ស្នេហា&គ្រួសារ

ប្រសិនបើមិត្តស្រីរបស់អ្នក​មាន​ ៧ចំនុចនេះ នោះហើយជាពេជ្រទឹកដប់ត្រូវសុំនាងរៀបការភ្លាម

ធម្មជាតិនៃមនុស្សបង្កើតឡើងអោយការទាក់ទាញគ្នាជាមួយនឹងភេទផ្ទុយ ហើយបង្កើតជាចិត្តតែមួយ។ ជាងនេះទៀតនោះប្រសិនជាបុរសណាម្នាក់បានជួបនារី ដូចខាងក្រោម​ សូមកុំអោយនាងរបូតពីដៃអ្នកទៅអ្នកផ្សេងអោយសោះព្រោះថានារីបែបនេះជាមនុស្សដែលអ្នកគម្បីយកធ្វើគូអនាគត៖ ១. គោរពភាពឯកជនរបស់អ្នក៖ អ្នកដឹងហើយថាមនុស្សស្រីប្រហែលជាត្រូវការមនុស្សដែលគេស្រលាញ់ធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់គេ ប៉ុន្តែប្រសិនជាអ្នបានជួបនរណាម្នាក់ដែលយល់ពីភាពផ្ទាល់ខ្លួនអ្នក ហើយផ្តល់ពេលវេលាអោយអ្នកនៅជាមួយមិត្តភក្តិអ្នកនោះ អ្នកជាមនុស្សដែលមានសំណាង។ ២. ជឿជាក់លើអ្នក៖ បំណងនៃការឆែកទូរស័ព្ទដៃរបស់មនុស្សស្រីចំពោះមនុស្សប្រុស គឺមានប្រជាប្រិយភាពណាស់នាពេលបច្ចុប្បន្ន តែវាក៏អាចផ្តលនូវផលអាក្រក់ដល់ទំនាក់ទំនងស្នេហាមួយចំនួនផងដែរ។ ដូច្នេះហើយវាជារឿងវិសេសវិសាលមួយប្រសិនជានាងជឿជាក់លើអ្នក។​ ៣. លើកលែងអោយអ្នក៖ ប្រសិនជានាងតែងតែយោគយល់អោយអ្នកនោះ សូមកុំអោយនាងចាកចេញពីអ្នកអោយសោះ។ ការធ្វើបែបនេះមិនមែនមានន័យថាអ្នកជាមនុស្សគ្រាន់បើម្នាក់នោះទេ តែគ្រាន់តែនាងចង់រក្សាចំណងស្នេហ៍អោយបានយូរតាមដែលអាចធ្វើបានតែប៉ុណ្ណោះ។ ៤. ឆ្លាតជាងអ្នក៖ បុរសភាគច្រើនតែងតែចង់បានមនុស្សស្រីដែលពូកែ ដើម្បីជួយគ្នាក្នុងការដោះស្រាយបញ្ហានៅក្នុងជីវិតមានន័យថាបុរស ដែលជោគជ័យតែងមាននារីដ៏រឹងមាំម្នាក់នៅពីក្រោយជានិច្ច។ ៥. នាងមានចិត្តល្អ៖ អ្នកមិនគួរជ្រើសរើសយកមនុស្សស្រី ដែលមិនសូវមានចិត្តនោះទេ ព្រោះថាការមានចិត្តល្អជាគ្រឿងដ៏សំខាន់សម្រាប់មនុស្សស្រី ដូច្នេះហើយមុននឹងសម្រេចចិត្តរៀបការ រឺយកកូនសូមអ្នកប្រាកដថាអ្នកជ្រើសរើសនារីដែលត្រឹមត្រូវម្នាក់។ ៦. នាងរឹងមាំ និងសកម្ម៖ ជីវិតនឹងជួបរឿងពិបាកនៅពេលខ្លះ ហើយនារីគ្រប់រូបមិនមែនកើតមកដើម្បីទាក់ទាញបុរសនោះទេ តែដើម្បីរួមសុខទុក្ខ និងដើរទៅមុខរួមគ្នាបន្ទាប់ពីចាប់ដៃគ្នាជាគូជីវិត។ ៧. នាងជាអ្វីគ្រប់យ៉ាងសម្រាប់អ្នក៖ គ្មានអ្វីគួរអោយឆ្ងល់ច្រើនទេ ព្រោះថាប្រសិនជាអ្នកមិនអាចរស់នៅដោយគ្មាននាងបាន នោះមានន័យថានាងជាមនុស្សពិសេស ដែលអាចរស់នៅជាមួយអ្នក និងសំខាន់សម្រាប់ជីវិតគូរបស់អ្នកផងដែរ​ ដូច្នេះអ្នក និងដៃគូអ្នកច្បាស់ជាមានសុភមង្គល៕

សម្រស់ & សុខភាព

ពិបាកឱ្យកូនញ៉ាំបន្លែមែនទេ? សាកងាកមកប្រើ ទិចនិកងាយៗ ទាំង៥នេះម្តងវិញទៅមើល!

បន្លែគឺជាអាហារសុខភាពដែលមានប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នា ព្រោះវាបានផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ទាំងវីតាមីន និងសារធាតុរ៉ែយ៉ាងពេញលេញ ដែលជាផ្នែកសំខាន់នៅក្នុងការជួសជុល និងជួយពង្រឹងសុខភាពរាងកាយ។ តែបច្ចុប្បន្ននេះមានមនុស្សជាច្រើនមិនសូវចូលចិត្តទទួលទានអាហារនោះទេ ជាងនេះទៅទៀតអ្នកម្តាយភាគច្រើនក៏កំពុងជួបប្រទះនឹងបញ្ហាជាមួយកូនៗរបស់ខ្លួន ដែលមិនចូលចិត្តទទួលទានបន្លែបង្កឱ្យមានបញ្ហាដល់សុខភាពរបស់រាងកាយ និងការបន្ទោរបង់របស់ពួកគេផងដែរ។ ទាំងនេះគឺជាកង្វល់មួយដ៏ធំសម្រាប់ឪពុកម្តាយគ្រប់រូប។ ដូចនេះសូមណែនាំទិចនិកដូចតទៅនេះ ដើម្បីជួយកូនអ្នកឱ្យចូលចិត្តទទួលទានបន្លែ៖ ១) បង្រៀនកូនឱ្យញ៉ាំស៊ុបបន្លែ៖ ទារកដែលមានអាយុ៦ខែឡើងទៅ ជាវ័យមួយដែលត្រូវទទួលទានអាហារបន្ថែមពីលើទឹកដោះម្តាយ។ វាជាពេលវេលាដ៏ល្អសម្រាប់ម្ដាយទាំងឡាយនៅក្នុងការបង្រៀនកូនតូចរបស់អ្នកឱ្យញ៉ាំស៊ុបបន្លែ ឬបបរបន្លែជាដើម។ ដំបូងៗកូនអាចនឹងមានអារម្មណ៍ថាប្លែកចំពោះរសជាតិ និងក្លិនរបស់វា ដែលខុសពីទឹកដោះ។ ប៉ុន្តែក្រោយមកគេនឹងរីករាយនឹងការញ៉ាំបន្លែដោយសារតែទម្លាប់។ ដូច្នេះគួរជ្រើសបន្លែណាដែលសមរម្យសម្រាប់គេ ដែលមានរសជាតិផ្អែម និងស្រស់ៗដែលមានដូចជាពណ៌ក្រហម ទឹកក្រូច ពណ៌ផ្កាឈូកលឿង និងបៃតង-ល-។ ហើយគ្មានក្លិនស្អុយ ដូចជាផ្កាខាត់ណា ត្រសក់ ល្ពៅ ការ៉ុត ស្លឹកបាសជាដើម។ បង្រៀនកូនឱ្យញ៉ាំស៊ុបបន្លែ ដែលមានប្រយោជន៍ដល់សុខភាព ២) ចម្អិនអាហារដែលកូនចូលចិត្ត៖ ផ្នែកសំខាន់មួយនៃការជួយកូនតូចរបស់ឱ្យចូលចិត្តបន្លែ គឺត្រូវបង្កើតអាហារដែលគេចូលចិត្ត រួមបញ្ចូលគ្នាមានដូចជាសាច់ និងបន្លែនៅក្នុងចានតែមួយជាដើម។ ធ្វើដូច្នេះវានឹងជួយឱ្យកុមារបរិភោគបន្លែបានយ៉ាងងាយស្រួលមិនថាទាំងបន្លែស្រស់ ឬឆ្អិននោះទេ។ ទម្លាប់នេះនឹងជួយឱ្យពួកគេទទួលបានសារធាតុចិញ្ចឹមពីក្នុងបន្លែជាច្រើនមុខ។ ៣) តុបតែងចានបន្លែឱ្យមើលគួរឱ្យចង់ទទួលទាន៖ ក្រៅពីរសជាតិរឿងមួយទៀតដែលទាក់ទាញទឹកឱ្យកុមារឱ្យបរិភោគបន្លែបានច្រើននោះ គឺការតុបតែងមុខម្ហូបឱ្យមានសម្រស់ មើលទៅមានពណ៌ចម្រុះស្រស់ស្អាត គួរឱ្យចង់ទទួលទាន។ យកល្អអាចកាត់បន្លែទៅជាបំណែកតូចៗតុបតែងឱ្យម្ហូបមានរូបកំប្លែងៗ …

ពត័មាន

ទស្សនាការច្រៀងរបស់ក្មេងស្រីតូចសម្លេងខ្លាំងទាំង២ ពីកម្មវិធី AGT ទាំងមូល!!

ក្រៅ​ពី​ម្ចាស់​ជ័យលាភី​ប្រចាំ​រដូវ​កាល​ថ្មី​ Darci Lynne ឃើញ​ថា​កុមារី​ ២​រូប​ទៀត​ដែល​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ America’s Got Talent ឆ្នាំ​ ២០១៧​ គឺ​នាងតូច​ Angelica Hale និង​ Celine Tam ក៏​ត្រូវ​មហាជន​ទូទាំង​ពិភពលោក​ចាប់អារម្មណ៍​ គាំទ្រ​ និង​ពេញ​ចិត្ត​សមត្ថភាព​សម្ដែង​ របស់​ពួកនាង​មិន​តិច​ដែរ។ ម្ចាស់ជយលាភី Darci Lynne Angelica Hale Celine Tam ត្បិត​អាយុ​នៅ​ក្មេង​ខ្ចី​ក៏​ពិត​មែន​ ប៉ុន្តែ​នាង​តូច​ទាំង​ ២​​នេះ​ បាន​អង្រួន​ចិត្ត​មនុស្ស​ជា​ច្រើន​ តាម​រយៈ​ទឹក​ដម​សម្លេង​ក៏​ក្រអួនក្រអៅ។ ទោះ​បី​មិន​ទទួល​បាន​ជយលាភី​ក៏​ពិត​មែន​ តែ​យ៉ាង​ណា​ក៏​មាន​​មហាជន​ជា​ច្រើន​គាំទ្រ​ច្រើន។ ប្រិយមិត្ត​ច្បាស់​ជា​​ចង់​ទស្សនា​ម្ដង​ទៀត​ នូវ​ទិដ្ឋភាព​ច្រៀង​​ក្នុង​ពេល​ប្រឡង​របស់ Angelica និង​ Celine ហើយ​ ដូចនេះ​ Sabay សូម​លើក​យក​សកម្មភាព​ទាំង​នោះ​តាំង​ពី​វគ្គ​ Auditon រហូត​ដល់​វគ្គ​បញ្ចប់​ជូន​ទស្សនា​ដូច​តទៅ៖ *វគ្គ Auditions ប្រភព: Sabayenter

ពត័មាន

មកដល់មិញៗ iPhone 8 64gb នៅខ្មែរ តម្លៃមិនដល់មួយពាន់ដុល្លារ

យោងតាមហាង The V Store បាននាំយក iPhone ស៊េរីចុងក្រោយគឺ iPhone 8 និង 8Plus មកដល់មិញៗចំណែកតម្លៃ iPhone 8 ទំហំ 64GB មានតម្លៃមិនដល់ ១ ពាន់ដុល្លារទេ។ សម្រាប់តម្លៃហាងឆេងក្នុងថ្ងៃទី ២២ កញ្ញានេះគឺ៖ iPhone 8 ទំហំ 64GB តម្លៃ ៩៤៩ ដុល្លារ iPhone 8 ទំហំ 256GB តម្លៃ ១០៩៩ ដុល្លារ iPhone 8 Plus ទំហំ 64GB តម្លៃ ១០៩៩ ដុល្លារ iPhone 8 Plus ទំហំ 256GB តម្លៃ …