សម្រស់&ម៉ូដ

ជ្រុះ​សក់ អស់​កម្លាំង និង​ឈឺ​ប៉ុន្មាន​មុខ​នេះ​បង្ហាញ​ថា​រាងកាយ​ខ្វះ​វីតាមីន​ D

វីតាមីន​ D គឺ​ជា​ប្រភេទ​វីតាមីន​មួយ​មុខ​គត់​ដែល​រាងកាយ​អាច​ទទួល​បាន​ដោយ​មិន​ចាំបាច់​ទាល់​តែ​ញ៉ាំ​ចំណី​អាហារ​ដូច​វីតាមីន​ផ្សេង​ទៀត ពោល​គឺ​ត្រឹម​ទទួល​ពន្លឺ​ព្រះ​អាទិត្យ​ រាងកាយ​នឹង​ទទួល​បាន​វីតាមីន​នេះ​គ្រប់​គ្រាន់​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​នៅ​តែ​ក្នុង​ម្លប់ មិន​សូវ​ចេញ​ឱ្យ​ត្រូវ​កម្ដៅ​ថ្ងៃ រាងកាយ​របស់​អ្នក​នឹង​ខ្វះ​វីតាមីន D ហើយ​លទ្ធផល​នៃ​កង្វះ​នេះ​នឹង​បង្ក​ឱ្យរាងកាយ​មាន​បញ្ហា​ដូច​ខាង​ក្រោម៖ អស់​កម្លាំង អាការៈ​អស់​កម្លាំង​អាច​បណ្ដាល​មក​ពី​ការ​ងងុយ​ដេក ការ​ធ្វើ​ការ​ច្រើន​ ឬ​កង្វះ​វីតាមីន D។ គ្រូ​ពេទ្យ​បាន​ណែនាំ​ថា បញ្ហា​នៃ​ការ​អស់​កម្លាំង​ភាគ​ច្រើន​គឺ​ជា​រោគ​សញ្ញា​នៃ​ការ​ខ្វះ​វីតាមីន D ក្នុង​រាងកាយ ដូច្នេះ​អ្នក​គួរ​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរ​វីតាមីន​ដូច​ជា ថ្លើម​គោ ស៊ុត​ក្រហម​ជា​ដើម​ដើម្បី​បង្កើន​កម្លាំង​ឡើង​វិញ។ ឈឺ​ខ្នង អាការៈ​ឈឺ​ខ្នង​អាច​បង្ក​មក​ពី​ការ​អង្គុយ​ ឬ​ពត់​ខ្លួន​ដោយ​មិន​ត្រឹម​ត្រូវ​ ឬ​ការ​អង្គុយ​យូរ​ពេក​។ ប៉ុន្តែ​នៅ​មាន​មូលហេតុ​មួយ​ទៀត គឺ​ការ​ខ្វះ​វីតាមីន​ D ក្នុង​រាងកាយ ដែល​បណ្ដាល​ឱ្យ​អ្នក​ជំងឺ​មាន​ការ​ឈឺចាប់​ផ្នែក​ខ្នង​រ៉ាំរ៉ៃ។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ អ្នក​គួរ​តែ​ឧស្សាហ៍​ចេញ​ទៅ​ខាង​ក្រៅ​ទទួល​កម្ដៅ​ថ្ងៃ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ឬ​ញ៉ាំ​អាហារ​ដែល​មាន​វីតាមីន​ D​​។ ​​ ​ ឈឺ​សាច់​ដុំ ជាទូទៅ ការ​ឈឺ​សាច់ដុំ​កើត​ឡើង​ក្រោយ​ជួប​ប្រទះ​គ្រោះថ្នាក់ ឬ​ការ​រងគ្រោះ​អ្វី​មួយ​។ ប៉ុន្តែ​បើ​អ្នក​នៅ​សុខៗ​ស្រាប់​តែ​ឈឺ​សាច់​ដុំ​ ឬ​ឈឺ​ក្នុង​ឆ្អឹង​ដោយ​គ្មាន​មូលហេតុ​ គួរ​តែ​ប្រញាប់​គិត​ពី​ការ​បំពេញ​វីតាមីន D ដល់​រាងកាយ​បន្ថែម​។ បាក់​ទឹក​ចិត្ត ការ​ចេញ​ទៅ​ក្រៅ​ញឹកញាប់​នឹង​ធ្វើ​ឱ្យ​អារម្មណ៍​បាន​ជ្រះ​ស្រឡះ​និង​រីករាយ។ ចំណែក​អ្នក​ដែល​មិន​សូវ​ចេញ​ក្រៅ​ …

សម្រស់&ម៉ូដ

ដើម្បី​សម្រស់​ស្រស់​ស្អាត​ពេល​ព្រឹកព្រលឹម ស្រី​ៗ​គួរ​ធ្វើ​រឿង ៧ យ៉ាង​នេះ​ពេល​យប់

នេះ​ជា​អាថ៌កំបាំង​មួយ​ដែល​សុភាព​នារី​ជាច្រើន​មិន​បាន​ដឹង ហើយ​នោះ​គឺជា​រឿង​ងាយ​ស្រួល​ធ្វើ​ទៀត​ផង។ ដូចនេះ​បើ​ស្រី​ចង់​ឲ្យ​សម្រស់​ពេល​ព្រឹកព្រលឹម​ស្រស់​ស្រាយ គួរ​ធ្វើ​រឿង​ទាំង​នេះ​នៅ​ពេល​យប់ ទើប​ល្អ៖ ១.ងូតទឹក​ពេល​យប់ ព្រោះ​តែ​ភាព​ហត់នឿយ​ខ្លាំង ធ្វើឲ្យ​នារី​ៗ​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​រឿង​នេះ។ តែ​បើ​រំលង​ចំណុច​នេះ នោះ​នឹង​ធ្វើឲ្យ​ស្បែក​មុខ និង​ស្បែក​ខ្លួន​បាត់បង់​ជាតិ​សំណើម និង​មាន​ភាព​ជ្រីវជ្រួញ។ ដូចនេះ​ការ​ងូតទឹក​ពេល​យប់ ហើយ​ព្រឹក​ឡើង​ងូត​ម្ដង​ទៀត​នោះ​អារម្មណ៍​យើង​នឹង​ជ្រះថ្លា។ ២.ជម្រះ​គ្រឿង​សម្អាង បើ​ពេល​យប់​ឡើង​យើង​មិន​បាន​លាង​សម្អាត​គ្រឿង​សម្អាង​ទេ នោះ​ស្បែក​មុខ​យើង​នឹង​មាន​បាក់តេរី​ច្រើន និង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូចជា​មុន,អាលែកហ្សី ជាដើម។ ម្យ៉ាង​ទៀត​អាច​ពេល​ព្រឹក​ទើប​យើង​សម្អាត ធ្វើឲ្យ​មិន​ជ្រះ​ស្អាត​គ្រឿង​សម្អាង។ រូបតំណាង ៣.លាប​ឡេ​ផ្ដល់​ជាតិ​សំណើម ពេល​យប់​យើង​លាប​ឡេ​ផ្ដល់​ជាតិ​សំណើម នោះ​ព្រឹក​ឡើង​ស្បែក​យើង​នឹង​ទន់​រលោង។ ៤.ដុះ​ធ្មេញ ការ​សម្អាត​ធ្មេញ​មុន​យប់​មុន​ចូលគេង ធ្វើឲ្យ​មាត់​យើង​គ្មាន​ក្លិន​ពេល​ក្រាក​ពី​គេង និង​អាច​ជួយ​កម្ចាត់​បាក់តេរី​ទៀត​ផង។ ៥.ញ៉ាំ​ទឹក​តែ​ក្រូចឆ្មារ​មួយ​កែវ ទឹក​តែ​ក្រូចឆ្មារ​មួយ​កែវ​មិន​ធ្វើឲ្យ​យើង​ចូល​បន្ទប់ទឹក​ពេល​យប់​ឡើយ តែ​វា​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ព្រម​ទាំង​ធ្វើឲ្យ​ស្បែក​ស្រស់​ថ្លា។ ៦.រៀបចំ​ដំណេក​ឲ្យ​បាន​ល្អ មុន​ចូលគេង​យើង​ត្រូវ​រៀបចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត ហើយ​កម្រាល​ពូក​ត្រឹម​រាប​ស្មើ ដើម្បី​កុំឲ្យ​ស្បែក​យើង​ជ្រីវជ្រួញ​ពេល​ព្រឹក។ រូបតំណាង ៧.សមាធិ ដើម្បី​ឲ្យ​គេង​លក់​ស្រួល យើង​គួរ​អង្គុយ​សមាធិ ១០ ទៅ ១៥ នាទី ទើប​អារម្មណ៍​ស្រឡះ​ល្អ៕ ប្រភព៖ Womenshealthmag

សុខភាព&សិច

របបអាហារប្រចាំថ្ងៃដ៏ល្អបំផុតទាំង១១ សម្រាប់បង្កើនថាមពលផ្លូវភេទ!

និយាយអំពីសុខភាពផ្លូវភេទគឺជារឿងមួយដែលគួរឲ្យខ្មាសអៀនមិនថាសង្គមបច្ចុប្បន្នជឿនលឿនបែបណានោះទេ ប៉ុន្តែអ្នកអាចបង្វែរការគិតមកវិញថាវាគឺជារឿងធម្មជាតិរបស់មនុស្សនៅពេលដល់វ័យដែលត្រូវបង្កើតគ្រួសារ។ ហេតុដូចនេះទាក់ទងទៅនឹងបញ្ហាផ្លូវភេទអាចចាត់ទុកវាជារឿងសំខាន់មួយផងដែរ។ ខាងក្រោមនេះគឺជាអាហារដែលអ្នកអាចទទួលទានបាន ដើម្បីបង្កើនថាមពលផ្លូវភេទ! ១/ ខ្ទឹមបារំាង ការទទួលទានខ្ទឹមបារាំងគឺអាចជួយបង្កើនថាមពលផ្លូវភេទបុរសឲ្យមានភាពខ្លាំងក្លា។ អ្នកអាចបន្ថែមវាទៅក្នុងរបបអាហារប្រចាំថ្ងៃ និងម្យ៉ាងទៀតអ្នកគួរចៀនខ្ទឹមបារាំងជាមួយនឹងបឺរសម្រាប់ទទួលទានក៏បាន ប៉ុន្តែអ្នកត្រូវទុកពោះទទេរយៈពេល២ម៉ោងមុនពេលទទួលទានខ្ទឹមបារាំងចៀន ឬឆាមួយនេះ។ ខ្ទឹមបារាំងគឺអាចជួយបង្កើនថាមពលផ្លូវភេទបុរសឲ្យមានភាពខ្លាំងក្លា ២/ គ្រាប់អាល់ម៉ុនមានលក់នៅតាមផ្សារទំនើប(Almond) គ្រាប់អាល់ម៉ុនអាចបង្កើនចំណង់ផ្លូវភេទ និងជាពិសេសជួយដល់ឱកាសនៃការមានកូនបានយ៉ាងមានប្រសិទ្ធភាពទៀតផង។ ទាំងនេះក៏ព្រោះតែគ្រាប់អាល់ម៉ុនសម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុរ៉ែជាច្រើន ដែលមានសារៈសំខាន់ក្នុងការកែលម្អសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ។ ៣/ អាហារសមុទ្រ ជាតិស័ង្កសីក៏ដូចជាសារធាតុមួយចំនួនទៀត ដែលមានផ្ទុកនៅក្នុងអាហារសមុទ្រគឺអាចជួយជម្រុញដល់ចំណង់ផ្លូវភេទ។ ដូច្នេះអ្នកអាចបន្ថែមអាហារសមុទ្រទៅក្នុងរបបអាហារប្រចាំថ្ងៃក្នុងការដោះស្រាយបញ្ហាសុខភាពផ្លូវភេទបុរស។ អាហារសមុទ្រ ៤/ ពពួកផ្លែក្រូច គ្រប់ប្រភេទផ្លែក្រូចទាំងអស់សម្បូរទៅដោយវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម និង អាស៊ីតហ្វូលិក ដែលពួកវាមានប្រសិទ្ធភាពបំផុតសម្រាប់ថាមពលផ្លូវភេទ ដែលអ្នកមិនគួរមើលរំលងនោះទេ។ ៥/ ស្ពៃខ្មៅ ដោយសារតែស្ពៃខ្មៅជាប្រភពសម្បូរដោយម៉ាញេស្យូម ដែលអាចជួយពង្រីកសរសៃឈាម ដូច្នេះវាត្រូវបានគេចាត់ទុកថាជាអាហារដ៏ល្អបំផុតមួយសម្រាប់ថាមពលផ្លូវភេទ។ ការទទួលទានស្ពៃខ្មៅនឹងធ្វើឱ្យមានការបង្កើនលំហូរឈាមទៅកាន់ប្រដាប់បន្តពូជ ដែលបង្កើតឱ្យមានការស្រើបស្រាលកាន់តែខ្លាំងទាំងបុរស និងស្រ្តី។ ស្រដៀងគ្នានេះដែរបន្លែពណ៌បៃតងផ្សេងទៀតដូចជាផ្កាខាត់ណាខៀវ និងស្ពៃក្តោបជាដើមក៏ជាប្រភពដ៏ល្អនៃជីវជាតិបំប៉នផ្លូវភេទផងដែរ។ ៦/ ផ្លែស្ត្របឺរី ការទទួលទានផ្លែស្ត្របឺរីអាចជួយឲ្យមានឱ្យអ្នកមានចរន្តឈាមល្អ ដែលមានសារៈសំខាន់សម្រាប់ការរួមភេទ។ …

សម្រស់ & សុខភាព

វិធីថែរក្សាសុខភាពសំរាប់ស្រ្តី កំឡុងពេលមករដូវដំបូង

ចំពោះស្រ្តីដែលចាប់ផ្តើមមានរដូវ បញ្ជាក់ថាជាមនុស្សដែលពេញវ័យ និងអាចជាម្តាយរបស់គេបានហើយ។ ការមករដូវ ធ្វើអោយស្រ្តីមានការផ្លាស់ប្តូរក្នុងខ្លួន ហើយវាជាការល្អ។ ដូចច្នេះយើងគប្បី យល់អំពីវិធីថែរក្សាសុខភាព ក្នុងកំឡុងពេលមករដូវដំបូង៖ ១. រក្សាជំហរ ប្រសិនបើអ្នកភ័យស្លន់ស្លោ នោះអ្នកទទួលអារម្មណ៍ថាធុញធប់ និងរវើរវាយ។ ២. ដាក់ក្រដាសទ្រាប់ ឬ សំឡីអនាម័យជាប់ជានិច្ច សំរាប់អ្នកដែលទើបតែ មានរដូវដំបូង គួរតែយកសំឡីអនាម័យ តាមខ្លួនជានិច្ច ហើយវាក៏មានការងាយស្រួល ក្នុងការដាក់តាមខ្លួនផងដែរ។ ៣.គួរតែធ្វើការផ្លាស់ប្តូរ ការផ្លាស់ប្តូរសំឡីអនាម័យ ចន្លោះពី៤ ទៅ៨ម៉ោង ឬនៅពេលដែលវាពេញ ទៅដោយឈាមរដូវ។ បើសិនជាអ្នកទុកវាយូរដោយមិនបានផ្លាស់ប្តូរនោះ វាអាចបង្កជាបាក់តេរី និងមេរោគជាច្រើន។ ៤.អនាម័យ កំឡុងពេលដែលស្រ្តីកំពុងមករដូវនេះ បញ្ហាអនាម័យជាការសំខាន់ណាស់។ អ្នកចាប់ផ្តើមបែកញើសច្រើន ហើយមានក្លិនអាក្រក់ខ្លាំង។ មុជទឹក និងរកអ្វីដើម្បីបំបាត់ក្លិន នៅពេលដែលអ្នកទៅសាលា ឬចេញទៅខាងក្រៅ និងការដើរផ្សារជាដើម។ ដុសធ្មេញអោយបានមួយថ្ងៃ២ដង ជាការសំខាន់ ព្រោះការដកដង្ហើមរបស់អ្នកនឹងមិនល្អ។ គួររកស្ករកៅស៊ូជីអង្កាមមកទំពារ។ ៥.កើតមុន កុំមានការបារម្ភចំពោះមុន ដែលកើតមានលើផ្ទៃមុខ …

ស្នេហា&គ្រួសារ

ស្នេហា​ដំបូង​​​​​នៅ​តែ​ពិសេស​ ហើយ​ពិបាក​​នឹង​បំភ្លេច​ ក៏​ដោយ​សារ​​តែ​ហេតុ​ផល​នេះ​ដែរ​

អ្នក​ណា​ក៏​មាន​ស្នេហា​គ្រា​ដំបូង​ដែរ​ គ្រាន់​តែ​មិន​ប្រាកដ​ថា​វា​ជោគជ័យ​ឬក៏​អត់​ ព្រោះ​អ្វី​ៗ​ក៏​យើង​មិន​អាច​មើល​ឃើញ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ពាក្យ​ថា​ «ស្នេហា​ដំបូង» ​វា​ស្ដាប់​ទៅ​នៅ​តែ​ពិសេស​ ហើយ​មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​ចង​ចាំ​វា​ ក៏​ព្រោះ​តែ​៖ ​ @ស្នេហា​ដំបូង​គឺ​មាន​ឥទ្ធិពល​ខ្លាំង​៖​ អារម្មណ៍​ដែល​អ្នក​ស្រឡាញ់​មនុស្ស​ម្នាក់​ដំបូង​ គឺ​ជា​អារម្មណ៍​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​ ព្រោះ​វា​ជា​ពេល​ដែល​អ្នក​ស្គាល់​ពាក្យ​ថា​ស្រឡាញ់​លើក​ទី​១​ ​ ដូច្នេះ​ហើយ​ពេល​នោះ​គឺ​ជា​ពេល​ដែល​ពិសេស​បំផុត​សម្រាប់​អ្នក​។ @ការ​បែក​បាក់​ស្នេហា​ដំបូង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​អ្នក​៖​ ស្នេហា​ទី​មួយ​គឺ​គ្រប​ដណ្ដប់​លើ​អារម្មណ៍​ និង​ ទឹកចិត្ត​អ្នក​ខ្លាំង ដូច្នេះ​ពេល​ដែល​បែកគ្នា​ប្រាកដ​ជា​អាច​​មាន​ការ​ប៉ះ​ពាល់​ខ្លាំង​លើ​ទឹក​ចិត្ត​​អ្នក​ ហើយ​ក៏​ពិបាក​នឹង​បំភ្លេច​ដែរ​។ @ស្នេហា​ដំបូង​គឺ​មាន​ការ​ចង​ចាំ​ច្រើន​៖​ មិន​ប្រាកដ​ថា​វា​ជា​ការ​ចងចាំ​ល្អ​ឬ​អាក្រក់​នោះ​ទេ​ តែ​វា​ប្រាកដ​ជា​ដក​ជាប់​ក្នុង​ខួរក្បាល​របស់​អ្នក​ ភាព​ផ្អែម​ល្ហែម​ អារម្មណ៍​រំភើប​ ការ​ខក​ចិត្ត​ ការ​ឈឺ​ចាប់​ដែល​មាន​នៅ​ពេល​នោះ​សុទ្ធ​តែ​ជា​អារម្មណ៍​ដំបូង​ដែល​អ្នក​ទទួល​បាន​ ដូច្នេះ​​វា​ពិត​ជា​ពិបាក​នឹង​បំភ្លេច​ណាស់​។ @ស្នេហា​ដំបូង​គឺ​ជា​ស្នេហា​ដ៏​ស្លូត​ត្រង់​មួយ​៖​ ភាគ​ច្រើន​ស្នេហា​ដំបូង​គឺ​ជា​ការ​ស្រឡាញ់​ដោយ​ស្មោះត្រង់​ និង​ជា​អារម្មណ៍​ពិត កើត​ចេញ​ពី​ចិត្ត​​ មិនមែន​កើត​ឡើង​ដោយ​ការ​ការ​ស្អប់​ ការ​ខឹង​ ឬ​ក៏​មាន​ចិត្ត​ចង់​ធ្វើ​បាប​នោះ​ទេ​។ @ស្នេហា​ដំបូង​បាន​ផ្លាស់​ប្ដូរ​អ្នក​៖​ ស្នេហា​ដំបូង​បាន​ផ្លាស់​ប្ដូរ​អ្នក​ ពេល​ខ្លះ​វា​អាច​ផ្លាស់​ប្ដូរ​អ្នក​ពី​អាក្រក់​ទៅ​ល្អ​ ហើយ​ខ្លះ​ទៀត​ពី​ល្អ​ទៅ​អាក្រក់​ ទៅ​តាម​ទំហំ​ដែល​វា​មាន​មក​លើ​អ្នក​។ វា​បាន​បង្រៀន​អ្នក​ឲ្យ​ស្គាល់​រឿង​ជា​ច្រើន​ ហើយ​កែប្រែ​អ្នក​ឲ្យ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត។ @ស្នេហា​ដំបូង​គឺ​តំណាង​ឲ្យ​ភាព​យុវវ័យ​របស់​អ្នក​៖ សួរ​ខ្លួន​ឯង​មើល​ថា​ពេល​ដែល​មាន​ស្នេហ៍​គ្រា​ដំបូង​នៅ​ពេល​ណា​?​ ភាគ​ច្រើន​ទៅ​ហើយ​ដែល​មាន​ស្នេហា​ទី១​នៅ​ពេល​ដែល​ខ្លួន​ជា​យុវវ័យ​​ មិន​ទាន់​មាន​គំនិត​ចាស់​ទុំ។ @ស្នេហា​ដំបូង​គឺ​ជា​ជា​ស្នេហា​ដែល​មាន​តែ​ម្ដង​ប៉ុណ្ណោះ៖ អ្នក​មិន​អាច​និយាយ​ថា​ស្នេហា​ដំបូង​អ្នក​មាន​លើក​ទី​២​នោះ​ទេ​ ដូច្នេះ​ហើយ​ទើប​ពាក្យ​ថា​ស្នេហ៍​ដំបូង​នៅ​តែ​ពិសេស​ …

សុខភាព

15 ចំនុចដែលយើងតែងយល់ខុសទៅលើការសម្រកទម្ងន់

ការដាក់កំហិតខ្លូនឯងក្នុងការញំាុអាហារដើម្បីសម្រកទម្ងន់ ដំបូងគឺច្បាស់ជាវេទនាហើយ តែបើធ្វើជាប្រចាំ វានឹងក្លាយវាទៅជារឿងស្រួល តែអ្នកខ្លះខំ Diet ប៉ុណ្ណាក៏នៅតែមិនព្រមចុះដែរ នេះអាចមកពី Diet របស់យើងធ្វើខុសវិធីក៏ថាបានដែរ។ ថ្ងៃនេះ យើងខ្ញុំ ក៏បាននាំយក 15 ចំនុចដែលយើងតែងយល់ច្រឡំទាក់ទងវិធី Diet ។ ទៅមើលៗថាមានអីខ្លះ។ 1. អត់អាហារពេលព្រឹក ការញាំុតែបន្តិចឬមិនញាំុអាហារពេលព្រឹកសោះនោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ហេវនិងញាំុអាហារលើសអ្វីដែលអ្នកត្រូវក្នុងមួយថ្ងៃតែម្តង ការញាំុអាហារពេលព្រឹកដែលសាក់សម គឺ នំប័ុង Whole weat 2 បន្ទះ លាបប័រស្តើងៗព្រមទាំងដាក់ចេកពីលើ វានឹងជួយឲ្យដំនើរការបំលែងអាហារទៅជាថាមពលក្នុងរាងកាយចាប់ផ្តើមធ្វើការ ហើយការពារមិនឲ្យអ្នកមានអាការហេវហត់នៅពេលថ្ងៃទៀតផង។ 2. មិនកត់ចំណាំថាខ្លួនញាំុអ្វីខ្លះ ទោះជាស្តាប់ទៅដូចជារញ៉េរញ៉ៃបន្តិច តែការមិនព្រមកត់ត្រាថាអ្នកញាំុអ្វីខ្លះក្នុងមួយថ្ងៃៗនោះ អ្នកនឹងមិនដឹងថាអ្នកត្រូវគិតគូពីចំនួន និង បរិមាណអាហារយ៉ាងណា ហើយវានឹងធ្វើឲ្យអ្នកឡើងគីឡូដោយមិនដឹងខ្លួនទៀតផង។ 3. គិតតែពីញាំុអាហារមានបរិមាណខ្លាញ់ទាប អាហារដែលមានកម្រិតជាតិខ្លាញ់ទាបទាំងនោះគឺសុទ្ធតែមានជាតិស្ករច្រើនព្រោះវានឹងប៉ះប៉ូវជាមួយជាតិខ្លាញ់ដែលទាបទាំងនោះ ដូចនេះមានន័យថា អ្នកនឹងបានទទួលបិរមាណ Calories ច្រើនជាងអាហារធម្មតា ឧទាហរណ៍ដូចជានំ Muffin ដែលមានកម្រិតជាតិខ្លាញ់ទាបអាមាន …

ពត័មាន

អត្ថប្រយោជន៍ពិសេសៗមួយចំនួននៃអំបិលដែលមនុស្សជាច្រើនមិនធ្លាប់ដឹង

ក្រៅពីប្រើប្រាស់ដើម្បីបង្កើនរសជាតិអាហារហើយនោះ អំបិលក៏ត្រូវបានប្រើជាផលិតផលសំអាតផ្ទះអស់រយៈពេលជាច្រើនសតវត្សផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ តាមពិតទៅអំបិលត្រូវបានគេចាត់ទុកផងដែរថាជាថ្នាំកម្ចាត់មេរោគដែលមានតំលៃថោក និងមិនមានផ្ទុកជាតិពុល ហើយនេះជាមូលហេតុដែលអំបិលអាចផ្ដល់សុវត្ថិភាពខ្ពស់សម្រាប់យើងក្នុងការប្រើប្រាស់ ហើយថែមទាំងផ្តល់នូវលទ្ធផលដ៏ប្រសើរអស្ចារ្យ។ អ្នកនឹងចាប់អារម្មណ៍ងាកមកប្រើប្រាស់អំបិលច្រើនជាងមុនតាមរយៈមូលហេតុមួយចំនួនផ្សេងទៀតខាងក្រោមនេះ ៖ ១. ការពារផ្ទះពីហ្វូងសត្វស្រមោច ៖ ប្រសិនជាអ្នកចង់កម្ចាត់ហ្វូងសត្វស្រមោចដែលតែងវារជាជួរនៅសឹងគ្រប់កន្លែងក្នុងផ្ទះដូចជា នៅតាមទ្វារ បង្អួច ឬទូផ្ទះបាយនោះអ្នកគ្រាន់តែធ្វើការរោយអំបិលមួយចំនួនត្រង់កន្លែងដែលអ្នកបានឃើញពួកវាជាការស្រេច។ អំបិលក៏មានប្រសិទ្ធភាពជួយកាត់បន្ថយកម្រិតនៃភាពមានសំណើមក្នុងផ្ទះរបស់អ្នកបានផងដែរ។ ២. ភ្នាក់ងារដ៏ពិសេសសម្រាប់សម្អាតកញ្ចក់បង្អួចនៃផ្ទះ និងរថយន្ត ៖ អ្នកគ្រាន់តែធ្វើការលាយទឹកក្ដៅឧណ្ហៗ ១ហ្គាល្លុង ជាមួយនឹងអំបិល ២ស្លាបព្រាបាយ រួចកូរល្បាយនេះឲ្យសព្វ។ ប្រើប្រាស់ល្បាយនេះដើម្បីសម្អាតស្នាមប្រឡាក់ដែលជាប់ដិតខ្លាំងនៅលើកញ្ចក់បង្អួច ដោយព្យាយាមដុសរហូតទាល់តែបង្អួចប្រែជាមានសភាពភ្លឺថ្លា។ អ្នកអាចប្រើប្រាស់វិធី ឬរបៀបដូចគ្នានេះ ដើម្បីសម្អាតកញ្ចក់រថយន្តរបស់អ្នក ហើយអ្វីដែលកាន់តែពិសេសនោះ គឺវាមានប្រសិទ្ធភាពបានយូរ។ ៣. ស្តារពណ៌នៃវាំងនននិងកំរាលព្រំ ៖ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែយកក្រណាត់មួយមកត្រាំក្នុងទឹកអំបិលឲ្យបានមួយស្របក់ បន្ទាប់មកយកក្រណាត់នេះមកជូតឬដុសលើកម្រាលព្រំ និងវាំងននដែលអ្នកចង់សម្អាតជាការស្រេច។ ដំណោះស្រាយនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ស្នាមប្រឡាក់ ក៏ដូចជាភាពកខ្វក់ផ្សេងៗដែលជាប់នៅលើកម្រាលព្រំនិងវាំងនន។ ៤. ជាសមាសធាតុសម្រាប់សម្អាតរបស់ធ្វើពីស្ពាន់ ប្រាក់ និងទង់ដែង ៖ ដើម្បីរក្សាពណ៌វត្ថុដែលធ្វើពី ស្ពាន់ ប្រាក់ …

បច្ចេកវិទ្យា

មកមើលឡានអគ្គិសនី ស៊េរីថ្មីរបស់ក្រុមហ៊ុន Porsche វិញម្តងមើល៍

បរទេស៖ កាលពីថ្ងៃពុធ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញ Porsche បានបង្ហាញម៉ូដែលរថយន្តស៊េរីថ្មីមួយរបស់ខ្លួន ដែលដំណើរការដោយថាមពលអគ្គិសនី។ រថយន្តម៉ូដែល Panamera Hybrid ឆ្នាំ២០១៨ មានសមត្ថភាពបង្កើនល្បឿន ៩៦គីឡូម៉ែតក្នុងមួយម៉ោង ដោយប្រើរយៈពេលត្រឹមតែ ៣,២វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ៣០៨គីឡូម៉ែត្រក្នុងមួយម៉ោង។ សម្រាប់ការសាកថ្មនៃរថយន្តប្រភេទនេះវិញ បើសិនជាគេប្រើប្រាស់ឆ្នាំងសាកដែលមានទំហំ ១២០វ៉ុល នោះគេនឹងត្រូវចំណាយពេលយ៉ាងហោចណាស់ក៏ ១២ម៉ោងដែរ ដើម្បីធ្វើការសាកថ្មឲ្យពេញ ប៉ុន្តែបើសិនជាគេប្រើប្រាស់ឆ្នាំងសាកទំហំ ៧,២គីឡូវ៉ាត់វិញ គេនឹងត្រូវចំណាយតិចជាង ៣ម៉ោងប៉ុណ្ណោះសម្រាប់ការសាកថ្មឲ្យពេញ។ គួរបញ្ជាក់ផងដែរថា រថយន្ត Panamera Hybrid ឆ្នាំ២០១៨ របស់ក្រុមហ៊ុន Porsche នឹងធ្វើការដាក់លក់ក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងតម្លៃចាប់ពី ១៨ ៨០០០ដុល្លារអាមេរិកឡើងទៅ៕ រថយន្ត Panamera Hybrid ឆ្នាំ 2018 របស់ក្រុមហ៊ុន Porsche រថយន្ត Panamera Hybrid ឆ្នាំ 2018 របស់ក្រុមហ៊ុន …

សុខភាព&សិច

គន្លឹះ​សំខាន់3យ៉ាង​ជួយ​ឱ្យ​សិច​កាន់តែ​ប្រសើរ

សម្រាប់​តម្រូវការ​លើ​គ្រែ​គូស្នេហ៍​រមែង​មាន​ពេល​ស្រណុក​សុខ​ស្រួល​ស្កប់ស្កល់ និង​ភាពខ្វះ​ចន្លោះ​ដែល​បណ្ដាលមកពី​អារម្មណ៍​តានតឹង​ដូចជា សម្ពាធ​ការងារ កម្លាំង​ថាមពល​ថមថយ និង​បរិយាកាស​ជុំវិញ​ជាដើម។ ដូច្នេះ​ដើម្បី​ជំ​រុញឱ្យ​ការប្រព្រឹត្ត​សកម្មភាព​សិច​ប្រសើរឡើង សូម​ស្វែងយល់​ជាមួយ​ចំណុច​ខាន់​ចំនួន3 ដែលមាន​ប្រសិទ្ធភាព​បង្កើន​ភាពល្អប្រសើរ​ដល់​ជីវិត​សិច​របស់​អ្នក ៖ របបអាហារប្រចាំថ្ងៃ មនុស្ស​ជាច្រើន​តែងតែ​មើលរំលង ឬ​មិនបាន​ខ្វាយខ្វល់​ចំពោះ​បញ្ហា​នៃ​របប​អាហារ​ដែល​អាច​ជះឥទ្ធិពល​ដល់ជីវិត​សិចនោះ​ទេ។ ការ​កង្វះ​ជីវជាតិ ឬ​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ​អាច​នាំទៅរក​ភាព​កង្វះ​ថាមពល ដែល​ឈានទៅរក​ការបញ្ចេញ​សមត្ថភាព​នៅលើ​គ្រែ​ជាមួយ​ដៃគូ​មិនបាន​ពេញលេញ។ ដូច្នេះ​ដើម្បី​កែខៃ​នូវ​ចំណុច​អវិជ្ជមាន អ្នក​ត្រូវ​គិតដល់​ការទទួល​ទាន​អាហារ​ឱ្យបាន​សមស្រប​ជា​រៀងរាល់ថ្ងៃ។ ពាក្យ​ថា​សមស្រប​នេះ គឺ​សំដៅ​ដល់​បរិមាណ​អាហារ​ល្មម និង​មាន​តុល្យភាព ដែល​អ្នក​ត្រូវ​ទទួលទាន​ច្រើនដង​ក្នុង​មួយថ្ងៃ ដើម្បី​បង្ការ​ការនឿយហត់​អស់កម្លាំង។ អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន​កាបូន​អី​ុ​ត្រាត ផ្លែឈើស្រស់ៗ និង​បន្លែ​ពណ៌​បៃតង​គឺជា​ប្រភព​នៃ​ថាមពល។ បន្ថែម​ពីនេះ ធញ្ញជាតិ ខ្លាញ់ត្រី ប្រេង​អូ​លីវ ប្រេងដូង និង​ផ្លែ​ប៊័រ ក៏​ជា​ប្រភព​ដ៏​ល្អ​ក្នុង​ការផ្ដល់​កម្លាំង​ថាមពល​សិច​ដល់​ រាងកាយ​យ៉ាង​ប្រសើរ​ផងដែរ។ គ្រប់គ្រង​ស្ត្រេ​ស និង​ធ្វើឱ្យ​ចិត្តស្ងប់ ស្ដ្រេ​ស​ជា​របាំង​ធំ​បំផុត​ក្នុង​បញ្ហា​លើ​គ្រែ។ កាលណា​អ្នកមាន​អារម្មណ៍​តានតឹង​ខ្លាំង​ពី​ការងារ​នោះ អ្នក​ប្រាកដជា​មិន​នឹកនា​ដល់​សិច​ឡើយ។ដូច្នេះ​ការកាត់បន្ថយ​ស្ត្រេ​ស និង​ធ្វើឱ្យ​ចិត្តស្ងប់​ជាការ​ល្អ​ក្នុងការ​កែខៃ​ជីវិត​សិច​របស់​អ្នក។ តើ​គួរ​ធ្វើ​បែបណា? ដំណោះស្រាយ​ដ៏​ល្អ​គឺ បែងចែក​ពេលវេលា​ឱ្យបាន​ច្បាស់លាស់។ ចាត់ទុក​ការងារ​ជា​រឿង​មួយ និង​សុភមង្គល​គ្រួសារ​ជា​រឿង​ផ្សេងគ្នា។ ដូច្នេះ​មិន​ថា​អ្នកមាន​បញ្ហា​ពី​កន្លែង​ការងារ​ក៏ដោយ​នៅពេល​ប្រតិបត្តិការ​ជាមួយ​ដៃគូ​ត្រូវ​គិតពី​ភាព​សុខ​ស្រួល​របស់​ដៃគូ​ជាង​ ដោយ​បំភ្លេចចោល​រឿង​ការងារ​មួយ​ឡែក​សិន។ ហាត់ប្រាណ​ជាមួយ​ដៃគូ ការហាត់​ប្រាណ​តាមរយៈ​សកម្មភាពផ្សេងៗជាមួយ​ដៃគូ ដូចជា ការរត់ …

សុខភាព&សិច

មូលហេតុដែលធ្វើអោយបុរសខ្សោយផ្លូវភេទ

បច្ចុប្បន្ននេះបុរសភាគច្រើនតែងតែជួបប្រទះនូវបញ្ហាខ្សោយផ្លូវភេទវាធ្វើអោយប៉ះពាល់ដល់សេចក្តីសុខក្នុងគ្រួសារ។ បញ្ហាដែលបណ្តាលអោយបុរសខ្សោយផ្លូវភេទគឺ៖ ១-សេពគ្រឿងស្រវឹង ជាតិអាល់កុលក្នុងគ្រឿងស្រវឹង អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ធ្វើឱ្យលិង្គមិនងាយឡើងរឹង ព្រមទាំងប៉ះពាល់ដល់ការរួមភេទផងដែរ ដែលធ្វើឱ្យបុរសភាគច្រើនយល់ខុសថា ការសេពគ្រឿងស្រវឹង ជួយពន្យារការចេញទឹកកាមទៅវិញ ។ ២-ជក់បារី ការជក់បារីបានជះឥទ្ធិពលអាក្រក់ដល់របត់ឈាមរត់ និងសរសៃឈាម ។ លោកវេជ្ជបណ្ឌិត Jane Greer និយាយថា ជាទូទៅបុរសត្រូវការលំហូរឈាមរត់ឱ្យបានល្អ ទើបវាអាចជួយដល់ដំណើរការរបស់ប្រដាល់ភេទបាន ។ ៣-លើសទម្ងន់ ការឡើងទម្ងន់ខ្លាំងពេក អាចបង្កបញ្ហាជាច្រើនទៅលើរបត់ឈាម និងប៉ះពាល់សរសៃឈាមទៀតផង ដែលវាធ្វើឱ្យឈាមមានការលំបាកពេលរត់ទៅប្រព័ន្ធសរសៃប្រសាទលិង្គ ។ ៤-ការចុះខ្សោយអ័រម៉ូន Testosterone កម្រិតទាបនៃអ៊័រម៉ូន Testosterone ធ្វើឱ្យលិង្គមិនឡើងរឹងដូចធម្មតា ប៉ុន្តែបញ្ហានេះងាយស្រួលក្នុងការព្យាបាល ។ ៥-ស្ត្រេស សភាពហត់នឿយនឹងការងារ ឬធុញថប់នឹងអ្វីមួយបានជះឥទ្ធិពលច្រើនចំពោះចំណង់ផ្លូវភេទរបស់បុរស ជាហេតុធ្វើឱ្យគ្មានអារម្មណ៍រួមភេទ ។ Perfect Man  ជួយបង្កើនអនុភាពរាងកាយបុរស ឲ្យមានភាពក្លាហានក្នុងការរួមភេទ ។  Perfect Man ល្អសម្រាប់បុរសដែលមានបញ្ហាផ្លូវភេទ ឬ ងាប់លិង្គ ➔ …