ពត័មាន

រឿងទាំង ១៨ ដែលស្តាប់ទៅដូចកុហក តែធាតុពិតជាការពិត

ថ្ងៃនេះ នឹងលើកយករឿងទាំង១៨មកនិយាយ ដែលរឿងទាំងនេះមើលទៅហាក់ដូចជារឿងកុហក ប៉ុន្តែវាសុទ្ធតែជារឿងពិតទាំងអស់ ដែលក្នុងនោះរួមមាន៖ ១. ក្នុងទឹកមួយកែវដែលអ្នកទទួលទាន យ៉ាងហោចណាស់ក៏មានម៉ូលីគុលទឹកមួយដែរ ដែលធ្លាប់ឆ្លងកាត់ដងខ្លួនសត្វដាយណូស័រនៅពេលដែលពួកវាមិនទាន់បានផុតពូជ។ ២. សត្វចាប ប្រភេទ hummingbird គឺជាសត្វស្លាបតែមួយគត់ដែលហើយត្រលប់ទៅក្រោយ។ ៣. បាក់តេរីដែលរស់នៅក្នុងខ្លួនមនុស្សយើងមានបរិមាណច្រើនជាងកោសិកាដែលមាននៅក្នុងខ្លួនយើងដល់ទៅដប់ដង។ ៤. ក្រយៅដៃរបស់សត្វខ្លាឃ្មុំ koala មានលក្ខណះដូចក្រយៅដៃរបស់មនុស្ស ១០០% បើទោះបីជាអ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាតាមរយះមីក្រូទស្សន៍ហើយក៏ដោយ។ ៥. គម្លាតរវាងកំណើតរបស់ដាយណូស័រ Tyrannosaurus និងដាយណូស័រ Stegosaurus មានរយះពេលយូរជាងគម្លាតរវាងកំណើតរបស់ដាយណូស័រ Tyrannosaurus និងមនុស្សទៀត។ ៦. ជន្លេន មានបេះដូង៥។ ៧. បេះដូងរបស់សត្វត្រីបាឡែនពណ៌ខៀវ មានទំហំធំដល់ថ្នាក់កូនក្មេងហែលលេងនៅក្នុងនោះបានដោយមិនទើសអ្វី។ ៨. DNA របស់ចេក មាន៥០%ដូច DNA របស់មនុស្ស។ ៩. មានតែទឹកឃ្មុំតែមួយគត់ ដែលមិនចេះខូចគុណភាព។ មិនមែនមួយឆ្នាំរឺពីរឆ្នាំ ប៉ុន្តែគឺជារៀងរហូត។ ១០. តាំងពីការរកឃើញនៃភពភ្លុយតុងមក វានៅមិនទាន់វិលជុំវិញព្រះអាទិត្យអស់ទេ។ …

ពត័មាន

មាន​ឆ្ងល់ទេ ហេតុអ្វីថ្នាក់លើមិន​អាច​ឃាត់​​បុគ្គលិក​ពូកែៗ​ក្នុង​ក្រុមហ៊ុនឲ្យធ្វើការបានយូរ?

តើ​​វា​គួរ​ឲ្យ​សោក​ស្ដាយ​ប៉ុណ្ណា​ទៅ ដែល​អ្នក​មិន​អាច​ឃាត់ បុគ្គលិក​ល្អ ៗ ឲ្យ​ចាកចេញ​ពី​ក្រុមហ៊ុន​អ្នក​បាន​? វា​ហាក់​ដូច​ជា​ខាត​បង់​ធំ​ណាស់ ដែល​អ្នក​ប្រលែង​ពួក​គេ​ឲ្យ​ចេញ​ពី​ទ្រនំ រួម​គ្នា របស់​អ្នក​។ តើ​មាន​មូលហេតុ​អ្វី​​ទៅ​ ទើប​ពួក​គេ​សម្រេច​ចិត្ត​ចេញ​? ១) គេ​ទទួល​បាន​ការងារ​ច្រើន​ពេក​៖ ជា​ការ​ពិត​ណាស់ ពួក​គេ​​នឹង​មិន​អាច​ទ្រាំទ្រ​​បាន​ឡើយ ប្រសិន​បើ​ការងារ​វា​ច្រើន​លើស​ការ​រំពឹង​ទុក​ពេក​។ ពួក​គេ​មាន​អារម្មណ៍​ថា ពួក​គេ​ដូច​ជា​ទទួល​ការ​ពិន័យ​សម្រាប់​ ការ​បំពេញ​ការងារ​ដ៏​ល្អ​របស់​ពួក​គេ​អញ្ចឹង ម្ល៉ោះ​ហើយ ទើប​គេ​ជ្រើសរើស​ការ​ចាក​ចេញ​។ ២) ថៅកែ​មិន​​ដែល​មើល​ឃើញ​ការ​ខិតខំ និង​មិន​ដែល​ផ្ដល់​រង្វាន់​៖ ធ្វើ​ជា​ថៅកែ​ល្អ​មួយ អ្នក​គួរ​តែ​ដឹង​ថា​តើ​បុគ្គលិក​មួយ​ណា បាន​ធ្វើ​អ្វី​ខ្លះ និង​បាន​សម្រេច​អ្វី​ហើយ​។ ជា​ពិសេស ពេល​អ្នក​មើល​ឃើញ អ្នក​គួរ​តែ​ផ្ដល់​ជា​​រង្វាន់​​លើក​ទឹកចិត្ត ដល់​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​ផង​។ ៣) ​ថៅកែ​មិន​ខ្វល់​ពី​បុគ្គលិក​៖ មនុស្យ​សឹង​តែ​ពាក់​កណ្ដាល​ទៅ​ហើយ ដែល​លា​ចេញ​​ពី​ការងារ​គឺ​ដោយ​សារ​តែ​ឈ្លោះ​គ្នា​ជាមួយ​ថៅកែ។ វា​ហាក់​ដូច​ជា​ពិបាក​ណាស់​សម្រាប់​បុគ្គលិក ដែល​ចំណាយ​ពេល​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទៅ​ធ្វើ​ការ​ជាមួយ ថៅកែ​ដែល​មិន​ នៅ​ជាមួយ​ និង​មិន​ខ្វាយ​ខ្វល់​ពី​អ្នក​​បែប​នេះ​។ ៤) ដំឡើង​តំណែង​ឲ្យ​មនុស្ស​ខុស​៖ បុគ្គលិក​ល្អ តែង​ចង់​បាន​មេ​ ដែល​ជា​មនុស្ស​ត្រឹមត្រូវ ឲ្យ​តម្លៃ​អ្នក​ខំ​ធ្វើ​ការ និង​មិន​លំអៀង។ វា​ហាក់​ដូច​ជា​មើល​ងាយ បុគ្គលិក​ល្អ​របស់​ខ្លួន​ណាស់ …

ការអប់រំ

គន្លឹះ​សំខាន់​ៗ​ ដែលស្រី​ៗគួរ​ធ្វើ​ដើម្បី​ក្លាយ​ជា​មិត្ត​ភ័ក្តិ​ដ៏​ល្អ​

រាប់​អាន​មិត្ត​ភក្ដិ​គឺ​ជា​រឿង​សំខាន់​មួយ​ហើយ​ តែ​ការ​ធ្វើ​ជា​មិត្ត​ដ៏​ល្អ​ម្នាក់​រឹតតែ​សំខាន់​ទៅ​ទៀត​ក្នុង​ការ​រក្សា​មិត្តភាព​ឲ្យ​គង់​វង្ស។​ គន្លឹះ​សំខាន់​ៗ​ទាំង​នេះ​គឺ​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ​ដើម្បី​ក្លាយ​ជា​មិត្ត​ដ៏​ប្រសើរ​ម្នាក់៖ ​ ១. ចំណាយ​ពេល​ជាមួយ​គ្នា​៖ ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ​ ​​មាន​រឿង​ច្រើន​ឡើង​ៗ​ដែល​ត្រូវ​ដោះ​ស្រាយ​ តែ​ក៏​មិន​គួរ​បណ្ដោយ​ឲ្យ​មិត្តភាព​ក្លាយ​ជា​សោះ​កក្រោះ​ដែរ​។​ ​ចំណាយ​ពេល​ជាមួយ​គ្នា​ខ្លះ​ដើម្បី​ជជែក​សួរ​សុខ​ទុក្ខ​គ្នា​ និង​ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​។​ បើ​មិន​​បាន​ជួប​​ទេ​ យ៉ាងហោចណាស់​ ក៏​ Call សួរ​សុខ​ទុក្ខ​គ្នា​ឲ្យ​បាន​ញឹក​ញាប់​ដែរ។ ២. រីករាយ​នឹង​ជួយ​ជានិច្ច៖ មិត្តភាព​គឺ​ជា​ការ​ជួយ​ និង​បារម្ភ​ពី​គ្នា។​ បើ​យើង​ឃើញ​អ្វី​ដែល​ជា​បញ្ហា​ យើង​គួរ​ប្រាប់ និង​ជួយ​ឲ្យ​អស់​ពី​លទ្ធភាព។ ពេល​ខ្លះ​ ទោះ​​គ្មាន​អ្វី​ជា​ដុំ​កំភួន​ ត្រឹម​ការ​ផ្ញើ​សារ​ ឬ ការ​ Call​ ទូរស័ព្ទ​ក៏​បញ្ជាក់​ពី​ទឹក​ចិត្ត​យើង​ដែរ។​ ពួក​គេ​នឹង​យល់​ពី​ទំហំ​ទឹក​ចិត្ត​នេះ​​ ហើយ​ពេញ​ចិត្ត​នឹង​រាប់​អាន​យើង​ជា​មិត្ត​អមត​។​ ​ ៣. កុំ​ជាន់​បន្ថែម៖ ពេល​ខ្លះ​ ទោះ​ដឹង​ថា​មិត្ត​បាន​ប្រព្រឹត្ត​​​កំហុស​ហើយ​​ក៏​ដោយ​ក៏​កុំ​ព្យាយាម​បន្ទោស​បន្ថែម។​ គេ​មិន​មែន​ត្រូវ​ការ​អ្នក​បន្ថែម​នោះ​ទេ​ តែ​គេ​ត្រូវ​ការ​អ្នក​លើក​ទឹក​ចិត្ត​ និង​ត្រូវ​ការ​ស្មា​យើង​ដើម្បី​យំ។​ នៅ​​ក្បែរ​គេ​​ដើម្បី​បញ្ជាក់​ថា​យើង​តែង​​​ចាំ​ជួយ និង​គាំទ្រ​​ជានិច្ច​។​ ៤. ដឹង​ច្បាស់​ថា​ពេល​ណា​គួរ​លេង​សើច​ ពេល​ណា​គួរ​ប្រាកដប្រជា៖ ជួន​កាល​យើង​ភ្លេច​ខ្លួន​ ហើយ​ទៅ​លេង​សើច​ពេល​មិត្ត​កំពុង​ជួប​បញ្ហា​​ ដូច​ជា​បែក​បាក់​ស្នេហា​ជា​ដើម។​ ពេល​វេលា​បែប​នេះ​ …

ពត័មាន

15 ចំនុចដែលយើងតែងយល់ខុសទៅលើការសម្រកទម្ងន់

ការដាក់កំហិតខ្លូនឯងក្នុងការញំាុអាហារដើម្បីសម្រកទម្ងន់ ដំបូងគឺច្បាស់ជាវេទនាហើយ តែបើធ្វើជាប្រចាំ វានឹងក្លាយវាទៅជារឿងស្រួល តែអ្នកខ្លះខំ Diet ប៉ុណ្ណាក៏នៅតែមិនព្រមចុះដែរ នេះអាចមកពី Diet របស់យើងធ្វើខុសវិធីក៏ថាបានដែរ។ ថ្ងៃនេះ យើងខ្ញុំ ក៏បាននាំយក 15 ចំនុចដែលយើងតែងយល់ច្រឡំទាក់ទងវិធី Diet ។ ទៅមើលៗថាមានអីខ្លះ។ 1. អត់អាហារពេលព្រឹក ការញាំុតែបន្តិចឬមិនញាំុអាហារពេលព្រឹកសោះនោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ហេវនិងញាំុអាហារលើសអ្វីដែលអ្នកត្រូវក្នុងមួយថ្ងៃតែម្តង ការញាំុអាហារពេលព្រឹកដែលសាក់សម គឺ នំប័ុង Whole weat 2 បន្ទះ លាបប័រស្តើងៗព្រមទាំងដាក់ចេកពីលើ វានឹងជួយឲ្យដំនើរការបំលែងអាហារទៅជាថាមពលក្នុងរាងកាយចាប់ផ្តើមធ្វើការ ហើយការពារមិនឲ្យអ្នកមានអាការហេវហត់នៅពេលថ្ងៃទៀតផង។ 2. មិនកត់ចំណាំថាខ្លួនញាំុអ្វីខ្លះ ទោះជាស្តាប់ទៅដូចជារញ៉េរញ៉ៃបន្តិច តែការមិនព្រមកត់ត្រាថាអ្នកញាំុអ្វីខ្លះក្នុងមួយថ្ងៃៗនោះ អ្នកនឹងមិនដឹងថាអ្នកត្រូវគិតគូពីចំនួន និង បរិមាណអាហារយ៉ាងណា ហើយវានឹងធ្វើឲ្យអ្នកឡើងគីឡូដោយមិនដឹងខ្លួនទៀតផង។ 3. គិតតែពីញាំុអាហារមានបរិមាណខ្លាញ់ទាប អាហារដែលមានកម្រិតជាតិខ្លាញ់ទាបទាំងនោះគឺសុទ្ធតែមានជាតិស្ករច្រើនព្រោះវានឹងប៉ះប៉ូវជាមួយជាតិខ្លាញ់ដែលទាបទាំងនោះ ដូចនេះមានន័យថា អ្នកនឹងបានទទួលបិរមាណ Calories ច្រើនជាងអាហារធម្មតា ឧទាហរណ៍ដូចជានំ Muffin ដែលមានកម្រិតជាតិខ្លាញ់ទាបអាមាន …