ស្នេហា&គ្រួសារ
3

មួលហេតុ​ដែលធ្វើឲ្យ​មនុស្ស​ប្រុស ចូលចិត្ត​សម្គាល់​ទម្លាប់ ៧ យ៉ាង​របស់​ស្រី​ៗ

មិន​ថា​ជា​មិត្តភ័ក្ដិ,សង្សារ ឬ​គូ​ដណ្ដឹង​ទេ ប្រុស​ៗ​តែងតែ​មើល​ពី​ចំណុច​ទាំង ៨ របស់​មនុស្ស​ស្រី ព្រោះ​នេះ​ជា​ទម្លាប់​របស់​ពួកគេ​ទៅ​ហើយ។ តើ​គេ​កត់សម្គាល់​ចំណុច​​ទាំង​នោះ​ ដើម្បី​​អ្វី​ទៅ៖ ១.ការ​ញ៉ាំ សម្រាប់​មនុស្ស​ស្រី​ពេល​ឃើញ​អាហារ​ខ្លួន​ចង់​បរិភោគ​ហើយ​នោះ មិន​បាន​គិត​អ្វី​វែងឆ្ងាយ​ទេ គឺ​គិតតែ​ពី​ញ៉ាំ​ៗ តាម​បែប​ធម្មជាតិ​ដែល​មាន​ស្រាប់។ ប៉ុន្តែ​បុរស​គេ​មិន​បាន​គិត​ពី​រឿង​ធម្មជាតិ ឬ​សម្ដែង​ឡើយ​តែ​គេ​នឹង​សម្គាល់ ហើយ​សម្លឹង​មើល​យើង​ញ៉ាំ​រហូត ព្រោះ​ដើម្បី​ដឹង​ថា​យើង​ចូលចិត្ត​ញ៉ាំ​អាហារ​បែប​ណា។ ២.ការ makeup បើ​យើង​ផាត់​មុខ​ស្រាល​ៗ​បែប​ធម្មជាតិ គេ​ក៏​ចំណាំ ហើយ​បើ​យើង​ផាត់​ក្រាស់​ៗ​វិញ​គេ​រឹតតែ​ចំណំាំ​ទៅ​ទៀត។ ព្រោះ​គេ​នឹង​ប៉ាន់ប្រមាណ​ថា​ក្នុង​ពេល​ជួប​គ្នា​ម្ដង​ៗ តើ​យើង​ត្រូវ​ចំណាយ​ពេល​លើ​ការ​តុបតែង​ខ្លួន​នេះ​ប៉ុន្មាន ទាំង​ពេលវេលា និង​ថវិកា។ ៣.ប្រភេទ​ភេសជ្ជៈ ពេល​ជួប​គ្នា​ម្ដង​ៗ​គេ​តែង​សម្គាល់​ពី​របៀបរបប​យើង​ជានិច្ច រាប់​ទាំង​អាហារ និង​ភេសជ្ជៈ ហើយ​បើ​រាល់​លើក​យើង​តែង​កុម្ម៉ង់​ស្រា ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាកុល នោះ​គេ​នឹង​គិត​ថា យើង​ជា​មនុស្ស​ស្រី​ញៀន​​នឹង​របស់​អស់​ទាំងនោះ។ ៤.ពណ៌​សំលៀកបំពាក់ ប្រសិនបើ​ជួប​គ្នា​រាល់​លើក​ស្រី​ៗ​ចូលចិត្ត​ស្លៀក​សំលៀកបំពាក់​ពណ៌​ដដែល​ៗ ឬ​មាន​តែ​ពីរ-បី ពណ៌ គេ​ដឹង​នឹង​ភ្លាម។ ជាពិសេស​ប្រុស​ៗអាច​នឹង​ទិញ​វត្ថុ​​អនុស្សាវរីយ​ណា​ដែល​មាន​ពណ៌​ដូច​ខោអាវ​ជូន​យើង​ក៏​មាន។ ៥.ស្នាម​ញញឹម បុរស​ចូលចិត្ត​សង្កេត​មើល​ស្នាម​ញញឹម​របស់​មនុស្ស​ស្រី​ណាស់។ ព្រោះ​គេ​នឹង​ដឹង​ថា យើង​ជា​នារី​ដែល​មាន​ភាព​ស្រស់​ស្រាយ​ជានិច្ច តាមរយៈ​ស្នាមញញឹម​នេះ​ឯង។ ៦.តន្ត្រី នៅ​ហាង​ដែល​ជា​កន្លែង​ណាត់​គ្នា​ប្រាកដជា​មាន​ភ្លេង​កំដរ​អារម្មណ៍​ជា​មិន​ខាន ហើយ​បើ​យើង​ច្រៀង​តាម​គេ​ដឹង​ភ្លាម។ ដូចនេះ​បើ​លើកក្រោយ​ពេល​ឮ​ភ្លេង​នេះ​ទៀត គេ​នឹង​និយាយ​ថា​នេះ​ជា​បទ​សំណព្វ​ចិត្ត​យើង។ …

ស្នេហា&គ្រួសារ

៥ វិធី​ស្រី​ៗ​អាច​យក​ឈ្នះ​​មនុស្ស​ប្រុស​ចិត្ត​រឹង​បាន​យ៉ាង​ងាយ​

មនុស្ស​ស្រី​គ្រប់​រូប​មាន​ចំណុច​ពិសេស​រាង​ៗ​ខ្លួន​ដែល​អាច​យក​ឈ្នះ​ចិត្ត​បុរស​គ្រប់​រូប​បាន​យ៉ាង​ងាយ គ្រាន់តែ​អ្នក​ខ្លះ​មិន​ដឹង​ធ្វើ​យ៉ាង​ដូចម្ដេច។ ៥ វិធី​ខាងក្រោម​នេះ​ស្រី​ៗ​អាច​យក​ឈ្នះ​ចិត្ត​មនុស្ស​ប្រុស​បាន​យ៉ាង​ងាយ​ដូច​បក​ចេក៖ ១.កែវភ្នែក ប្រុស​ៗ​មិន​ហាន​សម្លឹង​ចំ​កែវភ្នែក​មនុស្ស​ស្រី​ទេ ព្រោះ​អាច​ធ្វើឲ្យ​ពួកគេ​ចិត្ត​ទន់​បាន។ ដូចនេះ​ប្រសិនបើ​ចង់​សុំ​អ្វី​មួយ​ពី​គេ យើង​គួរ​តែ​សម្លឹង​​ដោយ​កែវ​ភ្នែក​ស្រទន់ គេ​នឹង​ព្រម​តាម​យើង​ភ្លាម។ ២.កាយវិការ ចូរ​បង្ហាញ​កាយវិការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ បើ​ទោះ​ជា​ខាង​ប្រុស​ខឹង​​យ៉ាងណា​ក៏​នៅ​តែ​ចាញ់​ ទង្វើ​ដ៏​ល្អ​របស់​យើង​ដែរ។ ៣.សម្ដី​ទន់ភ្លន់ ទោះ​មនុស្ស​ប្រុស​មាន​ចិត្ត​រឹង​ដូច​ថ្ម​យ៉ាង​ណា បើ​មាន​នារី​សម្ដី​សុភាព​រាបសា​​ទន់ភ្លន់​ចូល​មក​ជិត​និយាយ​គ្នា​លេង អាច​ធ្វើឲ្យ​គេ​​បាក់​ចិត្ត​មក​ទាំង​មិន​ដឹង​ខ្លួន។ ៤.ទឹក​មុខ ទឹក​មុខ​ស្រស់​ស្រស់​ស្រាយ ញញឹមញញែម​គឺ​ជា​អាវុធ​ដែល​អាច​ចាក់​ទម្លុះ​បេះដូង​មនុស្ស​ប្រុស​ចិត្ត​រឹង​បាន​យ៉ាង​ងាយ។ ៥.ភាព​អំណត់ មនុស្សប្រភេទ​ណា​ក៏​ដោយ គឺតែងតែ​ចាញ់​ពី​ភាព​អំណត់​របស់​មនុស្ស​ស្រី។ ប្រភព៖ Likelovequotes

ស្នេហា&គ្រួសារ

៥​ដំណាក់​កាល​​​នៃ​ស្នេហា​ តែ​ដំណាក់​កាល​​ទី៣គឺ​ពិបាក​​ឆ្លង​ផុត​ជាង​គេ

ដើម្បី​បាន​ស្នេហា​ពិត​មួយ​​ក្នុង​ជីវិត​មិន​មែន​ជា​រឿង​ស្រួល​ទេ​ ​ ព្រោះ​ពេល​ខ្លះ​ត្រូវ​ជួប​បញ្ហា​ និង​​ ការ​ខក​ចិត្ត​ជា​ច្រើន​ដង​ ហើយ​បើ​តាម​​បទ​ពិសោធន៍​ជាក់​ស្ដែង​គូ​ស្នេហ៍​ភាគ​ច្រើន​គឺ​ពិបាក​ឆ្លង​​​ដំណាក់​កាល​ទីបី​​ ព្រោះ​ឲ្យ​តែ​ដល់​ដំណាក់កាល​នេះ​ ពួកគេ​ច្រើន​តែ​បែក​បាក់​គ្នា។ រូបតំណាង ១.​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ ៖​ វា​ជា​​ដំណាក់កាល​ដំបូង​ដែល​អ្នក​ចាប់​ផ្ដើម​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​នរណា​ម្នាក់​ដោយ​សារ​អារម្មណ៍​ពី​ធម្មជាតិ​។ អ្នក​ស្រឡាញ់​គេ​ដោយ​គ្មាន​ហេតុផល​ ហើយ​អ្វី​ៗ​នៅ​ពេល​នោះ​គឺ​ល្អ​ទាំង​អស់​។ រូបតំណាង ២. ក្លាយ​ទៅ​ជា​គូ​ស្នេហ៍​មួយ​គូ ៖ ដំណាក់​កាល​នេះ ស្នេហា​ចាប់​ផ្ដើម​រឹងមាំ​ជាង​មុន ​និង​ជោគជ័យ​បណ្ដើរៗ ព្រោះ​អ្នក​មាន​ឈ្មោះ​ជា​គូ​ស្នេហ៍​នឹង​គ្នា​​ហើយ​អ្នក​​អាច​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ ពិភាក្សា​គ្នា ចែក​រំលែក​គ្នា ហើយ​អាច​ឈាន​ដល់​គ្រួសារ និង ​មិត្តភ័ក្ដិ​របស់​អ្នក​ទទួល​ស្គាល់​នូវ​ទំនាក់​ទំនង​របស់​អ្នក និង​ជា​ពេល​វេលា​ ដែល​អ្នក​មាន​​ភាព​រីករាយ​បំផុត​។ ៣. ការ​ខក​ចិត្ត​ ៖​ នេះ​ជា​អំឡុង​ពេល​ដែល​ម្នាក់ៗ​ចាប់​ផ្ដើម​អន់​ចិត្ត​ និង​ធុញ​ទ្រាន់​នឹង​ទង្វើ​ឬ​ឥរិយាបថ​អ្វី​មួយ​ដែល​ពួក​គេ​ធ្លាប់​ការ​រំពឹង​ទុក។ ស្នេហា​ក៏​ចេះ​តែ​មាន​បញ្ហា​មិន​ចេះ​ចប់​ ហើយ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​​ចង់​សម្រាក​មិន​ចង់​បន្ត​ទោះ​បី​ជា​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ។ រូបតំណាង ៤. បង្កើត​ភាព​ច្បាស់លាស់​ សម្រាប់​ស្នេហា​ ៖ បើ​សិន​ជា​អ្នក​អាច​ឆ្លង​ផុត​ដំណាក់​កាល​ទី​៣នោះ​មាន​ន័យ​ថា​អ្នក​មាន​ភាព​ពិត​ប្រាកដ​មួយ​ហើយ​ចំពោះ​ស្នេហា​អ្នក ព្រោះ​អ្នក​អាច​ទទួល​យក​អ្វី​ដែល​គេ​មាន​ ទាំង​ល្អ​ និង​ អាក្រក់ ​មាន​ការ​យោគយល់​គ្នា​​​និង​ព្យាយាម​ដោះ​ស្រាយ​​បញ្ហា​ជាមួយ​គ្នា។ ៥. ផ្លាស់​ប្ដូរ​ពិភពលោក​​ ៖​ …

ស្នេហា&គ្រួសារ

ស្រី​ៗ​មិន​គួរ​ធ្វើ​រឿង ៥ យ៉ាង​នេះ​ពេល​បុរស​តាម​ស្រលាញ់​ដំបូង ព្រោះ​​អាច​ធ្វើឲ្យគេចាកចេញ​ទៅ​វិញ​ភ្លាម​ៗ

ពេល​បុរស​ម្នាក់​មក​តាម​ស្រលាញ់​យើង សូម​កុំ​រំពឹង​ខ្ពស់​ពេក​ថា​គេ​នឹង​ស្មោះត្រង់​ជាមួយ​យើង​រហូត។ ព្រោះ​ពេល​ខ្លះ​គ្រាន់តែ​គេ​ល​ចិត្ត ឬមើល​ពី​អត្តចរិក​យើង​ជាមុន​សិន រួច​បាន​ពិចារណា​តាម​ក្រោម​ក៏​ថា​បាន។ ដូចនេះ​ខ្លួន​ជា​ស្រី​មិន​គួរ​ធ្វើ​រឿង ៥ យ៉ាង​នេះ​ទេ៖ ១.កុំ​តបការ​ស្រលាញ់​លឿន​ពេក ពេល​បុរស​តាម​ស្រលាញ់​ដំបូង​ៗ យើង​មិន​គួរ​ឆាប់​ទទួល​ក្តី​ស្រលាញ់​នោះ​ភ្លាម​។ ព្រោះធ្វើ​យើង​ងាយ​នឹង​ទទួល គេ​អាច​នឹង​ដក​ខ្លួន​ចេញ​ទៅ​វិញ​ភ្លែត​ដែរ ព្រោះ​ពេល​ខ្លះ​ប្រុស​ៗ​ចង់​ឈ្នោះ​ចិត្ត​ស្រី​មួយ​ឆាវ​តែ​ប៉ុណ្ណោះ។ ២.កុំ​ទាមទារ​ទៅ​ជួប​គ្រួសារ​គេ ត្រូវ​ចាំ​ទុក​ថា​បើ​បុរស​នោះ​ស្រលាញ់​យើង​ទុក​ជា​អនាគត គេ​នឹង​សុំ​យើង​ទៅ​ជួប​គ្រួសារ​គេ​ដោយ​ខ្លួន​ឯង។ តែ​បើ​យើង​ជាយើងទាមទារ​ទៅ​សុំ​ជួប​វិញ នោះ​គេ​គ្មាន​ថ្ងៃ​នាំ​យើងទៅ​ជួបឡើយ ហើយ​នឹង​រក​វិធី​ដោះដៃ​ចោល ព្រោះ​គេ​គិត​ថា​យើង​ជា​មនុស្ស​ចិត្ត​ងាយ ស្គាល់​គ្នា​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ចង់​ទៅ​លេង​ផ្ទះ​គេ​បាត់។ ៣.កុំ​បបួល​គេ​ដើរ​លេងមុន ប្រសិនបើ​បុរស​នោះ​ទើប​តែ​តាម​ញ៉ែ​ថ្មី​ៗ​ទេ​នោះ កុំ​ហ៊ាន​ហា​មាត់​បបួល​គេ​ទៅ​ដើរ​លេង​អី។ ព្រោះ​ការ​ដែល​យើង​ហាន​ហៅ​ទៅ​ដើរ​លេង ទាំង​ដែល​គេ​មិន​ធ្លាប់​គិត​ហៅ​យើងទៅ​ដើរលេង​ផង​នោះ ហើយ​អាច​ឲ្យ​​មនុស្ស​ប្រុស​ឆាប់​វាយ​តម្លៃ​ស្រី​ៗ​ណាស់។ ៤.កុំ​ទាមទារ​ឲ្យ​គេ​ទិញ​របស់ បើ​ហាន​សុំ​គេ​ទិញ​កាដូ ឬ​របស់​របរ​អ្វី​ផ្សេង​ទៀត​នោះ ធានា​ថា​គេ​នឹង​សុំ​បែប​ពី​អ្នក​ភ្លាម។ ព្រោះ​បើ​គេ​ជា​បុរស​ពិតជា​ស្រលាញ់​យើងមែន គេ​នឹង​ទិញ​កាដូ​ជូន​ដោយ​ខ្លួន​ឯង។ ៥.កុំ​ទិញ​របស់​ជូន​គេ ត្រូវ​ដឹង​ថា​បើ​​ទិញ​អ្វី​ជូន​គេ អ្នក​នឹង​បាត់បង់​តម្លៃ​ភ្លាម​ៗ ព្រោះ​មនុស្ស​ប្រុស​គិត​ថា​អ្នក​ជា​មនុស្ស​ស្រី​ដែល​ងាយ​ស្រួល​ញ៉ែ និង​ចង់​ចាប់​គេ​ឲ្យ​ជាប់​ដោយ​របស់​នោះ៕ ប្រភព៖ Youqueen

ស្នេហា&គ្រួសារ

កុំ​បារម្ភ​ថា​ពេល​ណា​បាន​យក​ប្ដី ​រស់​ដោយ​​គិត​ពី​​ថ្ងៃ​នេះ​សិន​ទៅ

ដឹង​ថា​ខ្លួន​ឯង​នៅ​ក្មេង ហើយ​ដឹង​ថា​យុវភាព​មិន​អាច​អូន​បន្លាយ​យូរ។ ជំនួស​ឲ្យ​ការ​រិះ​គិត​ថា​៣ ទៅ​៤​ឆ្នាំ​ទៀត​យើង​នឹង​យ៉ាង​ម៉េច សូម​រស់​នៅ​ឲ្យ​សប្បាយ​ដោយ​គិត​ពី​ថ្ងៃ​នេះ​សិន​ទៅ។ ប៉ុន្មាន​ឆ្នាំ​ទៀត​យក​ប្ដី? គ្រាន់​តែ​ឃ្លា​នេះ មនុស្ស​ស្រី​អាយុ​២២​ឆ្នាំ ជិត​រៀន​ចប់ កំពុង​រក​ការងារ​ធ្វើ​ចង់​ភាំង​មួយ​ភ្លឹក​ទៅ។ ការ​ពិត​ទៅ នៅ​ស្រុក​ខ្ញុំ អាយុ​ដែល​ល្មម​រៀបការ​គឺ​ពី​២៥ ទៅ​២៦​ឆ្នាំ។ អញ្ចឹង​នៅ​តែ​ ៣ ៤​ឆ្នាំ​ទៀត​ខ្ញុំ​ដល់​ពេល​រៀបការ​ហើយ​ឬ? ប្រាកដ​ហើយ គេច​មិន​ផុត​នោះ​ទេ។ ត្រៀម​ខ្លួន​បិទ​ទ្វារ​សកល​វិទ្យាល័យ ដើម្បី​បើក​ទ្វារ​ថ្មី​ចេញ ទ្វារ​ដែល​គ្មាន​អ្នក​ណា​ដើរ​ចូល។ សុបិន មហិច្ឆតា អាជីព​ការងារ របរ​រកស៊ី ហើយ​ប្ដី​កូន គ្រួសារ គ្រប់​យ៉ាង​ទាំង​អស់​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ទ្វារ​នោះ​ទាំង​អស់។ បើ​ចង់​ឬ​មិន​ចង់​សុទ្ធ​តែ​ត្រូវ​ដើរ​ចូល​ទាំង​អស់។ អ្នក​ណា​ក៏​ដឹង​ដែរ​ថា​យុវភាព​របស់​ស្រី​ៗ​គឺ​ឆ្លង​កាត់​លឿន​ខ្លាំង​ណាស់។ វ័យ​ប៉ុន​នេះ​គឺ​នៅ​ក្មេង​ខ្លាំង​ណាស់ កុំ​គិត​ច្រើន​ពេក​នាំ​តែ​ចាស់​ខ្លួន​ឯង។ បើ​ដឹង​ខ្លួន​ថា យុវភាព​នៅ​មិន​យូរ​ហើយ ជំនួស​ឲ្យ​ការ​គិត​ថា​៣ ៤​ឆ្នាំ​ទៅ​មុខ​នឹង​ទៅ​ជា​យ៉ាង​ណា ហេតុ​អ្វី​ម៉េច​មិន​គិត​តែ​ពី​ថ្ងៃ​នេះ​ទៅ? សុបិន និង​មហិច្ឆតា នៅ​តែ​រក្សា​ទុក​ហើយ​អនុវត្ត​វា​នៅ​ថ្ងៃ​មុខ។ ថ្ងៃ​នេះ​សូម​វេច​បង្វេច​ទៅ​ដើរ​លេង។ ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​ស្រលាញ់ រស់​នៅ​ឲ្យ​អស់​ពី​ខ្លួន។ ជីវិត​របស់​យើង ត្រូវ​រស់​យ៉ាង​ម៉េច​ឲ្យ​ខ្លួន​មាន​សុភមង្គល​បំផុត៕ ប្រែ​សម្រួល៖ Caramel

ស្នេហា&គ្រួសារ

ទំនាក់ទំនង​ស្នេហា​ ៦ប្រភេទដែល​​មាន​មាន​ឥទ្ធិពល​​ក្នុង​ជីវិត​របស់​យើង​

ស្នេហា​នៃ​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ​ តែង​តែ​ទៅ​តាម​ប្រភេទ​រៀង​ៗ​ខ្លួន​ ហើយ​ប្រភេទ​ស្នេហា​ទាំង​ ៦​ នេះ​អាច​មើល​ដឹង​ពី​រឿង​ទៅ​ថ្ងៃ​អនាគត​ក្នុង​ជីវិត​ស្នេហា​អ្នក ៖ ១. ស្នេហា​ដែល​​មាន​ការ​ដុះដាល​ជាមួយ​គ្នា ៖​ ជា​ស្នេហា​ដែល​មនុស្ស​ពីរ​នាក់​ចូលរួម​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ព្យាយាម​បង្កើត​ភាព​ផ្អែមល្ហែម​ ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់​ ហើយ​ស្នេហា​នេះ​បាន​ជួយ​ដល់​ស្មារតី និង​ទឹក​ចិត្ត​របស់​ពួក​គេ​ ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន​។ ប្រភេទ​ស្នេហា​នេះ​អាច​បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​នឹង​សម្រេច​គោលដៅ​រួម​គ្នា​។ រូបតំណាង ២. ស្នេហា​ដែល​មាន​ភាព​ស្ងៀមស្ងាត់ ៖ ជា​ស្នេហា​មួយ​ដែល​មនុស្ស​ពីរ​នាក់​បាន​ភ្ជាប់​ចិត្ត​គ្នា​ក្នុង​ពិភព​មួយ​ដែល​មាន​ភាព​ស្ងប់​ស្ងាត់​​មួយ​​​ ពួក​គេ​មិន​ចូលចិត្ត​និយាយ​ និង​មិន​ខ្វល់​ថា​នឹង​មាន​​រឿង​អ្វី​កើត​ឡើង​លើ​ស្នេហា​ឡើយ​។ ប្រភេទ​ស្នេហា​នេះ​គឺ​បាន​បង្ហាញ​ថា​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ បើ​មិន​ប្រឹង​មិន​ប្រឹង​ប្រែង​ទេ​នោះ​វា​នឹង​ក្លាយ​ទៅ​ជា​អាសាបង់។ ៣. ស្នេហា​ដែល​មាន​ភាព​ងាយ​ស្រួល ៖​ ជា​ស្នេហា​ដែល​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​ដោយ​មាន​ភាព​រីករាយ​ ថា​ធ្វើ​អី​ក៏​ធ្វើ​ មាន​សេរី​ភាព​ ហើយ​មិន​ចូល​ចិត្ត​តឹង​រឹង​ក្នុង​ស្នេហា​ ឬ​ក៏​ប្រកាន់​ជ្រុល​រវាង​គ្នា​នឹង​គ្នា។ ប្រភេទ​ស្នេហា​នេះ​ ជា​មិន​អាក្រក់​នោះ​ទេ​ ហើយ​អាច​សម្រេច​គោលដៅ​គ្រួសារ​ជាមួយ​គ្នា​ទៀត​ ប៉ុន្តែ​ត្រូវ​តម្រូវ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ចិត្ត​ធ្ងន់​បន្តិច​​ពេល​ដែល​មាន​បញ្ហា។ ៤. ស្នេហា​ដក​ពិសោធន៍ ៖ ជា​ស្នេហា​មួយ​ដែល​អាត្មានិយម​ ព្រោះ​ពួក​គេ​បង្កើត​ស្នេហា​នេះ​ឡើង​មក​ក៏​ដោយ​សារ​ចង់​ដឹង ចង់​ស្គាល់​ ឬ​ក៏​ប្រៀបធៀប​គ្នា ដើម្បី​ស្វែងរក​ភាព​ពិតប្រាកដ​នៃ​ពួក​គេ។ ប្រភេទ​ស្នេហា​នេះ​ គឺ​មិន​ជោគជ័យ​នោះ​ទេ​ ទោះ​បី​ជា​ទទួល​បាន​អារម្មណ៍​ស្រឡាញ់​ពិត​ក៏​ដោយ។ ៥. ស្នេហា​ដែល​ប្រឹង​បន្ត​ទាំង​អស់​អារម្មណ៍ …

ស្នេហា&គ្រួសារ

ចង់​ក្លាយ​ជា​ប្រពន្ធ​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ?

ដើម្បី​ក្លាយ​ជា​ប្រពន្ធ​​ល្អ​ម្នាក់​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ តែក៏​មិន​មែន​មិន​អាច​ទៅ​រួច​ដែរ។​ គន្លឹះ​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​ស្រី​ៗ​អាច​អនុវត្ត​​បាន​៖ រូបតំណាង ១. ចាប់​អារម្មណ៍​អ្វី​ដែល​គាត់​ចូលចិត្ត​៖ បើ​គាត់​តែង​និយាយ​អ្វី​ដែល​គាត់​ចូលចិត្ត​​នោះ​ ​យើង​គ្រាន់​តែ​ញញឹម​ និង​ស្ដាប់​​​​គាត់​​ទៅ​បាន​ហើយ​ទោះ​ពេល​ខ្លះ​យើង​​យល់​តិច​តួច​ក៏​ដោយ។​ ២. ជួយ​នូវ​អ្វី​ដែល​អាច​ជួយ​បាន៖ ដូច​ជា​ការងារ​ខ្លះៗ​​ពី​ការិយាល័យ​ ជួយ​រៀប​សំលៀកបំពាក់​ ​កាតាប​ធ្វើ​ការ​​ សោ​ឡាន​ ឬ​ម៉ូតូ​ជា​ដើម។ ៣. ស្រឡាញ់​គាត់​ឲ្យ​ច្រើន​ៗ៖ ក្ដី​ស្រឡាញ់​ ឬ​ភាព​ផ្អែម​ល្ហែម​មិន​មែន​បញ្ចប់​ត្រឹម​ពេល​រៀប​ការ​ ឬ​មាន​កូន​មួយ​ពីរ​ទេ​ តែ​ត្រូវ​មាន​ជានិច្ច​ រាល់​ថ្ងៃ​ និង​គ្រប់​វេលា។​ ៤. ក្ដី​ស្រមៃ​របស់​គាត់​ក៏​ជា​ក្ដី​ស្រមៃ​របស់​យើង​ដែរ៖ ត្រូវ​​គាំ​ទ្រ​ និង​ជួយ​ឲ្យ​អស់​ពី​ចិត្ត​ដើម្បី​សម្រេច​ក្ដី​សុបិន​នោះ។​ រូបតំណាង ៥.​ ចង​ចាំ​ថ្ងៃ​សំខាន់​ៗ​​​ក្នុង​ជីវិត​គាត់​៖ ដូច​ជា​ថ្ងៃ​​បញ្ចប់​ការ​សិក្សា​ ឬ​ថ្ងៃ​​​បាន​ការងារ​ដំបូង​ជា​ដើម។ មិន​បាច់​ធ្វើ​អ្វី​ធំ​​ទេ​ គ្រាន់តែ​​​ជប់លៀង​តិច​តួច​ដើម្បី​រំឭក​វា​ទៅ​គឺ​គាត់​សប្បាយ​ចិត្ត​ណាស់​ទៅ​ហើយ។​ ៦. រឿង​ខ្លះ​មិន​គួរ​រំខាន​គាត់​ទេ៖ មាន​រឿង​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​បានខ្លួន​ឯង​​ដូច​ជា​ទិញ​ឥវ៉ាន់​ ជូន​កូន​ទៅ​សាលា​ និង ​ការងារ​មួយ​ចំនួន​ទៀត​។ ៧. ចុង​ក្រោយ​ និង​សំខាន់​ជាង​គេ​នោះ​គឺ​តែង​គាំ​ទ្រ​គាត់​ជានិច្ច៖ មិន​ថា​ជោគជ័យ​ ឬ​បរាជ័យ​ យើង​ត្រូវ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​​គាត់​គ្រប់​ពេល។ ទាំង​នេះ​ហើយ​ជា​អ្វី​ដែល​ប្រពន្ធ​ល្អ​ម្នាក់​គួរធ្វើ។ កុំ​ភ្លេចយក​ចំណុច​ទាំង​​នេះទៅ​អនុវត្ត​​​​ណា៎៕ ប្រភព៖ …