សម្រស់ & សុខភាព

ដើម្បី​សម្រស់​ស្រស់​ស្អាត​ពេល​ព្រឹកព្រលឹម ស្រី​ៗ​គួរ​ធ្វើ​រឿង ៧ យ៉ាង​នេះ​ពេល​យប់

នេះ​ជា​អាថ៌កំបាំង​មួយ​ដែល​សុភាព​នារី​ជាច្រើន​មិន​បាន​ដឹង ហើយ​នោះ​គឺជា​រឿង​ងាយ​ស្រួល​ធ្វើ​ទៀត​ផង។ ដូចនេះ​បើ​ស្រី​ចង់​ឲ្យ​សម្រស់​ពេល​ព្រឹកព្រលឹម​ស្រស់​ស្រាយ គួរ​ធ្វើ​រឿង​ទាំង​នេះ​នៅ​ពេល​យប់ ទើប​ល្អ៖ ១.ងូតទឹក​ពេល​យប់ ព្រោះ​តែ​ភាព​ហត់នឿយ​ខ្លាំង ធ្វើឲ្យ​នារី​ៗ​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​រឿង​នេះ។ តែ​បើ​រំលង​ចំណុច​នេះ នោះ​នឹង​ធ្វើឲ្យ​ស្បែក​មុខ និង​ស្បែក​ខ្លួន​បាត់បង់​ជាតិ​សំណើម និង​មាន​ភាព​ជ្រីវជ្រួញ។ ដូចនេះ​ការ​ងូតទឹក​ពេល​យប់ ហើយ​ព្រឹក​ឡើង​ងូត​ម្ដង​ទៀត​នោះ​អារម្មណ៍​យើង​នឹង​ជ្រះថ្លា។ ២.ជម្រះ​គ្រឿង​សម្អាង បើ​ពេល​យប់​ឡើង​យើង​មិន​បាន​លាង​សម្អាត​គ្រឿង​សម្អាង​ទេ នោះ​ស្បែក​មុខ​យើង​នឹង​មាន​បាក់តេរី​ច្រើន និង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូចជា​មុន,អាលែកហ្សី ជាដើម។ ម្យ៉ាង​ទៀត​អាច​ពេល​ព្រឹក​ទើប​យើង​សម្អាត ធ្វើឲ្យ​មិន​ជ្រះ​ស្អាត​គ្រឿង​សម្អាង។ រូបតំណាង ៣.លាប​ឡេ​ផ្ដល់​ជាតិ​សំណើម ពេល​យប់​យើង​លាប​ឡេ​ផ្ដល់​ជាតិ​សំណើម នោះ​ព្រឹក​ឡើង​ស្បែក​យើង​នឹង​ទន់​រលោង។ ៤.ដុះ​ធ្មេញ ការ​សម្អាត​ធ្មេញ​មុន​យប់​មុន​ចូលគេង ធ្វើឲ្យ​មាត់​យើង​គ្មាន​ក្លិន​ពេល​ក្រាក​ពី​គេង និង​អាច​ជួយ​កម្ចាត់​បាក់តេរី​ទៀត​ផង។ ៥.ញ៉ាំ​ទឹក​តែ​ក្រូចឆ្មារ​មួយ​កែវ ទឹក​តែ​ក្រូចឆ្មារ​មួយ​កែវ​មិន​ធ្វើឲ្យ​យើង​ចូល​បន្ទប់ទឹក​ពេល​យប់​ឡើយ តែ​វា​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ព្រម​ទាំង​ធ្វើឲ្យ​ស្បែក​ស្រស់​ថ្លា។ ៦.រៀបចំ​ដំណេក​ឲ្យ​បាន​ល្អ មុន​ចូលគេង​យើង​ត្រូវ​រៀបចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត ហើយ​កម្រាល​ពូក​ត្រឹម​រាប​ស្មើ ដើម្បី​កុំឲ្យ​ស្បែក​យើង​ជ្រីវជ្រួញ​ពេល​ព្រឹក។ រូបតំណាង ៧.សមាធិ ដើម្បី​ឲ្យ​គេង​លក់​ស្រួល យើង​គួរ​អង្គុយ​សមាធិ ១០ ទៅ ១៥ នាទី ទើប​អារម្មណ៍​ស្រឡះ​ល្អ៕ ប្រភព៖ Womenshealthmag

សម្រស់ & សុខភាព

សំខាន់! បរិច្ចាគ​ឈាម កាត់​បន្ថយ​ការ​កើត​ជំងឺ​មហារីក និង…

តាម​ហេតុផល​សុខភាព ការ​បរិច្ចាគ​ឈាម​ត្រូវ​បាន​ណែនាំ​ដោយ​វេជ្ជបណ្ឌិត​ជំនាញ។ វា​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន ជា​ពិសេស កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក និង​ជំងឺ​ធាត់​ដែល​នឹង​អាច​បង្ក​ឲ្យ​ជំងឺ​សរសៃ​ឈាម​បេះដូង។ សូម​តាម​ដាន​ខាង​ក្រោម៖ ១. កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក៖ ដោយ​សារ​តែ​ការ​ផ្ដល់​ឈាម អ្នក​អាច​រក្សា​បាន​លំនឹង​នៃ​ជាតិ​ដែក​ក្នុង​រាងកាយ។ សូម​ចាំ​ថា ការ​កើន​ឡើង​កម្រិត​ជាតិ​ដែក​ក្នុង​ខ្លួន​របស់​អ្នក នឹង​បង្កើន​ហានិភ័យ​ជំងឺ​មហារីក​ខ្ពស់។ ២. ៤៨ ម៉ោង​បន្ទាប់​ពី​បរិច្ចាគ​ឈាម កោសិកា​ឈាម​ក្រហម​របស់​អ្នក​នឹង​កើត​ឡើង​វិញ។ ដំណើរ​កើត​ឡើង​វិញ​របស់​កោសិកា​ឈាម​ក្រហម​នេះ មិន​ត្រឹម​តែ​អាច​រក្សា​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ផ្ដល់​ឲ្យ​អ្នក​នូវ​ថាមពល​រឹងមាំ ទោះ​បី​នៅ​ផ្ទះ ឬ​នៅ​កន្លែង​ធ្វើការ​ក៏​ដោយ។ ៣. អ្នក​នឹង​ទទួល​បាន​ការ​វិភាគ​ឈាម​ដោយ​មិន​គិត​ថ្លៃ ពេល​ដែល​បរិច្ចាគ​ឈាម។ ការ​ពិនិត្យ និង​វិភាគ​ឈាម​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​នីតិវិធី ដើម្បី​ធានា​ថា​អ្នក​ផ្ដល់​ឈាម​គ្មាន​ជំងឺ​កាម​រោគ និង​ជំងឺ​ផ្សេងៗ។ ៤. ជឿ ឬ​មិន​ជឿ ការ​បរិច្ចាគ​ឈាម​ជា​ទៀង​ទាត់ ផ្ដល់​ឲ្យ​អ្នក​នូវ​ឱកាស​ដើម្បី​សម្រក​ទម្ងន់។ អ្នក​ដែល​ធាត់ ហើយ​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង គឺ​ធានា​បាន​ថា​អ្នក​អាច​ដុត​កាឡូរី​យ៉ាង​ហោច​ណាស់​ពី ៦៥០ កាឡូរី​សម្រាប់​ឈាម ៤៥០ មីលីលីត្រ​។ យ៉ាង​ណា​ក៏​ដោយ វា​មាន​ផល​ប៉ះ​ពាល់​បន្តិច​បន្តួច​ផង​ដែរ​សម្រាប់​អ្នក​ផ្ដល់​ឈាម​មួយ​ចំនួន ដូចជា​វិល​មុខ ធេងធោង រងា​ញាក់។ សូម​ព្យាយាម​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ពិសា​ទឹក​ឲ្យ​បាន​ច្រើន និង​ទទួល​ទាន​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ …