សុខភាព

រឿង​អាក្រក់ ១០​យ៉ាង​ អាច​កើត​ឡើង​ចំពោះ​ស្រី​ៗ​ដែល​ចូលចិត្ត​ផឹក​កាហ្វេ​រាល់​ថ្ងៃ

ការ​ផឹក​កាហ្វេ​ វា​អាច​ធ្វើ​ឲ្យ​មាន​ទាំង​ផល​ល្អ និង​ផល​អាក្រក់​។ ប៉ុន្តែ​អ្នក​ដែល​និយម​ទទួល​ទាន​កាហ្វេ​រាល់​ថ្ងៃ ប្រហែល​ជា​មិន​សូវ​ខ្វល់​ពី​ផល​ប៉ះពាល់​នោះ​ទេ ព្រោះ​វា​ហាក់​ដូច​ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​ពួកគេ។ យ៉ាង​ណា​ក៏ដោយ នៅ​ថ្ងៃ​នេះ Kanha សូម​បង្ហាញ​ជូន​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​មួយ​ចំនួន ដែល​អាច​កើត​ឡើង​ចំពោះ​ស្រី​ៗ​ ដែល​ចូល​ចិត្ត​ផឹក​កាហ្វេ​ច្រើន​រាល់​ថ្ងៃ​។​ ផឹក​កាហ្វេ​លើស​ចំនុះ ធ្វើ​ឲ្យ​រាង​កាយ​របស់​សុភាព​នារី ប្រឈម​នឹង​បញ្ហា​ ១០​យ៉ាង​នេះ៖ ១. ញៀន «អ្នក​ណា​ថា​ផឹក​កាហ្វេ​ញៀន ខ្ញុំ​ផឹក​រាល់​ថ្ងៃ​អត់​ឃើញ​ញៀន​អី​ផង​?​» នេះជា​សម្តី​របស់​អ្នក​ចូល​ចិត្ត​ផឹក​កាហ្វេ​។ ទម្លាប់​ផឹក​កាហ្វេ យូរៗ​ទៅ នឹង​ក្លាយ​ជា​ញៀន អត់​មិន​បាន​។ ២. អត់ងងុយ តែ​ពេល​ញៀន​ហើយ គឺ​ថា​ដឹង​តែ​ចង់ ​គ្មាន​ពេល​គ្មាន​ពេល​វេលា​ទេ​។ ដូច្នេះ បើ​ផឹក​កាហ្វេ ពេល​ថ្ងៃ​រាង​ជ្រេរ​បន្តិច នោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​នៅ​ពេល​យប់។ បញ្ឈរ​ភ្នែក​អត់​បាន​គេង​ពេញ​មួយ​យប់ វា​នឹង​ធ្វើ​ឲ្យ​សម្រស់​ពិបាក​មើល​ណាស់​។ ៣. សម្ពាធ​ឈាម​ឡើង​ខ្ពស់​ សារធាតុ​កាហ្វេអ៊ីន អាច​ធ្វើ​ឲ្យ​សម្ពាធឈាម​របស់​អ្នក​ឡើង​ខ្ពស់​បាន ប្រសិន​បើ​អ្នក​ផឹក​កាហ្វេ​រាល់​ថ្ងៃ តែ​មិន​គិត​ធ្វើ​លំហាត់​ប្រាណ​អ្វី​នោះ​។ ៤. ឡើង​ជាតិ​កូឡេស្តេរ៉ូល (Cholesterol) ការផឹក​កាហ្វេ​ញឹកញាប់ ក៏​អាច​ប្រឈម​នឹង​ជំងឺ​បេះដូង​ផងដែរ ដោយ​សារ​តែ​ការ​ឡើង​ខ្ពស់​នៃ​ជាតិ​កូឡេស្តេរ៉ូល​។ ៥. ខ្វះ​ជាតិ​ទឹក …

សុខភាព

ពិសាបន្លែផ្លែឈើច្រើន ជួយចៀសពីជំងឺមហារីកពោះវៀន

​ប្រសិនបើ​អ្នក​ចង់​ជៀស​ផុតពី​គ្រោះថ្នាក់​នៃ​ជំងឺមហារីក​ពោះវៀន អ្នក​គួរ​ចាប់ផ្តើម​បន្ថែម​របប​អាហារ​ដូចជា​ផ្លែឈើ និង សាច់​ត្រី​ឱ្យបាន​ច្រើន​ហើយ ព្រោះ​វា​អាចជួយ​កាត់បន្ថយ​ជំងឺមហារីក​ពោះវៀន​បាន​ជាង ៨៦ ភាគរយ​ឯណោះ ។ ​គេ​បានដឹងហើយថា ជំងឺមហារីក​តែងតែមាន​ជាប់ទាក់ទង​នឹង​កង្វះ​អាហារ​កាក​សរសៃ និង ការបរិភោគ​អាហារ​សាច់​ក្រហម គ្រឿង​ស្រវឹង និង អាហារ​មួយចំនួន​ដែលមាន​កម្រិត​កាឡូរី​ខ្ពស់ ។ ​តាម​ការសិក្សា​ថ្មី​មួយ និង តាមរយៈ​បទ​បង្ហាញ​នៅ World Congress on Gastrointestinal Cancer បានធ្វើ​តេស្ត​ទៅលើ​មនុស្ស​ចំនួន ៨០៨ នាក់ រកឃើញថា​មនុស្ស​ដែលមាន​បញ្ហា​សុខភាព​ និង ​ជំងឺមហារីក​ពោះវៀនច្រើន​មាន​អាយុ​ចន្លោះ​ពី ៤០ ទៅ ៧០ ឆ្នាំ ។ ​លោក Naomi Fliss Isakov មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Tel- Avis ក្នុងប្រទេស​អ៊ី​ស្រា​អែល បាន​រកឃើញថា​មនុស្ស​ដែល​ពិសា​បន្លែ និង ផ្លែឈើ​ច្រើន​ក្នុងរបប​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ អាចជួយ​កាត់បន្ថយ​បាន ៣០ ភាគរយ នៃ​អត្រា​ឈានទៅ​កើត​ជំងឺមហារីក​ពោះវៀនជាង​អ្នក​ដែល​មិន​ចូលចិត្ត​ពិសា​ផ្លែឈើ …

ពត័មាន

15 ចំនុចដែលយើងតែងយល់ខុសទៅលើការសម្រកទម្ងន់

ការដាក់កំហិតខ្លូនឯងក្នុងការញំាុអាហារដើម្បីសម្រកទម្ងន់ ដំបូងគឺច្បាស់ជាវេទនាហើយ តែបើធ្វើជាប្រចាំ វានឹងក្លាយវាទៅជារឿងស្រួល តែអ្នកខ្លះខំ Diet ប៉ុណ្ណាក៏នៅតែមិនព្រមចុះដែរ នេះអាចមកពី Diet របស់យើងធ្វើខុសវិធីក៏ថាបានដែរ។ ថ្ងៃនេះ យើងខ្ញុំ ក៏បាននាំយក 15 ចំនុចដែលយើងតែងយល់ច្រឡំទាក់ទងវិធី Diet ។ ទៅមើលៗថាមានអីខ្លះ។ 1. អត់អាហារពេលព្រឹក ការញាំុតែបន្តិចឬមិនញាំុអាហារពេលព្រឹកសោះនោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ហេវនិងញាំុអាហារលើសអ្វីដែលអ្នកត្រូវក្នុងមួយថ្ងៃតែម្តង ការញាំុអាហារពេលព្រឹកដែលសាក់សម គឺ នំប័ុង Whole weat 2 បន្ទះ លាបប័រស្តើងៗព្រមទាំងដាក់ចេកពីលើ វានឹងជួយឲ្យដំនើរការបំលែងអាហារទៅជាថាមពលក្នុងរាងកាយចាប់ផ្តើមធ្វើការ ហើយការពារមិនឲ្យអ្នកមានអាការហេវហត់នៅពេលថ្ងៃទៀតផង។ 2. មិនកត់ចំណាំថាខ្លួនញាំុអ្វីខ្លះ ទោះជាស្តាប់ទៅដូចជារញ៉េរញ៉ៃបន្តិច តែការមិនព្រមកត់ត្រាថាអ្នកញាំុអ្វីខ្លះក្នុងមួយថ្ងៃៗនោះ អ្នកនឹងមិនដឹងថាអ្នកត្រូវគិតគូពីចំនួន និង បរិមាណអាហារយ៉ាងណា ហើយវានឹងធ្វើឲ្យអ្នកឡើងគីឡូដោយមិនដឹងខ្លួនទៀតផង។ 3. គិតតែពីញាំុអាហារមានបរិមាណខ្លាញ់ទាប អាហារដែលមានកម្រិតជាតិខ្លាញ់ទាបទាំងនោះគឺសុទ្ធតែមានជាតិស្ករច្រើនព្រោះវានឹងប៉ះប៉ូវជាមួយជាតិខ្លាញ់ដែលទាបទាំងនោះ ដូចនេះមានន័យថា អ្នកនឹងបានទទួលបិរមាណ Calories ច្រើនជាងអាហារធម្មតា ឧទាហរណ៍ដូចជានំ Muffin ដែលមានកម្រិតជាតិខ្លាញ់ទាបអាមាន …