អាហារ​ពេល​ព្រឹក​ដែល​មាន​តុល្យភាព​ជា​រៀងរាល់​ថ្ងៃ អាហារ​ពេល​ព្រឹក​ទាំង​នោះ​ត្រូវ​តែ​មាន​ចម្រុះ ដូចជា​ផ្លែ​ឈើ​ស្រស់ ឬ​ទឹក​ផ្លែឈើ អាហារ​មាន​សារជាតិ កាបូអ៊ីដ្រាត ដូច​ជា នំប៉័ង ភេសជ្ជៈ​សម្បូរ​ជាតិ​កាល់ស្យូម ដូចជា ទឹក​ដោះ​គោ និង​អាហារ​សម្បូរ​ប្រូតេអ៊ីន (សាច់ ឬស៊ុត )។ 2). ថែរក្សា​ឆ្អឹង៖ គ្រោង​ឆ្អឹង​មិន​ត្រឹមតែ​ដើរ​តួនាទី​ទ្រទ្រង់​រាង​កាយ​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឆ្អឹង​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​រាងកាយ​របស់​យើង​ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​បង្កើត​កោសិកា​ឈាម និង​ផ្ទុក​សារធាតុ​រ៉ែ។ ការ​មាន​កំហាប់​ដង់ស៊ីតេ​ឆ្អឹង​ទាប​ធ្វើឲ្យ​អ្នក​ប្រឈម​មុខ​​នឹង​ជំងឺ​ឆ្អឹង​ស្ពត និង​ពុក​ឆ្អឹង ជា​លក្ខខណ្ឌ​ដែល​ធ្វើ​ឲ្យ​ឆ្អឹង​កាន់​តែ​ពុក​ផុយ។ វា​ជា​រឿង​ធម្មតា​ដែល​កំហាប់​ដង់ស៊ីតេ​ឆ្អឹង​កាន់​តែ​ថយ​ចុះ​ទៅ​តាម​វ័យ​របស់​យើង ប៉ុន្តែ​វា​ជា​ពេលវេលា​ដែល​យើង​ត្រូវ​តែ​ប្រាកដ​ថា​ឆ្អឹង​មាន​សុខភាព​ល្អ …